15Mar/24

កម្មវិធីផ្សាយថ្ងៃសុក្រ 15.03.24

๑–«នាទីព្រះពុទ្ធសាសនា​»
វគ្គទី ๓ ស្ដីពី «បុព្វការី​និងកតញ្ញូ កតវេទី» នៃសៀវភៅអធិប្បាយប្រជុំកងធម៌ពិស្តារ​ដោយណ្ឌិត​ឈឹមទូច
๒–«នាទីទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនីសូតាដែលថ្ងៃនេះលោកនឹងបន្តអានសំណេររបស់លោកទៀងណារិទ្ធឈ្មោះ «មហាគ្រោះជាតិខ្មែរ»​ ។
វគ្គទី ๔๔៖ កាលពីថ្ងៃទី ๒ ធ្នូ ๑๙๘๑ អតីត​នាយករដ្ឋមន្ត្រី​ ប៉ែន សុវណ្ណ​ ត្រូវយួនឲ្យល្បងខ្វាងទៅចាប់ពីផ្ទះបញ្ជូនទៅដាក់គុកនៅក្រុងហាណូយ រយៈពេល ๑๐ ឆ្នាំ ๕๒ ថ្ងៃ ​ព្រោះលោករឹងទទឹងមិនព្រមធ្វើតាមបញ្ជាអាយួន Le Duc Tho ដែលជាទីប្រឹក្សារណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​និងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា។ 
​๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទកំពុងល្បី «កន្រ្ទឹមកម្ពុជា»​និង​ «ក្រមុំកម្ពុជាក្រោម» បង្ហោះលើប្រព័ន្ធ Youtube ដោយ «Boran​​ កូនអ្នកស្រែ» ។
๔–«នាទីសុខភាពយើង»
លោកវេជ្ជបណ្ឌិតហង្ស​ដារ៉ាអធិប្បាយអំពី «Total Cholesterol» អ្វីទាក់ទងនឹងខ្លាញមិនល្អនៅក្នុងឈាម។
«នាទីពីនេះពីនោះ» ថ្ងៃនេះមិនមាន «ពីនេះពីនោះ» ទេ។​​ សុំអធ្យាស្រ័យផងចុះ៕
14Mar/24

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 14.03.2024

๑–«នាទីទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA
អ្នកគ្រូថាសម្ដេចសីហនុគិតតែពីចង់សងសឹកគឺសម្លាប់អ្នកសាធារណរដ្ឋនិយម អ្នកណាគេនឹងព្រមស្លាប់ងាយៗ?ដូច្នេះមានតែទម្លាក់ព្រះអង្គពីអំណាច។
๒–«នាទីនិទានចិន» រឿង «សាមកុក» 
ភាគ ๑๗ ការប្រយុទ្ធតស៊ូយកស្លាប់រស់រវាង​ Lu Bu នឹងបងប្អូនរួមទឹកសម្បថទាំង ๓ នៅច្រកទន្លេអន្ទាក់ខ្លា។
​๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងថៃឈ្មោះ «มนต์รักลูกทุ่ง» ច្រៀងដោយ ไพรวัลย์ ลูกเพชร តាមដោយចម្រៀងខ្មែរទំនងបទភ្លេងដូចគ្នាខុសតែទំនុកឈ្មោះ «ថ្នម» ច្រៀងដោយស៊ីន ស៊ីសាមុត។
๔–«នាទីពីនេះពីនោះ» 
ចៅក្រមរដ្ឋ GA Scott McAfee ជម្រុះចោលបទចោទប្រកាន់ ๖ ខ នៃបណ្ដឹងប្រឆាំង Trump។
ស្មាក្ដីស្រុក Fani Willis ដែលគៃបំបាត់លុយរដ្ឋយកទៅចិញ្ចឹមសហាយស្មន្ធដែលខ្លួនតែងតាំងជាសុភាចារបុរសក្នុងបណ្ដឹងប្រឆាំង Trump អាចនឹងត្រូវបណ្ដេញចេញពីតួនាទីដឹកនាំអយ្យកាហើយអាចជាប់គុកច្រវាក់ផងពីបទគៃប្រវញ្ចថវិការដ្ឋ។
ជ័យជំនះមួយកូនជំហានទៀតរបស់ Trump។
បុរីអង្គរនឹងសាងរូបសំណាករបស់មេខ្មែរឥស្សរៈ-ខ្មែរសេរី លោក​បណ្ឌិតសឺងង៉ុកថាញ់ លោកអ្នកនាងណាប្រាថ្នាចូលរួមក្នុងកម្មវិធីនេះ សូមទាក់ទងលោក ថាច់ គារ (704) 968-8009   លោក​​ ខិណិត សុខ (704) 641-4008 លោក  យស់ សារុន (704) 222-2651 លោក សារី​ អ៊ិន (704) 236-0223 ។​ សូមអរគុណ៕
13Mar/24

កម្មវិធីផ្សាយ ថ្ងៃពុធ 13.03.2024

๑–«នាទីសាសនាសាកល ៖ សាសនាឥស្លាម»​ សូមបន្តអានសៀវភៅ «មគ្គុទ្ទេសក៍មូស្លីមថ្មី» របស់លោកហ្វាហាទ សាឡិម ពិន ហ៊ូម៉ាម។
អត្ថន័យនៃការធ្វើធម្មយាត្រា «ហាជ្ជី» វគ្គនេះនិយាយពីគោលបំណងនៃការធ្វើ ហាជ្ជី។
๒–«នាទីជួបនឹងបណ្ឌិតអាំងជូលាន» 
ភាគ ๕ នៃបាឋកថាដោយនរវិទូសាស្ត្រាចារ្យអាំងជូលានអំពីបេតិកភណ្ឌអរូបីនៅតំបន់រម្មណីយដ្ឋានប្រាសាទកោះកេរ្តិ៍ អាយុ ๑๐๐๐ ឆ្នាំក្រោយបានចុះបញ្ជី UNESCO ជាសម្បត្តិមនុស្សជាតិ។ វគ្គនេះលោកគ្រូឆ្លើយតបសំនួរថាហេតុអ្វីបានជាជ័យវរ្ម័នទី ๔ សាងប្រាសាទកោះកេរ្តិ៍នៅឆ្ងាយអង្គរអ៊ីចឹង?
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «ចម្លើយតាមខ្យល់» ​និងបទ «បងស្នេហ៍តែឌីណា» ច្រៀងដោយលោករិទ្ធី តន្ត្រីសន័យ នៃវង់ «តន្រ្តីក្រុងខ្មែរ» ឡង់ប៊ីច​ រដ្ឋកាលីហ្វ័រន្ញ៉ា។
๔–«នាទីសុខភាពយើង»
ខ្លាញ់ជ្រូកគឺជាខ្លាញ់ «ឆ្អែត» (Saturated Fats) ព្រោះវាឡើងកកជាដុំក្នុងសីតណ្ហភាពបន្ទប់។ បន្ថយកុំសូវបរិភោគបាន​ចាត់ទុកថាល្អ។
សាច់ត្រី​និងបន្លែ ផ្លែឈើ​ដូចក្នុងរូបជាខ្លាញ់ «មិនឆ្អែត» (Unsaturated Fats)ដែលនៅរាវក្នុងសីតណ្ហភាពបន្ទប់។
ចំណីដែលពោរពេញទៅដោយខ្លាញ់ខ្ទើយឬខ្លាញ់ប្ដូរភេទ (Trans Fats) ឈប់ហូបបានឈប់ទៅ។
๕–«នាទីពីនេះពីនោះ» 
ចង់ឲ្យអង្គការសហប្រជាជាតិព្យួរអាសនៈកម្ពុជា​ត្រូវយកចិត្ត​ ๕ មហាប្រទេសទាំងនេះ៕
12Mar/24

កម្មវិធីផ្សាយ ថ្ងៃអង្គារ 12.03.2024

๑–«នាទីពាក្យបរទេសនៅក្នុងវចនានុក្រមខ្មែរ» រៀបរៀងដោយលោកនួនសុខវ៉ាងពីក្រុង Norcross រដ្ឋ GA ដោយលោកនឹងលើកយកពាក្យបរទេសដែលមានចុះផ្សាយក្នុងវចនានុក្រមសម្ដេច​ជួនណាត​មកជំរាបដល់វគ្គទី ๑๒ ។
๒–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់លោក Nayan Chanda​ អ្នកកាសែតឥណ្ឌា បកប្រែជាខេមរភាសាដោយ​លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ๙๑ ​។

—–brzezinski-holbrook-vance-rosenberg—-
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀង ๑​ បទឈ្មោះ «កំហឹងជាតិខ្មែរ» ច្រៀង​ដោយ​ អ្នកស្រីហួយមាសនិងលោកយ៉ង់ឈៀងហៅសំនឿងឫទ្ធី​។
๔–«នាទីពីនេះពី័នោះ»
ទាហាន «ឆ្មាំជាតិ» Trump ស្នើឲ្យ ๑๐๐๐๐ នាក់មុនថ្ងៃ ๖ មករា ๒๐๒๐ មិនយកទេ ដល់បះបោរហើយបានហៅឲ្យទៅដើរ-ដេកពាសពេញ Washington DC ។
ផ្សារយួននៅខេត្តត្បូងឃ្មុំ ។
ភូមិយួនអណ្ដែតទឹកនៅមិនឆ្ងាយពីភ្នំពេញ៕
11Mar/24

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 11.03.2024

๑–«នាទីសន្ទនាតុមូល» រវាងលោកថាច់ពីយ៉ា ប៉ែនវ៉ាណូ និង ប៊ុនឆន រំឭកខួបទី ๕๔ នៃថ្ងៃ ๑๘ មីនា ๑๙๗๐

ភាគបញ្ចប់នៃកិច្ចសន្ទនាតុមូលធ្វើអនុសាសន៍៖ ម្ចាស់ប្រទេសរួមគ្នាការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ​ការពារខ្មែរនៃព្រះរាជាណាចក្រ បើប្រទេសពិតជាព្រះរាជាណាចក្រដូចថាមែននោះ។
វាគ្មិនទាមទារឲ្យមានសាមគ្គីធម៌រវាងខ្មែរនឹងខ្មែរ ព្រោះ «L’Union Fait La Force» តែ…តើខ្មែរដឹងខ្លួនថាត្រូវការសាមគ្គីដែរឬទេ? នេះជាបញ្ហា។
๒–«នាទីអក្សរសាស្ត្រ» ថ្ងៃនេះសម្ដេចព្រះសង្ឃរាជជួនណាត ជោតញ្ញាណោ នឹងបកស្រាយអក្សរសាស្ត្រខ្មែរក្នុងភាគ ๑๐ វគ្គទី ๒ ពន្យល់អំពីការប្រើពាក្យខ្មែរផ្សេងៗ ឲ្យបានត្រឹមត្រូវ។
«នាទីសៀវភៅខ្មែរ » រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”) ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃ​​និងអានបញ្ចូលសម្លេងដោយលោកវីរៈ វ៉ារ៉ានី​នៃក្រុមព្រះសុរិយា។
វគ្គទី ๓๖ «ចំណង់តណ្ហា​ត្រូវបាត់បង់​ ខណៈដែលទំហំស្នេហាទ្វេដង» ។
«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «ខ្មែរអើយក្រោកឡើង!»​ និពន្ធនិងច្រៀងដោយលោកកុយវណ្ណា​នៅប្រទេសបារាំង។

«នាទីសុខភាពយើង»

អាហារដែលជួយបន្ថែមចំនួននិងថាមពលឲ្យកោសិកាដើមឬ​កោសិកាមេ​ (Stem Cells) ។
๖–«នាទីពីនេះពីនោះ» 
ច្រកចេញចូលខ្មែរ-ថៃ អូរស្មាច់បច្ចុប្បន្ន។
ការតស៊ូរបស់លោកសឺងង៉ុកថាញ់នៅភ្នំដងរែក​រៀបរាប់ដោយលោកស៊ិមគិន​និង​វ៉ាន់ឈួង៕
10Mar/24

កម្មវិធីផ្សាយថ្ងៃអាទិត្យ 10.03.2024

๑–«នាទីសន្ទនាតុមូល» រវាងលោកថាច់ពីយ៉ា ប៉ែនវ៉ាណូ និង ប៊ុនឆន រំឭកខួបទី ๕๔ នៃថ្ងៃ ๑๘ មីនា ๑๙๗๐
វគ្គទី ๒ បន្តសំនួរទី ๑ ថាតើអ្នកណាគួរត្រូវបន្ទោសជាងគេរឿងខ្មែរក្លាយទៅជាអាណានិគមរបស់យួននាពេលបច្ចុប្បន្ន៖ ការផ្លាស់ប្ដូររបបថ្ងៃ ๑๘ មីនា ๑๙๗๐ ឬ សម្ដេចសីហនុដែលធ្វើសង្គ្រាម ខ្មែរលន់នល់តទល់នឹងយួន យៀកកុង ឲ្យក្លាយទៅជាសង្គ្រាមខ្មែរទល់នឹងខ្មែរ គឺខ្មែរសាធារណរដ្ឋទល់នឹងខ្មែរក្រហមដែលមានសម្ដេចជាប្រមុខទីងមោង?
«នាទីសំបូរិន្ទសម្ភាសកេងវ៉ាន់សាក់» អំពីព្រលឹង​ឬអត្តសញ្ញាណខ្មែរ
វគ្គ ๒๘ បន្តនិយាយអំពីរឿងស្ត្រីក្នុងសង្គមខ្មែរបុរាណ ឧទាហរណ៍ ស្រីកាឡកិណី​ដែលស្លាប់ទៅធ្លាក់នរកជ្រៅ។
«នាទីនិទានចិនរឿង សាមកុក» 
ភាគ ๑๖ ៖ បងប្អូនរួមទឹកសម្បថទាំង ๓ Liu Bei, Guan Yu, និង Zhang Fei​ បានចូលរួម​កងទ័ពស្ដេចត្រាញ់ស្ម័គ្រចិត្តរបស់ Cao Cao។
Lu Bu មេទ័ពសំខាន់និងពូកែបំផុតដែល Dong Zhuo នៅសល់។
๔–«នាទីតន្ត្រីប្រចាំថ្ងៃអាទិត្យ»
សូមជូនបទ «ព្រះត្រពាំងខេត្តខ្ញុំ មើលវាលធំធែង» ច្រៀងដោយ លោកថាច់អ៊ុករ៉ែន។
๕–«នាទីពីនេះពីនោះ»
ស្រុកខ្មែរត្រូវសៀមកាត់យកពីលិច​ យួនច្បាមយកពីកើត ថែមសព្វថ្ងៃកូនចៅយួននៅពេញស្រុកទៅទៀត បើនៅសល់កម្ពុជាដល់ឆ្នាំ ๒๐๕๐ ទើបអស្ចារ្យ៕
09Mar/24

កម្មវិធីផ្សាយថ្ងៃសៅរ៍ 09.03.2024

๑–«នាទីសន្ទនាតុមូល» រវាងលោកថាច់ពីយ៉ា ប៉ែនវ៉ាណូ និង ប៊ុនឆន រំឭកខួបទី ๕๔ នៃថ្ងៃ ๑๘ មីនា ๑๙๗๐
វគ្គទី ๑ ៖​ ព្រឹត្តិការណ៍នានាដែលនាំទៅដល់ការដែលសភាទាំងពីរបោះឆ្នោតបញ្ចេញមតិទម្លាក់សម្ដេចសីហនុពីតំណែងប្រមុខរដ្ឋនៅថ្ងៃ ๑๘ មីនា ๑๙๗๐ ។
–«នាទីសៀវភៅខ្មែរ» រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”) ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃ​​និងអានបញ្ចូលសម្លេងដោយលោកវីរៈ វ៉ារ៉ានី​នៃក្រុមព្រះសុរិយា។
វគ្គទី ๓๕ «ខ្ញុំរងទារុណកម្មយ៉ាងដំណំព្រោះខ្ញុំធ្វើអោយបាត់គោអង្គការ»
๓–«នាទីវប្បធម៌ខ្មែរ» រៀបរៀងដោយលោកម៉ីសុភីនៅក្រុងលីយ៉ុងប្រទេសបារាំង
សូមជូនរឿងពាក់ព័ន្ធនឹងជំនឿអរូបីនៅស្រុកខ្មែរ ជាពិសេសគឺប្រវត្តិរបស់យាយ​ ឬ ដូន ឬ ជំទាវម៉ៅ ឥឡូវឡើងសក្តិបច្ឆាមរណៈជាអ្នកឧកញ៉ាឧកញ៉ុកអីទៀតទៅហើយ។
«នាទីតន្ត្រីប្រចាំថ្ងៃ្ងចុងសប្ដាហ៍»
សូមជូនចម្រៀងជ្រើសរើសដោយអ្នកស្រីខោលមុំ នៃក្រុង Columbus រដ្ឋ Ohio ។
«ជំនោរសេរីភាពកម្ពុជាក្រោម» បោកបក់ដោយខ្យល់ឯករាជ្យពីប្រទេសអេស្តូនី និងទីមរខាងកើត។ ប្រទេសទាំងនេះអាចរំដោះខ្លួនរួចពីត្រូវបរទេសជិះជាន់បាន ពេលណាទើប «កម្ពុជាក្រោម» បានរំដោះទទួលសេរីភាពផុតពីពួកចង្រៃយួនបាន?
«នាទីពីនេះពីនោះ»
ក្រុមប្រឹក្សា​ ๒๓ ​តុលា​ ๑๙๙๑ អំពាវនាវឲ្យខ្មែរគ្រប់និន្នាការសាមគ្គីគ្នាឡើង « L’Unité Fait La Force!» «United we stand, divided we fall!» «សាមគ្គីយើងឈ្នះ បែកបាក់សាមគ្គីយើងចាញ់!»
ឮថាសេដ្ឋី Donald Trump បានមហាសេដ្ឋី Elon Musk ជាឧបត្ថម្ភកៈរឿងលុយកាក់បើចាញ់ក្ដី។
08Mar/24

កម្មវិធីផ្សាយថ្ងៃសុក្រ 08.03.24

๑–«នាទីព្រះពុទ្ធសាសនា​»
សូមលើកយកសៀវភៅ «អធិប្បាយប្រជុំកងធម៌ពិស្តារ» របស់លោកបណ្ឌិតឈឹមទូច​យកមកអាន។ វគ្គទី ๒ ស្ដីពី សម្បញ្ជញៈ ។
๒–«នាទីទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនីសូតាដែលថ្ងៃនេះលោកនឹងបន្តអានសំណេររបស់លោកទៀងណារិទ្ធឈ្មោះ «មហាគ្រោះជាតិខ្មែរ»​ ។ វគ្គទី ๔๓ ។
សមាជិកអង្គការឧក្រឹដ្ឋជនសម្ងាត់ S.O.Y. សម្រាប់វាយប្រហារទៅលើបាតុករបក្សប្រឆាំង។
លោកសាស្ត្រាចារ្យទៀងណារិទ្ធជាប់គុកព្រៃស​ពួកឆ្មាំគុកគម្រាមសម្លាប់ចោលរៀងរាល់ថ្ងៃ នាំឲ្យលោកធ្វើខ្លួនជាវិកលចរិត។
​๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងរៀបរាប់អំពីជីវិតខ្មែរក្រោមមួយបទ ដើម្បីឲ្យខ្មែរទាំងឡាយនៅចាំបានថាមានខ្មែររាប់លាននាក់ទៀតដែលចង់រំដោះខ្លួនពីពួកយួនចង្រៃ។
๔–«នាទីពីនេះពីនោះ» 
លោកប្រធានាធិបតី Joe Biden ធ្វើសេចក្ដីថ្លែងការណ៍ស្ដីពីស្ថានភាពសហព័ន្ធប្រចាំឆ្នាំ លើកគូទខ្លួនឯងទម្លាក់កំហុសឲ្យ «អ្នកមុន» ទាំងអស់។
បន្តរឿង «ចលនាឥស្សរៈ រួមខ្មែរបម្រើជាតិ-ខ្មែរសេរី» នៅលើជូរភ្នំដងរែក៕
07Mar/24

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 07.03.2024

๑–«នាទីទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA ដែលជឿជាក់ថាជីវិតគឺការតស៊ូប្រកបដោយក្ដីសង្ឃឹម។
ថ្ងៃនេះអ្នកគ្រូសូមរំឭកពីព្រឹត្តិការណ៍ ๑๘ មីនា ​๑๙๗๐ ។ តើវាជារដ្ឋប្រហាររបស់លោកលន់នល់ទម្លាក់ស្ដេចសីហនុមែនឬមិនមែន? ​កាលណោះនិស្សិតបញ្ញវ័នខ្មែរនាំគ្នាធ្វើបាតុកម្មដុតស្ថានទូតយួនខាងជើងនិងយួនយៀកកុងនៅភ្នំពេញព្រមទាំងជេរស្ដេចសីហនុដែលអនុញ្ញាតឲ្យទាហានយួនកុម្មុយនីស្តចូលមកជ្រកក្នុងទឹកដីខ្មែរពេលធ្វើសង្គ្រាមជាមួយអាមេរិកនិងយួនធីវ-គី។
๒–«នាទីនិទានចិន» រឿង «សាមកុក» ភាគ ๑๕
មេទ័ព Sun Jian ខ្លាទិសខាងកើត​ ដែលចូលរួមជាមួយ ឆៅឆៅ​ក្នុងការប្រយុទ្ធប្រឆាំង​ Dong Zhuo ។
កងទ័ពដែលនៅសេសសល់របស់ Sun Jian ក្រោយតដៃនឹងកងទ័ព Huo Xiong របស់ Dong Zhuo។
​๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនភ្លេងកន្ទ្រឹមមួយបទឈ្មោះ «ស្រឡាញ់ក្រមុំស្រុកឯង» covered ដោយតារាថៃឈ្មោះ ស៊ីស៊ិវ៉ាត់។
បទដដែលតែច្រៀងដោយម្ចាស់ចម្រៀង យិងយ៉ុង យ៉តបួង៉ាម។
๔–«នាទីសុខភាពយើង»
វេជ្ជបណ្ឌិត ឌិងកូ កាលីទែរណា នៃពហុគ្លីនិក ប៉លីឌែរម៉ា ក្រុង Zagreb ប្រទេស Croatie អ្នកជំនាញខាងប្រើ Stem Cells បូមពីជាលិកាខ្លាញ់របស់អ្នកជម្ងឺយកមកព្យាបាលរោគ ​ឬ ធ្វើយុវកម្មមុខមាត់ និងសព៌ាង្គកាយ។
๕–«នាទីពីនេះពីនោះ» 
06Mar/24

កម្មវិធីផ្សាយ ថ្ងៃពុធ 06.03.2024

๑–«នាទីសាសនាសាកល ៖ សាសនាឥស្លាម»​ សូមប្តូរមកអានសៀវភៅ «មគ្គុទ្ទេសក៍មូស្លីមថ្មី» របស់លោកហ្វាហាទ សាឡិម ពិន ហ៊ូម៉ាម។
អត្ថន័យនៃការធ្វើធម្មយាត្រា «ហាជ្ជី»
๒–«នាទីជួបនឹងបណ្ឌិតអាំងជូលាន» 
ភាគ ๔ នៃបាឋកថាដោយនរវិទូសាស្ត្រាចារ្យអាំងជូលានអំពីបេតិកភណ្ឌអរូបីនៅតំបន់រម្មណីយដ្ឋានប្រាសាទកោះកេរ្តិ៍ អាយុ ๑๐๐๐ ឆ្នាំក្រោយបានចុះបញ្ជី UNESCO ជាសម្បត្តិមនុស្សជាតិ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងកាត់ខ្លីៗ របស់បងប្អូនខ្មែរក្រោមឆ្លើយតបទៅនឹងសំនួរលោកសុផលថា​ «បងប្អូនណាខ្លះ ចូលចិត្តស្ដាប់ចម្រៀងខ្មែរក្រោម?»​​
๔–«នាទីសុខភាពយើង»
គ្រូពេទ្យ ម្ចាស់ពហុគ្លីនិក Poliderma ក្រុង Zagreb​ ប្រទេស Croatie ណែនាំឲ្យស្គាល់និងអធិប្បាយអំពីវិធីប្រើ Stem Cells ភាគ ๑ ។
๕–«នាទីពីនេះពីនោះ» 
ត្រាំឈ្នះនិកគី ហេលីដាច់ក្នុង​ការបោះឆ្នោត​ ๑๕ ​រដ្ឋកាលពីថ្ងៃអង្គារមហាអស្ចារ្យ។ និកគីអាស់ផ្លូវដើរ ត្រូវបង្ខំចិត្តត្រឡប់ទៅផ្ទះនៅ South Carolina ហើយ៕