27Mar/24

កម្មវិធីផ្សាយ ថ្ងៃពុធ 27.03.2024

๑–«នាទីសៀវភៅខ្មែរ » រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”) ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃ​​និងអានបញ្ចូលសម្លេងដោយលោកវីរៈ វ៉ារ៉ានី​នៃក្រុមព្រះសុរិយា។
វគ្គទី ๓๙ «ដំណើរគ្រោះថ្នាក់រត់ចេញទៅភូមិលាច» ប្រទះទាហានខ្មែរក្រហម​សំណាងវាចង់បានមួករបស់លោកពិន​យ៉ាថៃ​តែរលុងពេក។ ​សូមអធ្យាស្រ័យ ខ្ញុំប្ដូរកម្មវិធីផ្សាយ ឆ្លាស់នាទីរវាងថ្ងៃព្រហស្បតិ៍នឹងថ្ងៃសៅរ៍ ចុះឡើង ធ្វើឲ្យភ្លេចផ្សាយភាគទី ๓๙ នេះ​។
๒–«នាទីសាសនាសាកល ៖ សាសនាឥស្លាម»​ សូមបន្តអានសៀវភៅ «មគ្គុទ្ទេសក៍មូស្លីមថ្មី» របស់លោកហ្វាហាទ សាឡិម ពិន ហ៊ូម៉ាម។
វគ្គនេះនិយាយពីប្រតិបត្តិការហិរញ្ញវត្ថុ​គឺរឿងលុយរឿងកាក់ រឿងបំណុល​និងការប្រាក់សម្រាប់អ្នកកាន់សាសនាឥស្លាម។
๓–«នាទីជួបនឹងបណ្ឌិតអាំងជូលាន» 
សូមជូននិទានរឿង «អាជ័យ» ដែលហ៊ានប្រមាថព្រះចេស្តាស្ដេចក្រុងចិនថា​ «មើលមុខស្ដេចចិនដូចមុខឆ្កែ…» និងរឿង «ស្ដេចក្រុងចិន» ។
๔–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងសម័យសាធារណរដ្ឋខ្មែរឈ្មោះ «ស្នេហ៍ឆ្លងវេហាស៍» ច្រៀងជាភាសាថៃដោយលោកស៊ីនស៊ីសាមុត​និងអ្នកស្រី​ឌីសាវេត​ក្នុងខ្សែភាពយន្តរួមសហការខ្មែរ-ថៃ​ ឈ្មោះដូចចម្រៀងកាលពីឆ្នាំ ๑๙๗๑​។
បទ «ស្នេហ៍ឆ្លងវេហាស៍» ដដែលច្រៀងដោយលោក​ស៊ីនស៊ីសាមុត​និងអ្នកស្រីឌីសាវេតដដែលតែច្រៀងជាភាសាខ្មែរ។​
๕–«នាទីសុខភាពយើង» សុំអភ័យទោស ថ្ងៃនេះគ្មានទេ។
๖–«នាទីពីនេះពីនោះ»  សុំអភ័យទោស ថ្ងៃនេះគ្មានទេ៕
26Mar/24

កម្មវិធីផ្សាយ ថ្ងៃអង្គារ 26.03.2024

๑–«នាទីពាក្យបរទេសនៅក្នុងវចនានុក្រមខ្មែរ» រៀបរៀងដោយលោកនួនសុខវ៉ាងពីក្រុង Norcross រដ្ឋ GA ដោយលោកនឹងលើកយកពាក្យបរទេសដែលមានចុះផ្សាយក្នុងវចនានុក្រមសម្ដេច​ជួនណាត​មកជំរាបដល់វគ្គទី ๑๔ ។
๒–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់លោក Nayan Chanda​ អ្នកកាសែតឥណ្ឌា បកប្រែជាខេមរភាសាដោយ​លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ๙๓ ​។
ត្រូវប្រើពេលចរចាច្រើនឆ្នាំទំរាំនឹងបានស្ថានទូតអាមេរិកកណ្ដាលក្រុងហាណូយ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «ខ្មែរកម្ពុជាក្រោម»​រៀបរាប់ខេត្តនានាដែលបាត់បង់ទៅព្រោះបារាំងថ្វាយទៅស្ដេចយួនបាវដាយ។

๔–«នាទីប្រវត្តិសាស្ត្រខ្មែរសហសម័យពី ๑๘๖๓ ដល់ បច្ចុប្បន្នកាល»​ រៀបរៀងដោយលោកគិម​ប៊ុនស៊ន ពីប្រទេសបារាំង។

កម្ពុជាសម័យស្ដេចនរោត្តម​ក្រោមអាណាព្យាបាលបារាំងចាប់ពីខែសីហា ๑๘๖๓ ។
๕–«នាទីពីនេះពី័នោះ»
ជ័យជំនះរបស់ត្រាំមួយទៀតគឺសាលាឧទ្ធរណ៍ព្រមកាត់បន្ថយប្រាក់កក់ពី ๔๖๕ លានដុល្លារមកនៅត្រឹម ๑๗๕ លានដុល្លារ។
សេចក្ដីថ្លែងការណ៍លោកប្រធានប៉ែនវ៉ាណូនៃក្រុមប្រឹក្សា ๒๓ តុលា ๑๙๙๑ ស្ដីពីកិច្ចប្រជុំនៅឡងប៊ីច សហរដ្ឋអាមេរិក៕​
25Mar/24

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 25.03.2024

๑–«នាទីអក្សរសាស្ត្រ» ថ្ងៃនេះសម្ដេចព្រះសង្ឃរាជជួនណាត ជោតញ្ញាណោ នឹងបកស្រាយអក្សរសាស្ត្រខ្មែរក្នុងភាគ ๑๐ វគ្គទី ๔ ពន្យល់អំពីការប្រើពាក្យខ្មែរផ្សេងៗ ឲ្យបានត្រឹមត្រូវ។
๒–«នាទីសៀវភៅខ្មែរ » រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”) ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃ​​និងអានបញ្ចូលសម្លេងដោយលោកវីរៈ វ៉ារ៉ានី​នៃក្រុមព្រះសុរិយា។
វគ្គទី ๔๐ «ទោសកំហុសដ៏ធ្ងន់ធ្ងរដែលខ្ញុំលួចដូរអង្ករ» ។ 
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនភ្លេងខ្មែរប្រគំដោយអ្នកតន្ត្រីខ្មែរនិងបរទេសប្រើប្រាស់ឧបករណ៍តន្ត្រី្ហបូរាណ។
«នាទីសុខភាពយើង»
ជម្ងឺរឹងឬ ក្រិនសរសៃឈាម ។
ហៅ Arteriosclerosis ។
ជាថ្នាំធម្មជាតិ គេឥ្យហូបផ្លែ Mulberries និង Strawberries ក្រៅពីនេះក៏មាន វីតាមីន C. A. E និង B6 (aka Pyridoxine) ។

๕–«នាទីពីនេះពី័នោះ»

24Mar/24

កម្មវិធីផ្សាយថ្ងៃអាទិត្យ 24.03.2024

๑–«នាទីសំបូរិន្ទសម្ភាសកេងវ៉ាន់សាក់» អំពីព្រលឹង​ឬអត្តសញ្ញាណខ្មែរ

This image has an empty alt attribute; its file name is Screenshot-8.png

វគ្គ ៣០ និយាយអំពីពាក្យថា​ «មន ខ្មែរ» ឬ «ខ្មែរ មន។
«នាទីនិទានចិនរឿង សាមកុក» 

ភាគទី ២១​ អួនសៀវ ដណ្ដើមយកព្រះលញ្ឆករពី ស៊ុនជាន។

–«នាទីតន្ត្រីប្រចាំថ្ងៃអាទិត្យ» 
សូមជូនចម្រៀងកន្ទ្រឹមបូរាណមួយបទឈ្មោះ «ម៉ែមត់ហូតដាវ» 

๔–«នាទីពីនេះពីនោះ»
បុណ្យផ្កាប្រាក់នៅសហគមន៍បុរីអង្គរថ្ងៃសៅរ៍ ២៣​ មីនា ២០២៤៕
23Mar/24

កម្មវិធីផ្សាយថ្ងៃសៅរ៍ 23.03.2024

១–«នាទីវប្បធម៌ខ្មែរ» រៀបរៀងដោយលោកម៉ីសុភីនៅក្រុងលីយ៉ុងប្រទេសបារាំង
ស្ដីពីប្រតិទិនទាំងអស់ក្នុងលោកនេះ។
២–«នាទីតន្ត្រីប្រចាំថ្ងៃ្ងចុងសប្ដាហ៍»
សូមជូនចម្រៀងជ្រើសរើសដោយអ្នកស្រីខោលមុំ នៃក្រុង Columbus រដ្ឋ Ohio ។
ក្រោកឡើងកូនខ្មែរក្រោម! កុំភ្លេចអ្នកស្នេហាជាតិដែលកំបុងតែពលីជីពដើម្បិឲីជាតិខ្មែរ!
๓–«នាទីនិទានចិន» រឿង «សាមកុក»
«នាទីពីនេះពីនោះ»
22Mar/24

កម្មវិធីផ្សាយថ្ងៃសុក្រ 22.03.24

๑–«នាទីព្រះពុទ្ធសាសនា​»
យើងជាពុទ្ធសាសនិក​ធ្លាប់ចូលរួមសូត្រធម៌នមស្ការព្រះរតនត្រ័យ​អ្នកខ្លះ ដូចសានសុវិទ្យជាដើម ​តាំងពីដឹងក្ដីរហូតដល់ចាស់ជិតស្លាប់ទៀតទៅហើយតែមិនដែលដឹងច្បាស់សោះទេថាដែលសូត្រកោកៗទៅនោះមានន័យថាយ៉ាងណា។ ថ្ងៃនេះមកស្ដាប់ធម៌នមស្ការភាសាបាលី តាមដោយពាក្យប្រែជាខ្មែរ។
๒–«នាទីទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនីសូតាដែលថ្ងៃនេះលោកនឹងបន្តអានសំណេររបស់លោកទៀងណារិទ្ធឈ្មោះ «មហាគ្រោះជាតិខ្មែរ»​ ។
វគ្គទី ๔๕ និយាយពីការប្រើគុកព្រៃសសម្រាប់បំបាក់ស្មារតីនិងបំភ័យបន្លាចបក្សប្រឆាំង​និងប្រជាជនដែលហ៊ានតវ៉ាភាពអយុត្តិធម៌សង្គម។
បាតុករនាំគ្នាលើករូបថតហ៊ុនខ្វាងនិងយក្ខិណីង្វៀងធីទើទាំងដែលបិសាចមួយគូនេះចូលដៃចូលជើងជាមួយពួកជិះជាន់អ្នកស្រុក។
​๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនភ្លេងកន្ទ្រឹមខ្មែរស្រិន្ទឈ្មោះ «ក្របីជល់ចេក» ច្រៀងដោយ ស្មៀនជ័យ ពិម្ពា។
๔–«នាទីប្រវត្តិសាស្ត្រខ្មែរសហសម័យពី ๑๘๖๓ ដល់ បច្ចុប្បន្នកាល»​ រៀបរៀងដោយលោកគិម​ប៊ុនស៊ន ពីប្រទេសបារាំង។

ដោយផ្អែកលើសៀវភៅប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា របស់លោកវ៉ាន់ឌី កាអុន។

«នាទីពីនេះពីនោះ» 
21Mar/24

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 21.03.2024

๑–«នាទីទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA
ប្រជាជនក្រីក្រតោកយ៉ាកនៅតែបន្តតវ៉ារឿងដីធ្លីទីរស់នៅដែលត្រូវអាជ្ញាធរស៊ុមគ្រលុំនឹងពួកថៅកែរឹបអូសយក។
អ្នកភូមិបឹងកក់នៅតែមិនទាន់បានទទួលយុត្តិធម៌រឿងដីធ្លីដែលត្រូវរឹបយកដោយពួកឧកញ៉ា។
«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «កូលាបបាត់ដំបង» ច្រៀងដោយលោកស៊ីនស៊ីសាមុត​តាមដោយចម្រៀងចិនមិនស្គាល់ឈ្មោះនិងមិនដឹងចង់និយាយពីអ្វី មួយបទ។
​๓–«នាទីនិទានចិន» រឿង «សាមកុក» 
ភាគ ๑๙ ការប្រយុទ្ធតស៊ូយកស្លាប់រស់រវាង​ Lu Bu ទាហានឯករបស់ Dong Zhuo នឹងទ័ពស្ដេចត្រាញ់ដឹកនាំដោយ Cao Cao។
๔–«នាទីពីនេះពីនោះ» 
ស្ដេចសីហនុល្ងីល្ងើទៅជួយយួនដែលជាសត្រូវសួពូជរបស់ខ្មែរច្បាំងនឹងអាមេរិកាំងដែលលោកហៅថាចក្រពត្រនិយម
រួចតាំងត្អូញត្អែជេរយួនថាជាសត្វក្រពើរមិលគុណ!
20Mar/24

កម្មវិធីផ្សាយ ថ្ងៃពុធ 20.03.2024

๑–«នាទីសាសនាសាកល ៖ សាសនាឥស្លាម»​ សូមបន្តអានសៀវភៅ «មគ្គុទ្ទេសក៍មូស្លីមថ្មី» របស់លោកហ្វាហាទ សាឡិម ពិន ហ៊ូម៉ាម។
វគ្គនេះនិយាយពីការទស្សនាទីកន្លែងផ្សេងៗពេលធ្វើធម្មយាត្រា «ហាជ្ជី» នៅក្រុងម៉ាក់កះនិងមេទីណះ ព្រមទាំងលក្ខខណ្ឌនៃការសម្លេះសត្វ។
๒–«នាទីជួបនឹងបណ្ឌិតអាំងជូលាន» 
ភាគ ๖_ភាគបញ្ចប់ នៃបាឋកថាដោយនរវិទូសាស្ត្រាចារ្យអាំងជូលានអំពីបេតិកភណ្ឌអរូបីនៅតំបន់រម្មណីយដ្ឋានប្រាសាទកោះកេរ្តិ៍ ក្រោយបានចុះបញ្ជី UNESCO ជាសម្បត្តិមនុស្សជាតិ។ វគ្គនេះលោកគ្រូឆ្លើយតបសំនួរអំពីពិធីកោរជុក​ឬពិធីឆ្លងវ័យ​និងទំនៀមទម្លាប់ផ្សេងៗទៀត។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងសម័យមុនអរគុណសន្តិភាព ២ បទឈ្មោះ «ស្អប់ប្រុសដែលកុហក» ច្រៀងដោយអ្នកស្រីហែមសុវណ្ណ​និង «បងស្រឡាញ់តែអូន» ច្រៀងដោយលោក រ៉មរើន
๔–«នាទីសុខភាពយើង»
សូមជូនសេចក្ដីអធិប្បាយអំពីមូលហេតុ​ដែល​បណ្តាលឱ្យ​ មនុស្សយើង «នោមញឹក​និង​រលាកតម្រង​នោម» ​ដោយអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដកស្រង់ពីបទសម្ភាសន៍របស់លោកក្នុងការផ្សាយរបស់ទូរទស្សន៍ MJQTV។
๕–«នាទីពីនេះពីនោះ» 
19Mar/24

កម្មវិធីផ្សាយ ថ្ងៃអង្គារ 19.03.2024

๑–«នាទីពាក្យបរទេសនៅក្នុងវចនានុក្រមខ្មែរ» រៀបរៀងដោយលោកនួនសុខវ៉ាងពីក្រុង Norcross រដ្ឋ GA ដោយលោកនឹងលើកយកពាក្យបរទេសដែលមានចុះផ្សាយក្នុងវចនានុក្រមសម្ដេច​ជួនណាត​មកជំរាបដល់វគ្គទី ๑๓ ។
๒–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់លោក Nayan Chanda​ អ្នកកាសែតឥណ្ឌា បកប្រែជាខេមរភាសាដោយ​លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ๙๒ ​។
Zbigniew Brzezinski ជួបចរចារឿងធ្វើប្រក្រដីភាពចំណងទាក់ទងជាមួយមេដឹកនាំចិន តេង ស៊ាវភីង ​កាលពីឆ្នាំ​ ๑๙๗๙ ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀង ๑​ បទឈ្មោះ «យេីងខ្មែរតែមួយ» ស្នាដៃ original song របស់ខ្មែរ ច្រៀងដោយ៖ លោក ខាន់ ជែមស៍ នីកូ នៅ សុីនឿន ណូលី ថានុន កញ្ញា សុន ស្រីពេជ្រ ចំរើន សុភ័ក្រ្ត សុវត្ថឌីធិរីកា ស្រីណុន និង​កញ្ញាសុជាតា។
๔–«នាទីពីនេះពី័នោះ»
Vladimir Putin ជាប់ឆ្នោតជាប្រធានាអាណត្តិទី ๕ ព្រោះកម្ចាត់គូប្រជែងចេញពីសង្វៀនអស់គ្មានសល់។
រោងចក្រចម្រាញ់ប្រេងរុស្ស៊ីត្រូវដ្រូនអ៊ុយក្រែនឆេះអស់ជាច្រើនកន្លែង។
ស្រីមុខក្រាស់រូបនេះកុហកគណៈកម្មាធិការសភាស៊ើបអង្កេតរឿងបះបោរ ๖ មករា ๒๐๒๑ ដើម្បីថតទូរទស្សន៍យកទៅផ្សាយលាបពណ៌លោកត្រាំ។ គេទើបនឹងរកឃើញឯកសារបង្ហាញការពិតស្ដីពី ๖ មករា ថាត្រាំពុំមែនអាក្រក់ជួជាតិដូចពួកបក្សប្រជាធិបតេយ្យចង់ឲ្យពិភពលោកឃើញននោះទេ។
Nancy Pelosi យកសម្ដីដែល Trump និយាយមករិះគន់បែបក្រៅបរិបទ គឺសុំជេរសិនហើយ ទាំងដែល Trump​និយាយពីការនាំចូលឡានដែលក្រុមហ៊ុនអាមេរិកយកទៅតម្លើងនៅបរទេសឯណោះសោះ​បែរជាថាចង់បង្ហូរឈាមប្រសិនបើចាញ់ឆ្នោតទៅវិញ។ បង្ហាញឲ្យឃើញពីភាពអយុត្តិធម៌ក្នុងសង្គមអាមេរិកបច្ចុប្បន្ន៕
18Mar/24

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 18.03.2024

๑–«នាទីអក្សរសាស្ត្រ» ថ្ងៃនេះសម្ដេចព្រះសង្ឃរាជជួនណាត ជោតញ្ញាណោ នឹងបកស្រាយអក្សរសាស្ត្រខ្មែរក្នុងភាគ ๑๐ វគ្គទី ๓ ពន្យល់អំពីការប្រើពាក្យខ្មែរផ្សេងៗ ឲ្យបានត្រឹមត្រូវ។
๒–«នាទីសៀវភៅខ្មែរ » រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”) ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃ​​និងអានបញ្ចូលសម្លេងដោយលោកវីរៈ វ៉ារ៉ានី​នៃក្រុមព្រះសុរិយា។
វគ្គទី ๓๘ «ខ្ញុំ និងប្រពន្ធសម្រេចចិត្តរត់ ដោយទុកណាវ៉ាត់នៅមន្ទីរពេទ្យ» ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «ស្រណោះដីដែលបាត់ទៅ!»​ និពន្ធនិងច្រៀងដោយលោកកុយវណ្ណា​នៅប្រទេសបារាំង។

«នាទីសុខភាពយើង»

និយាយពីជម្ងឺ «ក្រិនថ្លើម»​ តើមានផ្លូវព្យាបាលវាទេ?