24Feb/24

កម្មវិធីផ្សាយថ្ងៃសៅរ៍ 24.02.2024

๑–«នាទីសៀវភៅខ្មែរ» រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”) ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃ​។
វគ្គទី ៣១ «មរណភាពដ៏កំសត់នៃម្តាយខ្ញុំ ក្រោយពីបំណងគាត់បានសម្រេច» បញ្ចូលសម្លេងដោយលោកវីរៈ វ៉ារ៉ានី​នៃក្រុមព្រះសុរិយា។
๒–«នាទីវប្បធម៌ខ្មែរ» រៀបរៀងដោយលោកម៉ីសុភីនៅលីយ៉ុងប្រទេសបារាំងសូមជូនរឿង «អាឡេវបានដៃ អាជៃ (ជ័យ?) ធ្លាក់ទឹក អាមោកឡើងបុណ្យ»។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ្ងចុងសប្ដាហ៍»
សូមជូនចម្រៀងជ្រើសរើសដោយអ្នកស្រីខោលមុំ នៃក្រុង Columbus រដ្ឋ Ohio ។
«នាទីពីនេះពីនោះ»
មានគេជេរខ្ញុំដូច្នេះ៖ «អាសានសុវិទ្យ!​អាសៀមអាចម៍គ្រី!​ ហ្អែងជាសៀមកើតនៅស្រុកសៀម មានសិទ្ធិអីមកជេរស្ដេចកំប៉ោង​ឬទោះជាអាសម្ដេចខ្វាងរបស់កម្ពុជា?» ខ្ញុំតបទៅវិញថា៖ «អញជាខ្មែរ​កូនរបស់ខ្មែរចោលស្រុក! អញមានសិទ្ធិជាងពួកអាលក់ជាតិ ក្បត់ជាតិ សម្លាប់ជាតិឯងឆ្ងាយណាស់! យ៉ាងហោច អញក៏មិនដែលប្រកាសថាយួននៅលើអំបែងក្បាលដូចអាល្ងើពកថ្ងាសភ្នែកទោលឯងដែរ!»
Sly Fox Golf Course Front Royal, VA
23Feb/24

កម្មវិធីផ្សាយថ្ងៃសុក្រ 23.02.24

๑–«នាទីព្រះពុទ្ធសាសនា​»
សូមលើកយកសៀវភៅ «អធិប្បាយប្រជុំកងធម៌ពិស្តារ» របស់លោកបណ្ឌិតឈឹមទូច​យកមកអាន។
๒–«នាទីទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនីសូតាដែលថ្ងៃនេះលោកនឹងបន្តអានសំណេររបស់លោកទៀងណារិទ្ធឈ្មោះ «មហាគ្រោះជាតិខ្មែរ»​ ។ វគ្គទី ๔๑ ។
អាខ្វាងប្រើអង្គរក្សរបស់វាវាយប្រហារទៅលើតំណាងរាស្ត្របក្សប្រឆាំងលោក​ញ៉យចម្រើន​និងគង់សភា​កាលពីខែតុលា​ ๒๐๑๕ ។
អង្គរក្សហ៊ុនសែន ๓ នាក់​ត្រូវកាត់ទោសជាប់គុក ๔ ឆ្នាំពីបទប្រទូស្តរ៉ាយលើតំណាងរាស្ត្រ តែជាប់គុកតែ​ ๑ ឆ្នាំក៏បានទទួលការដោះលែង។
​๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងមនោសញ្ចេតនាជាភាសាចិនដែលមិនដឹងថាឈ្មោះអ្វី អ្នកណាច្រៀង​និង​មានន័យយ៉ាងណា។
๔–«នាទីពីនេះពីនោះ» 
សូមជូនវគ្គបន្តនៃកំណាព្យរបស់លោក​ Kim Boun Soan (ស៊ន់ គិម ប៊ុន) នៅប្រទេសបារាំង។
ចូរយើងមកបន្តយល់ដឹងអំពី «ចលនាឥស្សរៈ រួមខ្មែរបម្រើជាតិ» របស់លោកសឺងង៉ុកថាញ់និងបក្ខពួក៕
22Feb/24

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 22.02.2024

๑–«នាទីទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA ដែលជឿជាក់ថាជីវិតគឺការតស៊ូប្រកបដោយក្ដីសង្ឃឹម។
អ្នកគ្រូថា ខ្មែរត្រូវបន្តការតស៊ូ ត្រូវក្លាហាន​​ មិនអស់សង្ឃឹម ត្រូវសាមគ្គី ហើយដើរទៅមុខជានិច្ច។
๒–«នាទីនិទានចិន» រឿង «សាមកុក» ភាគ ๑๑ ជាថ្មីឡើងវិញ។
អស់ពីហេជិន​និងមហាត្លឹកកម្រៀវទាំង ๑๐ តុងស្ហួ ឬតាំងតុកក៏ឡើងក្ដាប់អំណាចនៅលួយ៉ាង។
តុងស្ហួ ឬ តាំង តុក បានក្លាយទៅជាមេផ្ដាច់ការ​ប្រព្រឹត្តអំពើឧក្រឹដ្ឋអាក្រក់សាមាន្យ​ ប្រជានុរាស្ត្រស្អប់ខ្ពើមជាទូទៅ។
​๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងមួយបទឈ្មោះ «អនិច្ចាស្នេហ៍ខ្ញុំ»​ច្រៀងដោយ ចាន់ឡៃ វរលក្ខណ៍។
๔–«នាទីពីនេះពីនោះ» 
ចៅក្រម​ «អិល ម៉រ៉ន» ធ្វើខ្លួនមិនសមជាចៅក្រមនៃតុលាការយុត្តិធម៌​តែជាតុលាការសងសឹក តាមឈ្នានីស។
Trump នឹងបានលុយរាប់ពាន់លានដុល្លារពីការលក់ភាគហ៊ុននៃវេទិកាសង្គម Truth Social និង បានប្រាក់អ្នកគាំទ្រគេជួយ​តាមរយៈ GoFundMe.com និងលក់សកបែកជើង ជាដើម។
សូមជូនកំណាព្យដើម្បីជាតិរបស់លោក​ Kim Boun Soan (ស៊ន់ គិម ប៊ុន) នៅប្រទេសបារាំង។
21Feb/24

កម្មវិធីផ្សាយ ថ្ងៃពុធ 21.02.2024

๑–«នាទីសាសនាសាកល ៖ សាសនាឥស្លាម»​ សូមបន្តអានសៀវភៅ «មគ្គុទ្ទេសក៍មូស្លីមថ្មី» របស់លោកហ្វាហាទ សាឡិម ពិន ហ៊ូម៉ាម។
ហ្សាហ្កាត់​ឬ ការបរិច្ចាគទ្រព្យ ដាក់ទាន។
๒–«នាទីជួបនឹងបណ្ឌិតអាំងជូលាន» 
ភាគ ๒ នៃបាឋកថាអំពីបេតិកភណ្ឌអរូបីនៅតំបន់រម្មណីយដ្ឋានប្រាសាទកោះកេរ្តិ៍ ដោយនរវិទូសាស្ត្រាចារ្យអាំងជូលាន។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងមួយបទឈ្មោះ «រស្មីដួងច័ន្ទ – Reaksmey Duong Chann» ច្រៀងដោយ ឯក ស៊ីដេ។
๔–«នាទីសុខភាពយើង»
វីតាមីន ដេ ឬ​វីតាមីនព្រះអាទិត្យ ដែលរាងកាយត្រូវការជាចាំបាច់។
๕–«នាទីពីនេះពី័នោះ»
ហ៊ុនសែនធ្វើដំណើរតាមឡាន Mercedes-Maybach ថ្មីចែស​ទៅដល់គ្រឹហា​ «ច័ន្ទចែងចាំង» របស់អតីតនាយករដ្ឋមន្ត្រីសៀម ថាក់ស៊ិនឈិនណាវ៉ាត់ កណ្ដាលក្រុងបាងកកថ្ងៃពុធនេះ។
ថាក់ស៊ិនក្លែងខ្លួនធ្វើជាឈឺដើម្បីនៅក្រៅគុក៕
20Feb/24

កម្មវិធីផ្សាយ ថ្ងៃអង្គារ 20.02.2024

๑–«នាទីពាក្យបរទេសនៅក្នុងវចនានុក្រមខ្មែរ» រៀបរៀងដោយលោកនួនសុខវ៉ាងពីក្រុង Norcross រដ្ឋ GA ដោយលោកនឹងលើកយកពាក្យបរទេសដែលមានចុះផ្សាយក្នុងវចនានុក្រមសម្ដេច​ជួនណាត​មកជំរាបដល់វគ្គទី ๙ ។
๒–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់លោក Nayan Chanda​ អ្នកកាសែតឥណ្ឌា បកប្រែជាខេមរភាសាដោយ​លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ๘๘ ​។
នៅទីបំផុត​យួនយល់ព្រមមិនលើកយកការទាមទារសំណងការខូចខាតសង្គ្រាមជាលក្ខខណ្ឌការចរចាជាមួយអាមេរិក ថែមទាំងអង្វរឲ្យអាមេរិកជួយនៅឆ្នាំ ๑๙๗๘ ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «ឱ! ភ្នំពេញអើយ» ប្រគំឡើងវិញដោយប្រមូលផ្តុំឧបករណ៍បុរាណខ្មែរដ៏អស្ចារ្យ។
๔–«នាទីពីនេះពី័នោះ»
Trump ស្ដាប់ចៅក្រមប្រកាសកាត់ក្ដីឲ្យបង់ប្រាក់ពិន័យ​ ๓๕๕ លានដុល្លារ ព្រោះចូលចិត្តបំប៉ោងតម្លៃទ្រព្យសម្បត្តិកុហកគេថាខ្លួនមានហួសការពិត។
សមាគមអ្នកបរឡានដឹកទំនិញប្រកាសធ្វើពហិការមិនចូលក្រុងញិវយ៉ក៕
19Feb/24

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 19.02.2024

๑–«នាទីអក្សរសាស្ត្រ» ថ្ងៃនេះសូមជូននាទីបកស្រាយអក្សរសាស្ត្រខ្មែរដោយសម្ដេចព្រះសង្ឃរាជជួនណាត ភាគ ๙ វគ្គទី ๑ ពន្យល់ពីការប្រើពាក្យខ្មែរផ្សេងៗ ឲ្យបានត្រឹមត្រូវ។
๒–«នាទីសៀវភៅខ្មែរ » រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”) ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃ​​និងអានបញ្ចូលសម្លេងដោយលោកវីរៈ វ៉ារ៉ានី​នៃក្រុមព្រះសុរិយា។
វគ្គទី ๓๐ «ជីវិតកូនថ្លៃ កូនត្រូវតែរស់ បណ្តាំចុងក្រោយរបស់ឪពុកខ្ញុំ» ។​
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងមនោសញ្ចេតនាឈ្មោះ «ប្រុសចិត្តខ្មៅនេះ សមតែស្លាប់» ច្រៀងដោយ​ដួង​វីរសិទ្ធ តាមការស្នើសុំរបស់ខ្ញុំបាទ។

๔–«នាទីសុខភាពយើង»

វិធីប្រមូលខ្លាញ់ដែលសំបូរ​ Stem Cells ហៅ Liposuction និងការបង្វិលបំបែក Stem Cells ពីខ្លាញ់។
លោកវេជ្ជបណ្ឌិត​ Dinko KALITERNA គ្រូពេទ្យជំនាញខាងផ្នែក dermato-venereology ជនជាតិក្រូអាត​ម្ចាស់ពហុគ្លីនិក Poliklinika Poliderma ពន្យល់អំពីការអនុវត្ត​និង​ប្រមូល Stem Cells ។
๕–«នាទីពីនេះពីនោះ» អត់មានទេថ្ងៃនេះ៕
18Feb/24

កម្មវិធីផ្សាយថ្ងៃអាទិត្យ 18.02.2024

๑–«នាទីសំបូរិន្ទសម្ភាសកេងវ៉ាន់សាក់» អំពីព្រលឹង​ឬអត្តសញ្ញាណខ្មែរក្នុងទស្សនៈរបស់លោកសាស្ត្រាចារ្យ វគ្គទី ๒๕។
ឯកលក្ខណ៍នៃប្រាសាទបន្ទាយស្រី​និងតួនាទីរបស់ «បារគូ» ​ឬ «បាគូរ»​។
๒–«នាទីនិទានចិនរឿង សាមកុក» ភាគ ๑๑
Cao Cao បានយកអាសាទៅសម្លាប់មេផ្ដាច់ការ Dong Zhuo ឬ Tang Tok ដែលបានដកហង់តេ​យកព្រះអនុជមកជំនួស ក្រោយកម្ចាត់ក្រុម​មហាត្លឹកទាំង ๑๐​ ដែលបានសម្លាប់ He Jin​ ព្រះមាតុលៈរបស់ហង់តេដ៏មានឥទ្ធិពលខ្ពស់ តែដែលចចេសមិនស្ដាប់មតិយោបល់អ្នកណា។
๓–«នាទីតន្ត្រីប្រចាំថ្ងៃអាទិត្យ»
សូមជូនចម្រៀងរាំវង់ឈ្មោះ «មើលកុក មើលទុង» ច្រៀងដោយលោកលីវតឹកនិងអ្នកស្រីម៉ៅសារេត ។
๔–«នាទីពីនេះពីនោះ»
លោកសឺងង៉ុកថាញ់​និង ការតស៊ូបដិវត្តន៍របស់លោក៕
17Feb/24

កម្មវិធីផ្សាយថ្ងៃសៅរ៍ 17.02.2024

๑–«នាទីសៀវភៅខ្មែរ» រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”) ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃ​។
វគ្គទី ๒๙ «គ្រុនចាញ់ជួយអោយខ្ញុំវិលមកជួបជុំគ្រួសារខ្ញុំវិញ» បញ្ចូលសម្លេងដោយលោកវីរៈ វ៉ារ៉ានី​នៃក្រុមព្រះសុរិយា។
๒–«នាទីចំណេះដឹងទូទៅ» រៀបរៀងដោយអ្នកស្រី ស៊ានកេត្យានៅប្រទេសបារាំង ថ្ងៃនេះសូមជូនអំណានសៀវភៅរឿង «គុកនយោបាយ»​ របស់លោកប៊ុណ្ណ ច័ន្ទ-ម៉ុល។ វគ្គទី ๓๒ ជាវគ្គបញ្ចប់។
លោកនួន​ឌួង ប៉ាចឈឺន ប៊ុណ្ណចន្ទម៉ុល​​​​​ បន្តរៀបរាប់ពីការបានសេរីភាពរួចផុតពីគុកកោះត្រឡាច​ត្រឡប់មកកម្ពុជាវិញនៅឆ្នាំ ​១៩៤៤​ ជាមួយលោកប៉ាចឈឺន​និង​នួនឌួង។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ្ងចុងសប្ដាហ៍»
សូមជូនចម្រៀងជ្រើសរើសដោយអ្នកស្រីខោលមុំ នៃក្រុង Columbus រដ្ឋ Ohio ។
๔–«នាទីសុខភាពយើង»
ចំណីដែលសំបូរសារជាតិ Polyphenols ប្រឆាំងអាស៊ីដកម្ម។
๕–«នាទីពីនេះពីនោះ»
តុលាការក្រុងញិវយ៉កបង្គាប់ឲ្យ Trump បង់លុយ ๓๕๕ លានដុល្លារ​និងហាមមិនឲ្យរកស៊ីនៅញិវយ៉ក។
«វាំងនាគ» របស់លោកថាច់ចន្ធី បុរីអង្គរ Rowland, North Carolina​។
សាងជិតរួចហើយ…៕
16Feb/24

កម្មវិធីផ្សាយថ្ងៃសុក្រ 16.02.24

๑–«នាទីព្រះពុទ្ធសាសនា​»
លោកតាស៊ុចទេសន៍ផងច្រៀងបទ «​ចាបយំល្វើយៗ» ផង។
๒–«នាទីទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនីសូតាដែលថ្ងៃនេះលោកនឹងបន្តអានសំណេររបស់លោកទៀងណារិទ្ធឈ្មោះ «មហាគ្រោះជាតិខ្មែរ»​ ។ វគ្គទី ๔๐ ។
ហ៊ុនខ្វាងទទួលយកការណែនាំរបស់ហុកឡងឌីឲ្យប្រើគ្រាប់បែកកម្ទេចបាតុកម្មសមរង្ស៊ីថ្ងៃ ๓๐ ​មីនា ๑๙๙๗ ។
ឧក្រឹដ្ឋកម្ម ថ្ងៃទី ๓๐ ​មីនា ๑๙๙๗ របស់របបតិរច្ឆាននៅភ្នំពេញក្រោមការដឹកនាំរបស់អាខ្វាង។
​๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងមនោសញ្ចេតនាជាភាសាខ្មែរឈ្មោះ «ចម្រៀងលាគ្នា» តាមដោយចម្រៀងភាសាថៃឈ្មោះ «ทำไมถึงทำกับฉันได้» ដែលយកទំនុកភ្លេងតាមបទជប៉ុន។
๔–«នាទីពីនេះពីនោះ» 
15Feb/24

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 15.02.2024

๑–«នាទីទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA
ពួកខ្មែរក្រហមកញ្ជះចិនកញ្ជះយួនគឺជាពួកប្រេតបិសាច។
๒–«នាទីនិទានចិន» រឿង «សាមកុក» ភាគ ๑๐ ។
អស់ពីហេជិន​និងមហាត្លឹកកម្រៀវទាំង ๑๐ តុងស្ហួ ឬតាំងតុកក៏ឡើងក្ដាប់អំណាចនៅលួយ៉ាង។
លិវពូសម្លាប់ទិងយួនឳពុកធម៌របស់ខ្លួនដោយកាត់ក្បាលទៅស្វាមីភក្ដិចំពោះតុង ស្ហួ។
​๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «Love Me Please Love Me» របស់ Michel Polnareff ឆ្នាំ ๑๙๖๖ ។
តាមដោយបទ «រំពឹង រំពឹង» ចម្លងទំនុកភ្លេងបារាំង «Love Me Please Love Me»​ របស់ Michel ។
๔–«នាទីពីនេះពីនោះ» 
Trump ប្រឆាំងនឹងជំនួយដែលគ្រាន់តែដើម្បីជួយ​មិន រក្សាផលប្រយោជន៍ប្រជាជនអាមេរិក។
Putin ប្រាប់អ្នកកាសែតអាមេរិក Tucker Carlson ​ថារុស្ស៊ីនឹងមិនឈ្លានពានប៉ូឡូញព្រោះមិនមានប្រយោជន៍។
Xi Jinping គេល្បីថាជិតស្លាប់ហើយកើតមហារីកលំពែង៕