31Jan/23

កម្មវិធីផ្សាយ ថ្ងៃអង្គារ 31.01.2023

១–ភាគ ៣ ​នៃនាទី «សន្ទនាតុមូល» សូមជូនកិច្ចពិគ្រោះយោបល់គ្នារវាង​លោកថាច់ពីយ៉ានៅប្រទេសបារាំង លោក​ណនហ៊ីនៅប្រទេស​បែលហ្ស៊ិកនិងលោក​ប៊ុនឆន​នៅប្រទេសហុល្លង់ ស្ដីពីហេតុផលដែលហ៊ុនសែនបដិសេធមិនលាលែងពីតំណែងដូចនាយករដ្ឋមន្ត្រីប្រទេសដទៃ។ ២–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់អធិប្បាយអំពីជំហរដែលថាពាក្យសម្ដីរបស់មនុស្សយើងគឺជាអាវុធដ៏សំខាន។ ៣ – នាទី «រឿងដែលខ្មែរគួរដឹង» (ភាគ២​ វគ្គទី ៤៦) រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA និយាយអំពីមិត្តភាពរវាងអធិរាជយួន​យ៉ាឡុង​និងស្ដេចសៀមព្រះរាមទី ១ ។ ៤ – រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង»Read More…

30Jan/23

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 30.01.2023

១–ភាគ ២ ​នៃនាទី «សន្ទនាតុមូល» សូមជូនកិច្ចពិគ្រោះយោបល់គ្នារវាង​លោកថាច់ពីយ៉ានៅប្រទេសបារាំង លោក​ណនហ៊ី នៅប្រទេស​បែលហ្ស៊ិក និងលោក​ប៊ុនឆន​នៅប្រទេសហុល្លង់ ស្ដីពីស្ថានការណ៍នយោបាយនៅកម្ពុជា​ និងសំនួរថាតើខ្មែរគួរចូលរួមជាមួយពួកមេដឹកនាំបច្ចុប្បន្ននៅកម្ពុជាមាន​ហ៊ុនសែន ហ៊ុនម៉ាណែតជាដើមនោះឬទេ​ បើចូលរួមតើនឹងជាប់ឈ្មោះថាជា​ជនក្បត់ជាតិបំផ្លាញប្រទេសដែរឬទេ?​ ២–ក្នុងនាទី«សៀវភៅខ្មែរ» ថ្ងៃនេះ ខ្ញុំសានសុវិទ្យសូមជូនអំណាន វគ្គទី ​៣២ នៃសៀវភៅឈ្មោះ «ទម្លាយអាថ៌កំបាំងប្រាសាទអង្គរវត្ត»​ របស់លោក ស៊ីម សុភក្រ្តា (មគ្គុទ្ទេសក៍ទេសចរណ៍តំបន់អង្គរ) ។ ៣ – ក្នុងនាទី «ខ្មែរអើយក្រោកឡើង» លោកជាតិហង្សា​ពីរដ្ឋមីនីសូតានៅថ្ងៃនេះនឹងបកអាក្រាតល្បិចរបស់នាយករដ្ឋមន្ត្រីខ្វាងក្នុងការអំពាវនាវឲ្យមន្ត្រីបក្សសង្គ្រោះជាតិនៅបរទេសរត់ចោលលោកសមរង្ស៊ីចូលមកក្នុងប្រទេសវិញដោយសន្យាថានឹងលើកលែងទោស​ក្នុងបំណងចង់ឯកោលោកប្រធានបក្សប្រឆាំងព្រមទាំងប្រើពាក្យអសុរោះទៅ លើលោកសមរង្ស៊ី តែខ្មែរអ្នកជាមិនជឿពាក្យសន្យារបស់អាខ្វាងឡើយ។ ៤–នាទីRead More…

29Jan/23

កម្មវិធីផ្សាយថ្ងៃអាទិត្យ 29.01.2023

១–នាទី «សន្ទនាតុមូល» សូមជូនកិច្ចពិគ្រោះយោបល់គ្នារវាង​លោកថាច់ពីយ៉ានៅប្រទេសបារាំង លោក​ណនហ៊ី នៅប្រទេស​បែលហ្ស៊ិក និងលោក​ប៊ុនឆន​នៅប្រទេសហុល្លង់ ស្ដីពីស្ថានការណ៍នយោបាយនៅកម្ពុជា​ និងសំនួរថាតើខ្មែរគួរចូលរួមជាមួយពួកមេដឹកនាំបច្ចុប្បន្ននៅកម្ពុជាមាន​ហ៊ុនសែន ហ៊ុនម៉ាណែតជាដើមនោះឬទេ​ បើចូលរួមតើនឹងជាប់ឈ្មោះថាជា​ជនក្បត់ជាតិបំផ្លាញប្រទេសឬទេ?​ ២–នាទី «វប្បធម៌អក្សរសាស្ត្ខ្រខ្មែរ» រៀបរៀងដោយសពលោកសំបូរិន្ទ សហស្ថាបនិកវិទ្យុខ្មែរពិភពលោក​ដោយលោកសូមជូនបទសម្ភាសន៍ ជាមួយលោកសាស្ត្រាចារ្យកេង​វ៉ាន់សាក់នៅប្រទេសបារាំង​កាលពីឆ្នាំ ២០០៧ ​ស្ដីពីអ្វីទៅគឺអត្តសញ្ញាណខ្មែរ ភាគ ៦​ ។ ៣–​នាទី «និទានអារ៉ាប់» សូមជូនវគ្គទី ៧៥ ​នៃរឿង​ ១០០១ ​យប់ ​ឬ ឯកសហស្សរាត្រី។ ៤–នាទី «តន្ត្រី» សូមជូនចម្រៀងមួយបទដែលខ្ញុំធ្លាប់យកមកចាក់ជូនស្ដាប់ច្រើនដងហើយគឺបទRead More…

28Jan/23

កម្មវិធីផ្សាយថ្ងៃសៅរ៍ 28.01.2023

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ ទេសន៍ផ្ញើជូនអ្នកពូកែជេរគេ ។ ២–នាទី «ទេវកថាក្រិក-រ៉ូម៉ាំង» ថ្ងៃនេះសូមជូនរឿងរបស់​ ទេពអប្សរ Echo ដែលនិយាយច្រើនហួសទាល់តែត្រូវ Juno ដាក់បណ្ដាសាឲ្យនៅសល់តែសម្លេងបន្ទរ។ ៣–នាទី «យកទស្សនៈអ្នកនិពន្ធមកបង្ហាញ»​ ប្រចាំថ្ងៃសៅរ៍ រៀបរៀងដោយលោកជាតិហង្សាពីរដ្ឋ Minnesota, USA, ដោយថ្ងៃនេះលោកនឹងបន្តលើកយកសំណេររបស់លោក សោមសេកកុមារ​មកអានជូនស្ដាប់។ ៤–នាទី «តន្ត្រី» ថ្ងៃនេះសុំជូនចម្រៀងខ្មែរមួយបទឈ្មោះ «រវើរវាយ»​ ច្រៀងដោយ​អ្នកស្រីប៉ែន រ៉ន ។ ៥–នាទី «ពីនេះពីនោះ»

27Jan/23

កម្មវិធីផ្សាយ ថ្ងៃសុក្រ 27.01.2023

១–នាទី«សៀវភៅខ្មែរ» ថ្ងៃនេះសូមជូនភាគ ៣១ នៃសៀវភៅឈ្មោះ «ទម្លាយអាថ៌កំបាំងប្រាសាទអង្គរវត្ត»​ របស់លោក សុឹម សុភក្រ្តា (មគ្គុទ្ទេសក៍ទេសចរណ៍អង្គរ)។ ២–សុន្ទរកថារបស់លោក អាំង​ ជូលាន  ​សាស្ត្រាចារ្យ ផ្នែកនរវិទូប្រចាំមហាវិទ្យាល័យបុរាណវិទ្យា ស្ដីពីការវិវត្តនៃភាសាខ្មែរ ភាគ ១ ។ ៣–នាទីតន្ត្រីថ្ងៃនេះសូមជូន​ បទ “Love Story (Where Do I Begin?)” ច្រៀងដោយ​ Andy Williams សម្រាប់កំដរកុនរឿង Love StoryRead More…

26Jan/23

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 26.01.2023

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ឆ្លើយសំនួរឧបាសិកាថាមនុស្សខ្លះឃើញតែធ្វើអាក្រក់សោះ ម្ដេចបានជាមានម៉្លេះ? ២–នាទី «សម្លេងនារីខ្មែរ» សូមជូនទស្សនៈអ្នកគ្រូសូផានី​បៃនៅ Norwalk, CA ស្ដីពីភ្នំសំពៅនៅបាត់ដំបង និងអនុស្សាវរីយ៍ជូរចត់សម័យខ្មែរក្រហមដែលធ្វើឲ្យស្លាប់កូនអ្មកគ្រូទាំងអស់ ​៣ ​នាក់។ ៣–នាទី «និទានអារ៉ាប់​» សូមជូនវគ្គទី ៧៤ ​នៃរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី។ ៤–នាទី «តន្ត្រី» សូមជូនចម្រៀងឈ្មោះ «ឈាមបាតុករ» របស់ក្មួយគាសុគន្ធ ម្ដងទៀត ព្រោះពួកអាក្របីខ្វាក់វាចាប់អ្នកចម្រៀងស្នេហាជាតិរូបនេះ​ដាក់គុកទៀតហើយ ព្រោះតែហ៊ានច្រៀងបទនេះ ។ សូមRead More…

25Jan/23

កម្មវិធីផ្សាយ ថ្ងៃពុធ 25.01.2023

១–«នាទី ទេវកថាក្រិក-រ៉ូម៉ាំង» ដែលនឹងលើកយកវគ្គបញ្ចប់នៃរឿងរបស់ Cadmus កូនរបស់ស្ដេច Phoenix ឬ Agenor ​នៃនគរ Phoenicia នៅ Egypt មកជំរាប ក្រោយត្រូវបិតាបណ្ដេញឲ្យទៅតាមរកប្អូនស្រី Europa ដែលត្រូវ Zeus ក្លែងខ្លួនជាគោឧសភរាជពណ៌សចាប់ពង្រត់យកទៅ ។ ២–បទសន្ទនារវាងលោក​ លី​ តារាវុធ​ ប្រធានអង្គការរៃយំ នឹងលោក អាំង​ ជូលាន  ​សាស្ត្រាចារ្យផ្នែកនរវិទូប្រចាំមហាវិទ្យាល័យបុរាណវិទ្យា ស្ដីពីជីវិតរស់នៅ​និងការសិក្សារៀនសូត្ររបស់លោកអាំងជូលាន ភាគ ៤ ។ ៣–«នាទីតន្ត្រី»​Read More…

24Jan/23

កម្មវិធីផ្សាយ ថ្ងៃអង្គារ 24.01.2023

១ – ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ឆ្លើយសំនួរថាធ្វើយ៉ាងណាទើបអាចបន្សាបកំហឹងក្នុងចិត្តបាន។ ២ – នាទី «រឿងដែលខ្មែរគួរដឹង» (ភាគ២​ វគ្គទី ៤៥) រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA។ ៣ – រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda​ បកប្រែជាខេមរភាសាដោយ​លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ៣៣ ​អានដោយសានសុវិទ្យRead More…

23Jan/23

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 23.01.2023

១–ភាគបញ្ចប់នៃបទសន្ទនាតុបីជ្រុង រវាង​លោកថាច់ពីយ៉ានៅបារាំង លោក​ណនហ៊ីនៅបែលហ្ស៊ិក និង​លោកប៊ុនឆននៅហុល្លង់ ស្ដីពីល្បិចរបស់ពួកកញ្ជះយួននៅនគររំដួលក្នុងការប្រើច្បាប់បិទមាត់អ្នកនយោបាយដែលជំទាស់នឹងការដឹកនាំប្រទេសរបស់ពួកវា ពាក់ព័ន្ធទៅនឹងការចាប់លោក​ ថាច់សេដ្ឋា​អនុប្រធានបក្សភ្លើងទៀន​ដាក់គុកកាលពីពេលថ្មីៗនេះ។ ២–ក្នុងនាទី«សៀវភៅខ្មែរ» ថ្ងៃនេះ ខ្ញុំសានសុវិទ្យសូមជូនអំណាន វគ្គទី ​៣០ នៃសៀវភៅឈ្មោះ «ទម្លាយអាថ៌កំបាំងប្រាសាទអង្គរវត្ត»​ របស់លោក ស៊ីម សុភក្រ្តា (មគ្គុទ្ទេសក៍ទេសចរណ៍តំបន់អង្គរ) ។ ៣ – ក្នុងនាទី «ខ្មែរអើយក្រោកឡើង» លោកជាតិហង្សា​ពីរដ្ឋមីនីសូតានៅថ្ងៃនេះនឹងបកអាក្រាតល្បិចរបស់ពួកកញ្ចះយួននៅភ្នំពេញដែលបានប្រើតុលាការអយុត្តិធម៌របស់ពួក​វា កៀរមន្ត្រីបក្សភ្លើងទៀនពីរនាក់ចេញពីសៃវៀននយោបាយ គឺលោកអនុប្រធានសុនឆ័យត្រូវតុលាការកំពូលកាត់ក្ដីឲ្យសងជម្ងឺចិត្តបក្សប្រជាជនជាប្រាក់​ ៧៥ ម៉ឺនដុល្លារពីបទថា​បាន​បរិហារកេរ្តិ៍ គ.ជ.ប. ដោយលោកបានរិះគន់លទ្ធផលការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំទៅ… ម្នាក់ទៀតគឺលោកអនុប្រធានបក្សភ្លើងទៀន ថាច់​សេដ្ឋាត្រូវប៉ូលីសចាប់ពីបទថាបានចេញស្ហែកជាច្រើនសន្លឹកដែលគ្មានលុយក្នុងធនាគារគាំទ្រកាលពីឆ្នាំRead More…

22Jan/23

កម្មវិធីផ្សាយថ្ងៃអាទិត្យ 22.01.2023

១–«នាទីវប្បធម៌អក្សរសាស្ត្ខ្រខ្មែរ» រៀបរៀងដោយសពលោកសំបូរិន្ទ សហស្ថាបនិកវិទ្យុខ្មែរពិភពលោក​ដោយលោកសូមជូនបទសម្ភាសន៍ ជាមួយលោកសាស្ត្រាចារ្យកេង​វ៉ាន់សាក់នៅប្រទេសបារាំង​កាលពីឆ្នាំ ២០០៧ ​ស្ដីពីអ្វីទៅគឺអត្តសញ្ញាណខ្មែរ ភាគ ៥ ។ ២–​និទានអារ៉ាប់សូមជូនវគ្គទី ៧៣ ​នៃរឿង​ ១០០១ ​យប់ ​ឬ ឯកសហស្សរាត្រី។ ៣–«នាទីតន្ត្រី» សូមជូនចម្រៀងចូលឆ្នាំចិនឈ្មោះ “ឆ្នាំថ្មី ឆ្នាំថោះ” ២០២៣ ។ ៤–«នាទីពីនេះពីនោះ»​ លោកអ្នកជឿទេថាចិនកំពុងប្រឈមនឹងបញ្ហា​ក្នុងគ្រប់វិស័យ; ប្រទេសកាន់តែច្រើនរកស៊ីជាមួយចិនដោយលែងយកលុយដុល្លារជារូបិយវត្ថុស្នូល៕