31Jul/22

កម្មវិធីផ្សាយថ្ងៃអាទិត្យ 31.07.2022

១–បទសម្ភាសន៍​របស់លោកថាច់ពីយ៉ាពីប្រទេសបារាំង​ជាមួយលោកប្រធាន​ប្រតិបត្តិនៃ សហព័ន្ធខ្មែរកម្ពុជាក្រោម (សខកក​) ពិភពលោក ថាច់ង៉ុកថាច់នៅកាណាដា​ស្ដីពីសមាសភាពនិងគម្រោងសកម្មភាពរបស់គណៈកម្មការប្រតិបត្តិសខកកពិភពលោកសម្រាប់ឆ្នាំ ២០២៣។ ២–«នាទីវប្បធម៌អក្សរសាស្ត្រ ផ្នែកនិរុត្តិសាស្ត្រខ្មែរ» រៀបរៀងដោយលោកម៉ុង ប៉ាពីយ៉ុងពី ក្រុងឈិកាហ្គោ រដ្ឋអ៊ិល្លីណយស៍ ដែលថ្ងៃនេះលោកនឹងលើកយកវគ្គទី ១២ នៃរឿងសត្វគោក្នុងវប្បធម៌ខ្មែរមកជំរាប។ ៣–«នាទីប្រលោមលោក» ​សូមជូនវគ្គទី ២៥ ​នៃរឿង​ ១០០១ ​យប់ ​ឬ ឯកសហស្សរាត្រី។ ៤–«នាទីតន្ត្រី» សូមជូនចម្រៀង ប្រភេទ Doo Wop មួយបទទៀតឈ្មោះ «The Lion SleepsRead More…

30Jul/22

កម្មវិធីផ្សាយ ថ្ងៃសៅរ៍ 30.07.2022

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់​ ២–«នាទី ទេវកថាក្រិក» វគ្គទី ១៣ និយាយពីជាយាជាមនុស្ស​របស់កំពូលអាទិទេព Zeus​ ព្រះនាម Alcmene, Semele និង Io។ ៣–«នាទីទស្សនៈអ្នកនិពន្ធ» ​រៀបរៀងដោយលោកជាតិហង្សានៃរដ្ឋមីនីសូតា។​ក្នុងវគ្គនេះលោកបន្តលើកយកសំណេររបស់លោក​សោម​សេកកុមារ​មកអានត្រង់ផ្នែកដែលបង្ហាញឲ្យឃើញថា​ស្ដេច​សីហនុ​បន្តលំអៀងទៅខាងកុម្មុយនីស្តឥតអើពើនឹងសេចក្ដីព្យាយាម​បង្កើតចំណងទាក់ទងល្អ​ពីខាងលោកសេរីឡើយ។ ៤–«នាទីតន្ត្រី»​ សូមជូនចម្រៀងឈ្មោះ «ស្ដាប់ស្នូរទឹកភ្លៀង» ច្រៀងដោយស៊ីនស៊ីសាមុត ឆ្នាំ ១៩៦៤ «En Ecoutant la Pluie» ច្រៀងដោយ Sylvie Vartan ឆ្នាំ ១៩៦៣ និងRead More…

29Jul/22

កម្មវិធីផ្សាយ ថ្ងៃសុក្រ 29.07.2022

១–នាទី«សៀវភៅខ្មែរ» សូមជូនវគ្គទី ៨៤ នៃសៀវភៅរបស់បណ្ឌិតយិនឆេងស៊ន ឈ្មោះ «ចូរនាំគ្នាជ្រកក្រោមព្រះធម៌»។ ២–«នាទីបដិវត្តន៍»​ដឹកនាំដោយអ្នកស្រីអៀងម៉ាឡាពីក្រុង Saint Paul រដ្ឋមីនីសូតាសូមជូនរឿង «Brother Enemy» របស់ Nayan Chanda វគ្គទី ៣។ ៣–ភាគបន្តនៃបាឋកថាសម្តែងដោយលោកសាស្ត្រាចារ្យ​ អាំងជូលាន ពីមហាវិទ្យាល័យបុរាណវិទ្យា ស្ដីអំពីវដ្ដសង្សារគឺការវិលជុំកើតចាស់ឈឺស្លាប់ហើយកើតឡើងវិញទៀតតាមជំនឿរបស់ខ្មែរ។ ៤–«នាទីតន្ត្រី» សូមជូនបទ «Devil Woman» ច្រៀងដោយ Cliff Richard កាលពីអាយុ​៣៥ ឆ្នាំ គឺនៅឆ្នាំ ១៩៧៥។Read More…

28Jul/22

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 28.07.2022

១–«នាទីសម្លេងនារីខ្មែរ» រៀបរៀងដោយអ្នកគ្រូ សូផានីបៃ ពីក្រុង​Norwalk រដ្ឋ CA ក្នុងឋានៈជាខ្មែរដែលបានឆ្លងកាត់​ ៤ ​របបគ្រប់គ្រង។​ថ្ងៃនេះនឹងនិយាយពីការទម្លាក់សម្ដេចសីហនុដែលចូលដៃចូលជើងជាមួយយួនយៀកកុង​និង​ខ្មែរក្រហមប្រល័យពូជសាសន៍។ ២–«នាទីប្រលោមលោក​» សូមជូនវគ្គទី ២៤ គឺយប់ទី ១៩ ​នៃរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី។ ៣–«នាទីតន្ត្រី» សូមជូនបទ «ค่าน้ำนม» (តម្លៃទឹកដោះម្ដាយ)​ តែងដោយ ไพบูลย์ บุตรขัน ​ច្រៀងដោយ ชาญ เย็นแข កាលពីឆ្នាំ​១៩៤៩​។ ៤–«នាទីពីនេះពីនោះ» សូមជូនយោបល់លោកវន់ពៅពីសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ​(IDEA)Read More…

27Jul/22

កម្មវិធីផ្សាយ ថ្ងៃពុធ 27.07.2022

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់​ឆ្លើយតបសំនួររបស់ឧបាសក-ឧបាសិកាស្ដីពីបញ្ហាផ្សេង-ផ្សេង។ ២–«នាទី ទេវកថាក្រិក» វគ្គទី ១២ និយាយពីព្រះជាយាដែលជាមនុស្ស​លោករបស់កំពូលអាទិទេព Zeus​ ព្រះនាម Leda, Europa និង Callisto។ ៣–វគ្គបន្តនៃបាឋកថាសម្តែងដោយលោកសាស្ត្រាចារ្យ​ អាំងជូលាននៃមហាវិទ្យាល័យបុរាណវិទ្យាស្ដីពីវដ្ដសង្សារគឺការវិលជុំកើតចាស់ឈឺស្លាប់ហើយកើតឡើងវិញទៀតតាមជំនឿរបស់ខ្មែរ។ ៤–«នាទីតន្ត្រី»​ដែលនឹងលើកយកចម្រៀងអាមេរិកាំងប្រភេទ Doo Wop ឈ្មោះ «Blue Moon» ច្រៀងដោយវង់ The Marcels កាលពីឆ្នាំ ១៩​៦១​មកផ្សាយជូនស្ដាប់។ ៥–«នាទីពីនេះពីនោះ» សួរនិងឆ្លើយថាព្យាបាលជម្ងឺដោយប្រើកោសិកាមេ​ឬ Stem Cells​ ថ្លៃមហាថ្លៃRead More…

26Jul/22

កម្មវិធីផ្សាយ ថ្ងៃអង្គារ 26.07.2022

១–«នាទីរឿងដែលខ្មែរគួរដឹង» (ភាគ២​ វគ្គទី១៩) រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA,​ រៀបរាប់អំពីសេចក្ដីព្យាយាមរបស់យួនក្នុងការកែប្រែវិធីធ្វើកសិកម្មរបស់ខ្មែរដែលពួកវាគិតថាមិនស៊ីវិល័យ ផ្អែកលើសៀវភៅលោក David Chandler។ ២–«នាទីបដិវត្តន៍»​ដឹកនាំដោយអ្នកស្រីអៀងម៉ាឡាពីរដ្ឋមីនីសូតាសូមជូនរឿង «Brother Enemy» របស់ Nayan Chanda វគ្គទី២ ។ ៣–«នាទីតន្ត្រី» ​សូមជូនបទ «ចាំនៅតែចាំ» ច្រៀងដោយកញ្ញា ទៀងមុំ សុធាវី​ជាបទដែលរស់សេរីសុទ្ធាធ្លាប់ច្រៀងពីមុនមក។ ៤–«នាទីពីនេះពីនោះ» សូមជូនរឿងរ៉ាវនៅអាមេរិក​នៅចិន​និង​នៅរុស្ស៊ី រួចបញ្ចប់ដោយ​ដំណោះស្រាយសុខភាពសម្រាប់សេដ្ឋីនៅកម្ពុជាតាមរយៈការចាក់កោសិកាមេឬ Stem Cells ​៕

25Jul/22

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 25.07.2022

១–នាទី«សៀវភៅខ្មែរ» សូមជូនវគ្គទី ៨៣ នៃសៀវភៅរបស់បណ្ឌិតយិនឆេងស៊ន ឈ្មោះ «ចូរនាំគ្នាជ្រកក្រោមព្រះធម៌»។ ២–«នាទី ខ្មែរអើយក្រោកឡើង» រៀបរៀងជូនស្ដាប់ដោយ ​លោកជាតិហង្សា​ពីរដ្ឋមីនីសូតាដោយលោកលើកយករឿងមន្ត្រីបក្សភ្លើងទៀន​ត្រូវ​ពួកតិរច្ឆានស្ទាក់វាយបែកក្បាលស្ទើរស្លាប់មកជំរាប។ ៣–«នាទីតន្ត្រី» សូមជូន​បទ «ដីខ្មែរ» ច្រៀងដោយ គាសុគន្ធ តារាចម្រៀង Rap ដ៏ល្បីរបស់ខ្មែរអាយុ​២៣ឆ្នាំ ដែលបានត្រូវពួកអាខ្វាងចាប់ដាក់គុកអស់​​ ១ ​ឆ្នាំដោយចោទថាក្មួយច្រៀងញុះញង់។ ៤–«នាទីពីនេះពីនោះ» អរគុណសមាជិកនិងអ្នកទ្រទ្រង់ដែលជួយឧបត្ថម្ភគាំទ្រគម្រោង​បុរីអង្គរ​មានការសាងរោងជាងនិងជម្រកត្រាក់ទ័រ បុស្បុកព្រះជីវ៍ ជីកបារាយណ៍​​ ។ល។

24Jul/22

កម្មវិធីផ្សាយថ្ងៃអាទិត្យ 24.07.2022

១–បទសម្ភាសន៍​របស់លោកថាច់ពីយ៉ាពីប្រទេសបារាំង​ជាមួយលោកប្រធាន​ប្រតិបត្តិនៃ សខកក​ (សហព័ន្ធខ្មែរកម្ពុជាក្រោម) ពិភពលោក ថាច់ង៉ុកថាច់នៅកាណាដា​ស្ដីពីអវត្តមានរបស់លោកនៅលើឆាកអន្តរជាតិ​និងសមិទ្ធផលនានាដែលលោកបានធ្វើដើម្បី សខកក។ ២–«នាទីវប្បធម៌អក្សរសាស្ត្រ ផ្នែកនិរុត្តិសាស្ត្រខ្មែរ» រៀបរៀងដោយលោកម៉ុង ប៉ាពីយ៉ុងពី ក្រុងឈិកាហ្គោ រដ្ឋអ៊ិល្លីណយស៍ ដែលថ្ងៃនេះលោកនឹងលើកយកវគ្គទី ១១ នៃរឿងសត្វគោក្នុងវប្បធម៌ខ្មែរមកជំរាប។ ៣–«នាទីប្រលោមលោក» ​សូមជូនយប់ទី ១៨​ ឬ​ វគ្គទី ២៣ ​នៃរឿង​ ១០០១ ​យប់ ​ឬ ឯកសហស្សរាត្រី។ ៤–«នាទីតន្ត្រី» សូមជូនចម្រៀងរបស់​ Lady Gaga ឈ្មោះ «AlwaysRead More…

23Jul/22

កម្មវិធីផ្សាយ ថ្ងៃសៅរ៍ 23.07.2022

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់​ឆ្លើយតបសំនួរឧបាសក-ឧបាសិកាស្ដីពីរឿងផ្សេង-ផ្សេង។ ២–«នាទី ទេវកថាក្រិក» វគ្គទី ១១ និយាយពីជាយាជាមនុស្ស​របស់កំពូលអាទិទេព Zeus​ ឈ្មោះ Antiope។ ៣–«នាទីទស្សនៈអ្នកនិពន្ធ» ​រៀបរៀងដោយលោកជាតិហង្សានៃរដ្ឋមីនីសូតា វគ្គស្ដីពីការងើបឡើងប្រឆាំងអាជ្ញាធរសង្គមរាស្ត្រនិយមរបស់សម្ដេចឳដោយចលនាខ្មែរក្រហមដែលគាំទ្រដោយ​យួននិងចិន។ ៤–«នាទីតន្ត្រី»​ សូមជូនចម្រៀងកន្ទ្រឹមស្គរដៃសុរិន្ទឈ្មោះ «ស្រណោះវាលវែង» ។ ៥–«នាទីពីនេះពីនោះ» មកចូលហ៊ុនទិញដីនៅជាប់នឹងបុរីអង្គរល្អជាងទុកលុយក្នុងបង់ក៍៕

22Jul/22

កម្មវិធីផ្សាយ ថ្ងៃសុក្រ 22.07.2022

១–នាទី«សៀវភៅខ្មែរ» សូមជូនវគ្គទី ៨២ នៃសៀវភៅរបស់បណ្ឌិតយិនឆេងស៊ន ឈ្មោះ «ចូរនាំគ្នាជ្រកក្រោមព្រះធម៌»។ ២–«នាទីបដិវត្តន៍»​ដឹកនាំដោយអ្នកស្រីអៀងម៉ាឡាពីរដ្ឋមីនីសូតាសូមជូនរឿង «Brother Enemy» របស់ Nayan Chanda ។ ៣–បាឋកថាសម្តែងដោយលោកសាស្ត្រាចារ្យ​ អាំងជូលាននៃមហាវិទ្យាល័យបុរាណវិទ្យាស្ដីពីវដ្ដសង្សារគឺការវិលជុំកើតចាស់ឈឺស្លាប់ហើយកើតឡើងវិញទៀតតាមជំនឿរបស់ខ្មែរសម័យបូរាណ។ ៤–«នាទីតន្ត្រី» សូមជូនបទ «The Young Ones» របស់វង់តន្ត្រី The Shadows ច្រៀងដោយ Cliff Richard ឆ្នាំ ១៩៦១។ ៥–«នាទីពីនេះពីនោះ» ចិនកុម្មុយនិស្ត​ត្រូវបណ្ដាសា ទឹកជន់លិច ធនាគារអត់លុយបើកឲ្យអតិថិជនRead More…