30Nov/22

កម្មវិធីផ្សាយ ថ្ងៃពុធ 30.11.2022

១–«នាទី ទេវកថាក្រិក-រ៉ូម៉ាំង» ដែលនឹងលើកយករឿងរបស់ Titan Prometheus មកបន្តរៀបរាប់​ព្រមទាំងរឿងរបស់ស្ត្រីដែលព្រះអគ្គីជប់ពីដីឥដ្ឋ Pandora​ និងប្រអប់នៃសេចក្ដីអាក្រក់និងទុក្ខវេទនា។ ២–សម្ភាសន៍របស់តំណាងនារីម្នាក់ជាមួយលោកសាស្ត្រាចារ្យបណ្ឌិតនរវិទូអាំងជូលានស្ដីអំពី តួនាទីនារី​​ ក្នុងសង្គមនិងវប្បធម៌ខ្មែរដោយលើកយករឿងម្នាង​ឬជីនាងផ្ទះមកអធិប្បាយជាបន្ត។ ៣–«នាទីតន្ត្រី ឆ្កឹះយកពីយូធូប»​ ដែលនឹងជូនចម្រៀងឈ្មោះ A Whiter Shade of Pale របស់​វង់ Procol Harum ប្រគុំដោយ​វង់ Santana​និង​ច្រៀងដោយ Steve Winwood ។ ៤–«ពីនេះពីនោះ» ​ — អតីតប្រធានាធិបតីចិន JiangRead More…

29Nov/22

កម្មវិធីផ្សាយ ថ្ងៃអង្គារ 29.11.2022

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ ក្រោមចំណងជើងថា «គ្មានពីណាចង់ដើរផ្លូវខុសទេ»​ ថាបើចេះយោគយល់គ្នាខ្លះទៅខ្មែរក៏នឹងមិនឈ្លោះគ្នា។ ២–«នាទីរឿងដែលខ្មែរគួរដឹង» (ភាគ២​ វគ្គទី ៣៧) រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA,​ ដោយនៅវគ្គនេះលោកនឹងជំរាបអំពីការប្រជែងគ្នារវាងស្ដេចសៀមនឹងស្ដេចយួនក្នុងការបង្ហាញពីបារមីរបស់ខ្លួនមកលើកម្ពុជា។ ៣–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda វគ្គទី ២៦ ​អានដោយសានសុវិទ្យ ។ ៤–«នាទីតន្ត្រី» សូមជូនចម្រៀងមួយបទឈ្មោះ «Goodbye MyRead More…

28Nov/22

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 28.11.2022

១​ — បទសម្ភាសន៍លោកថាច់ពីយ៉ា ជាមួយ​លោក​ប៉ែន​វ៉ាណូ និង​លោកហែមវ៉ាន់ឆន​នៃក្រុមខ្មែរប្រទេសបារាំងដែលគាំទ្រកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស​ ២៣ ​តុលា ១៩៩១​​ស្ដីពីខួប​ ១២ ឆ្នាំ​នៃសោកនាដកម្មថ្ងៃ ២២​ ​វិច្ឆុកា​ ២០១០ យុវជនជាន់គ្នាស្លាប់លើស្ពានកោះពេជ្រ ។ ២–នាទី«សៀវភៅខ្មែរ» ថ្ងៃនេះសូមជូនអំណាន វគ្គទី ​១៥ នៃសៀវភៅឈ្មោះ «ទម្លាយអាថ៌កំបាំងប្រាសាទអង្គរវត្ត»​ របស់លោក សុឹម សុភក្រ្តា (មគ្គុទ្ទេសក៍ទេសចរណ៍តំបន់អង្គរ) ។ ៣–«នាទី ខ្មែរអើយក្រោកឡើង» របស់​លោកជាតិហង្សា​ពីរដ្ឋមីនីសូតា ដែលថ្ងៃនេះលោកនឹងលើកយក​​​ដំណឹងថាមេធាវីការពារក្ដីឲ្យខ្មែរអ្នកជាលោក ​ជុងជូងី បានសម្រេចចិត្តចូលបក្សភ្លើងទៀនវិញRead More…

27Nov/22

កម្មវិធីផ្សាយថ្ងៃអាទិត្យ 27.11.2022

១​ — បទសម្ភាសន៍លោកថាច់ពីយ៉ា ជាមួយ​លោក​ប៉ែន​វ៉ាណូ និង​លោកហែមវ៉ាន់ឆន​នៃក្រុមខ្មែរប្រទេសបារាំងដែលគាំទ្រកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស​ ២៣ ​តុលា ១៩៩១​​ស្ដីពីល្បិចហ៊ុនសែនឲ្យកៀងគរខ្មែរនៅអឺរ៉ុប ២ ពាន់នាក់ទៅក្រុងប្រ៊ុចសែលប្រទេសបែលហ្ស៊ិកនៅថ្ងៃទី ១២​ ធ្នូ ដើម្បីបង្ហាញ​សហភាពអឺរ៉ុបថាអាខ្វាងជាមេដឹកនាំខ្មែរដែលមានប្រជា ប្រិយភាព ។ ២ – «នាទីវប្បធម៌អក្សរសាស្ត្រ ផ្នែកនិរុត្តិសាស្ត្រខ្មែរ» រៀបរៀងដោយលោកម៉ុង ប៉ាពីយ៉ុងពី ក្រុងស្កូគី រដ្ឋអ៊ិល្លីណយស៍ ដែលថ្ងៃនេះលោកនឹងលើកយក វគ្គទី ៩ នៃរឿងសត្វគោក្នុងសង្គមខ្មែរ​យក​មក​ជំរាប ។ ៣ – ​និទានអារ៉ាប់សូមជូនវគ្គទី ៥៩Read More…

26Nov/22

កម្មវិធីផ្សាយ ថ្ងៃសៅរ៍ 26.11.2022

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ ឆ្លើយតបនឹងសំនួររបស់ពុទ្ធសាសនិក ស្ដីពីជំនឿលើព្រះ​តើព្រះមានប៉ុន្មានអង្គ។ ២–«នាទីទេវកថាក្រិក-រ៉ូម៉ាំង» ថ្ងៃនេះមកស្គាល់ទីតង់​Prometheusអ្នកប្រទានភ្លើងឲ្យមនុស្សលោក។ ៣–«នាទីយកទស្សនៈអ្នកនិពន្ធមកបង្ហាញ»​ ប្រចាំថ្ងៃសៅរ៍ រៀបរៀងដោយលោកជាតិហង្សាពីរដ្ឋ Minnesota, USA, ដោយថ្ងៃនេះលោកនឹងបន្តលើកយកសំណេររបស់លោក សោមសេកកុមារ​មកជំរាបពាក់ព័ន្ធនឹងជំហររបស់សីហនុក្នុងការអំពាវនាវឲ្យមានកងទ័ពរំដោះប្រឆាំងសាធារណរដ្ឋខ្មែរ ដែលនឹងរួមមានយួនយៀកកុង-យៀកណាមខាងជើងផង។ ៤–«នាទីតន្ត្រី»​ សូមជូនចម្រៀងរបស់ Elvis Presley កាលពីឆ្នាំ​១៩៦០ ឈ្មោះ​ «It’s Now or Never»។​ ៥–«នាទីពីនេះពីនោះ» — ស្ដីពីការបោះឆ្នោតនៅអាមេរិក៖​ តើបោះឆ្នោតនៅអាមេរិកសេរីនិងយុត្តិធម៌ទេ? ស្អាតស្អំទេ? — លោកគ្រាប់ខ្សាច់Read More…

25Nov/22

កម្មវិធីផ្សាយ ថ្ងៃសុក្រ 25.11.2022

១–នាទី«សៀវភៅខ្មែរ» ថ្ងៃនេះសូមជូនភាគ ១៤ នៃសៀវភៅឈ្មោះ «ទម្លាយអាថ៌កំបាំងប្រាសាទអង្គរវត្ត»​ របស់លោក សុឹម សុភក្រ្តា (មគ្គុទ្ទេសក៍ទេសចរណ៍អង្គរ)។ ២–សម្ភាសន៍របស់តំណាងនារីម្នាក់ជាមួយលោកសាស្ត្រាចារ្យបណ្ឌិតនរវិទូអាំងជូលានស្ដីអំពី តួនាទីនារី​​ ក្នុងសង្គមនិងវប្បធម៌ខ្មែរដោយលើកយករឿងម្នាង​ឬជីនាងផ្ទះមកអធិប្បាយ។ ៣–«នាទីតន្ត្ឆ្រី ឆ្កឹះយកពីយូធូប» សូមជូនចម្រៀងថៃ​និងខ្មែរមួយគូជាចម្រៀងទំនងតែមួយតែបកស្រាយជាពីរភាសា។ បទ นางฟ้าที่ถูกลืม -ទេពអប្សរដែលគេភ្លេច ច្រៀងដោយ ดาวใจ ไพจิตร ចាត់ថាពិរោះ រីឯបទ អប្សរាសក់ខ្មៅច្រៀងដោយអ្នកស្រីសុង​សេង​ហ៊ន ក៏ពិរោះមិនចាញ់គ្នាដែរ។ ៤–«ពីនេះពីនោះ»

24Nov/22

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 24.11.2022

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ ក្រោមចំណងជើងថា «តើស្រីៗពាក់បន្តោងព្រះបាបឬទេ? តើបន្តោងព្រះជួយការពារអ្នកពាក់បានឬទេ?» ។ ២–«នាទីសម្លេងនារីខ្មែរ» សូមជូនទស្សនៈអ្នកគ្រូសូផានី​បៃស្ដីពីពេលវេលាដែលបោះពួយទៅមុខឥតឈប់ឈរ​និងរំឭកពីជីវិតប្រចាំថ្ងៃរបស់ខ្មែរចំណាកស្រុកនៅអាមេរិកក្នុងរដូវធ្លាក់ទឹកកក។ ៣–«នាទីនិទានអារ៉ាប់​» សូមជូនវគ្គទី ៥៨​ ​នៃរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី។ ៤–«នាទីតន្ត្រី» សូមជូនចម្រៀងបារាំងសែសមួយបទឈ្មោះ «Tous Les Garçons et Les Filles» ច្រៀងដោយ​ Françoise Hardy កាលពីឆ្នាំ ១៩៦២។ ៥–«នាទីពីនេះពីនោះ»​ ខ្វាងនឹងដោះលែងអ្នកទោសមនសិការRead More…

23Nov/22

កម្មវិធីផ្សាយ ថ្ងៃពុធ 23.11.2022

១–«នាទី ទេវកថាក្រិក-រ៉ូម៉ាំង» ដែលនឹងលើកយករឿងរបស់ អាទិទេព Jupiter (Zeus) និងព្រះជាយា Juno (Hera) មករៀបរាប់ជូនស្ដាប់។ ២–បាឋកថារបស់លោកសាស្ត្រាចារ្យបណ្ឌិតនរវិទូអាំងជូលានស្ដីអំពី វដ្ដសង្សារ សិល្បៈនិង​កិច្ច​ ពាក់ព័ន្ធនឹងស្រូវ យមរាជ រាហូ ទិសឦសាន ភាគ​ បញ្ចប់ ។ ៣–«នាទីតន្ត្រី ឆ្កឹះយកពីយូធូប»​ ដែលនឹងជូនចម្រៀងជាភ្លេងសុទ្ធ ២ បទដែលខ្មែរសម័យសង្គមចាំ មិំនភ្លេច​គឺបទ​ចំប៉ាបាត់ដំបងបូកនឹងចំប៉ីសៀមរាប​ប្រគុំដោយ អ្នកតន្ត្រីជើងចាស់ ​២​ រូបប្រហែលជានៅក្រុងប៉ារីស ដោយអ្នកទាំង ២ ម្នាក់ៗRead More…

22Nov/22

កម្មវិធីផ្សាយ ថ្ងៃអង្គារ 22.11.2022

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ ក្រោមចំណងជើងថា «អនាគតទឹកដីខ្មែរ»​ ថាបើខ្មែរនៅតែមានជំហរដូចសព្វថ្ងៃ ខ្មែរនឹងអស់ទឹកដីនៅ។ ២–«នាទីរឿងដែលខ្មែរគួរដឹង» (ភាគ២​ វគ្គទី ៣៦) រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA,​ ដោយនៅវគ្គនេះលោកនឹងជំរាបអំពីសំណូកដែលស្ដេចអង្គចន្ទត្រូវបង្ខំព្រះទ័យសូកស្ដេចសៀមស្ដេចយួនរៀងរាល់ឆ្នាំ។ ៣–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda វគ្គទី ២៦ ​អានដោយសានសុវិទ្យ ។ ៤–«នាទីតន្ត្រី» សូមជូនចម្រៀងមួយបទឈ្មោះ «Angel»​ច្រៀងដោយRead More…

21Nov/22

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 21.11.2022

១–នាទី«សៀវភៅខ្មែរ» ថ្ងៃនេះសូមជូនអំណាន វគ្គទី ​១៣ នៃសៀវភៅឈ្មោះ «ទម្លាយអាថ៌កំបាំងប្រាសាទអង្គរវត្ត»​ របស់លោក សុឹម សុភក្រ្តា (មគ្គុទ្ទេសក៍ទេសចរណ៍តំបន់អង្គរ) ។ ២–«នាទី ខ្មែរអើយក្រោកឡើង» របស់​លោកជាតិហង្សា​ពីរដ្ឋមីនីសូតា ដែលថ្ងៃនេះលោកនឹងលើកយក​​​ភាពគ្មាននីតិរដ្ឋរបស់កម្ពុជាក្រោមការដឹកនាំបែបចោរព្រៃរបស់ហ៊ុនសែន មកជំរាប។ ៣–«នាទីតន្ត្រី ឆ្កឹះចេញពីយូធូប» សូមជូនចម្រៀងបួងសួងព្រះជាម្ចាស់ «The Prayer» របស់ Celine Dion & Andrea Bocelli ច្រៀងដោយកញ្ញា Lucy និងប្អូនស្រី Martha ThomasRead More…