31Mar/23

កម្មវិធីផ្សាយ ថ្ងៃសុក្រ 31.03.2023

១–នាទី«សៀវភៅខ្មែរ» សូមជូនជំពូក ១ នៃរឿង «អាស្បូវ» និពន្ធដោយលោក​សាស្ត្រាចារ្យផ្នែកនរវិទ្យាបណ្ឌិតអាំង ជូលាន។ សូមជំរាបថា «អាស្បូវ» ជាប្រលោមលោកផ្អែកលើប្រវត្តិសាស្ត្រ​ដែលសាច់រឿងចេញមកពីការប្រឌិតទាំង ស្រុង។ ប៉ុន្តែក្របខណ្ឌទូទៅ ទាំងកាលប្រវត្តិ ទាំងបុរាណស្ថាននានាដែលលើកយកមកនិយាយ សុទ្ធសឹងផ្អែកលើការស្រាវជ្រាវល្អិតល្អន់ក្នុងវិស័យប្រវត្តិសាស្ត្រនិងសិលាចារឹក។ ២–នាទី «សង្គមវិជ្ជា» រៀបរៀងដោយលោកខេងខេមរៈនៃក្រុង Columbus រដ្ឋ OH ថ្ងៃនេះសូមជូនរឿងខ្លីឈ្មោះ «ទឹកនាគរាជ» និពន្ធដោយលោក ម៉ុង ប៉ាពីយ៉ុង នៃក្រុង Skokie រដ្ឋ IL វគ្គទី ២Read More…

30Mar/23

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 30.03.2023

១–នាទី «សម្លេងនារីខ្មែរ» សូមជូនមតិរបស់អ្នកគ្រូសូផានី​ បៃនៅក្រុង Norwalk ​រដ្ឋ CA ស្ដីពីជីវិតរស់នៅរបស់ពលរដ្ឋខ្មែរ​ដែល​រដ្ឋាភិបាលពុំយកចិត្តទុកដាក់បណ្ដោយឲ្យរស់តាមតែជោគវាសនា​ខុសពីជនជាតិយួនដែលរដ្ឋាភិបាលគេយកចិត្តទុកដាក់រហូតដល់ផ្ដាំផ្ញើនឹងរដ្ឋាភិបាលខ្មែរទៅទៀត។ ២–នាទី «និទានអារ៉ាប់​» សូមជូនវគ្គទី ៩២ ​នៃរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី រៀបរាប់ដោយម្ចាស់ក្សត្រី Scheherazade ថ្វាយស៊ុលតង់ Shahryar នៃចក្រភពពែរ្ស៍ទ្រង់ព្រះសណ្ដាប់។ ៣–នាទី «តន្ត្រី» សូមជូនចម្រៀងព្រះរាជនិពន្ធរបស់សម្ដេចនរោត្តម សីហនុ ច្រៀងដោយសម្ដេច​និង​ក្មួយលីហាវ​ឈ្មោះ «លាហើយកម្ពុជា»​។ ៤–នាទី «ពីនេះពីនោះ»

29Mar/23

កម្មវិធីផ្សាយ ថ្ងៃពុធ 29.03.2023

១–នាទី “ទេវកថាក្រិក-រ៉ូម៉ាំង” បន្តលើកយករឿងរ៉ាវរបស់ Heracles ឬ Hercules មកជំរាបដល់ត្រង់ការងារទៅ ១០​របស់​ Heracles គឺទៅយកហ្វូងគោរបស់យក្សក្បាល​ ៣ Geryon ​។ ២–បាឋកថារបស់លោកបណ្ឌិតអាំង ជូលាន ស្ដីពីអត្ថន័យនៃរឿងសភាទន្សាយ​ វគ្គទី ២ ។ ៣–នាទី « តន្ត្រី»​ សូមជូនចម្រៀងស្នេហាជាតិឈ្មោះ «ជ័យជម្នះ»​ ច្រៀងដោយសិស្ស-និស្សិត នៅថ្ងៃប្រកាសសាធារណរដ្ឋខ្មែរ​ ៩​ តុលា​ ១៩៧០ ។ ៤–នាទី «ពីនេះពីនោះ»

28Mar/23

កម្មវិធីផ្សាយ ថ្ងៃអង្គារ 28.03.2023

១–ធម្មកថារបស់ព្រះតេជគុណវិជ្ជរប្បញ្ញោ​សាន ​សុជា ស្ដីពីអចិរភាពនៃពេលវេលាដែលយើងរស់នៅលើលោកនេះ។ ២–នាទី «រឿងដែលខ្មែរគួរដឹងស្ដីពីវិបត្តិខ្មែរនៅសតវត្សទី ១៩» រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA ផ្អែកលើសៀវភៅប្រវត្តិសាស្ត្រកម្ពុជារបស់លោក David Chandler–ភាគ ៧ ។ ៣–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda​ បកប្រែជាខេមរភាសាដោយ​លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ៤២ ​អានដោយសានសុវិទ្យ ​។ ៤–នាទី ”តន្ត្រី»Read More…

27Mar/23

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 27.03.2023

១–នាទី«សៀវភៅខ្មែរ» ថ្ងៃនេះ ខ្ញុំសានសុវិទ្យសូមជូនអំណានសៀវភៅរឿង «អាស្បូវ» និពន្ធដោយលោក​សាស្ត្រាចារ្យផ្នែកនរវិទ្យាបណ្ឌិតអាំង ជូលាន។ ២–នាទី «ខ្មែរអើយក្រោកឡើង» ដែលថ្ងៃនេះលោកជាតិហង្សា​ពីរដ្ឋមីនីសូតានឹងធ្វើការរិះគន់​របបតិរច្ឆានដែលបានវាយប្រហារទៅលើលោកទូតអាមេរិក Patrick Murphy ព្រោះលោកទិតៀនតុលាការអាយ៉ងដែលបានកាត់ទោសលោកកឹមសុខាឲ្យជាប់ឃុំឃាំង​ ២៧ ​ឆ្នាំពីបទ«សន្ទិដ្ឋិភាពជាមួយរដ្ឋបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាល។ » ៣–នាទី «តន្ត្រី» ជូនចម្រៀងសម័យសង្គមមួយបទទៀតឈ្មោះ «រាត្រីដែលបានជួបភ័ក្រ្ត» ច្រៀងដោយ​អធិរាជភ្លេងសម្លេងពេជ្រ​ស៊ីនស៊ីសាមុតនិងអ្នកស្រីកែវសេដ្ឋា។ ៤–នាទី «ពីនេះពីនោះ

26Mar/23

កម្មវិធីផ្សាយថ្ងៃអាទិត្យ 26.03.2023

១–នាទី «វប្បធម៌អក្សរសាស្ត្ខ្រខ្មែរ» រៀបរៀងដោយសពលោកសំបូរិន្ទ សហស្ថាបនិកវិទ្យុខ្មែរពិភពលោក​ដោយលោកសូមជូនបទសម្ភាសន៍ ជាមួយលោកសាស្ត្រាចារ្យកេង​វ៉ាន់សាក់នៅប្រទេសបារាំង​កាលពីឆ្នាំ ២០០៧ ​ស្ដីពីអ្វីទៅគឺអត្តសញ្ញាណខ្មែរ ភាគ ១៨-១៩។ ២–​នាទី «និទានអារ៉ាប់» សូមជូនវគ្គទី ៩១ ​នៃរឿង​ ១០០១ ​យប់ ​ឬ ឯកសហស្សរាត្រី។ ៣–នាទី «តន្ត្រី» សូមជូនចម្រៀងបូរាណសម័យសង្គមឈ្មោះ «ចំប៉ាបាត់ដំបង» ច្រៀងដោយអធិរាជភ្លេងសម្លេងពេជ្រ ស៊ីនស៊ីសាមុត។ ៤–នាទី «ពីនេះពីនោះ» រឿងចាស់និទានថ្មី: លោកត្រាំ Stormy Daniels មេធាវី MichaelRead More…

25Mar/23

កម្មវិធីផ្សាយថ្ងៃសៅរ៍ 25.03.2023

១–ធម្មទេសនារបស់ព្រះតេជគុណសានសុជានៃវត្តមណីរតនារាម​ក្រុងពោធិ៍សាត់​អធិប្បាយថាហេតុអ្វីបានជាស្រឡាញ់ខ្លាំងតែងតែនាំឲ្យមានទុក្ខខ្លាំង។ ២–នាទី «ទេវកថាក្រិក-រ៉ូម៉ាំង» ថ្ងៃនេះសូមបន្តរៀបរាប់អំពី Heracles មហាវីរបុរសក្រិក​ដែលពួករ៉ូម៉ាំងហៅ Hercules​ និងការងារលាងបាបទី ៩ របស់គេ គឺត្រូវទៅយកខ្សែក្រវាត់ទិព្វពី Hyppolyte ដែលជាមេកន្ទ្រាញស្រីនៃនគរពួក Amazons នៅThemiscyra ឯម្ដុំសមុទ្រខ្មៅ។ ៣–នាទី «យកទស្សនៈអ្នកនិពន្ធមកបង្ហាញ»​ ប្រចាំថ្ងៃសៅរ៍ រៀបរៀងដោយលោកជាតិហង្សាពីរដ្ឋ Minnesota, USA, ដោយថ្ងៃនេះលោកនឹងបន្តលើកយកសំណេររបស់លោក សោមសេកកុមារ​មកអានជូនស្ដាប់ ស្ដីពីសេចក្ដីព្យាយាមរបស់​ប៉េកាំង​និង​វ៉ាស៊ិនតោនក្នុងការស្វែងរកកិច្ចចរចារវាងភាគីសាធារណរដ្ឋខ្មែរ​នឹងក្រុមរបស់ស្ដេចសីហនុ។ ៤–នាទី «តន្ត្រី» ថ្ងៃនេះសុំជូនចម្រៀងឈ្មោះ “អូនសែនមេត្តា” ច្រៀងដោយ ទូចស៊ុននិច បទភ្លេងនិងទំនុកច្រៀងដោយ​មរតកដើមRead More…

24Mar/23

កម្មវិធីផ្សាយ ថ្ងៃសុក្រ 24.03.2023

១–នាទី «សៀវភៅខ្មែរ» ថ្ងៃនេះសូមជូនអត្ថបទរបស់លោក ចៅសេងអួរ​ បញ្ញវន្តខ្មែរនៅប្រទេសបារាំង​និងជាអតីតរដ្ឋមន្ត្រីសម័យសាធារណរដ្ឋខ្មែរ​ជូនការពិតស្ដីពីព្រឹត្តិការណ៍ ថ្ងៃ ១៨ មីនា ១៩៧០។ ២–នាទី «សង្គមវិជ្ជា» រៀបរៀងដោយលោកខេងខេមរៈនៃក្រុង Columbus រដ្ឋ OH ថ្ងៃនេះសូមជូនរឿងខ្លីឈ្មោះ «ទឹកនាគរាជ» និពន្ធដោយលោក ម៉ុង ប៉ាពីយ៉ុង នៃក្រុង Skokie រដ្ឋ IL វគ្គទី ១ ។ ៣–នាទី «តន្ត្រី» ថ្ងៃនេះសូមជូនចម្រៀងប្រជាប្រិយបារាំងមួយបទឈ្មោះ «La PalomaRead More…

23Mar/23

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 23.03.2023

១–នាទី «សម្លេងនារីខ្មែរ» សូមជូនមតិរបស់អ្នកគ្រូសូផានី​ បៃនៅក្រុង Norwalk ​រដ្ឋ CA ស្ដីពីដើមហេតុពិតនៃថ្ងៃ ១៨​ មីនា ​១៩៧០៖ វត្តមានទាហានយួនយៀកកុង-យៀកណាមខាងជើងរាប់ម៉ឺននាក់នៅលើទឹកដីកម្ពុជាដែលស្ដេចស៊ីហនុប្រកាសថាអព្យាក្រឹត។ ២–នាទី «និទានអារ៉ាប់​» សូមជូនវគ្គទី ៩០ ​នៃរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី រៀបរាប់ដោយ Scheherazade ថ្វាយស៊ុលតង់ Shahryar នៃចក្រភពពែរ្ស៍ទ្រង់ព្រះសណ្ដាប់។ ៣–នាទី «តន្ត្រី» សូមជូនចម្រៀងជប៉ុនដ៏ល្បីល្បាញឈ្មោះ «Subaru» ឬ ផ្កាយកូនមាន់ច្រៀងបន្តផ្ទាល់ក្នុងខនសឺតដោយRead More…

22Mar/23

កម្មវិធីផ្សាយ ថ្ងៃពុធ 22.03.2023

១–នាទី “ទេវកថាក្រិក-រ៉ូម៉ាំង” បន្តលើកយករឿងរ៉ាវរបស់ Heracles ឬ Hercules មកជំរាបដល់ត្រង់ទទួលបញ្ជាឲ្យទៅបំពេញការងារទី ៨ គឺចាប់សេះញីស៊ីសាច់មនុស្សជាអាហាររបស់ស្ដេច Diomedes ​។ ២–បាឋកថារបស់លោកបណ្ឌិតអាំង ជូលាន ស្ដីពីអត្ថន័យនៃរឿងសភាទន្សាយ​ ។ ៣–នាទី « តន្ត្រី»​ សូមជូនចម្រៀងភាសាបារាំងឈ្មោះ «Love Me, Please Love Me»​ ច្រៀងដោយ​ Michel Polnareff កាលពីឆ្នាំ ១៩៦៦ ។ ៤–នាទី «ពីនេះពីនោះ»Read More…