06Apr/24

កម្មវិធីផ្សាយថ្ងៃសៅរ៍ 06.04.2024

១–«នាទីវប្បធម៌ខ្មែរ» រៀបរៀងដោយលោកម៉ីសុភីនៅក្រុងលីយ៉ុងប្រទេសបារាំង
លោកនឹងអធិប្បាយអំពីគោចរណ៍ចន្ទ-សុរិយគតិក្នុងតារាសាស្ត្រខ្មែរ Lunar-Solar Cycle in Khmer Astrology។
«នាទីនិទានចិន» រឿង «សាមកុក»
ភាគទី ๒๔​ រៀបរាប់ពីការប្រយុទ្ធរវាងកងទ័ពដឹកនាំដោយ​ Liu Biao ​និង Sun Jian ហើយនិងការប្ដូរសាកសព Sun Jian​ ជាមួយឈ្លើយសឹក។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ្ងចុងសប្ដាហ៍»
សូមជូនចម្រៀងជ្រើសរើសដោយអ្នកស្រីខោលមុំ នៃក្រុង Columbus រដ្ឋ Ohio ។
សូមជូនបទ «ជុំញាតិ» ច្រៀងដោយអ្នកស្រីហង្សពិសី ក្នុងឱកាសការបង្វិលពពិលនៃពិធីរៀបអាពាហ៍ពិពាហ៍មួយ។
មួយបទទៀត ឈ្មោះ «កន្លង់រ័ត្ន»​ដែលហើរក្រេបលំអងកេសរបុប្ផា​ច្រៀងដោយលោកសួស សងវាចា។
«នាទីពីនេះពីនោះ»
គេថា ​«សាមគ្គីជាកម្លាំង!» តើសាមគ្គីជាមួយអ្នកណា ​បើខ្មែរលែងជាខ្មែរទៅហើយ ?
តំណាងរាស្ត្របក្សប្រឆាំងត្រូវអង្គរក្សល្បងខ្វាងទាត់ធាក់បែកមុខបែកមាត់។
ជនដៃដល់លេងល្ខោនធ្វើជាជាប់ឃុះខ្លួនមួយស្របក់ ចេញមកបានឡើងស័ក្តិថែមទៀត៕
05Apr/24

កម្មវិធីផ្សាយថ្ងៃសុក្រ 05.04.24

๑–«នាទីព្រះពុទ្ធសាសនា​»
សូមអញ្ជើញស្ដាប់ព្រះតេជគុណភិក្ខុចន្ទប្បញ្ញោ រីមចាន់រ៉ា ឆ្លើយតបនឹងសំនួរថាតើខ្មែរសម័យសាធារណរដ្ឋខ្មែរក្រោមការដឹកនាំរបស់សេនាប្រមុខលន់នល់ជាខ្មែរក្បត់ជាតិដូចអ្នកខ្លះថាមែនឬទេ?
๒–«នាទីទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនីសូតាដែលថ្ងៃនេះលោកនឹងបន្តអានសំណេររបស់លោកទៀងណារិទ្ធឈ្មោះ «មហាគ្រោះជាតិខ្មែរ»​ ។
វគ្គទី ๔๗ និយាយពីទឹកចិត្តប្រច័ណ្ឌហួសហេតុរបស់ង្វៀងធីទើព្រោះអាប្ដីខ្វាងវាក្រាស់ដោយកាមតណ្ហាធ្វើឲ្យស្រីយួន មុខខ្មោចឆៅ រូបនេះបញ្ជាឲ្យអង្គរក្សទៅសម្លាប់គូប្រជែងមួយហើយមួយទៀត។
​๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនភ្លេងមនោសញ្ចេតនាសម័យថ្មីភាសាអង់គ្លេសឈ្មោះ «Always Remember Us This Way» របស់ Lady Gaga យកមកច្រៀងឡើងវិញដោយអ្នកចម្រៀង​កូរ៉ាខាងត្បូងឈ្មោះ និងនិង តាមដោយកំណែដើមច្រៀងដោយ Lady Gaga និងកំណែទំនើបចង្វាក់ញាប់និងញាក់នៃចម្រៀងដដែល​។
๔–«នាទីប្រវត្តិសាស្ត្រខ្មែរសហសម័យពី ๑๘๖๓ ដល់ បច្ចុប្បន្នកាល»​ របស់លោកវ៉ាន់ឌី កាអុន អានជូនស្ដាប់ដោយលោកគិម​ប៊ុនស៊ន់ ពីប្រទេសបារាំង ។
វគ្គទី ๕ ៖ ព្រះអង្គម្ចាស់នរោត្តម យុគន្ធរ​ដែលព្រះបាទនរោត្តមប៉ងឲ្យស្នងរាជ្យ តែបារាំងស្អប់ ហើយបំពានយកព្រះបិតុលាគឺព្រះបាទស៊ីសុវត្ថិឲ្យឡើងគ្រងរាជ្យជំនួសវិញ។
«នាទីពីនេះពីនោះ» 
ពេលនេះលោកត្រាំនាមុខគូប្រជែងដាច់ប៉ិត នេះបើជឿការស្ទង់មតិ។
ពាក្យថា «សង្ក្រាន្ត»​ខ្មែរមានទេ? សៀមយករបស់ខ្មែរ ឬខ្មែរធ្វើត្រាប់សៀម?
04Apr/24

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 04.04.2024

๑–«នាទីទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA
អ្នកដែលបញ្ជាឲ្យលើកទង់សសុំចរចាជាមួយខ្មែរក្រហមថ្ងៃ​ ๑๗ មេសា ๑๙๗๕ មិនមែនលោកសេនាប្រមុខលន់នល់ដាច់ខាត ព្រោះលោកមានផែនការពីកោះហាវ៉ៃ ត្រៀមតស៊ូប្រឆាំងខ្មែរក្រហមពីកំពង់សោមមកទៀត។
๒–«នាទីសៀវភៅខ្មែរ» រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”) ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃ​​និងអានបញ្ចូលសម្លេងដោយលោកវីរៈ វ៉ារ៉ានី​នៃក្រុមព្រះសុរិយា។
វគ្គទី ๔๓ «ស្រ្តីម្នាក់បានទាយបៀឃេីញថា ខ្ញុំនឹងមានដំណើររហូតពីខែក្រោយនេះទៅ» ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនចម្រៀងមនោសញ្ចេតនារបស់ខ្មែរកម្ពុជាក្រោមឈ្មោះ «កវីចាញ់ស្នេហ៍» ។
๔–«នាទីសុខភាពយើង»
និស្សិតសាកលវិទ្យាល័យ Stanford ๔ នាក់រកឃើញរូបមន្តថ្នាំសម្លាប់សាច់ដុះមហារីក។
សារធាតុ Tigilanol Tiglate ឬ EBC-46 ចាក់សម្លាប់សាច់ដុះមហារីកដោយផ្ដាច់សរសៃឈាមទៅចិញ្ចឹមដុំសាច់កើតរោគទាំងនោះ។
«នាទីពីនេះពីនោះ» 
UN និង UNESCO មិនពេញចិត្តរឿងរដ្ឋាភិបាលក្រុងភ្នំពេញបង្ខំឲ្យប្រជាពលរដ្ឋម្ចាស់ស្រុក​រាប់ម៉ឺននាក់ចេញពីតំបន់អង្គរ។
๑๐,๐๐๐ គ្រូសារត្រូវបណ្ដេញចេញពីតំបន់អង្គរ។
ដីដែលថាត្រូវរក្សាទុកការពារបេតិកភណ្ឌពិភពលោកធ្លាក់ទៅក្នុងកណ្ដាប់ដៃបក្ខពួកត្រកូលហ៊ុន?
03Apr/24

កម្មវិធីផ្សាយ ថ្ងៃពុធ 03.04.2024

๑–«នាទីសាសនាសាកល ៖ សាសនាឥស្លាម»​ សូមបន្តអានសៀវភៅ «មគ្គុទ្ទេសក៍មូស្លីមថ្មី» របស់លោកហ្វាហាទ សាឡិម ពិន ហ៊ូម៉ាម។
វគ្គនេះនិយាយពីប្រតិបត្តិការហិរញ្ញវត្ថុ​គឺរឿងបំរាមហាមយកនិងបង់ការប្រាក់សម្រាប់អ្នកកាន់សាសនាឥស្លាម។
«នាទីជួបនឹងបណ្ឌិតអាំងជូលាន» សូមជូនបទសន្ទនារបស់នរវិទូសាស្ត្រាចារ្យអាំង ជូលានជាមួយនាយកវិទ្យាស្ថានរៃយំ លោកលីតារាវុឌ្ឍ ស្ដីពីបុណ្យភ្ជុំបិណ្ឌ​ភាគ ๑ ។
ฺព្រះយមរាជ​ដែលខ្មែរអង្គរហៅច្រឡំថាជា «ស្ដេចគម្លង់» ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងមួយបទឈ្មោះ «ក្រមុំរាំឡក»​ច្រៀងដោយ អ៊ីម៉ារីណែត និង ឃុនណា។​
๔–«នាទីសុខភាពយើង» 
គុណប្រយោជន៍ផ្នែកសុខភាពរបស់ផ្លែស៊ូ (Chayote) ។
๕–«នាទីពីនេះពីនោះ»  
យួនកំពុងតែដាក់អាណានិគមមកលើកម្ពុជាបានជិត ๑๐๐% ហើយ៕
02Apr/24

កម្មវិធីផ្សាយ ថ្ងៃអង្គារ 02.04.2024

๑–«នាទីពាក្យបរទេសនៅក្នុងវចនានុក្រមខ្មែរ» រៀបរៀងដោយលោកនួនសុខវ៉ាងពីក្រុង Norcross រដ្ឋ GA ដោយលោកនឹងលើកយកពាក្យបរទេសដែលមានចុះផ្សាយក្នុងវចនានុក្រមសម្ដេច​ជួនណាត​មកជំរាបដល់វគ្គទី ๑๕ ។
๒–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់លោក Nayan Chanda​ អ្នកកាសែតឥណ្ឌា បកប្រែជាខេមរភាសាដោយ​លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ๙๔ ​។
មន្ត្រីរបស់ Jimmy Carter ដូចជា Vance, Holbrook និង Brzezinski ត្រូវប្រើពេលចរចាជាមួយ Nguyen Co Thach ច្រើនឆ្នាំទំរាំនឹងបានដាក់ទូតអាមេរិកនៅកណ្ដាលក្រុងហាណូយ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទសែនចូលចិត្តសម្រាប់ប្រុសចិត្តខ្មៅ​ខ្លួនខ្មៅដូចខ្ញុំ ឈ្មោះ «ប្រុសចិត្តខ្មៅនេះសមតែស្លាប់» ច្រៀងដោយកម្លោះ ដួង វីរសិទ្ធ។

๔–«នាទីប្រវត្តិសាស្ត្រខ្មែរសហសម័យពី ๑๘๖๓ ដល់ បច្ចុប្បន្នកាល»​ ផ្អែកលើសៀវភៅប្រវត្តិសាស្ត្រខ្មែររបស់លោក​វ៉ាន់ឌី កាអុន និងអានជូនស្ដាប់ដោយលោកគិម​ប៊ុនស៊ន់ ពីប្រទេសបារាំង។

ព្រះបាទនរោត្តម​ខ្លាចអនុជ មាន​អង្គ-ស និងព្រះអង្គម្ចាស់ស៊ីវត្ថា​ដណ្ដើមរាជ្យដល់ថ្នាក់ចូលដៃជាមួយបារាំង។
๕–«នាទីពីនេះពី័នោះ»
យោងតាមការស្ទង់មតិចុងក្រោយនេះ Trump ឈ្នះ ฺBiden ដាច់ប៉ិតគឺ Trump បានសម្លេង​គាំទ្រពី ๓๑๕ Electors។
ការតស៊ូរបស់បណ្ឌិតសឺងង៉ុកថាញ់ ដើម្បីខ្មែរឥស្សរៈ-ខ្មែរសេរី បដិសេដ្ឋ យួនយៀកមិញរបស់ហូជីមិញ៕
01Apr/24

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 01.04.2024

๑–«នាទីអក្សរសាស្ត្រ» ថ្ងៃនេះសម្ដេចព្រះសង្ឃរាជជួនណាត ជោតញ្ញាណោ នឹងបកស្រាយអក្សរសាស្ត្រខ្មែរក្នុងភាគ ๑๐ វគ្គទី ๖ ពន្យល់អំពីការប្រើពាក្យខ្មែរផ្សេងៗ ឲ្យបានត្រឹមត្រូវ។
๒–«នាទីសៀវភៅខ្មែរ » រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”) ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃ​​និងអានបញ្ចូលសម្លេងដោយលោកវីរៈ វ៉ារ៉ានី​នៃក្រុមព្រះសុរិយា។
វគ្គទី ๔๒ «ផែនការរត់ចេញពីភូមិលាច»
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «លាម៉ែទៅធ្វើទាហាន» ច្រៀងដោយអធិរាជសម្លេងមាស​ស៊ីនស៊ីសាមុត។
«នាទីសុខភាពយើង»
វិធីរស់នៅ ហូបចុកដែលអាចជួយការពារ ពង្រឹង​និង​ពង្រីកចំនួន កោសិកាមេ (Stem Cells) ក្នុងខ្លួនយើងដោយមិនបាច់ចាក់បញ្ចូលបន្ថែមតាមសរសៃឈាម។

๕–«នាទីពីនេះពី័នោះ»

ព្រះយេស៊ូគ្រិស្ត រាជបុត្រព្រះយេហូវ៉ា រស់ឡើងវិញនៅថ្ងៃ Easter បីថ្ងៃក្រោយត្រូវចាប់ឆ្កាង។
វីរបុរសខ្មែរពិតប្រាកដ ចេះនិយាយយួនស្ទាត់ជំនាញ ថែមមានប្រពន្ធយួនទៅទៀត តែក៏ពុំបានធ្វើឲ្យលោកសឺងង៉ុកថាញ់ស្នេហាជាតិខ្មែរតិចជាងស្ដេចកំប៉ោងឬអ្នកណាដែលអួតថាខ្លួនឯងជាខ្មែរ​ ๑๐๐ % នោះឡើយ។ បុរីអង្គរនៅ NC, USA សូមឧទ្ទិសរូបសំណាកជូនវិញ្ញាណក្ខន្ធរបស់លោក! ៕
31Mar/24

កម្មវិធីផ្សាយថ្ងៃអាទិត្យ 31.03.2024

๑–«នាទីសំបូរិន្ទសម្ភាសកេងវ៉ាន់សាក់» អំពីព្រលឹង​ឬអត្តសញ្ញាណខ្មែរ
វគ្គ ៣១ និយាយអំពីនគរមន ទ្វារាវតី។
«នាទីនិទានចិនរឿង សាមកុក» 
ភាគទី ២៣​ ឆាកប្រយុទ្ធស្លាប់រស់រវាងទ័ពរបស់កុងស៊ុនចាន់របស់ក្រុមស្ដេចត្រាញ់ដឹកនាំដោយឆាវឆាវ នឹងកងទ័ពជាញជ័យរបស់អួនសៀវដែលបម្រើមហាឧបរាជផ្ដាច់ការតុងជួរ។
–«នាទីតន្ត្រីប្រចាំថ្ងៃអាទិត្យ» 
អ្នកស្រីស៊ានកិត្យាសូមជូនបទ «ដងរែកហែកចិត្ត» និពន្ធដោយលោក​ហេង​ថាល់សាវុធ។
๔–«នាទីពីនេះពីនោះ»
ក្បួនស៊ីសាំងរបស់ត្រកូលហ៊ុន​រាយការណ៍ដោយបុរសពហុនាម សុកសេរី៕
30Mar/24

កម្មវិធីផ្សាយថ្ងៃសៅរ៍ 30.03.2024

១–«នាទីវប្បធម៌ខ្មែរ» រៀបរៀងដោយលោកម៉ីសុភីនៅក្រុងលីយ៉ុងប្រទេសបារាំង
លោកនឹងអធិប្បាយអំពីភាពខុសគ្នាដូចគ្នារវាងពាក្យពេចន៍ខ្លះនៃភាសាសំស្ក្រឹត និងបាលី ក្នុងភាសាខ្មែរ។
២–«នាទីតន្ត្រីប្រចាំថ្ងៃ្ងចុងសប្ដាហ៍»
សូមជូនចម្រៀងជ្រើសរើសដោយអ្នកស្រីខោលមុំ នៃក្រុង Columbus រដ្ឋ Ohio ។
សូមជូនបទ «ចិត្តដែលស្រឡាញ់» ច្រៀងដោយអ្នកនាង​ កែវ ចន្ទសម្ផស្ស។
បន្ថែមចម្រៀងមួយបទទៀតឈ្មោះ «ឱតារាខ្ញុំអើយ» ច្រៀងដោយ​លោកសុសម៉ាច ​បុត្រលោកសុសម៉ាត់ និងអ្នកស្រី ឈួនសុវណ្ណឆៃ។
๓–«នាទីនិទានចិន» រឿង «សាមកុក»
ភាគទី ๒๒​ រៀបរាប់ពីការប្រយុទ្ធរវាងកងទ័ពរបស់កុងស៊ុនចាន់​នឹង ទ័ពរបស់អួនសៀវ ដែលត្រូវឡោមព័ទ្ធលើច្រាំងទន្លេផាន់។
«នាទីពីនេះពីនោះ»
សង្គ្រាមបង្ហីនបង្ហោច អ៊ុយក្រែននិងរុស្ស៊ី អ្នកណាឈ្នះ?
សង្គ្រាមលោកលើកទី ๓ គួរត្រៀមខ្លួនយ៉ាងណា?
29Mar/24

កម្មវិធីផ្សាយថ្ងៃសុក្រ 29.03.24

๑–«នាទីព្រះពុទ្ធសាសនា​»
សូមជូនធម៌នមស្ការព្រះរតនត្រ័យសម្រាប់អ្នកមិនទាន់ចេះសូត្រសោះ ភាគបញ្ចប់ ដោយនឹងសូត្រនមស្ការជាភាសាបាលី តាមដោយពាក្យប្រែជាភាសាខ្មែរ។
๒–«នាទីទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនីសូតាដែលថ្ងៃនេះលោកនឹងបន្តអានសំណេររបស់លោកទៀងណារិទ្ធឈ្មោះ «មហាគ្រោះជាតិខ្មែរ»​ ។
វគ្គទី ๔๖ និយាយពីការបង្កើតអង្គការឧក្រឹដ្ឋជនសម្ងាត់ជាច្រើន​មានតាំងពីអង្គការឧក្រឹដ្ឋជនសម្ងាត់បាក់គី ដល់ អេសអូវ៉ាយនិងអង្គការឧក្រឹដ្ឋជនអាវខ្មៅជាដើម ទៅណាម្ដងៗ អាខ្វាងត្រូវអមការពារដោយអង្គរក្សទាំងក្នុងឯកសណ្ឋានទាហាន ទាំងស្លៀកពាក់ស៊ីវិល។
​๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនភ្លេងមនោសញ្ចេតនាសម័យថ្មីឈ្មោះ «ចិញ្ចៀនផ្កាស្មៅ» ច្រៀងដោយ​តារាអ្នកចម្រៀងយុវវ័យដែលកំពុងមានប្រជាប្រិយភាពខ្ពស់ ដួង វីរសិទ្ធ​នៃបទ «ប្រុសចិត្តខ្មៅនេះសមតែស្លាប់»​។
๔–«នាទីប្រវត្តិសាស្ត្រខ្មែរសហសម័យពី ๑๘๖๓ ដល់ បច្ចុប្បន្នកាល»​ របស់លោកវ៉ាន់ឌី កាអុន អានជូនស្ដាប់ដោយលោកគិម​ប៊ុនស៊ន់ ពីប្រទេសបារាំង ។
វគ្គទី ๓ ស្ដីពីចលនាបះបោរប្រឆាំងបារាំង​នៅฺទសវត្សឆ្នាំ ๑๘๖๐ ។
និងការបះបោរប្រឆាំងព្រះរៀមដោយព្រះអង្គម្ចាស់ ស៊ីវត្ថា ព្រះរាជបុត្រពៅរបស់ព្រះបាទអង្គឌួង។
«នាទីពីនេះពីនោះ» 
រូបសំណាកស្ពាន់ជាងដទៃធ្វើ។
យើងចង់បានរូបពេលធ្វើឥស្សរៈ​និងខ្មែរសេរី។
ជាងបានសូនរូបពីដីឥដ្ឋ​បានរូបមិនសូវដូច។
ខ្លះថាមុខតូចមិនសើច​ឬ​ញញឹម។ អ្នកខ្លះដែលស្គាល់លោកសឺងង៉ុកថាញ់ពីតូចក្រូចឆ្មារមក​ថាមុខដូចលោកកាលពីក្មេង៕
28Mar/24

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 28.03.2024

๑–«នាទីទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA
មាគ៌ាប្រជាធិបតេយ្យ…តើខ្មែរនឹងបានទៅដល់នឹងគេទេ?
๒–«នាទីសៀវភៅខ្មែរ» រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”) ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃ​​និងអានបញ្ចូលសម្លេងដោយលោកវីរៈ វ៉ារ៉ានី​នៃក្រុមព្រះសុរិយា។
វគ្គទី ๔๑ «ខ្មែរក្រហមលើកសរសើរ សត្វគោ និងរឿងរ៉ាវខុសសីលធម៌របស់នារីម្នាក់»
๓–«នាទីតន្ត្រីប្រចាំថ្ងៃ្ងចុងសប្ដាហ៍»
សូមជូនបទ «កុំអស់សង្ឃឹមថ្វី» ច្រៀងដោយប៉ែន រ៉ន និង ស៊ីនស៊ីសាមុត។
๔–«នាទីសុខភាពយើង»
ការប្រើ Stem Cells សម្រាប់ព្យាបាលជម្ងឺនៅសហរដ្ឋអាមេរិកខុសច្បាប់ឬត្រូវច្បាប់?
«នាទីពីនេះពីនោះ» 
«ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ» ជាគណបក្សថ្មី ឬជាអង្គការស៊ីវិលដូចប្រកាសនៅ Long Beach, CA ? លោកតេជៅកុយ នៃព្រឹត្តិប័ត្រពត៌មាន​សមាគម ๒๓ ​តុលា ๑๙๙๑ ស្រុកបារាំង​ថាជារឿង «ស៊ីញោឆ្វេងបត់ស្ដាំ» ទេ!