31May/22

កម្មវិធីផ្សាយ ថ្ងៃអង្គារ 31.05.2022

១–បទសម្ភាសន៍រវាងលោកថាច់ពីយ៉ានឹងលោកណនហ៊ីពីប្រទេសបែលហ្ស៊ិកស្ដីពីស្ថានការណ៍មុនការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់​ ៥ ​មិថុនា​ ២០២២។ ២–នាទី «បដិវត្តន៍»​ដឹកនាំដោយអ្នកស្រីអៀងម៉ាឡាពីរដ្ឋមីនេសូតា​ជូនរឿង «From Dictatorship to Democracy» របស់លោកសាស្ត្រាចារ្យ Gene Sharp នៃសកលវិទ្យាល័យរដ្ឋម៉ាស្សាឈូសិត្ស (វគ្គទី ៧)។ ៣–នាទី«រឿងដែលខ្មែរគួរដឹង» រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA, រៀបរាប់អំពីកម្ពុជាសម័យនៅក្រោមឥទិ្ធពលសៀមនិងយួន (ភាគ២​ វគ្គ១៣)។ ៤–«កំណាព្យសាបគំនិត»​របស់លោកគ្រូអ៊ុកប៉ាត​ពីក្រុងគិងហ្គែសែម ប្រទេសបារាំង។ ៥–ចម្រៀងពីសម្រស់ដួងចន្ទ្រ។ ៦–«ពីនេះពីនោះ»​​ ស្ដីពីបុរីអង្គរ​និងទឹកចិត្តប្ដូរផ្ដាច់។

30May/22

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 30.05.2022

១–នាទី «ខ្មែរអើយក្រោកឡើង» រៀបរៀងជូនស្ដាប់ដោយ ​លោកជាតិហង្សា ​ពីក្រុង​មីនេអាប៉ូលិស រដ្ឋមីនេសូតា បង្ហាញឲ្យឃើញភាពក្បត់ជាតិលក់ជាតិរបស់ពួកកញ្ជះយួននៃបក្សប្រជាជន។ ២–នាទី«សៀវភៅខ្មែរ» សុំជូនភាគបន្តនៃសៀវភៅរបស់បណ្ឌិតយិនឆេងស៊ន ឈ្មោះ «ចូរនាំគ្នាជ្រកក្រោមព្រះធម៌»។ ៣–ចម្រៀងច្រៀងដោយព្រះអង្គតូច​ជេនណា​ នរោត្តម «មករាំបទ Pepito ជាមួយខ្ញុំ»។ ៤–«ពីនេះពីនោះ» កិច្ចការបុរីអង្គរ 3271 S Chicken Rd, Rowland, NC 28383 –

29May/22

កម្មវិធីផ្សាយ ថ្ងៃអាទិត្យ 29.05.2022

១–ធម្មកថារបស់ព្រះតេជគុណសានសុជានៃវត្ត​មណីរតនារាម​ក្រុងពោធិ៍សាត់ ស្តីពីវិធីរម្ងាប់កំហឹងពេលត្រូវគេតិះដៀលរិះគន់។ ២–សេចក្ដីរាយការណ៍របស់តាជ័យឆ្មាំបុរីអង្គរស្ដីពីសកម្មភាពរបស់លោកនិងកនយើងនៅបុរីអង្គរនាចុងសប្ដាហ៍នេះ។ ៣–នាទីប្រលោមលោក​សុំជូនភាគ ៧ ​នៃរឿង​ ១០០១ ​យប់​ឬ ឯកសហស្សរាត្រី។ ៤–ចម្រៀងបទ «Ah, Ah, Cristina!» ច្រៀងដោយជុំកែម​កាលពីសម័យសង្គម។ ៥–នាទី «វប្បធម៌អក្សរសាស្ត្រ» រៀបរៀងដោយលោកម៉ុង ប៉ាពីយ៉ុងដែលថ្ងៃនេះលោកនឹងលើកយកវគ្គទី ៣ នៃរឿងសត្វគោក្នុងវប្បធម៌ខ្មែរមកជំរាប។

28May/22

កម្មវិធីផ្សាយ ថ្ងៃសៅរ៍ 28.05.2022

១–នាទី «និទាន» សូមជូនវគ្គបញ្ចប់នៃសេចក្ដីអធិប្បាយអំពីរឿងធនជ័យ​ដោយលោកគៀតចាន់ថុននៅខេត្តព្រះសីហនុ។ ២–នាទីទស្សនៈអ្នកនិពន្ធ​រៀបរៀងដោយលោកជាតិហង្សានៃក្រុងមីនេអាប៉ូលិស រដ្ឋមីនេសូតា ដោយយកសៀវភៅលោកសោមសេកកុមារមកអានជូនស្ដាប់។ ៣–ភាគបន្តនៃបទសន្ទនារវាងលោកលីតារាវុឌ្ឍ​នៃអង្គការរៃយំនឹងលោកសាស្ត្រាចារ្យ​អាំងជូលាននៃសកលវិទ្យាល័យបុរាណវិទ្យា។ ៤–ចម្រៀងមនោសញ្ចេតនា​ឈ្មោះ «អូនគិតដល់បង» ច្រៀងដោយ​កញ្ញា​ឡាវសុផា។ ៥–«ពីនេះពីនោះ» ស្អីទៅគម្រោងបុរីអង្គរ? ជំនាញការយោធា៖ រុស្ស៊ីអស់អាវុធទំនើបយកមកវ៉ៃអ៊ុយក្រែន។

27May/22

កម្មវិធីផ្សាយ ថ្ងៃសុក្រ 27.05.2022

១–សារពីបុរីអង្គររបស់លោកអតីតប្រធានឱកសឿម​ឬ​តាជ័យឆ្មាំចម្ការបុរីអង្គរ ជូនដំណឹងដល់សមាជិកប្រុសស្រីអំពីសេចក្ដីព្យាយាមអភិរក្សនិងអភិវឌ្ឍសហគមន៍បុរីអង្គររបស់ខ្មែរពិភពលោក។ ២–នាទី«សៀវភៅខ្មែរ» សុំជូនភាគបន្តនៃសៀវភៅរបស់បណ្ឌិតយិនឆេងស៊ន ឈ្មោះ «ចូរនាំគ្នាជ្រកក្រោមព្រះធម៌»។ ៣–នាទី «បដិវត្តន៍»​ដឹកនាំដោយអ្នកស្រីអៀងម៉ាឡាពីរដ្ឋមីនេសូតា​ជូនរឿង «From Dictatorship to Democracy»​(ភាគ ៦)។ ៤–ចម្រៀងបារាំងសែសជូនមិត្តអ្នកស្ដាប់​បទ «Siffler sur la Colline» ច្រៀងដោយ Joe Dassin កាលពីឆ្នាំ 1969។

26May/22

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 26.05.2022

១–បទសម្ភាសន៍របស់លោកថាច់ពីយ៉ាជាមួយអនុប្រធាន​គណបក្សភ្លើងទៀនប្រចាំទ្វីបអឺរ៉ុប​លោក​អន្ទិត​ឬ​បណ្ឌិត រស់ ប៊ុនថន ស្ដីពីការសម្រេចចិត្តចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ថ្ងៃ ៥​ មិថុនា ​២០២២។ ២–នាទី «សម្លេងនារីខ្មែរ» ​ដែលម្ចាស់នាទីអ្នកគ្រូសូផានី បៃ បញ្ចេញមតិរឿងម្ចាស់ស្បែក ជើងហោះ​ប៉ុនប៉ងពិឃាតតេជោខ្វាងដោយទ្រនាប់បាទានាក្រុងវ៉ាស៊ីនតោន។ ៣–នាទីប្រលោមលោក​សុំជូនវគ្គទី ​៦ ​នៃរឿង​១០០១​យប់​ឬ ឯកសហស្សរាត្រី។ ៤–ចម្រៀងគណបក្សភ្លើងទៀន «ផលប្រជាធិបតេយ្យ» ពាក្យពេចន៍ដោយ​ម៉ៃ ហុងស្រៀង ចម្រៀងដោយ ឌីជេ ខ្លា។ ៥–«ពីនេះពីនោះ» រុស្ស៊ីខូចខាតធ្ងន់៖ ច្បាំង ៣​ ខែនៅអ៊ុយក្រែនស្មើនឹង ​១០ ​ឆ្នាំនៅអាហ្វហ្កានីស្ថាន។

25May/22

កម្មវិធីផ្សាយ ថ្ងៃពុធ 25.05.2022

១–«កំណាព្យសាបគំនិត» របស់លោកគ្រូ​អ៊ុក ប៉ាតនៃឃុំ Kingersheim ខេត្ត Haut-Rhin តំបន់ឦសានប្រទេសបារាំង​ វគ្គស្ដីពីកំពង់ឆ្នាំងស្រវាំងភ្នែក។ ២–វគ្គបន្តនៃបទសន្ទនារវាងលោកលីតារាវុឌ្ឍ​នឹងលោកសាស្ត្រាចារ្យ​អាំងជូលាននៃសកលវិទ្យាល៏យបុរាណវិទ្យា។ ៣–ដំណោះស្រាយប្រស្នាធនជ័យ​ដោយ​លោកគៀតចាន់ថុន។ ៤–បោះឆ្នោតឲ្យឲ្យបក្សប្រជាជនស្មើនឹងបោះឆ្នោតឲ្យយួនគ្រប់គ្រងខ្មែរ។​​ ចម្រៀង «ភ្លើងទៀនភ្លឺហើយ»។ ៥–«ពីនេះពីនោះ» នៅអាមេរិកមានសេរីភាពហួស៖ អ្នកស្រុកមានកាំភ្លើង ៣៩៣​ លានដើម! បាញ់សម្លាប់គ្នាជារឿយៗ។ ម្សិលមិញ អស់កូនក្មេង​ ១៩ នាក់មនុស្សចាស់ ​២ នាក់ ។ នៅអ៊ុយក្រែន ទាហានរុស្ស៊ីបន្តស្លាប់ឲ្យរប៉ុយតទៅទៀត ដោយកាំភ្លើងធំ Howitzer 155mm របស់អាមេរិកដែលអាចបាញ់បានចម្ងាយ​Read More…

24May/22

កម្មវិធីផ្សាយ ថ្ងៃអង្គារ 24.05.2022

១–នាទី «ពុទ្ធសាសនា» សម្ដែងដោយព្រះតេជគុណសានសុជា​ឆ្លើយតបសំនួរពីពុទ្ធសាសនិកពាក់ព័ន្ធនឹងបញ្ហាចម្ងល់ផ្សេងៗ ដូចជាអាត្មានិយមដែលនាំឲ្យវិនាសជាដើម។ ២–នាទី «បដិវត្តន៍»​ដឹកនាំដោយអ្នកស្រីអៀងម៉ាឡាពីរដ្ឋមីនេសូតា​ជូនរឿង «From Dictatorship to Democracy» របស់លោកសាស្ត្រាចារ្យ Gene Sharp នៃសកលវិទ្យាល័យរដ្ឋម៉ាស្សាឈូសិត្ស (វគ្គទី ៥)។ ៣–នាទី«រឿងដែលខ្មែរគួរដឹង» រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA, រៀបរាប់អំពីកម្ពុជាសម័យនៅក្រោមឥទិ្ធពលសៀមនិងយួន (វគ្គទី ១២)។ ៤–ក្នុងនាទីតន្ត្រី ដែលនឹងជូនចម្រៀងបំផុសបំផុលក្នុងឱកាសជិតដល់ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់​ថ្ងៃ ៥​ មិថុនា ​២០២២​ ខាងមុខនេះ​លោក-អ្នក-នាងនឹងបានស្ដាប់ចម្រៀងឈ្មោះ «អូនរើសបក្សណា?»Read More…

23May/22

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 23.05.2022

១–នាទី«សៀវភៅខ្មែរ» សុំជូនភាគបន្តនៃសៀវភៅរបស់បណ្ឌិតយិនឆេងស៊ន ឈ្មោះ «ចូរនាំគ្នាជ្រកក្រោមព្រះធម៌»។ ២–នាទី «ខ្មែរអើយក្រោកឡើង» រៀបរៀងជូនស្ដាប់ដោយ ​លោកជាតិហង្សា ​ពីក្រុង​មីនេអាប៉ូលិស រដ្ឋមីនេសូតា បង្ហាញឲ្យឃើញភាពក្បត់ជាតិលក់ជាតិរបស់ពួកកញ្ជះយួននៃបក្សប្រជាជន។ ៣–ចម្រៀងស្នេហាជាតិ​«សម្រែកឈាមខ្មែរ» ច្រៀងដោយអធិរាជសម្លេងមាស ស៊ីនស៊ីសាមុត។ ៤–«ពីនេះពីនោះ» ស្ដាប់មិនដឹងរឿងព្រោះអ្នកធ្វើងុយដេកពេក​សុំអភ័យទោសផងចុះ។

22May/22

កម្មវិធីផ្សាយ ថ្ងៃអាទិត្យ 22.05.2022

១–សម្រង់អត្ថបទពីទស្សនាវដ្តី «យសោធរ» របស់សកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ ២–បទសន្ទនាជាមួយលោកសាស្ត្រាចារ្យ​អាំងជូលាននៃសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ​ស្ដីពីជីវិតរស់នៅនិងការសិក្សារបស់លោក។ ៣–នាទីប្រលោមលោក​សុំជូនវគ្គទី ៥ ​នៃរឿង​ ១០០១ ​យប់​ឬ ឯកសហស្សរាត្រី។ ៤–នាទី «វប្បធម៌អក្សរសាស្ត្រ» រៀបរៀងដោយលោកម៉ុង ប៉ាពីយ៉ុងដែលថ្ងៃនេះលោកនឹងលើកយកវគ្គទី ២ នៃរឿងសត្វគោក្នុងវប្បធម៌ខ្មែរមកជំរាប។ ៥–ចម្រៀងប្រភេទតន្ត្រីស្រុកស្រែអាមេរិកាំង​ «Take Me Home, Country Roads!»​ច្រៀងដោយ​ John Denver។ ៦–«ពីនេះពីនោះ»​ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន​–​កាលពី​ ៦-៧ឆ្នាំមុន ជិតដល់ថ្ងៃបោះឆ្នោតហ៊ុនសែន បំបាក់កម្លាំង​បក្សប្រឆាំង ដោយ​ចាប់សមាជិកព្រឹទ្ធសភាលោកហុងសុខហួរ ដាក់គុក។ ខែក្រោយបោះឆ្នោតទៀតហើយRead More…