កម្មវិធីផ្សាយថ្ងៃសៅរ៍ 29.04.2023
Podcast: Play in new window | Download
១–នាទីឆ្លើយសំនួរធម៌ របស់ព្រះតេជគុណសានសុជានៃវត្តមណីរតនារាមក្រុងពោធិ៍សាត់ឆ្លើយតបសំនួរផ្សេងៗ ដូចជាសំនួរថាព្រះពុទ្ធហាមសម្លាប់សត្វតែមិនហាមបរិភោគសាច់សត្វ យល់សប្តិសេពមេថុនធម្មតើបាបឬទេ ។ល។ ២–នាទី «យកទស្សនៈអ្នកនិពន្ធមកបង្ហាញ» ប្រចាំថ្ងៃសៅរ៍ រៀបរៀងដោយលោកជាតិហង្សាពីរដ្ឋ Minnesota។ ថ្ងៃនេះលោកនឹងបន្តលើកយកមកអានជូនស្ដាប់នូវសំណេររបស់លោក សោមសេកកុមាររៀបរាប់អំពីលក្ខខណ្ឌដែលខាងចោរព្រៃម៉ាគីស៍គឺពួករណសិរ្សស្ដេចសីហនុ ខ្មែរក្រហម និងយួនយៀកកុង-យៀកណាមខាងជើងដាក់មកលើពួក សាធារណរដ្ឋខ្មែរដែលត្រូវចាត់ទុកថាជា “ជនក្បត់ជាតិ” នៅភ្នំពេញ ។ សូមជូនភ្លេងកន្ទ្រឹមស្រុកស្រិន្ទមួយបទ ឈ្មោះ «គិតស្រុកខ្មែរ» ច្រៀងដោយ សង់សែង រុងរឿងឆៃ ។ សូមអញ្ជើញចូលរួមសន្និសីទ ZOOM ជាមួយអង្គការសង្គមស៊ីវិលនិង គណៈកម្មាធិការព្រំដែនកម្ពុជាប្រទេសបារាំង៖ បុណ្យចូលឆ្នាំខ្មែរឬមហាសង្ក្រាន្តនៅសហគមន៍បុរីអង្គរ ថ្ងៃ ២៩-៣០Read More…