កម្មវិធីផ្សាយថ្ងៃសៅរ៍ 31.12.2022
Podcast: Play in new window | Download
១–ធម្មកថារបស់ព្រះតេជគុណសាន សុជានៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ ទេសន៍រឿងរៀនមើលកំហុសខ្លួនឯង។ ២–«នាទីទេវកថាក្រិក-រ៉ូម៉ាំង» ថ្ងៃនេះសូមជូនរឿងរបស់ Ceres ទេពធីតានៃកសិកម្ម និងបុត្រី Proserpine (Gr: Persephone) ជាយារបស់ យមរាជ Pluto (Gr: Hades)។ ៣–«នាទីយកទស្សនៈអ្នកនិពន្ធមកបង្ហាញ» ប្រចាំថ្ងៃសៅរ៍ រៀបរៀងដោយលោកជាតិហង្សាពីរដ្ឋ Minnesota, USA, ដោយថ្ងៃនេះលោកនឹងលើកយកសំណេររបស់លោក សោមសេកកុមារមកអានដល់សេចក្ដីថ្លែងរបស់ខាងអាមេរិកអំពីស្ថានការណ៍នៅកម្ពុជានិងវៀតណាមខាងត្បូងនៅឆ្នាំ ១៩៦៤ដល់៦៩ ដែលអាមរិកនិងវៀតណាមខាងត្បូងបន្តគោរពអព្យាក្រឹតភាពកម្ពុជាតែយួនខាងជើងបន្តប្រើទឹកដីកម្ពុជាជាជម្រកនិងមូលដ្ឋានសឹកសម្រាប់វាយចូលមកយួនខាងត្បូង។ ៤–«នាទីតន្ត្រី» សូមជូនចម្រៀងក្នុងឱកាសបុណ្យចូលឆ្នាំសាកល។ ដំបូងសូមជូនCountdown គឺរាប់ថយក្រោយ ១០វិនាទីមុនចេញពីឆ្នាំចាស់ ២០២២ចូលឆ្នាំថ្មីRead More…