05Mar/24

កម្មវិធីផ្សាយ ថ្ងៃអង្គារ 05.03.2024

๑–«នាទីពាក្យបរទេសនៅក្នុងវចនានុក្រមខ្មែរ» រៀបរៀងដោយលោកនួនសុខវ៉ាងពីក្រុង Norcross រដ្ឋ GA ដោយលោកនឹងលើកយកពាក្យបរទេសដែលមានចុះផ្សាយក្នុងវចនានុក្រមសម្ដេច​ជួនណាត​មកជំរាបដល់វគ្គទី ๑๑ ។
๒–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់លោក Nayan Chanda​ អ្នកកាសែតឥណ្ឌា បកប្រែជាខេមរភាសាដោយ​លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ๙๐ ​។
តេងស៊ាវភីង និង ជិម្មី ខារធ័រ​ប្រឈមមុខបញ្ហា​តៃវ៉ាន់។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀង ๑​ បទឈ្មោះ «កំហឹងជាតិខ្មែរ» ច្រៀង​ដោយ​ អ្នកស្រីហួយមាសនិងលោកយ៉ង់ឈៀងហៅសំនឿងឫទ្ធី​។
๔–«នាទីពីនេះពី័នោះ»
តុលាការកំពូលឲ្យត្រាំឈ្នះ អាចចូលរួមបោះឆ្នោតបានដោយសម្លេង ๙-๐ ។
កាលពីថ្ងៃ ๑๓ ​កុម្ភៈ ๒๐๒๑ ព្រឹទ្ធសភាអាមេរិកសម្រេចឲ្យត្រាំរួចខ្លួនពីការចោទប្រកាន់បានញុះញង់ឲ្យបះបោរនៅមន្ទីរសភាកុងហ្ក្រេស ថ្ងៃ ๖ មករា ๒๐๒๑ ។
ជីវប្រវត្តិសង្ខេបរបស់ឡេឌឹកថូ មេឃាតកប្រជាជនកម្ពុជាប្ដីមីង្វៀងធីទើ ឳជីវសាស្ត្រអាហ៊ុនខ្លេ៕
04Mar/24

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 04.03.2024

๑–«នាទីអក្សរសាស្ត្រ» ថ្ងៃនេះសម្ដេចព្រះសង្ឃរាជជួនណាត ជោតញ្ញាណោ នឹងបកស្រាយអក្សរសាស្ត្រខ្មែរក្នុងភាគ ๑๐ វគ្គទី ๑ ពន្យល់អំពីការប្រើពាក្យខ្មែរផ្សេងៗ ឲ្យបានត្រឹមត្រូវ។
๒–«នាទីសៀវភៅខ្មែរ » រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”) ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃ​​និងអានបញ្ចូលសម្លេងដោយលោកវីរៈ វ៉ារ៉ានី​នៃក្រុមព្រះសុរិយា។
វគ្គទី ๓๔ «រន្ធត់ណាស់​បងស្រីបង្កេីតស៊ីសាច់ប្អូនឯង» (ក្នុងរូបនេះដូចជាស៊ីសាច់ខ្លួនឯងទេតើ) ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «ជាតិខ្មែរមិនមែនល្ងង់ខ្លៅ» ច្រៀងដោយ លោកមាស​ សាម៉ន និង អ្នកស្រីសូ សាវឿន​ភ្លេងដាស់សតិនិងលើកទឹកចិត្តជាតិកាលពីចន្លោះឆ្នាំ ​๑๙๕๔-๑๙๗๕ ។

๔–«នាទីសុខភាពយើង»

វិធីព្យាបាលជម្ងឺងាប់លិង្គ​មានច្រើនវិធី កាត់ចោល ចាក់ស្តឹមសិល ចាក់ Platelet-Rich Plasma PRP លេបថ្នាំប៉ូវ​មានទាំងត្រូវច្បាប់ ខុសច្បាប់។
អ្នកគ្រូនេះលក់ថ្នាំជួយប្រោះជីវិតលិង្គឲ្យរស់ឡើងវិញតាមរយៈថ្នាំប៉ូវ។
ក្រសួងសុខាភិបាលហាមប្រើថ្នាំសិចដែលមិនបានចុះបញ្ជីឈ្មោះ ហ្គុដម៉ែន។
๕–«នាទីពីនេះពីនោះ»  សុំសម្រាកមួយថ្ងៃ៕
03Mar/24

កម្មវិធីផ្សាយថ្ងៃអាទិត្យ 03.03.2024

๑–«នាទីសំបូរិន្ទសម្ភាសកេងវ៉ាន់សាក់» អំពីព្រលឹង​ឬអត្តសញ្ញាណខ្មែរ
វគ្គទី ๒๗៖ តើស្រ្តីខ្មែរប្រភេទនារីក្លាហាន​ក្រៅពីមេផ្ទះមានអត់?​ លោកតាកេងវ៉ាន់សាក់ថាមានទ័ពស្រួចនារីសម័យហ្លួងនរោត្តម​ដែលចាប់​ពោកំបោរបានពីក្នុងទឹក ព្រោះទាហានប្រុសខ្លាចមិនហ៊ានចុះទឹកតាមចាប់អាចារ្យពោកំបោរ ​(ខ្លះសរសេរ «​ពោធិកំបោរ» ខ្លះសរសេរ «ពោរកំបោរ»)​ ។​ តែនារីក្លាហានសម័យសព្វថ្ងៃមានឲ្យកំប៉េះ!
๒–«នាទីនិទានចិនរឿង សាមកុក» 
ភាគ ๑๔៖ ដោយមានការគាំទ្រផ្នែកហិរញ្ញប្បទានយ៉ាងទូលាយដៃពីសេដ្ឋីវេយ ហុង ឆៅឆៅក៏ប្រមែប្រមូលអ្នកក្លាហានបានជាច្រើនបង្កជាសម្ព័ន្ធភាពស្ម័គ្រចិត្តប្រឆាំងតុងស្ហួ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃអាទិត្យ»
សូមជូនបទ «ទឹកភ្នែកព្រាននារី» តែងនិងច្រៀងដោយ ដួង​វីរសិទ្ធ​ ក្រុមហ៊ុនហង្សមាស។
๔–«នាទីពីនេះពីនោះ»
រូបខាងលើនេះគឺជាអកកំបោរ គេថានៅសម័យបារាំង បារាំងសួរថាឈ្មោះអាចារ្យ អកកំបោរ ដែលបះបោរប្រឆាំងវាហ្នឹង ប្រែថាម៉េច​? ថីបកឆ្លើយថា​ Le Pot កំបោរ! ទើបឈ្មោះមេប្រឆាំងបារាំងមុនគេសម័យហ្លួងនរោត្តម មានគេស្គាល់រហូតមកថា «ពោកំបោរ»​ (រឿងនេះថាតាមគេ) ។
ខ្មែរអើយក្រោកឡើង! យួនវាលេបលាវអស់ហើយ ខ្មែរក៏វាយកជិតអស់ហើយដែរ! សម្រែក Flora Sok ។
លទ្ធផលការស្ទង់មតិនានាបង្ហាញថា Donald Trump ឆ្ពោះមុខទៅកាន់ជ័យជំនះនៅខែវិច្ឆិកា ๒๐๒๔ !
02Mar/24

កម្មវិធីផ្សាយថ្ងៃសៅរ៍ 02.03.2024

๑–«នាទីសៀវភៅខ្មែរ» រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”)ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃ​​និងអានបញ្ចូលសម្លេងដោយលោកវីរៈ វ៉ារ៉ានី​នៃក្រុមព្រះសុរិយា។
វគ្គទី ๓๓ «សុដាតស្លាប់ដោយអាថ៌កំបាំង ក្រោយពីចេញពីគ្រួសារបានប្រាំថ្ងៃ»
๒–«នាទីវប្បធម៌ខ្មែរ» រៀបរៀងដោយលោកម៉ីសុភីនៅលីយ៉ុងប្រទេសបារាំង
សូមអធិប្បាយអំពីវិធីស្វែងរកប្រៀបធៀបសករាជ​ បើស្គាល់ពុទ្ធសករាជ ឬ មហាសករាជ ឬ ចុល្លសករាជហើយ តើធ្វើយ៉ាងណាទើបដឹងថាជាគ្រិស្តសករាជប៉ុន្មាន ដូច្នេះជាដើម។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ្ងចុងសប្ដាហ៍»
សូមជូនចម្រៀងជ្រើសរើសដោយអ្នកស្រីខោលមុំ នៃក្រុង Columbus រដ្ឋ Ohio ។
«នាទីពីនេះពីនោះ»
បាតុកម្មទាមទារសេរីភាពនិងលទ្ធិប្រជាធិបតេយ្យដោយបងប្អូន​ខ្មែរ​ភូមា​កម្ពុជាក្រោម​យួននិងលាវនៅមុខសភារដ្ឋ Victoria។
នៅថ្ងៃសៅរ៍នេះខ្មែរនៅអូស្ត្រាលី​និង​នូវ៉ែលហ្សេឡង់ ទាមទារឲ្យអានាយករដ្ឋមន្ត្រីខុសច្បាប់ហ៊ុនឡេដោះលែងអ្នកទោសសង្គមនិងអ្នកទោសនយោបាយពេលហ៊ុនម៉ាណែតទៅចូលរួមសន្និសីទកំពូលពិសេស ក្នុងឱកាសចំណងអាស៊ាន-អូស្ត្រាលីគ្រប់ ๕๐ ឆ្នាំ៕
01Mar/24

កម្មវិធីផ្សាយថ្ងៃសុក្រ 01.03.24

๑–«នាទីព្រះពុទ្ធសាសនា​»
សូមលើកយកសៀវភៅ «អធិប្បាយប្រជុំកងធម៌ពិស្តារ» របស់លោកបណ្ឌិតឈឹមទូច​យកមកអាន។ វគ្គទី ๒ ស្ដីពី សម្បញ្ជញៈ ។
๒–«នាទីទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនីសូតាដែលថ្ងៃនេះលោកនឹងបន្តអានសំណេររបស់លោកទៀងណារិទ្ធឈ្មោះ «មហាគ្រោះជាតិខ្មែរ»​ ។ វគ្គទី ๔๒ ។
អ្នកនយោបាយបក្សប្រឆាំងញ៉យចម្រើននិងគង់សុភា​ឈឺខ្លួនទទេ តែដែលមិនត្រូវពួកអាអង្គរក្សហ៊ុនសែនវាសម្លាប់ចោលក៏ចាត់ថាសំណាងណាស់ហើយ។
ពួកអាអង្គរក្សអាខ្វាងបានទទួលបញ្ជាឲ្យផ្ដល់មេរៀនដល់បក្សប្រឆាំងកុំឲ្យចេះតែអាងថាមានអាមេរិកគាំទ្រពេក។​អាមេរិកធ្វើអីខ្វាងមិនបានឡើយ យ៉ាងពូកែហាមជាន់ដីនៃប្រទេសសេរីមួយនេះ។
ពួកអាកញ្ជះយួនវាលេងល្បែងថ្ពិនភ្នែកមតិអន្តរជាតិថាជនដៃដល់ត្រូវជាប់គុក​តែចូលគុកពីទ្វារមុខមិនយូរមិនឆាប់ចេញមកដេកផ្ទះតាមទ្វារក្រោយ។
នេះគឺមុខមាត់អាមេរផ្ដាច់ការអតីតខ្មែរក្រហមបច្ចុប្បន្នជាកញ្ជះយួនពេញទី។
​๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងខ្មែរ​ឆ្លាស់គ្នានឹងចាម​គឺខ្មែរមួយឃ្លា ចាមមួយឃ្លា របស់សារីឆែណ្ណិល។
๔–«នាទីពីនេះពីនោះ» 
តើ Israel កំពុងប្រព្រឹត្តអំពើប្រល័យពូជសាសន៍ជនជាតិប៉ាឡេស្ទីននៅ តំបន់​ Gaza​មែនឬ?
ស្អីទៅ​«អំពើប្រល័យពូជសាសន៍?»
29Feb/24

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 29.02.2024

๑–«នាទីទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA ដែលជឿជាក់ថាជីវិតគឺការតស៊ូប្រកបដោយក្ដីសង្ឃឹម។
ខ្មែរសាធារណរដ្ឋនាំគ្នាដាក់អាវុធនឹកស្មានថាសម្ដេចឳនឹងមកជួយប្រោសជីវិត តែគិតខុសស្រឡះ!
ពួកខ្មែរក្រហមប្រកាសថាវាឈ្នះមិនមែនដិយសារការចរចាទេ តែដោយការតស៊ូរយៈពេល​ ๕ ឆ្នាំ។
๒–«នាទីនិទានចិន» រឿង «សាមកុក» ភាគ ๑๓
ក្រោយកាប់សម្លាប់គ្រួសារឳពុកមា​លូប៉ូឆេដោយយល់ច្រឡំហើយ ឆាវឆាវបានប្រាប់ឆិនកុងថា៖ «សូវយើងក្បត់មនុស្ស ๑ ពិភពលោកជាជាងបណ្ដោយឲ្យមនុស្ស ๑ ពិភពលោកក្បត់យើង!»
​๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «បុប្ផាកោះញែក» covered ដោយ ដួង វីរសិទ្ធ សំនៀងដើម លោក តូច តេង ។
๔–«នាទីពីនេះពីនោះ» 
វិធីប្រមូលខ្លាញ់ដែលសំបូរ​ Stem Cells ហៅ Liposuction និងការបង្វិលបំបែក Stem Cells ពីខ្លាញ់។
ជួរភ្នំដងរែក អតីតតំបន់ស្នាក់នៅហ្វឹកហ្វឺនត្រៀមទ័ពរបស់ចលនាឥស្សរៈ​រួមខ្មែរបម្រើជាតិរបស់លោកសឺងង៉ុកថាញ់៕
28Feb/24

កម្មវិធីផ្សាយ ថ្ងៃពុធ 28.02.2024

๑–«នាទីសាសនាសាកល ៖ សាសនាឥស្លាម»​ សូមបន្តអានសៀវភៅ «មគ្គុទ្ទេសក៍មូស្លីមថ្មី» របស់លោកហ្វាហាទ សាឡិម ពិន ហ៊ូម៉ាម។
វគ្គស្ដីពីការធ្វើធម្មយាត្រាហាជ្ជីនៅកាក់ហ្ពះឯក្រុងម៉ាក្កះ។
๒–«នាទីជួបនឹងបណ្ឌិតអាំងជូលាន» 
ភាគ ๓ នៃបាឋកថាអំពីបេតិកភណ្ឌអរូបីនៅតំបន់រម្មណីយដ្ឋានប្រាសាទកោះកេរ្តិ៍ សំបូរព្រៃគុកដោយនរវិទូសាស្ត្រាចារ្យអាំងជូលាន។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងកន្ទ្រឹមមួយបទឈ្មោះ «ក្រមុំកម្ពុជាក្រោម» និពន្ធនិងច្រៀងដោយ ឆៃយ៉ា មានណាដនជាដៃទ្រ។
๔–«នាទីសុខភាពយើង»
ទៅអនាគតដ៏ខ្លីខាងមុខ Stem Cells អាចយកមកព្យាបានជម្ងឺ Alzheimer’s បាន។
អាហារសម្រាប់ទប់ទល់នឹងជម្ងឺវង្វែង + Alzheimer’s ។
๕–«នាទីពីនេះពីនោះ» 
គ្មាននរណាទប់ស្កាត់ដំណើរឆ្ពោះទៅកាន់វិមានសរបស់ Trump ​បានឡើយ!
សូមជូនវគ្គបញ្ចប់នៃកំណាព្យដើម្បីជាតិរបស់លោក​ Kim Boun Soan (ស៊ន់ គិម ប៊ុន) នៅប្រទេសបារាំង។
ជីកបឹងមួយបែបនេះគួរតែធ្វើបាន!
27Feb/24

កម្មវិធីផ្សាយ ថ្ងៃអង្គារ 27.02.2024

๑–«នាទីពាក្យបរទេសនៅក្នុងវចនានុក្រមខ្មែរ» រៀបរៀងដោយលោកនួនសុខវ៉ាងពីក្រុង Norcross រដ្ឋ GA ដោយលោកនឹងលើកយកពាក្យបរទេសដែលមានចុះផ្សាយក្នុងវចនានុក្រមសម្ដេច​ជួនណាត​មកជំរាបដល់វគ្គទី ๑๐ ។
๒–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់លោក Nayan Chanda​ អ្នកកាសែតឥណ្ឌា បកប្រែជាខេមរភាសាដោយ​លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ๘๙ ​។
សេចក្ដីព្យាយាមធ្វើឲ្យមានប្រក្រតីភាពនៃចំណងទាក់ទង ចិន​-អាមេរិក​នៅឆ្នាំ ๑๙๗๒ ។
អូតែល Watergate ទីស្នាក់ការបក្សប្រជាធិបតេយ្យដែល Nixon បានបង្គាប់ឲ្យចារជនទៅបង្កប់គ្រឿងលួចស្ដាប់មុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ๑ អាណត្តិទៀត។
នៅទីបំផុត Nixon ដែលឈ្នះឆ្នោតបានបន្តធ្វើប្រធានាធិបតី ๑ អាណត្តិទៀត ក៏ត្រូវគាបសង្កត់ឲ្យចុះចេញពីតំណែងដើម្បីបញ្ចៀសពីត្រូវ impeached នៅឆ្នាំ ๑๙๗๔ ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀង ๑​ បទឈ្មោះ «ព្រលឹងអង្គរ» ច្រៀង​ដោយ​ លោក​ ដួង​ វីរសិទ្ធ​ និង​អ្នកស្រី ឈិន​ ម៉ានិច្ច​។
๔–«នាទីពីនេះពី័នោះ»
Donald Trump Juniorបានទទួលលិខិតផាត់ម្សៅ។
ក្រុម Hazmat ប្រញាប់មកពិនិត្យម្សៅនៅលើសំបុត្រខ្លាចជាម្សៅមរណៈ។
រឿងចាស់យកមកនិយាយថ្មី៖ Chauvin យកជង្គង់សង្កត់ក George Floyd ទាល់តែដាច់ខ្យល់ស្លាប់ តើចេតនាចង់សម្លាប់​ឬស្មានមិនដល់ថាមនុស្សស្បែកខ្មៅនឹងខ្សោយដល់ម្ល៉ឹង!
ប៉ូលិសក្រុង Minneapolis ទាំង ๔ នាក់ជាប់ទោសពីបទសម្លាប់ល្បងខ្មៅ George Floyd
ចលនា​ BLM បានធ្វើឲ្យ George Floyd ក្លាយទៅជាទុក្ករបុគ្គល ហើយសាលាក្រុងត្រូវសងជម្ងឺចិត្តឲ្យគ្រួសារ​ Floyd ๒๗ លានដុល្លារ។
ជួរភ្នំដងរែក អតីតតំបន់ស្នាក់នៅហ្វឹកហ្វឺនត្រៀមទ័ពរបស់ចលនាឥស្សរៈ​រួមខ្មែរបម្រើជាតិរបស់លោកសឺងង៉ុកថាញ់៕
26Feb/24

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 26.02.2024

๑–«នាទីអក្សរសាស្ត្រ» ថ្ងៃនេះសូមជូននាទីបកស្រាយអក្សរសាស្ត្រខ្មែរដោយសម្ដេចព្រះសង្ឃរាជជួនណាត ភាគ ๙ វគ្គទី ๒ ពន្យល់ពីការប្រើពាក្យខ្មែរផ្សេងៗ ឲ្យបានត្រឹមត្រូវ។
๒–«នាទីសៀវភៅខ្មែរ » រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”) ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃ​​និងអានបញ្ចូលសម្លេងដោយលោកវីរៈ វ៉ារ៉ានី​នៃក្រុមព្រះសុរិយា។
វគ្គទី ๓๒ «ទឹកត្នោតឱសថព្យាបាលជំងឺរ៉ាំរ៉ៃខ្ញុំ» ។​
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងមនោសញ្ចេតនាឈ្មោះស្អីនិងច្រៀងដោយ​បុរសខ្មែររូបណាក៏ខ្ញុំមិនដឹងដែរទេ បន្តដោយចម្រៀងច្រៀងដោយនារីថៃ គឺនាង​ มินตรา น่านเจ้า (មិនត្រា ណានចាវ) ដែលខ្ញុំធ្លាប់យកបទ กลับคำสาหล่า ប្រែថា «ប្ដូរចិត្តផ្លាស់សម្ដីទៅអូន» ឬ «កុំនិយាយអ៊ីចឹង!» យកមកចាក់ផ្សាយម្ដងហើយ។ «คำแพง»​​ជាពាក្យថៃភូមិភាគឦសាន ដែលសំបូរទៅដោយជនជាតិលាវរស់នៅប្រែថា «មាសបង ​ឬមាសអូន​» ឬ «ជាទីស្រឡញ់អស់ពីចិត្ត» ​​ក្នុងន័យថា «បង ​ឬ​អូនស្រឡាញ់អូនឬបងខ្លាំងណាស់!​​»

๔–«នាទីសុខភាពយើង»

និយាយពីពហុវីតាមីន លេប ๑ ថ្ងៃតែ ๑ ​គ្រាប់គ្រប់គ្រាន់ហើយ។
๕–«នាទីពីនេះពីនោះ»  ថ្ងៃនេះមិនមាន «ពនពន» ទៀតហើយ៕
25Feb/24

កម្មវិធីផ្សាយថ្ងៃអាទិត្យ 25.02.2024

๑–«នាទីសំបូរិន្ទសម្ភាសកេងវ៉ាន់សាក់» អំពីព្រលឹង​ឬអត្តសញ្ញាណខ្មែរក្នុងទស្សនៈរបស់លោកសាស្ត្រាចារ្យ វគ្គទី ๒๖ ។
នាងសិតាមុខស សម្រាប់ខ្មែរតាមមតិលោកកេងវ៉ាន់សាក់ព្រះនាងគឺជានាងគង្ហីងព្រះធរណី តាំងតែពីកើតពីដីអាចម៍បំណះមក។
๒–«នាទីនិទានចិនរឿង សាមកុក» ភាគ ๑๒
Cao Cao បានយកអាសាទៅសម្លាប់មេផ្ដាច់ការ Dong Zhuo ឬ Tang Tok ដែលបានដកហង់តេ​យកព្រះអនុជមកជំនួស ក្រោយកម្ចាត់ក្រុម​មហាត្លឹកទាំង ๑๐​ ដែលបានសម្លាប់ He Jin​ ព្រះមាតុលៈរបស់ហង់តេដ៏មានឥទ្ធិពលខ្ពស់ តែដែលចចេសមិនស្ដាប់មតិយោបល់អ្នកណា។​ (ភាគ ๑๒​ នេះ តពីភាគ ๑๑​ ផ្សាយឡើងវិញស្ដីពីភាពកំណាចឃោរ​ឃៅរបស់តុង ស្ហួ កាលពីថ្ងៃព្រហស្បតិ៍)
๓–«នាទីតន្ត្រីប្រចាំថ្ងៃអាទិត្យ»
សូមជូនចម្រៀងចម្លងទំនុកពីភ្លេងចិនឈ្មោះ «ប្រុសបណ្ដូលចិត្ត» ច្រៀងដោយអ្នកស្រីរស់ សេរីសុទ្ធា។
๔–«នាទីពីនេះពីនោះ»
ជួរភ្នំដងរែក អតីតតំបន់ស្នាក់នៅហ្វឹកហ្វឺនត្រៀមទ័ពរបស់ចលនាឥស្សរៈ​រួមខ្មែរបម្រើជាតិរបស់លោកសឺងង៉ុកថាញ់៕