កម្មវិធីផ្សាយ ថ្ងៃចន្ទ 28.02.2022
Podcast: Play in new window | Download
១–នាទីព័ត៌មានប្រចាំថ្ងៃរាយការណ៍ជូនស្តាប់ដោយអ្នកស្រីមៀន សម្បត្តិ៖ ២–កិច្ចពិភាក្សាតុមូលសម្របសម្រួលដោយលោកថាច់ពីយ៉ាតំណាងវិទ្យុខ្មែរពិភពលោកប្រចាំប្រទេស បារាំងដោយមានវាគ្មិនចូលរួម លោកព្រឹទ្ធាចារ្យ ណន ហ៊ី រស់នៅប្រទេសប៊ែលហ្ស៊ិក និងលោកប៊ន់ ឆន ខ្មែរភាគខ្លួនពីការតាមចាប់របស់រដ្ឋាភិបាលលោកហ៊ុនសែនពីខេត្តក្រចេះទៅរស់នៅប្រទេសហុល្លង់ជជែកគ្នាក្រោមប្រធានបទបីទី១តើរដ្ឋាភិបាលដឹកនាំដោយលោកហ៊ុនសែនបានគោរពច្បាប់រដ្ឋធម្មនុញ្ញនិងកិច្ច ព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលាឆ្នាំ១៩៩១ដែរឬទេ?ទី២តើប្រជាពលរដ្ឋខ្មែរមានកាតព្វកិច្ច អ្វីខ្លះដើម្បីឲ្យរដ្ឋាភិបាលលោកហ៊ុនសែនគោរពច្បាប់ទាំងពីរនេះឲ្យបានត្រឹមត្រូវ?និងប្រធានបទទី៣ តើប្រទេសវៀតណាមអាចយកទឹកដីខ្មែរបានដែរឬទេ?៖ ៣–នាទី«សៀវភៅខ្មែរ»សូមលើកយកសៀវភៅ«ចូរនាំគ្នាជ្រកក្រោមព្រះធម៌ »និពន្ធដោយលោកបណ្ឌិតយិនឆេងស៊ន និងរៀបរៀងជាអត្ថបទសំឡេងដោយលោកសានសុវិទ្យ៖ ៤–នាទី«តន្ត្រីប្រចាំថ្ងៃ»៖ ៥–នាទី«ខ្មែរអើយក្រោកឡើង»រៀបរៀងដោយលោកជាតិហង្សាពីសហរដ្ឋអាមេរិក៖ ៦–នាទីពីនេះពីនោះរៀបរៀងដោយលោកសានសុវិទ្យ៖