March 14, 2024កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/03-14-24_WKR_ALL_NEWS.mp3Podcast: Play in new window | Download๑–«នាទីទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CAអ្នកគ្រូថាសម្ដេចសីហនុគិតតែពីចង់សងសឹកគឺសម្លាប់អ្នកសាធារណរដ្ឋនិយម អ្នកណាគេនឹងព្រមស្លាប់ងាយៗ?ដូច្នេះមានតែទម្លាក់ព្រះអង្គពីអំណាច។๒–«នាទីនិទានចិន» រឿង «សាមកុក» ភាគ ๑๗ ការប្រយុទ្ធតស៊ូយកស្លាប់រស់រវាង Lu Bu នឹងបងប្អូនរួមទឹកសម្បថទាំង ๓ នៅច្រកទន្លេអន្ទាក់ខ្លា។๓–«នាទីតន្ត្រីប្រចាំថ្ងៃ»សូមជូនចម្រៀងថៃឈ្មោះ «มนต์รักลูกทุ่ง» ច្រៀងដោយ ไพรวัลย์ ลูกเพชร តាមដោយចម្រៀងខ្មែរទំនងបទភ្លេងដូចគ្នាខុសតែទំនុកឈ្មោះ «ថ្នម» ច្រៀងដោយស៊ីន ស៊ីសាមុត។ ๔–«នាទីពីនេះពីនោះ» ចៅក្រមរដ្ឋ GA Scott McAfee ជម្រុះចោលបទចោទប្រកាន់ ๖ ខ នៃបណ្ដឹងប្រឆាំង Trump។ស្មាក្ដីស្រុក Fani Willis ដែលគៃបំបាត់លុយរដ្ឋយកទៅចិញ្ចឹមសហាយស្មន្ធដែលខ្លួនតែងតាំងជាសុភាចារបុរសក្នុងបណ្ដឹងប្រឆាំង Trump អាចនឹងត្រូវបណ្ដេញចេញពីតួនាទីដឹកនាំអយ្យកាហើយអាចជាប់គុកច្រវាក់ផងពីបទគៃប្រវញ្ចថវិការដ្ឋ។ជ័យជំនះមួយកូនជំហានទៀតរបស់ Trump។បុរីអង្គរនឹងសាងរូបសំណាករបស់មេខ្មែរឥស្សរៈ-ខ្មែរសេរី លោកបណ្ឌិតសឺងង៉ុកថាញ់ លោកអ្នកនាងណាប្រាថ្នាចូលរួមក្នុងកម្មវិធីនេះ សូមទាក់ទងលោក ថាច់ គារ (704) 968-8009 លោក ខិណិត សុខ (704) 641-4008 លោក យស់ សារុន (704) 222-2651 លោក សារី អ៊ិន (704) 236-0223 ។ សូមអរគុណ៕