31Aug/22

កម្មវិធីផ្សាយ ថ្ងៃពុធ 31.08.2022

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ដោយព្រះអង្គមានថេរដីកាឆ្លើយតបសំណួរពីជំនឿដែលខឹមវាសនាបាន​ផ្សព្វផ្សាយ​ថា​ទឹកនឹងលិចពិភពលោក។ ២–«នាទី ទេវកថាក្រិក» ថ្ងៃនេះនឹងលើកយកអត្ថន័យនៃពាក្យថាទេវកថាក្រិកមកបំភ្លឺម្ដងទៀតព្រោះមានសំនួរថាមានរឿងគរគោកឲ្យនិយាយ​ម្ដេចសានសុវិទ្យនៅតែនិយាយពីពួកអាទិទេព​ ទេព និង អនុទេពក្រិកទៀត​។ ៣–ភាគបញ្ចប់ នៃបាឋកថាលោកសាស្ត្រាចារ្យអាំង ជូលានតាមរយៈប្រព័ន្ធអន្តរបណ្ដាញស្ដីពីព្រលឹងឬព្រះលិង្គ។ ៤–«នាទីតន្ត្រី»​ សូមជូនចម្រៀងឈ្មោះ «ស្នាមថើបដំបូង» ច្រៀងដោយក្រុមតូច Small World Small Band។ ៥–«ពីនេះពីនោះ» បក្សប្រជាធិតេយ្យអាមេរិក​នៅតែបន្តតាមព្យាបាទលោកត្រាំព្រោះខ្លាចត្រាំចូលរួមបោះឆ្នោតឆ្នាំ​២០២៤​ — សមាជិកនិងអ្នកគាំទ្របុរីអង្គរបន្តគាំទ្រ​សេចក្ដីព្យាយាមកសាងសមាគមខ្មែរដោយក្រុមកនយើងខ្មែរអ្នកជា។

30Aug/22

កម្មវិធីផ្សាយ ថ្ងៃអង្គារ 30.08.2022

១–«នាទីរឿងដែលខ្មែរគួរដឹង» (ភាគ២​ វគ្គទី ២៤) រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA,​ ដោយលើកយកការសិក្សាប្រៀបធៀបរវាងវាំងសៀម​នឹងវាំងយួនក្នុងការដណ្ដើមគ្នាហែកជញ្ជែងកម្ពុជានិងលាវ។ ២–អ្នកស្រីអៀងម៉ាឡាពីរដ្ឋមីនីសូតាសូមជូនរឿង «Brother Enemy» របស់ Nayan Chanda វគ្គទី១២ ដែលមានរៀបរាប់អំពីការប្រទាញប្រទង់រវាងចិន​នឹងយួនព្រៃនគរដណ្ដើមយកកោះនៅក្នុងសមុទ្រចិនខាងត្បូង​កាលពីឆ្នាំ ១៩៧៣។ ៣–«នាទីតន្ត្រី» ​សូមជូនចម្រៀងឈ្មោះ «ព្រែកឯងអស់សង្ឃឹម»​ច្រៀងដោយម៉ុល​កាម៉ាច​តន្ត្រីប្រគំដោយវង់បក្សីចាំក្រុង។ ៤–«នាទីពីនេះពីនោះ» ​អ្នកគ្រូត្រឹងងា​ឬ​ឡាយហ៊ុនគីនៃសៀវភៅអរិយធម៌ខ្មែរទទួលមរណភាពហើយ​ — អ្នកណាមែនទែនដែលនៅពីក្រោយសង្គ្រាមកម្ពុជាពីឆ្នាំ ១៩៧០​ មក? — រាយនាមអ្នកគាំទ្របុរីអង្គរ​ចូលបុណ្យផ្កា​និងមូលនិធិជីកបារាយណ៍។ ប្រធានទីប្រឹក្សាដង្ខៅធី សន្យាថាធ្វើបន្ទប់ទឹកសម្រាប់ភ្ញៀវថ្ងៃបុណ្យRead More…

29Aug/22

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 29.08.2022

១–នាទី«សៀវភៅខ្មែរ» សូមជូនវគ្គទី ៩២ នៃសៀវភៅរបស់បណ្ឌិតយិនឆេងស៊ន ឈ្មោះ «ចូរនាំគ្នាជ្រកក្រោមព្រះធម៌»។ ២–«នាទី ខ្មែរអើយក្រោកឡើង» របស់​លោកជាតិហង្សា​ពីរដ្ឋមីនីសូតាដោយលោកនឹងលើកយករឿងសម្ដេចខ្វាងសម្លុតខ្មែរនៅក្រុងស៊ីដនី និងពួកស៊ីពីពីលាងលុយកខ្វក់នៅអូស្ត្រាលីមកជំរាប។ ៣–«នាទីតន្ត្រី» សូមជូន​បទ «៣៦៥ ថ្ងៃ» ចម្រៀងរ៉ែបដោយ​យុវជនគាសុគន្ធ​ដែលត្រូវបាត់បង់សេរីភាពស៊ីបាយជាមួយចោរ​៣៦៥​ថ្ងៃ​ព្រោះតែមានចិត្តស្នេហាជាតិ។ ៤–«នាទីពីនេះពីនោះ» ប្រធាន «បក្ស​ដារ៉ន ក្រវាញ ឈប់ក្រ» ​បែកសាមគ្គីពីលោកតា​ប៉ែនវ៉ាណូ ព្រោះរូបថតពីរសន្លឹកដែលបង្ហាញមេបោកទៅឈរញញឹមពព្រាយជាមួយអាខ្វាង​ — តុលាការព្រហ្មទណ្ឌបារាំងចាំអាខ្វាងចុះពីតំណែងនឹងអាលអញ្ជើញចូលគុក​ពី​បទ​គប់គ្រាប់បែកដាក់ប្រជាជននិងសមរង្ស៊ីកាលពីឆ្នាំ ១៩៩៧​ — សុំកុំភ្លេច ដាល់អំបុកសំពះព្រះខែនៅសហគមន៍បុរីអង្គរ រដ្ឋណតខារ៉ូ​ ថ្ងៃ​ ៣-៤ កញ្ញា៕

28Aug/22

កម្មវិធីផ្សាយថ្ងៃអាទិត្យ 28.08.2022

១–​អំណានសៀវភៅលោកសាស្ត្រាចារ្យ​ជីន​ស្ហាប​រឿង «ពីរបបផ្ដាច់ការទៅប្រជាធិបតេយ្យ​តាមគំនិតអហិង្សា» វគ្គទី ២៤ ដោយ​សានសុវិទ្យ។ ២–«នាទីវប្បធម៌អក្សរសាស្ត្រ ផ្នែកនិរុត្តិសាស្ត្រខ្មែរ» រៀបរៀងដោយលោកម៉ុង ប៉ាពីយ៉ុងពី ក្រុងស្កូគី រដ្ឋអ៊ិល្លីណយស៍ ដែលថ្ងៃនេះលោកនឹងលើកយកចម្រៀងប្រជាប្រិយខ្មែរមកផ្សាយនិងអធិប្បាយអត្ថន័យជូនស្ដាប់ ។ ៣–«នាទីប្រលោមលោក» ​សូមជូនវគ្គទី ៣៣ ​នៃរឿង​ ១០០១ ​យប់ ​ឬ ឯកសហស្សរាត្រីដែល ម្ចាស់ក្សត្រីស្ហេហេរ៉ាហ្សាដ និទានថ្វាយព្រះស្វាមីស្ហាហ៍ ស្ហារិយ៉ា​ស្ដាប់។ ៥–«នាទីតន្ត្រី» សូមជូនចម្រៀងឈ្មោះ​«ទំនួញកោះត្រល់» ​ច្រៀងដោយ លោកកុយវណ្ណា។ ៦–«នាទីពីនេះពីនោះ» កម្ពុជាគួរយកកូរ៉េខាងត្បូងជាគំរូ​នៃការកសាងប្រទេស៕

27Aug/22

កម្មវិធីផ្សាយ ថ្ងៃសៅរ៍ 27.08.2022

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់​ក្រោមចំណងជើងថា «ធ្វើល្អកុំចាំថ្ងៃស្អែក» បង្ហោះដោយស៊ុនម៉ាច។ ២–«នាទី ទស្សនៈកនយើង» លោកហង្ស ចក្រាបារមីប្រកាសប្រាប់បងប្អូនខ្មែរថាដែលអាខ្វាងវាសម្លុតថាបើគ្មាន​គណបក្សយួនបង្កើត​ស៊ីពីពីទេនឹងមានសង្គ្រាមនោះគឺវាខ្លាចប្រជាជនបះប្រឆាំងវា។ ៣–«នាទីទស្សនៈអ្នកនិពន្ធ» ​រៀបរៀងដោយលោកជាតិហង្សានៃរដ្ឋមីនីសូតា។​ ក្នុងវគ្គនេះលោកបន្តលើកយកសំណេររបស់លោក​សោម​សេកកុមារ​មកអានត្រង់វគ្គដែលសម្ដេចឳទ្រង់ផ្ដន្ទាព្រឹត្តិការវាយស្ថានទូត​យៀកកុង-យៀកណាមខាងជើងកាលពីថ្ងៃទី​១២​មីនា​ ១៩៧០។ ៤–«នាទីតន្ត្រី»​ សូមជូនចម្រៀងឈ្មោះ «មេឃកំពុងភ្លៀងហើយ» ច្រៀងដោយ កញ្ញាមាសសុខសូភា​តាមការស្នើសុំពីមិត្តអ្នកស្ដាប់​។ ៥–«នាទីពីនេះពីនោះ»​​ បុរីអង្គរនឹងបន្តស្វះស្វែងរកមូលនិធិសាងរូបសំណាកជូនលោកបណ្ឌិតសាស្ត្រាចារ្យ​សឺងង៉ុកថាញ់​ ដោយសូមឲ្យអ្នកស្គាល់លោកនិយាយប្រាប់ថាលោកសមជាវីរបុរសរបស់ខ្មែរត្រង់ណា — នាយករដ្ឋមន្ត្រីហ្វាំងឡង់សុំទោសជាសាធារណៈដែលមានស្រីបង្ហាញដោះថើបគ្នានៅផ្ទះរបស់អ្នកស្រីព្រមទាំងបដាសរសេរថា «ហ្វាំងឡង់ត្រូវបិទដោះ!» — ហ្វាំងឡង់ ឡិត្តូនី​និង​អេស្តូនី បិទព្រំដែនមិនឲ្យរុស្ស៊ីឆ្លងចូលអឺរ៉ុប៕ សូមកុំភ្លេច បុណ្យដាល់អំបុកសំពះព្រះខែនៅបុរីអង្គរ ថ្ងៃ ៣-៤Read More…

26Aug/22

កម្មវិធីផ្សាយ ថ្ងៃសុក្រ 26.08.2022

១–នាទី«សៀវភៅខ្មែរ» សូមជូនវគ្គទី ៩១ នៃសៀវភៅរបស់បណ្ឌិតយិនឆេងស៊ន ឈ្មោះ «ចូរនាំគ្នាជ្រកក្រោមព្រះធម៌»។ ២–អំណានសៀវភៅរឿង «Brother Enemy» របស់លោក Nayan Chanda វគ្គទី ១១ ​ដោយ អ្នកស្រីអៀងម៉ាឡាពីក្រុង Saint Paul រដ្ឋមីនីសូតា។ ៣–បាឋកថាលោកសាស្ត្រាចារ្យអាំង ជូលានតាមរយៈប្រព័ន្ធអន្តរបណ្ដាញស្ដីពីព្រលឹង​ឬ ព្រះលិង្គភាគ១។ ៤–«នាទីតន្ត្រី» សូមជូនចម្រៀងភាសាលាវដែលស្ដាប់ទៅស្រដៀងសៀមតែនៅក្បែរខ្មែរយើងឈ្មោះ «ថៃដាំឡាំផាន់»​​ដែលសម័យសង្គ្រាមវៀតណាមជាចម្រៀងលាវមួយដ៏ល្បីល្បាញ។ ៥–«ពីនេះពីនោះ» វិធីបំបាត់រោគរមួលក្រពើ​ — ហូលអ៊ិនវ៉ាន់ វ៉ៃកូនហ្កុលហ្វ៍តែម្ដងចូលរន្ធជាជោគជ័យដែលអ្នកលេងហ្កុលហ្វ៍គ្រប់រូបប្រាថ្នាចង់បាន។

25Aug/22

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 25.08.2022

១–«នាទីទស្សនៈកនយើង» ដែលភាគច្រើនក៏ជាទស្សនៈរបស់លោកហង្សចក្រាបារមី​ស្ដីពី ស្រុកខ្មែរកំពុងប្រឈមនឹងគ្រោះថ្នាក់រលាយប្រទេសព្រោះយួននិងចិនជាតួអង្គចង្រៃដែលខណៈនេះកំពុងលេបកម្ពុជាដោយមានពួកអាយ៉ងផ្ទៃក្នុងជួយសម្រួលការ។ ២–«នាទីសម្លេងនារីខ្មែរ» រៀបរៀងដោយអ្នកគ្រូ សូផានីបៃ ពីក្រុង​Norwalk រដ្ឋ CA ក្នុងឋានៈជាខ្មែរដែលបានឆ្លងកាត់​ ៤ ​របបគ្រប់គ្រង។​ ថ្ងៃនេះអ្នកគ្រូលើកយករឿងសម័យជ័យជេដ្ឋា​និង​អង្គម៉ីមករំលឹកថាយួនវាយកដីខ្មែរមិនចេះឆ្អែតឆ្អន់ឡើយ។ ៣–«នាទីប្រលោមលោក​» សូមជូនវគ្គទី ៣២​ ​នៃរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី។ ៤–«នាទីតន្ត្រី» សូមជូនចម្រៀងម៉ាឡេស៊ីប្រកបខ្សែភាពយន្តឆ្នាំ​២០១៧ ឈ្មោះ «Kimchi Untuk Awak» ប្រែថា​ «គិមជីសម្រាប់អ្នក» ។ បាទស្ដាប់ចម្រៀងភាសាដទៃក្នុង​សមាគមអាស៊ានមកច្រើនហើយ ឥឡូវសាកស្ដាប់ចម្រៀងភាសាម៉ាឡេរបស់ម៉ាឡេស៊ីបន្តិចមើល​តើ​ពិរោះទេ?Read More…

24Aug/22

កម្មវិធីផ្សាយ ថ្ងៃពុធ 24.08.2022

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ដោយព្រះអង្គមានថេរដីកាឆ្លើយតបសំណួរពីការដាក់ភាសាយួនឲ្យខ្មែររៀនពេលនេះ។ វគ្គនេះឈ្មោះស៊ុនម៉ាចបង្ហោះលើយូធូប។ ២–«នាទី ទេវកថាក្រិក» និយាយពីព្រះនាង Pallas-Athena ព្រះធីតារបស់ Zeus ដែលប្រសូតចេញពីព្រះកេសរបស់ព្រះអង្គ។ ៣–ភាគបញ្ចប់ នៃបាឋកថាលោកសាស្ត្រាចារ្យអាំង ជូលានតាមរយៈប្រព័ន្ធអន្តរបណ្ដាញស្ដីពីការវិវឌ្ឍនៃភាសាខ្មែរ។ ៤–«នាទីតន្ត្រី»​ សូមជូនចម្រៀងឈ្មោះ «ចិត្តដែលស្រឡាញ់» ច្រៀងដោយអ្នកស្រី ទៀងមុំ សុធាវី។

23Aug/22

កម្មវិធីផ្សាយ ថ្ងៃអង្គារ 23.08.2022

១–«នាទីរឿងដែលខ្មែរគួរដឹង» (ភាគ២​ វគ្គទី ២៣) រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA,​ បន្តរៀបរាប់អំពីការសម្លាប់ខ្លួនរបស់មេទ័ពយួនទ្រឿងមិញយ៉ាង​និងការបានទទួលសិទ្ធិគ្រប់គ្រងខ្លះរបស់ព្រះបាទអង្គឌួងដោយផ្អែកលើសៀវភៅលោក David Chandler។ ២–អ្នកស្រីអៀងម៉ាឡាពីរដ្ឋមីនីសូតាសូមជូនរឿង «Brother Enemy» របស់ Nayan Chanda វគ្គទី១០ ដែលមានរៀបរាប់អំពីការចាំបាច់ធ្វើយ៉ាងណាឲ្យខាងប្រជាធិបតេយ្យមានអំណាចទើបអាចគ្រប់គ្រងប្រទេសបាន។ ៣–«នាទីតន្ត្រី» ​សូមជូនចម្រៀងឈ្មោះ «ស្អែករៀមលាហើយ» ច្រៀងដោយម៉ុល​ កាម៉ាច ប្រគំដោយវង់បក្សីចាំក្រុង ដែលបទភ្លេងនេះចម្លងមកពីបទ «Evergreen Tree» របស់ Cliff RichardRead More…

22Aug/22

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 22.08.2022

១–នាទី«សៀវភៅខ្មែរ» សូមជូនវគ្គទី ៩0 នៃសៀវភៅរបស់បណ្ឌិតយិនឆេងស៊ន ឈ្មោះ «ចូរនាំគ្នាជ្រកក្រោមព្រះធម៌»។ ២–«នាទី ខ្មែរអើយក្រោកឡើង» របស់​លោកជាតិហង្សា​ពីរដ្ឋមីនីសូតាដោយលោកនឹងបន្តលើកយករឿងដែល​Al Jazeera របស់ប្រទេសកាតារអះអាងថាពួកមានឥទ្ធិពលជិតស្និទ្ធនឹងត្រកូលហ៊ុនជាប់ពាក់ព័ន្ធនឹងមុខរបរចាប់ជំរិតមនុស្សរបស់ពួកចិនដីគោកនៅខេត្តពោធិ៍សាត់និងព្រះសីហនុមកជំរាប។ ៣–«នាទីតន្ត្រី» សូមជូន​បទ «វិលមកវិញបង» ចម្រៀងពិរោះដោយស្រីស្រស់ឈ្មោះ Mintra Nanchau អាយុ​ ២៤។ ជាអ្នកចម្រៀងសៀមសម័យថ្មី ឃើញខ្លះថាជាខ្មែរស្រិន្ទ្រ តែច្បាស់ជាថៃកើតនៅថៃហើយព្រោះនាងអាចចេញសម្លេងបានច្បាស់លាស់។ ៤–«នាទីពីនេះពីនោះ» ស៊ីអាយអេ​ថា​រុស្ស៊ីខូចខាតទាហាន​៨០,០០០ នាក់នៅអ៊ុយក្រែន កូរ៉េខាងជើងស្នើជួយផ្ដល់ទាហានស៊ីឈ្នួល ១០០,០០០នាក់ដល់ពូទិន៕