30Jun/22

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 30.06.2022

១–«នាទីសម្លេងនារីខ្មែរ» រៀបរៀងដោយអ្នកគ្រូ សូផានីបៃ លើកយកសុភាសិតដែលថា​«ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី» មកអធិប្បាយដោយតឿនពួកមនុស្សតិរច្ឆានដែលចូលចិត្តរំលោភសិទ្ធិអ្នកដទៃឲ្យចេះខ្លាចច្បាប់កម្មពៀរខ្លះផង។ ២–«នាទីប្រលោមលោក​» សុំជូនវគ្គទី ១៦ ​នៃរឿង​ ១០០១ ​យប់​ឬ ឯកសហស្សរាត្រី។ ៣–«នាទីតន្ត្រី» ថ្ងៃនេះសូមជូនចម្រៀងមួយបទឈ្មោះ «La Vie en Rose» ជាចម្រៀងចាស់គម្រឹលតាំងពីសម័យចប់សង្គ្រាមលោកលើកទី​ ២ ថ្មីៗ។ ចម្រៀងនេះតែង​និងច្រៀងដោយអ្នកចម្រៀងបារាំងសែស Edith Piaf (កើតឆ្នាំ ១៩១៥​​​ – ស្លាប់នៅឆ្នាំ ១៩៦៣ ពេលអាយុបាន​ ៤៧Read More…

29Jun/22

កម្មវិធីផ្សាយ ថ្ងៃពុធ 29.06.2022

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់​ឆ្លើយតបសំនួរពីរឿងផ្សេង-ផ្សេង។ ២–«នាទី ទេវកថាក្រិក» វគ្គទី ៥ ត្រឡប់ទៅផ្ដើមទេវកថាពីសម័យអាទិទេពដើមដំបូងមុន Zeus ​ជាស្ដេចអាទិទេព​ គឺសម័យ Uranus ជីតារបស់ Zeus។ ៣–វគ្គទី ៧ នៃបាឋកថាស្តីពីសម័យប្រវត្តិសាស្ត្រនៃតំបន់អង្គរសម្តែងដោយលោកសាស្ត្រាចារ្យ​អាំងជូលាននៃសកលវិទ្យាល័យបុរាណវិទ្យា។ ៤–«នាទីតន្ត្រី» សូមជូនបទ ​«វាសនាធីតាព្កុលមាស» ច្រៀងដោយព្រះនាងតូចនរោត្តម ជេនណា​។ ៥–«ប្រកាស» បុរីអង្គរ អ៊ិង្គ នឹងលក់ប្រហុកអំបិលភ្នំហិមពាន្តពណ៌ផ្កាឈូក ព្រមទាំងត្រីងៀត ត្រីប្រមា។ អនាម័យ អ័រហ្កានិក តម្លៃមិត្តភាព!

28Jun/22

កម្មវិធីផ្សាយ ថ្ងៃអង្គារ 28.06.2022

១–«នាទីរឿងដែលខ្មែរគួរដឹង» (ភាគ២​ វគ្គទី១៦) រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA,​ រៀបរាប់អំពីកម្ពុជាសម័យនៅក្រោមឥទិ្ធពលសៀមនិងយួន ផ្អែកលើសៀវភៅលោក David Chandler។ ២–«នាទីបដិវត្តន៍»​ដឹកនាំដោយអ្នកស្រីអៀងម៉ាឡាពីរដ្ឋមីនីសូតា​ជូនរឿង «From Dictatorship to Democracy» របស់លោកសាស្ត្រាចារ្យ Gene Sharp នៃសកលវិទ្យាល័យរដ្ឋម៉ាស្សាឈូសិត្ស (វគ្គទី ១៥)។ ៣–«នាទីតន្ត្រី»​សូមជូនបទ «Les Feuilles Mortes» ច្រៀងដោយ Yves Montand កាលពីឆ្នាំ ១៩៤៦។Read More…

27Jun/22

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 27.06.2022

១–នាទី«សៀវភៅខ្មែរ» សុំជូនវគ្គទី ៧៥ នៃសៀវភៅរបស់បណ្ឌិតយិនឆេងស៊ន ឈ្មោះ «ចូរនាំគ្នាជ្រកក្រោមព្រះធម៌»។ ២–នាទី «ខ្មែរអើយក្រោកឡើង» រៀបរៀងជូនស្ដាប់ដោយ ​លោកជាតិហង្សា ​ពីក្រុង​ប៊្លូមិងតាន់ រដ្ឋមីនីសូតា បន្តបកអាក្រាតភាពក្បត់ជាតិខ្មែរទៅជួយយួនដែលជាសត្រូវជាតិរបស់ស្ដេចសីហនុ។ ៣–«នាទីតន្ត្រី» សូមជូនបទ ទំនួញកោះត្រល់របស់លោកកុយវណ្ណា។ ៤–ទ្រង់ស៊ីសុវត្ថិ ធម្មិកោអះអាងថាខ្មែរនៅមានសិទ្ធិទាមទារយកកោះត្រល់ពីយួនមកវិញបាន។

26Jun/22

កម្មវិធីផ្សាយ ថ្ងៃអាទិត្យ 26.06.2022

១–«នាទីវប្បធម៌អក្សរសាស្ត្រ ផ្នែកនិរុត្តិសាស្ត្រខ្មែរ» រៀបរៀងដោយលោកម៉ុង ប៉ាពីយ៉ុងពី ក្រុងឈិកាហ្គោ រដ្ឋអ៊ិល្លីណយស៍ ដែលថ្ងៃនេះលោកនឹងលើកយកវគ្គទី ៧ នៃរឿងសត្វគោក្នុងវប្បធម៌ខ្មែរមកជំរាប។ ២–«នាទីប្រលោមលោក» ​សុំជូនវគ្គទី ១៥ ​នៃរឿង​ ១០០១ ​យប់ ​ឬ ឯកសហស្សរាត្រី។ ៣–«នាទីតន្ត្រី» សូមជូនចម្រៀងបារាំងឈ្មោះ «Et Si Tu N’Existais Pas» តែងនិងច្រៀងដោយ Joe Dassin អ្នកចម្រៀង​បារាំង-អាមេរិកាំងនៃទសវត្សឆ្នាំ​ ១៩៦០-៧០។ ៤–«នាទីពីនេះពីនោះ»​ ដោយសានសុវិទ្យ៖ សង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន​ពូទិនធ្វើដើម្បីអ្វី?Read More…

25Jun/22

កម្មវិធីផ្សាយ ថ្ងៃសៅរ៍ 25.06.2022

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់​ឆ្លើយតបសំនួរពីរឿងផ្សេង-ផ្សេង។ ២–«នាទីទស្សនៈអ្នកនិពន្ធ» ​រៀបរៀងដោយលោកជាតិហង្សានៃក្រុងមីនេអាប៉ូលិស រដ្ឋមីនីសូតា ដោយបន្តយកសៀវភៅលោកសោមសេកកុមារមកអានជូនស្ដាប់។ ៣–«នាទីទេវកថាក្រិក» បន្តរៀបរាប់អំពី ទេពធីតានៃសង្គ្រាមនិងគតិបណ្ឌិត Athena។ ៤–«នាទីតន្ត្រី» សូមជូនចម្រៀង អំពីមេឌូហ្សា ដោយ Whitney Avalon។ ៥–«នាទីពីនេះពីនោះ» ដោយសានសុវិទ្យ៖ តុលាការកំពូលអាមេរិកប្ដូរច្បាប់ចាស់ដែលចូលជាធរមានរាប់ទសវត្សហើយ​រឿង​មានកាំភ្លើងក្នុងការគ្រប់គ្រង​ក៏ដូចជាការរំលូតកូន​ដែលជារឿងខាងគណបក្សសាធារណរដ្ឋគាំទ្រ​ — មិនតែទួលគោកទេដែលទឹកជនលិច ស្រុកចិនខេត្តក្វាងទុងនិងខេត្តច្រើនទៀតទឹកលិចធ្ងន់ធ្ងរ ហើយខេត្តខាងជើងបែរជាក្ដៅហែងស្ទើរប្រេះក្បាល — លុយរូប្ល៍រុស្ស៊ីកើនតម្លៃខណៈដែលលុយនៅអាស៊ីមិនថា​ប្រាក់យូអាន់ ប្រាក់យេន ប្រាក់វ៉ូន ប្រាក់ប៉េសូទេ តម្លៃធ្លាក់ឲ្យរប៉ុយ។

24Jun/22

កម្មវិធីផ្សាយ ថ្ងៃសុក្រ 24.06.2022

១–នាទី«សៀវភៅខ្មែរ» សុំជូនវគ្គទី ៧៤ នៃសៀវភៅរបស់បណ្ឌិតយិនឆេងស៊ន ឈ្មោះ «ចូរនាំគ្នាជ្រកក្រោមព្រះធម៌»។ ២–«នាទីបដិវត្តន៍»​ដឹកនាំដោយអ្នកស្រីអៀងម៉ាឡាពីរដ្ឋមីនីសូតា​ជូនរឿង «From Dictatorship to Democracy» របស់លោកសាស្ត្រាចារ្យ Gene Sharp នៃសកលវិទ្យាល័យរដ្ឋម៉ាស្សាឈូសិត្ស (វគ្គទី ១៤)។ ៣–វគ្គទី ៦ នៃបាឋកថាស្តីពីសម័យប្រវត្តិសាស្ត្រនៃតំបន់អង្គរសម្តែងដោយលោកសាស្ត្រាចារ្យ​អាំងជូលាននៃសកលវិទ្យាល័យបុរាណវិទ្យា។ ៤–«នាទីតន្ត្រី»​ សុំជូនចម្រៀងឈ្មោះ «មាគ៌ាអង្គរ»​​ ​ច្រៀងដោយព្រះនាងតូចនរោត្ត​ម ជេនណា Jenna Norodom. ៥–«នាទីពីនេះពីនោះ» ដោយ​សាន​សុវិទ្យ៖ រៀនពីសិង្ហបូរីរឿងកម្ចាត់សម្រាម​ដោះស្រាយបញ្ហាទឹកជន់ភ្នំពេញរាល់ឆ្នាំ​– តុលាការកំពូលអាមេរិកតម្លើងធ្មុងដាក់ពួកសេរីនិយមប្រឆាំងកាំភ្លើង​ — គ្រឿងសាងដំបូលបុស្បុកព្រះជីវ៍គយអនុញ្ញាតឲ្យដឹកមកបុរីអង្គរហើយ។

23Jun/22

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 23.06.2022

១–«នាទីសម្លេងនារីខ្មែរ» រៀបរៀងដោយអ្នកគ្រូ សូផានីបៃរៀបរាប់ពីភាពជាខ្មែរក្រហមព្រៃផ្សៃរបស់ពួកហ៊ុនសែនដែលបានធ្វើទៅលើបក្សប្រឆាំងនិងប្រជាពលរដ្ឋខ្មែរ។ ២–«នាទីនិទានអារ៉ាប់​» សុំជូនវគ្គទី ១៤ ​នៃរឿង​ ១០០១ ​យប់​ឬ ឯកសហស្សរាត្រី។ ៣–«នាទីតន្ត្រី» ដែលថ្ងៃនេះនឹងជូនចម្រៀងមួយបទដែលជាចម្រៀងកំដរសពរបស់ពួកបស្ចឹមប្រទេស​ឈ្មោះ «Amazing Grace» សុំប្រែថា «ព្រះបារមីដ៏អស្ចារ្យ»។ ៤–«នាទីពីនេះពីនោះ» ស.រ.អ. បាត់បង់កិត្តិយសជាមហាអំណាចដោយសារមេដឹកនាំដូចបុគ្គលចូបៃដឹន​ — តើបញ្ហាលីទូអានីហាមមិនឲ្យរុស្ស៊ីដឹកទំនិញឆ្លងដែនទៅកាលីនិនក្រាដនឹងនាំឲ្យកើតសង្គ្រាមនុយក្លេអ៊ែរទេ? និងរឿងផ្សេង-ផ្សេងទៀត។

22Jun/22

កម្មវិធីផ្សាយ ថ្ងៃពុធ 22.06.2022

១–ធម្មកថារបស់ព្រះតេជគុណសានសុជានៃវត្ត​មណីរតនារាម​ក្រុងពោធិ៍សាត់ ឆ្លើយតបសំនួរពីពុទ្ធបរិស័ទនិងមិនពុទ្ធបរិស័ទ។ ២–«នាទី ទេវកថាក្រិក» វគ្គទី៤ បន្តរឿង ទេពធីតា Athena។ ៣–វគ្គទី ៥ នៃបាឋកថាស្តីពីសម័យប្រវត្តិសាស្ត្រនៃតំបន់អង្គរសម្តែងដោយលោកសាស្ត្រាចារ្យ​អាំងជូលាននៃសកលវិទ្យាល័យបុរាណវិទ្យា។ ៤–«នាទីតន្ត្រី» សុំជូនចម្រៀងមនោសញ្ចេតនាច្រៀងដោយកញ្ញា​នៅសៀងហៃឈ្មោះ «រាត្រីនៅឡងប៊ីច»។ ៥–«នាទីពីនេះពីនោះ» យួនដាក់បន្ទាយឃ្លាំមើលបន្ទាយទាហានខ្មែរគ្រប់ទីកន្លែង — Russia គម្រាម Lituanie ថានឹងទទួលផលវិបាកធ្ងន់ធ្ងរបើហ៊ានតែហាមមិនឲ្យជញ្ជូនទំនិញទៅ Kaliningrad — ចង់ទាត់ប៉ោតឮខ្លាំង ចាក់ Mesenchymal Cells MSCs ចម្រាញ់ពីខ្លាញ់ក្បាលពោះ។

21Jun/22

កម្មវិធីផ្សាយ ថ្ងៃអង្គារ 21.06.2022

១–«នាទីរឿងដែលខ្មែរគួរដឹង» (ភាគ២​ វគ្គ១៥) រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA,​ រៀបរាប់អំពីកម្ពុជាសម័យនៅក្រោមឥទិ្ធពលសៀមនិងយួន ផ្អែកលើសៀវភៅលោក David Chandler។ ២–«នាទីបដិវត្តន៍»​ដឹកនាំដោយអ្នកស្រីអៀងម៉ាឡាពីរដ្ឋមីនីសូតា​ជូនរឿង «From Dictatorship to Democracy» របស់លោកសាស្ត្រាចារ្យ Gene Sharp នៃសកលវិទ្យាល័យរដ្ឋម៉ាស្សាឈូសិត្ស (វគ្គទី ១៣)។ ៣–«នាទីតន្ត្រី»​សុំជូនបទ «ស្រណោះដីខ្មែរ» ច្រៀងដោយ​ «អធិរាជធ្គាមខ្លាមហាទំនួញ» លោកកែវសារ៉ាត់អ្នកចម្រៀងវត្តកំផែង​ខេត្តបាត់ដំបង។ ៤–«ពីនេះពីនោះ» រឿងការប្រើមន្តអាគមគាថាដើម្បីសាងប្រទេសឡើងវិញ ជារឿងស្រមើស្រមៃ —Read More…