06Sep/22

កម្មវិធីផ្សាយ ថ្ងៃអង្គារ 06.09.2022

១–«នាទីទស្សនៈកនយើង» វគ្គទី ២ នៃបទសម្ភាសន៍រវាងលោកថាច់ពីយ៉ា​នៅក្រុងប៉ារីសប្រទេសបារាំងនឹង​លោកព្រឹទ្ធាចារ្យណនហ៊ី​នៅក្រុងស៊ីនេ ប្រទេសបែលហ្ស៊ិក​ស្ដីពីចំណាប់អារម្មណ៍អំពីបញ្ហាជនអន្តោប្រវេសន្តជាពិសេសយួន​និងបញ្ហាសេដ្ឋកិច្ចនៅកម្ពុជា។

២–«នាទីរឿងដែលខ្មែរគួរដឹង» (ភាគ២​ វគ្គទី ២៥) រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA,​ ដោយបន្តនិយាយពីការប្រកួតប្រជែងយកឧត្តមភាពមកលើខ្មែរនិងលាវដោយសៀមនិងយួនក្នុងសតវត្សទី ១៩។

៣–អ្នកស្រីអៀងម៉ាឡាពីរដ្ឋមីនីសូតាសូមជូនរឿង «Brother Enemy» របស់ Nayan Chanda វគ្គទី១៤ ។

៤–«នាទីតន្ត្រី» ​សូមជូនចម្រៀងឈ្មោះ «I Will Follow You» ​ច្រៀងដោយ Ricky Nelson និង «I Will Follow Him» ច្រៀងដោយកញ្ញា Peggy March កាលពី ឆ្នាំ ១៩៦៣។

Ricky Nelson & Peggy March

៤–«នាទីពីនេះពីនោះ» ​ថ្ងៃនេះសូមច្បាប់ឈប់មួយថ្ងៃព្រោះត្រូវបើកបររថយន្តផ្លូវឆ្ងាយ ត្រូវការដេកពួនយកកម្លាំងខ្លះ។ តែក៏សូមអំពាវនាវដល់បងប្អូនកូនក្មួយខ្មែរដែលអាចជួយធ្វើប្លង់មេ Master Plan សម្រាប់គម្រោងបុរីអង្គរយើងក្នុងតម្លៃមិត្តភាព​ឬ តម្លៃស្នេហាជាតិ។ នេះក៏ ១០​ឆ្នាំទៅហើយ យើងខ្ញុំនៅមិនទាន់អាចរកលុយបានច្រើនសម្រាប់ធ្វើប្លង់មេនេះនៅឡើយទេ។​​ ធ្លាប់សួរក្រុមហ៊ុនគូរប្លង់ខ្លះគេយកថ្លៃណាស់។ បើមានចម្លើយទៅនឹងសេចក្ដីអំពាវនាវរបស់ខ្ញុំ​សូមទាក់ទងមកលេខខាងក្រោមនេះ៖

សូមអរគុណទុកជាមុន!
ពីខ្ញុំសានសុវិទ្យ

05Sep/22

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 05.09.2022

១–«នាទី ខ្មែរអើយក្រោកឡើង» របស់​លោកជាតិហង្សា​ពីរដ្ឋមីនីសូតាលើកយករឿងមេបោកកាស៊ីណូអនឡាញជនជាតិចិនដីគោកកាន់ប៉ាស្ព័រខ្មែរត្រូវបានអាជ្ញាធរអន្តរជាតិចាប់។

២–«នាទីទស្សនៈកនយើង» វគ្គដំបូងនៃបទសម្ភាសន៍រវាងលោកថាច់ពីយ៉ា​នៅក្រុងប៉ារីសប្រទេសបារាំងនឹង​លោកព្រឹទ្ធាចារ្យណនហ៊ី​នៅក្រុងស៊ីនេ ប្រទេសបែលហ្ស៊ិក​ស្ដីពីចំណាប់អារម្មណ៍របស់លោកក្នុងទស្សនកិច្ច​រយៈពលយូរនៅកម្ពុជា។

៣–«នាទីពីនេះពីនោះ»​សេចក្ដីរាយការណ៍ស្ដីពីបុណ្យ​នៅបុរីអង្គរកាលពីថ្ងៃអាទិត្យ​និងអ្វីទៅបុរីអង្គរ?

04Sep/22

កម្មវិធីផ្សាយថ្ងៃអាទិត្យ 04.09.2022

១–«នាទីទស្សនៈកនយើង» លោកហង្សចក្រាបារមី សំពងក្បាលក្រុមហ៊ុនចង្រៃឈ្មោះខ្មែរតែសកម្មភាពស្អុយរលួយក្នុងបំណងបំផ្លាញឈ្មោះសម្លេងរបស់ខ្មែរ។

Miss Grand Camboda 2022

៣–​សូមជូនវគ្គទី ៣៥ ​នៃរឿង​ ១០០១ ​យប់ ​ឬ ឯកសហស្សរាត្រីដែល ម្ចាស់ក្សត្រីស្ហេហេរ៉ាហ្សាដ និទានថ្វាយព្រះស្វាមីស្ហាហ៍ ស្ហារិយ៉ា​ស្ដាប់។

៥–«នាទីតន្ត្រី» សូមជូនកន្ទ្រឹមបូរាណ ឈ្មោះ​«មេមត់ហូតដាវ»។

៦–«នាទីពីនេះពីនោះ» បុណ្យដាល់អំបុកសំពះព្រះខែនៅបុរីអង្គរ ណតខារ៉ូ ៕

03Sep/22

កម្មវិធីផ្សាយ ថ្ងៃសៅរ៍ 03.09.2022

១–ធម្មកថាឆ្លើយតបសំនួរពុទ្ធបរិស័ទ សម្ដែងដោយព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ ​ក្រោមចំណងជើងថា «ឈប់ចាញ់បោកគេទៅ»។

២–«នាទី ទស្សនៈកនយើង» ​ ដែលថ្ងៃនេះសូមជូនវគ្គបន្តនិងបញ្ចប់​នៃបទសន្ទនាតុ ៣​មុម​រវាងលោកថាច់ពីយ៉ា លោក​រស់​ប៊ុនថន​និង​លោកហែមវ៉ានឆននៅស្រុកបារាំងស្ដីពីការដែលរដ្ឋាភិបាលអាខ្វាងអនុញ្ញាតឲ្យមានដេប៉ាតឺម៉ង់ត៍បង្រៀនភាសាយួននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ​ និងខាងក្រសួងមហាផ្ទៃលួចចេញបទបញ្ជាស្ងាត់ៗឲ្យយួននៅស្រុកខ្មែរកាន់កាតពិសេសមានសិទ្ធិដូចខ្មែរម្ចាស់ស្រុកអាចទិញដី​និងធ្វើការងាររាជការបានតាមចិត្តប្រាថ្នា។

៣–«នាទីទស្សនៈអ្នកនិពន្ធ» ​រៀបរៀងដោយលោកជាតិហង្សានៃរដ្ឋមីនីសូតា។​ ក្នុងវគ្គនេះលោកបន្តលើកយកសំណេររបស់លោក​សោម​សេកកុមារ​មកអានត្រង់វគ្គដែលពួកស្ដាំនិយមដឹកនាំដោយទ្រង់ស៊ីសុវត្ថិ​សិរិមតៈព្យាយាមក្ដាប់អំណាចក្នុងរដ្ឋាភិបាលស្រោចស្រង់ជាតិមុនព្រឹត្តិការណ៍​១៨​មីនា​១៩៧០។

ទ្រង់ស៊ីសុវត្ថិ សិរិមតៈ

៤–«នាទីតន្ត្រី»​ សូមជូនចម្រៀងឈ្មោះ «ដាល់អំបុក» និពន្ធ Melody និងទំនុកច្រៀង៖ ឡេង ណាវ៉ាត្រា និពន្ធបទភ្លេង៖ NUMAN ដឹកនាំសម្តែង៖ Kate – Jonathan មិនដឹងអ្នកច្រៀងឈ្មោះអីទេសូមទោសផងចុះ។

៥–«នាទីពីនេះពីនោះ»​​ក្រសួងមហាផ្ទៃអុញ្ញាតឲ្យយួនមានសិទ្ធិស្ទើរតែលើសខ្មែរម្ចាស់ស្រុក។​​សេចក្ដីរាយការណ៍ពីបុរីអង្គរ​យប់មុនថ្ងៃបុណ្យ។

យប់ថ្ងៃសុក្រនៅបុរីអង្គរ
Finishing touch for our temporary Bathroom
02Sep/22

កម្មវិធីផ្សាយ ថ្ងៃសុក្រ 02.09.2022

១–នាទី«សៀវភៅខ្មែរ» សូមជូនវគ្គទី ៩៣ នៃសៀវភៅរបស់បណ្ឌិតយិនឆេងស៊ន ឈ្មោះ «ចូរនាំគ្នាជ្រកក្រោមព្រះធម៌»។

២–អំណានសៀវភៅរឿង «Brother Enemy» របស់លោក Nayan Chanda វគ្គទី ១៣ ​ដោយ អ្នកស្រីអៀងម៉ាឡាពីក្រុង Saint Paul រដ្ឋមីនីសូតា។

៣–បទសន្ទនារបស់នរវិទូសាស្ត្រាចារ្យអាំង ជូលានជាមួយនាយកវិទ្យាស្ថានរៃយំលោកលីតារាវុឌ្ឍស្ដីពីបុណ្យភ្ជុំបិណ្ឌ​ភាគ១

៤–«នាទីតន្ត្រី» សូមជូនចម្រៀងឈ្មោះ ស្រណោះបិណ្ឌភ្ជុំ សម្តែងដោយ គីម ផល្លីន និពន្ធទំនុកច្រៀង ដោយសុន រដ្ឋា ។

៥–«ពីនេះពីនោះ»

01Sep/22

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 01.09.2022

១–«នាទីទស្សនៈកនយើង» ដែលថ្ងៃនេះសូមជូនវគ្គទី ១​នៃបទសន្ទនាតុ៣​មុម​រវាងលោកថាច់ពីយ៉ា លោក​រស់​ប៊ុនថន​និង​លោកហែមវ៉ានឆននៅស្រុកបារាំងស្ដីពីការដែលរដ្ឋាភិបាលអាខ្វាងអនុញ្ញាតឲ្យមានដេប៉ាតឺម៉ង់ត៍បង្រៀនភាសាយួននៅសាកលវិទ្យាល័យភ្នំពេញ​ដោយវាគ្មិនទាំងនេះទាមទារឲ្យយួនបង្កើតដេប៉ាតឺម៉ង់ត៍បង្រៀនភាសាខ្មែរនៅកម្ពុជាក្រោមផងដែរទើបយល់ព្រម។

២–«នាទីសម្លេងនារីខ្មែរ» រៀបរៀងដោយអ្នកគ្រូ សូផានីបៃ ពីក្រុង​​ ​Norwalk រដ្ឋ CA ក្នុងឋានៈជាខ្មែរដែលបានឆ្លងកាត់​ ៤ ​របបគ្រប់គ្រង។​ ថ្ងៃនេះអ្នកគ្រូលើកយករឿងកាលដែលអ្នកគ្រូទៅលេងស្រុក​នៅឆ្នាំ ២០០១​ក្រោយ​ព្រឹត្តិការណ៍ ៩/១១​ជាពិសេសទៅភ្នំសំពៅខេត្តបាត់ដំបងមករៀបរាប់។

ភ្នំសំពៅបាត់ដំបង

៣–«នាទីប្រលោមលោក​» សូមជូនវគ្គទី ៣៤​ ​នៃរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី។

៤–«នាទីតន្ត្រី» សូមជូនចម្រៀងរបស់អធិរាជសម្លេងពេជ្រស៊ីនស៊ីសាមុតឈ្មោះ «មួយម៉ឺនអាល័យ» ។

៥–«នាទីពីនេះពីនោះ» ពូទិនអស់ជម្រើសហើយឆាប់ដកទ័ពក៏មិនបាន​នៅយូរក៏កាន់តែយ៉ាប់​ ដើរខុសមួយក្ដារនេះមានគ្រោះដល់ជីវិត​ — បុរីអង្គរបន្តត្រៀមធ្វើបុណ្យដាល់អំបុកសំពះព្រះខែអកអំបុក៕

31Aug/22

កម្មវិធីផ្សាយ ថ្ងៃពុធ 31.08.2022

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ដោយព្រះអង្គមានថេរដីកាឆ្លើយតបសំណួរពីជំនឿដែលខឹមវាសនាបាន​ផ្សព្វផ្សាយ​ថា​ទឹកនឹងលិចពិភពលោក។

២–«នាទី ទេវកថាក្រិក» ថ្ងៃនេះនឹងលើកយកអត្ថន័យនៃពាក្យថាទេវកថាក្រិកមកបំភ្លឺម្ដងទៀតព្រោះមានសំនួរថាមានរឿងគរគោកឲ្យនិយាយ​ម្ដេចសានសុវិទ្យនៅតែនិយាយពីពួកអាទិទេព​ ទេព និង អនុទេពក្រិកទៀត​។

“Perseus holding head of Medusa, bronze statue created by Benvenuto Cellini in 1554”
Greek Gods

៣–ភាគបញ្ចប់ នៃបាឋកថាលោកសាស្ត្រាចារ្យអាំង ជូលានតាមរយៈប្រព័ន្ធអន្តរបណ្ដាញស្ដីពីព្រលឹងឬព្រះលិង្គ។

៤–«នាទីតន្ត្រី»​ សូមជូនចម្រៀងឈ្មោះ «ស្នាមថើបដំបូង» ច្រៀងដោយក្រុមតូច Small World Small Band។

៥–«ពីនេះពីនោះ» បក្សប្រជាធិតេយ្យអាមេរិក​នៅតែបន្តតាមព្យាបាទលោកត្រាំព្រោះខ្លាចត្រាំចូលរួមបោះឆ្នោតឆ្នាំ​២០២៤​ — សមាជិកនិងអ្នកគាំទ្របុរីអង្គរបន្តគាំទ្រ​សេចក្ដីព្យាយាមកសាងសមាគមខ្មែរដោយក្រុមកនយើងខ្មែរអ្នកជា។


 the affidavit exposed the absurdity over the FBI’s break-in at Mar-a-Lago.
30Aug/22

កម្មវិធីផ្សាយ ថ្ងៃអង្គារ 30.08.2022

១–«នាទីរឿងដែលខ្មែរគួរដឹង» (ភាគ២​ វគ្គទី ២៤) រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA,​ ដោយលើកយកការសិក្សាប្រៀបធៀបរវាងវាំងសៀម​នឹងវាំងយួនក្នុងការដណ្ដើមគ្នាហែកជញ្ជែងកម្ពុជានិងលាវ។

២–អ្នកស្រីអៀងម៉ាឡាពីរដ្ឋមីនីសូតាសូមជូនរឿង «Brother Enemy» របស់ Nayan Chanda វគ្គទី១២ ដែលមានរៀបរាប់អំពីការប្រទាញប្រទង់រវាងចិន​នឹងយួនព្រៃនគរដណ្ដើមយកកោះនៅក្នុងសមុទ្រចិនខាងត្បូង​កាលពីឆ្នាំ ១៩៧៣។

៣–«នាទីតន្ត្រី» ​សូមជូនចម្រៀងឈ្មោះ «ព្រែកឯងអស់សង្ឃឹម»​ច្រៀងដោយម៉ុល​កាម៉ាច​តន្ត្រីប្រគំដោយវង់បក្សីចាំក្រុង។

៤–«នាទីពីនេះពីនោះ» ​អ្នកគ្រូត្រឹងងា​ឬ​ឡាយហ៊ុនគីនៃសៀវភៅអរិយធម៌ខ្មែរទទួលមរណភាពហើយ​ — អ្នកណាមែនទែនដែលនៅពីក្រោយសង្គ្រាមកម្ពុជាពីឆ្នាំ ១៩៧០​ មក? — រាយនាមអ្នកគាំទ្របុរីអង្គរ​ចូលបុណ្យផ្កា​និងមូលនិធិជីកបារាយណ៍។ ប្រធានទីប្រឹក្សាដង្ខៅធី សន្យាថាធ្វើបន្ទប់ទឹកសម្រាប់ភ្ញៀវថ្ងៃបុណ្យ គឺធ្វើមែន!

អ្នកស្រីត្រឹង ងា​ឬឡាយហ៊ុនគីចាកឋានហើយ
មេជាងធីដឹកនាំការសាងសង់បន្ទប់ទឹកបណ្ដោះអាសន្នពេលបុណ្យដាល់អំបុក
យួនវាយលុកខ្មែរ
យួនកាន់កាប់ខ្មែរ
យួនចូលស្រុកខ្មែរហូរហែម៉ាសេរី
ជាទីពេញចិត្តរបស់ទាំងអាយួនទាំងអាខ្វាង
29Aug/22

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 29.08.2022

១–នាទី«សៀវភៅខ្មែរ» សូមជូនវគ្គទី ៩២ នៃសៀវភៅរបស់បណ្ឌិតយិនឆេងស៊ន ឈ្មោះ «ចូរនាំគ្នាជ្រកក្រោមព្រះធម៌»។

២–«នាទី ខ្មែរអើយក្រោកឡើង» របស់​លោកជាតិហង្សា​ពីរដ្ឋមីនីសូតាដោយលោកនឹងលើកយករឿងសម្ដេចខ្វាងសម្លុតខ្មែរនៅក្រុងស៊ីដនី និងពួកស៊ីពីពីលាងលុយកខ្វក់នៅអូស្ត្រាលីមកជំរាប។

៣–«នាទីតន្ត្រី» សូមជូន​បទ «៣៦៥ ថ្ងៃ» ចម្រៀងរ៉ែបដោយ​យុវជនគាសុគន្ធ​ដែលត្រូវបាត់បង់សេរីភាពស៊ីបាយជាមួយចោរ​៣៦៥​ថ្ងៃ​ព្រោះតែមានចិត្តស្នេហាជាតិ។

៤–«នាទីពីនេះពីនោះ» ប្រធាន «បក្ស​ដារ៉ន ក្រវាញ ឈប់ក្រ» ​បែកសាមគ្គីពីលោកតា​ប៉ែនវ៉ាណូ ព្រោះរូបថតពីរសន្លឹកដែលបង្ហាញមេបោកទៅឈរញញឹមពព្រាយជាមួយអាខ្វាង​ — តុលាការព្រហ្មទណ្ឌបារាំងចាំអាខ្វាងចុះពីតំណែងនឹងអាលអញ្ជើញចូលគុក​ពី​បទ​គប់គ្រាប់បែកដាក់ប្រជាជននិងសមរង្ស៊ីកាលពីឆ្នាំ ១៩៩៧​ — សុំកុំភ្លេច ដាល់អំបុកសំពះព្រះខែនៅសហគមន៍បុរីអង្គរ រដ្ឋណតខារ៉ូ​ ថ្ងៃ​ ៣-៤ កញ្ញា៕

តារាទឹកភ្នែក នៃបក្សដារ៉នក្រវាញឈប់ក្រ
តុលាការបារាំងនឹងចាត់ការល្បងខ្វាងពេលចុះពីកៅអី
28Aug/22

កម្មវិធីផ្សាយថ្ងៃអាទិត្យ 28.08.2022

១–​អំណានសៀវភៅលោកសាស្ត្រាចារ្យ​ជីន​ស្ហាប​រឿង «ពីរបបផ្ដាច់ការទៅប្រជាធិបតេយ្យ​តាមគំនិតអហិង្សា» វគ្គទី ២៤ ដោយ​សានសុវិទ្យ។

២–«នាទីវប្បធម៌អក្សរសាស្ត្រ ផ្នែកនិរុត្តិសាស្ត្រខ្មែរ» រៀបរៀងដោយលោកម៉ុង ប៉ាពីយ៉ុងពី ក្រុងស្កូគី រដ្ឋអ៊ិល្លីណយស៍ ដែលថ្ងៃនេះលោកនឹងលើកយកចម្រៀងប្រជាប្រិយខ្មែរមកផ្សាយនិងអធិប្បាយអត្ថន័យជូនស្ដាប់ ។

៣–«នាទីប្រលោមលោក» ​សូមជូនវគ្គទី ៣៣ ​នៃរឿង​ ១០០១ ​យប់ ​ឬ ឯកសហស្សរាត្រីដែល ម្ចាស់ក្សត្រីស្ហេហេរ៉ាហ្សាដ និទានថ្វាយព្រះស្វាមីស្ហាហ៍ ស្ហារិយ៉ា​ស្ដាប់។

៥–«នាទីតន្ត្រី» សូមជូនចម្រៀងឈ្មោះ​«ទំនួញកោះត្រល់» ​ច្រៀងដោយ លោកកុយវណ្ណា។

៦–«នាទីពីនេះពីនោះ» កម្ពុជាគួរយកកូរ៉េខាងត្បូងជាគំរូ​នៃការកសាងប្រទេស៕