Podcast: Play in new window | Download
១–«នាទីទស្សនៈកនយើង» វគ្គទី ២ នៃបទសម្ភាសន៍រវាងលោកថាច់ពីយ៉ានៅក្រុងប៉ារីសប្រទេសបារាំងនឹងលោកព្រឹទ្ធាចារ្យណនហ៊ីនៅក្រុងស៊ីនេ ប្រទេសបែលហ្ស៊ិកស្ដីពីចំណាប់អារម្មណ៍អំពីបញ្ហាជនអន្តោប្រវេសន្តជាពិសេសយួននិងបញ្ហាសេដ្ឋកិច្ចនៅកម្ពុជា។

២–«នាទីរឿងដែលខ្មែរគួរដឹង» (ភាគ២ វគ្គទី ២៥) រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA, ដោយបន្តនិយាយពីការប្រកួតប្រជែងយកឧត្តមភាពមកលើខ្មែរនិងលាវដោយសៀមនិងយួនក្នុងសតវត្សទី ១៩។

៣–អ្នកស្រីអៀងម៉ាឡាពីរដ្ឋមីនីសូតាសូមជូនរឿង «Brother Enemy» របស់ Nayan Chanda វគ្គទី១៤ ។

៤–«នាទីតន្ត្រី» សូមជូនចម្រៀងឈ្មោះ «I Will Follow You» ច្រៀងដោយ Ricky Nelson និង «I Will Follow Him» ច្រៀងដោយកញ្ញា Peggy March កាលពី ឆ្នាំ ១៩៦៣។

៤–«នាទីពីនេះពីនោះ» ថ្ងៃនេះសូមច្បាប់ឈប់មួយថ្ងៃព្រោះត្រូវបើកបររថយន្តផ្លូវឆ្ងាយ ត្រូវការដេកពួនយកកម្លាំងខ្លះ។ តែក៏សូមអំពាវនាវដល់បងប្អូនកូនក្មួយខ្មែរដែលអាចជួយធ្វើប្លង់មេ Master Plan សម្រាប់គម្រោងបុរីអង្គរយើងក្នុងតម្លៃមិត្តភាពឬ តម្លៃស្នេហាជាតិ។ នេះក៏ ១០ឆ្នាំទៅហើយ យើងខ្ញុំនៅមិនទាន់អាចរកលុយបានច្រើនសម្រាប់ធ្វើប្លង់មេនេះនៅឡើយទេ។ ធ្លាប់សួរក្រុមហ៊ុនគូរប្លង់ខ្លះគេយកថ្លៃណាស់។ បើមានចម្លើយទៅនឹងសេចក្ដីអំពាវនាវរបស់ខ្ញុំសូមទាក់ទងមកលេខខាងក្រោមនេះ៖

