26Sep/22

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 26.09.2022

១–នាទី«សៀវភៅខ្មែរ» សូមជូនវគ្គទី ៩៩ នៃសៀវភៅរបស់បណ្ឌិតយិនឆេងស៊ន ឈ្មោះ «ចូរនាំគ្នាជ្រកក្រោមព្រះធម៌» អានដោយសានសុវិទ្យ។

២–«នាទី ខ្មែរអើយក្រោកឡើង» របស់​លោកជាតិហង្សា​ពីរដ្ឋមីនីសូតាលើកយករឿងភាពរីកចម្រើននៃគណបក្សភ្លើងទៀននៅក្នុងប្រទេស​ដែលនឹងមកជំនួសគណបក្សសង្គ្រោះជាតិដែលត្រូវពួករដ្ឋាភិបាលតិរច្ឆានតាមឈ្នានិសព្យាបាទទាល់តែរលត់រលាយបក្សតែស្មារតីសង្គ្រោះជាតិបានមកសណ្ឋិតក្នុងបក្សភ្លើងទៀនវិញ។

៣–«នាទីតន្ត្រី» សូមជូនចម្រៀងឈ្មោះ «Rhythm of the Rain»​ ​ច្រៀងដោយក្រុម The CASCADES តាមដោយបទ «ក្រោមសម្លេងទឹកភ្លៀង»

ច្រៀងដោយអធិរាជភ្លេងសម្លេងពេជ្រលោកស៊ីនស៊ីសាមុត។​ បទដែលយកទំនងតាម «Rhythm of the Rain» ក៏មានដែរ ​លោកសាមុត​ឲ្យឈ្មោះថា​​ «ស្ដាប់ស្នូរទឹកភ្លៀង» ដែលចម្លងបានពិរោះដូចកំណែអាមេរិកាំង។

៤–«នាទីពីនេះពីនោះ»​ ថ្ងៃនេះសូមជួបនឹងមេកូរសមុទ្រទឹកដោះខ្មែរ គឺលោកអាចារ្យគ្រាប់ខ្សាច់នៃរដ្ឋកាលីហ្វ័រន្ញ៉ា​។ ក្រោយបានប្រកាសសុំរូបថតបាតដៃខ្មែរអ្នកជាទាំងឡាយក្នុង​ការស្វែងរកអ្នកមានភ័ព្វវាសនា​អាចមានលាភទិញឆ្នោតត្រូវរង្វាន់ធំ​ លោកក៏បានជួបនឹងម្ចាស់បាតដៃអច្ឆរិយៈមួយចំនួន។​​ ក្នុងពីនេះពីនោះថ្ងៃនេះ សុំអញ្ជើញស្ដាប់បទ សន្ទនារបស់លោកគ្រាប់ខ្សាច់ជាមួយអ្នកឆ្លើយតបនឹងសេចក្ដីអំពាវនាវរបស់លោក​ដែលលោកបានរកឃើញថាមានខ្សែជីវិតខ្សែលាភសក្ការ:នៅនឹងបាតដៃ។

25Sep/22

កម្មវិធីផ្សាយថ្ងៃអាទិត្យ 25.09.2022

១–​អំណានសៀវភៅលោកសាស្ត្រាចារ្យ​ជីន​ស្ហាប​រឿង «ពីរបបផ្ដាច់ការទៅប្រជាធិបតេយ្យ​តាមគំនិតអហិង្សា» វគ្គទី ២៦ ដោយ​សានសុវិទ្យ។

២–«នាទីវប្បធម៌អក្សរសាស្ត្រ ផ្នែកនិរុត្តិសាស្ត្រខ្មែរ» រៀបរៀងដោយលោកម៉ុង ប៉ាពីយ៉ុងពី ក្រុងស្កូគី រដ្ឋអ៊ិល្លីណយស៍ ដែលថ្ងៃនេះលោកនឹងលើកយកវគ្គបញ្ចប់នៃខឋខខខរឿងសត្វពស់ក្នុងសង្គមខ្មែរនិងពិភពលោកមកជំរាប ។

ស្តែងៗខ្លាំងណាស់ ! សុបិនឃើញនាគចុះលេងទឹកស្រះ ដល់ព្រឹកឡើង  ផ្អើលអ្នកភូមិមកមើលឃើញផុសមកសុទ្ធតែ…(មានរូបភាព) – KHMERBUDDY

៣–​សូមជូនវគ្គទី ៤១ ​នៃរឿង​ ១០០១ ​យប់ ​ឬ ឯកសហស្សរាត្រីដែល ម្ចាស់ក្សត្រី​ស្ហេហេរ៉ាហ្សាដ និទានថ្វាយព្រះស្វាមីស្ហាហ៍ ស្ហារិយ៉ា​ជាទីសណ្ដាប់។

៥–«នាទីតន្ត្រី» សូមជូនបទ​ «ទំនួញប្រេត» តែងនិងស្មូតដោយខ្មោចលោកពេជ្រ​សុខា​អ្នកស្រុកពាមរក៍ ខេត្តព្រៃវែង។

៥– លោក Tranchard Rémy​ ប្រធានសមាគមទ្រទ្រង់ព្រះពុទ្ធសាសនារបស់ខ្មែរនៅកម្ពុជាក្រោម (ASBKKK) នៃវត្តចន្ទរង្សី ឃុំ Tremblay-en-France បានសុំឲ្យវិទ្យុយើងជួយផ្សព្វផ្សាយអំពីគម្រោងធ្វើបុណ្យកថិនទាន នៅថ្ងៃអាទិត្យទី ៣០​ តុលា​ខាងមុខ។

៦–«នាទីពីនេះពីនោះ» ថ្ងៃនេះសានសុវិទ្យសុំសម្រាក​មិនពីនេះពីនោះមួយថ្ងៃ។

24Sep/22

កម្មវិធីផ្សាយ ថ្ងៃសៅរ៍ 24.09.2022

១–ធម្មកថាឆ្លើយតបសំនួរពុទ្ធបរិស័ទ សម្ដែងដោយព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ ​អធិប្បាយថាតើបុណ្យនិងបាបឲ្យផលបែបណា?

២–«នាទីទេវកថាក្រិក-រ៉ូម៉ាំង» ថ្ងៃនេះសូមជូនរឿងពាក់ព័ន្ធនឹង Achilles ជាបន្ត។

៣–«នាទីតន្ត្រី»​ សូមជូនចម្រៀង១បទឈ្មោះ អប្សរាសក់ខ្មៅ ច្រៀងដោយអ្នកស្រី សុងសេងហ៊ន។ បទនេះយកទំនងតាមចម្រៀងថៃឈ្មោះ អ្នកចាំបានទេ? ​ច្រៀងដោយ​អ្នកចម្រៀងល្បីសៀមម្នាក់ឈ្មោះដាវចៃផៃជិត។

៦–«នាទីពីនេះពីនោះ» សាន​សុវិទ្យរអ៊ូទៀតហើយ។​​​ព្រមទាំងអរគុណការគាំទ្ររបស់ខ្មែរៗ៕

23Sep/22

កម្មវិធីផ្សាយ ថ្ងៃសុក្រ 23.09.2022

១–នាទី«សៀវភៅខ្មែរ» សូមជូនវគ្គទី ៩៨ នៃសៀវភៅរបស់បណ្ឌិតយិនឆេងស៊ន ឈ្មោះ «ចូរនាំគ្នាជ្រកក្រោមព្រះធម៌»។

២–ភាគបញ្ចប់​នៃបាឋកថារបស់នរវិទូសាស្ត្រាចារ្យអាំង ជូលានស្ដីពីសត្វទន្សាយ​ជាពិសេសសុភាទន្សាយក្នុងវប្បធម៌ខ្មែរ។

៣–«នាទីតន្ត្រី» សូមជូនចម្រៀងរបស់អធិរាជភ្លេងសម្លេងពេជ្រស៊ីនស៊ីសាមុតឈ្មោះ «ផ្ការបស់មិត្តខ្ញុំ» តាមការស្នើសុំពីមិត្តអ្នកស្ដាប់ ជាពិសេស ធម្មិកព្រហ្ម។

៤–«ពីនេះពីនោះ» ​ ភាសាខ្មែរកំពុងត្រូវធ្វើឲ្យលិចលង់ ខណៈដែលគេតម្លើងភាសាយួនយកមកឲ្យកូនខ្មែររៀន។ ហើយពួកកញ្ជះយួនមិនហ៊ានក្អក​ឃើញតែនាំគ្នាសរសើរការសម្រេចចិត្តនេះ៕

បទយកការណ៍៖ ហេតុអ្វីយុវជនបច្ចុប្បន្នសរសេរខុសអក្ខរាវិរុទ្ធច្រើន?
សរសេរខុសទាំងខ្មែរទាំងអង់គ្លេសអ៊ីចឹងម៉េចមិនសរសេរភាសាយួនតែម្ដងទៅ?
បណ្ឌិត សុខ ទូច ៖ ទង្វើរបស់រុស្ស៊ី  គឺជាការឈ្លានពានអ៊ុយក្រែនដែលខុសនឹងច្បាប់អន្តរជាតិ
មើលមុខបណ្ឌិតសភាចារ្យ!
22Sep/22

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 22.09.2022

១–«នាទីធម៌អាថ៌» ដែលថ្ងៃនេះសូមជូនធម្មកថារបស់ព្រតេជគុណសានសុជារឿង «ចុងក្រោយនៃជីវិត»។

២–«នាទីសម្លេងនារីខ្មែរ» រៀបរៀងដោយអ្នកគ្រូ សូផានីបៃ ពីក្រុង​​ ​Norwalk រដ្ឋ CA ក្នុងឋានៈជាខ្មែរដែលបានឆ្លងកាត់​ ៤ ​របបគ្រប់គ្រង។​ ព្រឹត្តិការណ៍នៅស្រុកខ្មែរពាក់ព័ន្ធនឹងពួកយួនសព្វថ្ងៃនេះបង្ហាញឲ្យឃើញថាយួនវានឹងតាមទារអ្វីៗពីខ្មែរឥតឈប់ឈរ​ប្រភេទបានមួយចង្អាម​ទារយកមួយគក់។​​ពូជពួកអាកន្ទបគឺអ៊ីចឹង!

៣–«នាទីប្រលោមលោក​» សូមជូនវគ្គទី ៤០​ ​នៃនិទានអារ៉ាប់រឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី។

៤–«នាទីតន្ត្រី» សូមជូនចម្រៀង Rap របស់​គាសុគន្ធ និង​មិត្តភក្តិវាយបកទៅពួកអ្នកដែលរិះគន់ពួកគេ។

៥–«នាទីពីនេះពីនោះ» ផ្ទះនៅបុរីអង្គរ​នឹងចាប់ផ្ដើមផុសចេញមកម្ដង១​ម្ដង​២។ ពូទីនចាប់ផ្ដើមកែនពល​៣០០,០០០នាក់ទៀត ហើយចាប់អ្នកណាហ៊ានតវ៉ា។ លោកគ្រាប់ខ្សាច់ប្រាប់ថារកអ្នកមានញាណទី ៦​ឃើញម្នាក់ហើយ។

As Florida house prices climb, demand increases for manufactured homes
This is a double wide manufactored home.

ប៉ូលិសក្រុងមូស្គូចាប់អ្នកប្រឆាំងកំណែនយោធា​១០០០​ប្លាយនាក់។

ទិញឆ្នោតហើយត្រូវងាយៗសោះ៕
21Sep/22

កម្មវិធីផ្សាយ ថ្ងៃពុធ 21.09.2022

១–«នាទី ទេវកថាក្រិក» ដែលនឹងលើកយករឿងរបស់អនុទេព Achilles បុត្ររបស់ស្ដេច Peleus និងទេពអប្សរសមុទ្រ Thetis ដែលពូកែខ្លាំងក្លាតែមានកែងជើងមរណៈមកជំរាប។

២–ភាគទី ២ ​នៃបាឋកថារបស់នរវិទូសាស្ត្រាចារ្យអាំង ជូលានស្ដីពីសត្វទន្សាយ​ជាពិសេសសុភាទន្សាយក្នុងវប្បធម៌ខ្មែរ។

៣–ច្បាប់សុំចូលសញ្ជាតិខ្មែរ​អានជូនស្ដាប់ដោយលោកណនហ៊ីពីប្រទេសបែលហ្ស៊ិក។

៤–«នាទីតន្ត្រី»​ ដែលនឹងជូនចម្រៀងឈ្មោះ «អូនស្រឡាញ់តែបងមួយ» ច្រៀងដោយកញ្ញា​ទៀងមុំសុធារី។

៥–«ពីនេះពីនោះ» ៖ ​ បុរីអង្គរនៅណតខារ៉ូឡាញណា ស្វាគមន៍សមាជិកជានិច្ច​។ ពេលនេះរោងជាងចេញជារូបរាងហើយដោយសារស្នាដៃកនយើង។ ស្ថានការណ៍ចម្បាំងនៅអ៊ុយក្រែន ទីដែលពូទិនចង់ធ្វើប្រជាមតិនៅតំបន់ Donbas។ សូមលោកអ្នកនាងផ្ញើរូបថតបាតដៃនិងខ្នងដៃឆ្វេងស្ដាំទៅលោកគ្រាប់ខ្សាច់លេខ (209) 351 4477 ឲ្យគាត់ឆ្លុះរកមុខអ្នកមានបុណ្យទិញឆ្នោតត្រូវ Jackpot រាប់រយលានដុល្លារ៕

Mega Millions jackpot soars to $630M after no one won $555M top prize - CBS  News

20Sep/22

កម្មវិធីផ្សាយ ថ្ងៃអង្គារ 20.09.2022

១–«នាទីធម៌អាថ៌» សូមជូនធម្មកថារបស់ព្រះតេជគុណសាន សុជា​ឆ្លើយតបនឹងសំនួរថាផឹកស្រាក្នុងវត្តបាបឬទេ?

២–«នាទីរឿងដែលខ្មែរគួរដឹង» (ភាគ២​ វគ្គទី ២៧) រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA,​ ដោយបន្តនិយាយពីភាពមិនស៊ីគ្នារវាងរាជវង្សចក្រីនៅក្រុងទេពនឹងរាជវង្សង្វៀននៅក្រុងវ៉េព្រោះតែដណ្ដើមគ្នាយកឧត្តមភាពលើខ្មែរនិងលាវនៅសតវត្ស ទី​ ១៨-១៩។

៣–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda វគ្គទី១៧​អានដោយសានសុវិទ្យ ។

៤–«នាទីទស្សនៈកនយើង» សូមជូនឯកវាទ​ឬ monologue​ដោយលោកហង្សចក្រាបារមីអធិប្បាយថាហេតុអ្វីបានជាអាសម្ដេចខ្វាងវាចង់ឲ្យអាកូនក្រៅខោវាបន្តរាជ្យ។

៥–«នាទីតន្ត្រី» ​សូមជូនចម្រៀងឥណ្ឌូនេស៊ីឈ្មោះ «Bengawan Solo» ច្រៀងដោយ Richie និង​បទ «បឹងហ្កាវ៉ានសូឡូ» ច្រៀងដោយកញ្ញាទៀង សុផានី។

Richie
Tieng Sophany

៦–«នាទីពីនេះពីនោះ» ​ រឿងសង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន រឿងស្រុកចិន រឿងអាមេរិកនិង ដូណាល់ត្រាំ។

នឹងចប់ទេសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន?

សេដ្ឋកិច្ចចិនដាំក្បាលមែនឬ?
Trump: 'Ohio is going to make America great again'
បើបោះឆ្នោតថ្ងៃនេះ​ត្រាំបានធ្វើប្រធានាធិបតីទៀតពុំខាន!
19Sep/22

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 19.09.2022

១–នាទី«សៀវភៅខ្មែរ» សូមជូនវគ្គទី ៩៧ នៃសៀវភៅរបស់បណ្ឌិតយិនឆេងស៊ន ឈ្មោះ «ចូរនាំគ្នាជ្រកក្រោមព្រះធម៌» អានដោយសានសុវិទ្យ។

២–«នាទី ខ្មែរអើយក្រោកឡើង» របស់​លោកជាតិហង្សា​ពីរដ្ឋមីនីសូតាលើកយករឿងហ៊ុនសែនចូលហ៊ុនរកស៊ីជាមួយឧក្រឹដ្ឋជនចិនបើកកាស៊ីណូជួញដូរមនុស្សជាប្រព័ន្ធនៅសីហនុវីល ប៉ោយប៉ែត ស្រុកខ្មែរ នៅតំបន់សេដ្ឋកិច្ចពិសេសត្រីកោណមាស ស្រុកលាវ និង​នៅម៉ុងឡាក្នុងតំបន់អបគមន៍រដ្ឋស្ហាន​ប្រទេសភូមា។

កាស៊ីណូក្រុងព្រះសីហនុ កម្ពុជា
កាស៊ីណូបកែវ ក្នុងតំបន់សេដ្ឋកិច្ចពិសេសត្រីកោណមាស លាវ
ម៉ុងឡា ក្រុងល្បែងនៅរដ្ឋស្ហាន ជាយដែលចិន-ភូមា

៣–«នាទីពិភាក្សាតុមូល» ដែលលោកថាច់ពីយ៉ា​នៅប្រទេសបារាំង​ លោកណាន​ហ៊ី​នៅប្រទេសបែលហ្ស៊ិក​ និង​លោក​ប៊ុន​ឆននៅប្រទេសហុល្លង់​នឹងបន្តពិភាក្សាគ្នាពីច្បាប់ដែលទើបនឹងចេញដោយរដ្ឋបាលកញ្ជះយួនក្រុងភ្នំពេញបើកដៃឲ្យអន្តោប្រវេសន៍យួនខុសច្បាប់មានសិទ្ធិរស់នៅកម្ពុជាដូចខ្មែរទូទៅ។

The Vietnamese In Phnom Penh CAMBODIA: Viet Kieu Campuchia. a Kyle Le doc.  - YouTube

៤–«នាទីតន្ត្រី» សូមជូនចម្រៀងឈ្មោះ «សែនស្រឡាញ់ពេញចិត្ត»​ច្រៀងដោយអធិរាជភ្លេងសម្លេងពេជ្រលោកស៊ីនស៊ីសាមុត និងបទ «Summer Kisses Winter Tears» ច្រៀងដោយបិតាភ្លេង Rock & Roll លោកអិលវិស​ ព្រេសលី។

៥–«នាទីពីនេះពីនោះ»​ ថ្ងៃនេះសូមជួបនឹងមេកូរសមុទ្រទឹកដោះខ្មែរ គឺលោកអាចារ្យគ្រាប់ខ្សាច់នៃរដ្ឋកាលីហ្វ័រន្ញ៉ា​ ឥឡូវត្រូវការរូបថតបាតដៃខ្មែរអ្នកស្នេហាជាតិដើម្បីស្វែងរកអ្នកមានបុណ្យមានលាភទិញឆ្នោតត្រូវរង្វាន់ Jackpot ដើម្បីយកលុយជួយរំដោះជាតិពីពួកមនុស្សចង្រៃ៕

Palm Reading Guide: How to Read your Own Palm – Spells8
18Sep/22

កម្មវិធីផ្សាយថ្ងៃអាទិត្យ 18.09.2022

១–​អំណានសៀវភៅលោកសាស្ត្រាចារ្យ​ជីន​ស្ហាប​រឿង «ពីរបបផ្ដាច់ការទៅប្រជាធិបតេយ្យ​តាមគំនិតអហិង្សា» វគ្គទី ២៦ ដោយ​សានសុវិទ្យ។

២–«នាទីពិភាក្សាតុមូល» ដែលលោកថាច់ពីយ៉ា​នៅប្រទេសបារាំង​លោកណាន​ហ៊ី​នៅប្រទេសបែលហ្ស៊ិក​និង​លោក​ប៊ុន​ឆននៅប្រទេសហុល្លង់​បន្តពិភាក្សាគ្នាពីច្បាប់ដែលទើបនឹងចេញដោយរដ្ឋបាលកញ្ជះយួនក្រុងភ្នំពេញបើកដៃឲ្យអន្តោប្រវេសន្តយួនខុសច្បាប់មានសិទ្ធិរស់នៅកម្ពុជាដូចខ្មែរទូទៅ។

ច្បាប់ចែងថា ជនបរទេសគ្មានសិទ្ធិទិញដីទេ ប៉ុន្តែសមាគម​​យួនអាចទិញ​ដី​ព្រៃ​លិច​ទឹក​ចំនួន  ​៧២​ ហិកតាដើម្បីឲ្យជនជាតិខ្លួនរស់នៅយ៉ាងស្រប ...

៣–​សូមជូនវគ្គទី ៣៩ ​នៃរឿង​ ១០០១ ​យប់ ​ឬ ឯកសហស្សរាត្រីដែល ម្ចាស់ក្សត្រីស្ហេហេរ៉ាហ្សាដ និទានថ្វាយព្រះស្វាមីស្ហាហ៍ ស្ហារិយ៉ា​ស្ដាប់។

៤–«នាទីវប្បធម៌អក្សរសាស្ត្រ ផ្នែកនិរុត្តិសាស្ត្រខ្មែរ» រៀបរៀងដោយលោកម៉ុង ប៉ាពីយ៉ុងពី ក្រុងស្កូគី រដ្ឋអ៊ិល្លីណយស៍ ដែលថ្ងៃនេះលោកនឹងលើកយករឿងសត្វពស់ក្នុងសង្គមខ្មែរនិងពិភពលោកមកជំរាប ។

៥–«នាទីតន្ត្រី» សូមជូនចម្រៀងអាមេរិកាំងមួយបទឈ្មោះ «If I Can Dream» តែងដោយ​ Earl Brown និងច្រៀងដោយ Elvis Presley។

៦–«នាទីពីនេះពីនោះ» អរគុណលោកអ្នកនាងដែលបានអញ្ជើញទៅចូលរួមបុណ្យដាល់អំបុកនិងផ្កាប្រាក់សាមគ្គី ថ្ងៃ ៣-៤​កញ្ញាកន្លងមកនេះ​ — អរគុណលោក ឌីណាញ៉ឹកឌឹមចំពោះវិភាគទានផ្កាប្រាក់ឆ្នាំ ២០២២​ — លោកយស​សារុនរាយការណ៍ដំណើរជឿនលឿននៅបុរីអង្គរកាលពីម្សិលមិញ៕

17Sep/22

កម្មវិធីផ្សាយ ថ្ងៃសៅរ៍ 17.09.2022

១–ធម្មកថាឆ្លើយតបសំនួរពុទ្ធបរិស័ទ សម្ដែងដោយព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ ​ស្ដីពីការស្រឡាញ់ជាតិឲ្យបានត្រូវដែលមិនធ្វើឲ្យជាតិមានគ្រោះថ្នាក់។

២–«នាទីទស្សនៈអ្នកនិពន្ធ» ​រៀបរៀងដោយលោកជាតិហង្សានៃរដ្ឋមីនីសូតា។​ ក្នុងវគ្គនេះលោកបន្តលើកយកសំណេររបស់លោក​សោម​សេកកុមារ​មកអានត្រង់ស្ដេចសីហនុទៅជួបមេដឹកនាំសូវៀតនៅក្រុងមូស្គូ មុននឹងយាងទៅធ្វើទស្សនកិច្ចនៅក្រុងប៉េកាំងក្រោយព្រឹត្តិការណ៍ ​១៨​មីនា​១៩៧០។

Sihanouk: A Lead Player In Many Roles

៣–«នាទីទេវកថាក្រិក-រ៉ូម៉ាំង» ថ្ងៃនេះសូមជូនរឿងពាក់ព័ន្ធនឹង Achilles។

រស់ត្រូវតែល្បីអាយុខ្លីមិនថា!

៤–«នាទីពិភាក្សាតុមូល»​ដឹកនាំដោយលោកថាច់ពីយ៉ានៅបារាំង​ជាមួយលោកណនហ៊ីនៅបែលហ្ស់ិក​និង​លោក​ប៊ុនឈននៅហុល្លង់​ស្ដីពីច្បាប់អន្តោប្រវេសន៍នៅស្រុកខ្មែរ​ដែលសម្រួលឲ្យពួកយួនខុសច្បាប់មានសិទ្ធិច្រើនជាងខ្មែរម្ចាស់ស្រុក ភាគ ១។

៥–«នាទីតន្ត្រី»​ សូមជូនចម្រៀង១បទឈ្មោះ «ជូនម៉ែ១លានខែភ្ជុំ» ច្រៀងដោយ​ខេមរៈ សិរីមន្ត​ និងតែងដោយឈិត តេងរិទ្ធ។

៦–«នាទីពីនេះពីនោះ» ​

Vietnam holds course on military strategy studies for Cambodian officers

ដប់ឆ្នាំទៀតទាហានយួន​អ្នកគ្រប់គ្រងយួនពេញស្រុកហើយ​
តាមពិត ស្រះស្រង់ នៅខេត្តសៀមរាប ...

យើងនឹងជីកបារាយណ៍​ឬស្រះស្រង់នៅបុរីអង្គរ៕