16Sep/22

កម្មវិធីផ្សាយ ថ្ងៃសុក្រ 16.09.2022

១–នាទី«សៀវភៅខ្មែរ» សូមជូនវគ្គទី ៩៦ នៃសៀវភៅរបស់បណ្ឌិតយិនឆេងស៊ន ឈ្មោះ «ចូរនាំគ្នាជ្រកក្រោមព្រះធម៌»។

២–បាឋកថារបស់នរវិទូសាស្ត្រាចារ្យអាំង ជូលានស្ដីពីសត្វទន្សាយ​ជាពិសេស​សភាទន្សាយ​ក្នុង​សង្គមវប្បធម៌ខ្មែរ។

Ethnologist Ang Choulean: the Rich and Complex World of Spirits in  Cambodian tradition | Cambodianess

៣–«នាទីតន្ត្រី» សូមជូនចម្រៀងរបស់លោកកុយវណ្ណាមួយបទឈ្មោះ «បណ្ដាំដូនតាសាវតារអង្គម៉ី»។

៤–«ពីនេះពីនោះ» ​សុក្រនេះកនយើងនៅ Charlotte នឹងទៅជួយសាងបង្ហើយរោងដាក់ត្រាក់ទ័រ​នៅបុរីអង្គរ — គេថាពេលនេះគួរទិញមាស សន្សំមាស​ព្រោះមាសឡើងថ្លៃ តម្លៃវាថេរជាងលុយ។

No description available.
15Sep/22

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 15.09.2022

១–«នាទីធម៌អាថ៌» ដែលថ្ងៃនេះសូមជូនធម្មកថារបស់ព្រតេជគុណសានសុជារឿងឈឺចិត្តព្រោះគេថា។

២–«នាទីសម្លេងនារីខ្មែរ» រៀបរៀងដោយអ្នកគ្រូ សូផានីបៃ ពីក្រុង​​ ​Norwalk រដ្ឋ CA ក្នុងឋានៈជាខ្មែរដែលបានឆ្លងកាត់​ ៤ ​របបគ្រប់គ្រង។​ ថ្ងៃនេះអ្នកគ្រូលើកយករឿងនរកអវេចីសម័យខ្មែរក្រហមមករៀបរាប់។

៣–«នាទីប្រលោមលោក​» សូមជូនវគ្គទី ៣៨​ ​នៃនិទានអារ៉ាប់រឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី។

៤–«នាទីតន្ត្រី» សូមជូនចម្រៀងរបស់ម្ចាស់ស៊ីសុវត្ថិប៉ាណារ៉ាសិរីវុឌ្ឍ ឈ្មោះ «អានី» ច្រៀងដោយអធិរាជសម្លេងពេជ្រស៊ីនស៊ីសាមុត និងច្រៀងដោយម្ចាស់សិរីវុឌ្ឍផ្ទាល់។

៥–«នាទីពីនេះពីនោះ» ពត៌មានផ្សេងៗពីប៉ែនវ៉ាណូ៖​ស្ដេចខ្មែរអវត្តមានបុណ្យព្រះសពអេលីហ្សាបិតទី២ និង​រាជាភិសេកស្ដេចស្ហាលទី ៣​ បង្ហាញថាស្ដេចខ្មែរ ស្រុកខ្មែរគ្មាន អធិបតេយ្យឡើយ។

ចោទសុខាថាក្បត់ជាតិគេថាជា «ក្ដីដំរិត»
14Sep/22

កម្មវិធីផ្សាយ ថ្ងៃពុធ 14.09.2022

១–ធម្មកថារបស់ព្រះតេជគុណចន្ទប្បិយោ រីមចាន់រ៉ា ឆ្លើយតបសំនួររបស់ឧបាសិកាថាហេតុអ្វីបានជាត្រូវសូត្របរាភាវសូត្រនៅរដូវបិណ្ឌ រដូវភ្ជុំ។

២–«នាទី ទេវកថាក្រិក» ថ្ងៃនេះនឹងលើកយករឿងរបស់ទេវៈ​ហ្សូស​មកបរិយាយ។

Greek Gods
ZEUS

៣–បាឋកថារបស់នរវិទូសាស្ត្រាចារ្យអាំង ជូលានស្ដីពីសត្វទន្សាយ​ជាពិសេសសភាទន្សាយក្នុងវប្បធម៌ខ្មែរ។

៤–«នាទីតន្ត្រី»​ សូមជូនចម្រៀងឈ្មោះ «អូនស្រណោះខែភ្ជុំ» ច្រៀងដោយកញ្ញា​តន់ ចន្ទសីមា។

៥–«ពីនេះពីនោះ» ​ បុរីអង្គរនៅណតខារ៉ូឡាញណា ស្វាគមន៍សមាជិកជានិច្ច​។ បើមានអំពើណាប៉ះពាល់ដល់សតិអារម្មណ៍លោកអ្នកកាលពីមុនខ្លះ ក៏សុំឲ្យជាអហោសិកម្មត្រឹមនេះទៅចុះ។ ចូរយើងមកចាប់ផ្ដើមថ្មី មានអារម្មណ៍ថ្មី លើទឹកដីថ្មី ក្រោមព្រះអាទិត្យចាស់ទៅហោង។

13Sep/22

កម្មវិធីផ្សាយ ថ្ងៃអង្គារ 13.09.2022

១–«នាទីរឿងដែលខ្មែរគួរដឹង» (ភាគ២​ វគ្គទី ២៦) រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA,​ ដោយបន្តនិយាយពីទំនាស់រវាងរាជវាំងក្រុងបាងកកនិង ក្រុងវ៉េ ព្រោះតែចង់បានឧត្តមភាពមកលើខ្មែរនិងលាវនៅសតវត្ស ទី​ ១៩។

៣–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda វគ្គទី១៦ អានដោយសានសុវិទ្យ ។

៤–«នាទីតន្ត្រី» ​សូមជូនចម្រៀងឈ្មោះ «បទនេះជូនដល់បង» ​ច្រៀងដោយអ្នកចម្រៀងរូបស្រស់ខ្ញុំមិនស្គាល់ឈ្មោះ។

៤–«នាទីពីនេះពីនោះ» ​លោកត្រាំនឹងត្រឡប់មកជាប្រធាបាធិបតីទី ៤៥​ផង៤៧ផង អ្នកណាប្រឆាំងលោកនឹងវិនាសន្តិអាសេសតោ — គម្រោងបុរីអង្គរនៅទទួលសមាជិកនៅឡើយ៖ ១​ ហ៊ុន ១៣០០​ ដុល្លារ។

San Pedro, CA, September 15, 2015, Donald Trump, 2016 Republican Presidential Candidate, Speaks During A Rally Aboard The Battleship USS Iowa In San Pedro, Los Angeles, California While Wearing A Red Baseball Hat That Says Campaign Slogan 'Make America Great Again.'.
12Sep/22

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 12.09.2022

១–នាទី«សៀវភៅខ្មែរ» សូមជូនវគ្គទី ៩៥ នៃសៀវភៅរបស់បណ្ឌិតយិនឆេងស៊ន ឈ្មោះ «ចូរនាំគ្នាជ្រកក្រោមព្រះធម៌»។

២–«នាទី ខ្មែរអើយក្រោកឡើង» របស់​លោកជាតិហង្សា​ពីរដ្ឋមីនីសូតាលើកយករឿង ពួករដ្ឋបាលហ៊ុនសែនអនុញ្ញាតឲ្យឧក្រឹដ្ឋជនចិន​មក​បណ្ដាក់ទុនបើកកាស៊ីណូអនឡាញនៅខេត្តព្រះសីហនុ​ជាច្រើនសិបកន្លែង។

៣–«នាទីតន្ត្រី» សូមជូនចម្រៀងស្នេហាជាតិសម័យសាធារណរដ្ឋឈ្មោះ «ស្អែកលាម៉ែចូលធ្វើទាហាន» ទំនុកច្រៀង តែងដោយលោក​ម៉ាឡៅពី​រីឯបទភ្លេងតែងដោយស៊ីនស៊ីសាមុតហើយច្រៀងដោយស៊ីនស៊ីសាមុតថែមទៀត។

៣–«នាទីពីនេះពីនោះ»​

ដីខាងឆ្វេងដៃក្រោមវង់មូលទំហំ ៧០​អេឃ័រ
11Sep/22

កម្មវិធីផ្សាយថ្ងៃអាទិត្យ 11.09.2022

១–ថ្ងៃកាន់បិណ្ឌ​១ ព្រះតេជគុណសានសុជាអធិប្បាយថាហេតុអ្វី​និងដើម្បីអ្នកណាដែលលោកសង្ឃនាំគ្នាសូត្របរាភវសូត្រនៅពេលកាន់បិណ្ឌ។

២–​អំណានសៀវភៅលោកសាស្ត្រាចារ្យ​ជីន​ស្ហាប​រឿង «ពីរបបផ្ដាច់ការទៅប្រជាធិបតេយ្យ​តាមគំនិតអហិង្សា» វគ្គទី ២៥ ដោយ​សានសុវិទ្យ។

៣–​សូមជូនវគ្គទី ៣៧ ​នៃរឿង​ ១០០១ ​យប់ ​ឬ ឯកសហស្សរាត្រីដែល ម្ចាស់ក្សត្រីស្ហេហេរ៉ាហ្សាដ និទានថ្វាយព្រះស្វាមីស្ហាហ៍ ស្ហារិយ៉ា​ស្ដាប់។

៤–«នាទីវប្បធម៌អក្សរសាស្ត្រ ផ្នែកនិរុត្តិសាស្ត្រខ្មែរ» រៀបរៀងដោយលោកម៉ុង ប៉ាពីយ៉ុងពី ក្រុងស្កូគី រដ្ឋអ៊ិល្លីណយស៍ ដែលថ្ងៃនេះលោកនឹងលើកយករឿងសត្វពស់ក្នុងសង្គមខ្មែរនិងពិភពលោកមកជំរាប ។

៥–«នាទីតន្ត្រី» សូមជូនចម្រៀងកន្ទ្រឹមមួយបទ ឈ្មោះ ​«ដោះសណ្ដាយ»។

៦–«នាទីពីនេះពីនោះ» អរគុណអ្នកហ៊្វីឡាចំពោះជំនួយដល់បុរីអង្គរ​ — គណៈកម្មការស៊ើបអង្កេតកម្ពុជា ធ្វើសវនាការលើកទី ៣ ស្ដីពី «នីតិរដ្ឋ» នៅនគររំដួលដែលគ្មាននីតិរដ្ឋ​ — សានសុវិទ្យកាច់ឫកកាច់រាងធ្វើខ្លួនជាគ្រូបង្រៀនភាសាអង់គ្លេស…៕

10Sep/22

កម្មវិធីផ្សាយ ថ្ងៃសៅរ៍ 10.09.2022

១–ធម្មកថាឆ្លើយតបសំនួរពុទ្ធបរិស័ទ សម្ដែងដោយព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ ​ក្រោមចំណងជើងថា «កុំទាន់ជឿដោយមិនពិចារណា» យកបន្តពីស៊ុនម៉ាច។

២–«នាទីទស្សនៈអ្នកនិពន្ធ» ​រៀបរៀងដោយលោកជាតិហង្សានៃរដ្ឋមីនីសូតា។​ ក្នុងវគ្គនេះលោកបន្តលើកយកសំណេររបស់លោក​សោម​សេកកុមារ​មកអានត្រង់វគ្គដែលទ្រង់ស៊ីសុវត្ថិ​សិរិមតៈតំណាងឲ្យលោកលន់នល់ក្នុងការការពារបាតុកម្មវាយប្រហារទៅលើស្ថានទូត​យួន​កុម្មុយនីស្តនៅភ្នំពេញទាំង២​និងក្ដីព្យាយាមបណ្ដេញពួកយួនយៀកកុងចេញពីទឹកដីកម្ពុជាមុន​១៨​មីន​១៩៧០។

៣–«នាទីទេវកថាក្រិក-រ៉ូម៉ាំង» ថ្ងៃនេះសូមជូនរឿងពាក់ព័ន្ធនឹងសង្គ្រាមប្រឆាំងពួកទីតង់​ហៅថា Titanomachy ​និងសង្គ្រាមប្រឆាំងយក្សាហៅ Gigantomachy នៅក្នុងទេវកថាក្រិក។

៤–«នាទីតន្ត្រី»​ សូមជូនបទ «ចង្ហាន់កាន់បិណ្ឌ» ច្រៀងដោយ​សួស​សងវាចា​និង​ហង្សពិសី។

៥–«នាទីពីនេះពីនោះ»​ ដីបុរីអង្គរត្រូវតែអភិវឌ្ឍ!

09Sep/22

កម្មវិធីផ្សាយ ថ្ងៃសុក្រ 09.09.2022

១–នាទី«សៀវភៅខ្មែរ» សូមជូនវគ្គទី ៩៤ នៃសៀវភៅរបស់បណ្ឌិតយិនឆេងស៊ន ឈ្មោះ «ចូរនាំគ្នាជ្រកក្រោមព្រះធម៌»។

២–អំណានសៀវភៅរឿង «Brother Enemy» របស់លោក Nayan Chanda វគ្គទី ១៥ ​ដោយ អ្នកស្រីអៀងម៉ាឡាពីក្រុង Saint Paul រដ្ឋមីនីសូតា។

៣–បទសន្ទនារបស់នរវិទូសាស្ត្រាចារ្យអាំង ជូលានជាមួយនាយកវិទ្យាស្ថានរៃយំលោកលីតារាវុឌ្ឍស្ដីពីបុណ្យភ្ជុំបិណ្ឌ​ភាគបញ្ចប់។

៤–«នាទីតន្ត្រី» សូមជូនចម្រៀងអាមេរិកាំងប្រភេទ Doo-Wop ឈ្មោះ «I Wonder Why» សម្តែងនិងច្រៀងដោយ Dion និងក្រុម The Belmonts ។

Dion & The Belmonts in the 1950s
The Band in Recent Show

៥–«ពីនេះពីនោះ» ​វិទ្យុខ្មែរពិភពលោកសុំចូលរួមមរណទុក្ខជាមួយប្រជារាស្ត្រនៃចក្រភពអង់គ្លេសដែលទើបនឹងបាត់បង់ឃ្វីនអេលីហ្សាបេតទី ២​តែក៏សុំអបអរដែលបានស្ដេចថ្មីគឺព្រះបាទឆាលស៍ទី ៣ ​មកបន្តរាជ្យ​ — ស្ថានការណ៍នយោបាយ​នៅអាមេរិក​និង​សង្គ្រាម​នៅ អ៊ុយក្រែន៕

The Queen Is Dead! Long Live the Queen!
08Sep/22

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 08.09.2022

១–«នាទីធម៌អាថ៌» ដែលថ្ងៃនេះសូមជូនវគ្គបញ្ចប់នៃ ធម្មកថារបស់ព្រះតេជគុណ ចន្ទប្បិយោ រីមចាន់រ៉ា អ្នកស្រុកព្រៃវែង ឆ្លើយតបសំនួរអំពីឧបេក្ខាដែលមានទាំងអស់​ ៥ បែប ៥​ យ៉ាង រួមទាំងឧបេក្ខាបាត់ដីផង។

២–«នាទីសម្លេងនារីខ្មែរ» រៀបរៀងដោយអ្នកគ្រូ សូផានីបៃ ពីក្រុង​​ ​Norwalk រដ្ឋ CA ក្នុងឋានៈជាខ្មែរដែលបានឆ្លងកាត់​ ៤ ​របបគ្រប់គ្រង។​ ថ្ងៃនេះអ្នកគ្រូលើកយករឿងអបិយជំនឿរបស់ខ្មែរដែលជឿ «អាព្រំស្នា» ទាំងដែលនេះក៏សតវត្សទី ២១ គេកំពុងត្រៀមធ្វើដំណើរទៅផ្កាយព្រះអង្គារទៀតទៅហើយនោះ។

ជឿ «អាព្រំស្នា» ខ្លាចទឹកជន់លិចផែនដី

៣–«នាទីប្រលោមលោក​» សូមជូនវគ្គទី ៣៦​ ​នៃរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី។

៤–«នាទីតន្ត្រី» សូមជូនចម្រៀងរបស់អធិរាជសម្លេងពេជ្រស៊ីនស៊ីសាមុតឈ្មោះ «កូឡាបបាត់ដំបង» មានមិត្តអ្នកស្ដាប់វិទ្យុថាមិនដែលឮបទនេះធ្លាប់ស្ដាប់តែបទចំប៉ាបាត់ដំបង។

៥–«នាទីពីនេះពីនោះ» គណៈកម្មការស៊ើបអង្កេតកម្ពុជានឹងធ្វើសវនាការម្ដងទៀតនៅថ្ងៃសៅរ៍ ១០ កញ្ញា នេះចាប់ពីម៉ោង​១០ ព្រឹកម៉ោងនៅញិវយ៉កត្រូវនឹងម៉ោង​៩ យប់ម៉ោងនគររំដួល សូមចូលទស្សនាវុឹបសៃថ៍ https://cambodiacommissionofinquiry.org/ — ចិនកំពុងគ្រប់គ្រងពិភពលោកជំនួសអាមេរិកមែនឬ? គេថាប្រទេសអាស៊ី-ប៉ាស៊ីហ្វិកស្ទើរទាំងអស់នាំគ្នាកាន់ជើងចិនប្រកាសថាតៃវ៉ាន់ជារបស់ចិន — ដង្ខៅថាច់ចាន់ធី បបួលបងប្អូនខ្មែរទិញដីជាប់នឹងបុរីអង្គរទំហំ ៧០ អេឃ័រ តម្លៃ ​១​អេឃ័រ​ ៥,៧០០ ដុល្លារ៕

Cambodia Commission of Inquiry

07Sep/22

កម្មវិធីផ្សាយ ថ្ងៃពុធ 07.09.2022

១–វគ្គទី ១ នៃធម្មកថារបស់ព្រះតេជគុណចន្ទប្បិយោ រីមចាន់រ៉ា អ្នកស្រុកព្រៃវែង (នេះបើតាមទំព័រហ្វេសប៊ុក) តាមសំណើរបស់មិត្តអ្នកស្ដាប់​ដែលគិតថាយើងគួរមាន​ភាពសំបូរបែប ឬជម្រើស (variety) ក្នុងការស្ដាប់។ ព្រះតេជគុណរីម​ចាន់រ៉ានឹងឆ្លើយតបសំនួរអំពីឧបេក្ខាដែលមានទាំងអស់​ ៥ យ៉ាង រួមទាំងឧបេក្ខាបាត់ដីផង។

២–វគ្គបញ្ចប់នៃបទសន្ទនាឬសម្ភាសន៍រវាងលោកថាច់ពីយ៉ានៅប្រទេសបារាំងនឹងលោកព្រឹទ្ធាចារ្យ​ណន​ហ៊ីនៅប្រទេសបែលហ្ស៊ិកស្ដីពីចំណាប់អារម្មណ៍របស់លោកពីទស្សនកិច្ច​រយៈពេល​២​ខែ​នៅនគររំដួល។

៣–«នាទី ទេវកថាក្រិក» ថ្ងៃនេះនឹងលើកយកអត្ថបទចាស់កាលពីខែមិថុនា​យកមកបំពេញនាទីទេវកថាក្រិក​ព្រោះខ្ញុំរៀបចំអត្ថបទថ្មីមិនទាន់។

Greek Gods

៤–បទសន្ទនារបស់នរវិទូសាស្ត្រាចារ្យអាំង ជូលានជាមួយនាយកវិទ្យាស្ថានរៃយំលោកលីតារាវុឌ្ឍស្ដីពីបុណ្យភ្ជុំបិណ្ឌ​ភាគ ២ ។

៥–«នាទីតន្ត្រី»​ សូមជូនចម្រៀងឈ្មោះ «ស្នេហ៍ក្រោមម្លប់ជ្រៃ» ច្រៀងដោយអ្នកស្រីប៉ែនរ៉នអ្នករ៉ារទេះភ្លើង ក្រុង​បាត់ដំបង។

៦–«ពីនេះពីនោះ» ​ អរគុណសមាជិកដែលជួយគាំទ្របុរីអង្គរ។ យើងចង់ឲ្យកូនខ្មែរមានកន្លែងមួយដែលជាអនុស្សាវរីយ៍របស់បុព្វការីជននៃគេទាំងឡាយ។​​យើងនៅខ្វះខាតច្រើនណាស់ក្នុងគ្រប់វិស័យ​ដូច្នេះត្រូវជួយគ្នា។