27Aug/22

កម្មវិធីផ្សាយ ថ្ងៃសៅរ៍ 27.08.2022

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់​ក្រោមចំណងជើងថា «ធ្វើល្អកុំចាំថ្ងៃស្អែក» បង្ហោះដោយស៊ុនម៉ាច។

២–«នាទី ទស្សនៈកនយើង» លោកហង្ស ចក្រាបារមីប្រកាសប្រាប់បងប្អូនខ្មែរថាដែលអាខ្វាងវាសម្លុតថាបើគ្មាន​គណបក្សយួនបង្កើត​ស៊ីពីពីទេនឹងមានសង្គ្រាមនោះគឺវាខ្លាចប្រជាជនបះប្រឆាំងវា។

ហង្សចក្រាបារមីរូបពាក់វ៉ែនតា

៣–«នាទីទស្សនៈអ្នកនិពន្ធ» ​រៀបរៀងដោយលោកជាតិហង្សានៃរដ្ឋមីនីសូតា។​ ក្នុងវគ្គនេះលោកបន្តលើកយកសំណេររបស់លោក​សោម​សេកកុមារ​មកអានត្រង់វគ្គដែលសម្ដេចឳទ្រង់ផ្ដន្ទាព្រឹត្តិការវាយស្ថានទូត​យៀកកុង-យៀកណាមខាងជើងកាលពីថ្ងៃទី​១២​មីនា​ ១៩៧០។

៤–«នាទីតន្ត្រី»​ សូមជូនចម្រៀងឈ្មោះ «មេឃកំពុងភ្លៀងហើយ» ច្រៀងដោយ កញ្ញាមាសសុខសូភា​តាមការស្នើសុំពីមិត្តអ្នកស្ដាប់​។

៥–«នាទីពីនេះពីនោះ»​​ បុរីអង្គរនឹងបន្តស្វះស្វែងរកមូលនិធិសាងរូបសំណាកជូនលោកបណ្ឌិតសាស្ត្រាចារ្យ​សឺងង៉ុកថាញ់​ ដោយសូមឲ្យអ្នកស្គាល់លោកនិយាយប្រាប់ថាលោកសមជាវីរបុរសរបស់ខ្មែរត្រង់ណា — នាយករដ្ឋមន្ត្រីហ្វាំងឡង់សុំទោសជាសាធារណៈដែលមានស្រីបង្ហាញដោះថើបគ្នានៅផ្ទះរបស់អ្នកស្រីព្រមទាំងបដាសរសេរថា «ហ្វាំងឡង់ត្រូវបិទដោះ!» — ហ្វាំងឡង់ ឡិត្តូនី​និង​អេស្តូនី បិទព្រំដែនមិនឲ្យរុស្ស៊ីឆ្លងចូលអឺរ៉ុប៕


តើលោកសឺងង៉ុកថាញ់សមជាវីរបុរសរបស់ខ្មែរត្រង់ណាខ្លះ?
Saturday night fever! Finnish PM Sanna Marin under fire over nightclub trip  – POLITICO
នាយករដ្ឋមន្ត្រីហ្វាំងឡង់សុំទោសចំពោះរូបថតមិនសមរម្យ

សូមកុំភ្លេច បុណ្យដាល់អំបុកសំពះព្រះខែនៅបុរីអង្គរ ថ្ងៃ ៣-៤ កញ្ញា៕

26Aug/22

កម្មវិធីផ្សាយ ថ្ងៃសុក្រ 26.08.2022

១–នាទី«សៀវភៅខ្មែរ» សូមជូនវគ្គទី ៩១ នៃសៀវភៅរបស់បណ្ឌិតយិនឆេងស៊ន ឈ្មោះ «ចូរនាំគ្នាជ្រកក្រោមព្រះធម៌»។

២–អំណានសៀវភៅរឿង «Brother Enemy» របស់លោក Nayan Chanda វគ្គទី ១១ ​ដោយ អ្នកស្រីអៀងម៉ាឡាពីក្រុង Saint Paul រដ្ឋមីនីសូតា។

៣–បាឋកថាលោកសាស្ត្រាចារ្យអាំង ជូលានតាមរយៈប្រព័ន្ធអន្តរបណ្ដាញស្ដីពីព្រលឹង​ឬ ព្រះលិង្គភាគ១។

៤–«នាទីតន្ត្រី» សូមជូនចម្រៀងភាសាលាវដែលស្ដាប់ទៅស្រដៀងសៀមតែនៅក្បែរខ្មែរយើងឈ្មោះ «ថៃដាំឡាំផាន់»​​ដែលសម័យសង្គ្រាមវៀតណាមជាចម្រៀងលាវមួយដ៏ល្បីល្បាញ។

៥–«ពីនេះពីនោះ» វិធីបំបាត់រោគរមួលក្រពើ​ — ហូលអ៊ិនវ៉ាន់ វ៉ៃកូនហ្កុលហ្វ៍តែម្ដងចូលរន្ធជាជោគជ័យដែលអ្នកលេងហ្កុលហ្វ៍គ្រប់រូបប្រាថ្នាចង់បាន។

25Aug/22

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 25.08.2022

១–«នាទីទស្សនៈកនយើង» ដែលភាគច្រើនក៏ជាទស្សនៈរបស់លោកហង្សចក្រាបារមី​ស្ដីពី ស្រុកខ្មែរកំពុងប្រឈមនឹងគ្រោះថ្នាក់រលាយប្រទេសព្រោះយួននិងចិនជាតួអង្គចង្រៃដែលខណៈនេះកំពុងលេបកម្ពុជាដោយមានពួកអាយ៉ងផ្ទៃក្នុងជួយសម្រួលការ។

២–«នាទីសម្លេងនារីខ្មែរ» រៀបរៀងដោយអ្នកគ្រូ សូផានីបៃ ពីក្រុង​Norwalk រដ្ឋ CA ក្នុងឋានៈជាខ្មែរដែលបានឆ្លងកាត់​ ៤ ​របបគ្រប់គ្រង។​ ថ្ងៃនេះអ្នកគ្រូលើកយករឿងសម័យជ័យជេដ្ឋា​និង​អង្គម៉ីមករំលឹកថាយួនវាយកដីខ្មែរមិនចេះឆ្អែតឆ្អន់ឡើយ។

៣–«នាទីប្រលោមលោក​» សូមជូនវគ្គទី ៣២​ ​នៃរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី។

៤–«នាទីតន្ត្រី» សូមជូនចម្រៀងម៉ាឡេស៊ីប្រកបខ្សែភាពយន្តឆ្នាំ​២០១៧ ឈ្មោះ «Kimchi Untuk Awak» ប្រែថា​ «គិមជីសម្រាប់អ្នក» ។ បាទស្ដាប់ចម្រៀងភាសាដទៃក្នុង​សមាគមអាស៊ានមកច្រើនហើយ ឥឡូវសាកស្ដាប់ចម្រៀងភាសាម៉ាឡេរបស់ម៉ាឡេស៊ីបន្តិចមើល​តើ​ពិរោះទេ? ។

៥–«នាទីពីនេះពីនោះ» នៅអាមេរិកជំនឿលើពួកអ្នកពត៌មាន​កាសែតធ្លាក់មកនៅត្រឹម ១៦% ទូរទស្សន៍នៅសល់​ ១១% ព្រោះតែចង់បង្ខូចលោកត្រាំ — អ្នកវិភាគថា ទំនប់ជ្រោះ៣​ទន្លេយ៉ង់សេ គួរតែវាយចោលនៅពេលរាំងរឹះខណៈនេះ — ខ្លះថារុស្ស៊ីចាញ់បោរមុខនៅអ៊ុយក្រែន ខ្លះទៀតថារុស្ស៊ីមិនទាន់ប្រើអាវុធទំនើបប្រឆាំងអ៊ុយក្រែន។


ជំនឿលើពួកអ្នកពត៌មាន​កាសែតធ្លាក់មកនៅត្រឹម ១៦% TV នៅសល់​ ១១% ព្រោះតែចង់បង្ខូចលោកត្រាំ
24Aug/22

កម្មវិធីផ្សាយ ថ្ងៃពុធ 24.08.2022

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ដោយព្រះអង្គមានថេរដីកាឆ្លើយតបសំណួរពីការដាក់ភាសាយួនឲ្យខ្មែររៀនពេលនេះ។ វគ្គនេះឈ្មោះស៊ុនម៉ាចបង្ហោះលើយូធូប។

២–«នាទី ទេវកថាក្រិក» និយាយពីព្រះនាង Pallas-Athena ព្រះធីតារបស់ Zeus ដែលប្រសូតចេញពីព្រះកេសរបស់ព្រះអង្គ។

៣–ភាគបញ្ចប់ នៃបាឋកថាលោកសាស្ត្រាចារ្យអាំង ជូលានតាមរយៈប្រព័ន្ធអន្តរបណ្ដាញស្ដីពីការវិវឌ្ឍនៃភាសាខ្មែរ។

៤–«នាទីតន្ត្រី»​ សូមជូនចម្រៀងឈ្មោះ «ចិត្តដែលស្រឡាញ់» ច្រៀងដោយអ្នកស្រី ទៀងមុំ សុធាវី។

23Aug/22

កម្មវិធីផ្សាយ ថ្ងៃអង្គារ 23.08.2022

១–«នាទីរឿងដែលខ្មែរគួរដឹង» (ភាគ២​ វគ្គទី ២៣) រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA,​ បន្តរៀបរាប់អំពីការសម្លាប់ខ្លួនរបស់មេទ័ពយួនទ្រឿងមិញយ៉ាង​និងការបានទទួលសិទ្ធិគ្រប់គ្រងខ្លះរបស់ព្រះបាទអង្គឌួងដោយផ្អែកលើសៀវភៅលោក David Chandler។

២–អ្នកស្រីអៀងម៉ាឡាពីរដ្ឋមីនីសូតាសូមជូនរឿង «Brother Enemy» របស់ Nayan Chanda វគ្គទី១០ ដែលមានរៀបរាប់អំពីការចាំបាច់ធ្វើយ៉ាងណាឲ្យខាងប្រជាធិបតេយ្យមានអំណាចទើបអាចគ្រប់គ្រងប្រទេសបាន។

៣–«នាទីតន្ត្រី» ​សូមជូនចម្រៀងឈ្មោះ «ស្អែករៀមលាហើយ» ច្រៀងដោយម៉ុល​ កាម៉ាច ប្រគំដោយវង់បក្សីចាំក្រុង ដែលបទភ្លេងនេះចម្លងមកពីបទ «Evergreen Tree» របស់ Cliff Richard ឆ្នាំ ១៩៦០។

៤–«នាទីពីនេះពីនោះ» ដែលសានសុវិទ្យនឹងបន្តអាន «ពីរបបផ្ដាច់ការទៅប្រជាធិបតេយ្យ» វគ្គទី ២៣ ។ ថ្ងៃនេះសុំទោសមិនមានពីនេះពីនោះទេ៕

Dharmiq Prom and “his” nascent Carport

22Aug/22

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 22.08.2022

១–នាទី«សៀវភៅខ្មែរ» សូមជូនវគ្គទី ៩0 នៃសៀវភៅរបស់បណ្ឌិតយិនឆេងស៊ន ឈ្មោះ «ចូរនាំគ្នាជ្រកក្រោមព្រះធម៌»។

២–«នាទី ខ្មែរអើយក្រោកឡើង» របស់​លោកជាតិហង្សា​ពីរដ្ឋមីនីសូតាដោយលោកនឹងបន្តលើកយករឿងដែល​Al Jazeera របស់ប្រទេសកាតារអះអាងថាពួកមានឥទ្ធិពលជិតស្និទ្ធនឹងត្រកូលហ៊ុនជាប់ពាក់ព័ន្ធនឹងមុខរបរចាប់ជំរិតមនុស្សរបស់ពួកចិនដីគោកនៅខេត្តពោធិ៍សាត់និងព្រះសីហនុមកជំរាប។

៣–«នាទីតន្ត្រី» សូមជូន​បទ «វិលមកវិញបង» ចម្រៀងពិរោះដោយស្រីស្រស់ឈ្មោះ Mintra Nanchau អាយុ​ ២៤។ ជាអ្នកចម្រៀងសៀមសម័យថ្មី ឃើញខ្លះថាជាខ្មែរស្រិន្ទ្រ តែច្បាស់ជាថៃកើតនៅថៃហើយព្រោះនាងអាចចេញសម្លេងបានច្បាស់លាស់។

៤–«នាទីពីនេះពីនោះ» ស៊ីអាយអេ​ថា​រុស្ស៊ីខូចខាតទាហាន​៨០,០០០ នាក់នៅអ៊ុយក្រែន កូរ៉េខាងជើងស្នើជួយផ្ដល់ទាហានស៊ីឈ្នួល ១០០,០០០នាក់ដល់ពូទិន៕


​សូមជួបនឹងលោកឱកសឿម​(ត)

ផ្អែកលើភាសិតរបស់ George Santayana «ផ្សេង-ផ្សេង» ថាខ្មែរកំពុងជា​ខ្ញុំ១​ចៅហ្វាយ២ម្ដងទៀតព្រោះមិនរៀនប្រវត្តិសាស្ត្រ៕
21Aug/22

កម្មវិធីផ្សាយថ្ងៃអាទិត្យ 21.08.2022

១–«នាទីទស្សនៈកនយើង» ថ្ងៃនេះកនយើងហង្សចក្រាបារមីសុំសាប់សម្ដេចខ្វាងរឿងបង្រៀនភាសាយួននៅស្រុកខ្មែរ​និងបណ្ដោយឲ្យយួនរុញព្រំសីមាប្រទេសចូលដល់ខេត្តកណ្ដាលហើយនោះ។

២–សានសុវិទ្យ​អានសៀវភៅលោកសាស្ត្រាចារ្យ​ជីន​ស្ហាប​រឿង «ពីរបបផ្ដាច់ការទៅប្រជាធិបតេយ្យ​តាមគំនិតអហិង្សា» វគ្គទី ២២ តពីអំណានដោយអ្នកស្រីអៀងម៉ាឡា។

៣–«នាទីវប្បធម៌អក្សរសាស្ត្រ ផ្នែកនិរុត្តិសាស្ត្រខ្មែរ» រៀបរៀងដោយលោកម៉ុង ប៉ាពីយ៉ុងពី ក្រុងស្កូគី រដ្ឋអ៊ិល្លីណយស៍ ដែលថ្ងៃនេះលោកនឹងលើកយកបទបំពេមកអធិប្បាយថាអាចមានអ្វីបង្កប់នៅក្នុងចម្រៀងដែលម៉ែតែងច្រៀងឲ្យកូនដេកលក់នេះ ។

៤–«នាទីប្រលោមលោក» ​សូមជូនវគ្គទី ៣១ ​នៃរឿង​ ១០០១ ​យប់ ​ឬ ឯកសហស្សរាត្រីដែល ម្ចាស់ក្សត្រីស្ហេហេរ៉ាហ្សាដ និទានថ្វាយព្រះស្វាមីស្ហាហ៍ ស្ហារិយ៉ា​ស្ដាប់។

៥–«នាទីតន្ត្រី» សូមជូនចម្រៀងឈ្មោះ​«Et Pourtant» តែងនិង​ច្រៀងដោយ Charles Aznavour។

៤–«នាទីពីនេះពីនោះ» សូមឈប់ឆ្ងល់ទៅថាលោកឱកសឿមនៅតែមានតួនាទីដឹកនាំនៅបុរីអង្គរទៀតឬនោះ លោកចាស់ណាស់ហើយ គ្រាន់តែជាសមាជិកដូចគេដូចឯងក្រោយបានជួយកសាងបុរីអង្ករឲ្យកនយើងចាត់ការសព្វថ្ងៃនេះ។​ លោកបង្ហោះរូបសកម្មភាពបុរីអង្គរ ព្រោះវាជាសិទ្ធិរបស់លោក​ហើយព្រោះបុរីអង្គរគ្មានអ្នកណាទំនេរជួយបង្ហោះឲ្យសោះ ចាំសានសុវិទ្យមានដៃដប់សិន៕

20Aug/22

កម្មវិធីផ្សាយ ថ្ងៃសៅរ៍ 20.08.2022

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់​មានថេរដីកាពន្យល់ថាសម្ដីមនុស្សយើងគឺជាអាវុធមានប្រសិទ្ធភាពបំផុត តើពិតឬមិនពិត?

២–«នាទី ទស្សនៈកនយើង» លោកហង្ស ចក្រាបារមីឮយួនសុំបង្រៀនភាសាយួននៅស្រុកខ្មែរ លោកក៏សុំដែរគឺសុំឲ្យយួនចេញឲ្យអស់ពីស្រុកខ្មែរ​ទុកឲ្យខ្មែររស់ក្នុងឯករាជ្យ បូរណភាពទឹកដី និងសេរីភាពជាប្រជាជាតិអ្នកជា។

ខ្មែរត្រូវតែដេញយួនចេញពីស្រុកខ្មែរឲ្យអស់មុនប្រទេសនេះក្លាយជាកម្ពុជាក្រោមទី ២

៣–«នាទីទស្សនៈអ្នកនិពន្ធ» ​រៀបរៀងដោយលោកជាតិហង្សានៃរដ្ឋមីនីសូតា។​ ក្នុងវគ្គនេះលោកបន្តលើកយកសំណេររបស់លោក​សោម​សេកកុមារ​មកអានត្រង់ផ្នែកដែលបង្ហាញឲ្យឃើញថា​ស្ដេចសីហនុក្រោយមកទើបដឹងថាវត្តមានអាមេរិកក្នុងតំបន់បានជួយឲ្យព្រះអង្គគង់ក្នុងអំណាចបាន​១៥​ឆ្នាំ ​តែវាក៏យឺតពេលទៅហើយព្រោះអាមេរិកបានសម្រេចចិត្ដដកទ័ពក្រោយការវាយប្រហាររបស់ពួកវៀតកុង-វៀតណាមខាងជើងក្នុងឱកាសបុណ្យចូលឆ្នាំយួន​ ១៩៦៨។

សម្ដេចសីហនុមិនដឹងថាអាមេរិកជួយកម្ពុជា
និកសុនចាញ់ឃោសនាពួកកុម្មុយនីស្ត

៤–«នាទីតន្ត្រី»​ សូមជូនចម្រៀងឈ្មោះ «អនុសាវរីយ៍បាត់ដំបង» ច្រៀងដោយ ខេមរៈ សិរីមន្ត​។

៥–«នាទីពីនេះពីនោះ»​​ អាខ្វាងធ្វើជាមិនដឹងថាយួនឳវានៅពេញស្រុក! អាពងក្រឡ! ចិនកុម្មុយនិស្តអស់ពីទឹកជន់លិចក្រុង ឥឡូវស្ងួតអត់ទឹកប្រើ អត់អគ្គិសនីទៅទៀត! នេះបានចំជារួមក្បាលគ្នាលាងបាប​! សូមកុំភ្លេច បុណ្យដាល់អំបុកសំពះព្រះខែនៅបុរីអង្គរ ថ្ងៃ ៣-៤ កញ្ញា៕

ខ្មែរមិននៅបែបនេះទេ
យួនក្នុងឯកសណ្ឋានខ្មែរ
ចិនអស់ពីជន់លិចក្លាយជារាំងរឹះ
ច្រូតស្រូវនៅបុរីអង្គរ
19Aug/22

កម្មវិធីផ្សាយ ថ្ងៃសុក្រ 19.08.2022

១–នាទី«សៀវភៅខ្មែរ» សូមជូនវគ្គទី ៩០ នៃសៀវភៅរបស់បណ្ឌិតយិនឆេងស៊ន ឈ្មោះ «ចូរនាំគ្នាជ្រកក្រោមព្រះធម៌»។

២–អំណានសៀវភៅរឿង «Brother Enemy» របស់លោក Nayan Chanda វគ្គទី ៩ ​ដោយ អ្នកស្រីអៀងម៉ាឡាពីក្រុង Saint Paul រដ្ឋមីនីសូតា។

៣–បាឋកថាលោកសាស្ត្រាចារ្យអាំង ជូលានតាមរយៈប្រព័ន្ធអន្តរបណ្ដាញស្ដីពីការវិវឌ្ឍនៃភាសាខ្មែរ ភាគ១។

៤–«នាទីតន្ត្រី» សូមជូនចម្រៀងភាសាហ្វ៊ីលិព្វីនមួយបទឈ្មោះ «អ៊ីកាវ» ដែលប្រហែលជាប្រែថា បងសម្លាញ់​ឬស្អីបែបហ្នឹង ច្រៀងដោយអ្នកស្រី យេង កុងស្តង់ទីណូ។

៥–«ពីនេះពីនោះ» អាយក្សភ្នែកមួយវាមិនសមនឹងធ្វើជាមេដឹកនាំខ្មែរឡើយ ភស្តុតាងនៅនឹងមាត់វាតែម្ដង –​ យួនបង្រៀនយួននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញតាំងពីឆ្នាំ ២០២០​មកម៉្លេះ ដោយប្រើខ្មែរក្រោម​និងយួនហាណូយ — បុរីអង្គរបន្តសេចក្ដីប្រឹងប្រែងក្នុងការសាងសង់។

18Aug/22

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 18.08.2022

១–«នាទីសម្លេងនារីខ្មែរ» រៀបរៀងដោយអ្នកគ្រូ សូផានីបៃ ពីក្រុង​Norwalk រដ្ឋ CA ក្នុងឋានៈជាខ្មែរដែលបានឆ្លងកាត់​ ៤ ​របបគ្រប់គ្រង។​ ថ្ងៃនេះអ្នកគ្រូសុំជេរពួកអារបបចង្រៃនៅភ្នំពេញ​ដែលវាតាមរុករានទន្ទ្រានឈ្នានីសលោកសុនឆ័យនៃគណបក្សភ្លើងទៀនព្រមទាំងជេរពួកអាកុម្មុយនីស្តចិន​និងយួនដែលវានាំក្ដីវិនាសមកឲ្យខ្មែរតាមគ្រប់រូបបែប។

២–«នាទីប្រលោមលោក​» សូមជូនវគ្គទី ៣០ ឬរាត្រីទី ២៥​ ​នៃរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី។

៣–«នាទីតន្ត្រី» សូមជូនបទ «ក្រមុំដណ្ដឹងម្ដាយ»​ច្រៀងដោយលោកស៊ីនស៊ីសាមុត​និងអ្នកស្រីហួយមាស​តាមការស្នើសុំ​របស់មិត្តអ្នកស្ដាប់។

៤–«នាទីពីនេះពីនោះ» ស្អីទៅ Stem Cells ឬ កោសិកាមេ? តើវាជួយព្យាបាលជម្ងឺស្អីខ្លះ? ​ដំណើរទៅមុខ បែបជំហានគីង្គក់ នៃការសាងសង់នៅបុរីអង្គរ។ ក្រុងប៉ារីសអើយគេចមិនផុតពីព្រះពិរុណទេហ្ន!