17Aug/22

កម្មវិធីផ្សាយ ថ្ងៃពុធ 17.08.2022

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ដោយព្រះអង្គមានថេរដីកាអំពីហេតុដែលនាំឲ្យធ្វើបុណ្យទាំងអត់យល់ពីព្រះធម៌។

២–«នាទី ទេវកថាក្រិក» វគ្គទី ១៧ និយាយពីមូលហេតុអ្វីខ្ញុំលើកយករឿងទេវកថាក្រិក-រ៉ូម៉ាំង​មកជំរាប។

៣–បទសម្ភាសន៍របស់លោក​ លី​ តារាវុធ​ (ប្រធានអង្គការរៃយំ)​ ជាមួយលោក អាំង​ ជូលាន សាស្ត្រាចារ្យផ្នែកនរវិទ្យានៃមហាវិទ្យាល័យបូរាណវិទ្យា​ ​ស្តីពីបុណ្យភ្ជុំបិណ្ឌ។

៤–«នាទីតន្ត្រី»​ សូមជូនចម្រៀងឈ្មោះ «អានី» របស់ម្ចាស់ស៊ីសុវត្ថិ ប៉ាណារ៉ា សិរីវិឌ្ឍ​ប្រគុំដោយវង់អប្សរា។

៥–«ពីនេះពីនោះ» ធម្មិកព្រហ្មខំប្រឹងពេញសមត្ថភាពក្នុងការសាង Carport នៅបុរីអង្គរ — តំណាងរាស្ត្របក្សត្រាំដែលស្អប់ត្រាំដូចលាមក Liz Cheney ធ្លាក់ឆ្នោតចាញ់បេក្ខនារីដែលត្រាំគាំទ្រ​ — កប៉ាល់ចារកម្មចិននៅតែសង្ខុញទៅចូលចតឯកំពង់ផែ Hambantota ជិតឥណ្ឌា — សុំអញ្ជើញមកចូលហ៊ុនចិញ្ចឹមគោនៅបុរីអង្គរ!

16Aug/22

កម្មវិធីផ្សាយ ថ្ងៃអង្គារ 16.08.2022

១–«នាទីរឿងដែលខ្មែរគួរដឹង» (ភាគ២​ វគ្គទី ២២) រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA,​ បន្តរៀបរាប់អំពីការបះបោរប្រឆាំងយួន​និងឥទ្ធិពលសៀមនិងយួនលើកម្ពុជាសម័យអធិរាជមីង​ម៉ាង​និងបន្ទាប់មកធីវទ្រីដោយផ្អែកលើសៀវភៅលោក David Chandler។

២–អ្នកស្រីអៀងម៉ាឡាពីរដ្ឋមីនីសូតាសូមជូនរឿង «Brother Enemy» របស់ Nayan Chanda វគ្គទី៨ ដែលមានរៀបរាប់អំពីការប៉ះទង្គិចគ្នារវាងខ្មែរក្រហមប៉ុលពត​នឹង​យួន​កុម្មុយនីស្តដណ្ដើមកោះពូលោវ៉ៃនៅឆ្នាំ ១៩៧៥។

៣–«នាទីតន្ត្រី» ​សូមជូនចម្រៀងឈ្មោះ «ព្រះចន្ទពេញបូណ៌មី» ច្រៀងដោយម៉ុលកាម៉ាច ប្រគំដោយវង់បក្សីចាំក្រុង។

៤–«នាទីពីនេះពីនោះ» សានសុវិទ្យនឹងបន្តអាន «ពីរបបផ្ដាច់ការទៅប្រជាធិបតេយ្យ» — ធម្មិកព្រហ្មប្រាប់ពីវិធីដោះស្រាយបញ្ហាជាតិដោយចាប់ផ្ដើមពីខ្លួនពលរដ្ឋម្នាក់ៗឡើងទៅ។

សានសុវិទ្យបានតែឈរមើលពីចម្ងាយ
ក្រុមលោកតាធម្មិកសាងរោងជាងបុរីអង្គរ
15Aug/22

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 15.08.2022

១–នាទី«សៀវភៅខ្មែរ» សូមជូនវគ្គទី ៨៩ នៃសៀវភៅរបស់បណ្ឌិតយិនឆេងស៊ន ឈ្មោះ «ចូរនាំគ្នាជ្រកក្រោមព្រះធម៌»។

២–«នាទី ខ្មែរអើយក្រោកឡើង» រៀបរៀងជូនស្ដាប់ដោយ ​លោកជាតិហង្សា​ពីរដ្ឋមីនីសូតាដោយលោកនឹងលើកយកអត្ថបទទីភ្នាក់ងារសារពត៌មាន​Al Jazeera របស់ប្រទេសកាតារ ដែលបកអាក្រាតមុខរបរចាប់ជំរិតមនុស្សរបស់ពួកចិនដីគោកដោយមានការឃុបឃិតពីមនុស្សក្នុងរដ្ឋាភិបាលចោរនៅភ្នំពេញមកអានជូនស្ដាប់។

៣–«នាទីតន្ត្រី» សូមជូន​បទ «ទាសករលុយដុល្លារ» ចម្រៀងរ៉ែបរបស់លោកគាសុគន្ធក្រោយចេញពីគុកអាខ្វាង។

៤–«នាទីពីនេះពីនោះ» អាឡប់សតិនាយករដ្ឋមន្ត្រីខ្វាងរបស់ខ្មែរវាថាចង់បានព្រៃឈើមកវិញ ឲ្យប្រមូលយកឈើធ្វើផ្ទះក្រោយ​១៩៧៩ ហើយបើសាំងឡើងថ្លៃម៉េចមិនដើរ ជិះឡានជិះម៉ូតូធ្វើអី?

14Aug/22

កម្មវិធីផ្សាយថ្ងៃអាទិត្យ 14.08.2022

១–«នាទីវប្បធម៌អក្សរសាស្ត្រ ផ្នែកនិរុត្តិសាស្ត្រខ្មែរ» រៀបរៀងដោយលោកម៉ុង ប៉ាពីយ៉ុងពី ក្រុងស្គគី រដ្ឋអ៊ិល្លីណយស៍ ដែលថ្ងៃនេះលោកនឹងលើកយកចម្រៀងប្រជាប្រិយ «ម៉ាស់អើយស្រីម៉ាស់»​យកមកអធិប្បាយ។

ស្រីម៉ាស់មិនមែនស្រីពាក់ម៉ាសក៍

២–«នាទីប្រលោមលោក» ​សូមជូនវគ្គទី ២៩ ​នៃរឿង​ ១០០១ ​យប់ ​ឬ ឯកសហស្សរាត្រីដែលរួមមានរឿងអាលីបាបា​និងចោរ​៤០នាក់ រឿងអាឡាដាំង​ឬអាឡាឌិននិងចង្កៀងវិសេស។

៣–«នាទីតន្ត្រី» សូមជូនចម្រៀងឈ្មោះ​«រាត្រីមាត់ស្ទឹងសង្កែ»​ច្រៀងដោយអធិរាជសម្លេងពេជ្រស៊ីនស៊ីសាមុត។

៤–«នាទីពីនេះពីនោះ» ស្ដេចខ្មែរវង្សវរ្ម័នចុងក្រោយត្រូវលំពែងតាត្រសក់ផ្អែមស្លាប់ក្នុងចំការ — បុរីអង្គរនិងក្ដីសង្ឃឹមថ្មី៕

តាត្រសក់ផ្អែមមែនទែនទាល់តែមុខមាត់ថាថាងបែបនេះ
យើងខ្ញុំសូមស្វាគមន៍កនយើងទាំងឡាយនៅបុរីអង្គរ​ថ្ងៃ ៣-៤​ កញ្ញា ​២០២២
13Aug/22

កម្មវិធីផ្សាយ ថ្ងៃសៅរ៍ 13.08.2022

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់​មានថេរដីកាថា «មនុស្សពេលខឹងអត់ឆ្លាត» តើពិតឬមិនពិត?

២–«នាទី ទស្សនៈកនយើង» មតិកូនខ្មែរអ្នកស្នេហាទឹកដី​ស្ដីពីការសម្រេចអនុញ្ញាតឲ្យឈ្មួញកាប់បំផ្លាញសម្បត្តិជាតិគឺព្រៃឈើជាជម្រកសត្វព្រៃនៅក្បែរសួនសត្វភ្នំតាម៉ៅ​ជាការសម្រេចដ៏សែនល្ងង់ខ្លៅ សម្ដែងចេញដោយលោកហង្ស ចក្រាបារមី។

៣–«នាទីទស្សនៈអ្នកនិពន្ធ» ​រៀបរៀងដោយលោកជាតិហង្សានៃរដ្ឋមីនីសូតា។​ ក្នុងវគ្គនេះលោកបន្តលើកយកសំណេររបស់លោក​សោម​សេកកុមារ​មកអានត្រង់ផ្នែកដែលបង្ហាញឲ្យឃើញថា​ស្ដេចសីហនុថ្វីបើបារម្ភថាយួនយៀកកុង-វៀតណាមខាងជើងអាចនឹងបន្តជ្រាតជ្រែកចូលកម្ពុជាក្រោយបានទទួលជ័យជំនះលើអាមេរិកនិង​វៀតណាមខាងត្បូង ក៏នៅតែបន្តគាំទ្រពួកយួនកុម្មុយនីស្ត​រហូតដល់លើកឋានៈតំណាងយៀកកុងនៅកម្ពុជាឲ្យមានសក្តិស្មើនឹងឯកអគ្គរដ្ឋទូត។

ស្ដេចសីហនុចូលខាងកុម្មុយនីស្តប្រឆាំងលោកសេរី

៤–«នាទីតន្ត្រី»​ សូមជូនចម្រៀងឈ្មោះ «Aline» ច្រៀងដោយ Christophe។​

៥–«នាទីពីនេះពីនោះ»​​ សត្រូវត្រាំគាបត្រាំខ្លាំងព្រោះខ្លាចត្រាំត្រឡប់មកកាន់អំណាចហើយ​លើកនេះត្រាំនឹងចាត់ការលាងនិងសម្ងួតអន្លង់ទឹកស្អុយឲ្យខាងតែបាន ។

12Aug/22

កម្មវិធីផ្សាយ ថ្ងៃសុក្រ 12.08.2022

១–នាទី«សៀវភៅខ្មែរ» សូមជូនវគ្គទី ៨៨ នៃសៀវភៅរបស់បណ្ឌិតយិនឆេងស៊ន ឈ្មោះ «ចូរនាំគ្នាជ្រកក្រោមព្រះធម៌»។

២–អំណានសៀវភៅរឿង «Brother Enemy» របស់លោក Nayan Chanda វគ្គទី ៧ ​ដោយ អ្នកស្រីអៀងម៉ាឡាពីក្រុង Saint Paul រដ្ឋមីនីសូតា។

៣–ភាគបន្តនៃបទសម្ភាសន៍របស់លោក​ លី​ តារាវុធ​ (ប្រធានអង្គការរៃយំ)​ ជាមួយលោក អាំង​ ជូលាន សាស្ត្រាចារ្យផ្នែកនរវិទ្យានៃមហាវិទ្យាល័យបូរាណវិទ្យា​ ​ស្តីពីបុណ្យភ្ជុំបិណ្ឌ។

៤–«នាទីតន្ត្រី» សូមជូនបទ «ស្អែករៀមលាហើយ» ច្រៀងដោយលោកម៉ុលកាម៉ាច​និងប្រគំតន្ត្រីដោយវង់បក្សីចាំក្រុង ។

11Aug/22

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 11.08.2022

១–«នាទីសម្លេងនារីខ្មែរ» រៀបរៀងដោយអ្នកគ្រូ សូផានីបៃ ពីក្រុង​Norwalk រដ្ឋ CA ក្នុងឋានៈជាខ្មែរដែលបានឆ្លងកាត់​ ៤ ​របបគ្រប់គ្រង។​ ថ្ងៃនេះអ្នកគ្រូនឹងនិយាយអំពីសម៏យឥស្សរៈ​ព្រមទាំងលោកតាមេឥស្សរៈដែលចេះមន្តអាគមនិងមានប្រពន្ធ១៧​នាក់។

២–«នាទីប្រលោមលោក​» សូមជូនវគ្គទី ២៨ ឬរាត្រីទី ២៣ ​នៃរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី។

៣–«នាទីតន្ត្រី» សូមជូនបទ «អូនស្បថថាស្រឡាញ់តែបង»​ច្រៀងដោយ ចែម​ ស្រីលក្ខណ៍។

៤–«នាទីពីនេះពីនោះ» FBI សម្រុកចូលផ្ទះត្រាំស្វែងរកភស្តុតាងថាត្រាំធ្វើខុសច្បាប់​ដើម្បីទប់ស្កាត់មិនឲ្យឈរឈ្មោះបោះឆ្នោត​ឆ្នាំ ២០២៤​ — រវាងអាមេរិក​នឹងចិន អ្នកណាខ្លាំងជាងខាងយោធា?

FBI នៅមុខផ្ទះ Trump
អាមេរិក​ទល់នឹងចិន​អ្នកណាខ្លាំងជាង?
10Aug/22

កម្មវិធីផ្សាយ ថ្ងៃពុធ 10.08.2022

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ដោយបានបញ្ជាក់ពីអ្វីដែលនាំឲ្យមានធម៌ ​(បង្ហោះលើប្រព័ន្ធយូធូបដោយស៊ុនម៉ាច)។

២–«នាទី ទេវកថាក្រិក» វគ្គទី ១៦ និយាយពីរឿងមហេសីកំពូលអាទិទេពក្រិក Zeus ព្រះនាង Hera ដែលពួករ៉ូម៉ាំងហៅ Juno​​ យកមកជំរាប។

៣–បទសម្ភាសន៍របស់លោក​ លី​ តារាវុធ​ (ប្រធានអង្គការរៃយំ)​ ជាមួយលោក អាំង​ ជូលាន សាស្ត្រាចារ្យផ្នែកនរវិទ្យានៃមហាវិទ្យាល័យបូរាណវិទ្យា​ ​ស្តីពីបុណ្យភ្ជុំបិណ្ឌ។

៤–«នាទីតន្ត្រី»​ដែលនឹងលើកយកចម្រៀងខ្មែរប្រភេទកន្ទ្រឹមមួយបទឈ្មោះ «មកវើយ ដូនតា!» របស់ខ្មែរសុរិន្ទមកចាក់ផ្សាយ។

09Aug/22

កម្មវិធីផ្សាយ ថ្ងៃអង្គារ 09.08.2022

១–«នាទីរឿងដែលខ្មែរគួរដឹង» (ភាគ២​ វគ្គទី ២១) រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA,​ រៀបរាប់អំពីការបះបោរប្រឆាំងយួន​និងឥទ្ធិពលសៀមនិងយួនលើកម្ពុជាសម័យអង្គម៉ី​ដោយផ្អែកលើសៀវភៅលោក David Chandler។

២–«នាទីបដិវត្តន៍»​ដឹកនាំដោយអ្នកស្រីអៀងម៉ាឡាពីរដ្ឋមីនីសូតាសូមជូនរឿង «Brother Enemy» របស់ Nayan Chanda វគ្គទី៦ ។

៣–«នាទីតន្ត្រី» ​សូមជូនចម្រៀងឈ្មោះ «លួចមើលខ្ញុំ» ច្រៀងដោយម៉ុលកាម៉ាច ប្រគំដោយវង់បក្សីចាំក្រុង។

ម៉ុលកាម៉ាច

៤–«នាទីពីនេះពីនោះ» រាយការណ៍អំពីវ៉ឹបប៊ីណារ​លោកប្រែដ អាដាំស៍ «កម្ពុជាអើយពេលប្រើវិធីសាស្រ្តថ្មីក្នុងការស្វែងរកយុត្តិធម៌មកដល់ហើយ »​ — ចូលសញ្ជាតិអាមេរិកហើយជាសមាជិកបក្សកុម្មុយនីស្តបានអត់?

Brad-Thayvie-Tung
នៅអាមេរិកក៏មានបក្សកុម្មុយនីស្ត
08Aug/22

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 08.08.2022

១–នាទី«សៀវភៅខ្មែរ» សូមជូនវគ្គទី ៨៧ នៃសៀវភៅរបស់បណ្ឌិតយិនឆេងស៊ន ឈ្មោះ «ចូរនាំគ្នាជ្រកក្រោមព្រះធម៌»។

២–«នាទី ខ្មែរអើយក្រោកឡើង» រៀបរៀងជូនស្ដាប់ដោយ ​លោកជាតិហង្សា​ពីរដ្ឋមីនីសូតាដោយលោកនឹងបកអាក្រាតមុខរបរចាប់ជំរិតមនុស្សរបស់ពួកចិនដីគោកនៅក្រុងព្រះសីហនុ ពោធិ៍សាត់ ​ប់ោយប៉ែត។

៣–«នាទីតន្ត្រី» សូមជូន​បទ «ចំប៉ាបាត់ដំបង» ចម្រៀងឯករបស់លោកស៊ីនស៊ីសាមុត ពីទសវត្សឆ្នាំ​១៩៦០។

៤–«នាទីពីនេះពីនោះ» អាខ្វាងយល់ព្រមលុបចោលគម្រោងអភិវឌ្ឍន៍របស់់ក្រុមហ៊ុនឯកជន​​នៅដីព្រៃភ្នំតាម៉ៅក្រោយមានការជេរប្រទេចពីអ្នកស្រុក។