02May/24

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 02.05.2024

๑–«នាទីទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA
«នាទីសៀវភៅខ្មែរ» រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”) ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃ​​និងអានបញ្ចូលសម្លេងដោយលោកវីរៈ វ៉ារ៉ានី​នៃក្រុមព្រះសុរិយា។
វគ្គទី ๕๑ «តើទេវតាប្រទានចំណីអាហារអោយខ្ញុំប្រឹងរស់រឺយ៉ាងណា?» ។
«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនចម្រៀងសល់ពីឆ្នាំថ្មីឈ្មោះ «កម្លោះចាស់ប៉ះអ្នកមេម៉ាយ» ច្រៀងដោយលោកបឺត សម្រេច​និងអ្នកស្រីរ៉េម ម៉ារីសា។
«នាទីពីនេះពីនោះ» 
រដ្ខាភិបាលក្បាល ๒ ឪនិងកូនបានសម្រេចចិត្តជីកព្រែកហ្វ៊ូណន់ដៃចោរ​ពីខេត្តកណ្ដាលទៅកែបនៅចុងឆ្នាំនេះ។
ល្បងខ្វាងមិនខ្លាចយួនដ៏មានព្រះគុណអាក់អន់ចិត្ត​ព្រោះចូលកៀកចិនពេញធឹង​ក្នុងន័យថាបំណាច់នឹងកញ្ជះគេ ធ្វើកញ្ជះសេដ្ឋីប្រសើរជាង។​​យ៉ាប់តែត្រង់កញ្ជះកុម្មុយនីស្តបន្តិច។
ប្រធានសមរង្ស៊ីនៅតែមានប្រជាប្រិយភាពមិនថាត្រូវគេវាយប្រហារទាំងជិតទាំងឆ្ងាយ៕
01May/24

កម្មវិធីផ្សាយ ថ្ងៃពុធ 01.05.2024

๑–«នាទីសាសនាសាកល ៖ សាសនាឥស្លាម»​ សូមបន្តអានសៀវភៅ «មគ្គុទ្ទេសក៍មូស្លីមថ្មី» របស់លោកហ្វាហាទ សាឡិម ពិន ហ៊ូម៉ាម។
ស្ដីពីចំណីអាហារនិងភេសជ្ជៈ «ហាឡាល់» និង «ហារ៉ាម» របស់អ្នកមូស្លីម។
๒–«នាទីជួបនឹងបណ្ឌិតអាំងជូលាន» សូមជូនបទសម្ភាសន៍របស់អ្នកយកពត៌មានសារពត៌មានអ៊ីឡិចត្រូនិច ថ្មី-ថ្មី ជាមួយសាស្ត្រាចារ្យអាំងជូលាន។ 
ក្នុងបទសម្ភាសន៍នេះលោកនរវិទូរូបនេះពន្យល់អំពីមូលហេតុដែលថាឧទ្យានអង្គរមានជីវិត និងត្រូវមានជីវិតរហូតទៅ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «អនុស្សាវរីយ៍វត្តដំរីស» ច្រៀងដោយ បឺត សំរេច ប្រគំដោយ ក្រុមតន្ត្រី Angkor Band SOKHA SAXOPHONE ។
๔–«នាទីសុខភាពយើង» 
«គេថា» ផឹក Olive Oil ប្រភេទ Extra Virgin មុនចូលដេករាល់យប់ម្ដង ๑ ស្លាបព្រាបាយជាទម្លាប់ល្អ។ សាក-លមើល ល្អជាងផឹកស្រាបៀរម៉ាកអាខ្វាងឆ្ងាយណាស់។​
๕–«នាទីពីនេះពីនោះ»  
30Apr/24

កម្មវិធីផ្សាយ ថ្ងៃអង្គារ 30.04.2024

๑–«នាទីពាក្យបរទេសនៅក្នុងវចនានុក្រមខ្មែរ» រៀបរៀងដោយលោកនួនសុខវ៉ាងពីក្រុង Norcross រដ្ឋ GA ដោយលោកនឹងលើកយកពាក្យបរទេសដែលមានចុះផ្សាយក្នុងវចនានុក្រមសម្ដេច​ជួនណាត​មកជំរាបដល់វគ្គទី ๑๙ ។
๒–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់លោក Nayan Chanda​ អ្នកកាសែតឥណ្ឌា បកប្រែជាខេមរភាសាដោយ​លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ๙๗ ​។
រូបពេលចាប់ដៃខ្មែរក្រហមប្រឆាំងសាធារណរដ្ឋខ្មែរ​នៅឆ្នាំ ๑๙๗๓ ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «ចម្ប៉ាបាត់ដំបង» របស់លោកស៊ីនស៊ីសាមុត យកមកច្រៀងឡើងវិញដោយ កម្លោះដួងវីរសិទ្ធ។

๔–«នាទីប្រវត្តិសាស្ត្រខ្មែរសហសម័យពី ๑๘๖๓ ដល់ បច្ចុប្បន្នកាល»​ ផ្អែកលើសៀវភៅប្រវត្តិសាស្ត្រខ្មែររបស់លោក​វ៉ាន់ឌី កាអុន និងអានជូនស្ដាប់ដោយលោកគិម​ប៊ុនស៊ន់ ពីប្រទេសបារាំង។

វគ្គទី ๑๒ ស្ដីពីសម្ដេចសីហនុ​និងតំណែងព្រះប្រមុខរដ្ឋ​ស្ដេចមិនស្ដេចរាស្ត្រមិនរាស្ត្រ និងនយោបាយព្រះអង្គទាក់ទងនឹងពួកខ្មែរដែលព្រះអង្គផាត់ពណ៌ឲ្យថា «ក្រហម» ។
๕–«នាទីពីនេះពី័នោះ»
ប៉ូលិស​ ๔ នាក់ត្រូវបាញ់ស្លាប់ ๔ នាក់ទៀតរងរបួសនៅក្នុងការបាញ់បោះនាក្រុង Charlotte រដ្ឋ NC។
ចម្លើយឆ្លើយតបរបស់លោកគ្រូពេទ្យ Richard Sun ទៅនឹងសំនួរមិត្តអ្នកស្ដាប់ថាហេតុអ្វីបានជាលោកចោទសមរង្ស៊ី-កឹមសុខាក្នុងឋានៈជាជនក្បត់ជាតិថាមានទោសកំហុសធ្ងន់ធ្ងរជាងហ៊ុនសែនដែលជាជនលក់ជាតិនោះទៅទៀត?
29Apr/24

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 29.04.2024

๑–«នាទីអក្សរសាស្ត្រខ្មែរ» ថ្ងៃនេះសម្ដេចព្រះសង្ឃរាជជួនណាត ជោតញ្ញាណោ នឹងបកស្រាយអក្សរសាស្ត្រខ្មែរក្នុងភាគ ๑๐ វគ្គទី ๑ ពន្យល់អំពីការប្រើពាក្យខ្មែរផ្សេងៗ ឲ្យបានត្រឹមត្រូវ។

๒–«នាទីសៀវភៅខ្មែរ » រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”) ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃ​​និងអានបញ្ចូលសម្លេងដោយលោកវីរៈ វ៉ារ៉ានី​នៃក្រុមព្រះសុរិយា។

វគ្គទី ๕๐ «សត្វឈ្លើងប្រឹងបឺតឈាមខ្ញុំ ដែលខ្ញុំសល់តែស្បែកនិងឆ្អឹង» ​។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទចាស់មួយបទដែលទូចស៊ុននិចយកមកច្រៀងឡើងវិញឈ្មោះ «អូនស្រឡាញ់តែបងមួយនាក់»។ 
«នាទីសុខភាពយើង» និយាយពីការប្រើ PRP ដើម្បីសុខភាព​និងយុវកម្ម​ដូចជាបណ្ដុះសក់​បំបាត់ស្បែកដែលជ្រីវជ្រួញ​។ល។
๕–«នាទីពីនេះពីនោះ» sorry no pinih pinuh​៕
28Apr/24

កម្មវិធីផ្សាយថ្ងៃអាទិត្យ 28.04.2024

๑–«នាទីលោកសំបូរិន្ទសម្ភាសសាស្ត្រាចារ្យកេងវ៉ាន់សាក់» អំពីព្រលឹង​ឬអត្តសញ្ញាណខ្មែរ វគ្គទី ๓๖ ។
ខ្មែរមាន​ DNA ផ្សេងពីគេ​ដូច្នេះវប្បធម៌ខ្មែរក៏មិនដូចគេ​ ចរិតកិរិយាមារយាទក៏ខុសគេ។
«នាទីនិទានចិនរឿង សាមកុក»  ដល់ភាគទី 
កូនធម៌លូពូដោយខឹងនឹងឳពុកធម៌មហាឧបរាជតុងជួដណ្ថើមយកស្រីដែលខ្លួនប៉ងយកធ្វើប្រពន្ធ​ក៏ដាច់ចិត្តសម្លាប់តុងជួ។
«នាទីពីនេះពីនោះ» រាយការណ៍ខ្លីៗស្ដីពីបុណ្យចូលឆ្នាំប្រចាំបុរីអង្គរ នារដ្ឋណតខារ៉ូឡៃណា។
27Apr/24

កម្មវិធីផ្សាយថ្ងៃសៅរ៍ 27.04.2024

១–«នាទីវប្បធម៌ខ្មែរ» រៀបរៀងដោយលោកម៉ីសុភីនៅក្រុងលីយ៉ុងប្រទេសបារាំង
ថ្ងៃនេះលោកនឹងរៀបរាប់អំពីឆ្នាំចន្ទគតិក្នុងទំនៀមខ្មែរ​និងនិស្ស័យហោរាសាស្ត្រក្នុងទំនៀមចិន។
–«នាទីនិទានចិន» រឿង «សាមកុក»
ភាគទី ๓๐ ឪពុកធម៌មហាឧបរាជ តុងជួ និងកូនធម៌សេនាដៃឯកលូ ពូ បន្តដណ្ដើមបេះដូងស្រីបម្រើទាវចាន់របស់រដ្ឋមន្ត្រី វ៉ាងអ៊ុនក្នុងកលល្បិចបំបាក់កម្លាំងសត្រូវរបស់ខាងក្រុមស្ដេចត្រាញ់។
លូពូនឹងសម្លាប់តុងជួ​បានឬទេ?

«នាទីសុខភាពយើង»

ស្អីទៅ PRP (Platelet-Rich Plasma)
ដើម្បីឲ្យបាន​ PRP ត្រូវបង្វិលឈាមនឹងម៉ាស៊ីន Centrifuge ដើម្បីបំបែកធាតុឈាម។
«នាទីតន្ត្រីប្រចាំថ្ងៃ្ងចុងសប្ដាហ៍»
សូមជូនចម្រៀងជ្រើសរើសដោយអ្នកស្រីខោលមុំ នៃក្រុង Columbus រដ្ឋ Ohio គឺបទចម្រៀងដែលនឹងរំឭកពីអតីតកាលដ៏ជូរចត់របស់ខ្មែរយើងដើម្បីឲ្យមិត្តអ្នកស្ដាប់នៅចាំជានិច្ចថាទឹកដីយើងធ្លាប់ធំធេងយ៉ាងណាហើយឥឡូវយើងនៅសេសសល់តូចមួយយ៉ាងណា។
๕–«នាទីពីនេះពីនោះ»
26Apr/24

កម្មវិធីផ្សាយថ្ងៃសុក្រ 26.04.24

๑–«នាទីព្រះពុទ្ធសាសនា​»
សូមអញ្ជើញស្ដាប់ធម្មទេសនាស្ដីពីព្រះពុទ្ធសាសនា សម្ដែងដោយព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ សមាជិកថេរសភាសង្ឃ ជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយក និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ ខេត្តសៀមរាប។ វគ្គទី
๒–«នាទីទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនីសូតាដែលថ្ងៃនេះលោកនឹងបន្តអានសំណេររបស់លោកទៀងណារិទ្ធឈ្មោះ «មហាគ្រោះជាតិខ្មែរ»​ ។
វគ្គទី ๕๐ មេវាឫកដូចចោរ ជាគំរូអាក្រក់សម្រាប់ពួកក្រុមឃាតក(រ)សង្ងាត់បាក់គីអាវខ្មៅនិងពួកក្មេងពាលកាប់ចាក់សម្រាប់ប្រើឲ្យសម្លាប់ឬវាយធ្វើបាបសត្រូវនយោបាយរបស់វា។
๔–«នាទីប្រវត្តិសាស្ត្រខ្មែរសហសម័យពី ๑๘๖๓ ដល់ បច្ចុប្បន្នកាល»​ របស់លោកវ៉ាន់ឌី កាអុន អានជូនស្ដាប់ដោយលោកគិម​ប៊ុនស៊ន់ ពីប្រទេសបារាំង ។
វគ្គទី ๑๑ ៖ ស្ដេចសីហនុផ្ដើមព្រះរាជបូជនីយកិច្ចស្វែងរកឯករាជ្យឲ្យកម្ពុជា។
«នាទីពីនេះពីនោះ» 
25Apr/24

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 25.04.2024

๑–«នាទីទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA
ខ្មែរម្ចាស់ដីត្រូវបណ្ដេញចេញពីដីធ្លីរបស់ខ្លួនដោយបក្ខពួកល្បងខ្វាងតែក៏ខំបាំគ្នាធ្វើបាតុកម្មស្រែកសុំឲ្យអាខ្វាងជួយដោះស្រាយ។​​ចាំតែជួយទៅចុះ!
«នាទីសៀវភៅខ្មែរ» រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”) ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃ​​និងអានបញ្ចូលសម្លេងដោយលោកវីរៈ វ៉ារ៉ានី​នៃក្រុមព្រះសុរិយា។
វគ្គទី ๔๙ «ហ្វូងត្មាតអង្គុយរង់ចាំខ្ញុំស្លាប់ និងអាលក្លាយជាចំណីដ៏ឆ្ងាញ់របស់វា» ។
«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនចម្រៀង RAP ឈ្មោះ «ឆ្នាំអូន 31» ច្រៀងដោយ Twin Girls កញ្ញាចិន្តា & ចរណៃ​នៃវង់ តន្ត្រី សូណាវិទ្យ​។
«នាទីពីនេះពីនោះ» 
យោងតាមការស្ទង់មតិចុងក្រោយនេះ លោកត្រាំអាចនឹងបានទទួលប្រតិភូរដ្ឋ ឬ Electors ដល់ទៅ ๓-๔๐๐ នាក់ឯណោះនៅក្នុងការបោះឆ្នោតខែវិច្ឆិកាខាងមុខនេះ។​ សូមជំរាបថាបេក្ខជនណាបានប្រតិភូរដ្ឋ ๒๗๐នាក់មុនគេក៏នឹងជាជ័យលាភីហើយ៕
24Apr/24

កម្មវិធីផ្សាយ ថ្ងៃពុធ 24.04.2024

๑–«នាទីសាសនាសាកល ៖ សាសនាឥស្លាម»​ សូមបន្តអានសៀវភៅ «មគ្គុទ្ទេសក៍មូស្លីមថ្មី» របស់លោកហ្វាហាទ សាឡិម ពិន ហ៊ូម៉ាម។
វគ្គទី ๑ នៃជំពូកទី ๘ ស្ដីពីចំណីអាហារនិងភេសជ្ជៈរបស់អ្នកមូស្លីម។
๒–«នាទីជួបនឹងបណ្ឌិតអាំងជូលាន» សូមជូនបទសន្ទនារវាងនរវិទូសាស្ត្រាចារ្យអាំង ជូលាននឹងនាយកវិទ្យាស្ថានរៃយំ លោកលីតារាវុឌ្ឍ ស្ដីអំពី​ លោក​ អូ​ ឈៀង អ្នកប្រាជ្ញខ្មែរដ៏ឆ្នើម ។
លោកអូឈៀង​កើតនៅភូមិវត្តគរ ខេត្តបាត់ដំបងកាលពីឆ្នាំ ๑๙๐๘ ស្លាប់នៅឆ្នាំ ๑๙๙๒ ឯមន្ទីរពេទ្យ Forcilles នៅ Seine-et-Marne ស្រុកបារាំង។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទដែលខ្ញុំចូលចិត្តស្ដាប់ «ប្រុសចិត្តខ្មៅម្នាក់នេះសមតែស្លាប់» តែថ្ងៃនេះច្រៀងដោយ​កូនភ្លោះ ចិន្តា & ចរណៃ​​ក្រោមចំណងជើងថា «ស្រីចិត្តខ្មៅម្នាក់នេះសមតែស្លាប់» ស្រង់យកពីឆាណែល យូធូបផ្លូវការរបស់ តន្រ្តី សូណាវិទ្យ !
๔–«នាទីសុខភាពយើង» 
គុណប្រយោជន៍ពីការហូបខ្ទឹមបារាំង។
ខ្មែរយើងមានចេកចៀន ដំឡូងចៀន អាគាំងមានខ្ទឹមបារាំងចៀន Ymmy! Yummy! ហើយបានសុខភាពល្អដ
๕–«នាទីពីនេះពីនោះ»  
អ៊ីស្រាអែលបានជំនូយ ๒ ម៉ឺន ๖ ពាន់លានដុល្លារភ្លាម សំពងអ៊ីរ៉ង់ភ្លាមឥតបង្អង់ដៃឡើយ។
អ៊ុយក្រែនបានជំនួយ ๖ ម៉ឺណ​ ๑ ពាន់លានដុល្លារភ្លាមក៏បញ្ជូនដ្រូនទៅកម្ទេចរោងចក្រចម្រាញ់ប្រេងកាតនៅក្នុងប្រទេសរុស្ស៊ីភ្លាមដែរ៕
23Apr/24

កម្មវិធីផ្សាយ ថ្ងៃអង្គារ 23.04.2024

๑–«នាទីពាក្យបរទេសនៅក្នុងវចនានុក្រមខ្មែរ» រៀបរៀងដោយលោកនួនសុខវ៉ាងពីក្រុង Norcross រដ្ឋ GA ដោយលោកនឹងលើកយកពាក្យបរទេសដែលមានចុះផ្សាយក្នុងវចនានុក្រមសម្ដេច​ជួនណាត​មកជំរាបដល់វគ្គទី ๑๘ ។
๒–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់លោក Nayan Chanda​ អ្នកកាសែតឥណ្ឌា បកប្រែជាខេមរភាសាដោយ​លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ๙๖ ​។
នៅឆ្នាំ ๑๙๗๗-๗๘ មន្ត្រីរបស់ Jimmy Carter ជាពិសេស Zbigniew Brzezinski ដែលជាទីប្រឹក្សាផ្នែកសន្តិសុខជាតិរបស់ប្រធានាធិបតី ទទួលបន្ទុកខាងភ្ជាប់ចំណងទាក់ទងជាមួយកុម្មុយនិស្តចិន និង Richard Holbrook ជំនួយការរដ្ឋមន្ត្រីក្រសួងការបរទេស មានភារៈត្រូវចរចាជាមួយក្រុងហាណូយដើម្បីស្ថាបនាទំនាក់ទំនងការទូតជាមួយអតីតសត្រូវរបស់អាមេរិកឡើងវិញ បានក្លាយជាសត្រូវបងប្អូនឯងឈ្លោះប្រកែកគ្នាជាប្រចាំ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
កន្ទ្រឹមបុរាណស្ដាប់ហើយសប្បាយចិត្តយកពី Channel Krou-khmer Moeun heng

๔–«នាទីប្រវត្តិសាស្ត្រខ្មែរសហសម័យពី ๑๘๖๓ ដល់ បច្ចុប្បន្នកាល»​ ផ្អែកលើសៀវភៅប្រវត្តិសាស្ត្រខ្មែររបស់លោក​វ៉ាន់ឌី កាអុន និងអានជូនស្ដាប់ដោយលោកគិម​ប៊ុនស៊ន់ ពីប្រទេសបារាំង។

វគ្គទី ๑๐ ស្ដីពីស្ដេចនរោត្តមសីហនុ និងរដ្ឋាភិបាលជាបន្តបន្ទាប់មុនកម្ពុជាបានឯករាជ្យពីបារាំង។
๕–«នាទីពីនេះពី័នោះ»
ជួយគ្នាទាមទារឲ្យរដ្ឋាភិបាលផ្ដាច់ការនៅភ្នំពេញដោះលែងសកម្មជនសិទ្ធិមនុស្ស កើតសារ៉ាយពីពន្ធនាគារមណ្ឌលកែប្រែ ម១ ក្នុងរាជធានីភ្នំពេញ។​​ លោកកើតសារ៉ាយត្រូវចាប់ព្រោះជួយខ្មែរដែលគេបណ្ដេញចេញពីដីនៅព្រះវិហារ។
តំណាងប្រជាពលរដ្ឋដែលត្រូវបណ្ដេញចេញពីតំបន់អប្សរាប្រមាណ ๑๐,๐๐๐ គ្រួសារធ្វើការតវ៉ានៅសៀមរាប។
ប្រើកងកម្លាំងប្រដាប់អាវុធបណ្ដេញម្ចាស់ដីចេញយកដីឲ្យចិននៅព្រះវិហារ។
ខ្មែរអ្នកជាគួរតែចូលរួមគាំទ្រអង្គការ «Save Cambodia» savecambodia.org
ចូរយើងមកជួយស៊ិនថេវីជួយកម្ពុជាតាមរយៈអង្គការដែលនៅជាប់នឹងអង្គការពិភពលោកដ៏មហិមា គឺ UN (អង្គការសហប្រជាជាតិ)!