Podcast: Play in new window | Download


๒–«នាទីសៀវភៅខ្មែរ » រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”) ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃនិងអានបញ្ចូលសម្លេងដោយលោកវីរៈ វ៉ារ៉ានីនៃក្រុមព្រះសុរិយា។








Podcast: Play in new window | Download


๒–«នាទីសៀវភៅខ្មែរ » រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”) ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃនិងអានបញ្ចូលសម្លេងដោយលោកវីរៈ វ៉ារ៉ានីនៃក្រុមព្រះសុរិយា។








Podcast: Play in new window | Download



Podcast: Play in new window | Download





๓–«នាទីសុខភាពយើង»








Podcast: Play in new window | Download











Podcast: Play in new window | Download















Podcast: Play in new window | Download
















Podcast: Play in new window | Download







๔–«នាទីប្រវត្តិសាស្ត្រខ្មែរសហសម័យពី ๑๘๖๓ ដល់ បច្ចុប្បន្នកាល» ផ្អែកលើសៀវភៅប្រវត្តិសាស្ត្រខ្មែររបស់លោកវ៉ាន់ឌី កាអុន និងអានជូនស្ដាប់ដោយលោកគិមប៊ុនស៊ន់ ពីប្រទេសបារាំង។ វគ្គទី ๘ ស្ដីពីការរៀបចំមុខមាត់ថ្មីឲ្យព្រះរាជាណាចក្រកម្ពុជាដោយអាណាព្យាបាលដែលក្រោយមកក្លាយជាអាណានិគមបារាំងនោះ។






Podcast: Play in new window | Download


๒–«នាទីសៀវភៅខ្មែរ » រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”) ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃនិងអានបញ្ចូលសម្លេងដោយលោកវីរៈ វ៉ារ៉ានីនៃក្រុមព្រះសុរិយា។







Podcast: Play in new window | Download

By ញ៉. ផល្លី-សុផេន NH.PHALLY Sophen សង្គម-វប្បធម៌
៙ ជាដំបូងយើងសូមបង្ហាញពីប្រវត្តិនៃការសិក្សាលើគំនិតឬទស្សនៈជីជាមុនសិន។ គំនិតនេះកើតឡើងដោយសារតែមានគេសួរទៅលោកសាស្ត្រាចារ្យកេង វ៉ាន់សាក់ ថា តើអ្វីទៅជាខ្មែរ? បើមើលទៅសុទ្ធសឹងតែជារបស់គេទាំងអស់ ដូចជា៖សាសនា ពាក្យពេចន៍ ជាដើម មកពីឥណ្ឌា មើលទៅមិនឃើញអ្វីដែលជារបស់ខ្មែរសោះ។ ដោយសារតែសំណួរនេះហើយ បានជាលោកសាស្ត្រាចារ្យខិតខំរាវរក ដើម្បីឆ្លើយសំណួរទាំងនោះ។ ការខិតខំរបស់លោកពិតជាមិនខាតប្រយោជន៍នោះទេ គឺឃើញ និងបានជីកកកាយរកឃើញអ្វីដែលគេមើលមិនឃើញមកបង្ហាញយើងដែលជាខ្មែរឲ្យស្គាល់ថាអ្វីជាខ្មែរពិតប្រាកដ។ ហើយបទអភិប្រាយរបស់លោក ខ្ញុំ(សុផេន)បានស្ដាប់នៅក្នុងកិច្ចសម្ភាសមួយរបស់វិទ្យុវីអូអេ(VOA)ជាខ្សែសំឡេង។ ក្រោយមក ខ្ញុំបានស្ដាប់ម្ដងទៀតពីលោកសាស្ត្រាចារ្យសូ មុយ ឃៀង ដែលជាគ្រូបង្រៀនខ្ញុំ(សុផេន)នៅថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ភាសាវិទ្យាផ្នែកសម្ព័ន្ធវិទ្យា លោកក៏បាននិយាយរឿងនេះឲ្យសិស្សទាំងអស់បានស្ដាប់ បានយល់ផងដែរ។ ដោយសារតែមូលហេតុទាំងនេះហើយ បានជាខ្ញុំយល់ឃើញថា គួរតែបន្តរាវរកបំពេញបន្ថែមដើម្បីបង្ហាញជូនសាធារណជនទូទៅឲ្យបានដឹង ឲ្យបានយល់ ឲ្យបានស្គាល់ អ្វីជាខ្មែរពិតប្រាកដ ក្នុងគោលបំណងតែមួយប៉ុណ្ណោះ គឺរួបរួមគ្នាក្នុងនាមជាខ្មែរដូចគ្នា កុំឲ្យបែកបាក់គ្នាដោយសារតែមិនស្គាល់ខ្លួន ឯងថាជាអ្វី។ ចំពោះ ការសិក្សាបន្តនោះ ខ្ញុំមិនសង្ឃឹមថាល្អ ឬក៏ត្រូវទាំងស្រុងនឹងគំនិតលោកសាស្ត្រាចារ្យកេង វ៉ាន់សាក់ នោះទេ ទោះបីជាយ៉ាងនេះក៏ដោយក៏ខ្ញុំប្ដេជ្ញាថានឹងខិតខំសរសេរឲ្យបាន។
៙ នៅក្នុងសំណេរនេះ ខ្ញុំមិននិយាយលំអិតអំពីមេ បា តា ព្រះ ចៅ/ចាវ នោះទេ គ្រាន់តែបង្ហាញលំៗសិន ហើយសំណេរក្រោយៗទៀតនឹងមានលំអិតមួយៗ តែម្ដង ព្រោះអ្វី? ព្រោះតែមិនចង់ឲ្យសំណេរមានលក្ខណៈវែងអន្លាយពេក។ បើនិយាយឲ្យចំ គឺពន្យល់ត្រឹមតែពាក្យ ជី និងពាក្យ មេ បា តា ព្រះ ចោវ ប៉ុណ្ណោះ ដើម្បីឲ្យយល់ពីគោលគំនិតដើមដំបូង។
៙ ជី ជាពាក្យដែលលោកសាស្ត្រាចារ្យ កេង វ៉ាន់សាក់ សន្មតរួមក្នុងគំនិតដែលខ្មែរមាន ដែលជីនេះ ជាការរួមផ្សំគ្នារវាងពាក្យប្រាំ គឺ មេ បា តា ព្រះ ចោវ។ ហើយលោកមានប្រសាសន៍ថា តាមត្រូវត្រូវនិយាយថា មេ បា ព្រះ តា ចាវ ប៉ុន្តែដោយសារតែវាមិនសូវជួនគ្នា លោកក៏ដូរដាក់ដូចខាងលើទៅ។
* មេបា ជាពាក្យដែលខ្មែរយើងស្គាល់គ្រប់គ្នាយើងថា ជាម្ដាយឪពុក ជាអ្នកបីបាច់រក្សា ជាដើម។ ហើយន័យនៅក្នុងបរិការណ៍នេះ គឺជាធាតុដែលបង្កបង្កើតអ្វីមួយ ហើយពាក្យទាំងពីរនេះមិនអាចបំបែកចេញពីគ្នាបាននោះទេ គឺត្រូវតែនៅជាមួយគ្នាជាដាច់ខាត។ មេ ជាដីដែលជាអ្នកទ្រ ជាទីកន្លែង ជាប្រភព នៃកំណើត។ ចំណែកឯ បា ជាទឹកដែលជាអ្នកជំរុញ ជាកម្លាំង នៃបង្កើតកំណើត។ បើសិនជារូបតំណាងរបស់មេដែលជាធាតុដី គឺនាងគង្ហីង បើរូបតំណាងរបស់បាដែលជាធាតុទឹក គឺក្រពើ។ ក្រពើ គឺត្រូវតែនៅជាមួយនាងគង្ហីងជានិច្ចមិនអាចបំបែកបានទេ បើបំបែកចេញពីគ្នា នោះក្រពើនឹងទៅជាកាចទៅវិញ។ សូមបញ្ជាក់ឡើងវិញថា តាមពិតមិនមែនក្រពើទេ គឺត្រកួត ដែលជាសត្វដែលស្ថិននៅក្នុងអម្បូរដូចគ្នា។
* តា ជាពាក្យដែលស្ដែងន័យថាជាមនុស្សដែលមានអាយុច្រើនជាងម្ដាយឪពុកយើងច្រើនដង ឬក៏ជាខ្សែដែលយើងត្រូវហៅថា តា។ ប៉ុន្តែនៅត្រង់គំនិតនេះ មិនមែនស្ដែងន័យដូចសព្វថ្ងៃនេះទេ គឺស្ដែងដល់មនុស្សដែលមានវ័យចាស់ជាង ហើយមានបទពិសោធន៍ក្នុងការដឹកនាំឬធ្វើអ្វីមួយ។ បើតាមត្រូវនោះ គួរតែថែមថា យាយតា ព្រោះយាយក៏មាននាទីដូចគ្នានឹងតាផងដែរ។
* ព្រះ ជាពាក្យដែលស្ដែងន័យលើគំនិតដែលមនុស្សម្នាក់ៗគិតថា ជាលក្ខណៈដែលនាំមនុស្សឲ្យមានតម្លៃ។ ហើយព្រះនេះទៀតសោត មិនមែនមានប្រភពមកពី វរ នោះទេ គឺមកពី រះ > ព្រះ។
* ចោវ ជាពាក្យដែលស្ដែងន័យដែលមនុស្សដែលមានកម្លាំង ប៉ុន្តែមានអាយុឬគំនិតក្មេងខ្ចី។
៙ ជាចុងក្រោយ យើងសូមសរុបឲ្យខ្លីថា៖
ញ.ផល្លី សុផេន
៥ វិច្ឆិកា ២០១៩


Podcast: Play in new window | Download





๓–«នាទីសុខភាពយើង»







