09Jan/24

កម្មវិធីផ្សាយ ថ្ងៃអង្គារ 09.01.2024

๑–នាទី «ពាក្យបរទេសនៅក្នុងវចនានុក្រមខ្មែរ» រៀបរៀងដោយលោកនួនសុខវ៉ាងពីក្រុង Norcross រដ្ឋ GA លើកយកពាក្យបរទេសដែលមានចុះផ្សាយក្នុងវចនានុក្រមសម្ដេច​ជួនណាត​យកវគ្គទី ๓ មកជំរាប។
๒–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda​ បកប្រែជាខេមរភាសាដោយ​លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ๘๒ ​។
ប៉ុលពតឡប់ស្មារតីឆ្កួតមិនទុកចិត្តគ្នាឯងសម្លាប់មិត្តមិនរើសមុខ គ្រាន់តែភូមិភាគបូព៌ារបស់សោភឹមកម្ចាត់ ចោលអស់ជិត ๕๐๐ ​នាក់។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងមនោសញ្ចេតនាមួយបទឈ្មោះ «សំណព្វចិត្តអូនអើយ» ច្រៀងដោយអ្នកនាង​ បានមុន្នីល័ក្ខ។
๔–នាទី «ពីនេះពី័នោះ»
លោកអ៊ូជានអ៊ីថា យួនចូលមកប្លន់ខ្មែរមិនមែនមកជួយខ្មែរទេ បងប្អូន!
ហេតុអ្វីបានជាចង់ឲ្យយករឿងសាមកុក​មកផ្សាយជូនស្ដាប់?
08Jan/24

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 08.01.2024

๑–បទសម្ភាសន៍ ៖ វគ្គបញ្ចប់ នៃបទសម្ភាសន៍ របស់តំណាងវិទ្យុខ្មែរពិភពលោកប្រចាំអឺរ៉ុបលោកថាច់ពីយ៉ា ជាមួយលោក​លីពឿង អនុប្រធានក្រុមប្រឹក្សាភិបាល CNRPO និង​លោក​ប៉ែនវ៉ាណូ ប្រធានក្រុមប្រឹក្សា​ ๒๓ ​តុលា ๑๙๙๑ ពិភពលោក បើកមុខ បញ្ជាក់ថា ๗ មករា ๑๙๗๙ មិនមែនជាថ្ងៃដែលយួនមកជួយរំដោះកម្ពុជាទេ ​តែជាថ្ងៃយួនចូលមកគ្រប់គ្រងកម្ពុជា មកទល់ពេលនេះ ๔๕ ឆ្នាំហើយ។​ ភ្ញាក់ឡើង បងប្អូន!

๒–នាទី «អក្សរសាស្ត្រ» ថ្ងៃនេះសូមជូននាទីបកស្រាយអក្សរសាស្ត្រខ្មែរដោយសម្ដេចព្រះសង្ឃរាជជួនណាត ភាគ ๖ វគ្គទី ๑ ពន្យល់ពីការប្រើពាក្យខ្មែរផ្សេងៗ ឲ្យបានត្រឹមត្រូវ ដូចជាពាក្យថាពង្វាង មិនមែនបង្វាង ជាដើម។
๓–នាទី «សៀវភៅខ្មែរ » រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”) ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃ​​និងអានបញ្ចូលសម្លេងដោយលោកវីរៈ វ៉ារ៉ានី​នៃក្រុមព្រះសុរិយា។
វគ្គទី ๑๘ «រឿងចម្លែកៗរបស់ពួកខ្មែរក្រហមដ៏ឆ្គួតលេលា» ខ្មែរក្រហមនិរទេសប្រជាជនពីស្រម៉លាវ ខេត្តតាកែវទៅបាត់ដំបង។
๔–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនបទស្នេហាឈ្មោះ «ចម្ប៉ាបាត់ដំបង» ដែលលោកស៊ីនស៊ីសាមុតតែងច្រៀងនិងចេញជាថាសនៅឆ្នាំ ๑๙๖๒ តាមដោយបទ «ចំប៉ីសៀមរាប»​ ភ្លេងដែលក្មេងវត្តដំរីសចូលចិត្តស្រែកច្រៀងខុសតុង​នៅលើច្រាំងស្ទឹងសង្កែមុខវត្តរាល់ពេលល្ងាចប្រណាំងនឹងការចាក់ផ្សាយរបស់អាំងហ្វមម៉ាស្យុងកាលពីសម័យបានប្រាសាទព្រះវិហារពីសៀមមក វិញ។

๕–នាទី «សុខភាពយើង»

Sushi គឺបាយពំនូត Sashimi/Sushimi ប្រែថាត្រីឆៅ មានតែត្រីទទេនិងទឹកជ្រលក់ ឬត្រីនៅលើរ៉ាឌីឬមើមស្ពៃក្រហមកោស។
๖–នាទី «ពីនេះពីនោះ»
ចិនបានធ្វើនូវអំពើល្អជួយប្រទេសដែលមិនចម្រើនឲ្យចម្រើនឡើង ក្នុងពេលជាមួយគ្នាចិននៅតែបាន​និង​បាន​ឥតមានខាតបង់អ្វីឡើយ ក្រៅពីត្រូវជេរខ្លះ​តែក័មានអ្នកពោលសរសើរខ្លះដែរ។
๑๐ ឆ្នាំនៃសេចក្ដីព្យាយាមរបស់ចិនក្នុងការគ្រប់គ្រងពិភពលោកតាមរយៈកិច្ចផ្ដួចផ្ដើមខ្សែក្រវាត់និងថ្នល់ (BRI)​។
ចិនទិញនាវាផ្ទុកយន្តហោះកញ្ចាស់ដែលអូស្ត្រាលីថានឹងយកទៅពន្លិចចោល​ក្នុងតម្លៃ ๓๐​ លានដុល្លារ។
សៀមនៅតែជន្លៗ​ចង់បានរទេះភ្លើងល្បឿនលឿនតាមចិន​ឬ តាមជប៉ុនអីចេះ?
07Jan/24

កម្មវិធីផ្សាយថ្ងៃអាទិត្យ 07.01.2024

๑–បទសម្ភាសន៍ ៖ វគ្គទី ๒ នៃបទសម្ភាសន៍ របស់តំណាងវិទ្យុខ្មែរពិភពលោកប្រចាំអឺរ៉ុបលោកថាច់ពីយ៉ា ជាមួយលោក​លីពឿង អនុប្រធានក្រុមប្រឹក្សាភិបាល CNRPO និង​លោក​ប៉ែនវ៉ាណូ ប្រធានក្រុមប្រឹក្សា​ ๒๓ ​តុលា ๑๙๙๑ ពិភពលោក បើកមុខ ๗ មករា ๑๙๗๙ ថាមិនមែនជាថ្ងៃដែលយួនមកជួយរំដោះកម្ពុជាទេ ​តែជាថ្ងៃយួនចូលមកគ្រប់គ្រងកម្ពុជា មកទល់ពេលនេះ ๔๕ ឆ្នាំហើយ។​

๒–នាទី «សំបូរិន្ទសម្ភាសកេងវ៉ាន់សាក់» អំពីព្រលឹង ​ឬអត្តសញ្ញាណខ្មែរ​ ក្នុងទស្សនៈរបស់លោកសាស្ត្រាចារ្យ។
នៅក្នុងវគ្គទី​ ๑๙ នៃបទសម្ភាសន៍នេះលោកសាស្ត្រាចារ្យប្រាប់លោកសំបូរិន្ទថាលោកមិនមានឯកសារបញ្ជាក់ពីប្រវត្តិស្ដេចហ៊ុនទៀននិងព្រះនាងលីវយី ​ក្រៅពីប្រភពពីស្រុកចិនខ្លះតែប៉ុណ្ណោះ​។
๓–នាទី «និទានអារ៉ាប់ រឿងកំពូលនាវិក​ស៊ិនបែដ»
ការផ្សងព្រេងលើកទី ๗ ជាលើកចុងក្រោយរបស់ស៊ិនបែដកំពូលអ្នកធ្វើដំណើរផ្លូវសមុទ្ររបស់ពួកអារ៉ាប់សម័យ កាលីហ្វ ហារុន អាល់-រ៉ាស្ហិដនៃក្រុងបាកដាដ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
ថ្ងៃអាទិត្យនេះសូមជូនចម្រៀងពិរោះពីឆ្នាំ ๑๙๖๗ ឈ្មោះ «A Whiter Shade of Pale» (ប្រែលេងៗ ថា «ឡើងស្លាំងដូចក្រដាស»)​ របស់វង់តន្ត្រីអង់គ្លេស Procol Harum និងច្រៀងដោយ Gary Brooker (RIP 02/19/22) ។
មិនអស់ចិត្តខ្ញុំសូមជូនចម្រៀងដដែល យកមកច្រៀងឡើងវិញដោយអ្នកចម្រៀងស្រ្តីល្បីឈ្មោះជនជាតិអង់គ្លេស Lucy Thomas ។
๔–នាទី «ពីនេះពីនោះ»
« ๗ មករាផែនការយួន!»
តុលាការកំពូលនឹងកាត់ក្ដីនៅខែក្រោយនេះថាតើគេអាចលុបឈ្មោះត្រាំចេញពីសន្លឹកឆ្នោតតាមរដ្ឋនានាបានឬមិនបាន៕
06Jan/24

កម្មវិធីផ្សាយថ្ងៃសៅរ៍ 06.01.2024

๑–បទសម្ភាសន៍ ៖ វគ្គទី ๑ នៃបទសម្ភាសន៍ របស់តំណាងវិទ្យុខ្មែរពិភពលោកនៅអឺរ៉ុបលោកថាច់ពីយ៉ា ជាមួយលោក​លីពឿង ដែលធ្លាប់ឆ្លងកាត់របបខ្មែរក្រហមដែលមានយួននៅពីក្រោយ បច្ចុប្បន្នលោកជាអនុប្រធានក្រុមប្រឹក្សាភិបាល CNRPO និង​លោក​ប៉ែនវ៉ាណូ ប្រធានក្រុមប្រឹក្សា​ ๒๓ ​តុលា ๑๙๙๑ ពិភពលោក នាំគ្នាបើកមុខល្បិច ๗ មករា ๑๙๗๙ ដែលមិនមែនជាថ្ងៃយួនចូលមកជួយរំដោះប្រជាជនកម្ពុជា​ពីរបបខ្មែរក្រហមនោះទេ ​តែជាថ្ងៃដែលយួនចូលមកគ្រប់គ្រងកម្ពុជា មកទល់ពេលនេះ ๔๕ ឆ្នាំហើយ។​
๒–«នាទីសៀវភៅខ្មែរ» រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”) ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃ​។
វគ្គទី ๑๗ «ផែនការខ្មែរក្រហម កសាងប្រឡាយទឹកដោយប្រើកម្លាំងមនុស្សទាំងស្រុង» បញ្ចូលសម្លេងដោយលោកវីរៈ វ៉ារ៉ានី​នៃក្រុមព្រះសុរិយា។
๓–នាទី «ចំណេះដឹងទូទៅ» រៀបរៀងដោយអ្នកស្រី ស៊ានកេត្យានៅប្រទេសបារាំង ថ្ងៃនេះសូមជូនអំណានសៀវភៅរឿង «គុកនយោបាយ»​ របស់លោកប៊ុណ្ណ ច័ន្ទ-ម៉ុល។
វគ្គទី ๒๕ ៖ លោកប៊ុនចន្ទ-ម៉ុលឡើងដាល់ឈ្នះអាបេអ្នកទោសយួនដែលជាជើងឯកប្រដាល់​​ធ្វើឲ្យ បារាំងមេគុកពេញចិត្តតែងតាំងឲ្យធ្វើជាកាប៉ូរ៉ាល់មើលការខុសត្រូវលើក្រុមសម្ងាត់នៅកោះត្រឡាច។
๔–នាទី «តន្ត្រីប្រចាំថ្ងៃចុងសប្ដាហ៍»
សូមជូនចម្រៀងជ្រើសរើសដោយអ្នកស្រីខោលមុំ នៃក្រុង Columbus រដ្ឋ Ohio ។
๕–នាទី «សុខភាពយើង»
ថ្ងៃនេះនិយាយពី វីតាមីន B-1 ឬ Thiamine ជួយខួរក្បាល​និងបេះដូង​និងទប់ស្កាត់មិនឲ្យកើតជម្ងឺ Beriberi គឺជម្ងឺស្ពឹកលែងមានអារម្មណ៍ដឹងថាប៉ះស្អីខ្លះហើយ។
๖–នាទី «ពីនេះពីនោះ» 
លោកប៉ែន​វ៉ាណូប្រធានក្រុមប្រឹក្សា​ ๒๓ ​តុលា ๑๙๙๑ នៅបារាំងនិងលោកហុងលិម ប្រធាន​Cambodian Advocacy Team នៅអូស្ត្រាលី ផ្ចាលអ្នកនៅពីក្រោយការវាយប្រហារទៅលើក្រុមសកម្មជន ๒๓ ​តុលាខ្មែរនៅស្រុកសៀមកាលពី ๓๑ ​ធ្នូកន្លងមកនេះ៕
05Jan/24

កម្មវិធីផ្សាយថ្ងៃសុក្រ 05.01.24

๑–នាទី «នាទីព្រះពុទ្ធសាសនា​»
​​វគ្គទី ๒ នៃការតបសំនួរ របស់ភិក្ខុ ធម្មប្បិយោ រីម​ចាន់រ៉ា ដោយលោកបានអធិប្បាយពីឧត្តមភាពរបស់ព្រះសម្មាសម្ពុទ្ធដ៏ខ្ពង់ខ្ពស់លើសស្ដេចផែនដីទាំងពួង ព្រោះព្រះអង្គគឺជាធម្មរាជា។
๒–នាទី «ទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនីសូតាដែលថ្ងៃនេះលោកនឹងបន្តអានសំណេររបស់លោកទៀងណារិទ្ធឈ្មោះ «មហាគ្រោះជាតិខ្មែរ»​ ។
វគ្គទី ๓๔ ស្ដីពីល្បិចបក្សប្រជាជនក្រោមបញ្ជាហ៊ុនសែនបម្រើយួនឈ្លានពានក្នុងការលេបទឹកដីកម្ពុជា។
​๓–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនបទស្មូធ្យមួយបទឈ្មោះ «លាហើយ» សូត្រដោយលោក ខាន់សំណាង។
๔–នាទី «ពីនេះពីនោះ» 
សម្ដេចឳជេរយួនថា​ «យួនវាជាមនុស្សក្រពើ! ​វាជាក្រពើ!» លោកខំជួយវាទាល់តែខ្លួនឯងត្រូវខ្មែរកាត់ទោស!
លោកប៉ែនវ៉ាណូ​ទទួលសៀវភៅនិពន្ធដោយសពលោកប៊ីវឆៃលាង ពីលោកយាយប៊ីវឡាយគឹមសួនឧត្តមភរិយាលោកប៊ីវឆៃលាង អាយុ ខ្វះបីឆ្នាំទៀតគ្រប់ ๑๐๐ ៕
04Jan/24

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 04.01.2024

១–នាទី «ទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA
«សាមគ្គី» ជាកម្លាំង! សាមគ្គី-រស់ បែកបាក់សាមគ្គី-ស្លាប់។
๒–នាទី «និទានអារ៉ាប់ រឿងកំពូលនាវិក​ស៊ិនបែដ»
ដំណើរផ្សងព្រេងតាមសំពៅលើកទី ๖ របស់កំពូលនាវិក ស៊ិនបែដ។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ» 
សូមជូនបទ​​ «អានី» របស់ម្ចាស់ស៊ីសុវត្ថិ ប៉ាណារ៉ា សិរិវុឌ្ឍ នៃវង់ «អប្សរា» យកមកច្រៀងឡើងវិញដោយ «សត្យា»​។
៤–នាទី «សុខភាពយើង»
សូមជូនរឿងវីតាមីន អា​ (Vitamine A) ជួយស្អីខ្លះ?
៥–នាទី «ពីនេះពីនោះ»
ឆ្នាំចុងក្រោយដែលហេងសំរិន​និងហ៊ុនសែនបូកដៃលា ល្បែងបោកបញ្ឆោត «๗ ​មករា» ចាត់ឆាកឲ្យដោយពួកអាយួនស្រកីដូង។
កូនខ្មែររាប់សែន-​រាប់លាននាក់ក៏ជឿពាក្យកុហកដែលថាយួនវាមករំដោះខ្មែរ​កាលពី ថ្ងៃ ๗ ខែមករា ឆ្នាំ ๑๙๗๙
03Jan/24

កម្មវិធីផ្សាយ ថ្ងៃពុធ 03.01.2024

๑–នាទី «សាសនាសាកល ៖ សាសនាឥស្លាម»​ សូមបន្តអានសៀវភៅ «មគ្គុទ្ទេសក៍មូស្លីមថ្មី» របស់លោកហ្វាហាទ សាឡិម ពិន ហ៊ូម៉ាម។
សឡាតស៊ូណិតត្រូវបានហាមឃាត់ក្រោយពីសឡាតអាសើររួចរហូតដល់ថ្ងៃលិច។
๒–នាទី «ជួបនឹងបណ្ឌិតអាំងជូលាន» 
សូមជូនភាគ ๒ រឿង «សុភាទន្សាយ» ដែលជារឿងព្រេងខ្មែរមួយប្រភេទ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងជប៉ុនមួយបទឈ្មោះ Namida no Renrakusen (Ferryboat of Tears ឬ ទូកចម្លងទឹកភ្នែក) ច្រៀងដោយ Mori Masako ។
๔–នាទី «ពីនេះពី័នោះ»
តើតេមូ​ជាអ្នកមកបំផ្លាញ ឬមកជួយស្រោចស្រង់អ្នកក្រីក្រ?
ស្នប់សប់កង់ឡានបែបទៅណាយកទៅផង Temu លក់តម្លៃពិសេស តែ ๔ ដុល្លារ ๘๕ សេនប៉ុណ្ណោះ៕
02Jan/24

កម្មវិធីផ្សាយ ថ្ងៃអង្គារ 02.01.2024

๑–នាទី «ពាក្យបរទេសនៅក្នុងវចនានុក្រមខ្មែរ» រៀបរៀងដោយលោកនួនសុខវ៉ាងពីក្រុង Norcross រដ្ឋ GA លើកយកពាក្យបរទេសដែលមានចុះផ្សាយក្នុងវចនានុក្រមសម្ដេច​ជួនណាត​យកមកជំរាប។
๒–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda​ បកប្រែជាខេមរភាសាដោយ​លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ๘๑ ​។
យួនត្រៀមវាយលុកកម្ពុជា​នៅឆ្នាំ ๑๙๗๘ ដោយអះអាងថាធ្វើដើម្បីការពារខ្លួន​ក្រោយចូលជាសមាជិអង្គការ COMECON ។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងដាស់សតិជាតិឈ្មោះ «ទំនួញកោះត្រល់» តែងនិងច្រៀងដោយ លោកកុយវណ្ណា។
๔–នាទី «ពីនេះពី័នោះ»
រញ្ជួយផែនដីនៅពាយព្យក្រុងតូក្យូ ថ្ងៃឆ្នាំថ្មី។
អស់ពីរញ្ជួយផែនដី យន្តហោះបុកគ្នានៅលើព្រលានយន្តហោះ Haneda ក្រុងតូក្យូ ស្លាប់អស់​ ๕ នាក់។
អាមេរិកាំងភាគច្រើនគាំទ្រអ៊ីស្រាអែល​ តែការប្រើដំណោះស្រាយយោធាទៅលើតំបន់ហ្កាហ្សាគេថាវាហួសហេតុពេកហើយ។
អ៊ីរ៉ង់ វាយប្រហារ អ៊ីស្រាអែល តាមរយៈពួកឧទ្ទាមហ៊ូធីនៅយេម៉ែន។
Atlas ត្រូវបណ្ដាសារបស់ Zeus ឲ្យទូលពិភពលោករហូតទៅ។
01Jan/24

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 01.01.2024

๑–នាទី «អក្សរសាស្ត្រ» ថ្ងៃនេះសូមជូននាទីបកស្រាយអក្សរសាស្ត្រខ្មែរដោយសម្ដេចព្រះសង្ឃរាជជួនណាត ភាគ ๕ វគ្គទី ๒ ពន្យល់ពីការប្រើពាក្យខ្មែរផ្សេងៗ ដែលមានពាក្យខ្លះខ្ចីយកពីបរទេសមក ដូចជាពាក្យថា «ស៊ីញែក» ក្នុងឃ្លាថា «ផ្សារស៊ីញែក» ជាដើម។
๒–នាទី «សៀវភៅខ្មែរ » រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”) ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃ​​និងអានបញ្ចូលសម្លេងដោយលោកវីរៈ វ៉ារ៉ានី​នៃក្រុមព្រះសុរិយា។
វគ្គទី 16 «បដិវត្តន៍ឡប់ឡែនៃពួកផ្តាច់ការខ្មែរក្រហម»
๓–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងដាស់សតិជាតិខ្មែរឈ្មោះ «វាសនាអង្គរ» ច្រៀងដោយលោកកុយ​វណ្ណា​ពីប្រទេសបារាំង។

៤–នាទី «សុខភាពយើង»

ថ្ងៃនេះសូមនិយាយអំពី «វីតាមីន​និងមីនេរ៉ាល់»
๕–នាទី «ពីនេះពីនោះ»
ប្រទេស គិរីបាទី នៅមហាសមុទ្រប៉ាស៊ីហ្វិក​ជាប្រទេសដែលទទួលទេវតាឆ្នាំថ្មីឆ្នាំ ๒๐๒๔ មុនគេក្នុងលោក។
បងប្អូននៅទីក្រុង ស៊ិដនី ប្រទេសអូស្ត្រាលី សប្បាយនឹងយប់ឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មី។
បងប្អូនបារាំងនៅប៉ារីសចូលរួមអបអរសាទរឆ្នាំថ្មី ๒๐๒๔ ។
កោះ Baker និង Howland នៅនីរតី ក្រុង Honolulu, Hawai ចូលឆ្នាំថ្មីក្រោយគេ។
សង្គ្រាម អ៊ីស្រាអែល-ហាម៉ាស់ នៅយូរទៀត ខាងអ៊ីស្រាអែលថា។
អ៊ុយក្រែន​និងរុស្ស៊ីបន្ទោសគ្នាទៅវិញទៅមកពីការវាយប្រហារទៅលើជនស៊ីវិល។
សេដ្ឋកិច្ចចិនដាំក្បាលចុះតាំងពីឆ្នាំ ๒๐๑๐ ៕
31Dec/23

កម្មវិធីផ្សាយថ្ងៃអាទិត្យ 31.12.2023

๑–នាទី «សំបូរិន្ទសម្ភាសកេងវ៉ាន់សាក់» អំពីព្រលឹង ​ឬអត្តសញ្ញាណខ្មែរ​ ក្នុងទស្សនៈរបស់លោកសាស្ត្រាចារ្យ។
នៅក្នុងវគ្គទី​ ๑๘ នេះលោកសាស្ត្រាចារ្យអធិប្បាយអំពីសាសនាជីវ៍របស់ខ្មែរបូរាណដែលប្រហែលជាជ្រើសរើសមេដឹកនាំតាមរយៈការបោះឆ្នោតដូចសម័យប្រជាធិបតេយ្យសព្វថ្ងៃដែរ។
๒–នាទី «និទានអារ៉ាប់ រឿងកំពូលនាវិក​ស៊ិនបែដ»
វគ្គទី ๕ ស្ដីពីដំណើរផ្សងព្រេងលើកទី ๕ របស់ស៊ិនបែដ កំពូលអ្នកធ្វើដំណើរផ្លូវទឹកសម័យ កាលីហ្វ ហារុន អាល់-រ៉ាស្ហិដនៃក្រុងបាកដាដ ដោយក្នុងដំណើរលើកទី ๕ នេះស៊ិនបែដបានទៅជាប់លើកោះមួយមានតាចាស់កំណាចម្នាក់បញ្ឆោតឡើងជិះកហើយមិនព្រមចុះ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងខ្មែរសុរិន្ទឈ្មោះ «กัมพูชาที่รัก» (កម្ពុជាជាទីស្នេហា) ​តែងនិងច្រៀងដោយ ยิ่งยง ยอดบัวงาม ​(យិងយ៉ុង យ៉តបួង៉ាម) ស្ដីពីកម្លោះសៀមមកលេងស្រុកខ្មែរ​ហើយកើតស្រឡាញ់ក្រមុំខ្មែរមួយរូបនៅអង្គរធំ។
ចម្រៀងមួយបទទៀតជាចម្រៀងឆ្លើយតបរបស់ក្រមុំកម្ពុជា​ពីខត្តបាត់ដំបងដែលចូលចិត្តហូបប្រហុក​ឬទោះជាកាពិក៏ធ្លាប់ហូបដែរ។
๔–នាទី «ពីនេះពីនោះ»
ខ្មែរបាត់បង់ទឹកដីនៅទិសខាងកើត។
ខ្មែរបាត់ទឹកដីជុំវិញខ្លួន។
មហានគរខ្មែរ។
Yes, Happy New Year!!!