22May/24

កម្មវិធីផ្សាយ ថ្ងៃពុធ 22.05.2024

๑–«នាទីសាសនាសាកល ៖ សាសនាឥស្លាម»​ សូមបន្តអានសៀវភៅ «មគ្គុទ្ទេសក៍មូស្លីមថ្មី» របស់លោកហ្វាហាទ សាឡិម ពិន ហ៊ូម៉ាម។
ចំពូក ๑๐ ៖ រចនាសម្ព័ន្ធគ្រួសារជនមូស្លិម។
๒–«នាទីជួបនឹងបណ្ឌិតអាំងជូលាន» សូមជូនបាឋកថាស្ដីពី ភពអមនុស្ស​​​ក្នុងជំនឿខ្មែរ ដោយនរវិទូ អាំង ជូលាន។​
វគ្គទី ๓ ស្ដីពីប្រេតដែលមាន​๑๒ ប្រភេទក្នុងជំនឿខ្មែរ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «ប្រុសល្អភ្លេចខ្ញុំ» ច្រៀងដោយអ្នកស្រី មាសសុម៉ាលី។ 
๔–«នាទីសុខភាពយើង» 
ចាក់ PRP សមា្រប់ព្យាបាលជម្ងឺឈឺក្បាលជង្គង់។
ចាក់ PRP សមា្រប់ព្យាបាលជម្ងឺ ED ឬរោគលិង្គមរណៈ​. ការចាក់បែបនេះគេហៅ P-Shots សម្រាប់ប្រុសៗ និង​ O-Shots សម្រាប់ស្រីៗ។
๕–«នាទីពីនេះពីនោះ»  
ជនជាតិអ៊ីរ៉ង់ចេញមកកាន់ទុក្ខឲ្យប្រធានាធិបតី Ebrahim Raisi​ ដែលបានស្លាប់ក្នុងឧបទ្ទវហេតុឧទ្ធម្ភាគចក្រធ្លាក់​កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។
លោកស៊្រុនស៊្រន​ដែលល្បងខ្វាងបានព្រមានមិនឲ្យធ្វើខ្លួនជាគ្រូបង្រៀនអំពីកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស​អធិប្បាយអំពីគុណវិបត្តិ ๓ ប្រការនិងគុណសម្បត្តិ ๓ ​ប្រការរបស់ព្រែកជីកហ៊្វូណន់៕
21May/24

កម្មវិធីផ្សាយ ថ្ងៃអង្គារ 21 .05.2024

๑–«នាទីពាក្យបរទេសនៅក្នុងវចនានុក្រមខ្មែរ» រៀបរៀងដោយលោកនួនសុខវ៉ាងពីក្រុង Norcross រដ្ឋ GA ដោយលោកនឹងលើកយកពាក្យបរទេសដែលមានចុះផ្សាយក្នុងវចនានុក្រមសម្ដេច​ជួនណាត​មកជំរាបដល់វគ្គទី ๒๒ ។
๒–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់លោក Nayan Chanda​ អ្នកកាសែតឥណ្ឌា បកប្រែជាខេមរភាសាដោយ​លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ๑๐๐ ​។
យួនបានត្រៀមការវាយលុកកម្ពុជានៅខែធ្នូ ๑๙๗๘ យ៉ាងយូរមុននោះ ថែមទាំងបានពិគ្រោះជាមួយចិនទៀតផង នេះបើតាមសម្ដីលោក​ណាយ៉ាន់​ចាន់ដា។​​ សូមកុំភ្លេចថាថ្វីបើមានការប៉ះទង្គិចគ្នាជាមួយយួន​ តែចិននៅតែគិតថាយួនជិតស្និទ្ធនឹងខ្លួនជាងពួកខ្មែរក្រហមឆ្ងាយណាស់។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងមនោសញ្ចេតនាមួយបទឈ្មោះ «គូព្រេង» ច្រៀងដោយដួង វីរៈសិទ្ធ & មាស សុខសោភា។

๔–«នាទីប្រវត្តិសាស្ត្រខ្មែរសហសម័យពី ๑๘๖๓ ដល់ បច្ចុប្បន្នកាល»​ ផ្អែកលើសៀវភៅប្រវត្តិសាស្ត្រខ្មែររបស់លោក​វ៉ាន់ឌី កាអុន និងអានជូនស្ដាប់ដោយលោកគិម​ប៊ុនស៊ន់ ពីប្រទេសបារាំង។

វគ្គទី ๑๘ ស្ដីពីប្រជាមតិគាំទ្រសម្ដេចសីហនុជាប្រមុខរដ្ឋនៅឆ្នាំ ๑๙๖๐ ។
๕–«នាទីពីនេះពី័នោះ»
លោកសមរង្ស៊ីថាព្រែកជីកហ៊្វូណន់គឺជាព្រែកជីកវិញតេទី ๒ ។ យួនកាត់យកតំបន់ចំពុះសេកបានយ៉ាងងាយ៕
20May/24

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 20.05.2024

๑–«នាទីអក្សរសាស្ត្រខ្មែរ» ថ្ងៃនេះសម្ដេចព្រះសង្ឃរាជជួនណាត ជោតញ្ញាណោ នឹងបកស្រាយអក្សរសាស្ត្រខ្មែរក្នុងភាគ ๑๐ វគ្គទី ๔ ពន្យល់អំពីការប្រើពាក្យខ្មែរផ្សេងៗ ឲ្យបានត្រឹមត្រូវ។

๒–«នាទីសៀវភៅខ្មែរ » រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”) ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃ​​និងអានបញ្ចូលសម្លេងដោយលោកវីរៈ វ៉ារ៉ានី​នៃក្រុមព្រះសុរិយា។

វគ្គទី ๕๖ «ខ្ញុំបានរួចផុតពីក្រញ៉ាំបិសាចអាវខ្មៅហេីយ» ​។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនភ្លេងកន្ទ្រឹមមួយបទសម្ដែងដោយក្រុមយុវជនខ្មែរសុរិន្ទ។
«នាទីសុខភាពយើង» 
ពិធីព្យាបានជម្ងឺញ័រដៃញ័រជើង Parkinson’s Disease ។
๕–«នាទីពីនេះពីនោះ» 
ឧទ្ធម្ភាគចក្រប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi ធ្លាក់នៅតំបន់ខាងជើងនៃប្រទេស។ ស្លាប់អ្នកដំណើរទាំង​ ๙ នាក់។
យោងតាមលទ្ធផលនៃការស្ទង់មតិចុងក្រោយ Trump បានទទួលការគាំទ្រពីអ្នកធ្លាប់គាំទ្រ Biden ជាច្រើនទៅទៀត។
19May/24

កម្មវិធីផ្សាយថ្ងៃអាទិត្យ 19.05.2024

๑–«នាទីលោកសំបូរិន្ទសម្ភាសសាស្ត្រាចារ្យកេងវ៉ាន់សាក់» អំពីព្រលឹង​ឬអត្តសញ្ញាណខ្មែរ វគ្គទី ๓๙ ។
ខ្មែរនិយមលេខ ๒ = សត្វក្រពើ​និងនាងគង្ហីង = ទឹក​និង​ដី​ហើយនិងលេខ ๕ = មេ ​បា ​តា ព្រះ ចៅ = ប្រាសាទជ្រុងទាំង ๔ + ប្រាសាទកណ្ដាល។
«នាទីនិទានចិនរឿង សាមកុក» 
ភាគទី   ឆាវឆាវឆេះដុំព្រោះមនុស្សរបស់ថាវឈានដែលចង់ចងស្ពានមេត្រីជាមួយឆាវឆាវបែរជាទៅសម្លាប់ ឆាវសុង ឳពុកឆាវឆាវទៅវិញ។
«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនចម្រៀងអាមេរិកាំងមួយបទឈ្មោះ «Always Remember Us This Way» (ចូរចាំរឿងរបស់យើងបែបហ្នឹងជានិច្ច) តែងនិងច្រៀងដោយ Lady Gaga 🌹
ចម្រៀង «Always Remember Us This Way» របស់ Lady Gaga ដដែលតែប្ដូរចង្វាក់ឲ្យលឿនសម្រាប់ពួករាំថត TikTok ។
๔–«នាទីពីនេះពីនោះ» 
រូបថតលោកព្រឹទ្ធាចារ្យ​អ៊ូជានអ៊ី​ហៅង៉ោរី (ស្លៀកសពាក់សឈរនៅកណ្ដាលជាប់នឹងលោកទីប្រឹក្សាអាវុសោ យសសារុន មានលោកប្រធានសមគមខ្មែរកម្ពុជាក្រោម ថាច់ង៉ុកថាច់ នៅចុងជួរខាងស្ដាំរបស់អ្នកអាន និងលោកមេជាងគិមថាញ់អ្នកសាងបុស្បុកនៅចុងជួរខាងឆ្វេង) ថតពេលសម្ពោធបុស្បុកលោកចៅហ្វាយសឺងគុយកាលពីខែមិថុនា​ ๒๐๒๓៕
18May/24

កម្មវិធីផ្សាយថ្ងៃសៅរ៍ 18.05.2024

១–«នាទីវប្បធម៌ខ្មែរ» រៀបរៀងដោយលោកម៉ីសុភីនៅក្រុងលីយ៉ុងប្រទេសបារាំង
ថ្ងៃនេះលោកនឹងរៀបរាប់អំពីពិធីបុណ្យផ្សេងៗក្នុងទំនៀមព្រហ្មញ្ញសាសនានៅកម្ពុជាសម័យបុរាណ។
–«នាទីនិទានចិន» រឿង «សាមកុក»
ភាគទី ๓๖ សំណើចចំអកព្រហ្មលិខិតរបស់ឆាវឆាវ ដែលក្រោយបានជ័យជំនះលើការបះបោរម្ដងទៀតរបស់ពួកចោរឈ្នួតក្បាល លឿងហើយ ក៏ត្រូវបានតែងតាំងជាឧត្តមសេនីយ៍ការពារទិសបូព៌ា។ ឆាវឆាវបានបង្រួបបង្រួមអ្នកតស៊ូពូកែៗ ឆ្លាតៗឲ្យមកនៅខាងខ្លួន។
«នាទីតន្ត្រីប្រចាំថ្ងៃ្ងចុងសប្ដាហ៍»
សូមជូនចម្រៀងជ្រើសរើសដោយអ្នកស្រីខោលមុំ នៃក្រុង Columbus រដ្ឋ Ohio គឺបទមាតុភូមិខ្ញុំអើយច្រៀងដោយអ្នកនាងទូចស៊ុននិច​និង​មួយបទទៀតជាចម្រៀងស្នេហាជាតិច្រៀងដោយលោក​ថាច់ថេវិន។
«នាទីសុខភាពយើង»
«នាទីពីនេះពីនោះ» 
ប្រធានក្រុមប្រឺក្សា ๒๓ តុលា ๑๙๙๑ អំពាវនាវឲ្យខ្មែរចូលរួមបង្កើត «សាធារណរដ្ឋខ្មែរ​​ ទី ๒ » ឡើង។
លោកព្រឹទ្ធាចារ្យ​អ៊ូជានអ៊ី​ឬង៉ោរីជូនពរឆ្នាំថ្មីឆ្នាំរោងឆស័ក!
17May/24

កម្មវិធីផ្សាយថ្ងៃសុក្រ 17.05.24

๑–«នាទីព្រះពុទ្ធសាសនា​»
សូមអញ្ជើញស្ដាប់ធម្មទេសនាស្ដីពីការដឹងគុណ កតវេទិតាចំពោះព្រះក្នុងផ្ទះគឺម្ដាយនិងឪពុកសម្ដែងដោយ ព្រះវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ សមាជិកថេរសភាសង្ឃ ជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយក និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ ខេត្តសៀមរាប។ 
๒–«នាទីទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនីសូតាដែលថ្ងៃនេះលោកនឹងបន្តអានសំណេររបស់លោកទៀងណារិទ្ធឈ្មោះ «មហាគ្រោះជាតិខ្មែរ»​ ។
វគ្គទី ๕๓ និយាយអំពីក្រុមតស៊ូប្រឆាំង​ហ៊ុនសែន​និងយួន​ដែលរួមមានពួកលោកឈុនយ៉ាសិទ្ធ គណនេយ្យករនៅឡងប៊ីចដែលជាស្ថាបនិកចលនាអ្នកតស៊ូខ្មែរដើម្បីសេរីភាព ឬ CFF​ ហើយបានប៉ុនប៉ងធ្វើរដ្ឋប្រហារទម្លាក់ហ៊ុនសែនកាលពីឆ្នាំ ๒๐๐๐។
«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ​ «ទឹកភ្នែកលើស្ពានស្នេហ៍ខ្ញុំ» របស់អ្នកស្រី រស់សេរីសុទ្ធា ច្រៀងឡើងវិញដោយ កញ្ញាច័ន្ទ សុរីតា។
๔–«នាទីប្រវត្តិសាស្ត្រខ្មែរសហសម័យពី ๑๘๖๓ ដល់ បច្ចុប្បន្នកាល»​ របស់លោកវ៉ាន់ឌី កាអុន អានជូនស្ដាប់ដោយលោកគិម​ប៊ុនស៊ន់ ពីប្រទេសបារាំង ។
វគ្គទី ๑๗ ៖ ​ចាប់ពីឆ្នាំ ๑๙๕๕ ទៅ​កម្ពុជារបស់សម្ដេចធុលបានក្លាយជានគរឯកបក្ស​នៅសល់តែបក្សសង្គមរាស្ត្រនិយមតែមួយប៉ុណ្ណោះដែលកាន់អំណាច។
«នាទីពីនេះពីនោះ» 
មតិគាំទ្រនិងប្រឆាំងគម្រោងព្រែកជីកហ៊្វូណនតេជោ។
រឿងព្រែកជីកហ៊្វូណនដែលជាដង្ហើមសេដ្ឋកិច្ចរបស់ខ្មែរ ហ៊ុនឡេថាបើលោកសមរង្ស៊ីមិនដឹងខ្យល់ទេកុំនិយាយ។
សូមអញ្ជើញញាតិមិត្តគ្រួសារឧបាសិកា ជា អ៊ី នៅ Great Falls, VA, ទៅចូលរួមពិធីបុណ្យឈាបនកិច្ចរបស់ឧបាសិកាជាទីគោរពស្រឡាញ់របស់លោកប្រធានទុងយ៉ាប់នៃអង្គការ CAHRAD នា National Funeral Home and National Memorial Park, 7482 Lee Hwy, Falls Church, VA 22042 ពីម៉ោង​ ๙ ព្រឹកដល់ម៉ោង ๑๒ និង ๓๐ នាទី ថ្ងៃអាទិត្យទី ๑๙ ឧសភា ๒๐๒๔ ។ សូមអរគុណ៕
16May/24

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 16.05.2024

๑–«នាទីទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA
សម័យ «ឃ្លោកលិចអំបែងអណ្ដែត» របស់ខ្មែរក្រហមគឺ បន្ទាបបន្ថោកកម្ចាត់ចោលនូវស្រទាប់អភិជន​​អ្នកចេះដឹង​និងអ្នកចេះគិតដោយលើកស្ទួយបន្តុបវណ្ណៈអធន ឲ្យកាន់កាប់តំណែងជាកម្មាភិបាល​ឬមេដឹកនាំរបស់សហគមន៍។
«នាទីសៀវភៅខ្មែរ» រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”) ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃ​​និងអានបញ្ចូលសម្លេងដោយលោកវីរៈ វ៉ារ៉ានី​នៃក្រុមព្រះសុរិយា។
វគ្គទី ๕๕ «ទេវតាជួយអោយខ្ញុំរត់រួចពីជំរុំខ្មែរក្រហម ក្រោមតំណក់ភ្លៀងរាប់លានគ្រាប់» ។
«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនចម្រៀងមនោសញ្ចេតនាមួយបទឈ្មោះ «រាត្រីសួស្ដី អូនសម្លាញ់» ច្រៀង ដោយ ដួង វីរៈ សិទ្ធ។
«នាទីពីនេះពីនោះ» 
សម្ដេចធុលនិងសត្រូវនយោបាយកាលពីទសវត្សឆ្នាំ ๑๙๕๐-๖๐ មានសឺងង៉ុកថាញ់ ដាបឈួន សមសារី និងខ្មែរអ្នកប្រជាធិបតេយ្យជាច្រើនដែលត្រូវយកទៅបាញ់ចោលនៅពេជ្រនិល។
លោកអ៊ូ​ជានអ៊ី ជូនពរឆ្នាំថ្មី ឆ្នាំរោងឆស័ក ដល់ខ្មែរល្អទាំងឡាយទាំងពួង៕
15May/24

កម្មវិធីផ្សាយ ថ្ងៃពុធ 15.05.2024

๑–«នាទីសាសនាសាកល ៖ សាសនាឥស្លាម»​ សូមបន្តអានសៀវភៅ «មគ្គុទ្ទេសក៍មូស្លីមថ្មី» របស់លោកហ្វាហាទ សាឡិម ពិន ហ៊ូម៉ាម។
ចំពូក ๙ ៖ សម្លៀកបំពាក់ក្នុងសាសនាឥស្លាម។
๒–«នាទីជួបនឹងបណ្ឌិតអាំងជូលាន» សូមជូនបាឋកថាស្ដីពី ភពអមនុស្ស​​​ក្នុងជំនឿខ្មែរ ដោយនរវិទូ អាំង ជូលាន។​
វគ្គទី ๒ ស្ដីពីព្រាយ អាប អមនុស្សផ្សេងៗ ដែលមនុស្សជាអ្នកបង្កើត។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «ចន្ទចរក្នុងរាត្រី» ច្រៀងដោយអ្នកស្រី មាសសុម៉ាលី និងលោកបឺតសំរេច។ 
๔–«នាទីសុខភាពយើង» 
ធ្វើយ៉ាងណាព្យាបាលជម្ងឺក្រោកទៅបត់ជើងតូចច្រើនដងពេក Nocturia ឬ Nocturnal Polyuria បាន?
๕–«នាទីពីនេះពីនោះ»  
រុស្ស៊ីផ្ដើមវាយលុកអ៊ុយក្រែនទៀតហើយ។ អាមេរិកប្រញាប់យកលុយជំនួយ ๔๐๐ លានដុល្លារទៅជួយក្រុងគាហ្វ។
បើរុស្ស៊ីផ្ដើមប្រើអាវុធនុយក្លែអ៊ែរ តើពិភពលោកនឹងទៅជាយ៉ាងណា?
វគ្គបញ្ចប់នៃការបកស្រាយសំនួរ «តើសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសស្ដីពីកម្ពុជា អាចសើរើបូរណភាពទឹកដីកម្ពុជា ដែលបាត់បង់ បានឬទេ?»​ ដោយ​សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសលោក ស្រ៊ុនស៊្រន​និងកញ្ញាភឺងសោភា៕
14May/24

កម្មវិធីផ្សាយ ថ្ងៃអង្គារ 14.05.2024

๑–«នាទីពាក្យបរទេសនៅក្នុងវចនានុក្រមខ្មែរ» រៀបរៀងដោយលោកនួនសុខវ៉ាងពីក្រុង Norcross រដ្ឋ GA ដោយលោកនឹងលើកយកពាក្យបរទេសដែលមានចុះផ្សាយក្នុងវចនានុក្រមសម្ដេច​ជួនណាត​មកជំរាបដល់វគ្គទី ๒๑ ។
๒–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់លោក Nayan Chanda​ អ្នកកាសែតឥណ្ឌា បកប្រែជាខេមរភាសាដោយ​លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ๙๙ ​។
ចិនបញ្ជូនកប៉ាល់ហោះប៊ូអ៊ិញ ๗๐๗ ទៅឆក់យកសម្ដេចសីហនុនិងបរិពារពីពោធិ៍ចិនតុងមុនកងទ័ពយួនចូលភ្នំពេញតែមួយស្របក់ប៉ុណ្ណោះ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «ព្រោះតែអូន» ច្រៀងដោយស៊ីនស៊ីសាមុត។

๔–«នាទីប្រវត្តិសាស្ត្រខ្មែរសហសម័យពី ๑๘๖๓ ដល់ បច្ចុប្បន្នកាល»​ ផ្អែកលើសៀវភៅប្រវត្តិសាស្ត្រខ្មែររបស់លោក​វ៉ាន់ឌី កាអុន និងអានជូនស្ដាប់ដោយលោកគិម​ប៊ុនស៊ន់ ពីប្រទេសបារាំង។

វគ្គទី ๑๖ ស្ដីពីមូលហេតុដែលសម្ដេចសីហនុងាកទៅរកកុម្មុយនីស្ត​ព្រោះខ្លាចអាមេរិកធ្វើគតព្រះអង្គដូចសម្លាប់ង៉ោឌិញឌៀម។
๕–«នាទីពីនេះពី័នោះ»
វគ្គបន្តនៃការបកស្រាយសំនួរ «តើសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសស្ដីពីកម្ពុជា អាចសើរើបូរណភាពទឹកដីកម្ពុជា ដែលបាត់បង់ បានឬទេ?»​ ដោយ​សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសលោក ស្រ៊ុនស៊្រន​និងកញ្ញាភឺងសោភា៕
13May/24

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 13.05.2024

๑–«នាទីអក្សរសាស្ត្រខ្មែរ» ថ្ងៃនេះសម្ដេចព្រះសង្ឃរាជជួនណាត ជោតញ្ញាណោ នឹងបកស្រាយអក្សរសាស្ត្រខ្មែរក្នុងភាគ ๑๐ វគ្គទី ๓ ពន្យល់អំពីការប្រើពាក្យខ្មែរផ្សេងៗ ឲ្យបានត្រឹមត្រូវ។

๒–«នាទីសៀវភៅខ្មែរ » រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”) ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃ​​និងអានបញ្ចូលសម្លេងដោយលោកវីរៈ វ៉ារ៉ានី​នៃក្រុមព្រះសុរិយា។

វគ្គទី ๕๔ «ការពិតពួកខ្មែរក្រហម ចាត់ទុកខ្ញុំជាខ្មាំង» ​។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «ម៉ាពីនក ​មកពីណា»​ ច្រៀងដោយ ស៊ីនស៊ីសាមុត រស់សេរីសទ្ធឬា​និងប៉ែនរ៉ម។
«នាទីសុខភាពយើង» 
๕–«នាទីពីនេះពីនោះ» 
«តើសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសស្ដីពីកម្ពុជា អាចសើរើបូរណភាពទឹកដីកម្ពុជា ដែលបាត់បង់ បានឬទេ?»​អធិប្បាយដោយ​សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីសលោក ស្រ៊ុនស៊្រន​និងកញ្ញាភីងសោភា។