12May/24

កម្មវិធីផ្សាយថ្ងៃអាទិត្យ 12.05.2024

๑–«នាទីលោកសំបូរិន្ទសម្ភាសសាស្ត្រាចារ្យកេងវ៉ាន់សាក់» អំពីព្រលឹង​ឬអត្តសញ្ញាណខ្មែរ វគ្គទី ๓๘ ។
ឯកលក្ខណ៍នៃរឿងរាមកេរ្តិ៍ខ្មែរគឹខុសពីរបស់រឿងរាមាយណៈរបស់ឥណ្ឌាត្រង់អ្នកតែងមិនឲ្យតម្លៃដល់ព្រះរាមឲ្យសមជាក្សត្រិយ៍ឡើយ​រហូតដល់មានជំនឿក្នុងចំណោមខ្មែរថាអត្ថបទរឿងរាមកេរ្តិ៍វាចង្រៃមិនគប្បីរក្សាទុកក្នុងផ្ទះ។
«នាទីនិទានចិនរឿង សាមកុក» 
ភាគទី   ឆាវឆាវ​លើកទ័ពវាយឈ្នះពួកចោរឈ្នួតសក់លឿងដែលស្រាប់តែងើបឡើងវិញ​ហើយឆាវឆាវក៏បានក្លាយជាមេទ័ពការពារបូព៌ាទិសរបស់អង្គចក្រព័ត្រ​ប្រមែប្រមូលអ្នកចម្បាំងពូកែៗ និងអ្នកចេះអ្នកដឹងជាច្រើនយកមកនៅជុំវិញខ្លួន។
«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនចម្រៀងមួយបទឈ្មោះ «យប់នេះកុំអោបអ្នកផ្សេង»​ច្រៀងដោយ ពែកមី ​តាមដោយចម្រៀងថៃចង្វាក់ដដែលឈ្មោះ «รอวันของเรา (រង់ចាំថ្ងៃរបស់យើង)» ច្រៀងដោយ ก๊อท จักรพันธ์ ។
๔–បទយកការណ៍ របស់លោកថាច់ពិយ៉ាស្ដីពីបាតុកម្មបងប្អូនខ្មែរក្រោមនៅមុខស្ថានទូតយួនកុម្មុយនីស្តនាខណ្ឌទី ๘ ក្រុងប៉ារីស កាលពីរសៀលថ្ងៃសៅរ៍​ ๑๑ ឧសភា ​๒๐๒๔ ។
បាតុកម្មខ្មែរកម្ពុជាក្រោមនៅមុខស្ថានទូតយួននៅ Paris 8e កាលពីរសៀលម៉ោង ๒ ថ្ងៃសៅរ៍ ๑๑ ឧសភា ๒๐๒๔ ទាមទារឲ្យយួនដោះលែង ព្រះសង្ឃនិងសកម្មជនសិទ្ធិមនុស្សខ្មែរក្រោមជាបន្ទាន់និងដោយឥតលក្ខខណ្ឌ។
๕–«នាទីពីនេះពីនោះ» 
តុលាការកំពូលនឹងកាត់សេចក្ដីជាប្រយោជន៍ដល់ដូណល់ត្រាំព្រោះប្រធានាធិបតីមិនមានអ្វីធានាអភ័យឯកសិទ្ធិ៕
11May/24

កម្មវិធីផ្សាយថ្ងៃសៅរ៍ 11.05.2024

១–«នាទីវប្បធម៌ខ្មែរ» រៀបរៀងដោយលោកម៉ីសុភីនៅក្រុងលីយ៉ុងប្រទេសបារាំង
ថ្ងៃនេះលោកនឹងរៀបរាប់អំពីឆ្នាំចន្ទគតិទាំង ๑๒ របស់ខ្មែរ។
–«នាទីនិទានចិន» រឿង «សាមកុក»
ភាគទី ๓๔ ក្រោយបានជ័យជំនះសម្លាប់វ៉ាងអ៊ុនបានហើយពួកចោរព្រៃទាំង ๔ គឺ លីជូអេះ កួកស៊ី វ៉ាន់ចូវ មិង ចាងជី ក៏ទាមទារសក្តិយសពីព្រះចៅហង់តេ ខណៈដែលុំមកតករីដែលបានសុខសាន្តដោយសារតុងជួព្យាយាមរកសាកសពតុងជួយកមកធ្វើពិធីបញ្ចុះ​តែក៏ត្រូវរន្ទះបាញ់ឆេះសាកសពសិប្បនិមិត្តអស់។
«នាទីតន្ត្រីប្រចាំថ្ងៃ្ងចុងសប្ដាហ៍»
សូមជូនចម្រៀងជ្រើសរើសដោយអ្នកស្រីខោលមុំ នៃក្រុង Columbus រដ្ឋ Ohio ។
«នាទីសុខភាពយើង»
ដោះស្រាយបញ្ហាលឹង្គមរណៈយ៉ាងណា?
«នាទីពីនេះពីនោះ» សុំអភ័យទោសពុំមាន «​ពីនេះពីនោះ» ទេ។
10May/24

កម្មវិធីផ្សាយថ្ងៃសុក្រ 10.05.24

๑–«នាទីព្រះពុទ្ធសាសនា​»
សូមអញ្ជើញស្ដាប់ធម្មទេសនាស្ដីពីពិធីសែនព្រែន សម្ដែងដោយព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ សមាជិកថេរសភាសង្ឃ ជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយក និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ ខេត្តសៀមរាប។ 
๒–«នាទីទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនីសូតាដែលថ្ងៃនេះលោកនឹងបន្តអានសំណេររបស់លោកទៀងណារិទ្ធឈ្មោះ «មហាគ្រោះជាតិខ្មែរ»​ ។
វគ្គទី ๕๒ សេចក្ដីថ្លែងការណ៍របស់មេប៉ូលីសក្រុង​ហេងពៅ​ក្រោយត្រូវចាប់ខ្លួនពីម៉ាឡេស៊ីបកអាក្រាតអំពើឧក្រឹដ្ឋរបស់ពួកអាយ៉ងយួន។
«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ​ «ចំប៉ីខេត្តកំពង់ចាម» របស់លោក នី សាលឿន យកមកច្រៀងឡើងវិញដោយ កម្លោះដួង វីរៈសិទ្ធ។
๔–«នាទីប្រវត្តិសាស្ត្រខ្មែរសហសម័យពី ๑๘๖๓ ដល់ បច្ចុប្បន្នកាល»​ របស់លោកវ៉ាន់ឌី កាអុន អានជូនស្ដាប់ដោយលោកគិម​ប៊ុនស៊ន់ ពីប្រទេសបារាំង ។
វគ្គទី ๑๕ ៖ ​ចាប់ផ្ដើមមានភាពមិនពេញចិត្តក្នុងចំណោមមន្ត្រីទាំងស្ដាំនិយម ទាំងឆ្វេងនិយមចំពោះនយោបាយអព្យាក្រឹតត្បាញ អាយរបស់ស្ដេចសីហនុ ថែមមានការបញ្ជាឲ្យយកខ្មែរសេរីមិនថាព្រាបអ៊ិន ​នៅឆ្នាំ ๑๙๖๔ ឬចៅបូរី និងមធុរានៅឆ្នាំ ๑๙๖๖ ទៅបាញ់ចោលនៅត្រពាំងក្រឡឹងហើយថតឲ្យប្រជាជនមើល​ និងការសម្លាប់ខ្មែរក្រហមរាប់ពាន់នាក់ជាពិសេសនៅសំឡូតនៅឆ្នាំ ๑๙๖๗ ជាមួយនឹងការទម្លាក់គ្រាប់បែកណាប៉ាល់គឺធុងសាំងទាំងធុងៗ ពីយន្តហោះ។
ខ្មែរសេរី សៅង៉ូយ ចៅបុរី មធុរា។
«នាទីពីនេះពីនោះ» 
លោកថាច់​ចាន់ធីអាវលឿង លោកខិណ្ណិតសុខអាវក្រហម ​បងកែវសុខាអាវដៃវែងស លោកកុយ​វណ្ណាអាវសបង់ក្រមា បុរសអាវខ្មៅពុកចង្កាស​គឺសានសុវិទ្យ (សុំទោស​ ๔ នាក់ទៀតចាំមិនបានទេថាជានរណាខ្លះ) ។
រូបថតថ្ងៃ ๒๗ ​មេសា​ ๒๐๒๔ គ្រួសារលោកទុងយ៉ាប់រួមមានម្ដាយក្មេកឧបាសិកាអ៊ីជា ​(អង្គុយកៅអីមានកង់)​ថតរួមជាមួយធម្មិកព្រហ្ម​និងសានសុវិទ្យ។
09May/24

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 09.05.2024

๑–«នាទីទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA
CNN អះអាងថាមានកម្មករអន្តោប្រវេសន៍ខ្មែរ​នៅស្រុកថៃ ๒ លាននាក់ ពាក់កណ្ដាលនេះជាជនអន្តោប្រវេសន៍ខុសច្បាប់។
«នាទីសៀវភៅខ្មែរ» រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”) ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃ​​និងអានបញ្ចូលសម្លេងដោយលោកវីរៈ វ៉ារ៉ានី​នៃក្រុមព្រះសុរិយា។
វគ្គទី ๕๓ «ខ្មែរក្រហមនឹងបាញ់ខ្ញុំចោលរឺយ៉ាងណា?» ។
«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនចម្រៀងខ្មែរឈ្មោះ «លួចស្នេហ៍ដួងចន្ទ័-ចន្ទ័អើយ» ​ច្រៀងដោយអ្នកស្រី សៀន រត្នា និងកូតទ្រយក្ស សិលឡូ ដោយ Peter Jacobson ។
«នាទីពីនេះពីនោះ» 
គម្រោងព្រែកជីកកាត់ពីមេកុង-បាសាក់​មក​ឆ្នេរសមុទ្រកែប ត្រូវខ្មែរអ្នកស្នេហាជាតិប្រឆាំងព្រោងព្រាត។
ខ្មែរអ្នកស្នេហាជាតិនាំគ្នាប្រឆាំងនឹងគម្រោងធ្វើស៊ីឆៅៗ​របស់រដ្ឋាភិបាលឪ-កូននៃនគររំដួល។
លោកប្រធានក្រុមប្រឹក្សា ๒๓ តុលា ๑๙๙๑ ​ប៉ែនវ៉ាណូ ទទួលក្មួយស៊្រុន ស៊្រន​ក្នុងឋានៈជាដៃគូអ្នកការពារគាំទ្រ សន្ធិសញ្ញា ๒๓ តុលាដូចគ្នា៕
08May/24

កម្មវិធីផ្សាយ ថ្ងៃពុធ 08.05.2024

๑–«នាទីសាសនាសាកល ៖ សាសនាឥស្លាម»​ សូមបន្តអានសៀវភៅ «មគ្គុទ្ទេសក៍មូស្លីមថ្មី» របស់លោកហ្វាហាទ សាឡិម ពិន ហ៊ូម៉ាម។
ឥស្លាមហាមឃាត់មិនឲ្យបរបាញ់សត្វដោយគ្មានគោលបំណងដើម្បីយកមកបរិភោគជាដាច់ខាត។
๒–«នាទីជួបនឹងបណ្ឌិតអាំងជូលាន» សូមជូនបាឋកថាស្ដីពី ភពអមនុស្ស​​​ក្នុងជំនឿខ្មែរ ដោយនរវិទូ អាំង ជូលាន។​
វគ្គទី ๑ ស្ដីពីអាបធ្មប់អារក្ខអ្នកតាព្រាយខ្មោច គឺអមនុស្ស ដែលមនុស្សជាអ្នកបង្កើត។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «សុរិន្ទខ្នងភ្នំ» ច្រៀងដោយអ្នកចម្រៀងបុរាណ ស្មៀនស្រឡៅ នៅឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ 
๔–«នាទីសុខភាពយើង» 
ថ្លោះម្រាមមេដៃ​កែខៃយ៉ាងណា?
๕–«នាទីពីនេះពីនោះ»  
សូមអញ្ជើញស្ដាប់មន្ត្រីខ្វាងឆ្លើយតបនឹងសំនួរ VOA ។
The Guardian: និស្សិតនៅប្រទេសនានា​នាំគ្នាតវ៉ាអ៊ីស្រាអែលវាយប្រហារតំបន់ហ្កាហ្សា។
07May/24

កម្មវិធីផ្សាយ ថ្ងៃអង្គារ 07.05.2024

๑–«នាទីពាក្យបរទេសនៅក្នុងវចនានុក្រមខ្មែរ» រៀបរៀងដោយលោកនួនសុខវ៉ាងពីក្រុង Norcross រដ្ឋ GA ដោយលោកនឹងលើកយកពាក្យបរទេសដែលមានចុះផ្សាយក្នុងវចនានុក្រមសម្ដេច​ជួនណាត​មកជំរាបដល់វគ្គទី ๒๐ ។
๒–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់លោក Nayan Chanda​ អ្នកកាសែតឥណ្ឌា បកប្រែជាខេមរភាសាដោយ​លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ๙๘ ​។
មេៗខ្មែរក្រហមអង្វរឲ្យស្ដេចសីហនុជួយអន្ទងចិត្តអន្តរជាតិឲ្យជួយកម្ពុជាប្រជាធិបតេយ្យប្រឆាំងយួនឈ្លានពានខណៈដែលរង់ចាំយន្តហោះប៊ូអ៊ិងចិនមកដឹកព្រះអង្គចេញពីភ្នំពេញ ๑ ថ្ងៃមុនយួនវ៉ៃយកភ្នំពេញបាន ๗​ មករា ๑๙๗๙ ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «បីម៉ាត់សម្រាប់សង្សារចាស់» របស់លោក Weeken។

๔–«នាទីប្រវត្តិសាស្ត្រខ្មែរសហសម័យពី ๑๘๖๓ ដល់ បច្ចុប្បន្នកាល»​ ផ្អែកលើសៀវភៅប្រវត្តិសាស្ត្រខ្មែររបស់លោក​វ៉ាន់ឌី កាអុន និងអានជូនស្ដាប់ដោយលោកគិម​ប៊ុនស៊ន់ ពីប្រទេសបារាំង។

វគ្គទី ๑๔ ស្ដីពី ស្ថានការណ៍នៅកម្ពុជាអព្យាក្រឹតពីឆ្នាំ ๑๙๖๔ ជាពិសេសនៅខែធ្នូ ๑๙๖๕ ដែលកងទ័ពអាមេរិកបានវាយប្រហារមកលើកម្ពុជាដោយត្រង់ព្រោះស្ដេចសីហនុបានធ្វើកិច្ចព្រមព្រៀងសម្ងាត់កាត់យក ๑๐% នៃអាវុធនិងសម្ភារៈសឹកដែលចិនដឹកឆ្លងកម្ពុជាទៅផ្គត់ផ្គង់ឲ្យយៀកកុង-យៀកណាមខាងជើង។
๕–«នាទីពីនេះពី័នោះ»
លោកសមរង្ស៊ីថា​កម្ពុជាមានកំពង់ផែសមុទ្រក្រុងព្រះសីហនុហើយ​អ្នកណាចង់បានព្រែកជីកដៃចោរ?
ព្រែកជីកប៉ាណាម៉ា​ត្រូវប្រើពេលសាង​ ๑๐ ឆ្នាំនិងថវិការាប់រយលានដុល្លារ។
ព្រែកជីកស៊ុយអេស៍នៅប្រទេសអេហ្ស៊ិប​ប្រើពេលសាង​ ๑๐ ឆ្នាំ ស្លាប់មនុស្សអស់ ๑๒๐,๐๐๐ នាក់៕
06May/24

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 06.05.2024

๑–«នាទីអក្សរសាស្ត្រខ្មែរ» ថ្ងៃនេះសម្ដេចព្រះសង្ឃរាជជួនណាត ជោតញ្ញាណោ នឹងបកស្រាយអក្សរសាស្ត្រខ្មែរក្នុងភាគ ๑๐ វគ្គទី ๒ ពន្យល់អំពីការប្រើពាក្យខ្មែរផ្សេងៗ ឲ្យបានត្រឹមត្រូវ។

๒–«នាទីសៀវភៅខ្មែរ » រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”) ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃ​​និងអានបញ្ចូលសម្លេងដោយលោកវីរៈ វ៉ារ៉ានី​នៃក្រុមព្រះសុរិយា។

វគ្គទី ๕๒ «ខ្ញុំត្រូវខ្មែរក្រហមចាប់ខ្លួននៅពេលខ្ញុំឆ្លងស្ទឹងមេទឹករួច» ​។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «ស្រលាញ់អូនដល់កាន់ឈើច្រត់»​ច្រៀងដោយ ជ័យ សុវ៉ាត តាមដោយបទ «ស្រលាញ់បងដល់កាន់ឈើច្រត់» ច្រៀងដោយ ចែម ស្រីល័ក្ខ។
«នាទីសុខភាពយើង» 
សានសុវិទ្យអះអាងថា៖ កៅអៀកយិនសិនកូរ៉េជួយបន្ធូរបន្ថយការឈឺចុកចាប់ចង្កេះរោគ sciatica បានយ៉ាងល្អ។
๕–«នាទីពីនេះពីនោះ» 
ក្រុមប្រឹក្សា​ ๒๓ តុលា ๑๙๙๑ ប្រឆាំងនឹងចិនសាងសង់ «ព្រែកជីកហ៊្វូណន់ដៃចោរ »ព្រោះចិនពុករលួយស៊ីដែកស៊ីថ្មស៊ីស៊ីម៉ង់ដូចសំណង់កាកតៅហ៊ូនៅស្រុកចិន។
05May/24

កម្មវិធីផ្សាយថ្ងៃអាទិត្យ 05.05.2024

๑–«នាទីលោកសំបូរិន្ទសម្ភាសសាស្ត្រាចារ្យកេងវ៉ាន់សាក់» អំពីព្រលឹង​ឬអត្តសញ្ញាណខ្មែរ វគ្គទី ๓๗ ។
ខ្មែរយើងថ្វីបើទទួលឥទ្ធិពលខាងសិល្បៈវប្បធម៌ពីឥណ្ឌា​ តែក៏មានឯកលក្ខណ៍ជាខ្មែរដាច់ពីឥណ្ឌា…
ឧទាហរណ៍ដូចជារឿង «រាមាយណៈ» របស់ឥណ្ឌាត្រូវបានបកស្រាយតាមបែបខ្មែរ ជារឿង «រាមកេរ្តិ៍» ទៅវិញ។
«នាទីនិទានចិនរឿង សាមកុក»  ដល់ភាគទី  ។
ក្រោយសម្លាប់ឪពុកធម៌មហាឧបរាជតុងជួដណ្ថើមយកស្រីកំណាន់ចិត្តទាវចាន់បានមកវិញហើយ លូពូកំពូលមេទ័ព ជាទេពក្នុងចំណោមមនុស្ស​ ក៍ចាញ់បច្ចាមិត្តរត់យកតែព្រះអាយុ។
រដ្ឋមន្ត្រីមហាផ្ទៃ​វ៉ាងអ៊ុនដែលបានប្រើល្បិចដណ្ដើមស្នេហ៍ដើម្បីផ្ដួលមេផ្ដាច់ការតុងជួ បានពលីជីវិតនៅចំពោះមុខពួកបះបោរក្នុងវាំងឆាងអាន ដោយយល់ព្រមលោតចុះពីកំពែងវាំងមកឲ្យសត្រូវសម្លាប់ក្រោយ​ទទួលបានជ័យជំនះលើតុងជួហើយ។
«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនចម្រៀងមួយបទឈ្មោះ «កិច្ចព្រមព្រៀងក្រុងប៉ារីស» និពន្ធទំនុកច្រៀងដោយ លោក សានូ ច្រៀងដោយ អ្នកស្រីស៊ានកេត្យា។
๔–បទសម្ភាសន៍ របស់លោកថាច់ពិយ៉ាជាមួយសកម្មជនការពារ កិច្ចព្រមព្រៀង សន្តិភាព ថ្ងៃ​ ๒๓ ​តុលា​ ๑๙๙๑ ក្មួយស្រ៊ុន ស្រ៊ននៅវត្តពោធិវង្សជាយក្រុងប៉ារីសកាលពីថ្ងៃសៅរ៍​ ๔ ឧសភា​๒๐๒๔ ។
សកម្មជន ๒๓ ​តុលា​ ๑๙๙๑ ស្រ៊ុន ស្រ៊នថ្លែងរៀបរាប់អំពីទស្សនកិច្ចរបស់ខ្លួននៅសហភាពអឺរ៉ុប​និងអត្ថន័យនៃការមកបំពេញទស្សនកិច្ចជាពិសេសនៅប្រទេសបារាំង។
ក្នុងឱកាសជាមួយគ្នានោះ កញ្ញាភីង ​សោភាដែលជាសមាជិកគណៈប្រតិភូរបស់ក្មួយស្រ៊ុន ស្រ៊ន​ក៏បានថ្លែងប្រាប់បងប្អូនខ្មែរដែលទៅចូលរួមប្រជុំនៅវត្តពោធិវង្សជាយក្រុងប៉ារីសអំពីចំណាប់អារម្មណ៍របស់នាងផងដែរ។
๕–«នាទីពីនេះពីនោះ» 
ខ្មែរ-បារាំងត្រៀមធ្វើបាតុកម្មបណ្ដេញយោធាចិនចេញពីមូលដ្ឋានទ័ពជើងទឹករាម៕
04May/24

កម្មវិធីផ្សាយថ្ងៃសៅរ៍ 04.05.2024

១–«នាទីវប្បធម៌ខ្មែរ» រៀបរៀងដោយលោកម៉ីសុភីនៅក្រុងលីយ៉ុងប្រទេសបារាំង
ថ្ងៃនេះលោកនឹងរៀបរាប់អំពីការវិវឌ្ឍអក្សរខ្មែរពីបូរាណមកដល់បច្ចុប្បន្ន។
–«នាទីនិទានចិន» រឿង «សាមកុក»
ភាគទី ๓๒ ក្រោយបានជ័យជំនះក្នុងការប្រើធីតាចិញ្ចឹម​ទាវចាន់ជាអាវុធសម្លាប់មេផ្ដាច់ការតុងជួបានហើយ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ វ៉ាងអ៊ុនបានឡើងធ្វើជាមហាឧបរាជជំនួសតុងជួហើយកាចសាហាវមិនខុសពីតុងជួឡើយ។
«នាទីតន្ត្រីប្រចាំថ្ងៃ្ងចុងសប្ដាហ៍»
សូមជូនចម្រៀងជ្រើសរើសដោយអ្នកស្រីខោលមុំ នៃក្រុង Columbus រដ្ឋ Ohio ។
«នាទីសុខភាពយើង»
ធ្វើយ៉ាងណាទើបអាចបង្កើន Stem Cells បានតាមធម្មជាតិ?
03May/24

កម្មវិធីផ្សាយថ្ងៃសុក្រ 03.05.24

๑–«នាទីព្រះពុទ្ធសាសនា​»
សូមអញ្ជើញស្ដាប់ធម្មទេសនាស្ដីពីជំនឿផ្ដេសផ្ដាសខ្មែរពូកែជឿណាស់ សម្ដែងដោយព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ សមាជិកថេរសភាសង្ឃ ជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយក និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ ខេត្តសៀមរាប។ 
๒–«នាទីទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនីសូតាដែលថ្ងៃនេះលោកនឹងបន្តអានសំណេររបស់លោកទៀងណារិទ្ធឈ្មោះ «មហាគ្រោះជាតិខ្មែរ»​ ។
វគ្គទី ๕๑ ដៃជើងរបស់ហ៊ុនសែនជាយួន​មានទាំងប្រុសទាំងស្រី។
«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ​ «បងស្រឡាញ់តែអូន» របស់លោកលោក នី សាលឿន យកមកច្រៀងឡើងវិញដោយ កម្លោះដួង វីរៈសិទ្ធ។
๔–«នាទីប្រវត្តិសាស្ត្រខ្មែរសហសម័យពី ๑๘๖๓ ដល់ បច្ចុប្បន្នកាល»​ របស់លោកវ៉ាន់ឌី កាអុន អានជូនស្ដាប់ដោយលោកគិម​ប៊ុនស៊ន់ ពីប្រទេសបារាំង ។
វគ្គទី ๑๓ ៖ សេដ្ឋកិច្ចខ្មែរសម័យសង្គមរាស្ត្រនិយម​ជាពិសេសក្រោយកាត់ផ្ដាច់ចំណងការទូតជាមួយនិងផ្ដាច់ជំនួយពីស.រ.អ.​នៅឆ្នាំ ๑๙๖๔ ចាប់ផ្ដើមមានភាពមិនពេញចិត្តក្នុងចំណោមកងយោធពលខេមរភូមិន្ទព្រោះត្រូវកាត់ប្រាក់ខែ។
«នាទីពីនេះពីនោះ» 
លោកសមរង្ស៊ីមិនយល់ស្របនឹងគំនិតជីកព្រែកហ៊្វូណន់របស់ «ពួកអំបែងអណ្ដែត»​នៅភ្នំពេញ។
រង្ស៊ីថាកោះត្រល់ជារបស់យួនហ៊ុនសែនប្រគល់ឲ្យកាលពីឆ្នាំ ๑๙๘๒ វាពាំងផ្លូវចេញចូលព្រែកជីកដៃចោរនេះបាត់ទៅហើយ៕