01Jun/24

កម្មវិធីផ្សាយថ្ងៃសៅរ៍ 01.06.2024

១–«នាទីវប្បធម៌ខ្មែរ» រៀបរៀងដោយលោកម៉ីសុភីនៅក្រុង
លីយ៉ុងប្រទេសបារាំង
ថ្ងៃនេះលោកនឹងលើកយករឿងប្រក្រតិទិនមកជំរាបនិងរៀប
រាប់អំពីទំនៀមទម្លាប់ប្រពៃណីព្រាហ្មណ៍ដូចជាបុណ្យព្រះគណេស
Ganesh Chaturthi​ថ្ងៃទី๔ ខែភទ្របទ។
–«នាទីនិទានចិន» រឿង «សាមកុក»
ភាគទី ๔๐ លីវប៉ីប្រឈមមុខនឹង​ឆាវឆាវ​ពេលមកជួយថាវឈាន
ដែលត្រូវឆាវឆាវឡោមព័ទ្ធក្រុងក្នុងបំណងសងសឹកឲ្យឪពុក​ឆាវ
សុងដែលទាហានរបស់ថាវឈានបានសម្លាប់។
«នាទីតន្ត្រីប្រចាំថ្ងៃ្ងចុងសប្ដាហ៍»
សូមជូនចម្រៀងជ្រើសរើសដោយអ្នកស្រីខោលមុំ នៃក្រុង Columbus
រដ្ឋ Ohio គឺបទ «ឱទង់ជាតិខ្មែរ» ច្រៀងជាពួកនិងចម្រៀង​មួយបទ
ទៀតឈ្មោះ «បេះដូងយើងជាខ្មែរ» ច្រៀងដោយកម្លោះ ឆនសុវណ្ណារាជ ។
«នាទីសុខភាពយើង»
ហេតុអ្វីបានជាគួរងាកមកហូបចំណីប្រភេទអាស៊ីតតិចអាកាឡាំងច្រើន
មាន៖​​ បន្លែ ផ្លែឈើ គ្រាប់ណាត់ ជាដើមនោះ?
๕–«នាទីពីនេះពីនោះ»
អតីតប្រធានាធិបតី ដូណាល់​ត្រាំ ត្រូវគណៈវិនិច្ឆ័យសាលាដំបូង​
សង្កាត់ Manhattan, NY, កាត់ក្ដីថាមានកំហុសតាមការចោទ
ប្រកាន់ទាំង ๓๔ ករណី។
សូមអញ្ជើញស្ដាប់ធម្មិកព្រហ្មថ្លែងជម្រាបអំពី «វិទ្យាស្ថាន បច្ចេកវិជ្ជា ធម្មិក»
31May/24

កម្មវិធីផ្សាយថ្ងៃសុក្រ 31.05.24

๑–«នាទីព្រះពុទ្ធសាសនា​»
ទេសន៍គ្រែពីរដោយតេជគុណ គូ សុភាព និង ជួន កក្កដាអធិប្បាយ 
អំពីវិធីធ្វើបុណ្យដោយប្រយោលតើបានបុណ្យឬទេ​និងវិធីធ្វើបុណ្យ
យ៉ាងណាឲ្យម្ដាយអាយុវែង។
๒–«នាទីទស្សនៈអ្នកនិពន្» របស់លោក ជាតិហង្សាពីរដ្ឋមីនីសូតា
ដែលថ្ងៃនេះលោកនឹងបន្តអានសំណេររបស់លោកទៀងណារិទ្ធឈ្មោះ
«មហាគ្រោះជាតិខ្មែរ»​ ។
Gen. Sak Sut Sakhorn Gen. Dien Del
វគ្គទី ๕๕ បន្តរៀបរាប់ពីការបោកបញ្ឆោត រិច្ឆាត គិរីគិម​ អនុប្រ
ធានក្រុមតស៊ូប្រឆាំង​ហ៊ុនសែន CFF​ របស់ឈុនយ៉ាសិទ្ធឲ្យធ្វើរដ្ឋ
ប្រហារ​នៅខែវិច្ឆិកាឆ្នាំ ๒๐๐๐ ​ដើម្បីប្រមូលចាប់ពួកអតីតនាយ
ទាហានសាធារណរដ្ឋខ្មែរ។
«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ​ «ជីវិតខ្មែរក្រោម» រៀបរាប់ពីការដែលបារាំងបាន
លើកទឹកដីកម្ពុជាក្រោមទៅឲ្យយួនបាវដាយធ្វើឲ្យខ្មែរក្រោមបិះ
ដាច់ពូជ។
๔–«នាទីប្រវត្តិសាស្ត្រខ្មែរសហសម័យពី ๑๘๖๓ ដល់ បច្ចុប្បន្នកាល»
របស់លោកវ៉ាន់ឌី កាអុន អានជូនស្ដាប់ដោយលោកគិម​ប៊ុនស៊ន់
ពីប្រទេសបារាំង ។
វគ្គទី ๒๑ ៖ ​ស្ដីពីការចាប់ផ្ដើមសកម្មភាពរបស់បក្សកុម្មុយនីស្តខ្មែរ
និងទស្សនកិច្ចនៅកម្ពុជារបស់​ឧត្តមសេនីយ៍ Charles de Gaulle ។
30May/24

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 30.05.2024

๑–«នាទីទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA
ទស្សនៈថាជនជាតិខ្មែរអភ័ព្វណាស់៖ខ្មែរដែលបានឆ្លងកាត់ជីវិត
រស់នៅសម័យខ្មែរក្រហមដូចលោកពិនយ៉ាថៃ ឬខ្លួនអ្នកគ្រូ មាន
រាប់លាននាក់។
๒–«នាទីសៀវភៅប្រលោមលោក»
សូមជូនរឿង «ជីវិតឥតន័យ»​និពន្ធដោយលោកសុទ្ធប៉ូលីន​
និងអានជូនស្ដាប់ដោយសានសុវិទ្យ។
«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនចម្រៀងមនោសញ្ចេតនាមួយបទឈ្មោះ «ប្រុសចិត្តខ្មៅ
ម្នាក់នេះសមតែស្លាប់» និពន្ធទំនុកច្រៀងដោយថុនស្រីពេជ្រ
សម្រួលតន្ត្រីដោយ​ម៉មសុគន្ធា សំនៀងដើម៖ លោកដួងវីរសិទ្ធ
និងយកមកច្រៀងឡើងវិញដោយ លោកសុទ្ធារិទ្ធ។
«នាទីពីនេះពីនោះ» 
វិធីការពារការវាយប្រាហារពីពួកអ៊ិនឌៀនដោយពួកនិគមជន
អាមេរិកាំង។
ឧទាហរណ៍ Kibbutz នៅអ៊ីស្រាអែល៕
29May/24

កម្មវិធីផ្សាយ ថ្ងៃពុធ 29.05.2024

๑–«នាទីសាសនាសាកល ៖ សាសនាឥស្លាម»​ សូមបន្តអានសៀវភៅ
«មគ្គុទ្ទេសក៍មូស្លីមថ្មី» របស់លោកហ្វាហាទ សាឡិមពិន ហ៊ូម៉ាម។
គ្មានសមរភូមិឬជម្លោះទេក្នុងគ្រួសារជនមូស្លិម ដែលអាចមាន
បុរសជាប្ដីម្នាក់​និង​ស្ត្រីជាភរិយា ๔ នាក់រស់នៅជុំគ្នា។
๒–«នាទីជួបនឹងបណ្ឌិតអាំងជូលាន» សូមជូនបាឋកថាស្ដីពី
ប្រវតិ្ដសង្ខេបតំបន់អង្គរ វគ្គ១_1 សម្ដែងតាមរយៈប្រព័ន្ធទូរ
ស័ព្ទដោយលោកសាស្ត្រាចារ្យ​អាំងជូលាន។​
តំបន់អង្គរ​លាត​សន្ធឹង​លើ​ផ្ទៃដី​ប្រមាណ ៤០០​គីឡូម៉ែត្រ​ក្រឡា
ដែល​មាន​ប្រាសាទ​បុរាណ​ជា​ច្រើន រាប់​បញ្ចូល​ទាំង​ព្រៃ​ឈើ​ចម្រុះ
ផង។​ 
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «ព្រលឹង​អង្គរ»​ ច្រៀង​ដោយលោកដួងវីរសិទ្ធ​និង
អ្នកនាងឈិន​ ម៉ានិច្ច​។ 
๔–«នាទីសុខភាពយើង» 
វិធី ๕ ប្រការដែលចាស់ៗ​ក្មេងៗគួរប្រតិបត្តិដើម្បីថែរក្សាសុខ
ភាពឲ្យនៅល្អ។
๕–«នាទីពីនេះពីនោះ»  
រូបសំណាករបស់លោកបណ្ឌិតសឺងង៉ុកថាញ់សិតពីស្ពាន់រួច
ហើយដោយបុរីអង្គរយើង។
ខ្មែរអ្នកសាធារណរដ្ឋនិយមនៅឯនាយសមុទ្រណាត់គ្នាបង្កើត
«សាធារណរដ្ឋខ្មែរទី ๒» នៅថ្ងៃអាទិត្យ ๓๐ មិថុនា ๒๐๒๔ ៕
28May/24

កម្មវិធីផ្សាយ ថ្ងៃអង្គារ 28.05.2024

๑–«នាទីពាក្យបរទេសនៅក្នុងវចនានុក្រមខ្មែរ» រៀបរៀងដោយ
លោកនួនសុខវ៉ាងពីក្រុង Norcross រដ្ឋ GA ដោយលោកនឹងលើក
យកពាក្យបរទេសដែលមានចុះផ្សាយក្នុងវចនានុក្រមសម្ដេច
​ជួនណាត​មកជំរាបដល់វគ្គទី ๒๓ ។
๒–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់លោក
Nayan Chanda​ អ្នកកាសែតឥណ្ឌា បកប្រែជាខេមរភាសាដោយ​
លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ๑๐๑ ​។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «ជ្រង» យាងអស់គ្រូ ឥសី គ្រូនៅភ្នំតូចភ្នំធំទាំង
ឡាយទាំងពួង ច្រៀងដោយលោក​ពុកសាបន។
๔–«នាទីប្រវត្តិសាស្ត្រខ្មែរសហសម័យពី ๑๘๖๓ ដល់ បច្ចុប្បន្ន
កាល»​ ផ្អែកលើសៀវភៅប្រវត្តិសាស្ត្រខ្មែររបស់លោក​វ៉ាន់ឌីកាអុន
និងអានជូនស្ដាប់ដោយលោកគិម​ប៊ុនស៊ន់ ពីប្រទេសបារាំង។
ក្រោយសម្ដេចសីហនុធ្វើសន្ធិសញ្ញាមិត្តភាពជាមួយចិនប៉េកាំង​
កងទ័ពអាមេរិក-វៀតណាមខាងត្បូង​ក៏បន្តវាយប្រហារទៅលើ
ភូមិខ្មែរនៅតាមជាយដែនខាងកើត។
๕–«នាទីពីនេះពី័នោះ»
អ្នកណាចំណេញរឿងព្រែកជីកហ៊្វូណន់តេជោ?
តុលាការព្រហ្មទណ្ឌទីក្រុងប៉ារីសនឹងកាត់ទោសហ៊ីងប៊ុនហៀង
​និង​ហ៊ុយពិសិដ្ឋនៅថ្ងៃទី ១៩ និង ២០ ខែធ្នូ ឆ្នាំ ២០២៤ ពីបទ
ប៉ុនប៉ងធ្វើឃាត សម រង្ស៊ី៕
27May/24

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 27.05.2024

๑–«នាទីអក្សរសាស្ត្រខ្មែរ» ថ្ងៃនេះសម្ដេចព្រះសង្ឃរាជជួនណាត
ជោតញ្ញាណោ នឹងបកស្រាយអក្សរសាស្ត្រខ្មែរក្នុងភាគ ๑๐ វគ្គ
ទី ๔/๒ -ពន្យល់អំពីការប្រើពាក្យខ្មែរផ្សេងៗ ដូចជាពាក្យថា​
«ហេង» ​និង «​ស៊យ» ជាដើម។
๒–«នាទីសៀវភៅខ្មែរ » សូមជូនបទសម្ភាសន៍របស់លោក​វីរៈ
វ៉ារ៉ានីនៃក្រុមព្រះសុរិយាជាមួយលោកពិន​យ៉ាថៃនៃសៀវភៅ 
«ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son”) ដែល
លោកពិន យ៉ាថៃ​បាននិពន្ធឡើងហើយអានបញ្ចូលសម្លេង
ដោយលោកវីរៈ វ៉ារ៉ានី​នៃក្រុមព្រះសុរិយាទើបនឹងចប់ទៅកាល
ពីសប្ដាហ៍មុន។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនភ្លេងកន្ទ្រឹមខ្មែរសុរិន្ទមួយបទច្រៀងនិងកូតទ្រដោយ
ឆែម ធីរជ័យ នៃវង់មរតកមេឌៀ។
«នាទីសុខភាពយើង» 
ថ្ងៃនេះសូមនិយាយអំពីជន្ងឺឫសដូងបាត តើអាចព្យាបាល
បានដោយវិធីណា?
๕–«នាទីពីនេះពីនោះ» 
គណៈអធិបតីនៃសវនាការ ការពិនិត្យឡើងវិញជាសាកលតាម
កាលកំណត់ UPR លើកទី ๔๖ នៅក្រុងហ្សឺណែវប្រទេសស្វិស។
តំណាងរដ្ឋាភិបាល​ហ៊ុនសែន-ហ៊ុនម៉ាណែតទៅឆ្លើយតបនឹង
ការដេញដោលរបស់អ.ស.ប.នៅក្រុងហ្សឺណែវ៕
26May/24

កម្មវិធីផ្សាយថ្ងៃអាទិត្យ 26.05.2024

๑–«នាទីលោកសំបូរិន្ទសម្ភាសសាស្ត្រាចារ្យកេង
វ៉ាន់សាក់» អំពីព្រលឹង​ឬអត្តសញ្ញាណខ្មែរ វគ្គទី ๔๐ ។
អត្ថន័យប្រាសាទខ្មែរដែលជាមេ​ ជានាងគង្ហីង
-ព្រះធរណី ឡោមព័ទ្ធដោយបា គឺទឹកឬក្រពើ។
ប្រាសាទ​«មេបូន» ហាក់ដូចជាអណ្ដែតទឹកនៅ
កណ្ដាលបារាយណ៍ខាងលិច។
ប្រាសាទនគរវត្ត​ឬ«ព្រះពិស្ណុលោកា»​ក៏ព័ទ្ធជុំវិញ
ដោយគូទឹកហាក់ដូចអណ្ដែតនៅកណ្ដាលសាគរ។
«នាទីនិទានចិនរឿង សាមកុក» 
ភាគទី   លីវប៉ី បានសម្រេចចិត្តជួយថាវ​ឈាន​
និង​ខុងរ៉ុង តស៊ូប្រឆាំងឆាវឆាវដែលប្រាថ្នាសង
សឹកឲ្យឳពុកឆាវសុងដែលត្រូវកូនចៅរបស់ថាវ
ឈានសម្លាប់។

«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនចម្រៀងអាពាហ៍ពិពាហ៍មួយបទឈ្មោះ
«ស្រណោះថ្ងៃការ» ច្រៀងដោយណូយ​វ៉ាន់ណេត។
๔–«នាទីពីនេះពីនោះ» 
តុលាការយុតិ្តធម៌អន្តរជាតិ ICJ បញ្ជាឲ្យ​ អ៊ីស្រាអែល
ឈប់វ៉ៃតំបន់ហ្កាហ្សារបស់ប៉ាឡេស្ទីន។
ក្រុមសាធារណរដ្ឋខ្មែរទី ๒ អំពាវនាវរកសមាជិក
សកម្ម៕
25May/24

កម្មវិធីផ្សាយថ្ងៃសៅរ៍ 25.05.2024

១–«នាទីវប្បធម៌ខ្មែរ» រៀបរៀងដោយលោកម៉ីសុភីនៅក្រុងលីយ៉ុងប្រទេសបារាំង
ថ្ងៃនេះលោកនឹងលើកយកទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរសម័យអង្គរដ៏រុងរឿង ដូចដែលមន្ត្រីទុតចិនលោកជូតាខ្វាន់បានទៅឃើញនៅចុងសតវត្សទី ๑๓ មកជំរាប។
–«នាទីនិទានចិន» រឿង «សាមកុក»
ភាគទី ๓๘ ខុងរ៉ុងបាន អ្នកក្លាហាន​តៃឈីហ្សឹជួយនាំសារទៅសុំជំនួយពី លិវប៉ី មកច្បាំងបណ្ដេញពួកចោរឈ្នួតក្បាលលឿង។
«នាទីតន្ត្រីប្រចាំថ្ងៃ្ងចុងសប្ដាហ៍»
សូមជូនចម្រៀងជ្រើសរើសដោយអ្នកស្រីខោលមុំ នៃក្រុង Columbus រដ្ឋ Ohio គឺបទមាតុភូមិខ្ញុំអើយច្រៀងដោយអ្នកនាងទូចស៊ុននិច​និង​មួយបទទៀតជាចម្រៀងស្នេហាជាតិច្រៀងដោយលោក​ថាច់ថេវិន។
«នាទីសុខភាពយើង»
ការហាត់ប្រាណនៅ Gym ជាវិធីជួយប្រោសលិង្គឲ្យមានជីវិតជីវ៉ាឡើងវិញព្រោះវានឹងជួយបង្កើនសារធាតុ Nitric Oxide ក្នុងខ្លួនមនុស្សយើង។
24May/24

កម្មវិធីផ្សាយថ្ងៃសុក្រ 24.05.24

๑–«នាទីព្រះពុទ្ធសាសនា​»
សូមអញ្ជើញស្ដាប់ធម្មទេសនាបកស្រាយអំពីប្រវត្តិនៃពិធីក្រុងពាលី សម្តែងដោយព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ សមាជិកថេរសភាសង្ឃ ជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយក និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ ខេត្តសៀមរាប។ 
๒–«នាទីទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនីសូតាដែលថ្ងៃនេះលោកនឹងបន្តអានសំណេររបស់លោកទៀងណារិទ្ធឈ្មោះ «មហាគ្រោះជាតិខ្មែរ»​ ។
វគ្គទី ๕๔ និយាយអំពីអំពើទ្រូស្តមិត្តរបស់​រិច្ឆាត គិរីគិម​ អនុប្រធានក្រុមតស៊ូប្រឆាំង​ហ៊ុនសែន​គឺចលនាអ្នកតស៊ូខ្មែរដើម្បីសេរីភាព ​ឬកងទ័ពសេរីជាតិកម្ពុជា ហៅ កាត់ថា CFF​ របស់ឈុនយ៉ាសិទ្ធ​ដោយ ​រិច្ឆាត គិរីគិម​ បានលក់ការសម្ងាត់ស្ដីពីការប៉ុនប៉ងធ្វើរដ្ឋប្រហារ​ទម្លាក់​ហ៊ុនសែននៅខែវិច្ឆិកាឆ្នាំ ๒๐๐๐ ​ឬនិយាយម្យ៉ាងទៀត ហ៊ុនសែនបានបោក រិច្ឆាត​ គិរី គិមឲ្យលេងល្ខោនធ្វើរដ្ឋប្រហារដើម្បីឲ្យហ៊ុនសែនប្រមូលចាប់ពួកនាយទាហានប្រឆាំងនឹងខ្លួន ក្នុងតម្លៃ ๑.๕ លានដុល្លារ ​តែរិច្ឆាត​គិរីគិមក៏ត្រូវហ៊ុនសែនចាប់ដាក់គុកព្រៃសដូចគេឯងដែរហើយក៏បាន​ស្លាប់ក្នុងគុក​២០ឆ្នាំក្រោយមកដោយសារជម្ងឺកូវិដ-๑๙។
«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ​ «ប្រស្នា ๔ ខ» ច្រៀងដោយ អ្នកនាង​ទូចស្រីនិច​និង​លោក​អ៊ាងស៊ីថុល។
๔–«នាទីប្រវត្តិសាស្ត្រខ្មែរសហសម័យពី ๑๘๖๓ ដល់ បច្ចុប្បន្នកាល»​ របស់លោកវ៉ាន់ឌី កាអុន អានជូនស្ដាប់ដោយលោកគិម​ប៊ុនស៊ន់ ពីប្រទេសបារាំង ។
វគ្គទី ๑๙ ៖ ​ស្ដីពីបញ្ហាសេដ្ឋកិច្ចដែលធ្លាក់ចុះព្រោះតែនយោបាយជាតូបនីយកម្មរបស់ខៀវសំផន​និង​ការផ្ដាច់ជំនួយយោធានិងសេដ្ឋកិច្ចអាមេរិកនៅឆ្នាំ ๑๙๖๓។
«នាទីពីនេះពីនោះ» 
អ្នកសង្កាត់ Bronxនៃបុរី New York ​ដែលធ្លាប់តែគាំទ្របក្សប្រជាធិបតេយ្យ នាំគ្នាមកស្វាគមន៍ Donald Trump យ៉ាងកុះករ​កាលពីល្ងាចថ្ងៃព្រហស្បតិ៍។
ឃើញមនុស្សទៅទទួល Donald Trump ច្រើនសន្ធឹកសន្ធាប់ ពួកបក្សប្រជាធិបតេយ្យនាំគ្នាព្រួយចិត្ត។
អាមេរិកាំងនៅសង្កាត់ Bronx នៃបុរីញិវយ៉កចេញមកស្វាគមន៍ត្រាំដែលមកបង្ហាញខ្លួននៅក្នុងទឹកដីពួកបក្សប្រជាធិបតេយ្យជាលើកដំបូងយ៉ាងច្រើនកុះករ។
លោកឈុនយ៉ាសិទ្ធ «ឧទ្ទាមដោយចៃដន្យ» ត្រូវអាមេរិកសម្រេចទោសឲ្យជាប់គុករហូតមួយជីវិតដោយគ្មានសិទ្ធិសុំដោះលែងមុនកាលកំណត់គឺស្លាប់បានឡើយ៕
23May/24

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 23.05.2024

๑–«នាទីទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA
ស្ដីពីតម្លៃនៃជីវិត…មនុស្សជាសត្វដ៏ប្រសើរ​ដឹងខុសដឹងត្រូវមានសេចក្ដីក្លាហាន ហ៊ានតស៊ូម្ដូរស្លាប់រស់ដើម្បីសេរីភាព​​។ រូបថតកងនារីក្លាហានក្នុងឱកាសបុណ្យឯករាជ្យកាលពីឆ្នាំ ๑๙๖๒ ។
«នាទីសៀវភៅខ្មែរ» រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”) ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃ​​និងអានបញ្ចូលសម្លេងដោយលោកវីរៈ វ៉ារ៉ានី​នៃក្រុមព្រះសុរិយា។
វគ្គទី ๕๗ (ភាគបញ្ចប់) «ក្រុមគ្រួសារ សាច់ញាតិខ្ញុំតិចណាស់ដែលមានជីវិតរស់រាន ក្រោយថ្ងៃ ๗ មករា» ។
«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនចម្រៀងស្ដីពីខ្មែរក្រោមមួយបទឈ្មោះ «៤៤វត្តនិគមថ្កូវ» ច្រៀងដោយអ្នកនាង អឿន ស្រីមុំ។
«នាទីពីនេះពីនោះ»  ថ្ងៃនេះសុំឈប់មិនធ្វើពីនេះពីនោះមួយថ្ងៃ។