11Jun/24

កម្មវិធីផ្សាយ ថ្ងៃអង្គារ 11.06.2024

๑–«នាទីពាក្យបរទេសនៅក្នុងវចនានុក្រមខ្មែរ» រៀបរៀងដោយ
លោកនួនសុខវ៉ាងពីក្រុង Norcross រដ្ឋ GA ដោយលោកនឹងលើក
យកពាក្យបរទេសដែលមានចុះផ្សាយក្នុងវចនានុក្រមសម្ដេច
​ជួនណាត​មកជំរាបដល់វគ្គទី ๒๕ ។
๒–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់លោក
Nayan Chanda​ អ្នកកាសែតឥណ្ឌា បកប្រែជាខេមរភាសាដោយ​
លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ๑๐๓ ​។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «Sealed With A Kiss» ច្រៀងដោយ ប្រៃអាន់ ហៃឡែន
​និង​បទដដែលជាភាសាខ្មែរច្រៀងដោយស៊ីនស៊ីសាមុត។
๔–«នាទីប្រវត្តិសាស្ត្រខ្មែរសហសម័យពី ๑๘๖๓ ដល់ បច្ចុប្បន្ន
កាល»​ ផ្អែកលើសៀវភៅប្រវត្តិសាស្ត្រខ្មែររបស់លោក​វ៉ាន់ឌីកាអុន
និងអានជូនស្ដាប់ដោយលោកគិម​ប៊ុនស៊ន់ ពីប្រទេសបារាំង។
វគ្គទី ๒๔ ស្ដីពី ភាគទីពីរនៃប្រវត្តិសាស្ត្រខ្មែររបស់លោកវណ្ឌី កាអុន។
๕–«នាទីពីនេះពី័នោះ» ថ្ងៃនេះមិនមាន ពនពនដោយសានសុវិទ្យទេ។
10Jun/24

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 10.06.2024

๑–«នាទីអក្សរសាស្ត្រខ្មែរ» ថ្ងៃនេះសម្ដេចព្រះសង្ឃរាជជួនណាត
ជោតញ្ញាណោបកស្រាយអក្សរសាស្ត្រខ្មែរក្នុងភាគ ๑๑ វគ្គទី ๑ ។
๒–«នាទីសៀវភៅប្រលោមលោក»
សូមជូនវគ្គទី ๔ នៃរឿង «ជីវិតឥតន័យ»​ និពន្ធដោយលោកសុទ្ធ
ប៉ូលីននិងអានជូនស្ដាប់ដោយសានសុវិទ្យ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងបារាំងល្បីល្បាញពីអតីត​ «Aline» របស់ Christophe
ឆ្នាំ ๑๙๖๕…បកប្រែជាខ្មែរនិងច្រៀងឡើងវិញដោយលោក​ហួរ​ឡាវី។
តាមដោយចម្រៀងដដែលនេះគឺ «Aline» ច្រៀងដោយម្ចាស់
បទភ្លេង Christophe (ជាតិឆ្នាំ ๑๙๔๕-មរណៈឆ្នាំ๒๐๒๐ ពេល
អាយុបាន ๗๔ ឆ្នាំ)​ ។
«នាទីសុខភាពយើង» 
សានសុវិទ្យនិយាយពីការព្យាបាលជម្ងឺដោយប្រើ Stem Cells
ទៀតហើយ។
๕–«នាទីពីនេះពីនោះ» 
09Jun/24

កម្មវិធីផ្សាយថ្ងៃអាទិត្យ 09.06.2024

๑–«នាទីលោកសំបូរិន្ទសម្ភាសសាស្ត្រាចារ្យកេងវ៉ាន់សាក់» 
អំពីព្រលឹង​ឬអត្តសញ្ញាណខ្មែរ វគ្គទី ๔๒ ។
អ្នកទាំង ๒ បន្តជជែកដេញដោលនិងអធិប្បាយអំពីដើមកំណើត
របស់ជនជាតិខ្មែរដែលលោកសាស្ត្រាចារ្យអះអាងថាកើតមកពីសត្វ
ត្រកួតដែលក្រោយមកក្លាយទៅជាសត្វក្រពើដែលអាចមានជីវិត
តពូជពង្សបានរាប់លានឆ្នាំ។
«នាទីនិទានចិនរឿង សាមកុក» 
ភាគទី ๔๒ ឆាវឆាវត្រូវបញ្ឆោតឲ្យលើកទ័ពចូលទៅជាប់កុនក្នុង
ក្រុង​ភូយ៉ាងហើយប្រើល្បិចងាយៗរត់គេចពីលូពូចេញមកបាន។
«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ «សុំហែកខោខ្លី» ច្រៀងដោយទូចស៊ុននិចកាលនៅ
ជាអ្នកគ្រូបណ្ដូលចិត្តទាំងរូបរាងមុខមាត់ស្អាតបាតសម្លេងពិរោះ
មិនទាន់ត្រូវមនុស្សចង្រៃបាញ់ប្រហារបណ្ដាលឲ្យម្ដាយស្លាប់។
๔–«នាទីពីនេះពីនោះ» 
08Jun/24

កម្មវិធីផ្សាយថ្ងៃសៅរ៍ 08.06.2024

១–«នាទីវប្បធម៌ខ្មែរ» រៀបរៀងដោយលោកម៉ីសុភីនៅក្រុង
លីយ៉ុងប្រទេសបារាំង
ថ្ងៃនេះលោកម៉ីសុភីនឹងលើកយករឿងសករាជពិភពលោក រួមទាំងមហា
សករាជ​និង​ចុល្លសករាជ របស់ខ្មែរយើងមកអធិប្បាយផង។
–«នាទីនិទានចិន» រឿង «សាមកុក»
សូមអភ័យទោស ថ្ងៃសៅរ៍នេះមិនមាន​រឿងសាមកុកទេ។ សូមរង់
ចាំស្ដាប់វគ្គទី ๔๒ នៅថ្ងៃអាទិត្យ។
«នាទីតន្ត្រីប្រចាំថ្ងៃ្ងចុងសប្ដាហ៍»
សូមជូនចម្រៀងជ្រើសរើសដោយអ្នកស្រីខោលមុំ នៃក្រុង Columbus
រដ្ឋ Ohio គឺបទ «អុំទូកចូកចក» ច្រៀងដោយកញ្ញាប៉ាន់នីតានិង​មួយបទ
ទៀតឈ្មោះ «ប្រុសថ្កើងដ្បិតស្រី» ច្រៀងដោយអ្នកស្រីហ៊ិមស៊ីវន ។
«នាទីសុខភាពយើង»
តើបរិភោគពងសត្វ ​មិនថាពងមាន់ឬពងទា ល្អឬមិនល្អចំពោះ
សុខភាពយើង?
๕–«នាទីពីនេះពីនោះ»
ដំណឹងល្អសម្រាប់ត្រាំ៖ ចៅក្រម Juan Merchan ទទួលស្គាល់មានអំពើ
បំពាន​រដ្ឋធម្មនុញ្ញក្នុងការកាត់ក្ដីត្រាំរឿងបង់ប្រាក់បិទមាត់តារាកុន
ជ្រូក Stormy Daniel ។
07Jun/24

កម្មវិធីផ្សាយថ្ងៃសុក្រ 07.06.24

๑–«នាទីព្រះពុទ្ធសាសនា​»
ទេសនាគ្រែ២ លោកល្បីប៉ះគ្នាសើចផ្អើលរោងបុណ្យ រវាងព្រះធម្មវិជ្ជា
ជួន កក្កដា វត្តប្រាសាទនាងខ្មៅ ​នឺង ព្រះតេជគុណលៀងសំណាង
ចិត្តសារោ ព្រះគ្រូចៅអធិការ វត្តភ្នំជីសូរ។ 
๒–«នាទីទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនីសូតា
ដែលថ្ងៃនេះលោកនឹងបន្តអានសំណេររបស់លោកទៀងណារិទ្ធឈ្មោះ
«មហាគ្រោះជាតិខ្មែរ»​ ។​ វគ្គទី ๕๖ យួននិងហ៊ុនសែនបន្តបំប៉នសក្ដិ
យសឲ្យអាយ៉ង។
នាយក​កិច្ចការ​ចារកិច្ច​​ឧត្តមសេនីយ៍​ឯក​ ម៉ុល រឿប​ អាយុ៦០​ឆ្នាំ​
បានស្លាប់​ដោយ​សារ​ជំងឺទឹកនោមប្អែម។
ឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹម យ៉ាន ឧបនាយករដ្ឋមន្ត្រី
នៃព្រះរាជាណាចក្រកម្ពុជា។ 
 សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិង
ជាអតីត ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ និង​ជាប្រធាន
គណៈបញ្ជាការ​សន្តិសុខអចិន្រ្តៃយ៍។
ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស ជាប្រធាន
អង្គភាពប្រឆាំងអំពើពុករលួយ។
«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនចម្រៀងមនោសញ្ចេតនាមួយបទឈ្មោះ «ឧត្តរមានជ័យ»
ច្រៀងដោយអ្នកនាងទូចស៊ុននិច។
๔–«នាទីប្រវត្តិសាស្ត្រខ្មែរសហសម័យពី ๑๘๖๓ ដល់ បច្ចុប្បន្នកាល»
របស់លោកវ៉ាន់ឌី កាអុន អានជូនស្ដាប់ដោយលោកគិម​ប៊ុនស៊ន់
ពីប្រទេសបារាំង ។
វគ្គទី ๒๓ ៖ ​ស្ដីពីសមិទ្ធិសំខាន់ៗរបស់គណបក្សសង្គមរាស្ត្រនិយមរបស់
ស្ដេចសីហនុដែលចាប់កំណើតឡើង​នៅខែមីនា​ឆ្នាំ ๑๙๕๕ ។

๕–«នាទីពីនេះពីនោះ»

06Jun/24

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 06.06.2024

๑–«នាទីទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA
ជីវិតអនាថារបស់ក្មេងៗខ្មែរឥតជំនួយពីអាជ្ញាធរអ្នកគ្រប់គ្រង
ប្រទេស។
๒–«នាទីសៀវភៅប្រលោមលោក»
សូមជូនវគ្គទី ๓ នៃរឿង «ជីវិតឥតន័យ»​ និពន្ធដោយលោកសុទ្ធ
ប៉ូលីននិងអានជូនស្ដាប់ដោយសានសុវិទ្យ។
«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនចម្រៀងល្ខោនបាសាក់មួយបទឈ្មោះ «ខុសព្រោះអណ្ដាត»
មិនស្គាល់អ្នកច្រៀង​ផ្ញើមកឲ្យច្រើនឆ្នាំហើយពីអ្នកស្រីអាលីសស្រុក
បារាំង។
«នាទីពីនេះពីនោះ» 
05Jun/24

កម្មវិធីផ្សាយ ថ្ងៃពុធ 05.06.2024

๑–«នាទីសាសនាសាកល ៖ សាសនាឥស្លាម»​ សូមបន្តអានសៀវ
ភៅ «មគ្គុទ្ទេសក៍មូស្លីមថ្មី» របស់លោកហ្វាហាទ សាឡិមពិន ហ៊ូម៉ាម។
ឋានៈស្ត្រីក្នុងសាសនាឥស្លាម និងបំរាមច្រើនប្រការរវាងបុរស
និងស្ត្រីអាច្ចណាពីយ៉ះ ​គឺស្ត្រីដែលបុរសអាចរៀបការបាន។
๒–«នាទីជួបនឹងបណ្ឌិតអាំងជូលាន» សូមជូនបាឋកថាស្ដីពី
ប្រវតិ្ដសង្ខេបតំបន់អង្គរ វគ្គ១_2 សម្ដែងតាមរយៈប្រព័ន្ធទូរ
ស័ព្ទដោយលោកសាស្ត្រាចារ្យ​អាំងជូលាន។​
ព្រះបាទជ័យវរ្ម័នទី ๒ ប្រកាសឯករាជ្យពីជ្វាក្នុងពិធីប្រសិទ្ធីទេវ
រាជលើភ្នំគូលេន​កាលពីសតវត្សទី ๙ ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងប្រជាប្រិយជប៉ុនឈ្មោះ «Subaru» តែងនិងច្រៀង
ដោយ Shinji Tanimura ។
๔–«នាទីសុខភាពយើង» 
๕–«នាទីពីនេះពីនោះ»  
Trump ទទួលវិភាគទានដើម្បីយុទ្ធនាការបោះឆ្នោតដល់ទៅ ๒๐๐ លាន
ដុល្លារ​ក្នុងរយៈពេល ๓ ថ្ងៃក្រោយត្រូវថ្កោលទោស។
04Jun/24

កម្មវិធីផ្សាយ ថ្ងៃអង្គារ 04.06.2024

๑–«នាទីពាក្យបរទេសនៅក្នុងវចនានុក្រមខ្មែរ» រៀបរៀងដោយ
លោកនួនសុខវ៉ាងពីក្រុង Norcross រដ្ឋ GA ដោយលោកនឹងលើក
យកពាក្យបរទេសដែលមានចុះផ្សាយក្នុងវចនានុក្រមសម្ដេច
​ជួនណាត​មកជំរាបដល់វគ្គទី ๒๔ ។
๒–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់លោក
Nayan Chanda​ អ្នកកាសែតឥណ្ឌា បកប្រែជាខេមរភាសាដោយ​
លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ๑๐๒ ​។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «ខ្មែរតែមួយ» ច្រៀងជាពួក តែងនិងផលិតដោយ
ទូរទស្សន៍បាយ័ន។
๔–«នាទីប្រវត្តិសាស្ត្រខ្មែរសហសម័យពី ๑๘๖๓ ដល់ បច្ចុប្បន្ន
កាល»​ ផ្អែកលើសៀវភៅប្រវត្តិសាស្ត្រខ្មែររបស់លោក​វ៉ាន់ឌីកាអុន
និងអានជូនស្ដាប់ដោយលោកគិម​ប៊ុនស៊ន់ ពីប្រទេសបារាំង។
វគ្គទី ๒๒ ស្ដីពីស្ដេចសីហនុទាល់ច្រកព្រមងាកទៅទទួលជំនួយពី
អាមេរិក​ មានរដ្ឋាភិបាលដែលកាន់តែស្ដាំនិយម​ដឹកនាំដោយ
ឧត្តមសេនីយ៍លន់នល់​​ សិរិមតៈ​ អ៊ិនតាំ។
๕–«នាទីពីនេះពី័នោះ»
បារាំងស៊ិសស៊ុសលើកកម្ពុជាក្រោមឲ្យទៅស្ដេចបាវដាយព្រោះនៅ
សង្ឃឹមថាស្ដេច​ Playboy រូបនេះនឹងអាចដឹកនាំយួនខាងត្បូង
ទប់ទល់នឹងយួនខាងជើងកុម្មុយនីស្តដែលមានហូជីមិញជាមេដឹក
នាំបាន។
តែជ័យជំនះផ្ដាច់ព្រ័ត្ររបស់ហូជីមិញនៅឌៀនបៀនភូ​កាលពីឆ្នាំ
๑๙๕๔ ស្មើនឹងទាត់បារាំងឲ្យចាកចេញពីឥណ្ឌូចិន​ហើយទាញ
អាមេរិកាំងឲ្យចូលមកឈឺខ្លួនជំនួសវិញពីឆ្នាំ ๑๙๕๔ ដល់ ๑๙๗๕
(តាមពិតអាមេរិកចាញ់ ត្រូវបង្ខំចិត្តដកទ័ពនៅឆ្នាំ ๑๙๗๓)​៕
03Jun/24

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 03.06.2024

๑–«នាទីអក្សរសាស្ត្រខ្មែរ» ថ្ងៃនេះសម្ដេចព្រះសង្ឃរាជជួនណាត
ជោតញ្ញាណោ នឹងបកស្រាយអក្សរសាស្ត្រខ្មែរក្នុងភាគ ๑๐ វគ្គ
ទី ๕–ពន្យល់អំពីការប្រើពាក្យខ្មែរផ្សេងៗ ។
๒–«នាទីសៀវភៅប្រលោមលោក»
សូមជូនវគ្គទី ๒ នៃរឿង «ជីវិតឥតន័យ»​ និពន្ធដោយលោកសុទ្ធ
ប៉ូលីននិងអានជូនស្ដាប់ដោយសានសុវិទ្យ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនភ្លេងអាមេរិកាំង​ «More Than I Can Say» ច្រៀងដោយ
Leo Sayer តាមដោយចម្រៀងខ្មែរ ចង្វាក់អាមេរិកាំង​ឈ្មោះ«រៀម
ស្នេហ៍តែស្រីមួយ» ​ច្រៀងដោយស៊ីនស៊ីសាមុត។
«នាទីសុខភាពយើង» 
Stem Cells និង PRP ណាមួយព្យាបាលជម្ងឺបានល្អជាង? គ្រាន់តែ
តម្លៃ ๑ ម្ជុល Stem Cells​ ក៏ថ្លៃជាង PRP ๔๐ ដងទៅហើយ!
๕–«នាទីពីនេះពីនោះ» 
សុទ្ធប៉ូលីនថា​បារាំងស៊ីញេលើកកូសាំងស៊ីនឲ្យស្ដេចបាវដាយនៅ
ឆ្នាំ ๑๙๔๘ ឈានវ៉មដែលជានាយករដ្ឋមន្ត្រីនៅពេលនោះមិនថា
អីមួយអ៊ឺះ ព្រោះគាត់ជាយួនបង្កប់។
អ្នកណាធ្វើឲ្យខ្មែរបាត់បង់កម្ពុជាក្រោម​ស្ដេចសីហនុ ឈានវ៉ម​
(នាយករដ្ឋមន្ត្រីខ្មែរទី ๖) ឬលោកតាសឺនសាន (នាយករដ្ឋមន្ត្រី
ខ្មែរ ទី ๒๒)?
02Jun/24

កម្មវិធីផ្សាយថ្ងៃអាទិត្យ 02.06.2024

๑–«នាទីលោកសំបូរិន្ទសម្ភាសសាស្ត្រាចារ្យកេងវ៉ាន់សាក់» 
អំពីព្រលឹង​ឬអត្តសញ្ញាណខ្មែរ វគ្គទី ๔๑ ។
អ្នកទាំអ ๒ បន្តជជែកដេញដោលនិងអធិប្បាយអំពីសាសនា
ជី និង​សារៈសំខាន់នៃលេខ ๕ ក្នុងវប្បធម៌ខ្មែរបុរាណ ដូចជា
គោរពតួអង្គទាំង ๕ មានមេ បា តា ព្រះ ចៅ នោះជាដើម។
«នាទីនិទានចិនរឿង សាមកុក» 
ភាគទី ๔๑  ឆាវឆាវប្រញាប់ត្រឡប់មក​ខេត្តយ៉ានចូវវិញក្រោយ
បានដំណឹងថាលូពូបានវាយយកក្រុងយ៉ានចូវរបស់ខ្លួនបានទៅ
ហើយ។​
«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ «ចាញ់ស្នេហ៍អូន» របស់ ម្ចាស់សំនៀង លោកឈឿនឧត្ដម
ជ្រើសយកមកច្រៀងឡើងវិញដោយកម្លោះ ដួង វីរសិទ្ធ។
๔–«នាទីពីនេះពីនោះ» 
អ្នកណាធ្វើឲ្យកម្ពុជាក្រោមធ្លាក់ទៅជារបស់យួន?​កំហុសនរណា?