16Apr/24

កម្មវិធីផ្សាយ ថ្ងៃអង្គារ 16.04.2024

๑–«នាទីពាក្យបរទេសនៅក្នុងវចនានុក្រមខ្មែរ» រៀបរៀងដោយលោកនួនសុខវ៉ាងពីក្រុង Norcross រដ្ឋ GA ដោយលោកនឹងលើកយកពាក្យបរទេសដែលមានចុះផ្សាយក្នុងវចនានុក្រមសម្ដេច​ជួនណាត​មកជំរាបដល់វគ្គទី ๑๗ ។
๒–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់លោក Nayan Chanda​ អ្នកកាសែតឥណ្ឌា បកប្រែជាខេមរភាសាដោយ​លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ๙๕ ​។
នៅឆ្នាំ ๑๙๗๗-๗๘ មន្ត្រីរបស់ Jimmy Carter ដូចជា Vance, Holbrook និង Brzezinski ត្រូវចរចាជាមួយចិនប៉េកាំងផង​យួនហាណូយផងដើម្បីស្ថាបនាទំនាក់ទំនងការទូតជាមួយចិននិងយួនដែលជាសត្រូវនឹងគ្នា។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
នៅក្នុងវារៈឡើងស័កដែលឆ្នាំនេះ ត្រូវនឹងថ្ងៃទី ๔ នៃពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំរោងឆស័កនេះ លោកត្រឹបអណ្ដែតកូនខ្មែរសូមជូនពរសព្វសាធុការដល់បងប្អូនខ្មែរអ្នកស្ដាប់វិទ្យុនេះពីប្រទេសបារាំងមក ដោយសូមជូនបទ «បោះឈូង» ច្រៀងដោយលោកស៊ីនស៊ីសាមុតនិងអ្នកស្រីរស់សេរីសុទ្ធាជាកាដូ។

๔–«នាទីប្រវត្តិសាស្ត្រខ្មែរសហសម័យពី ๑๘๖๓ ដល់ បច្ចុប្បន្នកាល»​ ផ្អែកលើសៀវភៅប្រវត្តិសាស្ត្រខ្មែររបស់លោក​វ៉ាន់ឌី កាអុន និងអានជូនស្ដាប់ដោយលោកគិម​ប៊ុនស៊ន់ ពីប្រទេសបារាំង។ វគ្គទី ๘ ស្ដីពីការរៀបចំមុខមាត់ថ្មីឲ្យព្រះរាជាណាចក្រកម្ពុជាដោយអាណាព្យាបាលដែលក្រោយមកក្លាយជាអាណានិគមបារាំងនោះ។

Paul Doumer ជាអគ្គទេសាភិបាលពីឆ្នាំ ๑๘๙๗ ដល់ ๑๙๐๒​ ដែលគ្រប់គ្រងឥណ្ឌូចិនបារាំងរួមមានស្រុកយួន​ ខ្មែរ ​និង​លាវ​ហើយ ក្រោយមក ជនជាតិបារាំងរូបនេះបានឈ្នះការបោះឆ្នោតក្លាយជាប្រធានាធិបតីទី ๑๔ របស់បារាំង​ ពី ថ្ងៃទី ๑๓ មិថុនា ๑๙๓๑ ដល់ ๗ ឧសភា ๑๙๓๒ ថ្ងៃមរណៈព្រោះត្រូវឃាតក(រ) បារាំងដើមកំណើតរុស្ស៊ីឈ្មោះ Paul Gorguloff បាញ់ចំ ๒ គ្រាប់ពេលលោកជួបប្រជុំជាមួយសមាគមអ្នកនិពន្ធ ๑ ថ្ងៃមុននោះ។
๕–«នាទីពីនេះពី័នោះ»
កាលពីយប់ថ្ងៃសៅរ៍ អ៊ីរ៉ង់បង្ហោះដ្រូន​និងបាញ់មិស្ស៊ីល ๓๐๐ ទៅលើង៊ីស្រាអែល មានតែ ๕ ប៉ុណ្ណោះដែលត្រូវអ៊ីស្រាអែល។
ករណីប្ដឹងចាប់កំហុសត្រាំរឿងចាយលុយបិទមាត់នាងតារាកុនស្រាត Stormy Daniel ដោយមានអតីតមេធាវីកូហិនជាសាក្សីអាចជារឿងដែលធ្វើឲ្យត្រាំខូចឈ្មោះថាជាឧក្រឹដ្ឋជនព្រោះរឿងក្លែងបន្លំឯកសារធុរកិច្ច។
គេភូតកុហកថាខ្មែរក្រហមជាជ័យលាភីនៃ ថ្ងៃ ​๑๗ មេសា ๑๙๗๕ ។
អ្នកឈ្នះនៅកម្ពុជាពិតប្រាកដគឺយួន យួន និង​យួន!
15Apr/24

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 15.04.2024

๑–«នាទីអក្សរសាស្ត្រខ្មែរ» ថ្ងៃនេះសម្ដេចព្រះសង្ឃរាជជួនណាត ជោតញ្ញាណោ នឹងបកស្រាយអក្សរសាស្ត្រខ្មែរក្នុងភាគ ๑ វគ្គទី ๒ ពន្យល់អំពីការប្រើពាក្យខ្មែរផ្សេងៗ ឲ្យបានត្រឹមត្រូវ។

๒–«នាទីសៀវភៅខ្មែរ » រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”) ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃ​​និងអានបញ្ចូលសម្លេងដោយលោកវីរៈ វ៉ារ៉ានី​នៃក្រុមព្រះសុរិយា។

វគ្គទី ๔๖​ «ដំណេីរគ្មានទិសដៅនៃយេីងទាំងបី»​។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនភ្លេងចង្វាក់រាំដើរបែបស្គរដៃស្រុកស្រែ «រាំលេងចូលឆ្នាំ ជាមួយ Dj ជេម មង្គលបូរី» ។
«នាទីសុខភាពយើង»
មហារីកក្រពេញប្រូស្តាត​ការពារយ៉ាងណា?
๕–«នាទីពីនេះពីនោះ»
ភូមិសាស្ត្រនយោបាយ​របស់កម្ពុជាគឺត្រូវតែរស់ពឹងឆ្កែពឹងឆ្មាណាមិនសំខាន់ សំខាន់ធ្វើម៉េចឲ្យនៅរស់។
14Apr/24

កម្មវិធីផ្សាយថ្ងៃអាទិត្យ 14.04.2024

๑–«នាទីសំបូរិន្ទសម្ភាសកេងវ៉ាន់សាក់» អំពីព្រលឹង​ឬអត្តសញ្ញាណខ្មែរ វគ្គ ๓๓-๓๔។ សូមលើកយកសំណេររបស់លោក​ញ៉.​ផល្លី-សុផេន ពីទំព័រ Facebook មកផ្សាយបន្ត៖

 By ញ៉. ផល្លី-សុផេន NH.PHALLY Sophen  សង្គម-វប្បធម៌

៙ ជាដំបូងយើងសូមបង្ហាញពីប្រវត្តិនៃការសិក្សាលើគំនិតឬទស្សនៈជីជាមុនសិន។ គំនិតនេះកើតឡើងដោយសារតែមានគេសួរទៅលោកសាស្ត្រាចារ្យកេង វ៉ាន់សាក់ ថា តើអ្វីទៅជាខ្មែរ? បើមើលទៅសុទ្ធសឹងតែជារបស់គេទាំងអស់ ដូចជា៖សាសនា ពាក្យពេចន៍ ជាដើម មកពីឥណ្ឌា មើលទៅមិនឃើញអ្វីដែលជារបស់ខ្មែរសោះ។ ដោយសារតែសំណួរនេះហើយ បានជាលោកសាស្ត្រាចារ្យខិតខំរាវរក ដើម្បីឆ្លើយសំណួរទាំងនោះ។ ការខិតខំរបស់លោកពិតជាមិនខាតប្រយោជន៍នោះទេ គឺឃើញ និងបានជីកកកាយរកឃើញអ្វីដែលគេមើលមិនឃើញមកបង្ហាញយើងដែលជាខ្មែរឲ្យស្គាល់ថាអ្វីជាខ្មែរពិតប្រាកដ។ ហើយបទអភិប្រាយរបស់លោក ខ្ញុំ(សុផេន)បានស្ដាប់នៅក្នុងកិច្ចសម្ភាសមួយរបស់វិទ្យុវីអូអេ(VOA)ជាខ្សែសំឡេង។ ក្រោយមក ខ្ញុំបានស្ដាប់ម្ដងទៀតពីលោកសាស្ត្រាចារ្យសូ មុយ ឃៀង ដែលជាគ្រូបង្រៀនខ្ញុំ(សុផេន)នៅថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ភាសាវិទ្យាផ្នែកសម្ព័ន្ធវិទ្យា លោកក៏បាននិយាយរឿងនេះឲ្យសិស្សទាំងអស់បានស្ដាប់​ បានយល់ផងដែរ។ ដោយសារតែមូលហេតុទាំងនេះហើយ បានជាខ្ញុំយល់ឃើញថា គួរតែបន្តរាវរកបំពេញបន្ថែមដើម្បីបង្ហាញជូនសាធារណជនទូទៅឲ្យបានដឹង ឲ្យបានយល់ ឲ្យបានស្គាល់ អ្វីជាខ្មែរពិតប្រាកដ ក្នុងគោលបំណងតែមួយប៉ុណ្ណោះ គឺរួបរួមគ្នាក្នុងនាមជាខ្មែរដូចគ្នា កុំឲ្យបែកបាក់គ្នាដោយសារតែមិនស្គាល់ខ្លួ​ន ឯងថាជាអ្វី។ ចំពោះ ការសិក្សាបន្តនោះ ខ្ញុំមិនសង្ឃឹមថាល្អ ឬក៏ត្រូវទាំងស្រុងនឹងគំនិតលោកសាស្ត្រាចារ្យកេង វ៉ាន់សាក់ នោះទេ ទោះបីជាយ៉ាងនេះក៏ដោយក៏ខ្ញុំប្ដេជ្ញាថានឹងខិតខំសរសេរឲ្យបាន។

៙ នៅក្នុងសំណេរនេះ ខ្ញុំមិននិយាយលំអិតអំពីមេ បា តា ព្រះ ចៅ/ចាវ នោះទេ គ្រាន់តែបង្ហាញលំៗសិន ហើយសំណេរក្រោយៗទៀតនឹងមានលំអិតមួយៗ តែម្ដង ព្រោះអ្វី? ព្រោះតែមិនចង់ឲ្យសំណេរមានលក្ខណៈវែងអន្លាយពេក។ បើនិយាយឲ្យចំ គឺពន្យល់ត្រឹមតែពាក្យ ជី និងពាក្យ មេ បា តា ព្រះ ចោវ ប៉ុណ្ណោះ ដើម្បីឲ្យយល់ពីគោលគំនិតដើមដំបូង។

៙ ជី ជាពាក្យដែលលោកសាស្ត្រាចារ្យ កេង វ៉ាន់សាក់ សន្មតរួមក្នុងគំនិតដែលខ្មែរមាន ដែលជីនេះ ជាការរួមផ្សំគ្នារវាងពាក្យប្រាំ គឺ មេ បា តា ព្រះ ចោវ។ ហើយលោកមានប្រសាសន៍ថា តាមត្រូវត្រូវនិយាយថា មេ បា ព្រះ តា ចាវ ប៉ុន្តែដោយសារតែវាមិនសូវជួនគ្នា លោកក៏ដូរដាក់ដូចខាងលើទៅ។
មេបា ជាពាក្យដែលខ្មែរយើងស្គាល់គ្រប់គ្នាយើងថា ជាម្ដាយឪពុក ជាអ្នកបីបាច់រក្សា ជាដើម។ ហើយន័យនៅក្នុងបរិការណ៍នេះ គឺជាធាតុដែលបង្កបង្កើតអ្វីមួយ ហើយពាក្យទាំងពីរនេះមិនអាចបំបែកចេញពីគ្នាបាននោះទេ គឺត្រូវតែនៅជាមួយគ្នាជាដាច់ខាត។ មេ ជាដីដែលជាអ្នកទ្រ ជាទីកន្លែង ជាប្រភព នៃកំណើត។ ចំណែកឯ បា ជាទឹកដែលជាអ្នកជំរុញ ជាកម្លាំង នៃបង្កើតកំណើត។ បើសិនជារូបតំណាងរបស់មេដែលជាធាតុដី គឺនាងគង្ហីង បើរូបតំណាងរបស់បាដែលជាធាតុទឹក គឺក្រពើ។ ក្រពើ គឺត្រូវតែនៅជាមួយនាងគង្ហីងជានិច្ចមិនអាចបំបែកបានទេ បើបំបែកចេញពីគ្នា នោះក្រពើនឹងទៅជាកាចទៅវិញ។ សូមបញ្ជាក់ឡើងវិញថា តាមពិតមិនមែនក្រពើទេ គឺត្រកួត ដែលជាសត្វដែលស្ថិននៅក្នុងអម្បូរដូចគ្នា។
តា ជាពាក្យដែលស្ដែងន័យថាជាមនុស្សដែលមានអាយុច្រើនជាងម្ដាយឪពុកយើងច្រើនដង ឬក៏ជាខ្សែដែលយើងត្រូវហៅថា តា។ ប៉ុន្តែនៅត្រង់គំនិតនេះ មិនមែនស្ដែងន័យដូចសព្វថ្ងៃនេះទេ គឺស្ដែងដល់មនុស្សដែលមានវ័យចាស់ជាង ហើយមានបទពិសោធន៍ក្នុងការដឹកនាំឬធ្វើអ្វីមួយ។ បើតាមត្រូវនោះ គួរតែថែមថា យាយតា ព្រោះយាយក៏មាននាទីដូចគ្នានឹងតាផងដែរ។
ព្រះ ជាពាក្យដែលស្ដែងន័យលើគំនិតដែលមនុស្សម្នាក់ៗគិតថា ជាលក្ខណៈដែលនាំមនុស្សឲ្យមានតម្លៃ។ ហើយព្រះនេះទៀតសោត មិនមែនមានប្រភពមកពី វរ នោះទេ គឺមកពី រះ > ព្រះ។

ចោវ ជាពាក្យដែលស្ដែងន័យដែលមនុស្សដែលមានកម្លាំង ប៉ុន្តែមានអាយុឬគំនិតក្មេងខ្ចី។

៙ ជាចុងក្រោយ យើងសូមសរុបឲ្យខ្លីថា៖

  • មេបា (បង្កបង្កើត)
  • ដូនតា (គំនិតដឹកនាំ)
  • ព្រះ (តម្លៃសាកលក្នុងលោកៈ)
  • ចោវ (កម្លាំងការពារធ្វើការ)

ញ.ផល្លី សុផេន
៥ វិច្ឆិកា ២០១៩

«នាទីនិទានចិនរឿង សាមកុក»  ដល់ភាគទី ๒๗-๒๘ ៖ ​ Dong Zhuo មានអំណាចផ្ដាច់ការពេញទី​ចង់សម្លាប់អ្នកណាក៏បានស្រេចនឹងចិត្តវា ជាទីខ្លបខ្លាចនៃពួកមន្ត្រីក្រោមឥទ្ធិពលវាជាពន់ពេក។
ដូច្នេះរដ្ឋមន្ត្រីមហាផ្ទៃ Wang Yun ក៏ប្រើល្បិចយកកូនចិញ្ចឹម Diao Chan ជាអន្ទាក់ស្នេហ៍ដាក់ឲ្យ Lu Bu ក្លាយជាសត្រូវនឹង Dong Zhuo ដែលជាឪពុកធម៌របស់ខ្លួន ៕
13Apr/24

កម្មវិធីផ្សាយថ្ងៃសៅរ៍ 13.04.2024

១–«នាទីវប្បធម៌ខ្មែរ» រៀបរៀងដោយលោកម៉ីសុភីនៅក្រុងលីយ៉ុងប្រទេសបារាំង
លោកនឹងប្រៀបធៀបឈ្មោះអាទិទេពក្នុងអារិយធម៌ក្រិក-រ៉ូម៉ាំងទៅនឹងថ្ងៃខែក្នុងអារិយធម៌ខ្មែរ។
–«នាទីនិទានចិន» រឿង «សាមកុក»
ភាគទី ๒๖ សុំសង្ខេបរឿងសាមកុកពីដើមដល់ចប់ឡើងវិញ។

«នាទីសុខភាពយើង»

«នាទីតន្ត្រីប្រចាំថ្ងៃ្ងចុងសប្ដាហ៍»
សូមជូនចម្រៀងជ្រើសរើសដោយអ្នកស្រីខោលមុំ នៃក្រុង Columbus រដ្ឋ Ohio គឺបទ «ស្រីនៅតែចាំ» ច្រៀងដោយ​ហួយមាស​
និងមួយបទទៀត ឈ្មោះ «ឆ្ងាយស្នេហា»​ច្រៀងដោយស៊ីនស៊ីសាមុត។
๕–«នាទីពីនេះពីនោះ»
សួស្ដីឆ្នាំរោង ឆស័ក!
ព្រឹទ្ធាចារ្យឱកសឿមជូនពរឆ្នាំថ្មីដល់សមាជិកគម្រោងបុរីអង្គរ។
«ធម្មិកព្រហ្ម» ថាគម្រោងព្រែកជីកហ្វូណន់ដែកជោរជាការថ្ពិនភ្នែករបស់ហ៊ុនឪនិងហ៊ុនកូន៕
12Apr/24

កម្មវិធីផ្សាយថ្ងៃសុក្រ 12.04.24

๑–«នាទីព្រះពុទ្ធសាសនា​»
សូមអញ្ជើញស្ដាប់ធម្មទេសនាស្ដីពីព្រះពុទ្ធសាសនា សម្ដែងដោយព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ សមាជិកថេរសភាសង្ឃ ជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយក និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ ខេត្តសៀមរាប។ វគ្គទី ๑ ។
๒–«នាទីទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនីសូតាដែលថ្ងៃនេះលោកនឹងបន្តអានសំណេររបស់លោកទៀងណារិទ្ធឈ្មោះ «មហាគ្រោះជាតិខ្មែរ»​ ។
វគ្គទី ๔๘ ដើម្បីគ្រប់គ្រងក្រុមអង្គរក្សអ្នកការពារខ្លួន ហ៊ុនខ្វាងប្រើគ្រឿងអ៊ីឡិចត្រូនិក កាមេរ៉ាសុវត្ថិភាព និងប្រដាប់ស៊ើបអង្កេតទាន់សម័យគ្រប់ប្រភេទ ដើម្បីបង្ហាញថាវាមានឫទ្ធិខ្លាំងក្លាភ្នែកទិព្វត្រចៀកទិព្វ។
​๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
កៀកចូលឆ្នាំថ្មីហើយ សូមជូនភ្លេងឆ្នាំថ្មីឈ្មោះ «រីករាយថ្ងៃចូលឆ្នាំថ្មី»​ច្រៀងដោយ សុគន្ធ​និសា នៃក្រុមហ៊ុនរស្មីហង្សមាស។
๔–«នាទីប្រវត្តិសាស្ត្រខ្មែរសហសម័យពី ๑๘๖๓ ដល់ បច្ចុប្បន្នកាល»​ របស់លោកវ៉ាន់ឌី កាអុន អានជូនស្ដាប់ដោយលោកគិម​ប៊ុនស៊ន់ ពីប្រទេសបារាំង ។
វគ្គទី ๗ ៖ ព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស (๒๗ ធ្នូ ๑๘๗๕ – ๒๔ មេសា ๑๙๔๑) សោយរាជ្យបន្តពីព្រះបិតាព្រះបាទស៊ីសុវត្ថិ ពីឆ្នាំ ๑๙๒๗ ដល់ ๒๔ មេសា ๑๙๔๑ ។
«នាទីពីនេះពីនោះ» 
SaveCambodia.ORG ជំទាស់នឹងសំណើខុសឆ្គងដែលធ្វើឲ្យការតែងតាំងតពូជស្នងតំណែងពីឪពុក (ហ៊ុនសែន) ទៅកូន (ហ៊ុនម៉ាណែត) ក្លាយជាស្របច្បាប់។
នៅក្នុងកិច្ចប្រជុំចលនាអ្នកប្រជាធិបតេយ្យ​នៅឡងប៊ីច រដ្ឋ​កាលីហ្វ័រន្ញ៉ា អ្នកស្រីមូសុខហួរ​និងគ្នីគ្នារួមទាំងលោកសមរង្ស៊ីផង ចង់លេងល្បែងសម្របសម្រួលទទួលស្គាល់ការតែងតាំង ហ៊ុនឡេជានាយករដ្ឋមន្ត្រីជាថ្នូរនឹងអ្វីម្យ៉ាង។
គ្រឹះស្ថានធំទូលាយរបស់ដង្ខៅធីនៅលើទឹកដីបុរីអង្គរ៕
11Apr/24

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 11.04.2024

๑–«នាទីទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA
មេខ្មែរក្រហមនៃកម្ពុជាប្រជាធិបតេយ្យតាយស្មឹងជិតអស់ហើយ នៅសល់តែខៀវសំផនអាយុវែងជាងគេ ឆ្នាំ​នេះដូចជា​ចូល ๙๔ ខួបវស្សាហើយ កំពុងជាប់គុកទាល់តែអស់ខ្យល់នៅខេត្តកណ្ដាល។
๒–«នាទីសៀវភៅខ្មែរ» រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”) ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃ​​និងអានបញ្ចូលសម្លេងដោយលោកវីរៈ វ៉ារ៉ានី​នៃក្រុមព្រះសុរិយា។
វគ្គទី ๔๕ «បាត់ខ្លួនអ្នកឯទៀតដែលរត់មកជាមួយគ្នា នៅសល់តែ ខ្ញុំ អានី និងអេងប៉ុណ្ណោះ» ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនចម្រៀងរបស់បងប្អូនខ្មែរខ្នងភ្នំជាភ្លេងកន្ទ្រឹមមួយបទឈ្មោះ «ចាបយំល្វើយៗ» ។
๔–«នាទីពីនេះពីនោះ» 
អ្នករាយការណ៍ពិសេសអ.ស.ប. ស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា លោកសាស្ត្រាចារ្យ Vitit Muntarbhorn ធ្លាប់តឿនអាខ្វាងកុំសូវជិះជាន់សិទ្ធិមនុស្សរបស់ខ្មែរខ្លាំងពេក កាលពី August 26, 2022.​ តែអាក្របីខ្វាក់វាមិនស្ដាប់។ សូមអញ្ជើញស្ដាប់ UNIVERSAL PERIODIC REVIEW OF CAMBODIA​ដែលត្រូវបានដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សពិនិត្យក្នុងសម័យប្រជុំលើកទី ๕๕។
សិទ្ធិមនុស្ស​និងនីតិរដ្ឋនៅកម្ពុជាមានន័យថា​កឹមសុខាក្បត់ជាតិ​ជាប់គុក។
សមរង្ស៊ីចូលស្រុកមិនបាន។ លទ្ធផលគឺ ស្រុកខ្មែរប្រជាជនជ្រើសយកឯកបក្ស នេះបើតាមការអះអាងរបស់របបខ្វាង៕
10Apr/24

កម្មវិធីផ្សាយ ថ្ងៃពុធ 10.04.2024

๑–«នាទីសាសនាសាកល ៖ សាសនាឥស្លាម»​ សូមបន្តអានសៀវភៅ «មគ្គុទ្ទេសក៍មូស្លីមថ្មី» របស់លោកហ្វាហាទ សាឡិម ពិន ហ៊ូម៉ាម។
វគ្គនេះនិយាយពីការបោកប្រាស ​គៃប្រវញ្ច ស៊ីសំណូក សូកប៉ាន់ ​ដែលអ្នកនាំសារដាក់បណ្ដាសាទាំងអ្នកសូកទាំងអ្នកស៊ីសំណូក។
«នាទីជួបនឹងបណ្ឌិតអាំងជូលាន» សូមជូនបទសន្ទនារវាងនរវិទូសាស្ត្រាចារ្យអាំង ជូលាននឹងនាយកវិទ្យាស្ថានរៃយំ លោកលីតារាវុឌ្ឍ ស្ដីពីបុណ្យភ្ជុំបិណ្ឌ​ភាគ ๒ ។
យើងគួរតែធ្វើពិធីបង្សុកូលរំដោះវិញ្ញាណជនរងគ្រោះក្នុងរបបខ្មែរក្រហមឲ្យបានទៅចាប់កំណើតជាថ្មីបានហើយ ឈប់រកស៊ីនឹងក្បាលខ្មោចខ្មែរតាមសំណើរបស់យួនបានហើយ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងច្រៀងគោក ๓ បទឈ្មោះ «អង្គាបុស្បអើយ» «ស្នេហ៍ឆ្លងវេហាស៍» និង «កញ្ញាថ្ពាល់ផ្អែម»។​
๔–«នាទីសុខភាពយើង» 
តើកាត់បន្ថយស្លេស្ម ទឹកសំបោរ សេម្ហៈ ដោយវិធីណា។ ។
๕–«នាទីពីនេះពីនោះ»  
លោកឱកសឿម អតីតប្រធានស្ថាបនិកបុរីអង្គរ សូមជូនពរឆ្នាំថ្មីដល់សមាជិកជិតឆ្ងាយទូទាំងពិភពលោក។
09Apr/24

កម្មវិធីផ្សាយ ថ្ងៃអង្គារ 09.04.2024

๑–«នាទីពាក្យបរទេសនៅក្នុងវចនានុក្រមខ្មែរ» រៀបរៀងដោយលោកនួនសុខវ៉ាងពីក្រុង Norcross រដ្ឋ GA ដោយលោកនឹងលើកយកពាក្យបរទេសដែលមានចុះផ្សាយក្នុងវចនានុក្រមសម្ដេច​ជួនណាត​មកជំរាបដល់វគ្គទី ๑๖ ។
๒–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់លោក Nayan Chanda​ អ្នកកាសែតឥណ្ឌា បកប្រែជាខេមរភាសាដោយ​លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ๙๕ ​។
មន្ត្រីរបស់ Jimmy Carter ដូចជា Vance, Holbrook និង Brzezinski ត្រូវប្រើពេលចរចាជាមួយ Nguyen Co Thach ច្រើនឆ្នាំទំរាំនឹងបានដាក់ទូតអាមេរិកនៅកណ្ដាលក្រុងហាណូយ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងមនោសញ្ចេតនាមួយបទឈ្មោះ «ស្រលាញ់គ្នាយូររឹតតែស្រលាញ់ » ច្រៀងដោយអ្នកនាង សុខ ពិសី​។ 

๔–«នាទីប្រវត្តិសាស្ត្រខ្មែរសហសម័យពី ๑๘๖๓ ដល់ បច្ចុប្បន្នកាល»​ ផ្អែកលើសៀវភៅប្រវត្តិសាស្ត្រខ្មែររបស់លោក​វ៉ាន់ឌី កាអុន និងអានជូនស្ដាប់ដោយលោកគិម​ប៊ុនស៊ន់ ពីប្រទេសបារាំង។

វគ្គទី ๖ រាជ្យហ្លួងស៊ីសុវត្ថិ (๗ កញ្ញា ๑๘๓๐ – ๙ សីហា ๑๙๒๗) គ្រងរាជ្យពី ๒๗ មេសា ๑๙๐๔ ​ ដល់ថ្ងៃសោយទិវង្គត។ ​ក្នុងរាជ្យព្រះអង្គ​​ ខ្មែរបានខេត្តសៀមរាប សិរិសោភ័ណ និងបាត់ដំបងពីសៀមមកវិញ។
๕–«នាទីពីនេះពី័នោះ»
សុរិយគ្រាសថ្ងៃ ๘ មេសា ๒๐๒๔ មើលឃើញពីមុខផ្ទះកូនស្រីខ្ញុំនៅ Herndon, VA ។
មានប្រទេសក្នុងសហគមន៍អន្តរជាតិណានិយាយអ្វីពីវត្តមានទាហានយួននៅកម្ពុជាទេ?
យួនប្រឆាំងគម្រោងព្រែកជីកហ្វូណនតេជោ ហាមធ្វើដាច់ខាត មិនស្ដាប់មិនបានព្រោះខូចបរិដ្ឋាន៕
08Apr/24

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 08.04.2024

๑–«នាទីអក្សរសាស្ត្រខ្មែរ» ថ្ងៃនេះសម្ដេចព្រះសង្ឃរាជជួនណាត ជោតញ្ញាណោ នឹងបកស្រាយអក្សរសាស្ត្រខ្មែរក្នុងភាគ ๑ វគ្គទី ๑ ពន្យល់អំពីការប្រើពាក្យខ្មែរផ្សេងៗ ឲ្យបានត្រឹមត្រូវ។
๒–«នាទីសៀវភៅខ្មែរ » រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”) ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃ​​និងអានបញ្ចូលសម្លេងដោយលោកវីរៈ វ៉ារ៉ានី​នៃក្រុមព្រះសុរិយា។
វគ្គទី ๔๔ «រឿងចៃដន្យដែលមិនគួរអោយជឿបានកើតឡើងចំពោះខ្ញុំ»
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «អូនស្រឡាញ់តែបងមួយនាក់» ​របស់អ្នកស្រីឈុន​វណ្ណា ដែលយកមកច្រៀងឡើងវិញដោយ អ្នកនាង ទូច ស៊ុននិច។
«នាទីសុខភាពយើង»
កោសិកាមេ​ (Stem Cells) និង ប្ល៉ាស្មាសំបូរប្ល៉ាកែត (PRP) ខុសគ្នាយ៉ាងណា?​

๕–«នាទីពីនេះពី័នោះ» ថ្ងៃនេះមិនមាន​«ពីនេះពីនោះ» ទេ៕

07Apr/24

កម្មវិធីផ្សាយថ្ងៃអាទិត្យ 07.04.2024

๑–«នាទីសំបូរិន្ទសម្ភាសកេងវ៉ាន់សាក់» អំពីព្រលឹង​ឬអត្តសញ្ញាណខ្មែរ
វគ្គ ๓๒ និយាយពីPagan ស្រុកមនដែលមានប្រាសាទសង់ពីឥដ្ឋក្រហមចំនួន ๕๐๐๐ ដែលពួកម៉ុងហ្គោលបានដុតបំផ្លាញតែនៅមានសេសសល់ឲ្យជួសជុលបានខ្លះ។
«នាទីនិទានចិនរឿង សាមកុក»  ដល់ភាគទី ๒๕​ ដែល Dong Zhuo មានអំណាចផ្ដាច់ការពេញទី​ចង់សម្លាប់អ្នកណាក៏បានស្រេចនឹងចិត្តវា ជាទីខ្លបខ្លាចនៃពួកមន្ត្រីក្រោមឥទ្ធិពលវាជាពន់ពេក។
ភាគ ๒๔ ៖ Sun Jian មេទ័ពរបស់ Dong Zhuo ស្លាប់ក្នុងអន្ទាក់សត្រូវ។
ភាគ ๒๕ ៖ រដ្ឋមន្ត្រីមហាផ្ទៃ Wang Yun ប្រើកូនចិញ្ចឹម Diao Chan ជាអន្ទាក់ស្នេហ៍ដាក់ឲ្យ Lu Bu ក្លាយជាសត្រូវនឹង Dong Zhuo ដែលជាឪពុកធម៌របស់ខ្លួន។
–«នាទីតន្ត្រីប្រចាំថ្ងៃអាទិត្យ» 
សូមជូនចម្រៀងមនោសញ្ចេតនា ๑ បទឈ្មោះ «បុប្ផាកោះញែក» របស់លោកតូចតេង យកមកច្រៀងឡើងវិញដោយ កម្លោះ ដួង វីរសិទ្ធ។
๔–«នាទីពីនេះពីនោះ»
សុរិយគ្រាស​រាហ៊ូលេបព្រះអាទិត្យនឹងផ្ដើមពី ម៉ិចស៊ិក​កាត់ San Antonio & Austin, TX, Indianapolis, IN, ហើយទៅបញ្ចប់នៅ ME ក្រោយឆ្លងកាត់ Rochester & Syracuse, NY ។
បន្តប្រវត្តិសឺងង៉ុកថាញ់ប្រឆាំងយួនហូជីមិញ៕