26Apr/24

កម្មវិធីផ្សាយថ្ងៃសុក្រ 26.04.24

๑–«នាទីព្រះពុទ្ធសាសនា​»
សូមអញ្ជើញស្ដាប់ធម្មទេសនាស្ដីពីព្រះពុទ្ធសាសនា សម្ដែងដោយព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ សមាជិកថេរសភាសង្ឃ ជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយក និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ ខេត្តសៀមរាប។ វគ្គទី
๒–«នាទីទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនីសូតាដែលថ្ងៃនេះលោកនឹងបន្តអានសំណេររបស់លោកទៀងណារិទ្ធឈ្មោះ «មហាគ្រោះជាតិខ្មែរ»​ ។
វគ្គទី ๕๐ មេវាឫកដូចចោរ ជាគំរូអាក្រក់សម្រាប់ពួកក្រុមឃាតក(រ)សង្ងាត់បាក់គីអាវខ្មៅនិងពួកក្មេងពាលកាប់ចាក់សម្រាប់ប្រើឲ្យសម្លាប់ឬវាយធ្វើបាបសត្រូវនយោបាយរបស់វា។
๔–«នាទីប្រវត្តិសាស្ត្រខ្មែរសហសម័យពី ๑๘๖๓ ដល់ បច្ចុប្បន្នកាល»​ របស់លោកវ៉ាន់ឌី កាអុន អានជូនស្ដាប់ដោយលោកគិម​ប៊ុនស៊ន់ ពីប្រទេសបារាំង ។
វគ្គទី ๑๑ ៖ ស្ដេចសីហនុផ្ដើមព្រះរាជបូជនីយកិច្ចស្វែងរកឯករាជ្យឲ្យកម្ពុជា។
«នាទីពីនេះពីនោះ» 
25Apr/24

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 25.04.2024

๑–«នាទីទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA
ខ្មែរម្ចាស់ដីត្រូវបណ្ដេញចេញពីដីធ្លីរបស់ខ្លួនដោយបក្ខពួកល្បងខ្វាងតែក៏ខំបាំគ្នាធ្វើបាតុកម្មស្រែកសុំឲ្យអាខ្វាងជួយដោះស្រាយ។​​ចាំតែជួយទៅចុះ!
«នាទីសៀវភៅខ្មែរ» រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”) ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃ​​និងអានបញ្ចូលសម្លេងដោយលោកវីរៈ វ៉ារ៉ានី​នៃក្រុមព្រះសុរិយា។
វគ្គទី ๔๙ «ហ្វូងត្មាតអង្គុយរង់ចាំខ្ញុំស្លាប់ និងអាលក្លាយជាចំណីដ៏ឆ្ងាញ់របស់វា» ។
«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនចម្រៀង RAP ឈ្មោះ «ឆ្នាំអូន 31» ច្រៀងដោយ Twin Girls កញ្ញាចិន្តា & ចរណៃ​នៃវង់ តន្ត្រី សូណាវិទ្យ​។
«នាទីពីនេះពីនោះ» 
យោងតាមការស្ទង់មតិចុងក្រោយនេះ លោកត្រាំអាចនឹងបានទទួលប្រតិភូរដ្ឋ ឬ Electors ដល់ទៅ ๓-๔๐๐ នាក់ឯណោះនៅក្នុងការបោះឆ្នោតខែវិច្ឆិកាខាងមុខនេះ។​ សូមជំរាបថាបេក្ខជនណាបានប្រតិភូរដ្ឋ ๒๗๐នាក់មុនគេក៏នឹងជាជ័យលាភីហើយ៕
24Apr/24

កម្មវិធីផ្សាយ ថ្ងៃពុធ 24.04.2024

๑–«នាទីសាសនាសាកល ៖ សាសនាឥស្លាម»​ សូមបន្តអានសៀវភៅ «មគ្គុទ្ទេសក៍មូស្លីមថ្មី» របស់លោកហ្វាហាទ សាឡិម ពិន ហ៊ូម៉ាម។
វគ្គទី ๑ នៃជំពូកទី ๘ ស្ដីពីចំណីអាហារនិងភេសជ្ជៈរបស់អ្នកមូស្លីម។
๒–«នាទីជួបនឹងបណ្ឌិតអាំងជូលាន» សូមជូនបទសន្ទនារវាងនរវិទូសាស្ត្រាចារ្យអាំង ជូលាននឹងនាយកវិទ្យាស្ថានរៃយំ លោកលីតារាវុឌ្ឍ ស្ដីអំពី​ លោក​ អូ​ ឈៀង អ្នកប្រាជ្ញខ្មែរដ៏ឆ្នើម ។
លោកអូឈៀង​កើតនៅភូមិវត្តគរ ខេត្តបាត់ដំបងកាលពីឆ្នាំ ๑๙๐๘ ស្លាប់នៅឆ្នាំ ๑๙๙๒ ឯមន្ទីរពេទ្យ Forcilles នៅ Seine-et-Marne ស្រុកបារាំង។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទដែលខ្ញុំចូលចិត្តស្ដាប់ «ប្រុសចិត្តខ្មៅម្នាក់នេះសមតែស្លាប់» តែថ្ងៃនេះច្រៀងដោយ​កូនភ្លោះ ចិន្តា & ចរណៃ​​ក្រោមចំណងជើងថា «ស្រីចិត្តខ្មៅម្នាក់នេះសមតែស្លាប់» ស្រង់យកពីឆាណែល យូធូបផ្លូវការរបស់ តន្រ្តី សូណាវិទ្យ !
๔–«នាទីសុខភាពយើង» 
គុណប្រយោជន៍ពីការហូបខ្ទឹមបារាំង។
ខ្មែរយើងមានចេកចៀន ដំឡូងចៀន អាគាំងមានខ្ទឹមបារាំងចៀន Ymmy! Yummy! ហើយបានសុខភាពល្អដ
๕–«នាទីពីនេះពីនោះ»  
អ៊ីស្រាអែលបានជំនូយ ๒ ម៉ឺន ๖ ពាន់លានដុល្លារភ្លាម សំពងអ៊ីរ៉ង់ភ្លាមឥតបង្អង់ដៃឡើយ។
អ៊ុយក្រែនបានជំនួយ ๖ ម៉ឺណ​ ๑ ពាន់លានដុល្លារភ្លាមក៏បញ្ជូនដ្រូនទៅកម្ទេចរោងចក្រចម្រាញ់ប្រេងកាតនៅក្នុងប្រទេសរុស្ស៊ីភ្លាមដែរ៕
23Apr/24

កម្មវិធីផ្សាយ ថ្ងៃអង្គារ 23.04.2024

๑–«នាទីពាក្យបរទេសនៅក្នុងវចនានុក្រមខ្មែរ» រៀបរៀងដោយលោកនួនសុខវ៉ាងពីក្រុង Norcross រដ្ឋ GA ដោយលោកនឹងលើកយកពាក្យបរទេសដែលមានចុះផ្សាយក្នុងវចនានុក្រមសម្ដេច​ជួនណាត​មកជំរាបដល់វគ្គទី ๑๘ ។
๒–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់លោក Nayan Chanda​ អ្នកកាសែតឥណ្ឌា បកប្រែជាខេមរភាសាដោយ​លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ๙๖ ​។
នៅឆ្នាំ ๑๙๗๗-๗๘ មន្ត្រីរបស់ Jimmy Carter ជាពិសេស Zbigniew Brzezinski ដែលជាទីប្រឹក្សាផ្នែកសន្តិសុខជាតិរបស់ប្រធានាធិបតី ទទួលបន្ទុកខាងភ្ជាប់ចំណងទាក់ទងជាមួយកុម្មុយនិស្តចិន និង Richard Holbrook ជំនួយការរដ្ឋមន្ត្រីក្រសួងការបរទេស មានភារៈត្រូវចរចាជាមួយក្រុងហាណូយដើម្បីស្ថាបនាទំនាក់ទំនងការទូតជាមួយអតីតសត្រូវរបស់អាមេរិកឡើងវិញ បានក្លាយជាសត្រូវបងប្អូនឯងឈ្លោះប្រកែកគ្នាជាប្រចាំ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
កន្ទ្រឹមបុរាណស្ដាប់ហើយសប្បាយចិត្តយកពី Channel Krou-khmer Moeun heng

๔–«នាទីប្រវត្តិសាស្ត្រខ្មែរសហសម័យពី ๑๘๖๓ ដល់ បច្ចុប្បន្នកាល»​ ផ្អែកលើសៀវភៅប្រវត្តិសាស្ត្រខ្មែររបស់លោក​វ៉ាន់ឌី កាអុន និងអានជូនស្ដាប់ដោយលោកគិម​ប៊ុនស៊ន់ ពីប្រទេសបារាំង។

វគ្គទី ๑๐ ស្ដីពីស្ដេចនរោត្តមសីហនុ និងរដ្ឋាភិបាលជាបន្តបន្ទាប់មុនកម្ពុជាបានឯករាជ្យពីបារាំង។
๕–«នាទីពីនេះពី័នោះ»
ជួយគ្នាទាមទារឲ្យរដ្ឋាភិបាលផ្ដាច់ការនៅភ្នំពេញដោះលែងសកម្មជនសិទ្ធិមនុស្ស កើតសារ៉ាយពីពន្ធនាគារមណ្ឌលកែប្រែ ម១ ក្នុងរាជធានីភ្នំពេញ។​​ លោកកើតសារ៉ាយត្រូវចាប់ព្រោះជួយខ្មែរដែលគេបណ្ដេញចេញពីដីនៅព្រះវិហារ។
តំណាងប្រជាពលរដ្ឋដែលត្រូវបណ្ដេញចេញពីតំបន់អប្សរាប្រមាណ ๑๐,๐๐๐ គ្រួសារធ្វើការតវ៉ានៅសៀមរាប។
ប្រើកងកម្លាំងប្រដាប់អាវុធបណ្ដេញម្ចាស់ដីចេញយកដីឲ្យចិននៅព្រះវិហារ។
ខ្មែរអ្នកជាគួរតែចូលរួមគាំទ្រអង្គការ «Save Cambodia» savecambodia.org
ចូរយើងមកជួយស៊ិនថេវីជួយកម្ពុជាតាមរយៈអង្គការដែលនៅជាប់នឹងអង្គការពិភពលោកដ៏មហិមា គឺ UN (អង្គការសហប្រជាជាតិ)!
22Apr/24

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 22.04.2024

๑–«នាទីអក្សរសាស្ត្រខ្មែរ» ថ្ងៃនេះសម្ដេចព្រះសង្ឃរាជជួនណាត ជោតញ្ញាណោ នឹងបកស្រាយអក្សរសាស្ត្រខ្មែរក្នុងភាគ ๑ វគ្គទី ๓ ពន្យល់អំពីការប្រើពាក្យខ្មែរផ្សេងៗ ឲ្យបានត្រឹមត្រូវ។

๒–«នាទីសៀវភៅខ្មែរ » រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”) ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃ​​និងអានបញ្ចូលសម្លេងដោយលោកវីរៈ វ៉ារ៉ានី​នៃក្រុមព្រះសុរិយា។

វគ្គទី ๔๘ «តើខ្ញុំត្រូវបន្តដំណើរទៅមុខទៀតរឺយ៉ាងណា?» ​។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងភាសាអាឡឺម៉ង់មួយបទ ឈ្មោះ «Champs-Élysées» នៃក្រុងប៉ារីសច្រៀងដោយ Vanessa Mai​នៃវង់ Wolkenfrei (មេឃស្រឡះឥតពពក)។ 
«នាទីសុខភាពយើង»
អត្ថប្រយោជន៍ច្រើនយ៉ាងរបស់មើមឆៃថាវក្រហម​ដែលគេហៅមើមយេន​ ឬ Beets ឬ Beetroots។
๕–«នាទីពីនេះពីនោះ»
សភាតំណាងរាស្ត្រអាមេរិកអនុម័តកញ្ចប់ជំនួយជិត​ ๑๐๐.๐๐๐.๐๐๐.๐๐๐ ដុល្លារ​ជួយអ៊ុយក្រែន អ៊ីស្រាអែល​និងតៃវ៉ាន់។
កងកម្លាំងខ្មែរឥស្សរៈលើខ្នងភ្នំដងរែក​មុនចូលរួបរួមជាតិជាមួយស្ដេចសីហនុ៕
21Apr/24

កម្មវិធីផ្សាយថ្ងៃអាទិត្យ 21.04.2024

๑–«នាទីលោកសំបូរិន្ទសម្ភាសសាស្ត្រាចារ្យកេងវ៉ាន់សាក់» អំពីព្រលឹង​ឬអត្តសញ្ញាណខ្មែរ វគ្គទី ๓๕។
អត្ថាធិប្បាយអំពីរឿង អន្ទិត​គោលោត ដោយប្លុក ឈូកខ្មែរ

និយមន័យៈ  អ្នក​ដែល​សឹក​ពី​បួស តែ​ជា​មនុស្ស​កញ្ឆោត និង​ឡើងជំនោរ​ដោយ​ស្រីៗ​បញ្ជោរ ។

ពំនោល​នេះ គឺជា​ពាក្យ​បង្អាប់​ចំពោះ​អ្នក​ដែល​សឹក​ពី​បួស​តែ​ឆោត ជា​ពិសេស គឺ​ស៊ី​ខ្សែ​ជោរ​នឹង​ស្រីៗ ។ អន្ទិត​នោះ ស្រីៗ​បញ្ឆោត និង​បញ្ជោរ​បាន​ដោយ​ងាយ​បំផុត ។ ដូច​មានរឿង​ដំណាល​ថា ៖
មាន​អន្ទិត​ម្នាក់​ទើប​សឹក​ពី​បួស​មក​ធ្វើ​ចម្ការ​ដាំពោត ។ នៅ​ពេល​ដែល​ពោត​កំពុង​ពេញ​សាច់ ក៏​មាន​ស្ត្រី​ក្រមុំ​រូប​ស្រស់​ម្នាក់​មក​ញ៉េះញ៉ោះ​លែបខាយ​ពាក្យ​សម្ដី​និយាយ​ថា លោក​បង​អើយ លក់​ពោត​ក្នុង​ចម្ការ​នេះ​ឲ្យ​ខ្ញុំ​សិន​មក ។ ចាំ​សណ្តែក​ខ្ញុំ​ទុំ ខ្ញុំ​លក់​យក​លុយ​សង​លោក​បង​ឯង​វិញ ។ អ្នក​អន្ទិត​នោះ​ក៏​ព្រម​លក់ជឿ​ឲ្យ​នាង​នោះ​ទៅ ។ លុះដល់​នាង​នោះ​ច្រូត​សណ្តែក​លក់ នាង​នោះ​និយាយ​ទៀត​ថា លោក​បង​អើយ សណ្តែក​ខ្ញុំ​ស្កក​ច្រើន​ណាស់ មក​ពី​ខ្ញុំ​ជា​ស្រី​មិនសូវ​ចេះ​ធ្វើ​ចម្ការ មិន​ដូច​លោក​បង​ឯង ជា​ប្រុស​ប៉ិន​ធ្វើ​ចម្ការ​យ៉ាង​ចំណាប់​គួរ​ឲ្យ​ស្រលាញ់ នាង​ណា​បាន​លោក​បង​ឯង​ធ្វើ​ប្ដី ពិតជា​មានសំណាង​ធំ​ហើយ ។ ដោយ​ស៊ី​ខ្សែ​ជោរ​ស្រាប់ អន្ទិត​នោះ​ក៏​នៅ​ស្ងៀម​ជា​សញ្ញា​យល់ព្រម ។ ក្រោយមក គេ​ឥត​បាន​លុយ​ថ្លៃ​ពោត​នោះ​សោះ ។
អ្នកផង​ទាំងពួង កាលបើ​បានដឹង​រឿង​នេះ​ហើយ ក៏​នាំ​គ្នា​សើចចំអក និង​បង្អាប់​ថា អន្ទិត​គោលោត​អើយ អី​ក៏​ឆោតល្ងង់​ម៉្លេះ ។ ចាប់តាំងពី​ថ្ងៃ​នោះ​មក ពាក្យ​ថា អន្ទិត​គោលោត ក៏​ចាប់​ឮជា​រហូត​មក ។ បន្ទាប់​មក​បុរាណាចារ្យ​ក៏​ចង​ជា​ពាក្យ​ស្លោក​ថា «អន្ទិត​គោលោត ឲ្យ​ស្រី​បញ្ឆោត អស់​ពោត​មួយ​ចម្ការ» (ពាក្យស្លោក​វចនានុក្រម​ខ្មែរ) ។
«នាទីនិទានចិនរឿង សាមកុក»  ដល់ភាគទី ๐ ៖ ​ Dong Zhuo មានអំណាចផ្ដាច់ការពេញទី​ចង់សម្លាប់អ្នកណាក៏បានស្រេចនឹងចិត្ត ក្លាយជាទីខ្លបខ្លាចនៃពួកមន្ត្រីក្រោមឥទ្ធិពលវាជាពន់ពេក។
ដូច្នេះ Diao Chan កូនចិញ្ចឹមរដ្ឋមន្ត្រីមហាផ្ទៃ Wang Yun ក៏ស្ម័គ្រចិត្តដាក់ស្នេហ៍ឲ្យឪពុកធម៌និងកូនធម៌​គឺ Dong Zhuo ​និង Lu Bu ស្រឡាញ់នាងហើយដណ្ដើមនាងរហូតដល់កូនហ៊ានសម្លាប់ឪពុករបស់ខ្លួន ៕
20Apr/24

កម្មវិធីផ្សាយថ្ងៃសៅរ៍ 20.04.2024

១–«នាទីវប្បធម៌ខ្មែរ» រៀបរៀងដោយលោកម៉ីសុភីនៅក្រុងលីយ៉ុងប្រទេសបារាំង
លោកនឹងប្រៀបធៀបឈ្មោះអាទិទេពក្នុងអារិយធម៌ក្រិក-រ៉ូម៉ាំងទៅនឹងថ្ងៃខែក្នុងអារិយធម៌ខ្មែរ។ ភាគបន្ត។
–«នាទីនិទានចិន» រឿង «សាមកុក»
ភាគទី ๒๙ ឪពុកធម៌មហាឧបរាជ តុងជួ និងកូនធម៌សេនាដៃឯកលូ ពូ បន្តដណ្ដើមបេះដូងស្រីបម្រើទាវចាន់របស់រដ្ឋមន្ត្រី វ៉ាងអ៊ុនក្នុងកលល្បិចបំបាក់កម្លាំងសត្រូវរបស់ខាងក្រុមស្ដេចត្រាញ់។

«នាទីសុខភាពយើង»

ជម្ងឺដែលប្រុសៗខ្លាចបំផុតគឺ «ភាពមានអង្គវិបត្តិ»
ផ្លែទទឹមនៅ​ក្នុងចំណោមរុក្ខជាតិនិងអាហារ​ ๑๒ មុខដែលអាចជួយផ្ដល់ Nitric Oxide​ ដល់រាងកាយ។
«នាទីតន្ត្រីប្រចាំថ្ងៃ្ងចុងសប្ដាហ៍»
សូមជូនចម្រៀងជ្រើសរើសដោយអ្នកស្រីខោលមុំ នៃក្រុង Columbus រដ្ឋ Ohio គឺបទ៖
និងបទ….
នេះ!
๕–«នាទីពីនេះពីនោះ»
លោក Richard Sun ណែនាំថាបើចង់ឲ្យអន្តរជាតិថ្នាក់អ.ស.ប.ជួយ លោក-អ្នកជេរប្រទេសណាក៏ជេរចុះ តែកុំធ្វើខ្លួនជាសត្រូវប្រទេសសមាជិកអចិន្ត្រៃយ៍ទាំង ๕ មានអាមេរិក ចិន អង់គ្លេស រុស្ស៊ី និងបារាំងនោះ៕
19Apr/24

កម្មវិធីផ្សាយថ្ងៃសុក្រ 19.04.24

๑–«នាទីព្រះពុទ្ធសាសនា​»
សូមអញ្ជើញស្ដាប់ធម្មទេសនាស្ដីពីព្រះពុទ្ធសាសនា សម្ដែងដោយព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ សមាជិកថេរសភាសង្ឃ ជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយក និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ ខេត្តសៀមរាប។ វគ្គទី ๒ ។
๒–«នាទីទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនីសូតាដែលថ្ងៃនេះលោកនឹងបន្តអានសំណេររបស់លោកទៀងណារិទ្ធឈ្មោះ «មហាគ្រោះជាតិខ្មែរ»​ ។
វគ្គទី ๔๙ ប្រាក់ជំនួយនិងប្រាក់កម្ចីបរទេសមួយភាគធំយកទៅចិញ្ចឹមពួកកងទ័ពអង្គរក្សផ្ទាល់ខ្លួនរបស់ហ៊ុនសែន​រួមមានពួកក្រុមឃាតក(រ)សង្ងាត់បាក់គីអាវខ្មៅនិងពួកក្មេងពាលកាប់ចាក់សម្រាប់ប្រើឲ្យសម្លាប់ឬវាយធ្វើបាបសត្រូវនយោបាយរបស់វា។
​๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងមនោសញ្ចេតនា​ស្ដាប់ហើយទឹកភ្នែកហូរមួយបទឈ្មោះ «លក់គោយន្ត» ច្រើងដោយអ្នកស្រី សៀន​រដ្ឋនា និងកូតទ្រយក្ស Cello ដោយ Peter Jacobson ។
๔–«នាទីប្រវត្តិសាស្ត្រខ្មែរសហសម័យពី ๑๘๖๓ ដល់ បច្ចុប្បន្នកាល»​ របស់លោកវ៉ាន់ឌី កាអុន អានជូនស្ដាប់ដោយលោកគិម​ប៊ុនស៊ន់ ពីប្រទេសបារាំង ។
វគ្គទី ๙ ៖ ព្រះបាទ នរោត្តម សីហនុ (ប្រសូតនៅភ្នំពេញថ្ងៃ ๓๑ តុលា ๑๙๒๒ សោយទិវង្គតនៅក្រុងប៉េកាំងថ្ងៃទី ๑๕ តុលា ๒๐๑๒ គ្រងរាជ្យជាស្ដេចផែនដី ๒ ដង លើកដំបូងពីឆ្នាំ ๑๙๔๑ ដល់ ๑๙๕๕ និងលើកទី ๒ ពីឆ្នាំ ๑๙๙๓ ដល់ ๒๐๐๔) ។
«នាទីពីនេះពីនោះ» 
Too many are misreading the 2024 polls. Here's a better way.
បើការបោះឆ្នោត​ឆ្នាំ ๒๐๒๔ ប្រព្រឹត្តទៅនៅថ្ងៃនេះ ត្រាំឈ្នះព្រោះមានអ្នកគាំទ្រ ๔๑.๑ % ខណៈដែលបៃដឹន បានទទួលការគាំទ្រតែ ๓๓.๑ %​ប៉ុណ្ណោះ។
Putin ប្រកាសកេណ្ឌទាហាន ๔๐ ម៉ឺននាក់ថែមទៀត៕
18Apr/24

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 18.04.2024

๑–«នាទីសន្ទនាតុមូល» រវាងលោក​ថាច់ពីយ៉ានៅប្រទេសបារាំង លោក​ណនហ៊ី នៅប្រទេសបែលហ្ស៊ិក និងលោកប៉ែនវ៉ាណូនៅប្រទេសបារាំង ស្ដីពីខួបទី ๔๙ នៃថ្ងៃ ๑๗ មេសា ๑๙๗๕ ចូលដល់វគ្គបញ្ចប់។
ក្រោយ ๑๗ មេសា ๑๙๗๕ ខ្មែរត្រូវបង្ខំចិត្តស្រែក «ជយោអង្គការលើ!» «ជយោសួនរួម!» ​«បរាជ័យសួនតួ!»
ក្រោយ ๗ មករា ๑๙๗๙ គេនាំគ្នាស្រែក «អរគុណសន្តិភាព!» ភ្នែកសម្លឹងមើល អគារខ្ពស់ៗ កប់ពពកហើយសួរថាជារបស់ខ្មែរ​ឬរបស់បរទេស?
๒–«នាទីទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA
អ្នកគ្រូមិនយល់ស្របនឹងគំនិតដែលថាខ្មែរគួរតែកុំប៉ះពាល់​ចិន​ដែលអ្នកគ្រូបន្តហៅថា​ «អាចិន» ព្រោះអ្នកគ្រូបានឃើញនឹងភ្នែកថាចិនមិនមានសមានចិត្តអាណិតខ្មែរក្នុងសម័យវាលពិឃាតម្ដងណាឡើយ។
យោងតាម​អត្ថបទមួយក្នុង «JSTOR ឬ Journal Storage» «ដោយប្រកាសថាខ្លួនប្រកាន់នយោបាយមិនអន្តរាគមនិយមនោះ ចិនបានការពារ បិទបាំងពួកខ្មែរក្រហមពីការពិនិត្យពិច័យពីខាងក្រៅនិងជួយមិនឲ្យខ្មែរក្រហមប្រឈមនឹងគណនីយភាពតាមវិធី ๓ ប្រការ៖
๑-ចិននៅតែស្មោះត្រង់នឹងប៉ុលពតជានិច្ច។
๒-ចិនបន្តបិទមាត់ ឬបដិសេធត្រង់ៗតែម្ដងថាមានបាតុភូតប្រល័យពូជសាសន៍នៅកម្ពុជាប្រជាធិបតេយ្យ។ និង
๓-ចិនរៀបចំឲ្យមានយុទ្ធនាការបិទបាំងការពិតជាអន្តរជាតិ ដើម្បីលាបពណ៌ផាត់ម្សៅឲ្យប៉ុលពតក្លាយជាមនុស្សចិត្តទេវតា។
តើប៉ុលពតជាធម្មិកឬ?
«នាទីសៀវភៅខ្មែរ» រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”) ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃ​​និងអានបញ្ចូលសម្លេងដោយលោកវីរៈ វ៉ារ៉ានី​នៃក្រុមព្រះសុរិយា។
វគ្គទី ๔๗ «ខ្ញុំស្ទើរតែក្លាយជាមនុស្សឆ្គួត ព្រោះបាត់អានី និងអេងក្នុងព្រៃដ៏ធំធេង» ។
๔–«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនចម្រៀងឆ្លើយឆ្លងមួយបទឈ្មោះ «បងពិតជាកម្លោះ» ច្រៀងតបតគ្នារវាងលោកបឺត សំរេចនឹងកញ្ញាចន្ទ សុរីតា។
๕–«នាទីពីនេះពីនោះ» 
ប្រធានសភាយួន​ Vuong Dinh Hue​ (រូបកណ្ដាល) ដែលអាចឡើងជំនួសមេបក្សកុម្មុយនិស្តយួន Nguyen Phu Trong (ដែលនៅខាងស្ដាំដៃ) ក្នុងសមាជបក្ស​ឆ្នាំ ๒๐๒๖ អាចនឹងធ្លាក់កូដទៅវិញព្រោះជំនួយការនិងជាញាតិរបស់ខ្លួន Nguyen Duy Hung​​ (រូបខាងឆ្វេង) បានត្រូវប៉ូលិសចាប់ពេលត្រឡប់មកពីស្រុកចិន​សង្ស័យថាពាក់ព័ន្ធនឹងបទពុករលួយ។
ថៅកែក្រុមហ៊ុនអចលនទ្រព្យ  Truong My Lan មានសម្បត្តិមហាសាលតម្លៃ ๒๗,๐๐๐,๐๐๐,๐๐๐ ដុល្លារអាមេរិកត្រូវតុលាការក្រុងព្រៃនគរកាត់ទោសប្រហារជីវិតពីបទលួចលុយប្រទេសជាតិ។
ស៊ីជិនពិងរបស់ចិន​មាន​ យុទ្ធនាការ​«ខ្លានិងរុយ» សម្រាប់កម្ចាត់អំពើពុករលួយ។
ប្រវត្តិតស៊ូជាមេខ្មែរឥស្សរៈនិងខ្មែរសេរី​របស់លោកសឺងង៉ុកថាញ់ បន្ត៕
17Apr/24

កម្មវិធីផ្សាយ ថ្ងៃពុធ 17.04.2024

๑–«នាទីសន្ទនាតុមូល» រវាងលោក​ថាច់ពីយ៉ា លោក​ណនហ៊ី និងលោកប៉ែនវ៉ាណូស្ដីពីខួបទី ๔๙ នៃថ្ងៃ ๑๗ មេសា ๑๙๗๕។​
វគ្គទី ​​๑ ៖ ๑๗ មេសា ๑๙๗๕ ​ជាជ័យជំនះរបស់ខ្មែរឬបរទេស?
«នាទីសាសនាសាកល ៖ សាសនាឥស្លាម»​ សូមបន្តអានសៀវភៅ «មគ្គុទ្ទេសក៍មូស្លីមថ្មី» របស់លោកហ្វាហាទ សាឡិម ពិន ហ៊ូម៉ាម។
វគ្គនេះនិយាយពីអាល់ឡោះមិនប្រណីចំពោះមូស្លីមដែលវក់នឹងល្បែងស៊ីសងឡើយ។
๓–«នាទីជួបនឹងបណ្ឌិតអាំងជូលាន» សូមជូនបទសន្ទនារវាងនរវិទូសាស្ត្រាចារ្យអាំង ជូលាននឹងនាយកវិទ្យាស្ថានរៃយំ លោកលីតារាវុឌ្ឍ ស្ដីពីបុណ្យភ្ជុំបិណ្ឌ​ភាគបញ្ចប់ ។
និយាយពីរឿងចាប់បាយបិណ្ឌ​ត្រៀមបោះឲ្យប្រេតនិងរឿងបុណ្យ​និងបូជាក្នុងទំនៀមទម្លាប់ខ្មែរ។
ប្រេតស្រែកទារអាហារ គ្រួសារនាំគ្នាពូតបាយបិណ្ឌ ហើយនាំគ្នាបោះបាយបិណ្ឌឲ្យប្រេតស៊ី។
๔–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងសម៏យកម្ពុជាប្រជាធិបតេយ្យ ឈ្មោះ «យុវជនយុវនារីប្ដេជ្ញា» ប្ដេជ្ញាដើរតាមអង្គការបដិវត្តន៍ ទាល់តែអស់ដីនៅ។​
๕–«នាទីសុខភាពយើង» 
វិធីលាងច្រមុះឲ្យអស់សម្បោរ។
ហូបខ្ទឹមសជាប្រចាំគេថាល្អ!
๖–«នាទីពីនេះពីនោះ»  
ថ្ងៃទី ๒ នៃការកាត់ក្ដីត្រាំរឿងចេតនាបន្លំបំភាន់បញ្ជីក្រុមហ៊ុនដែលពួកស្អប់ត្រាំចាត់ទុកថា​ជាបទល្មើសព្រហ្មទណ្ឌ ។
អ៊ីស្រាអែលបន្តសម្លាប់ពួកប៉ាឡេស្ទីនព្រោះពួកហាម៉ាស់ជាអ្នកបង្ករឿងថ្ងៃ ๗ តុលា ๒๐๒๓ ។
ទាហានរុស្ស៊ីស្លាប់ចោលខ្មោចនៅអ៊ុយក្រែនអស់ជាង ๕๐๐๐๐ នាក់ហើយ យោងតាមប៊ីប៊ីស៊ី៕