07May/24

កម្មវិធីផ្សាយ ថ្ងៃអង្គារ 07.05.2024

๑–«នាទីពាក្យបរទេសនៅក្នុងវចនានុក្រមខ្មែរ» រៀបរៀងដោយលោកនួនសុខវ៉ាងពីក្រុង Norcross រដ្ឋ GA ដោយលោកនឹងលើកយកពាក្យបរទេសដែលមានចុះផ្សាយក្នុងវចនានុក្រមសម្ដេច​ជួនណាត​មកជំរាបដល់វគ្គទី ๒๐ ។
๒–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់លោក Nayan Chanda​ អ្នកកាសែតឥណ្ឌា បកប្រែជាខេមរភាសាដោយ​លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ๙๘ ​។
មេៗខ្មែរក្រហមអង្វរឲ្យស្ដេចសីហនុជួយអន្ទងចិត្តអន្តរជាតិឲ្យជួយកម្ពុជាប្រជាធិបតេយ្យប្រឆាំងយួនឈ្លានពានខណៈដែលរង់ចាំយន្តហោះប៊ូអ៊ិងចិនមកដឹកព្រះអង្គចេញពីភ្នំពេញ ๑ ថ្ងៃមុនយួនវ៉ៃយកភ្នំពេញបាន ๗​ មករា ๑๙๗๙ ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «បីម៉ាត់សម្រាប់សង្សារចាស់» របស់លោក Weeken។

๔–«នាទីប្រវត្តិសាស្ត្រខ្មែរសហសម័យពី ๑๘๖๓ ដល់ បច្ចុប្បន្នកាល»​ ផ្អែកលើសៀវភៅប្រវត្តិសាស្ត្រខ្មែររបស់លោក​វ៉ាន់ឌី កាអុន និងអានជូនស្ដាប់ដោយលោកគិម​ប៊ុនស៊ន់ ពីប្រទេសបារាំង។

វគ្គទី ๑๔ ស្ដីពី ស្ថានការណ៍នៅកម្ពុជាអព្យាក្រឹតពីឆ្នាំ ๑๙๖๔ ជាពិសេសនៅខែធ្នូ ๑๙๖๕ ដែលកងទ័ពអាមេរិកបានវាយប្រហារមកលើកម្ពុជាដោយត្រង់ព្រោះស្ដេចសីហនុបានធ្វើកិច្ចព្រមព្រៀងសម្ងាត់កាត់យក ๑๐% នៃអាវុធនិងសម្ភារៈសឹកដែលចិនដឹកឆ្លងកម្ពុជាទៅផ្គត់ផ្គង់ឲ្យយៀកកុង-យៀកណាមខាងជើង។
๕–«នាទីពីនេះពី័នោះ»
លោកសមរង្ស៊ីថា​កម្ពុជាមានកំពង់ផែសមុទ្រក្រុងព្រះសីហនុហើយ​អ្នកណាចង់បានព្រែកជីកដៃចោរ?
ព្រែកជីកប៉ាណាម៉ា​ត្រូវប្រើពេលសាង​ ๑๐ ឆ្នាំនិងថវិការាប់រយលានដុល្លារ។
ព្រែកជីកស៊ុយអេស៍នៅប្រទេសអេហ្ស៊ិប​ប្រើពេលសាង​ ๑๐ ឆ្នាំ ស្លាប់មនុស្សអស់ ๑๒๐,๐๐๐ នាក់៕
06May/24

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 06.05.2024

๑–«នាទីអក្សរសាស្ត្រខ្មែរ» ថ្ងៃនេះសម្ដេចព្រះសង្ឃរាជជួនណាត ជោតញ្ញាណោ នឹងបកស្រាយអក្សរសាស្ត្រខ្មែរក្នុងភាគ ๑๐ វគ្គទី ๒ ពន្យល់អំពីការប្រើពាក្យខ្មែរផ្សេងៗ ឲ្យបានត្រឹមត្រូវ។

๒–«នាទីសៀវភៅខ្មែរ » រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”) ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃ​​និងអានបញ្ចូលសម្លេងដោយលោកវីរៈ វ៉ារ៉ានី​នៃក្រុមព្រះសុរិយា។

វគ្គទី ๕๒ «ខ្ញុំត្រូវខ្មែរក្រហមចាប់ខ្លួននៅពេលខ្ញុំឆ្លងស្ទឹងមេទឹករួច» ​។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «ស្រលាញ់អូនដល់កាន់ឈើច្រត់»​ច្រៀងដោយ ជ័យ សុវ៉ាត តាមដោយបទ «ស្រលាញ់បងដល់កាន់ឈើច្រត់» ច្រៀងដោយ ចែម ស្រីល័ក្ខ។
«នាទីសុខភាពយើង» 
សានសុវិទ្យអះអាងថា៖ កៅអៀកយិនសិនកូរ៉េជួយបន្ធូរបន្ថយការឈឺចុកចាប់ចង្កេះរោគ sciatica បានយ៉ាងល្អ។
๕–«នាទីពីនេះពីនោះ» 
ក្រុមប្រឹក្សា​ ๒๓ តុលា ๑๙๙๑ ប្រឆាំងនឹងចិនសាងសង់ «ព្រែកជីកហ៊្វូណន់ដៃចោរ »ព្រោះចិនពុករលួយស៊ីដែកស៊ីថ្មស៊ីស៊ីម៉ង់ដូចសំណង់កាកតៅហ៊ូនៅស្រុកចិន។
05May/24

កម្មវិធីផ្សាយថ្ងៃអាទិត្យ 05.05.2024

๑–«នាទីលោកសំបូរិន្ទសម្ភាសសាស្ត្រាចារ្យកេងវ៉ាន់សាក់» អំពីព្រលឹង​ឬអត្តសញ្ញាណខ្មែរ វគ្គទី ๓๗ ។
ខ្មែរយើងថ្វីបើទទួលឥទ្ធិពលខាងសិល្បៈវប្បធម៌ពីឥណ្ឌា​ តែក៏មានឯកលក្ខណ៍ជាខ្មែរដាច់ពីឥណ្ឌា…
ឧទាហរណ៍ដូចជារឿង «រាមាយណៈ» របស់ឥណ្ឌាត្រូវបានបកស្រាយតាមបែបខ្មែរ ជារឿង «រាមកេរ្តិ៍» ទៅវិញ។
«នាទីនិទានចិនរឿង សាមកុក»  ដល់ភាគទី  ។
ក្រោយសម្លាប់ឪពុកធម៌មហាឧបរាជតុងជួដណ្ថើមយកស្រីកំណាន់ចិត្តទាវចាន់បានមកវិញហើយ លូពូកំពូលមេទ័ព ជាទេពក្នុងចំណោមមនុស្ស​ ក៍ចាញ់បច្ចាមិត្តរត់យកតែព្រះអាយុ។
រដ្ឋមន្ត្រីមហាផ្ទៃ​វ៉ាងអ៊ុនដែលបានប្រើល្បិចដណ្ដើមស្នេហ៍ដើម្បីផ្ដួលមេផ្ដាច់ការតុងជួ បានពលីជីវិតនៅចំពោះមុខពួកបះបោរក្នុងវាំងឆាងអាន ដោយយល់ព្រមលោតចុះពីកំពែងវាំងមកឲ្យសត្រូវសម្លាប់ក្រោយ​ទទួលបានជ័យជំនះលើតុងជួហើយ។
«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនចម្រៀងមួយបទឈ្មោះ «កិច្ចព្រមព្រៀងក្រុងប៉ារីស» និពន្ធទំនុកច្រៀងដោយ លោក សានូ ច្រៀងដោយ អ្នកស្រីស៊ានកេត្យា។
๔–បទសម្ភាសន៍ របស់លោកថាច់ពិយ៉ាជាមួយសកម្មជនការពារ កិច្ចព្រមព្រៀង សន្តិភាព ថ្ងៃ​ ๒๓ ​តុលា​ ๑๙๙๑ ក្មួយស្រ៊ុន ស្រ៊ននៅវត្តពោធិវង្សជាយក្រុងប៉ារីសកាលពីថ្ងៃសៅរ៍​ ๔ ឧសភា​๒๐๒๔ ។
សកម្មជន ๒๓ ​តុលា​ ๑๙๙๑ ស្រ៊ុន ស្រ៊នថ្លែងរៀបរាប់អំពីទស្សនកិច្ចរបស់ខ្លួននៅសហភាពអឺរ៉ុប​និងអត្ថន័យនៃការមកបំពេញទស្សនកិច្ចជាពិសេសនៅប្រទេសបារាំង។
ក្នុងឱកាសជាមួយគ្នានោះ កញ្ញាភីង ​សោភាដែលជាសមាជិកគណៈប្រតិភូរបស់ក្មួយស្រ៊ុន ស្រ៊ន​ក៏បានថ្លែងប្រាប់បងប្អូនខ្មែរដែលទៅចូលរួមប្រជុំនៅវត្តពោធិវង្សជាយក្រុងប៉ារីសអំពីចំណាប់អារម្មណ៍របស់នាងផងដែរ។
๕–«នាទីពីនេះពីនោះ» 
ខ្មែរ-បារាំងត្រៀមធ្វើបាតុកម្មបណ្ដេញយោធាចិនចេញពីមូលដ្ឋានទ័ពជើងទឹករាម៕
04May/24

កម្មវិធីផ្សាយថ្ងៃសៅរ៍ 04.05.2024

១–«នាទីវប្បធម៌ខ្មែរ» រៀបរៀងដោយលោកម៉ីសុភីនៅក្រុងលីយ៉ុងប្រទេសបារាំង
ថ្ងៃនេះលោកនឹងរៀបរាប់អំពីការវិវឌ្ឍអក្សរខ្មែរពីបូរាណមកដល់បច្ចុប្បន្ន។
–«នាទីនិទានចិន» រឿង «សាមកុក»
ភាគទី ๓๒ ក្រោយបានជ័យជំនះក្នុងការប្រើធីតាចិញ្ចឹម​ទាវចាន់ជាអាវុធសម្លាប់មេផ្ដាច់ការតុងជួបានហើយ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ វ៉ាងអ៊ុនបានឡើងធ្វើជាមហាឧបរាជជំនួសតុងជួហើយកាចសាហាវមិនខុសពីតុងជួឡើយ។
«នាទីតន្ត្រីប្រចាំថ្ងៃ្ងចុងសប្ដាហ៍»
សូមជូនចម្រៀងជ្រើសរើសដោយអ្នកស្រីខោលមុំ នៃក្រុង Columbus រដ្ឋ Ohio ។
«នាទីសុខភាពយើង»
ធ្វើយ៉ាងណាទើបអាចបង្កើន Stem Cells បានតាមធម្មជាតិ?
03May/24

កម្មវិធីផ្សាយថ្ងៃសុក្រ 03.05.24

๑–«នាទីព្រះពុទ្ធសាសនា​»
សូមអញ្ជើញស្ដាប់ធម្មទេសនាស្ដីពីជំនឿផ្ដេសផ្ដាសខ្មែរពូកែជឿណាស់ សម្ដែងដោយព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ សមាជិកថេរសភាសង្ឃ ជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយក និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ ខេត្តសៀមរាប។ 
๒–«នាទីទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនីសូតាដែលថ្ងៃនេះលោកនឹងបន្តអានសំណេររបស់លោកទៀងណារិទ្ធឈ្មោះ «មហាគ្រោះជាតិខ្មែរ»​ ។
វគ្គទី ๕๑ ដៃជើងរបស់ហ៊ុនសែនជាយួន​មានទាំងប្រុសទាំងស្រី។
«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ​ «បងស្រឡាញ់តែអូន» របស់លោកលោក នី សាលឿន យកមកច្រៀងឡើងវិញដោយ កម្លោះដួង វីរៈសិទ្ធ។
๔–«នាទីប្រវត្តិសាស្ត្រខ្មែរសហសម័យពី ๑๘๖๓ ដល់ បច្ចុប្បន្នកាល»​ របស់លោកវ៉ាន់ឌី កាអុន អានជូនស្ដាប់ដោយលោកគិម​ប៊ុនស៊ន់ ពីប្រទេសបារាំង ។
វគ្គទី ๑๓ ៖ សេដ្ឋកិច្ចខ្មែរសម័យសង្គមរាស្ត្រនិយម​ជាពិសេសក្រោយកាត់ផ្ដាច់ចំណងការទូតជាមួយនិងផ្ដាច់ជំនួយពីស.រ.អ.​នៅឆ្នាំ ๑๙๖๔ ចាប់ផ្ដើមមានភាពមិនពេញចិត្តក្នុងចំណោមកងយោធពលខេមរភូមិន្ទព្រោះត្រូវកាត់ប្រាក់ខែ។
«នាទីពីនេះពីនោះ» 
លោកសមរង្ស៊ីមិនយល់ស្របនឹងគំនិតជីកព្រែកហ៊្វូណន់របស់ «ពួកអំបែងអណ្ដែត»​នៅភ្នំពេញ។
រង្ស៊ីថាកោះត្រល់ជារបស់យួនហ៊ុនសែនប្រគល់ឲ្យកាលពីឆ្នាំ ๑๙๘๒ វាពាំងផ្លូវចេញចូលព្រែកជីកដៃចោរនេះបាត់ទៅហើយ៕
02May/24

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 02.05.2024

๑–«នាទីទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA
«នាទីសៀវភៅខ្មែរ» រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”) ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃ​​និងអានបញ្ចូលសម្លេងដោយលោកវីរៈ វ៉ារ៉ានី​នៃក្រុមព្រះសុរិយា។
វគ្គទី ๕๑ «តើទេវតាប្រទានចំណីអាហារអោយខ្ញុំប្រឹងរស់រឺយ៉ាងណា?» ។
«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនចម្រៀងសល់ពីឆ្នាំថ្មីឈ្មោះ «កម្លោះចាស់ប៉ះអ្នកមេម៉ាយ» ច្រៀងដោយលោកបឺត សម្រេច​និងអ្នកស្រីរ៉េម ម៉ារីសា។
«នាទីពីនេះពីនោះ» 
រដ្ខាភិបាលក្បាល ๒ ឪនិងកូនបានសម្រេចចិត្តជីកព្រែកហ្វ៊ូណន់ដៃចោរ​ពីខេត្តកណ្ដាលទៅកែបនៅចុងឆ្នាំនេះ។
ល្បងខ្វាងមិនខ្លាចយួនដ៏មានព្រះគុណអាក់អន់ចិត្ត​ព្រោះចូលកៀកចិនពេញធឹង​ក្នុងន័យថាបំណាច់នឹងកញ្ជះគេ ធ្វើកញ្ជះសេដ្ឋីប្រសើរជាង។​​យ៉ាប់តែត្រង់កញ្ជះកុម្មុយនីស្តបន្តិច។
ប្រធានសមរង្ស៊ីនៅតែមានប្រជាប្រិយភាពមិនថាត្រូវគេវាយប្រហារទាំងជិតទាំងឆ្ងាយ៕
01May/24

កម្មវិធីផ្សាយ ថ្ងៃពុធ 01.05.2024

๑–«នាទីសាសនាសាកល ៖ សាសនាឥស្លាម»​ សូមបន្តអានសៀវភៅ «មគ្គុទ្ទេសក៍មូស្លីមថ្មី» របស់លោកហ្វាហាទ សាឡិម ពិន ហ៊ូម៉ាម។
ស្ដីពីចំណីអាហារនិងភេសជ្ជៈ «ហាឡាល់» និង «ហារ៉ាម» របស់អ្នកមូស្លីម។
๒–«នាទីជួបនឹងបណ្ឌិតអាំងជូលាន» សូមជូនបទសម្ភាសន៍របស់អ្នកយកពត៌មានសារពត៌មានអ៊ីឡិចត្រូនិច ថ្មី-ថ្មី ជាមួយសាស្ត្រាចារ្យអាំងជូលាន។ 
ក្នុងបទសម្ភាសន៍នេះលោកនរវិទូរូបនេះពន្យល់អំពីមូលហេតុដែលថាឧទ្យានអង្គរមានជីវិត និងត្រូវមានជីវិតរហូតទៅ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «អនុស្សាវរីយ៍វត្តដំរីស» ច្រៀងដោយ បឺត សំរេច ប្រគំដោយ ក្រុមតន្ត្រី Angkor Band SOKHA SAXOPHONE ។
๔–«នាទីសុខភាពយើង» 
«គេថា» ផឹក Olive Oil ប្រភេទ Extra Virgin មុនចូលដេករាល់យប់ម្ដង ๑ ស្លាបព្រាបាយជាទម្លាប់ល្អ។ សាក-លមើល ល្អជាងផឹកស្រាបៀរម៉ាកអាខ្វាងឆ្ងាយណាស់។​
๕–«នាទីពីនេះពីនោះ»  
30Apr/24

កម្មវិធីផ្សាយ ថ្ងៃអង្គារ 30.04.2024

๑–«នាទីពាក្យបរទេសនៅក្នុងវចនានុក្រមខ្មែរ» រៀបរៀងដោយលោកនួនសុខវ៉ាងពីក្រុង Norcross រដ្ឋ GA ដោយលោកនឹងលើកយកពាក្យបរទេសដែលមានចុះផ្សាយក្នុងវចនានុក្រមសម្ដេច​ជួនណាត​មកជំរាបដល់វគ្គទី ๑๙ ។
๒–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់លោក Nayan Chanda​ អ្នកកាសែតឥណ្ឌា បកប្រែជាខេមរភាសាដោយ​លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ๙๗ ​។
រូបពេលចាប់ដៃខ្មែរក្រហមប្រឆាំងសាធារណរដ្ឋខ្មែរ​នៅឆ្នាំ ๑๙๗๓ ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «ចម្ប៉ាបាត់ដំបង» របស់លោកស៊ីនស៊ីសាមុត យកមកច្រៀងឡើងវិញដោយ កម្លោះដួងវីរសិទ្ធ។

๔–«នាទីប្រវត្តិសាស្ត្រខ្មែរសហសម័យពី ๑๘๖๓ ដល់ បច្ចុប្បន្នកាល»​ ផ្អែកលើសៀវភៅប្រវត្តិសាស្ត្រខ្មែររបស់លោក​វ៉ាន់ឌី កាអុន និងអានជូនស្ដាប់ដោយលោកគិម​ប៊ុនស៊ន់ ពីប្រទេសបារាំង។

វគ្គទី ๑๒ ស្ដីពីសម្ដេចសីហនុ​និងតំណែងព្រះប្រមុខរដ្ឋ​ស្ដេចមិនស្ដេចរាស្ត្រមិនរាស្ត្រ និងនយោបាយព្រះអង្គទាក់ទងនឹងពួកខ្មែរដែលព្រះអង្គផាត់ពណ៌ឲ្យថា «ក្រហម» ។
๕–«នាទីពីនេះពី័នោះ»
ប៉ូលិស​ ๔ នាក់ត្រូវបាញ់ស្លាប់ ๔ នាក់ទៀតរងរបួសនៅក្នុងការបាញ់បោះនាក្រុង Charlotte រដ្ឋ NC។
ចម្លើយឆ្លើយតបរបស់លោកគ្រូពេទ្យ Richard Sun ទៅនឹងសំនួរមិត្តអ្នកស្ដាប់ថាហេតុអ្វីបានជាលោកចោទសមរង្ស៊ី-កឹមសុខាក្នុងឋានៈជាជនក្បត់ជាតិថាមានទោសកំហុសធ្ងន់ធ្ងរជាងហ៊ុនសែនដែលជាជនលក់ជាតិនោះទៅទៀត?
29Apr/24

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 29.04.2024

๑–«នាទីអក្សរសាស្ត្រខ្មែរ» ថ្ងៃនេះសម្ដេចព្រះសង្ឃរាជជួនណាត ជោតញ្ញាណោ នឹងបកស្រាយអក្សរសាស្ត្រខ្មែរក្នុងភាគ ๑๐ វគ្គទី ๑ ពន្យល់អំពីការប្រើពាក្យខ្មែរផ្សេងៗ ឲ្យបានត្រឹមត្រូវ។

๒–«នាទីសៀវភៅខ្មែរ » រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”) ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃ​​និងអានបញ្ចូលសម្លេងដោយលោកវីរៈ វ៉ារ៉ានី​នៃក្រុមព្រះសុរិយា។

វគ្គទី ๕๐ «សត្វឈ្លើងប្រឹងបឺតឈាមខ្ញុំ ដែលខ្ញុំសល់តែស្បែកនិងឆ្អឹង» ​។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទចាស់មួយបទដែលទូចស៊ុននិចយកមកច្រៀងឡើងវិញឈ្មោះ «អូនស្រឡាញ់តែបងមួយនាក់»។ 
«នាទីសុខភាពយើង» និយាយពីការប្រើ PRP ដើម្បីសុខភាព​និងយុវកម្ម​ដូចជាបណ្ដុះសក់​បំបាត់ស្បែកដែលជ្រីវជ្រួញ​។ល។
๕–«នាទីពីនេះពីនោះ» sorry no pinih pinuh​៕
28Apr/24

កម្មវិធីផ្សាយថ្ងៃអាទិត្យ 28.04.2024

๑–«នាទីលោកសំបូរិន្ទសម្ភាសសាស្ត្រាចារ្យកេងវ៉ាន់សាក់» អំពីព្រលឹង​ឬអត្តសញ្ញាណខ្មែរ វគ្គទី ๓๖ ។
ខ្មែរមាន​ DNA ផ្សេងពីគេ​ដូច្នេះវប្បធម៌ខ្មែរក៏មិនដូចគេ​ ចរិតកិរិយាមារយាទក៏ខុសគេ។
«នាទីនិទានចិនរឿង សាមកុក»  ដល់ភាគទី 
កូនធម៌លូពូដោយខឹងនឹងឳពុកធម៌មហាឧបរាជតុងជួដណ្ថើមយកស្រីដែលខ្លួនប៉ងយកធ្វើប្រពន្ធ​ក៏ដាច់ចិត្តសម្លាប់តុងជួ។
«នាទីពីនេះពីនោះ» រាយការណ៍ខ្លីៗស្ដីពីបុណ្យចូលឆ្នាំប្រចាំបុរីអង្គរ នារដ្ឋណតខារ៉ូឡៃណា។