๑–«នាទីសន្ទនាតុមូល» រវាងលោក​ថាច់ពីយ៉ានៅប្រទេសបារាំង លោក​ណនហ៊ី នៅប្រទេសបែលហ្ស៊ិក និងលោកប៉ែនវ៉ាណូនៅប្រទេសបារាំង ស្ដីពីខួបទី ๔๙ នៃថ្ងៃ ๑๗ មេសា ๑๙๗๕ ចូលដល់វគ្គបញ្ចប់។
ក្រោយ ๑๗ មេសា ๑๙๗๕ ខ្មែរត្រូវបង្ខំចិត្តស្រែក «ជយោអង្គការលើ!» «ជយោសួនរួម!» ​«បរាជ័យសួនតួ!»
ក្រោយ ๗ មករា ๑๙๗๙ គេនាំគ្នាស្រែក «អរគុណសន្តិភាព!» ភ្នែកសម្លឹងមើល អគារខ្ពស់ៗ កប់ពពកហើយសួរថាជារបស់ខ្មែរ​ឬរបស់បរទេស?
๒–«នាទីទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA
អ្នកគ្រូមិនយល់ស្របនឹងគំនិតដែលថាខ្មែរគួរតែកុំប៉ះពាល់​ចិន​ដែលអ្នកគ្រូបន្តហៅថា​ «អាចិន» ព្រោះអ្នកគ្រូបានឃើញនឹងភ្នែកថាចិនមិនមានសមានចិត្តអាណិតខ្មែរក្នុងសម័យវាលពិឃាតម្ដងណាឡើយ។
យោងតាម​អត្ថបទមួយក្នុង «JSTOR ឬ Journal Storage» «ដោយប្រកាសថាខ្លួនប្រកាន់នយោបាយមិនអន្តរាគមនិយមនោះ ចិនបានការពារ បិទបាំងពួកខ្មែរក្រហមពីការពិនិត្យពិច័យពីខាងក្រៅនិងជួយមិនឲ្យខ្មែរក្រហមប្រឈមនឹងគណនីយភាពតាមវិធី ๓ ប្រការ៖
๑-ចិននៅតែស្មោះត្រង់នឹងប៉ុលពតជានិច្ច។
๒-ចិនបន្តបិទមាត់ ឬបដិសេធត្រង់ៗតែម្ដងថាមានបាតុភូតប្រល័យពូជសាសន៍នៅកម្ពុជាប្រជាធិបតេយ្យ។ និង
๓-ចិនរៀបចំឲ្យមានយុទ្ធនាការបិទបាំងការពិតជាអន្តរជាតិ ដើម្បីលាបពណ៌ផាត់ម្សៅឲ្យប៉ុលពតក្លាយជាមនុស្សចិត្តទេវតា។
តើប៉ុលពតជាធម្មិកឬ?
«នាទីសៀវភៅខ្មែរ» រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”) ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃ​​និងអានបញ្ចូលសម្លេងដោយលោកវីរៈ វ៉ារ៉ានី​នៃក្រុមព្រះសុរិយា។
វគ្គទី ๔๗ «ខ្ញុំស្ទើរតែក្លាយជាមនុស្សឆ្គួត ព្រោះបាត់អានី និងអេងក្នុងព្រៃដ៏ធំធេង» ។
๔–«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនចម្រៀងឆ្លើយឆ្លងមួយបទឈ្មោះ «បងពិតជាកម្លោះ» ច្រៀងតបតគ្នារវាងលោកបឺត សំរេចនឹងកញ្ញាចន្ទ សុរីតា។
๕–«នាទីពីនេះពីនោះ» 
ប្រធានសភាយួន​ Vuong Dinh Hue​ (រូបកណ្ដាល) ដែលអាចឡើងជំនួសមេបក្សកុម្មុយនិស្តយួន Nguyen Phu Trong (ដែលនៅខាងស្ដាំដៃ) ក្នុងសមាជបក្ស​ឆ្នាំ ๒๐๒๖ អាចនឹងធ្លាក់កូដទៅវិញព្រោះជំនួយការនិងជាញាតិរបស់ខ្លួន Nguyen Duy Hung​​ (រូបខាងឆ្វេង) បានត្រូវប៉ូលិសចាប់ពេលត្រឡប់មកពីស្រុកចិន​សង្ស័យថាពាក់ព័ន្ធនឹងបទពុករលួយ។
ថៅកែក្រុមហ៊ុនអចលនទ្រព្យ  Truong My Lan មានសម្បត្តិមហាសាលតម្លៃ ๒๗,๐๐๐,๐๐๐,๐๐๐ ដុល្លារអាមេរិកត្រូវតុលាការក្រុងព្រៃនគរកាត់ទោសប្រហារជីវិតពីបទលួចលុយប្រទេសជាតិ។
ស៊ីជិនពិងរបស់ចិន​មាន​ យុទ្ធនាការ​«ខ្លានិងរុយ» សម្រាប់កម្ចាត់អំពើពុករលួយ។
ប្រវត្តិតស៊ូជាមេខ្មែរឥស្សរៈនិងខ្មែរសេរី​របស់លោកសឺងង៉ុកថាញ់ បន្ត៕