១–នាទី«សៀវភៅខ្មែរ» សូមជូនវគ្គទី ៩0 នៃសៀវភៅរបស់បណ្ឌិតយិនឆេងស៊ន ឈ្មោះ «ចូរនាំគ្នាជ្រកក្រោមព្រះធម៌»។

២–«នាទី ខ្មែរអើយក្រោកឡើង» របស់​លោកជាតិហង្សា​ពីរដ្ឋមីនីសូតាដោយលោកនឹងបន្តលើកយករឿងដែល​Al Jazeera របស់ប្រទេសកាតារអះអាងថាពួកមានឥទ្ធិពលជិតស្និទ្ធនឹងត្រកូលហ៊ុនជាប់ពាក់ព័ន្ធនឹងមុខរបរចាប់ជំរិតមនុស្សរបស់ពួកចិនដីគោកនៅខេត្តពោធិ៍សាត់និងព្រះសីហនុមកជំរាប។

៣–«នាទីតន្ត្រី» សូមជូន​បទ «វិលមកវិញបង» ចម្រៀងពិរោះដោយស្រីស្រស់ឈ្មោះ Mintra Nanchau អាយុ​ ២៤។ ជាអ្នកចម្រៀងសៀមសម័យថ្មី ឃើញខ្លះថាជាខ្មែរស្រិន្ទ្រ តែច្បាស់ជាថៃកើតនៅថៃហើយព្រោះនាងអាចចេញសម្លេងបានច្បាស់លាស់។

៤–«នាទីពីនេះពីនោះ» ស៊ីអាយអេ​ថា​រុស្ស៊ីខូចខាតទាហាន​៨០,០០០ នាក់នៅអ៊ុយក្រែន កូរ៉េខាងជើងស្នើជួយផ្ដល់ទាហានស៊ីឈ្នួល ១០០,០០០នាក់ដល់ពូទិន៕


​សូមជួបនឹងលោកឱកសឿម​(ត)

ផ្អែកលើភាសិតរបស់ George Santayana «ផ្សេង-ផ្សេង» ថាខ្មែរកំពុងជា​ខ្ញុំ១​ចៅហ្វាយ២ម្ដងទៀតព្រោះមិនរៀនប្រវត្តិសាស្ត្រ៕