17Jan/24

កម្មវិធីផ្សាយ ថ្ងៃពុធ 17.01.2024

๑–«នាទីសាសនាសាកល ៖ សាសនាឥស្លាម»​ សូមបន្តអានសៀវភៅ «មគ្គុទ្ទេសក៍មូស្លីមថ្មី» របស់លោកហ្វាហាទ សាឡិម ពិន ហ៊ូម៉ាម។
ស្ដីអំពីការធ្វើសឡាតជុមអាត់​គឺថ្វាយបង្គំអល់ឡោះ​នៅថ្ងៃសុក្រនៃសប្ដាហ៍។
๒–«នាទីជួបនឹងបណ្ឌិតអាំងជូលាន» 
សូមជូនភាគ ๔ រឿង «សុភាទន្សាយ» ជារឿងព្រេងដែលផ្ដល់ពាក្យស្លោកមួយចំនួនដល់ភាសាខ្មែរ​ ដូចជាឃ្លាថា «គ្រុនទន្សាយ» «ត្រីរ៉ស់ក៏រួចទន្សាយក៏រួច» «ដល់ត្រើយសើយគូទដាក់» ។ល។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងចិនមួយបទឈ្មោះ «Huāhǎoyuèyuán yè» ប្រែថា​ «ផ្ការីកនៅរាត្រីព្រះច័ន្ទពេញវង់»​​ច្រៀងដោយកញ្ញា Liu Zi Ling ។
๔–«នាទីពីនេះពី័នោះ»
ហ៊ុនឡេនាំភរិយាទៅអឺរ៉ុប ๑๓-๑๙ មករា និងជួបប្រាស្រ័យជាមួយ Emmanuel Macron នៅប៉ារីស ๑๘ មករា។
ហ៊ុនឡេនិងភរិយាទៅដល់​ Davos ប្រទេសស្វិស។
លោកប៉ែនវ៉ាណូដាស់ខ្មែរអឺរ៉ុបឲ្យទៅធ្វើបាតុកម្មទាមទារឲ្យបារាំងគាបហ៊ុនឡេឲ្យទទួលស្គាល់សន្ធិសញ្ញា ๒๓ ​តុលា​ ๑๙๙๑ ។
ចាំមើលថាតើលោកចៅក្រមនឹងកាត់ក្ដីយ៉ាងណាទៅលើ Trump និងកូនៗ។
ស្មាក្ដីស្រុក Fulton, GA ដែលប្ដឹង Trump ថាប្រើអំណាចជ្រាតជ្រែកការបោះឆ្នោត ត្រូវចាប់បានថាសហាយស្មន្ធនឹងមេធាវីប្ដីគេ និងគៃបន្លំលុយរដ្ឋយកមកនាំសហាយជិះកប៉ាល់កំសាន្ត។
នារីពាក់អាវមានខ្សែក្រវាត់​គឺ លោកយាយ E. Jean Carroll អាយុ ๘๐ ឆ្នាំដែលប្ដឹង Trump ទារ​ ๑๐ លានដុល្លារ​ព្រោះ Trump មើលងាយថាមិនមែនស្រីក្នុងក្រសែភ្នែក!
លោកប្រធានឱកសឿមជូនពរឆ្នាំថ្មី និងរាយការណ៍ប្រាប់ពីដំណើរជឿនលឿននៃគម្រោងបុរីអង្គរ។
16Jan/24

កម្មវិធីផ្សាយ ថ្ងៃអង្គារ 16.01.2024

๑–នាទី «ពាក្យបរទេសនៅក្នុងវចនានុក្រមខ្មែរ» រៀបរៀងដោយលោកនួនសុខវ៉ាងពីក្រុង Norcross រដ្ឋ GA លើកយកពាក្យបរទេសដែលមានចុះផ្សាយក្នុងវចនានុក្រមសម្ដេច​ជួនណាត​យកវគ្គទី ๔ មកជំរាប។
๒–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda​ បកប្រែជាខេមរភាសាដោយ​លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ๘๓ ​។
មុនយួនលើកទ័ពវាយលុកកម្ពុជា ប៉ុលពតក្រពុលមុខ លែងទុកចិត្តគ្នាឯង សម្លាប់ដៃស្ដាំរបស់ខ្លួននៅភូមិភាគបូព៌ាគឺសោភឹមនិងគ្រួសារ។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងមួយបទឈ្មោះ «La Plus Belle Pour Aller Danser» ស្រង់ពីកុនបារាំង-អ៊ីតាលីឆ្នាំ ๑๙๖๔ រឿង «Cherchez l’Idole» ច្រៀងដោយ Sylvie Vartan អ្នកចម្រៀងបារាំងដើមកំណើតប៊ុលហ្ការី។
សូមជូនចម្រៀងមួយបទទៀតឈ្មោះ «អូនចង់រាំជាមួយបង» យកតាមទំនងបទបារាំងខាងលើ ច្រៀងដោយអ្នកស្រីហួយមាស​​ កាលពីសម័យសង្គម។
๔–នាទី «ពីនេះពី័នោះ»
Dr. Martin Luther King Jr. (ទី ๒ ពីស្ដាំ) មុនត្រូវ​ស្នៃពើរបាញ់ស្លាប់ថ្ងៃ ๔ មេសា ๑๙๖๘ នៅក្រុង Memphis, TN ។
Trump ឈ្នះ ការបោះឆ្នោតជ្រើសរើសតំណាងបក្សសាធារណរដ្ឋនៅរដ្ឋ Iowa បាន ๕๑% ស្មើនឹងបានប្រតិភូ ๒๐ នាក់។
ប្រធានក្រុម ๒๓​ តុលា​ ๑๙๙๑ អំពាវនាវឲ្យខ្មែរនៅអឺរ៉ុបចូលរួមបាតុកម្មថ្ងៃព្រហស្បតិ៍ ๑๘ មករា à partir de 12h30 à Paris 8ème , à côté du Métro , Station : Saint-Philippe du Roule រឿងប្រធានាធិបតី Macron ទទួលជួប នាយកហ៊ុនឡេ៕
15Jan/24

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 15.01.2024

๑–«នាទីអក្សរសាស្ត្រ» ថ្ងៃនេះសូមជូននាទីបកស្រាយអក្សរសាស្ត្រខ្មែរដោយសម្ដេចព្រះសង្ឃរាជជួនណាត ភាគ ๖ វគ្គទី ๒ ពន្យល់ពីការប្រើពាក្យខ្មែរផ្សេងៗ ឲ្យបានត្រឹមត្រូវ។
๒–«នាទីសៀវភៅខ្មែរ » រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”) ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃ​​និងអានបញ្ចូលសម្លេងដោយលោកវីរៈ វ៉ារ៉ានី​នៃក្រុមព្រះសុរិយា។
វគ្គទី ๒๐ «ទិដ្ឋភាពភ្នំពេញក្រុងខ្មោចដែលខ្ញុំបានធ្វើដំណើរឆ្លងកាត់»
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទព្រះរាជនិពន្ធឈ្មោះ «ភ្នំពេញ»​ របស់សម្ដេច នរោត្តម សីហានុ​។

๔–«នាទីសុខភាពយើង»

រំឭកឈ្មោះវីតាមីនសំខាន់ទាំង ๑๓ ឡើងវិញ​ (មិនមាន B4, B7, B10 និង B11 ព្រោះមិនសូវសំខាន់ ម៉្យាងទៀតរាងកាយផលិតបានដោយខ្លួនឯងហើយ)។
๕–«នាទីពីនេះពីនោះ»
ខ្មែរចិត្តល្អទទួលយួន ជាង​ ๑๐ ម៉ឺននាក់ឲ្យចូលសញ្ជាតិ។
Dharmiq Prohm អំពាវនាវដល់អ្នកស្នេហាជាតិខ្មែរឲ្យក្រោកឡើងប្រឆាំងខ្មាំងឈ្លានពាន!
អ្នកផ្អៀងទៅខាង GOP គាំទ្រ Trump 72% ជាបេក្ខជនប្រធានាធិបតី មុនប្រជុំបក្សនីរដ្ឋ​ Iowa ។
14Jan/24

កម្មវិធីផ្សាយថ្ងៃអាទិត្យ 14.01.2024

๑–«នាទីសំបូរិន្ទសម្ភាសកេងវ៉ាន់សាក់» អំពីព្រលឹង ​ឬអត្តសញ្ញាណខ្មែរ​ ក្នុងទស្សនៈរបស់លោកសាស្ត្រាចារ្យ។
នៅក្នុងវគ្គទី​ ๒๐ នៃបទសម្ភាសន៍នេះលោកសាស្ត្រាចារ្យពន្យល់អំពីភាពខុសគ្នារវាងអ្នកមានបុណ្យក្នុងពុទ្ធសាសនា នឹង​អ្នកបូនក្នុងសាសនាជីវ៍។
๒–«នាទីនិទានចិនរឿង សាមកុក» ភាគ ๑ ស្ដីពីការចាប់ផ្ដើមនៃសង្គ្រាមបង្រួបបង្រួមអាណាចក្រទាំងបីគឺ ស៊ូ វូ និង វៃ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «រស្មីដួងច័ន្ទ្រ» យកតាមទំនងបទ «លាវឆុមច័ន្ទ្រ» និងច្រៀងដោយ​ឯកស៊ីដេ។
๔–«នាទីពីនេះពីនោះ»
13Jan/24

កម្មវិធីផ្សាយថ្ងៃសៅរ៍ 13.01.2024

๑–«នាទីសៀវភៅខ្មែរ» រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”) ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃ​។
វគ្គទី ๑๙ «អំពើឃោរឃៅអមនុស្សធម៌នៃពួកខ្មែរក្រហមក្នុងការជម្លៀសលើកទី ๓» បញ្ចូលសម្លេងដោយលោកវីរៈ វ៉ារ៉ានី​នៃក្រុមព្រះសុរិយា។
๒–«នាទីចំណេះដឹងទូទៅ» រៀបរៀងដោយអ្នកស្រី ស៊ានកេត្យានៅប្រទេសបារាំង ថ្ងៃនេះសូមជូនអំណានសៀវភៅរឿង «គុកនយោបាយ»​ របស់លោកប៊ុណ្ណ ច័ន្ទ-ម៉ុល។
វគ្គទី ๒๖ ៖ លោកប៊ុណ្ណ ច័ន្ទម៉ុលបានបារាំងតែងតាំងឲ្យធ្វើកាប៉ូរ៉ាល់មើលការខុសត្រូវលើអ្នកទោសយួននិងខ្មែរ​ដែលជាក្រុមនេសាទ​មានជីវភាពរស់នៅសុខស្រួលជាងមុន ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃចុងសប្ដាហ៍»
សូមជូនចម្រៀងជ្រើសរើសដោយអ្នកស្រីខោលមុំ នៃក្រុង Columbus រដ្ឋ Ohio ។
๔–«នាទីសុខភាពយើង»
ថ្ងៃនេះនិយាយពី វីតាមីន B-3 ឬ Niacin ជួយបន្ថយ LDL និង Triglycerides និងបង្កើន Cholesterol ល្អ ហើយជួយព្យាបាល Pellagra គឺជម្ងឺខ្វះវីតាមីន B-12 ធ្វើឲ្យប្រេះស្បែក។
๕–«នាទីពីនេះពីនោះ» 
កោះត្រឡាច​ឬ Poulo Condor យួនហៅ Côn Đảo
គុកកោះត្រឡាចពីសម័យអាណានិគមបារាំង។
មតិតេជគុណរីមចាន់រ៉ាអំពីជំហរដែលថាបរទេសធ្វើឲ្យខ្មែរលែងរវល់រឿងជាតិ។
អ៊ីស្រាអែលអះអាងថារឹបអូសនិងកម្ទេចឃ្លាំងអាវុធពួកហាម៉ាស់បាន ๗ កន្លែងក្នុងតំបន់ហ្កាហ្សា​ធ្វើឲ្យទាហានហាម៉ាស់ ๒๔๖๐๐ នាក់សុំចុះចាញ់ មេធំ Yahya Sinwar ប្រគល់ខ្លួន។
អ៊ីស្រាអែលត្រូវគេអះអាងថាឈ្នះសង្គ្រាម ๓ ខែ៕
12Jan/24

កម្មវិធីផ្សាយថ្ងៃសុក្រ 12.01.24

๑–«នាទីព្រះពុទ្ធសាសនា​»
ទេសន៍គ្រែ ๒ ដោយភិក្ខុគូ សុភាព ពូកែខាងឆ្លើយនិង ភិក្ខុជួន កក្កដាពូកែខាងសួរ ស្ដីពីរឿងធ្វើបុណ្យដោយប្រយោល គឺសុំឲ្យអ្នកទី ๓ ធ្វើបុណ្យជំនួស តើបានបុណ្យឬអត់។
๒–«នាទីទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនីសូតាដែលថ្ងៃនេះលោកនឹងបន្តអានសំណេររបស់លោកទៀងណារិទ្ធឈ្មោះ «មហាគ្រោះជាតិខ្មែរ»​ ។
វគ្គទី ๓๕ ស្ដីពីនយោបាយប្រើក្រុមជនពាលបង្ក្រាបប្រជាជនខ្មែរដោយ​មេ​ «๓ ហ» គឺ ហ-ហ៊ុនសែនមេបញ្ជាការធំ ហ-ហេងពៅអ្នកផ្ដល់ថវិកា និង​ហ-ហុកឡងឌីអ្នកប្រើពួកអន្ធពាលអាវខ្មៅនិងកងប្រដាប់អាវុធរួមទាំងយោធា។
​๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «វិលមកវិញអូន»ច្រៀងដោយម៉ៅ ហាជី និងបទសៀមភាគឦសានឈ្មោះ
«กลับคำสาหส่า» (ប្ដូរចិត្តណាអូន) ច្រៀងដោយកញ្ញា มินตรา น่านเจ้า។
๔–«នាទីពីនេះពីនោះ» 
ចៅក្រមតុលាការកំពូលក្រុង Manhattan លោក Arthur Engoron (អ្នកខ្លះហៅគាត់ថា ចៅក្រម En-Moron) ប្រកាសថា​នឹងសម្រេចកាត់ទោស Trump រឿងបំប៉ោងតម្លៃទ្រព្យសម្បត្តិមុនដាច់ខែមករា​ឬអាចពន្យារទៅទៀត។
នៅដើមឆ្នាំនៃការបោះឆ្នោត Trump និង Biden បានទទួលការគាំទ្រពីអ្នកបោះឆ្នោតស្មើគ្នា ๓๕%​ ទល់នឹង ๓๕% ។
កូរ៉េខាងត្បូងគេចេញបំរាមហើយ រដ្ឋាភិបាលអាហ៊ុនឡេគួរតែចេញច្បាប់ហាមសម្លាប់និងស៊ីសាច់ឆ្កែ ទុកឲ្យយួនវាស៊ីតែវាទៅចុះ។
បុរីអង្គរនៅ N Carolina គួរតែបង្កើតជាសួនព្រៃឥសិបតនមឫគទាយវ័ន​ព្រោះយើងមានឈ្លូសស្រាប់ហើយ។
11Jan/24

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 11.01.2024

១–នាទី «ទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA
«ទីណាមានការជិះជាន់​ ទីនោះតែងតែមានការរើបម្រះ!»
๒–នាទី «និទានចិន» រឿង «សាមកុក»
ស្ដីពីសង្គ្រាមបង្រួបបង្រួមអាណាចក្រចំនួន ๓ គឺ ស៊ូ វូ និង វៃ។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ» 
សូមជូនបទ «គូព្រេងអ្នកណា» ច្រៀងដោយកម្លោះសត្យា។
៤–នាទី «សុខភាពយើង»
ថ្នាំស្លឹកល្ហុង​មានទាំងស្លឹកល្ហុងស្រស់ពីរដ្ឋហ្វ្លរីដា។
៥–នាទី «ពីនេះពីនោះ»
Alex ថាខ្មែរនាំមាសចូលស្រុកពីសិង្ហបូរី ๓๗๐ តោន ​តើវាទៅណាអស់ហើយ?
Fani Willis ស្មាក្ដីស្រុក Fulton និងមេធាវីជាសហាយ​ក្រុមអ្នកប្ដឹង Trump នៅ GA កំពុងមានបញ្ហារឿងពុករលួយ។
10Jan/24

កម្មវិធីផ្សាយ ថ្ងៃពុធ 10.01.2024

๑–«នាទីសាសនាសាកល ៖ សាសនាឥស្លាម»​ សូមបន្តអានសៀវភៅ «មគ្គុទ្ទេសក៍មូស្លីមថ្មី» របស់លោកហ្វាហាទ សាឡិម ពិន ហ៊ូម៉ាម។
ស្ដីពីការប្រកាសហៅឲ្យមកសឡាតគឺសូត្រថ្វាយបង្គំអាឡោះ ដែលគេហៅការស្រែកប្រកាសជូនដំណឹងនេះថា «អាហ្សាន» ។
๒–«នាទីជួបនឹងបណ្ឌិតអាំងជូលាន» 
សូមជូនភាគ ๓ រឿង «សុភាទន្សាយ» ចូលដល់វគ្គទន្សាយបោកក្រពើឲ្យបញ្ជិះខ្លួនឆ្លងស្ទឹង។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងជប៉ុនមួយបទឈ្មោះ «China Night/Shina no Yoru ឬ រាត្រីស្រុកចិន» ច្រៀងដោយ Watanabe Hamako ចាក់ផ្សាយដំបូងនៅឆ្នាំ ๑๙๓๘ ​ហើយយកមកកំដរខ្សែភាពយន្តឃោសនារបស់ជប៉ុនពេលនៅកាន់
កាប់ស្រុកចិនកាលពីឆ្នាំ ๑๙๔๐​។
๔–«នាទីពីនេះពី័នោះ»
Trump ចូលរួមស្ដាប់សវនាការសាលាឧទ្ធរណ៍​ថាតើលោកមានអភ័យឯកសិទ្ធិប្រធានាធិបតីមិនអាចអ្នកណាប្ដឹងបានឬអត់?
09Jan/24

កម្មវិធីផ្សាយ ថ្ងៃអង្គារ 09.01.2024

๑–នាទី «ពាក្យបរទេសនៅក្នុងវចនានុក្រមខ្មែរ» រៀបរៀងដោយលោកនួនសុខវ៉ាងពីក្រុង Norcross រដ្ឋ GA លើកយកពាក្យបរទេសដែលមានចុះផ្សាយក្នុងវចនានុក្រមសម្ដេច​ជួនណាត​យកវគ្គទី ๓ មកជំរាប។
๒–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda​ បកប្រែជាខេមរភាសាដោយ​លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ๘๒ ​។
ប៉ុលពតឡប់ស្មារតីឆ្កួតមិនទុកចិត្តគ្នាឯងសម្លាប់មិត្តមិនរើសមុខ គ្រាន់តែភូមិភាគបូព៌ារបស់សោភឹមកម្ចាត់ ចោលអស់ជិត ๕๐๐ ​នាក់។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងមនោសញ្ចេតនាមួយបទឈ្មោះ «សំណព្វចិត្តអូនអើយ» ច្រៀងដោយអ្នកនាង​ បានមុន្នីល័ក្ខ។
๔–នាទី «ពីនេះពី័នោះ»
លោកអ៊ូជានអ៊ីថា យួនចូលមកប្លន់ខ្មែរមិនមែនមកជួយខ្មែរទេ បងប្អូន!
ហេតុអ្វីបានជាចង់ឲ្យយករឿងសាមកុក​មកផ្សាយជូនស្ដាប់?
08Jan/24

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 08.01.2024

๑–បទសម្ភាសន៍ ៖ វគ្គបញ្ចប់ នៃបទសម្ភាសន៍ របស់តំណាងវិទ្យុខ្មែរពិភពលោកប្រចាំអឺរ៉ុបលោកថាច់ពីយ៉ា ជាមួយលោក​លីពឿង អនុប្រធានក្រុមប្រឹក្សាភិបាល CNRPO និង​លោក​ប៉ែនវ៉ាណូ ប្រធានក្រុមប្រឹក្សា​ ๒๓ ​តុលា ๑๙๙๑ ពិភពលោក បើកមុខ បញ្ជាក់ថា ๗ មករា ๑๙๗๙ មិនមែនជាថ្ងៃដែលយួនមកជួយរំដោះកម្ពុជាទេ ​តែជាថ្ងៃយួនចូលមកគ្រប់គ្រងកម្ពុជា មកទល់ពេលនេះ ๔๕ ឆ្នាំហើយ។​ ភ្ញាក់ឡើង បងប្អូន!

๒–នាទី «អក្សរសាស្ត្រ» ថ្ងៃនេះសូមជូននាទីបកស្រាយអក្សរសាស្ត្រខ្មែរដោយសម្ដេចព្រះសង្ឃរាជជួនណាត ភាគ ๖ វគ្គទី ๑ ពន្យល់ពីការប្រើពាក្យខ្មែរផ្សេងៗ ឲ្យបានត្រឹមត្រូវ ដូចជាពាក្យថាពង្វាង មិនមែនបង្វាង ជាដើម។
๓–នាទី «សៀវភៅខ្មែរ » រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”) ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃ​​និងអានបញ្ចូលសម្លេងដោយលោកវីរៈ វ៉ារ៉ានី​នៃក្រុមព្រះសុរិយា។
វគ្គទី ๑๘ «រឿងចម្លែកៗរបស់ពួកខ្មែរក្រហមដ៏ឆ្គួតលេលា» ខ្មែរក្រហមនិរទេសប្រជាជនពីស្រម៉លាវ ខេត្តតាកែវទៅបាត់ដំបង។
๔–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនបទស្នេហាឈ្មោះ «ចម្ប៉ាបាត់ដំបង» ដែលលោកស៊ីនស៊ីសាមុតតែងច្រៀងនិងចេញជាថាសនៅឆ្នាំ ๑๙๖๒ តាមដោយបទ «ចំប៉ីសៀមរាប»​ ភ្លេងដែលក្មេងវត្តដំរីសចូលចិត្តស្រែកច្រៀងខុសតុង​នៅលើច្រាំងស្ទឹងសង្កែមុខវត្តរាល់ពេលល្ងាចប្រណាំងនឹងការចាក់ផ្សាយរបស់អាំងហ្វមម៉ាស្យុងកាលពីសម័យបានប្រាសាទព្រះវិហារពីសៀមមក វិញ។

๕–នាទី «សុខភាពយើង»

Sushi គឺបាយពំនូត Sashimi/Sushimi ប្រែថាត្រីឆៅ មានតែត្រីទទេនិងទឹកជ្រលក់ ឬត្រីនៅលើរ៉ាឌីឬមើមស្ពៃក្រហមកោស។
๖–នាទី «ពីនេះពីនោះ»
ចិនបានធ្វើនូវអំពើល្អជួយប្រទេសដែលមិនចម្រើនឲ្យចម្រើនឡើង ក្នុងពេលជាមួយគ្នាចិននៅតែបាន​និង​បាន​ឥតមានខាតបង់អ្វីឡើយ ក្រៅពីត្រូវជេរខ្លះ​តែក័មានអ្នកពោលសរសើរខ្លះដែរ។
๑๐ ឆ្នាំនៃសេចក្ដីព្យាយាមរបស់ចិនក្នុងការគ្រប់គ្រងពិភពលោកតាមរយៈកិច្ចផ្ដួចផ្ដើមខ្សែក្រវាត់និងថ្នល់ (BRI)​។
ចិនទិញនាវាផ្ទុកយន្តហោះកញ្ចាស់ដែលអូស្ត្រាលីថានឹងយកទៅពន្លិចចោល​ក្នុងតម្លៃ ๓๐​ លានដុល្លារ។
សៀមនៅតែជន្លៗ​ចង់បានរទេះភ្លើងល្បឿនលឿនតាមចិន​ឬ តាមជប៉ុនអីចេះ?