10Dec/23

កម្មវិធីផ្សាយថ្ងៃអាទិត្យ 10.12.2023

๑–នាទី «សំបូរិន្ទសម្ភាសកេងវ៉ាន់សាក់» អំពីព្រលឹង ​ឬអត្តសញ្ញាណខ្មែរ​ ក្នុងទស្សនៈរបស់លោកសាស្ត្រាចារ្យ។
នៅក្នុងវគ្គទី​ ๑๕ នេះលោកសាស្ត្រាចារ្យអធិប្បាយថាពាក្យថា បរទេសគេស្គាល់ខ្មែរថាជាខ្មែរ​តែប្រទេសខ្មែរ​គេស្គាល់ថាជា​«ក្រុងកម្ពុជាធិបតី» ។
๒–នាទី «និទានអារ៉ាប់» អានជូនស្ដាប់ដោយ​សាន​សុវិទ្យ។
វគ្គបញ្ចប់នៃនិទានរឿងបងស្រី ២ នាក់ច្រណែនប្អូនពៅត្រូវបានប្រហារជីវិតដោយប្រើសេះ ๔ ក្បាលទាញហែកដៃជើងពីខ្លួនក្រោយដែលបក្សាចេះនិយាយបានថ្វាយការពិតដល់ព្រះបាទស៊ុល្តង់ ហើយរឿង​ ๑๐๐๑ ​យប់ក៏អេវំតែប៉ុណ្ណឹងផងដែរ។
ដោយទ្រង់សព្វព្រះហ្ឫទ័យនឹងការដែលស្ហេហេរ៉ាហ្សាដក្លាហានហ៊ានចូលមកបម្រើព្រះអង្គដោយស្ម័គ្រចិត្តហើយពូកែនិទានរឿងផ្សេងៗឲ្យព្រះអង្គស្ដាប់រយៈពេលជាច្រើនឆ្នាំ ​ទើបស៊ុល្តង់ប្រទេសឥណ្ឌាស្ហាហរ៉ាយ៉ារប្រកាសឈប់ចាប់ស្រី្តយកមកធ្វើជាយាមួយរាត្រី លុះព្រឹកឡើងឲ្យយកទៅប្រហារចោល ដើម្បីកុំឲ្យផិតព្រះអង្គទាន់ តាំងពីពេលនោះ​មក។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនភ្លេងក្លាស្ស៊ិកប្រគំដោយទ្របារាំង (វីយូឡុង) មួយបទឈ្មោះ «Scheherazade» នៃរឿង ๑๐๐๑ យប់ តាមការយល់ឃើញរបស់​ Nikolai Rimsky-Korsakov មេអ្នកតែងភ្លេងដ៏ល្បីជនជាតិរុស្ស៊ី (๑๘๔๔-๑๙๐๘) ។
๔–នាទី «ពីនេះពីនោះ»
ម៉ែអាខ្នែតសម្លាប់ពិសិដ្ឋ ពិលិកា ​ចុះនរណាសម្លាប់ចេវ​ សុវឌ្ឍនា? រឿងមិនទាន់ចាស់ទេ នៅក្ដៅឧណ្ហៗ នៅឡើយ។
ចិត្តកនយើងចង់ឲ្យបុរីអង្គរមានដើមត្នោតជាជួរបែបហ្នឹង។
ពេលណាទើបបុរីអង្គរសិតរូបសំណាកលោកវីរបុរសសឺងង៉ុកថាញ់?​​ ជិតដល់ពេលហើយ lលោកម្ចាស់!
សូមរង់ចាំស្ដាប់រឿង «ចមនាវិក ស៊ិនបែដ» មកជំនួសរឿង «๑๐๐๑ យប់​ឬ ឯកសហស្សរាត្រី» ដែលទើបនឹងចប់ទៅហើយ៕
09Dec/23

កម្មវិធីផ្សាយថ្ងៃសៅរ៍ 09.12.2023

១–«នាទីសៀវភៅខ្មែរ» រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”) ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃ​។
វគ្គទី ៩ ៖ ខ្មែរក្រហមដកហូតឯកសារសៀវភៅ ឬក្រដាសទាំងឡាយពីប្រជាជនជម្លៀស។ បញ្ចូលសម្លេងដោយលោកវីរៈ វ៉ារ៉ានី​នៃក្រុមព្រះសុរិយា។
២–នាទី «ចំណេះដឹងទូទៅ» រៀបរៀងដោយអ្នកស្រី ស៊ានកេត្យានៅប្រទេសបារាំង ថ្ងៃនេះសូមជូនអំណានសៀវភៅរឿង «គុកនយោបាយ»​ របស់លោកប៊ុណ្ណ ចន្ទ-ម៉ុល។
វគ្គទី ២១៖ លោកប៊ុនចន្ទ-ម៉ុលបន្តបរិយាយអំពីជីវិតរស់នៅដ៏សែនលំបាកវេទនានៅគុកកោះត្រឡាច ដោយបានអាសាសុំចូលក្រុមអ្នកពុះឧសដែលស្មានថាស្រួលបានឃើញទេសភាពក្រៅគុក។
៣–នាទី «តន្ត្រីប្រចាំសប្ដាហ៍»​ 
សូមជូនចម្រៀងជ្រើសរើសដោយអ្នកស្រីខោលមុំ នៃក្រុង Columbus រដ្ឋ Ohio ។
៤–នាទី «សុខភាពយើង»
ស្ដីពីជម្ងឺមហារីកក្រពេញប្រូស្តាត Prostate Cancer ។
៥–នាទី «ពីនេះពីនោះ» 
អភិមហាសេដ្ឋី Elon Musk និយាយប្រាប់ថាគាត់ចង់ឲ្យកូនស្រី​ (ដែលប្ដូរភេទពីប្រុសមកជាស្រីហៅថា Trans) របស់គាត់បានប្ដីដែលជាអ្នកមានដែលគ្មានលុយ​ ជាជាងជាអ្នកក្រដែលមិនចេះប្រើលុយបង្កើតភោគទ្រព្យ៕
08Dec/23

កម្មវិធីផ្សាយថ្ងៃសុក្រ 08.12.23

១–នាទី «ធម្មកថា​» សម្ដែងដោយ ព្រះតេជគុណជួនកក្កដា​និង គូសុភាព ជាទម្រង់បុច្ឆា-វិសច្ចនា សួរថាតើធ្វើបុណ្យតាមរយៈបុគ្គលទី ៣​ បានបុណ្យឬមិនបាន?

២–នាទី «ទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនីសូតាដែលថ្ងៃនេះលោកនឹងបន្តអានសំណេររបស់លោកទៀងណារិទ្ធឈ្មោះ «មហាគ្រោះជាតិខ្មែរ» វគ្គទី ៣០ ជូនស្ដាប់…
ថ្ងៃនេះនឹងបន្តនិយាយអំពី តួនាទីកញ្ជះយួន របស់ក្រុមអង្គការឧក្រឹដ្ឋជនសម្ងាត់អាវឈុតខ្មៅឬកងអត្តឃាតពិសេស ដែលយួនបានបង្វឹកបង្ហាត់នៅហាណូយមុននឹងបញ្ជូនមកធ្វើការនៅនគររំដួលតាមល្បិចរបស់ហូជីមិញ។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «អាណែតមាសបង» ច្រៀងជាគូដោយ កញ្ញាវីឌីណែត និងលោកហួរឡាវី។
៤–នាទី «ពីនេះពីនោះ» 
នរកលើដីនៅប៉ែកខាងត្បូងតំបន់ហ្កាហ្សា ប៉ាឡេស្ទីន។
ការវាយបករបស់អ៊ុយក្រែនទៅលើតំបន់កាន់កាប់ដោយរុស្ស៊ីមិនបានសម្រេច។
គណៈរដ្ឋមន្ត្រីថ្មីពីឳមកកូនរបស់ហ៊ុនម៉ាណែត ២២ ​សីហា​ ២០២៣ ៕
07Dec/23

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 07.12.2023

១–នាទី «ទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA
ខ្មែរត្រូវប្រតិបត្តិតាមពុទ្ធភាសិតថា​ «អត្តាហិអត្តនោនាថោ»​​​​ ខ្លួនជាទីពឹងរបស់ខ្លួន ហើយ La Fontaine ក៏បាននិយាយដែរថា «Aide-toi, le ciel t’aidera» ជួយខ្លួនម្នាលសិន​ ហើយព្រះជាម្ចាស់លើមេឃនឹងជួយម្នាល។
២–នាទី «និទានអារ៉ាប់» អានជូនស្ដាប់ដោយ​សាន​សុវិទ្យ
ថ្ងៃនេះសូមជូនវគ្គទី ១៦៥ ​នៃកម្រងរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី ជាភាគបន្តនៃរឿង បងស្រី ២ នាក់ច្រណែនប្អូនស្រីពៅ ដោយវគ្គនេះនឹងរៀបរាប់អំពីព្រះអង្គម្ចាស់ក្សត្រីប៉ារីហ្សាដរកវត្ថុអច្ឆរិយៈទាំង​​ ៣ យ៉ាង​បាន គឺបក្សាចេះនិយាយ ដើមឈើចេះច្រៀង និង ទឹកពណ៌លឿង។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ» 
សូមជូនបទ «ម្លប់ដូងទី​១០ មាត់ស្ទឹងសង្កែ» តែងដោយលោកគង្គប៊ុនឈឿន និងច្រៀងដោយអធិរាជសម្លេងមាសស៊ីនស៊ីសាមុត។
៤–នាទី «សុខភាពយើង»​ និយាយពីរឿងកោសិកាមេ។
Adipose-derived Stem Cells: បូមខ្លាញ់ពីស្រទាប់ខ្លាញ់ក្បាលពោះអ្នកជម្ងឺយកចម្រាញ់យក Stem Cells រាប់រយ ករណីខ្លះរាប់ពាន់លានគ្រាប់ហើយចាក់បញ្ចូលទៅកន្លែងដែលមានជម្ងឺត្រូវព្យាបាល។
៥–នាទី «ពីនេះពីនោះ»
សេដ្ឋកិច្ចចិនដាំក្បាលមែនទែនហើយ តែចិននៅមិនទាន់អស់ស្នៀតទេ។
Angelina Jolie និងកូន ៦​ នាក់គ្រោងនឹងមករស់នៅឯកម្ពុជាក្រោយលះលែងជាមួយ Brad Pitt ដាច់ស្រេចបញ្ហាកូន។
នាយករដ្ឋមន្ត្រីឃាតករថានឹងបោសសំអាតអំពើពុករលួយខណៈដែលគណៈរដ្ឋមន្ត្រីរបស់ខ្លួនទើបនឹងមានអាយុបានមិនដល់​៥​ខែផង?
សមាគម 23 តុលា 1991 តែងតាំងលោកយាយអាយុ​ ១០២ ឆ្នាំជា​ «ព្រះម៉ែជាតិខ្មែរ»​។
ព្រឹត្តិប័ត្រ ២៣​ តុលាថា «ជេមស៍ស្វា» រករឿង «វនវាសី» ព្រោះក្ដីច្រណែនឈ្នានីស ហើយងាកទៅត្បកក្បាល «ស្ដេចគ្រុឌមេឆាប» សានសុជាថាជាអ្នកបង្ខូចពុទ្ធសាសនា…???
06Dec/23

កម្មវិធីផ្សាយ ថ្ងៃពុធ 06.12.2023

១–នាទី «សាសនាសាកល ៖ ឥស្លាម»​សូមបន្តអានសៀវភៅ «មគ្គុទ្ទេសក៍មូស្លីមថ្មី» របស់លោកហ្វាហាទ សាឡិម ពិន ហ៊ូម៉ាម
ចូលដល់ជំពូក ២ ស្ដីពីអនាម័យរបស់អ្នកកាន់សាសនាឥស្លាម។
២–នាទី «ជួបនឹងបណ្ឌិតអាំងជូលាន» សូមជូនបាឋកថាសាធារណៈស្តីពី «ការវិវឌ្ឍនៃភាសាខ្មែរ» វគ្គទី ១ ។
៣–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងជប៉ុនឈ្មោះ «Onna No Tameiki» ឬ «នាងដកដង្ហើមធំ» ច្រៀងដោយ Mori Shinichi តាមដោយបទ «ចិត្តជិតក្បត់» ច្រៀងដោយ Sin Sisamouth ។
៤–នាទី «ពីនេះពី័នោះ»
Tucker Carlson ដែលតហរូវបាន Fock News ដកចេញមិនឲ្យធ្វើ កម្មវិធីជជែកកម្សាន្ត Tucker Carlson Tonight គាំទ្រគំនិត Donald Trump យ៉ាងខ្លាំងក្លា។
ក្រុមហ៊ុនអាមេរិក McDonald ពង្រីកភាគហ៊ុននៅស្រុកចិន​ 28% ទៀត ឡើងតម្លៃជា​ ៦ មហាព៌ុត គឺ ៦០០០ លានដុល្លារ ដោយជឿថានឹងកាន់តែរីក។
ជម្លោះរវាង ចៅក្រម Arthur Engoron នៃតុលាការរដ្ឋញិវយ៉ក នឹង Donald Trump មិនចេះចប់៕
05Dec/23

កម្មវិធីផ្សាយ ថ្ងៃអង្គារ 05.12.2023

១–នាទី «ប្រវត្តិដែលខ្មែរគួរដឹង៖ ហេតុអ្វីបានជាយួនរុករានទន្ទ្រានយកកម្ពុជា?» ដែលរៀបរៀងដោយលោកនួនសុខវ៉ាងពីក្រុង Norcross រដ្ឋ GA ផ្អែកលើឯកសារប្រវត្តិសាស្ត្រជាច្រើន​រួមទាំងសៀវភៅលោក Stephen J. Morris ឈ្មោះ «Why Vietnam Invaded Cambodia» ។
វគ្គទី ៩៖ អស់ពីធ្វើសឹកសង្គ្រាមជាមួយប្រទេសជិតខាង ស្ដេចខ្មែរ​កាប់សម្លាប់គ្នាឯងវិញម្ដង​គឺពូជជ័យជេដ្ឋា ច្បាំងប្រឆាំងនឹងពូជឧទ័យរាជា។
២–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda​ បកប្រែជាខេមរភាសាដោយ​លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ៧៧ ​។
យួនកុម្មុយនីស្តទុកពេលឲ្យពួកមូលធននិយមចិននៅសង្កាត់ចឺឡឺង (Cho Lon) ព្រៃនគរ ៣​ ឆ្នាំមុននឹងរំលាយចោល។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ
ជិតដល់ថ្ងៃកំណើតព្រះយេស៊ូគ្រិស្តហើយ សូមជូនបទសរសើរព្រះដ៏មានឫទ្ធិ ហាលេលូយ៉ា ទ្រង់រស់ឡើងវិញ!
សូមបន្ថែមបទហាលេលូយ៉ាច្រៀងដោយអ្នកចម្រៀងជនជាតិអង់គ្លេស​ Lucy Thomas ។
–នាទី «ពីនេះពី័នោះ»
ផ្លូវចូលបុរីអង្គរក្នុងសុបិន…
04Dec/23

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 04.12.2023

១–«នាទីអក្សរសាស្ត្រ» ថ្ងៃនេះសូមជូននាទីបកស្រាយអក្សរសាស្ត្រខ្មែរដោយសម្ដេចព្រះសង្ឃរាជជួនណាត ភាគ ៣ វគ្គទី ២ ឆ្លើយតបទៅនឹងសំនួររបស់ប្រជាពុទ្ធសាសនិកខ្មែរស្ដីពីពាក្យក្នុងភាសាខ្មែរដូចជាពាក្យថា​ ​គណៈ ដែលរក្សាទុកយុគលពិន្ទុ តែពាក្យសមាសផ្សេងទៀតមិនមានយុគលពិន្ទុ ដូចជារដ្ឋមន្ត្រី ឧបការគុណ ជាដើម។
២–«នាទីសៀវភៅខ្មែរ » រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”) ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃ​។
វគ្គទី ៨ ៖ ខ្មែរក្រហមស្នេីម៉ូតូនៅតាមផ្លូវនា​យប់មួយក្នុងខេត្តកណ្តាល។
៣–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទព្រះរាជនិពន្ធឈ្មោះ «សក្រវាទិ៍» ច្រៀងដោយអ្នកចម្រៀងអាជីព​មិនមែនម្ចាស់បទចម្រៀងឡើយ។  
៤–នាទី «សុខភាពយើង»
វីរុស Hanta មានកណ្ដុរ​និងសត្វកកេរ​ដទៃទៀតរួមទាំងបសុសត្វជើង​៤​មួយចំនួន​ជាពាហនៈ។ វាឆ្លងមកមនុស្សបាន​តាមរយៈ​ទឹកនោម លាមក និង​ទឹកមាត់ ហើយអាចមានវីរុសប្រភេទនេះខ្លះដែលឋិតនៅលើខ្មោចកណ្ដុរស្ងួតក្ដាំង ហើយហុយជាធូលី ចូលច្រមុះបាន។
៥–នាទី «ពីនេះពីនោះ»
កាសែតឥណ្ឌាសប្បាយចិត្តនឹងរាយការណ៍ថាសេដ្ឋកិច្ចចិនដាំក្បាលចុះ សប្បាយដល់ថ្នាក់ថាចង់សើចឲ្យរយះមាត់!
ហាងធំៗ នៅផ្សារទំនើប ក្រុងសៀងហៃ ​ក្វាងចូវ ជាដើមមិនមានអតិថិជន។ ក្រុងប៉េកាំងគ្មានសុទិដ្ឋិនិយមឡើយ។
ចិនឲ្យលុយលាវខ្ចី​ អួតថាជាជំនួយ ឥឡូវលាវជំពាក់ចិនដកខ្លួនលែងរួចត្រូវប្រគល់រទេះភ្លើងល្បឿនលឿនឲ្យចិនកាន់កាប់ ថែមប្រគល់អំណាច​២៥%លើការផលិតអគ្គិសនីរបស់លាវឲ្យចិនថែមទៀតតាមរយៈទីងមោង Electricité du Laos ។
លាវបានរទេះភ្លើងល្បឿនលឿន Made in China តែត្រូវជំពាក់ចិនវ័ណ្ឌក។
03Dec/23

កម្មវិធីផ្សាយថ្ងៃអាទិត្យ 03.12.2023

១–នាទី «សំបូរិន្ទសម្ភាសកេងវ៉ាន់សាក់» អំពីព្រលឹង ​ឬអត្តសញ្ញាណខ្មែរ​ ក្នុងទស្សនៈរបស់លោកសាស្ត្រាចារ្យ

នៅក្នុងវគ្គទី​ ១៤​ នេះលោកសាស្ត្រាចារ្យអធិប្បាយថាពាក្យថា «ខ្មែរ» មកពីពាក្យថា «គមេរសូរ»​។

២–នាទី «និទានអារ៉ាប់» អានជូនស្ដាប់ដោយ​សាន​សុវិទ្យ
ថ្ងៃនេះសូមជូនវគ្គទី ១៦៤ ​នៃកម្រងរឿង​ ១០០១ ​យប់​ ដែលជាភាគបន្តនៃរឿងបងស្រី ២ នាក់ ច្រណែនប្អូនពៅ​ដល់ត្រង់ម្ចាស់ក្សត្រីប៉ារីហ្សាដចេញស្វែងរកវត្ថុអច្ឆរិយៈ ៣​ យ៉ាង​គឺបក្សីចេះនិយាយ ដើមឈើចេះច្រៀង​និងទឹកពណ៌​លឿងបានសម្រេចជោគជ័យក្រោយដែលព្រះរាមទាំង ២ ក្លាយទៅជាថ្ម។
៣–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងសម័យខ្ញុំនៅស្ទាវ ឈ្មោះ «បាត់អូន»​ របស់វង់អប្សរា​ច្រៀងដោយ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ប៉ាណ្ណារ៉ាសិរីវុឌ្ឍ។ ខំស្រែកលូតាម បាត់អូន! បាត់អូន! ត្រូវលោកតាឌុលវាយច្រើនរំពាត់ផ្ដៅព្រោះលោកសឹងមិនបាន ខ្ញុំ​នៅចាំមិនភ្លេច។
៤–នាទី «ពីនេះពីនោះ»
កងទ័ពដែលមិនស្គាល់ពាក្យថាចាញ់!
«ម៉េចបានជាពួកអាអស់នេះរំខានអញខ្លាំងម៉្លេះ? មកពីអញយកដីវា គ្រប់គ្រងលើដីវា បំផ្លាញផ្ទះសំបែងវា កសាងនិគមជ្វិហ្វ ធ្វើជញ្ជាំង ដាក់កុងត្រូល ចាប់ពួកវា ធ្វើទារុណកម្ម​ និង​សម្លាប់ពួកវាឬអី?»
អ៊ីស្រាអែលតូចមួយឡោមព័ទ្ធដោយប្រទេសអារ៉ាប់ស្ទើរជុំទិស តែច្បាំងម្ដងណា ឈ្នះម្ដងហ្នឹង។
សង្គ្រាម​អ៊ុយក្រែន-រុស្ស៊ីបើអូសបន្លាយ​អ៊ុយក្រែនអាចចាញ់ខ្ទេចខ្ទី។
សមាជិកបុរីអង្គរជាទីស្រឡាញ់រាប់អាន! ជួយសាងបុស្បុកថ្វាយព្រះជីវ៍របស់កនយើងផង!
02Dec/23

កម្មវិធីផ្សាយថ្ងៃសៅរ៍ 02.12.2023

១–«នាទីសៀវភៅខ្មែរ» រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”) ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃ​
វគ្គទី ៧ ៖ ហួសបីថ្ងៃហើយ មិនបានចូលក្រុងវិញទេ ហើយខ្មែរក្រហមដេញយើងចេញពីក្រុងបន្តទៀត។
២–នាទី «ចំណេះដឹងទូទៅ» រៀបរៀងដោយអ្នកស្រី ស៊ានកេត្យានៅប្រទេសបារាំង ថ្ងៃនេះសូមជូនអំណានសៀវភៅរឿង «គុកនយោបាយ»​ របស់លោកប៊ុណ្ណ ចន្ទ-ម៉ុល។
វគ្គទី ២០៖ លោកប៊ុនចន្ទ-ម៉ុលបន្តបរិយាយអំពីជីវិតរស់នៅដ៏សែនលំបាកវេទនានៅគុកកោះត្រឡាច ព្រមទាំងភាពខុសគ្នារវាងអ្នកទោសខ្មែរ​នឹងអ្នកទោសយួននៅក្នុងគុកក្រោមការគ្រប់គ្រងរបស់បារាំង។
៣–នាទី «តន្ត្រីប្រចាំសប្ដាហ៍»​ 
សូមជូនចម្រៀងជ្រើសរើសដោយអ្នកស្រីខោលមុំ នៃក្រុង Columbus រដ្ឋ Ohio ។
៤–នាទី «សុខភាពយើង»
ជម្ងឺរលាកសួត Mycoplasma កំពុងរាត្បាតក្មេងៗ​នៅភូមិភាគខាងជើងស្រុកចិន។
៤–នាទី «ពីនេះពីនោះ» 
ជម្ងឺរលាកសួតដែលកំពុងរាតត្បាតស្រុកចិនពេលនេះ គេថាមានស្លាប់រាប់លាននាក់ តែអាជ្ញាធរចិនមិនឲ្យផ្សាយ គឺធ្វើដូចសម័យ​កូវិដ-១៩ ទៀតហើយ។
ពួកជ្វិហ្វអាចកតាំងប្រទេសជាអ៊ីស្រាអែលបាន​ព្រោះជនជាតិជ្វិហ្វភាគច្រើនមានបំណងចង់ត្រឡប់មករស់នៅលើផែនដីចាស់របស់គេ ហើយខ្លះក៏ថា​វាជាបំណងរបស់ព្រះជាម្ចាស់។ ម្យ៉ាងទៀតប្រធានាធិបតី Truman រួមទាំងពួកជ្វិហ្វ-អាមេរិកាំង ជួយជំរុញពេញទី។ ដើម្បីឲ្យខ្មែរយើងអាចក្រកឡើងរំដោះប្រទេសពីកណ្ដាប់ដៃចង្រៃរបស់ពួកអាមនុស្សចង្រៃបាន ទាល់តែខ្មែរយើងលាងសម្អាតខ្លួនឥ្យអស់ចង្រៃជាមុនសិន៕
01Dec/23

កម្មវិធីផ្សាយថ្ងៃសុក្រ 01.12.23

១–នាទី «ធម្មកថា​» សម្ដែងរឿងប្រពន្ធក្បត់ប្ដី រឿងតាបស​និងព្រះរាជា និងរឿងកុកនិងក្ដាម សម្ដែងដោយសិស្សគណ ព្រះតេជគុណគូសុភាព។

២–នាទី «ទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនីសូតាដែលថ្ងៃនេះលោកនឹងបន្តអានសំណេររបស់លោកទៀងណារិទ្ធឈ្មោះ «មហាគ្រោះជាតិខ្មែរ» វគ្គទី ២៩ ជូនស្ដាប់…
ថ្ងៃនេះនឹងនិយាយអំពី តួនាទីបម្រើយួន​បម្រើបក្សស៊ីភីភី និងបម្រើគ្រួសារហ៊ុនដែលជាកញ្ជះយួន របស់ក្រុមអង្គការឧក្រឹដ្ឋជនសម្ងាត់អាវឈុតខ្មៅឬកងអត្តឃាតពិសេស ដែលយួនបានបង្វឹកបង្ហាត់នៅហាណូយមុននឹងបញ្ជូនមកធ្វើការនៅនគររំដួល។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «ចោលបងមិនបាន» ជាភាសាចិនច្រៀងដោយ Teresa Teng និងជាភាសាខ្មែរច្រៀងដោយ Ros Sereysothea។
៤–នាទី «ពីនេះពីនោះ» 
សង្គ្រាម អ៊ីស្រាអែល-ហាម៉ាស់ ចាប់ផ្ដើមឡើងវិញក្រោយអស់កិច្ចព្រមព្រៀងឈប់បាញ់ថ្ងៃសុក្រ។
ចិនដើរប្រមូលទិញដីស្រែចម្ការនៅរដ្ឋនានាក្នុងសហរដ្ឋអាមេរិក បានទាំងអស់ ៣៨៣ ​៩៣៥ អេឃ័រហើយ៕