23Mar/24

កម្មវិធីផ្សាយថ្ងៃសៅរ៍ 23.03.2024

១–«នាទីវប្បធម៌ខ្មែរ» រៀបរៀងដោយលោកម៉ីសុភីនៅក្រុងលីយ៉ុងប្រទេសបារាំង
ស្ដីពីប្រតិទិនទាំងអស់ក្នុងលោកនេះ។
២–«នាទីតន្ត្រីប្រចាំថ្ងៃ្ងចុងសប្ដាហ៍»
សូមជូនចម្រៀងជ្រើសរើសដោយអ្នកស្រីខោលមុំ នៃក្រុង Columbus រដ្ឋ Ohio ។
ក្រោកឡើងកូនខ្មែរក្រោម! កុំភ្លេចអ្នកស្នេហាជាតិដែលកំបុងតែពលីជីពដើម្បិឲីជាតិខ្មែរ!
๓–«នាទីនិទានចិន» រឿង «សាមកុក»
«នាទីពីនេះពីនោះ»
22Mar/24

កម្មវិធីផ្សាយថ្ងៃសុក្រ 22.03.24

๑–«នាទីព្រះពុទ្ធសាសនា​»
យើងជាពុទ្ធសាសនិក​ធ្លាប់ចូលរួមសូត្រធម៌នមស្ការព្រះរតនត្រ័យ​អ្នកខ្លះ ដូចសានសុវិទ្យជាដើម ​តាំងពីដឹងក្ដីរហូតដល់ចាស់ជិតស្លាប់ទៀតទៅហើយតែមិនដែលដឹងច្បាស់សោះទេថាដែលសូត្រកោកៗទៅនោះមានន័យថាយ៉ាងណា។ ថ្ងៃនេះមកស្ដាប់ធម៌នមស្ការភាសាបាលី តាមដោយពាក្យប្រែជាខ្មែរ។
๒–«នាទីទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនីសូតាដែលថ្ងៃនេះលោកនឹងបន្តអានសំណេររបស់លោកទៀងណារិទ្ធឈ្មោះ «មហាគ្រោះជាតិខ្មែរ»​ ។
វគ្គទី ๔๕ និយាយពីការប្រើគុកព្រៃសសម្រាប់បំបាក់ស្មារតីនិងបំភ័យបន្លាចបក្សប្រឆាំង​និងប្រជាជនដែលហ៊ានតវ៉ាភាពអយុត្តិធម៌សង្គម។
បាតុករនាំគ្នាលើករូបថតហ៊ុនខ្វាងនិងយក្ខិណីង្វៀងធីទើទាំងដែលបិសាចមួយគូនេះចូលដៃចូលជើងជាមួយពួកជិះជាន់អ្នកស្រុក។
​๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនភ្លេងកន្ទ្រឹមខ្មែរស្រិន្ទឈ្មោះ «ក្របីជល់ចេក» ច្រៀងដោយ ស្មៀនជ័យ ពិម្ពា។
๔–«នាទីប្រវត្តិសាស្ត្រខ្មែរសហសម័យពី ๑๘๖๓ ដល់ បច្ចុប្បន្នកាល»​ រៀបរៀងដោយលោកគិម​ប៊ុនស៊ន ពីប្រទេសបារាំង។

ដោយផ្អែកលើសៀវភៅប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា របស់លោកវ៉ាន់ឌី កាអុន។

«នាទីពីនេះពីនោះ» 
21Mar/24

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 21.03.2024

๑–«នាទីទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA
ប្រជាជនក្រីក្រតោកយ៉ាកនៅតែបន្តតវ៉ារឿងដីធ្លីទីរស់នៅដែលត្រូវអាជ្ញាធរស៊ុមគ្រលុំនឹងពួកថៅកែរឹបអូសយក។
អ្នកភូមិបឹងកក់នៅតែមិនទាន់បានទទួលយុត្តិធម៌រឿងដីធ្លីដែលត្រូវរឹបយកដោយពួកឧកញ៉ា។
«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «កូលាបបាត់ដំបង» ច្រៀងដោយលោកស៊ីនស៊ីសាមុត​តាមដោយចម្រៀងចិនមិនស្គាល់ឈ្មោះនិងមិនដឹងចង់និយាយពីអ្វី មួយបទ។
​๓–«នាទីនិទានចិន» រឿង «សាមកុក» 
ភាគ ๑๙ ការប្រយុទ្ធតស៊ូយកស្លាប់រស់រវាង​ Lu Bu ទាហានឯករបស់ Dong Zhuo នឹងទ័ពស្ដេចត្រាញ់ដឹកនាំដោយ Cao Cao។
๔–«នាទីពីនេះពីនោះ» 
ស្ដេចសីហនុល្ងីល្ងើទៅជួយយួនដែលជាសត្រូវសួពូជរបស់ខ្មែរច្បាំងនឹងអាមេរិកាំងដែលលោកហៅថាចក្រពត្រនិយម
រួចតាំងត្អូញត្អែជេរយួនថាជាសត្វក្រពើរមិលគុណ!
20Mar/24

កម្មវិធីផ្សាយ ថ្ងៃពុធ 20.03.2024

๑–«នាទីសាសនាសាកល ៖ សាសនាឥស្លាម»​ សូមបន្តអានសៀវភៅ «មគ្គុទ្ទេសក៍មូស្លីមថ្មី» របស់លោកហ្វាហាទ សាឡិម ពិន ហ៊ូម៉ាម។
វគ្គនេះនិយាយពីការទស្សនាទីកន្លែងផ្សេងៗពេលធ្វើធម្មយាត្រា «ហាជ្ជី» នៅក្រុងម៉ាក់កះនិងមេទីណះ ព្រមទាំងលក្ខខណ្ឌនៃការសម្លេះសត្វ។
๒–«នាទីជួបនឹងបណ្ឌិតអាំងជូលាន» 
ភាគ ๖_ភាគបញ្ចប់ នៃបាឋកថាដោយនរវិទូសាស្ត្រាចារ្យអាំងជូលានអំពីបេតិកភណ្ឌអរូបីនៅតំបន់រម្មណីយដ្ឋានប្រាសាទកោះកេរ្តិ៍ ក្រោយបានចុះបញ្ជី UNESCO ជាសម្បត្តិមនុស្សជាតិ។ វគ្គនេះលោកគ្រូឆ្លើយតបសំនួរអំពីពិធីកោរជុក​ឬពិធីឆ្លងវ័យ​និងទំនៀមទម្លាប់ផ្សេងៗទៀត។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងសម័យមុនអរគុណសន្តិភាព ២ បទឈ្មោះ «ស្អប់ប្រុសដែលកុហក» ច្រៀងដោយអ្នកស្រីហែមសុវណ្ណ​និង «បងស្រឡាញ់តែអូន» ច្រៀងដោយលោក រ៉មរើន
๔–«នាទីសុខភាពយើង»
សូមជូនសេចក្ដីអធិប្បាយអំពីមូលហេតុ​ដែល​បណ្តាលឱ្យ​ មនុស្សយើង «នោមញឹក​និង​រលាកតម្រង​នោម» ​ដោយអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដកស្រង់ពីបទសម្ភាសន៍របស់លោកក្នុងការផ្សាយរបស់ទូរទស្សន៍ MJQTV។
๕–«នាទីពីនេះពីនោះ» 
19Mar/24

កម្មវិធីផ្សាយ ថ្ងៃអង្គារ 19.03.2024

๑–«នាទីពាក្យបរទេសនៅក្នុងវចនានុក្រមខ្មែរ» រៀបរៀងដោយលោកនួនសុខវ៉ាងពីក្រុង Norcross រដ្ឋ GA ដោយលោកនឹងលើកយកពាក្យបរទេសដែលមានចុះផ្សាយក្នុងវចនានុក្រមសម្ដេច​ជួនណាត​មកជំរាបដល់វគ្គទី ๑๓ ។
๒–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់លោក Nayan Chanda​ អ្នកកាសែតឥណ្ឌា បកប្រែជាខេមរភាសាដោយ​លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ๙๒ ​។
Zbigniew Brzezinski ជួបចរចារឿងធ្វើប្រក្រដីភាពចំណងទាក់ទងជាមួយមេដឹកនាំចិន តេង ស៊ាវភីង ​កាលពីឆ្នាំ​ ๑๙๗๙ ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀង ๑​ បទឈ្មោះ «យេីងខ្មែរតែមួយ» ស្នាដៃ original song របស់ខ្មែរ ច្រៀងដោយ៖ លោក ខាន់ ជែមស៍ នីកូ នៅ សុីនឿន ណូលី ថានុន កញ្ញា សុន ស្រីពេជ្រ ចំរើន សុភ័ក្រ្ត សុវត្ថឌីធិរីកា ស្រីណុន និង​កញ្ញាសុជាតា។
๔–«នាទីពីនេះពី័នោះ»
Vladimir Putin ជាប់ឆ្នោតជាប្រធានាអាណត្តិទី ๕ ព្រោះកម្ចាត់គូប្រជែងចេញពីសង្វៀនអស់គ្មានសល់។
រោងចក្រចម្រាញ់ប្រេងរុស្ស៊ីត្រូវដ្រូនអ៊ុយក្រែនឆេះអស់ជាច្រើនកន្លែង។
ស្រីមុខក្រាស់រូបនេះកុហកគណៈកម្មាធិការសភាស៊ើបអង្កេតរឿងបះបោរ ๖ មករា ๒๐๒๑ ដើម្បីថតទូរទស្សន៍យកទៅផ្សាយលាបពណ៌លោកត្រាំ។ គេទើបនឹងរកឃើញឯកសារបង្ហាញការពិតស្ដីពី ๖ មករា ថាត្រាំពុំមែនអាក្រក់ជួជាតិដូចពួកបក្សប្រជាធិបតេយ្យចង់ឲ្យពិភពលោកឃើញននោះទេ។
Nancy Pelosi យកសម្ដីដែល Trump និយាយមករិះគន់បែបក្រៅបរិបទ គឺសុំជេរសិនហើយ ទាំងដែល Trump​និយាយពីការនាំចូលឡានដែលក្រុមហ៊ុនអាមេរិកយកទៅតម្លើងនៅបរទេសឯណោះសោះ​បែរជាថាចង់បង្ហូរឈាមប្រសិនបើចាញ់ឆ្នោតទៅវិញ។ បង្ហាញឲ្យឃើញពីភាពអយុត្តិធម៌ក្នុងសង្គមអាមេរិកបច្ចុប្បន្ន៕
18Mar/24

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 18.03.2024

๑–«នាទីអក្សរសាស្ត្រ» ថ្ងៃនេះសម្ដេចព្រះសង្ឃរាជជួនណាត ជោតញ្ញាណោ នឹងបកស្រាយអក្សរសាស្ត្រខ្មែរក្នុងភាគ ๑๐ វគ្គទី ๓ ពន្យល់អំពីការប្រើពាក្យខ្មែរផ្សេងៗ ឲ្យបានត្រឹមត្រូវ។
๒–«នាទីសៀវភៅខ្មែរ » រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”) ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃ​​និងអានបញ្ចូលសម្លេងដោយលោកវីរៈ វ៉ារ៉ានី​នៃក្រុមព្រះសុរិយា។
វគ្គទី ๓๘ «ខ្ញុំ និងប្រពន្ធសម្រេចចិត្តរត់ ដោយទុកណាវ៉ាត់នៅមន្ទីរពេទ្យ» ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «ស្រណោះដីដែលបាត់ទៅ!»​ និពន្ធនិងច្រៀងដោយលោកកុយវណ្ណា​នៅប្រទេសបារាំង។

«នាទីសុខភាពយើង»

និយាយពីជម្ងឺ «ក្រិនថ្លើម»​ តើមានផ្លូវព្យាបាលវាទេ?
17Mar/24

កម្មវិធីផ្សាយថ្ងៃអាទិត្យ 17.03.2024

๑–«នាទីសំបូរិន្ទសម្ភាសកេងវ៉ាន់សាក់» អំពីព្រលឹង​ឬអត្តសញ្ញាណខ្មែរ
វគ្គ ๒๙ និយាយអំពីពាក្យថា​ «ខម» ដែលក្នុងសៀវភៅវេយ្យាករណ៍ភាសាខ្មែរ​លោក Georges Maspéro បាននិយាយថាពួកលាវ ហៅខ្មែរឬ ខាមេន​ថា​«ខម»។
ពួកសៀមជឿថាអក្សរខម​ឬខ្មែរនេះសក្តិសិទ្ធិណាស់​ទុកសម្រាប់ធ្វើកន្សែងយ័ន្ត​ឬកត់ត្រាមន្តអាគមគាថាផ្សេងៗ។
«នាទីនិទានចិនរឿង សាមកុក» 
ភាគ ๑๗ កែតម្រូវ ៖ បងប្អូនរួមទឹកសម្បថទាំង ๓ គឺ Liu Bei, Guan Yu និង Zhang Fei​
Lu Bu មេទ័ពសំខាន់និងពូកែបំផុតដែល Dong Zhuo នៅសល់។
បងប្អូនទាំង ๓ ព្រួតដៃគ្នាវាយប្រយុទ្ធ Lu Bu បង្ខំឲ្យ Lu Bu ត្រូវតែរត់គេចខ្លួន។
«នាទីតន្ត្រីប្រចាំថ្ងៃអាទិត្យ»
សូមជូនចម្រៀងអាមេរិកាំងឈ្មោះ «Always Remember Us This Way» ដកស្រង់ពីអាល្បុម A Star Is Born និពន្ធ​និង ច្រៀងដោយ Lady Gaga ។
๔–«នាទីពីនេះពីនោះ»
Trump បន្តត្រូវគូបដិបក្ខតាមរករឿងគ្រប់ប្រការស្អេកស្កះ​​តែក៏ចេះតែរបូតរួចខ្លួនមកម្ដងមួយម្ដងពីរករណី។
ដើម្បីសាមគ្គីជាតិតទល់នឹងយួនដូចមានអ្នកស្នហាជាតិគេស្នើ តើក្រុមខាងលើ​ (បក្សប្រឆាំង) ​អាចចាប់ដៃរួមសាមគ្គីជាមួយអាពីនាក់ឪ-កូនខាងក្រោមនេះទេ?
16Mar/24

កម្មវិធីផ្សាយថ្ងៃសៅរ៍ 16.03.2024

๑–«នាទីសៀវភៅខ្មែរ» រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”) ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃ​​និងអានបញ្ចូលសម្លេងដោយលោកវីរៈ វ៉ារ៉ានី​នៃក្រុមព្រះសុរិយា។
វគ្គទី ๓๗ «តើខ្ញុំត្រូវទៅចោលកូនរឺយ៉ាងណា?»
๒–«នាទីវប្បធម៌ខ្មែរ» រៀបរៀងដោយលោកម៉ីសុភីនៅក្រុងលីយ៉ុងប្រទេសបារាំង
រឿងកំប្លែងពីល្បើកអាគាំងចៅតា ដល់ត្រង់អ្នកភូមិព្រៃខ្មោចនាងតី​ធ្វើបុណ្យបណ្ដេញខ្មោចតែត្រូវអាគាំងបោកថាចេះបាលីអាចប្រែធម៌ឲ្យខ្មោចដ្រាគូឡាខ្មោច​ចាម​ខ្មោចចិនខ្មោចយួនស្ដាប់ហើយខ្លាចរត់ចេញពីភូមិបាន។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ្ងចុងសប្ដាហ៍»
សូមជូនចម្រៀងជ្រើសរើសដោយអ្នកស្រីខោលមុំ នៃក្រុង Columbus រដ្ឋ Ohio ។
ដូចជាបទ «ខ្មែរក្រោមជានរណា?» ធ្វើយ៉ាងណាទើប «កម្ពុជាក្រោម» បានរំដោះមានសេរីភាពផុតពីការជិះជាន់របស់ពួកចង្រៃយួនបាន?
«នាទីពីនេះពីនោះ»
ចៅក្រម Scott McAfee បើកផ្លូវឲ្យស្មាក្ដីស្រុក Fani Willis ជ្រើសរើស៖ ត្រូវដេញចេញពីតំណែងបើទុកសង្សារសុភាចារបុរសពិសេស Nathan Wade; Nathan Wade ក៏ប្រញាប់សុំលាលែងពីតំណែង។
«គេថា» មេដឹកនាំបក្សប្រឆាំង​ Alexei Navalny ត្រូវ Putin បញ្ជាឲ្យសម្លាប់ក្នុងពន្ធនាគារ​មុនការបោះឆ្នោតខណៈនេះ។
15Mar/24

កម្មវិធីផ្សាយថ្ងៃសុក្រ 15.03.24

๑–«នាទីព្រះពុទ្ធសាសនា​»
វគ្គទី ๓ ស្ដីពី «បុព្វការី​និងកតញ្ញូ កតវេទី» នៃសៀវភៅអធិប្បាយប្រជុំកងធម៌ពិស្តារ​ដោយណ្ឌិត​ឈឹមទូច
๒–«នាទីទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនីសូតាដែលថ្ងៃនេះលោកនឹងបន្តអានសំណេររបស់លោកទៀងណារិទ្ធឈ្មោះ «មហាគ្រោះជាតិខ្មែរ»​ ។
វគ្គទី ๔๔៖ កាលពីថ្ងៃទី ๒ ធ្នូ ๑๙๘๑ អតីត​នាយករដ្ឋមន្ត្រី​ ប៉ែន សុវណ្ណ​ ត្រូវយួនឲ្យល្បងខ្វាងទៅចាប់ពីផ្ទះបញ្ជូនទៅដាក់គុកនៅក្រុងហាណូយ រយៈពេល ๑๐ ឆ្នាំ ๕๒ ថ្ងៃ ​ព្រោះលោករឹងទទឹងមិនព្រមធ្វើតាមបញ្ជាអាយួន Le Duc Tho ដែលជាទីប្រឹក្សារណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​និងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា។ 
​๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទកំពុងល្បី «កន្រ្ទឹមកម្ពុជា»​និង​ «ក្រមុំកម្ពុជាក្រោម» បង្ហោះលើប្រព័ន្ធ Youtube ដោយ «Boran​​ កូនអ្នកស្រែ» ។
๔–«នាទីសុខភាពយើង»
លោកវេជ្ជបណ្ឌិតហង្ស​ដារ៉ាអធិប្បាយអំពី «Total Cholesterol» អ្វីទាក់ទងនឹងខ្លាញមិនល្អនៅក្នុងឈាម។
«នាទីពីនេះពីនោះ» ថ្ងៃនេះមិនមាន «ពីនេះពីនោះ» ទេ។​​ សុំអធ្យាស្រ័យផងចុះ៕
14Mar/24

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 14.03.2024

๑–«នាទីទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA
អ្នកគ្រូថាសម្ដេចសីហនុគិតតែពីចង់សងសឹកគឺសម្លាប់អ្នកសាធារណរដ្ឋនិយម អ្នកណាគេនឹងព្រមស្លាប់ងាយៗ?ដូច្នេះមានតែទម្លាក់ព្រះអង្គពីអំណាច។
๒–«នាទីនិទានចិន» រឿង «សាមកុក» 
ភាគ ๑๗ ការប្រយុទ្ធតស៊ូយកស្លាប់រស់រវាង​ Lu Bu នឹងបងប្អូនរួមទឹកសម្បថទាំង ๓ នៅច្រកទន្លេអន្ទាក់ខ្លា។
​๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងថៃឈ្មោះ «มนต์รักลูกทุ่ง» ច្រៀងដោយ ไพรวัลย์ ลูกเพชร តាមដោយចម្រៀងខ្មែរទំនងបទភ្លេងដូចគ្នាខុសតែទំនុកឈ្មោះ «ថ្នម» ច្រៀងដោយស៊ីន ស៊ីសាមុត។
๔–«នាទីពីនេះពីនោះ» 
ចៅក្រមរដ្ឋ GA Scott McAfee ជម្រុះចោលបទចោទប្រកាន់ ๖ ខ នៃបណ្ដឹងប្រឆាំង Trump។
ស្មាក្ដីស្រុក Fani Willis ដែលគៃបំបាត់លុយរដ្ឋយកទៅចិញ្ចឹមសហាយស្មន្ធដែលខ្លួនតែងតាំងជាសុភាចារបុរសក្នុងបណ្ដឹងប្រឆាំង Trump អាចនឹងត្រូវបណ្ដេញចេញពីតួនាទីដឹកនាំអយ្យកាហើយអាចជាប់គុកច្រវាក់ផងពីបទគៃប្រវញ្ចថវិការដ្ឋ។
ជ័យជំនះមួយកូនជំហានទៀតរបស់ Trump។
បុរីអង្គរនឹងសាងរូបសំណាករបស់មេខ្មែរឥស្សរៈ-ខ្មែរសេរី លោក​បណ្ឌិតសឺងង៉ុកថាញ់ លោកអ្នកនាងណាប្រាថ្នាចូលរួមក្នុងកម្មវិធីនេះ សូមទាក់ទងលោក ថាច់ គារ (704) 968-8009   លោក​​ ខិណិត សុខ (704) 641-4008 លោក  យស់ សារុន (704) 222-2651 លោក សារី​ អ៊ិន (704) 236-0223 ។​ សូមអរគុណ៕