26May/23

កម្មវិធីផ្សាយថ្ងៃសុក្រ 26.05.23

១–នាទីសៀវភៅ រឿង “អាស្បូវ” របស់បណ្ឌិតអាំងជូលាន
អវសានបទ ពីព្រះពិស្ណុលោកត្រឡប់មកភ្នំជីសូរ្យ ។
២–នាទី “សង្គមវិជ្ជា” រៀបរៀងដោយលោកខេងខេមរៈនៃក្រុង Colombus រដ្ឋ OH
សូមជូនរឿងសកម្មភាពតស៊ូរបស់ឧកញ៉ាសឺនគុយប្រឆាំងនឹងយួនដែលព្យាយាមវាយយកខេត្តព្រះត្រពាំង ។
៣–នាទី “តន្ត្រី”
សូមជូនចម្រៀងបំពេអារម្មណ៍មួយបទឈ្មោះ “គេងយោលអង្រឹង”​ច្រៀងដោយមហារាជភ្លេងខ្មែរស៊ិនស៊ីសាមុត ។
៤–នាទី “ពីនេះពីនោះ”
អ្នកតវ៉ាពីអតីត ក្លាយជា
អ្នកគាំទ្រសម្ដេច​ពុក​(រលួយដល់ខួរ) ។
អាមេរិកាំង ៦៧% មិនគាំទ្រ JB ។
បក្សប្រឆាំងរបស់ថៃរួមគ្នាបង្កើតរដ្ឋាភិបាលចម្រុះបានឬអត់? ចាំមើល​ ៕
25May/23

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 25.05.2023

១–នាទី «ទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA
ថ្ងៃនេះអ្នកគ្រូនឹងនិយាយលើកទឹកចិត្តបងប្អូនខ្មែរឲ្យខំតស៊ូតទៅទៀតព្រោះ ជីវិតគឺការតស៊ូ ។
២–នាទី «និទានអារ៉ាប់​»
សូមជូនវគ្គទី ១០៨​ ​នៃរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី រ៉ាយរ៉ាប់ដោយម្ចាស់ក្សត្រី Scheherazade ថ្វាយស៊ុលតង់ Shahryar នៃចក្រភពពែរ្ស៍ទ្រង់ព្រះសណ្ដាប់​។
៣–នាទី «តន្ត្រី»
សូមជូនចម្រៀងជម្រុញស្មារតីប្ដេជ្ញាចិត្តមួយបទឈ្មោះ «អ្នកមិនចុះចាញ់»
៤–នាទី «ពីនេះពីនោះ»
«បួសព្រោះស្រឡាញ់គេ​ សឹកព្រោះមិនដឹងបួសធ្វើអីទៀត បានសម្រេចគោលដៅអស់ហើយ ។ »
បើមិនដោះលែង​ថាច់សេដ្ឋាទេ យួនប្រយ័ត្ន!
24May/23

កម្មវិធីផ្សាយ ថ្ងៃពុធ 24.05.2023

១–នាទី «ទេវកថាក្រិក-រ៉ូម៉ាំង»​
«សង្គ្រាមក្រុងត្រយ»​​រយៈពេល​ ១០ ឆ្នាំទីបំផុតចាញ់ល្បិចប្រើសេះឈើរបស់ Odysseus ។
២–នាទី «សន្ទនាតុមូល» សូមជូន​វគ្គបញ្ចប់់​នៃ ការសួរ-ឆ្លើយ រវាង​លោកថាច់ពីយ៉ានៅប្រទេសបារាំង នឹងវាគ្មិន ​២​នាក់គឺលោក​ណនហ៊ីនៅប្រទេស​បែលហ្ស៊ិកនិងលោក​ប៊ុនឆន​នៅប្រទេសហុល្លង់ ស្ដីពីការបោះឆ្នោតអាណត្តិទី ៧ នៅថ្ងៃ ២៣​ កក្កដា ​២០២៣​ ខាងមុខនេះ ។
៣–នាទី «ជួបនឹងបណ្ឌិតអាំងជូលាន»
សូមជូនបាឋកថារបស់លោកបណ្ឌិតអាំងជូលានស្ដីពីរឿងព្រលឹង​ឬ​ ព្រះលិង្គ វគ្គទី ២ ។
៤–នាទី « តន្ត្រី»​
សូមជូនចម្រៀងច្រៀងថ្វាយ Aphrodite ទេពីនៃក្ដីស្នេហា «Dance With Me!»
This image has an empty alt attribute; its file name is image-103.png
៥​–នាទី «ពីនេះពីនោះ»
23May/23

កម្មវិធីផ្សាយ ថ្ងៃអង្គារ 23.05.2023

១–នាទី “ធម្មកថា” របស់ព្រះគុណម្ចាស់សានសុជា​នៃវត្តមណីរតនារាមក្រុងពោធិ៍សាត់​រឿងការពិតរបស់ជីវិត ដរាបណានៅមានជីវិត ត្រូវតែប្រឹងតទៅទៀត ។ ធម្មកថានេះ ទេសន៍មុនលាសិក្ខាបទ ។
២–នាទី «សន្ទនាតុមូល» សូមជូន​វគ្គទី ៣ ​នៃការសួរ-ឆ្លើយ រវាង​លោកថាច់ពីយ៉ានៅប្រទេសបារាំង នឹងវាគ្មិន ​២​នាក់គឺលោក​ណនហ៊ីនៅប្រទេស​បែលហ្ស៊ិកនិងលោក​ប៊ុនឆន​នៅប្រទេសហុល្លង់ ស្ដីពីការបោះឆ្នោតអាណត្តិទី ៧ នៅថ្ងៃ ២៣​ កក្កដា ​២០២៣​ ខាងមុខនេះ ។
៣–នាទី «រឿងដែលខ្មែរគួរដឹងស្ដីពីវិបត្តិខ្មែរនៅសតវត្សទី ១៩» រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA ផ្អែកលើសៀវភៅប្រវត្តិសាស្ត្រខ្មែររបស់លោក​ David Chandler និងឯកសាររបស់លោក Adhémard Leclère–ភាគ ១៥ ។
៤–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda​ បកប្រែជាខេមរភាសាដោយ​លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ៥០ ​អានដោយសានសុវិទ្យ ​។
៥–នាទី «តន្ត្រី»​
សូមជូនចម្រៀងខ្មែរក្រោមមួយបទ​ឈ្មោះ «បណ្ដាំចុងក្រោយឧកញ៉ា សឺន គុយ»​ ។
៦–នាទី «ពីនេះពី័នោះ»
កិច្ចផ្ដួចផ្ដើមខ្សែក្រវាត់និងថ្នល់របស់ចិនទៅដល់ណាហើយ?
រៀនរកលុយពីហ្វេសប៊ុគ​៕
22May/23

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 22.05.2023

១–នាទីសៀវភៅរឿង “អាស្បូវ” របស់បណ្ឌិតអាំងជូលាន ចូលដល់វគ្គបញ្ចប់នៃជំពូក​១០​ស្ដីពីការបំបួសអាស្បូវ​ ។
បំបួសអាស្បូវនៅព្រះពិស្ណុលោក ។
២–នាទី «សន្ទនាតុមូល» សូមជូន​វគ្គទី ២ ​នៃ ការសួរ-ឆ្លើយ រវាង​លោកថាច់ពីយ៉ានៅប្រទេសបារាំង នឹងវាគ្មិន ​២​នាក់គឺលោក​ណនហ៊ីនៅប្រទេស​បែលហ្ស៊ិកនិងលោក​ប៊ុនឆន​នៅប្រទេសហុល្លង់ ស្ដីពីការបោះឆ្នោតថ្ងៃ ២៣​ កក្កដា​២០២៣​ ខាងមុខនេះ ។
៣–នាទី «ខ្មែរអើយក្រោកឡើង» ដែលថ្ងៃនេះលោកជាតិហង្សា​ពីរដ្ឋមីនីសូតានឹងជូនទស្សនៈស្ដីពីល្បិចកលរបស់ហ៊ុនសែនដដែលៗ គឺ រារាំងមិនឲ្យបក្សណាដែលមានសក្ដានុពលអាចយកឈ្នះបក្សចង្រៃរបស់វាបានអាចចូលរួមការបោះឆ្នោត ដូចជាប្រើឲ្យតុលាការទីងមោងរបស់វាចាត់ទុកបក្សសង្គ្រោះជាតិថាខុសច្បាប់មិនឲ្យចូលរួមបោះឆ្នោតឆ្នាំ​២០១៨ ជាដើម។ ឥឡូវនេះវាកម្ចាត់បក្សភ្លើងទៀនចេញពីបញ្ជីបក្សដែលអាចចូលរួមការបោះឆ្នោតទៀតហើយ។
ឧត្តមសេនីយ៍ ប៉ុយ ស៊ីអូង នៃកងទ័ពប៉ាថេតលាវ ធ្លាប់និយាយថា៖ បោះឆ្នោតនៅកម្ពុជាគឺជាល្បែងថ្ពិនភ្នែកកណ្ដាលថ្ងៃត្រង់របស់ហ៊ុនសែន ព្រោះអ្នករៀបចំការបោះឆ្នោតជាពួកវា​ អ្នករាប់សន្លឹកឆ្នោតក៏ពួកវា អ្នកប្រកាសលទ្ធផលក៏ពួកវាទៀត តើមានបក្សអស្ចារ្យពីណាអាចយកឈ្នះពួកវាបាន?
៤–នាទី «តន្ត្រី»
សូមជូនបទ «សុំម្ដាយលាសិក្ខា» និពន្ធនិងច្រៀងដោយអន្ទិតសានសុជា ។
៥–នាទី «ពីនេះពីនោះ»
ប្រកាសប្រាប់មូលហេតុដែលត្រូវសឹក?
បក្សរបស់ Pita Limjaroenrat រួមជាមួយបក្ស​ ៧ ​ទៀតចុះហរ្ថលេខាលើ MOU បង្កើតរដ្ឋាភិបាលចម្រុះរបស់ប្រជាជន ថ្ងៃចន្ទ ២២ ឧសភានេះ ៕
21May/23

កម្មវិធីផ្សាយថ្ងៃអាទិត្យ 21.05.2023

១–នាទី «វប្បធម៌អក្សរសាស្ត្ខ្រខ្មែរ» រៀបរៀងដោយសពលោកសំបូរិន្ទ សហស្ថាបនិកវិទ្យុខ្មែរពិភពលោក​ដោយលោកសូមជូនបទសម្ភាសន៍ ជាមួយលោកសាស្ត្រាចារ្យកេង​វ៉ាន់សាក់នៅប្រទេសបារាំង​កាលពីឆ្នាំ ២០០៧ ​ស្ដីពីអ្វីទៅគឺអត្តសញ្ញាណខ្មែរ ភាគ ៣៤-៣៥ ។
២–នាទី «សន្ទនាតុមូល» សូមជូន​វគ្គទី ១ ​នៃ ការសួរ-ឆ្លើយ រវាង​លោកថាច់ពីយ៉ានៅប្រទេសបារាំង នឹងវាគ្មិន​​​ ២​នាក់គឺលោក​ណនហ៊ីនៅប្រទេស​បែលហ្ស៊ិកនិងលោក​ប៊ុនឆន​នៅប្រទេសហុល្លង់ ស្ដីពីការបោះឆ្នោត​ថ្ងៃ ២៣​ កក្កដា​ខាងមុខ​និងតួនាទីខ្មែរក្នុង-ខ្មែរក្រៅ ក្នុងការកម្ចាត់អាណានិគមនិយមយួនសម័យថ្មីនៅកម្ពុជា។
៣–​នាទី «និទានអារ៉ាប់» សូមជូនវគ្គទី ១០៧ ​នៃរឿង​ ១០០១ ​យប់ ​ឬ ឯកសហស្សរាត្រី
៤–នាទី «តន្ត្រី»​ ប្រចាំថ្ងៃ
សូមជូនចម្រៀងកន្ទ្រឹមអ្នកស្រុកសុរិន្ទ ១ បទឈ្មោះ «ស្រណោះភ្នំរូង» ច្រៀងដោយ โก้ ภานุพงษ์ (កូ ផានុផុង)​ ។
៥–នាទី «ពីនេះពីនោះ»
បុស្បុកបុរីអង្គរនៅរង់ចាំជាង ។
ខ្ទមចៅហ្វាយគុយនឹងត្រូវសម្ពោធនៅថ្ងៃ ៣​ មិថុនា ។
ពលកម្មស្ម័គ្រចិត្តនៅបុរីអង្គរ ។
លាហើយសិក្ខាបទ!
សឹកបាត់!
នៅទីបំផុត បានឱបម្ដាយដូចចិត្តប្រាថ្នា…
20May/23

កម្មវិធីផ្សាយថ្ងៃសៅរ៍ 20.05.2023

១–នាទី “ធម្មកថា” របស់ព្រះគុណម្ចាស់សានសុជា​នៃវត្តមណីរតនារាមក្រុងពោធិ៍សាត់​រឿងការសេពគប់មិត្ត ។
២–នាទី “ទស្សនៈអ្នកនិពន្ធ”​ របស់លោក ជាតិហង្សាពីរដ្ឋមីនិសូតា
ថ្ងៃនេះនឹងលើកយកវគ្គទី ២ នៃសំណេររបស់លោកទៀងណារិទ្ធឈ្មោះ «មហាគ្រោះជាតិខ្មែរ»​ មកអានជូនស្ដាប់ ។
៣–នាទី «តន្ត្រី»
សូមជូនបទ “តាលុងផ្ដាំស្នេហ៍” ច្រៀងដោយ​ម្ចាស់ក្សត្រី​ នរោត្តម​ជេនណា និង​ណារុង ។
៤–នាទី «ពីនេះពីនោះ»
1.
2.
3.
យប់ថ្ងៃសុក្រនៅបុរីអង្គរ North Carolina ៕
19May/23

កម្មវិធីផ្សាយថ្ងៃសុក្រ 19.05.23

១–នាទីសៀវភៅរឿង “អាស្បូវ” របស់បណ្ឌិតអាំងជូលាន ចូលដល់ជំពូក​១០ កិច្ចនៅព្រះពិស្ណុលោក៖ ពិធីចងក្លើរវាង​ពញាសោម​នឹងតាព្រះ ។
២–នាទី “សង្គមវិជ្ជា” រៀបរៀងដោយលោកខេងខេមរៈនៃក្រុង Colombus រដ្ឋ OH ស្ដីពីឧត្តមគតិរបស់លោកចៅហ្វាយគុយ ក្នុងការថែរក្សាទំនៀមទម្លាប់និងពុទ្ធសាសនាខ្មែរ​និងការតស៊ូប្រឆាំងនឹងយួនចង្រៃ​ ។
៣–នាទី “តន្ត្រី”
សូមជូនចម្រៀងជប៉ុនមួយបទឈ្មោះ “Subaru” (ផ្កាយកូនមាន់) ច្រៀងដោយលោក​ Shinji Tanimura ។
៤–នាទី “ពីនេះពីនោះ”
គ្រោះថ្នាក់ឡានបុកគ្នាធ្វើឲ្យស្ទះចរាចរណ៍បែបនេះបណ្ដាលឲ្យខ្ញុំអង្គុយមើលយូធូបក្នុងឡាន​ជាមួយធម្មិកព្រហ្មជាង ​១ ​ម៉ោងកាលពីរសៀលថ្ងៃព្រហស្បតិ៍ ។
អ្វីដែលបុរីអង្គរចង់បានពេលនេះគឺឡានដឹកដី Dump Truck ៕
18May/23

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 18.05.2023

១–នាទី «ទស្សនៈខ្ញុំ»
អ្នកគ្រូសូផានីបៃនៅ Norcross, CA, ត្អូញត្អែអំពីពលរដ្ឋខ្មែរអត់ការធ្វើក្នុងស្រុកសម្រុកចូលស្រុកសៀមទាំងដែលសៀមចិត្តអាក្រក់ធ្វើបាបខ្មែរមករហូត ។
២–នាទី «និទានអារ៉ាប់​»
សូមជូនវគ្គទី ១០៦​ ​នៃរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី រ៉ាយរ៉ាប់ដោយម្ចាស់ក្សត្រី Scheherazade ថ្វាយស៊ុលតង់ Shahryar នៃចក្រភពពែរ្ស៍ទ្រង់ព្រះសណ្ដាប់​។
៣–នាទី «តន្ត្រី»
សូមជូន​ចម្រៀងស្នេហាមួយបទឈ្មោះ «អូនស្រឡាញ់តែបងមួយនាក់» របស់អ្នកស្រីឈុនវណ្ណា ច្រៀងឡើងវិញ ដោយ ទូចស៊ុននិច ។
៤–នាទី «ពីនេះពីនោះ»
បេក្ខជននាយករដ្ឋមន្ត្រីថ្មីរបស់ថៃមិនខ្លាចឧបសគ្គពីពួកយោធាព្រោះមានប្រជាជនជាង​២៥​លាននាក់គាំទ្រ ។
រូបថតកាលពីឆ្នាំ ១៩៨៨៖ សីហនុ​និង​ជាយាទី ២ ​តែជាស្រីកំណាន់ចិត្តទីរាប់មិនអស់ក្នុងយុទ្ធនាការលើព្រះទែនបន្ទំរបស់ព្រះអង្គ។
17May/23

កម្មវិធីផ្សាយ ថ្ងៃពុធ 17.05.2023

១–នាទី «ទេវកថាក្រិក-រ៉ូម៉ាំង»​ ទៅទស្សនាកំសាន្តប្រទេសក្រិកវិញ!
Acropolis អតីតបន្ទាយទាហានដែលត្រូវប្ដូរមកជាវិហារឧទ្ទិសដល់ទេពី Athena ។
ក្រុង Athens និង Acropolis ។
ឆ្នេរ Balos នៃកោះ Crete ដ៏ល្បីល្បាញ ។
ឡើងទៅកំពូលភ្នំ Olympus ទៅមើលទីស្នាក់នៅនៃអាទិទេពទាំង ១២ ។
២–នាទី «ជួបនឹងបណ្ឌិតអាំងជូលាន»
សូមជូនបាឋកថារបស់លោកបណ្ឌិតអាំងជូលានស្ដីពីរឿងព្រលឹង​ឬ​ ព្រះលិង្គ ។
៣–នាទី « តន្ត្រី»​
សូមជូនភ្លេងប្រជាប្រិយក្រិក ដកស្រង់ពីកុនឈ្មោះ «Zorba The Greek» ។
This image has an empty alt attribute; its file name is image-103.png
៤–នាទី «ពីនេះពីនោះ»
បក្សភ្លើងទៀនមិនទទួលយកការសម្រេចរបស់​គ.ជ.ប. នឹងប្ដឹងទៅតុលាការកំពូល ។
លោកប៉ែនវ៉ាណូនៃក្រុម​២៣​តុលា១៩៩១ ថាប្រាប់ហើយប្រាប់ទៀតថាកុំចូលរួមការបោះឆ្នោត នៅតែមិនជឿ ។
របាយការណ៍លោក ​Durham ជំរះលោក Trump ពីការចោទប្រកាន់របស់ពួក FBI ៕