17May/23

កម្មវិធីផ្សាយ ថ្ងៃពុធ 17.05.2023

១–នាទី «ទេវកថាក្រិក-រ៉ូម៉ាំង»​ ទៅទស្សនាកំសាន្តប្រទេសក្រិកវិញ!
Acropolis អតីតបន្ទាយទាហានដែលត្រូវប្ដូរមកជាវិហារឧទ្ទិសដល់ទេពី Athena ។
ក្រុង Athens និង Acropolis ។
ឆ្នេរ Balos នៃកោះ Crete ដ៏ល្បីល្បាញ ។
ឡើងទៅកំពូលភ្នំ Olympus ទៅមើលទីស្នាក់នៅនៃអាទិទេពទាំង ១២ ។
២–នាទី «ជួបនឹងបណ្ឌិតអាំងជូលាន»
សូមជូនបាឋកថារបស់លោកបណ្ឌិតអាំងជូលានស្ដីពីរឿងព្រលឹង​ឬ​ ព្រះលិង្គ ។
៣–នាទី « តន្ត្រី»​
សូមជូនភ្លេងប្រជាប្រិយក្រិក ដកស្រង់ពីកុនឈ្មោះ «Zorba The Greek» ។
This image has an empty alt attribute; its file name is image-103.png
៤–នាទី «ពីនេះពីនោះ»
បក្សភ្លើងទៀនមិនទទួលយកការសម្រេចរបស់​គ.ជ.ប. នឹងប្ដឹងទៅតុលាការកំពូល ។
លោកប៉ែនវ៉ាណូនៃក្រុម​២៣​តុលា១៩៩១ ថាប្រាប់ហើយប្រាប់ទៀតថាកុំចូលរួមការបោះឆ្នោត នៅតែមិនជឿ ។
របាយការណ៍លោក ​Durham ជំរះលោក Trump ពីការចោទប្រកាន់របស់ពួក FBI ៕
16May/23

កម្មវិធីផ្សាយ ថ្ងៃអង្គារ 16.05.2023

១–នាទី «ធម្មកថា» សម្ដែងដោយព្រះតេជគុណសានសុជានៃវត្តមណីរតនារាម​ក្រុងពោធិ៍សាត់​ឆ្លើយសំនួរថាតើជីវិតរស់ដើម្បីអ្វី?
២–នាទី «រឿងដែលខ្មែរគួរដឹងស្ដីពីវិបត្តិខ្មែរនៅសតវត្សទី ១៩» រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA ផ្អែកលើសៀវភៅប្រវត្តិសាស្ត្រខ្មែររបស់លោក​ David Chandler និងឯកសាររបស់លោក Adhémard Leclère–ភាគ ១៤ ។
៣–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda​ បកប្រែជាខេមរភាសាដោយ​លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ៤៩ ​អានដោយសានសុវិទ្យ ​។
៤–នាទី « តន្ត្រី»​
សូមជូនចម្រៀងស្នេហាជាតិឈ្មោះ «ទឹកដីកម្ពុជាក្រោម»​​ ច្រៀងដោយកញ្ញាទូច​ស៊ុននិច​មុនពួកមនុស្សតិរច្ឆានបាញ់សម្លាប់ម្ដាយ​និងធ្វើឲ្យនាងក្លាយជាជនពិការ ។
៥–នាទី «ពីនេះពី័នោះ»
Pita Limjaroenrat ប្រធានបក្សឈានមុខ​និងជាបេក្ខជននាយករដ្ឋមន្ត្រីថៃ ៕
15May/23

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 15.05.2023

១–នាទី«សៀវភៅខ្មែរ» សូមជូនវគ្គបញ្ចប់ជំពូក ៩ នៃរឿង «អាស្បូវ» និពន្ធដោយលោក​សាស្ត្រាចារ្យផ្នែកនរវិទ្យាបណ្ឌិតអាំង ជូលាន។
ឋានសួគ៌ឋាននរកនៅលើជញ្ជាំងថែវអង្គរវត្ត ។
យមរាជគង់លើខ្នងក្របីគ្រប់គ្រងឋាននរក ។
២–នាទី «សន្ទនាតុមូល» សូមជូន​វគ្គបញ្ចប់​នៃ ការសួរ-ឆ្លើយ រវាង​លោកថាច់ពីយ៉ានៅប្រទេសបារាំង នឹងវាគ្មិន ​២​នាក់គឺលោក​ណនហ៊ីនៅប្រទេស​បែលហ្ស៊ិកនិងលោក​ប៊ុនឆន​នៅប្រទេសហុល្លង់ ស្ដីពីការសុំចុះចូលជាមួយបក្សប្រជាជនដោយ​បញ្ញវន្តមួយចំនួន​និង​បញ្ហាជាអាយុជីវិតជាតិផ្សេងៗទៀត។
៣–នាទី «ខ្មែរអើយក្រោកឡើង» ដែលថ្ងៃនេះលោកជាតិហង្សា​ពីរដ្ឋមីនីសូតានឹងជូនទស្សនៈផ្សេងៗដែលជាប់ទាក់ទងទៅនឹងការរៀបចំការបោះឆ្នោតអាណត្តិទី​៦​កន្លងមកដើម្បីជាការតឿនសតិខ្មែរយើងថាបោះឆ្នោត​១០០​ដង​ក៏ចាញ់ពួករបបតិរច្ឆានទាំង​១០០​ដង​មានឧទាហរណ៍ដូចការបោះឆ្នោតលើកទី ៥​និង​ទី ៦​មុននេះ ។
ឧត្តមសេនីយ៍ ប៉ុយ ស៊ីអូង នៃកងទ័ពប៉ាថេតលាវ ធ្លាប់និយាយថា៖ បោះឆ្នោតនៅកម្ពុជាគឺជាល្បែងថ្ពិនភ្នែកកណ្ដាលថ្ងៃត្រង់របស់ហ៊ុនសែន ព្រោះអ្នករៀបចំការបោះឆ្នោតកជាពួកវា​ អ្នករាប់សម្លឹកឆ្នោតក៏ពួកវា អ្នកប្រកាសលទ្ធផលក៏ពួកវាទៀត តើមានបក្សអស្ចារ្យពីណាអាចយកឈ្នះពួកវាបាន?
៤–នាទី «តន្ត្រី»
បទ «ឱផ្ការំចេក»​ច្រៀងដោយ ខ្មែរខ្នងភ្នំ ចេនសាយចៃ និង​ឃុងឃុយ ។
៥–នាទី «ពីនេះពីនោះ»
Pita Limchareunrat ប្រធានបក្សឈានមុខ ដែលបានទទួលអាសនៈច្រៀនជាងគេ​កំពុងផ្សំផ្គុំជាមួយបក្សដទៃដើម្បីបង្កើតរដ្ឋាភិបាលចម្រុះរបស់ថៃ ។
Paetongtarn ឬអ៊ុងអ៊ិង កូនស្រី​ថាក់សិន​នឹងចាប់ដៃ បក្សឈានមុខបង្កើតរដ្ឋាភិបាលចម្រុះ?
បុរីអង្គរបានត្រាក់ទ័រជីកដីសម្រាប់ជីកស្រះ យកដីពូនភ្នំហើយ!
14May/23

កម្មវិធីផ្សាយថ្ងៃអាទិត្យ 14.05.2023

១–នាទី «វប្បធម៌អក្សរសាស្ត្ខ្រខ្មែរ» រៀបរៀងដោយសពលោកសំបូរិន្ទ សហស្ថាបនិកវិទ្យុខ្មែរពិភពលោក​ដោយលោកសូមជូនបទសម្ភាសន៍ ជាមួយលោកសាស្ត្រាចារ្យកេង​វ៉ាន់សាក់នៅប្រទេសបារាំង​កាលពីឆ្នាំ ២០០៧ ​ស្ដីពីអ្វីទៅគឺអត្តសញ្ញាណខ្មែរ ភាគ ៣២-៣៣ ។
២–នាទី «សន្ទនាតុមូល» សូមជូន​វគ្គទី ២ ​នៃ ការសួរ-ឆ្លើយ រវាង​លោកថាច់ពីយ៉ានៅប្រទេសបារាំង នឹងវាគ្មិន​២​នាក់គឺលោក​ណនហ៊ីនៅប្រទេស​បែលហ្ស៊ិកនិងលោក​ប៊ុនឆន​នៅប្រទេសហុល្លង់ ស្ដីពីការសុំចុះចូលជាមួយបក្សប្រជាជនដោយ​បញ្ញវន្តមួយចំនួន​និង​បញ្ហាជាអាយុជីវិតជាតិផ្សេងៗទៀត។
៣–​នាទី «និទានអារ៉ាប់» សូមជូនវគ្គទី ១០៥ ​នៃរឿង​ ១០០១ ​យប់ ​ឬ ឯកសហស្សរាត្រី ។
៤–នាទី «តន្ត្រី»​ ប្រចាំថ្ងៃ ។
សូមជូនចម្រៀងពិរោះ ១ បទឈ្មោះ «បុប្ផាព្រះវិហារ» ច្រៀងដោយលោកសួស សងវាចា ។
ស្រីស្រស់និងប្រាសាទព្រះវិហេារ​ ។
៥–នាទី «ពីនេះពីនោះ» ។
នេះជាគូប្រដាល់បែបមួយថៃ​ vs គុនខ្មែរនៅថ្ងៃ ៤​ វិច្ឆិកាឆ្នាំ ២០២៤ ។
«ចាំអញធ្វើក្ដារម្ឈូសទុកឲ្យ!» ៕
13May/23

កម្មវិធីផ្សាយថ្ងៃសៅរ៍ 13.05.2023

១–នាទី «ធម្មកថា» របស់ព្រះតេជគុណសានសុជានៃវត្តមណីរតនារាម​ក្រុងពោធិ៍សាត់អធិប្បាយបកស្រាយអំពីការប្រព្រឹត្តរបស់អ្នកបួសពាក់ព័ន្ធនឹងបច្ច័យ ដែលមិនមានន័យថា​លុយ។
២–នាទី «សន្ទនាតុមូល» សូមជូន​វគ្គទី ១ ​នៃ ការសួរ-ឆ្លើយ រវាង​លោកថាច់ពីយ៉ានៅប្រទេសបារាំង នឹងវាគ្មិន​២​នាក់គឺលោក​ណនហ៊ីនៅប្រទេស​បែលហ្ស៊ិកនិងលោក​ប៊ុនឆន​នៅប្រទេសហុល្លង់ ស្ដីពីការសុំចុះចូលជាមួយបក្សប្រជាជនដោយ​បញ្ញវន្តមួយចំនួន​និង​បញ្ហាជាអាយុជីវិតជាតិផ្សេងៗទៀត។
៣–នាទី «ទស្សនៈអ្នកនិពន្ធ» ប្រចាំថ្ងៃសៅរ៍ រៀបរៀងដោយលោកជាតិហង្សាពីរដ្ឋ Minnesota។
ថ្ងៃនេះនឹងលើកយកសំណេររបស់លោកទៀងណារិទ្ធឈ្មោះ «មហាគ្រោះជាតិខ្មែរ»​ មកអានជូនស្ដាប់ ។
មហាគ្រោះថ្នាក់ជាតិខ្មែរ ដោយ​ទៀង ណារិទ្ធ
៤–នាទី «តន្ត្រី»
សូមជូនចម្រៀងកាដង់ថ្មីឈ្មោះ​ «រាំឡក» ច្រៀងដោយ ល្អហួស​ម្ចាស់ក្សត្រីតូច នរោត្តម ​ជេនណា ។
៥–នាទី «ពីនេះពីនោះ»
ស្ដាប់ហ៊ុនសែនស្រែកសម្លុតបំភ័យអ្នកគាំទ្របក្សភ្លើងទៀន ។
ខ្មែរ-អាមេរិកតវ៉ាប្រឆាំងបំណងចៅហ្វាយក្រុង Lowell, MA ចងសម្ព័ន្ធភាពជាក្រុងភ្លោះជាមួយបាត់ដំបង​ ៕
12May/23

កម្មវិធីផ្សាយ ថ្ងៃសុក្រ 12.05.2023

១–នាទីសៀវភៅ «អាស្បូវ» របស់បណ្ឌិត​អាំងជូលាន
សូមជូនជំពូក ៩ នៃរឿង«អាស្បូវ» និពន្ធដោយលោក​សាស្ត្រាចារ្យផ្នែកនរវិទ្យាបណ្ឌិតអាំង ជូលាន ដែលនិយាយពីផ្ទាំងរូបចម្លាក់វែងនៅអង្គរវត្ត​មានរូបសូរ្យវរ្ម័នបញ្ចុះពល ។
រួមទាំងទាហានសៀម​ (ស្យាំកុក) ​និងពលមកពីល្វោជាដើម។
២–នាទី «សង្គមវិជ្ជា» រៀបរៀងដោយលោកខេងខេមរៈនៃក្រុង Columbus រដ្ឋ OH​
ថ្ងៃនេះសូមជូនប្រវត្តិលោកចៅហ្វាយគុយដែលព្រមពលីជីវិតដើម្បីភាពគង់វង់នៃទំនៀមទម្លាប់ប្រំខ្មែរក្រោយយួនបានច្បាមយកព្រះត្រពាំងនិងខេត្តដទៃទៀតរបស់កម្ពុជា។ អត្ថបទសម្លេងមួយនេះវិទ្យុយើងបានយកមកផ្សព្វផ្សាយម្ដងហើយកាលពីឆ្នាំ ២០១៣ ។
នាទី «តន្ត្រី»​ ប្រចាំថ្ងៃ​​​​

សូមជូនចម្រៀងស្នេហាជាតិសម័យសង្គ្រាមឈ្លានពានរបស់យួនមកលើកម្ពុជាឈ្មោះ«ផ្ការីកលើមេឃ» ​ច្រៀងដោយអ្នកស្រី រស់ សេរីសទ្ធា ដែលក៏ជាទាហានលោតឆ័ត្រយោង​សម័យសាធារណរដ្ឋខ្មែរ ១៩៧០-៧៥ នោះផងដែរ» ។

៤–នាទី «ពីនេះពីនោះ»
សភាតំណាងរាស្ត្រអាមេរិកថាមានភស្តុតាងប្ដឹងចូបៃដឹននិងគ្រួសារពីបទស៊ីសំណូកហើយផ្ទេរប្រាក់ចូលបញ្ជីធនាការរាប់សិបលានដុល្លារ។
អ្នកកាសែតនិង​មេធាវី អះអាងថាសភាអាចស៊ើបអង្កេតករណីគ្រួសារបៃដឹនលាងលុយកខ្វក់បាន ។
គេថា​ប៉ីប៉ីលីត្រូវអ្នកនយោបាយក្រពើបោក៕
11May/23

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 11.05.2023

១–នាទី «ទស្សនៈខ្ញុំ»
អ្នកគ្រូសូផានី​ បៃនៅក្រុង Norwalk ​រដ្ឋ CA សូមរៀបរាប់អំពីលោកសាស្ត្រាចារ្យកេងវ៉ាន់សាក់​ដែលត្រូវស្ដេច​សីហនុចាប់ដាក់គុក ហើយបានលោកសេនាប្រមុខលន់នល់ជួយដោះលែងឲ្យមានសេរីភាព​ព្រមទាំងចំណងជិតស្និទ្ធរវាងលោកសាស្ត្រាចារ្យនិងគ្រួសារអ្នកគ្រូ។
២–នាទី «និទានអារ៉ាប់​»
សូមជូនវគ្គទី ១០៤​ ​នៃរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី រ៉ាយរ៉ាប់ដោយម្ចាស់ក្សត្រី Scheherazade ថ្វាយស៊ុលតង់ Shahryar នៃចក្រភពពែរ្ស៍ទ្រង់ព្រះសណ្ដាប់​។
៣–នាទី «តន្ត្រី»
សូមជូន​ចម្រៀងស្នេហាមួយបទឈ្មោះ «អូនស្រឡាញ់តែបងមួយ» ច្រៀងដោយកញ្ញា ទៀងមុំ សុធាវី ។
៤–នាទី «ពីនេះពីនោះ» សូមអភ័យទោសរៀបចំជូនស្ដាប់មិនទាន់ទេ កំពុងហោះឆ្លងសមុទ្រចិនខាងត្បូង​​៕
10May/23

កម្មវិធីផ្សាយ ថ្ងៃពុធ 10.05.2023

១–នាទី «ទេវកថាក្រិក-រ៉ូម៉ាំង»​
Aeneas ដំណើរពីក្រុង Troy មក​ស្ថាបនាក្រុង Rome ។
២–នាទី «ជួបនឹងបណ្ឌិតអាំងជូលាន»
សូមជូនបាឋកថារបស់លោកបណ្ឌិតកាលពី​ឆ្នាំ ២០១៥ ស្ដីពីសារៈសំខាន់របស់ជនជាតិភាគតិចនៅកម្ពុជានិងប្រទេសជិតខាង–ភាគបញ្ចប់ ។
៣–នាទី « តន្ត្រី»​
សូមជូនចម្រៀងឈ្មោះ «ផ្កាក្រោមខ្នើយ» ច្រៀងនិងប្រគំ (ប្រហែលជា) ដោយខ្មែរបុរីរម្យអ្នកស្រុកភ្នំរូង ។
This image has an empty alt attribute; its file name is image-103.png
៤–នាទី «ពីនេះពីនោះ» សុំទោសពុំមានទេថ្ងៃនេះ ៕
09May/23

កម្មវិធីផ្សាយ ថ្ងៃអង្គារ 09.05.2023

១–នាទី «ធម្មកថា» សម្ដែងដោយព្រះតេជគុណសានសុជានៃវត្តមណីរតនារាម​ក្រុងពោធិ៍សាត់​អធិប្បាយអំពីអចិរភាពរបស់មនុស្សដែលផ្ទុយនឹងចិរភាពរបស់ពេលវេលា។
២–នាទី «រឿងដែលខ្មែរគួរដឹងស្ដីពីវិបត្តិខ្មែរនៅសតវត្សទី ១៩» រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA ផ្អែកលើសៀវភៅប្រវត្តិសាស្ត្រខ្មែររបស់លោក​ David Chandler និងឯកសាររបស់លោក Adhémard Leclère–ភាគ ១៣ ។
៣–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda​ បកប្រែជាខេមរភាសាដោយ​លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ៤៨ ​អានដោយសានសុវិទ្យ ​។
៤–នាទី «តន្ត្រី» ជូនចម្រៀងស្នេហាជាតិសម័យទសវត្សរ៍ ៧០ «ស្អែកបងចូលធ្វើយុទ្ធជន»​​ ច្រៀងដោយអ្នកចម្រៀងមិនស្គាល់ឈ្មោះ ។
៥–នាទី «ពីនេះពី័នោះ»
Butte du Lion ទូលសិង្ហ​នៅ ប្រទេសបែលហ្ស៊ិក ។
វត្តភ្នំរបស់បុរីអង្គរ ៕
08May/23

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 08.05.2023

១–នាទី«សៀវភៅខ្មែរ» សូមជូនជំពូក ៨ ភាគ ២ នៃរឿង «អាស្បូវ» និពន្ធដោយលោក​សាស្ត្រាចារ្យផ្នែកនរវិទ្យាបណ្ឌិតអាំង ជូលាន។
ប្រាសាទបុរាណបាក់បែកកប់ក្នុងព្រៃ
២–នាទី «ខ្មែរអើយក្រោកឡើង» ដែលថ្ងៃនេះលោកជាតិហង្សា​ពីរដ្ឋមីនីសូតានឹងធ្វើការរិះគន់​សាសន៍យួនចង្រៃដែលព្យាយាមវាយកម្ទេចព្រះវិហារពុទ្ធសាសនាខ្មែរ​នៅខេត្ត​ឡុង​ហោរ​និងលើកសរសើរអ្នកស្រីមូសុខហួរដែលប្ដូរផ្ដាច់ក្នុងការការពារខ្មែរកម្ពុជាក្រោម ។
វត្តពុទ្ធសាសនាខ្មែរនៅកម្ពុជាក្រោមមានទាំងអស់ ៥២៩ វត្តយោងតាម​
wikipedia.orghttps://en.wikipedia.org › wiki 
ជំទាវមូ​ សុខហួជាវីរនារីខ្មែរ​បើទាមទារយកកម្ពុជាក្រោមពីយួនមកវិញ ៕
៣–នាទី «តន្ត្រី»
ចម្រៀង «កន្ទ្រឹមដូនតា» ច្រៀងដោយសង់សែង រុងរឿងឆៃ និង ជេន សាយចៃ។
៤–នាទី «ពីនេះពីនោះ»
ប៉ូលិសកាណាដាចាប់ចរាចរណ៍គ្រឿងញៀននៅ Québec ។