05Jun/23

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 05.06.2023

១–នាទីសៀវភៅ រឿង “អង្គការជានរណា?” និពន្ធដោយយាយទៀង​ឬអ្នកស្រី គឹម ធីអ៊ូយ ​និងអានវគ្គទី ៣ ជូនស្ដាប់ដោយសានសុវិទ្យ​ ។
២–នាទី «សន្ទនាតុមូល» សូមជូន​វគ្គទី ២ ​នៃ ការសួរ-ឆ្លើយ រវាង​លោកថាច់ពីយ៉ានៅប្រទេសបារាំង នឹងវាគ្មិន ​២​នាក់គឺលោក​ណនហ៊ីនៅប្រទេស​បែលហ្ស៊ិកនិងលោក​ប៊ុនឆន​នៅប្រទេសហុល្លង់ ស្ដីពីភាពខុសគ្នារវាង​ “សម្ដេចឪ” ​នឹង “សម្ដេចពុក” ។

៣–នាទី «ខ្មែរអើយក្រោកឡើង» 

ដែលថ្ងៃនេះយើងខ្ញុំសុំលើកយកអត្ថបទខ្មែរ​អើយក្រោកឡើងពីឆ្នាំ ២០១៨ របស់លោកជាតិហង្សានៃរដ្ឋមីនីសូតា យកមកផ្សាយ ព្រោះនៅឆ្នាំនោះ​ក៏ដូចជាឆ្នាំនេះដែរ ​គឺជិតដល់ពេលបោះឆ្នោត ហើយកាលណោះអាខ្វាងវាថាវាស្ដាយដែលមិនបានសម្លាប់ពួកមេដឹកនាំបក្សប្រឆាំងកាលពីចុងឆ្នាំ ២០១៣​ ឬ​ដើមឆ្នាំ​ ២០១៤!
៤–នាទី «តន្ត្រី»
សូមជូនបទ Despacito (យឺតៗ) ជាភាសាព័រទុយហ្គេ​ច្រៀងដោយអ្នកចម្រៀងកូរ៉េខាងត្បូងឈ្មោះ Yoyomi ។
៥–នាទី «ពីនេះពីនោះ»
ដំណាំខ្លះនៅបុរីអង្គរ ។
ក្រោមដំបូលសាលាពហុប្រយោជន៍ ០៦០៣២៣ ។
ជប់លៀងក្រោយការងារនៅបុរីអង្គរ ។
សំណង់ដែលត្រូវបង្ហើយ ៕
04Jun/23

កម្មវិធីផ្សាយថ្ងៃអាទិត្យ 04.06.2023

១–នាទី «វប្បធម៌អក្សរសាស្ត្ខ្រខ្មែរ» រៀបរៀងដោយសពលោកសំបូរិន្ទ សហស្ថាបនិកវិទ្យុខ្មែរពិភពលោក​ដោយលោកសូមជូនបទសម្ភាសន៍ ជាមួយលោកសាស្ត្រាចារ្យកេង​វ៉ាន់សាក់នៅប្រទេសបារាំង​កាលពីឆ្នាំ ២០០៧ ​ស្ដីពីអ្វីទៅគឺអត្តសញ្ញាណខ្មែរ ភាគ ៣៨-៣៩ ។
២–នាទី «សន្ទនាតុមូល» សូមជូន​វគ្គទី ១ ​នៃ ការសួរ-ឆ្លើយ រវាង​លោកថាច់ពីយ៉ានៅប្រទេសបារាំង នឹងវាគ្មិន ​២​នាក់គឺលោក​ណនហ៊ីនៅប្រទេស​បែលហ្ស៊ិកនិងលោក​ប៊ុនឆន​នៅប្រទេសហុល្លង់ ស្ដីពីភាពខុសគ្នារវាង​ “សម្ដេចឪ” ​នឹង “សម្ដេចពុក” ។
៣–​នាទី «និទានអារ៉ាប់» សូមជូនវគ្គទី ១១១ ​នៃរឿង​ ១០០១ ​យប់ ​ឬ ឯកសហស្សរាត្រី ។
៤–នាទី «តន្ត្រី»​ ប្រចាំថ្ងៃ
សូមជូនចម្រៀងស្នេហា ១ បទឈ្មោះ «Derniers Baisers» ច្រៀងដោយ Laurent Voulzy ។
៥–នាទី «ពីនេះពីនោះ»
កាត់ខ្សែបូបើកសម្ពោធបុស្បុកលោកតាសឺនគុយ ថ្ងៃ ៣ មិថុនា ២០២៣ ។
ស្ដូប​ឬ​ខ្ទម​ឬ បុស្បុកលោកតាគុយ ។
បណ្ណសរសើរដែលសានសុវិទ្យបានទទួលពីលោកលាវឆេងហ៊ាតប្រកបដោយមោទនភាពខ្ពស់ ​៕
03Jun/23

កម្មវិធីផ្សាយថ្ងៃសៅរ៍ 03.06.2023

១–នាទី «ធម្មកថា» របស់លោកគ្រូអន្ទិតសានសុជា​ស្ដីពីសារៈសំខាន់នៃសីល ៥ ដែលអាចជួយការពារអ្នកដែលលាចាកសិក្ខាបទ ទើបនឹងសឹកពីបួស មិនឲ្យធ្វើខ្លួនផ្ដេសផ្ដាស ។
២–នាទី «ទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនិសូតា
ដោយថ្ងៃនេះលោកនឹងលើកយកវគ្គទី ៤ នៃសំណេររបស់លោកទៀងណារិទ្ធឈ្មោះ «មហាគ្រោះជាតិខ្មែរ»​ មកអានជូនស្ដាប់ ។
៣–នាទី «តន្ត្រី»
សូមជូនចម្រៀងប្រភេទដាស់សតិអារម្មណ៍ខ្មែរមួយបទឈ្មោះ «យំស្ដាយដីកម្ពុជាក្រោម» ច្រៀងជូនស្ដាប់ដោយ​កញ្ញា កំសត់ទូចស៊ុននិច ។
៤–នាទី «ពីនេះពីនោះ»
លោកយស​សារុន​និង​បដិមា​ចៅហ្វាយគុយនៅបុរីអង្គរ ៕
02Jun/23

កម្មវិធីផ្សាយថ្ងៃសុក្រ 02.06.23

១–នាទីសៀវភៅ រឿង “អង្គការជានរណា?” និពន្ធដោយយាយទៀង​ឬអ្នកស្រី គឹម ធីអ៊ូយ ​និងអានជូនស្ដាប់ដោយសានសុវិទ្យ​ វគ្គទី ២ ។
ខ្មែរក្រហមក្រោមបញ្ជាយួន ពីមុនក៏អ៊ីចឹង ឥឡូវក៏អ៊ីចឹង​។
២–នាទី “សង្គមវិជ្ជា” រៀបរៀងដោយលោកខេងខេមរៈនៃក្រុង Colombus រដ្ឋ OH
សូមជូនរឿងសកម្មភាពតស៊ូរបស់ឧកញ៉ាសឺនគុយប្រឆាំងនឹងយួនដែលព្យាយាមវាយយកខេត្តព្រះត្រពាំង ។
៣–នាទី “តន្ត្រី”
សូមជូនចម្រៀងប្រភេទភ្លេងជនបទ (Country Music) ឈ្មោះ I Believe In Love ច្រៀងដោយ Don Williams ។
៤–នាទី “ពីនេះពីនោះ” ថ្ងៃនេះសុំសម្រាកមួយថ្ងៃ ៕
01Jun/23

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 01.06.2023

១–នាទី «ទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA
សូមសរសើរវីរភាព​និងពលិកម្មលោកឧកញ៉ាសឺនគុយ​របស់បងប្អូនខ្មែរក្រោម ។
២–នាទី «និទានអារ៉ាប់​»
សូមជូនវគ្គទី ១១០​ ​នៃរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី ស្ដីពីរឿងរបស់អាប៊ូ ហាស្សាន់ ជាមិត្តរបស់ស៊ុល្តង់ ហារុន​អាល់ រ៉ាស្ហិត ។
៣–នាទី «តន្ត្រី»ប្រចាំថ្ងៃ
សូមជូនចម្រៀងអន្តរជាតិមួយបទជាភាសាព័រទុយហ្គេ ឈ្មោះ«La Paloma» ច្រៀងដោយ Julio Iglesias ។
៤–នាទី «ពីនេះពីនោះ»
ប្រវត្តិការតស៊ូសង្ខេបរបស់ឧកញ៉ាសឺនគុយ ៕
31May/23

កម្មវិធីផ្សាយ ថ្ងៃពុធ 31.05.2023

១–នាទី «ទេវកថាក្រិក-រ៉ូម៉ាំង»​
«សង្គ្រាមក្រុងត្រយ»​​ គឺជាសង្គ្រាមដណ្ដើមស្រី រយៈពេល​ ១០ ឆ្នាំ​ ទីបំផុតចាញ់ល្បិចប្រើសេះឈើរបស់ Odysseus ។
២–នាទី «ជួបនឹងបណ្ឌិតអាំងជូលាន»
សូមជូនបាឋកថារបស់លោកបណ្ឌិតអាំងជូលានស្ដីពីរឿងព្រលឹង​ឬ​ ព្រះលិង្គ វគ្គទី ៣ ជាវគ្គបញ្ចប់ ។
៣–នាទី « តន្ត្រី»​
សូមជូនចម្រៀងចិនឈ្មោះអង់គ្លេស ​«Goodbye My Love» ច្រៀងកាលពីឆ្នាំ ១៩៧៤ ដោយ Teresa Teng ។​
This image has an empty alt attribute; its file name is image-103.png
៤–នាទី «ពីនេះពីនោះ» ថ្ងៃនេះនិយាយពី ដន ត្រាំ…​តើព្រះជាម្ចាស់ការពារគាត់ឬអី?
Trump is surrounded by so many foes but still prevails…
30May/23

កម្មវិធីផ្សាយ ថ្ងៃអង្គារ 30.05.2023

១–នាទី “ធម្មកថា” របស់អតីតព្រះគុណម្ចាស់សានសុជា​ដែលឥឡូវសឹកជាអន្ទិតទៅហើយ ស្ដីពីអំណះអំណាងថាស្រីល្អច្រើនខ្សត់ប្ដី ។
២–នាទី «រឿងដែលខ្មែរគួរដឹងស្ដីពីវិបត្តិខ្មែរនៅសតវត្សទី ១៩» រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA ផ្អែកលើសៀវភៅប្រវត្តិសាស្ត្រខ្មែររបស់លោក​ David Chandler និងឯកសាររបស់លោក Adhémard Leclère–ភាគ ១៦ ។
៣–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda​ បកប្រែជាខេមរភាសាដោយ​លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ៥១ ​អានដោយសានសុវិទ្យ ​។
៤–នាទី «តន្ត្រី»​
សូមជូនចម្រៀងសម័យសង្គមរាស្ត្រនិយមរបស់អធិរាជសម្លេងមាសស៊ីនស៊ីសាមុតមួយបទ​ឈ្មោះ «ចំប៉ីសៀមរាប»​ ។
៥–នាទី «ពីនេះពី័នោះ»
ធម្មិកជីះសេះសដៃកាន់ដាវជួយបញ្ចេញយោបល់ពីវិធីធ្វើបុណ្យបែបមានប្រយោជន៍​ ។
ធម្មិកព្រហ្មស្នើកាត់បន្ថយពេលធ្វើពិធីសាសនាដោយសូត្រតែភាសាខ្មែរ​មិនបាច់បាលី ។
29May/23

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 29.05.2023

១–នាទីសៀវភៅ រឿង “អង្គការជានរណា?” និពន្ធដោយយាយទៀង​ឬអ្នកស្រី គឹម ធីអ៊ូយ ​និងអានជូនស្ដាប់ដោយសានសុវិទ្យ​ ។
តំណែងរូបថតប្រាប់ស្រាប់ហើយថានរណាជាមេ នរណាជាកោយ ។
២–នាទី «ខ្មែរអើយក្រោកឡើង» ដែលថ្ងៃនេះខ្ញុំសុំលើកយកអត្ថបទខ្មែរ​ក្រោកពីឆ្នាំ ២០១៧ យកមកផ្សាយព្រោះលោកជាតិហង្សាមានបញ្ហាសុខភាព។ ដោយនៅឆ្នាំនោះ​ក៏ដូចឆ្នាំនេះដែរ​គឺជិតដល់ពេលបោះឆ្នោត ហ៊ុនសែនបាន​សម្លុតគម្រាមនិងចាត់វិធានការនានា​ក្នុងបំណងធ្វើឲ្យបក្សប្រឆាំងមានការលំបាកក្នុងការប្រជែងនឹងបក្សអសិរពិសរបស់ហ៊ុនសែន ។
ឧត្តមសេនីយ៍ ប៉ុយ ស៊ីអូង នៃកងទ័ពប៉ាថេតលាវ ធ្លាប់និយាយថា៖ បោះឆ្នោតនៅកម្ពុជាគឺជាល្បែងថ្ពិនភ្នែកកណ្ដាលថ្ងៃត្រង់របស់ហ៊ុនសែន ព្រោះអ្នករៀបចំការបោះឆ្នោតជាពួកវា​ អ្នករាប់សន្លឹកឆ្នោតក៏ពួកវា អ្នកប្រកាសលទ្ធផលឆ្នោតក៏ពួកវាទៀត បើដូច្នេះតើមានបក្សអស្ចារ្យពីណាទៅដែលអាចយកឈ្នះពួកវាបាន?
៣–នាទី «តន្ត្រី»
សូមជូនភ្លេងកន្ទ្រឹមមួយបទឈ្មោះ «ខ្យល់បក់ល្ហៀកៗ» កូតទ្រនិងច្រៀងដោយ យ៉តរុ័ក ខូកណាសាម ខេត្តសុរិន្ទ ។
៤–នាទី «ពីនេះពីនោះ»
ស្ដាប់អ្នកដឹងរឿង​និយាយពីស្ថានការណ៍ក្នុងនគររំដួលក្រោមអំណាចល្បងខ្វាង​និងអាបងច្បង​ឬ អាទ្រីកូនយួន ៕
28May/23

កម្មវិធីផ្សាយថ្ងៃអាទិត្យ 28.05.2023

១–នាទី «វប្បធម៌អក្សរសាស្ត្ខ្រខ្មែរ» រៀបរៀងដោយសពលោកសំបូរិន្ទ សហស្ថាបនិកវិទ្យុខ្មែរពិភពលោក​ដោយលោកសូមជូនបទសម្ភាសន៍ ជាមួយលោកសាស្ត្រាចារ្យកេង​វ៉ាន់សាក់នៅប្រទេសបារាំង​កាលពីឆ្នាំ ២០០៧ ​ស្ដីពីអ្វីទៅគឺអត្តសញ្ញាណខ្មែរ ភាគ ៣៦-៣៧ ។
២–​នាទី «និទានអារ៉ាប់» សូមជូនវគ្គទី ១០៩ ​នៃរឿង​ ១០០១ ​យប់ ​ឬ ឯកសហស្សរាត្រី ។
៣–នាទី «តន្ត្រី»​ ប្រចាំថ្ងៃ
សូមជូនចម្រៀងរំឭកនឹកដល់ស៊ីនស៊ីសាមុត ១ បទឈ្មោះ «នឹកម្ចាស់សម្លេង» ច្រៀងដោយ អន្ទិតសឹកថ្មី សាន​សុជា ។
៤–នាទី «ពីនេះពីនោះ»​ថា៖
ល្បងខ្វាងលួចនាំកូនទៅជួប Xi Jinping ។
ហ៊ុនសែនប្រាប់កងទ័ពថាគ្មានអញ​ត្រូវមានសង្គ្រាម ។
សៀមថាហ៊ុនសែនចង់ឲ្យហ៊ុនម៉ាណែតមកជំនួស​ទៀបាញ់ ៕
27May/23

កម្មវិធីផ្សាយថ្ងៃសៅរ៍ 27.05.2023

១–នាទី «ធម្មកថា» របស់ព្រះគុណម្ចាស់សានសុជា​នៃវត្តមណីរតនារាមក្រុងពោធិ៍សាត់ប្រៀបធៀបជីវិតទៅនឹងល្ខោន​ (តេជគុណសានសុជាសឹកជាគ្រហស្តហើយ ​តែកាលដែលព្រះអង្គទេសន៍រឿងនេះ លោកនៅបួសនៅឡើយ) ។
២–នាទី «ទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនិសូតា
ថ្ងៃនេះនឹងលើកយកវគ្គទី ៣ នៃសំណេររបស់លោកទៀងណារិទ្ធឈ្មោះ «មហាគ្រោះជាតិខ្មែរ»​ មកអានជូនស្ដាប់ ។
៣–នាទី «តន្ត្រី»
សូមជូនចម្រៀងប្រភេទភ្លេងជនបទអាមេរិកាំងឈ្មោះ The Ring of Fire និពន្ធដោយ​អនាគតភរិយារបស់ Johny Cash ឈ្មោះ June Carter​​ និង songwriter/producer Merle Kilgore ហើយច្រៀងដោយ​ Johny Cash កាលពីឆ្នាំ​១៩៦៤ ។
៤–នាទី «ពីនេះពីនោះ»
ខ្មែរ​អាមេរិកតវ៉ាការចាប់បញ្ជូនប្ដី​និងកូនគេទៅស្រុកខ្មែរវិញ​ខណៈដែលខ្មែរស្នេហាជាតិសុំអាមេរិកបណ្ដេញពួកប្រូ-ស៊ីភីភីទៅនៅជាមួយអាសម្ដេចពុករលួយ​​វិញ ៕