25Jun/23

កម្មវិធីផ្សាយថ្ងៃអាទិត្យ 25.06.2023

១–នាទី «វប្បធម៌អក្សរសាស្ត្ខ្រខ្មែរ» រៀបរៀងដោយសពលោកសំបូរិន្ទ
សូមជូនវគ្គ ៤៤-៤៥ នៃបទសម្ភាសន៍របស់លោកជាមួយសាស្ត្រាចារ្យកេង​វ៉ាន់សាក់នៅប្រទេសបារាំង​ស្ដីពីជំនឿរបស់ខ្មែរលើនាងគង្ហ៊ីង​និងក្រពើ ។
២–នាទី «និទានអារ៉ាប់» អានជូនស្ដាប់ដោយ​សាន​សុវិទ្យ ។
វគ្គបញ្ចប់នៃរឿងរបស់ អាប៊ូ ហាស្សាន់ និងស៊ុលតង់ ហារុន​ អាល់​ រ៉ាស្ហិត ។
៣–នាទី «តន្ត្រី»​ ប្រចាំថ្ងៃ
សូមជូនបទភ្លេងចង្វាក់បរទេស​ ទំនុកច្រៀងដោយ​វ៉ោយហូ សម្រួលតន្ត្រីដោយ​ហាស់សាឡន​ និង​ច្រៀងដោយ​ស៊ីនស៊ីសាមុត ឈ្មោះ «យប់មិញអូនញញឹម» ។
៤–នាទី «ពីនេះពីនោះ»
ពូទិន​​​​​​​​​​​​​​​-មេ Wagner ព្រីហ្កូស្ហិន – ប្រធានាធិបតីបេឡារុស លូកាស្ហិនកូ​ ។
ក្រុម​២៣​តុលា​១៩៩១​ស្រុកបារាំង​ថាកុំបោះឆ្នោត​បើមិនមានបក្សប្រឆាំងចូលរួម!
24Jun/23

កម្មវិធីផ្សាយថ្ងៃសៅរ៍ 24.06.2023

១–នាទី “ធម្មកថា” របស់ភិក្ខុរីមចាន់រ៉ា ឆ្លើយតបសំនួររបស់ឧបាសក-ឧបាសិការឿងក្នុងពុទ្ធសាសនា​ផ្សេងៗ ។
២–នាទី «ទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនិសូតា
ថ្ងៃនេះលោកសូមលើកយកវគ្គទី ៧ នៃសំណេររបស់លោកទៀងណារិទ្ធឈ្មោះ «មហាគ្រោះជាតិខ្មែរ»​ មកអានជូនលោកអ្នកនាងស្ដាប់ ។
៣–នាទី «តន្ត្រី»
សូមជូនចម្រៀងមនោសញ្ចេតនា១​បទឈ្មោះ «ស្រលាញ់អូនដល់កាន់ឈើច្រត់» ច្រៀងដោយជ័យ សុវ៉ាត តាមដោយ «ស្រលាញ់បងដល់កាន់ឈើច្រត់»​ច្រៀងដោយ ចែម ស្រីល័ក្ខ ។
៤–នាទី «ពីនេះពីនោះ»
ធ្វើសង្គ្រាមជាង​១​ឆ្នាំ​នៅ អ៊ុយក្រែន ទាហានរុស្ស៊ីស្លាប់រាប់សិបម៉ឺននាក់ ។
តំណាងរាស្ត្របក្សសាធារណរដ្ឋដេញដោលលោក John Durham ពីរឿងពាក្យចោទប្រកាន់បង្ខូចឈ្មោះថារុស្ស៊ីជួយត្រាំ​ឲ្យឈ្នះឆ្នោតឆ្នាំ ​២០១៦ ។
នៅថ្ងៃ ១៣​កក្កដា​ទើបដឹងថាអ្នកណានឹងមកជានាយករដ្ឋមន្ត្រីថៃ៖ កូនស្រី ថាក់ស៊ិន? ប្រធានបក្សឈានមុខ​ភិថា លិមចារើនរ៉ាត់? លោក​តាទូ ប្រាយុត ចាន់អូឆា ៕
23Jun/23

កម្មវិធីផ្សាយថ្ងៃសុក្រ 23.06.23

១–«នាទីសៀវភៅខ្មែរ» រឿង «អង្គការជានរណា?» និពន្ធដោយយាយទៀង​ឬអ្នកស្រី គឹម ធីអ៊ូយ ​និងអានវគ្គទី ៧ ជូនស្ដាប់ដោយសានសុវិទ្យ​ ។
សម្ដេចកំប៉ោងនិងប្រតិបត្តិការបណ្ដេញយៀកមិញក្រោយសន្និសីទក្រុងហ្សឺណែវ ឆ្នាំ​១៩៥៤ ។
២–នាទី «សង្គមវិជ្ជា» រៀបរៀងដោយលោកខេងខេមរៈនៃក្រុង Colombus រដ្ឋ OH
សូមជូនរឿងរ៉ាវជីវិតរបស់លោកសាស្ត្រាចារ្យកេងវ៉ាន់សាក់​និងលទ្ធិប្រជាធិបតេយ្យ វគ្គទី ២ ។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «ម៉ែឲ្យយកប្ដី» ច្រៀងដោយកញ្ញា អ៊ុកសុវណ្ណារី និង Rapper Snooga ។
៤–នាទី «ពីនេះពីនោះ» 
សាន​សុជាចង់ឲ្យបក្សប្រឆាំងឈប់ប្រឆាំងហ៊ុនសែន ដែលតាមដំណឹងចុងក្រោយឮថាឈឺធ្ងន់ដេកពេទ្យនៅសិង្ហបុរី៕
22Jun/23

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 22.06.2023

១–នាទី «ទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA
ខឹងខ្មែរក្រហមដែលសម្លាប់ធ្វើបាបខ្មែរគ្នាឯង ហើយវាបានស្អី?
ពុទ្ធភាសិត៖ «ពៀរវេរា​រមែងរម្ងាប់ដោយការមិនចងពៀរ» ។
២–នាទី «និទានអារ៉ាប់» អានជូនស្ដាប់ដោយ​សាន​សុវិទ្យ ។
សូមជូនវគ្គទី ១១៦​ ​នៃរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី ដល់ភាគស្ដីពីអាប៊ូ ហាស្សាន់ និងភរិយា​នូសាទូល​ក្លែងធ្វើជាស្លាប់ដើម្បីយកលុយពី ស៊ុលតង់ ហារុន ​អាល់ រ៉ាស្ហិត ។
៣–នាទី «តន្ត្រី»​ ប្រចាំថ្ងៃ
សូមជូនកំណាព្យស្នេហាបូរាណជាភាសាហ៊ីប្រ៊ូរបស់អ៊ីស្រាអែលឈ្មោះ «The Song of Songs»​ ផ្កាយីហ៊ុបក្នុងគុម្ពបន្លា​នៃកុលសម្ព័ន្ធ ទាំង ១២​ របស់ពួកជ្វីហ្វ ។
៤–នាទី «ពីនេះពីនោះ»
យន្តហោះយក្ស B-52 របស់អាមេរិក ។
B-52’s ៨ ​គ្រឿងបានមកសំចតនៅ ប្រទេស​ Latvia ជាប់នឹង Russie និង Belarus ប្រហែលជាត្រៀមធ្វើសង្គ្រាមលោកលើកទី ៣ ?
21Jun/23

កម្មវិធីផ្សាយ ថ្ងៃពុធ 21.06.2023

១–នាទី «ទេវកថាក្រិក-រ៉ូម៉ាំង»​
តើទេវកថាក្រិក​និង​រ៉ូម៉ាំងដូចគ្នា-ខុសគ្នាយ៉ាងណា?
២–នាទី «ជួបនឹងបណ្ឌិតអាំងជូលាន»
សូមជូនបទសន្ទនារវាងលោក លី ដាវុទ្ធ នៃវិទ្យាស្ថានរៃយំ នឹងលោកសាស្ត្រាចារ្យ អាំងជូលាននៃមហាវិទ្យាល័យបុរាណវិជ្ជា វគ្គទី ២ ស្ដីពីការសិក្សានិងជីវិតក្នុងឋានៈជានរវិទូខ្មែរ ។
៣–នាទី « តន្ត្រី»​ ប្រចាំថ្ងៃ
សូមជូនបទ «មើលមេឃមើលស្រី» របស់ស៊ីន ស៊ីសាមុត ច្រៀងដោយ​ប៊ឺត សម្រេច​ដែលថាជាកូនម្នាក់ទៀតរបស់អធិរាជសម្លេងមាស ។
This image has an empty alt attribute; its file name is image-103.png
៤–នាទី «ពីនេះពីនោះ» 
Hunter Biden ទទួលខុសរឿងប្រើប្រាស់អាវុធកាំភ្លើង​និង​គេចពន្ធ ដើម្បីឲ្យរួចខ្លួនពីការស៊ើបអង្កេតរបស់សភា ។​
20Jun/23

កម្មវិធីផ្សាយ ថ្ងៃអង្គារ 20.06.2023

១–នាទី “ធម្មកថា” របស់ភិក្ខុរីមចាន់រ៉ា ស្ដីពីរឿងចាំជាតិ ស្លាប់ទៅហើយកើតឡើងវិញ វគ្គទី ១ ។
២–នាទី «រឿងដែលខ្មែរគួរដឹងស្ដីពីវិបត្តិខ្មែរនៅសតវត្សទី ១៩» រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA ផ្អែកលើសៀវភៅប្រវត្តិសាស្ត្រខ្មែររបស់លោក​ David Chandler និងឯកសាររបស់លោក Adhémard Leclère–វគ្គទី ១៩ ។
៣–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda​ បកប្រែជាខេមរភាសាដោយ​លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ៥៣ ​អានដោយសានសុវិទ្យ ​។
៤–នាទី «តន្ត្រីប្រចាំថ្ងៃ»
តាមការស្នើសុំពីមិត្តអ្នកស្ដាប់សូមជូនបទ «ក្រមុំកម្ពុជា»​ច្រៀងដោយនាង សាលី កនិដ្ឋា ម្ដងទៀត។
៥–នាទី «ពីនេះពី័នោះ»
ត្រាំនៅតែឈ្នះ មិនថាសត្រូវប្រើល្បិចអ្វីចោទប្រកាន៉ ។
ឃ្លាំងអាវុធរុស្ស៊ីនៅក្នុងប្រទេសរុស្ស៊ី ត្រូវលួចបំផ្ទុះជាញឹកញាប់ ។
ក្រុមហ៊ុនអចលនទ្រព្យរបស់ចិនកំពុងដូលរលំដូចដូមីណូ ។
19Jun/23

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 19.06.2023

១–«នាទីសៀវភៅខ្មែរ » រឿង «អង្គការជានរណា?» និពន្ធដោយយាយទៀង​ឬអ្នកស្រី គឹម ធីអ៊ូយ ​និងអានវគ្គទី ៦ ជូនស្ដាប់ដោយសានសុវិទ្យ​ ។
យួន-ចិន​ឲ្យខ្មែរក្រហមសម្លាប់ខ្មែរសាធារណរដ្ឋរបស់លោកលន់នល់ ។
២–នាទី «ខ្មែរអើយក្រោកឡើង» 
កាលបើបំផ្លាញព្រៃស្ទើរគ្មានសល់ហើយ​ល្បងខ្វាងងាកមកប្លន់ប្រេង​និងឧស្ម័នធម្មជាតិនៅបាតសមុទ្រទៀត ។
៣–នាទី «តន្ត្រី»
សូមជូនបទ «Welcome To My World» របស់ Jim Reeves ច្រៀងដោយ Elvis Presley កាលពីឆ្នាំ ១៩៧៣​ ។
៤–នាទី «ពីនេះពីនោះ»
អន្ទិតសានសុជាបំភ្លឺពីហេតុដែលចូលសួរសុខទុក្ខប្រមុខរដ្ឋាភិបាល ៕
18Jun/23

កម្មវិធីផ្សាយថ្ងៃអាទិត្យ 18.06.2023

១–នាទី «វប្បធម៌អក្សរសាស្ត្ខ្រខ្មែរ» រៀបរៀងដោយសពលោកសំបូរិន្ទ សហស្ថាបនិកវិទ្យុខ្មែរពិភពលោក​ដោយលោកសូមជូនបទសម្ភាសន៍ ជាមួយលោកសាស្ត្រាចារ្យកេង​វ៉ាន់សាក់នៅប្រទេសបារាំង​កាលពីឆ្នាំ ២០០៧ ​ស្ដីពីអ្វីទៅគឺអត្តសញ្ញាណខ្មែរ ភាគ ៤២-៤៣ ។

២–​នាទី «និទានអារ៉ាប់» សូមជូនវគ្គទី ១១៥ ​នៃរឿង​ ១០០១ ​យប់ ​ឬ ឯកសហស្សរាត្រី ។
អាប៊ូ ហាស្សាន បាន​ស្នំនូសាទូលរបស់ព្រះអគ្គមហេសីស៊ុលតង់ហារុនអាល់រាស្ហិតជាភរិយា ។
៣–នាទី «តន្ត្រី»​ ប្រចាំថ្ងៃ
សូមជូនបទ «ចាំរាល់ថ្ងៃលិច»​ របស់អធិរាជសម្លេងមាស​ច្រៀងដោយលោកបឺតសម្រេច​ដែលអះអាងថាជាកូនម្នាក់របស់ស៊ីនស៊ីសាមុត ។
៤–នាទី «ពីនេះពីនោះ»
គេថាព្រះជាម្ចាស់បានតែងតាំង ត្រាំឲ្យតំណាងព្រះអង្គ​ប្រឆាំងនឹងពួកកុម្មុយនីស្តផ្ដាច់ការ ។ មកពីអ៊ីចឹងហើយបានជាបណ្ដឹងនិងការចាប់កំហុសលោកដោយពួកសត្រូវបរាជ័យម្ដងហើយម្ដងទៀត ។​
រៀនធ្វើកុប៉ាល់ហោះទូរបញ្ជា​មុននឹងរៀនធ្វើដ្រូន
BBTV (Busy Bee TV) Maker Hangar https://www.youtube.com/watch?v=jJR7BiT0os8
Maker Hangar: Episode 1 – Introduction https://www.youtube.com/watch?v=A_jHo2O6CFk
Maker Hangar: Episode 2 – Motors/Propellers https://www.youtube.com/watch?v=YJ7qqYRifzU
Maker Hangar: Episode 3 – Electric Speed Controllers  https://www.youtube.com/watch?v=tx3Y9VWOPjI
Maker Hangar: Episode 4 – Lipo-Batteries  https://www.youtube.com/watch?v=t_LVNUC3Y8o
Maker Hangar: Episode 5 – Servos  https://www.youtube.com/watch?v=D-QTSghkqVk
Maker Hangar: Episode 6 – R/C Radios  https://www.youtube.com/watch?v=RrrHZ8VfC3Y
Maker Hangar: Episode 7 – Receivers  https://www.youtube.com/watch?v=zRS7wqu2ijc
Maker Hangar Episode 8 – Electric Parts  https://www.youtube.com/watch?v=JoCqJ3MKE68
Maker Hangar: Episode 9 – Cutting and Covering Foam https://www.youtube.com/watch?v=yoa3iKZi9_w
Maker Hanger Episode 10 – Maker Trainer Assembly  https://www.youtube.com/watch?v=Cg3vjy7wg1U
Maker Hangar: Episode 11 – Installing Electronics  https://www.youtube.com/watch?v=M9wvb0C7l2k
Maker Hangar: Episode 12-Programing Radio  https://www.youtube.com/watch?v=uzvgozgy2Qw
Maker Hangar: Episode 13 – Flight Simulator  https://www.youtube.com/watch?v=qKr0EHYFjdc
Maker Hangar: Episode 14- Flying https://www.youtube.com/watch?v=h-woPqcLZ_k
Maker Hangar: Episode 15 – Modifications https://www.youtube.com/watch?v=-vmvnDc6Kng
 
 
17Jun/23

កម្មវិធីផ្សាយថ្ងៃសៅរ៍ 17.06.2023

១–នាទី «ធម្មកថា» របស់លោកគ្រូអន្ទិតសានសុជា​ឆ្លើយតបសំនួរអំពីអ្វីដែលត្រូវធ្វើតទៅទៀតនៅពេលអនាគត គឺពេលដែលបានលាសិក្ខាបទមកជាឧបាសកបុថុជ្ជនហើយនោះ ។
២–នាទី «ទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនិសូតា
សូមលើកយកវគ្គទី ៦ នៃសំណេររបស់លោកទៀងណារិទ្ធឈ្មោះ «មហាគ្រោះជាតិខ្មែរ»​ មកអានជូនស្ដាប់ ។
៣–នាទី «តន្ត្រី»
សូមជូនបទ «Besame Mucho» ច្រៀងជាភាសាបារាំងដោយ Tatiana Eva-Marie ប្រគំដោយ វង់ Avalon Jazz Band ។
៤–នាទី «ពីនេះពីនោះ»
សម្ដេច​ពុក «រលួយ​» ហើយ «ហើម» ទាំងរស់តែម្ដង ។
មើលក្បាលពោះវា…ហើមស្ពីង ។
មិនហើមម៉េចបាន បើច្រាសច្រំមិនឈប់ ហើយទាល់តែក្មេងៗ​បញ្ចុកទៅទៀត ។
16Jun/23

កម្មវិធីផ្សាយថ្ងៃសុក្រ 16.06.23

១–«នាទីសៀវភៅខ្មែរ » រឿង «អង្គការជានរណា?» និពន្ធដោយយាយទៀង​ឬអ្នកស្រី គឹម ធីអ៊ូយ ​និងអានវគ្គទី ៥ ជូនស្ដាប់ដោយសានសុវិទ្យ​ ។
ដើមហេតុនៃថ្ងៃ ១៨ មីនា ១៩៧០ គឺស្ដេចសីហនុលេងនយោបាយក្បត់អព្យាក្រឹតទៅចូលខាងចិន​និងយួន ។
២–នាទី “សង្គមវិជ្ជា” រៀបរៀងដោយលោកខេងខេមរៈនៃក្រុង Colombus រដ្ឋ OH
កេង​វ៉ាន់សាក់​ជាអ្នកប្រាជ្ញ ជាទស្សនវិទូ ខ្មែរឬ?
៣–នាទី “តន្ត្រី”
សូមជូនចម្រៀងលោកស៊ីនស៊ីសាមុតមួយបទច្រើងដោយលោក​ប៊ឹតសម្រេច ដែលបានប្រកាសថាជាកូនប្រុសរបស់អធិរាជសម្លេងមាស ។
៤–នាទី “ពីនេះពីនោះ” 
ឃ្លិបនេះចែករំលែក តែរក្សាសិទ្ធិ ។ ស្ដាប់លោកអន្ទិតសានសុជាបំភ្លឺពីបញ្ហាជុំវិញខ្លួន​ដែលបងប្អូនខ្មែរចង់ដឹង​នាំគ្នាស្មានខុសខ្លះ ត្រូវខ្លះ ៕