14Jul/23

កម្មវិធីផ្សាយថ្ងៃសុក្រ 14.07.23

១–«នាទីសៀវភៅខ្មែរ» រឿង «អង្គការជានរណា?» និពន្ធដោយយាយទៀង​ឬអ្នកស្រី គឹម ធីអ៊ូយ ​ដោយថ្ងៃនេះលោកសានសុវិទ្យនឹងអាន​វគ្គទី ១៣ ​ជូនស្ដាប់៖
គេនាំគ្នាស្រែកថា​ «ជយោ! បក្សកុម្មុយនីស្តកម្ពុជា ដ៏រុងរឿង!!!» សុទ្ធតែពួកអាឆ្កួត ។
២–នាទី «សង្គមវិជ្ជា» រៀបរៀងដោយលោកខេងខេមរៈនៃក្រុង Colombus រដ្ឋ OH
ថ្ងៃនេះសូមជូនអត្ថបទរបស់លោកអ៊ុមហាក់នៅរដ្ឋកាលីដែលលោកនិពន្ធតាំងពីសម័យ​បោះឆ្នោត​ឆ្នាំ ​២០១៣ ​ស្ដីពីវិធីរំដោះប្រទេសជាតិ​តាមបែបបដិវត្តន៍ពណ៌នៅប្រទេសអារ៉ាប់​ដូចជា​ស៊ីរី លីប៊ី ជាដើម។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»​
សូមជូនចម្រៀងចូលឆ្នាំថ្មី មួយបទរបស់ខេម ឈ្មោះ «ស្រឡាញ់មេម៉ាយ»​ ។
៤–នាទី «ពីនេះពីនោះ» 
តេជគុណអង្គនេះរីះគន់មេដឹកនាំបក្សប្រឆាំងរឿងគូសបង្ខូចសន្លឹកឆ្នោតខុស​ឬ​ត្រូវ?
អ្នកនាំពាក្យគ.ជ.ប. ថានឹងចេញច្បាប់ដាក់ទោសអ្នកញុះញង់ឲ្យបំផ្លាញសន្លឹកឆ្នោត​មិនទាក់ទងនឹងអ្នកបំផ្លាញសន្លឹកឆ្នោតនោះទេ ៕
13Jul/23

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 13.07.2023

១–នាទី «ទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA
Khmer Rouge ក្រោមបញ្ជារបស់អង្គការ បង្ខំខ្មែរឲ្យធ្វើការដើម្បីសួនរួមខ្លះរហូតដល់ស្លាប់ ។
២–នាទី «និទានអារ៉ាប់» អានជូនស្ដាប់ដោយ​សាន​សុវិទ្យ ។
សូមជូនវគ្គទី ១២២​ ​នៃរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី ដល់វគ្គស្ដីពីអាឡាឌិន​វក់ស្នេហ៍ម្ចាស់ក្សត្រីបាឌ្រូល​ប៊ូឌួរ ។
៣–នាទី «តន្ត្រី»​ ប្រចាំថ្ងៃ
សូមជូនចម្រៀងប្រភេទ Latin Pop គឺតន្ត្រីប្រជាប្រិយនៃប្រទេសនិយាយភាសាអេស្ប៉ាញ៉ុល​និង​ព័រទុយហ្គេ នៅអាមេរិកខាងត្បូង ឈ្មោះ «La Isla Bonita» ដែលប្រែថា «កោះស្អាត» ច្រៀងដោយ Madonna កាលពីឆ្នាំ ១៩៨៦ ។
៤–នាទី «ពីនេះពីនោះ»
មេបក្សប្រឆាំងសៀមមិនព្រមចាញ់ ប្រកាសថានឹងរកយុទ្ធវិធីថ្មីដើម្បីគាបយកសម្លេងពីព្រឺទ្ធសមាជិកនៅ ការបោះឆ្នោតជុំទី ២ ។
ចម្រៀងមួយបទឈ្មោះ សុំឆ្នោតសំពះឈ្នះឆ្នោតសំពង​និពន្ធទំនុកដោយកវី វិមាន សុវណ្ណភក្ដី និងច្រៀងដោយលោក សៀង សុផល ។
វិធីគូសសន្លឹកឆ្នោតបដិសេធការបោះឆ្នោតអយុត្តិធម៌ ។
12Jul/23

កម្មវិធីផ្សាយ ថ្ងៃពុធ 12.07.2023

១–នាទី «សាសនាសាកល»​
សាសនាឥស្លាម៖ ព្រះមានតែមួយអង្គគឺព្រះអាឡោះ ហើយ​ម៉ូហាម៉ាត់គឺជាអ្នកនាំសាររបស់ព្រះអង្គ ។
២–នាទី «ជួបនឹងបណ្ឌិតអាំងជូលាន»​ សូមជូនបទសន្ទនារវាងលោកលី តារាវុទ្ធ នៃវិទ្យាស្ថានរៃយំ នឹងលោកសាស្ត្រាចារ្យផ្នែកនរវិទ្យាអាំងជូលានស្ដីពី ការបង្កើតអាជ្ញាធរជាតិអប្សរា បន្ត ។
ស្នាដៃអាជ្ញាធរជាតិអប្សរា​ក្នុងការជួសជុលប្រាសាទបុរាណ ។
ជួសជុលបង្កាន់ដៃនាគស្ពានហាលមុខអង្គរវត្ត ។
គោលដៅគឺអភិរក្សអង្គរសម្រាប់ខ្មែរអនាគត​ ។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «Take My Breath Away» ជាចម្រៀងច្រៀងដោយ Terri Nunn នៃវង៉ Berlin សម្រាប់ភាពយន្តហុល្លីវូដរឿង «Top Gun I» សម្ដែងដោយ Tom Cruise ។
This image has an empty alt attribute; its file name is image-103.png
៤–នាទី «ពីនេះពីនោះ» 
ថ្ងៃទី ១៣​ កក្កដា​ក៏នឹងដឹងថាអ្នកណាជានាយករដ្ឋមន្ត្រីសៀម​ ។
Prawit Wongsuwan សុំធ្វើនាយកសៀមម្ដងមែនឬ?
11Jul/23

កម្មវិធីផ្សាយ ថ្ងៃអង្គារ 11.07.2023

១–នាទី «ធម្មកថា» ថ្ងៃនេះសូមជូនរឿងជួបជាមួយហ៊ុនសែនរបស់លោកគ្រូសានសុជា​និងប្រតិកម្មរបស់លោកអន្ទិតចំពោះការរិះគន់ពីអ្នកខ្លះ ។
ក្នុងកូនបទសម្ភាសន៍ ១ ជាមួយពិធីការិនីនៃកម្មវិធីវិទ្យុ មួយនៅឯអូស្ត្រាលី លោកអន្ទិតថាលោកទុកការរិះគន់លោកដូចស្ដាប់តន្ត្រីកំសាន្តអ៊ីចឹង ។
២–នាទី «រឿងដែលខ្មែរគួរដឹងស្ដីពីវិបត្តិខ្មែរនៅសតវត្សទី ១៩» រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross រដ្ឋ GA ផ្អែកលើសៀវភៅប្រវត្តិសាស្ត្រខ្មែររបស់លោក​ David Chandler និងឯកសាររបស់លោក Adhémard Leclère–វគ្គទី ២២ ។
៣–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda​ បកប្រែជាខេមរភាសាដោយ​លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ៥៦ ​អានដោយសានសុវិទ្យ ​។
៤–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងឈ្មោះ «Reflection» ច្រៀងដោយ Coco Lee ប្រកបកុនរឿង Mulan​ ឆ្នាំ ២០២០ ។
៥–នាទី «ពីនេះពី័នោះ»
ប្លង់ចាស់មួយចំណិតខាងត្បូងនៃបុរីអង្គរ 3271 South Chicken Rd, Rowland, 28383 NC ៕
10Jul/23

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 10.07.2023

១–«នាទីសៀវភៅខ្មែរ » រឿង «អង្គការជានរណា?» និពន្ធដោយយាយទៀង​ឬអ្នកស្រី គឹម ធីអ៊ូយ ​និងអានវគ្គទី ១២ ជូនស្ដាប់ដោយសានសុវិទ្យ​ ។
ស្ដេច​សីហនុត្រូវអង្គការខ្មែរក្រហមបោកប្រើឲ្យបន្លំភ្នែកអន្តរជាតិនៅអ.ស.ប.​។
២–នាទី «ខ្មែរអើយក្រោកឡើង»  ដោយ​លោកជាតិហង្សា នៃរដ្ឋមិនីសូតា
៣–នាទី «តន្ត្រី»
កូកូលី ច្រៀងបទ «Endless Love» ជាមួយ Lionel Richie កាលពីឆ្នាំ ២០១៣ ។
៤–នាទី «ពីនេះពីនោះ»
អ្នកចម្រៀងចិន-អាមេរិកាំង Coco Lee ធ្វើអត្តឃាត​ស្លាប់ ៥ កក្កដា ។
អ្នកណាជឿថា​គ.ជ.ប.​មិនចេះលួចសន្លឹកឆ្នោតឲ្យហ៊ុនសែន?
09Jul/23

កម្មវិធីផ្សាយថ្ងៃអាទិត្យ 09.07.2023

១–នាទី «វប្បធម៌អក្សរសាស្ត្ខ្រខ្មែរ» រៀបរៀងដោយសពលោកសំបូរិន្ទដែលសម្ភាសលោកសាស្ត្រាចារ្យ​កេង វ៉ាន់សាក់​ ។
ហេតុអ្វីលោកកេងវ៉ាន់សាក់អះអាងថាស្ដេចវង្សវរ្ម័នមិនមែនខ្មែរ ​តែជាចាមជាជ្វាទៅវិញ?
២–នាទី «និទានអារ៉ាប់» អានជូនស្ដាប់ដោយ​សាន​សុវិទ្យ ។
សូមជូនវគ្គទី ១២១​ ​នៃរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី ដែលជាភាគបន្តនៃរឿង អាឡាឌិន​ និង ​ចង្កៀងទិព្វ ។
៤–នាទី «តន្ត្រី»​ ប្រចាំថ្ងៃ
ចម្រៀងឃោសនាបោះឆ្នោតរបស់បក្សភ្លើងទៀន​ដែលពួកមេដឹកនាំបក្សកញ្ជះយួនបានប្រើវិធីកខ្វក់កៀសចេញពីការបោះឆ្នោតឆ្នាំ ២០២៣ ។
៥–នាទី «ពីនេះពីនោះ»
ត្រជាក់ត្រជុំល្អណាស់នគររំដួល ។
អធិរាជខ្វេះបុក​បាត់ម្កុដទៅហើយ ។
08Jul/23

កម្មវិធីផ្សាយថ្ងៃសៅរ៍ 08.07.2023

១–នាទី “ធម្មកថា” សូមយកទស្សនៈតេជគុណនិរនាម (បានពីគណនេយ្យឈ្មោះ Danaro Heng) បង្ហាញ «ការពិត» ដែលថា​ហ៊ុនសែនជាជនក្បត់ជាតិខ្មែរ និងជា​កញ្ជះយួនចិន ជាពិសេសយួន ។
លោកថាវាអួតអាងជាកូនប្រុសក្រោមពន្លឺព្រះច័ន្ទ​ តែវាស៊ីអស់ដី​ អស់ព្រៃ​ អស់រ៉ែ​ខ្មែរ ។ ប្រហែលមកពីពេលយប់ងងឹតហើយបានជាខ្មែរមួយចំនួនមេីលមិនឃេីញ​ បេីក្រោមពន្លឺព្រះអាទិត្យប្រហែលជាសល់ធនធានធម្មជាតិខ្លះ ។
២–នាទី «ទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនិសូតា
ថ្ងៃនេះលោកសូមលើកយកវគ្គទី ៩ នៃសំណេររបស់លោកទៀងណារិទ្ធឈ្មោះ «មហាគ្រោះជាតិខ្មែរ»​ មកអានជូនលោកអ្នកនាងស្ដាប់ ។
៣–នាទី «តន្ត្រី»
សូមជូនចម្រៀងមនោសញ្ចេតនាចិនមួយបទឈ្មោះ «ទឹកភ្នែកសោកសៅសម្រក់ចំពោះស្រីស្នេហ៍» ច្រៀងដោយកម្លោះ លិន​ពាវ (ចេះតែថាៗទៅ) ។
៤–នាទី «ពីនេះពីនោះ»
មូលដ្ឋានទ័ពអាកាស​រុស្ស៊ី Krasnodar ត្រូវបំផ្ទុះដោយអ៊ុយក្រែន​។
បុរីអង្គរមានគម្រោងធ្វើវត្តភ្នំ សុំសមាជិកជួយគាំទ្រផង No Money, No Honey!
07Jul/23

កម្មវិធីផ្សាយថ្ងៃសុក្រ 07.07.23

១–«នាទីសៀវភៅខ្មែរ» រឿង «អង្គការជានរណា?» និពន្ធដោយយាយទៀង​ឬអ្នកស្រី គឹម ធីអ៊ូយ ​
វគ្គ ១១៖ ខ្មែរអ្នកសាធារណរដ្ឋ​និយមនិង​អ្នកស្រឡាញ់សម្ដេចឪត្រូវអង្គការបោកយកទៅសម្លាប់ចោលស្ទើរគ្មានសល់ ។
២–នាទី «សង្គមវិជ្ជា» រៀបរៀងដោយលោកខេងខេមរៈនៃក្រុង Colombus រដ្ឋ OH
សូមជូនរឿងរ៉ាវជីវិតរបស់លោកសាស្ត្រាចារ្យ កេង វ៉ាន់សាក់​ និងលទ្ធិប្រជាធិបតេយ្យ ដែលលោកជួយបណ្ដុះបញ្ដាលនៅកម្ពុជា ។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»​
សូមជូនចម្រៀងចូលឆ្នាំ ១​ បទឈ្មោះឆារ៉ាក្រមុំបង ច្រៀងដោយ ខេម ។
៤–នាទី «ពីនេះពីនោះ» 
មានបក្សណាតតាំងទប់ទល់នឹងបក្សលេខ​ ១៨ នេះបាន? ដូចឡើងប្រដាល់តែម្នាក់ឯង អាប៊ីតអាជ្ញាកណ្ដាលក៏ខ្លួនវាពួកវា គូប្រជែងក៏ខ្លួនវា ឈ្នះម៉ាសេរី!
ខ្មែរអំពាវនាវឲ្យទៅបោះឆ្នោតឲ្យបក្សទេវតាព្រោះជួយឲ្យមានទឹកប្រើប្រាស់មិនខ្វះឡើយណា ។
ទាំងក្នុងផ្ទះ ទាំងតាមផ្លូវថ្នល់​ ។
ខ្មែរអ្នកជាជួបគ្នានៅ ឡងប៊ីច​ ១៥ ​កក្កដា ២០២៣ ។
អនុប្រធានខិណ្ណិតសុខ​(ចាំបានព្រោះក្បាលពោះ) និងកនយើងម្នាក់ជួយគ្នាជួសជុល Excavator ចាស់បានមកថ្មី ។
ជាងបុរីអង្គរជួសជុលត្រាក់ទ័រ ។
ចាស់ ច្រេះចាប់ស្រមក…​ជាងធីលាងមួយខ្វាច់…
ឥឡូវថ្មីច្រឺង…
Excavator ថ្មីរបស់បុរីអង្គរ នៅខ្វះតែលាបពណ៌ឈ្មោះ BOREI ANGKOR INC ទៀតប៉ុណ្ណោះ ។
ត្រឡប់ពីស្រុកកំណើតដល់បុរីអង្គរភ្លាម លោកលេខាថាច់គារ ប្រឡូកការងារសម្អាតបុរីអង្គរភ្លាម! បែបនេះគេហៅថា «Home Sweet Home!»
06Jul/23

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 06.07.2023

១–នាទី «ទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA
ខ្មែរស្រីខ្មែរប្រុសសម្រុកចូលស្រុកសៀមស្វែងរកការធ្វើ ព្រោះរដ្ឋាភិបាលភ្លើ​ ។
២–នាទី «និទានអារ៉ាប់» អានជូនស្ដាប់ដោយ​សាន​សុវិទ្យ ។
សូមជូនវគ្គទី ១២០​ ​នៃរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី ដល់ភាគស្ដីពីអាឡាឌិន​ និង ​ចង្កៀងទិព្វ ។
៣–នាទី «តន្ត្រី»​ ប្រចាំថ្ងៃ
សូមជូនចម្រៀងឈ្មោះ «Nah Neh Nah» ច្រៀងដោយ Dani Klein នៃវង់តន្ត្រីប្រទេសបែលហ្ស៊ិកឈ្មោះ Vaya Con Dios ។
៤–នាទី «ពីនេះពីនោះ»
តើរុស្ស៊ីនឹងប្រើអាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែនទេ?
ការប្រកួតប្រជែងជំនះអវកាសនិងទៅឋានព្រះចន្ទនៃទសវត្សឆ្នាំ​ ១៩៦០ ។
បុស្បុកបុរីអង្គរ សាងមិនចេះហើយសោះ ៕
05Jul/23

កម្មវិធីផ្សាយ ថ្ងៃពុធ 05.07.2023

១–នាទី «សាសនាសាកល»​
ស្ដីពីសាសនាឥស្លាម ។
២–នាទី «ជួបនឹងបណ្ឌិតអាំងជូលាន»​ សូមជូនបទសន្ទនារវាងលោកលី តារាវុទ្ធ នៃវិទ្យាស្ថានរៃយំ នឹងលោកសាស្ត្រាចារ្យផ្នែកនរវិទ្យាអាំងជូលានស្ដីពី ការបង្កើតអាជ្ញាធរជាតិអប្សរា បន្ត ។
ទីស្នាក់ការរបស់អាជ្ញាធម៌ជាតិអប្សរា នៅសៀមរាប ។

៣–នាទី «តន្ត្រីប្រចាំថ្ងៃ»

ចម្រៀងលោកហេងសង្គ្រាមដៀមដាមអធិរាជខ្វេះប៊ុក សើចលែងចេញ ។
This image has an empty alt attribute; its file name is image-103.png
៤–នាទី «ពីនេះពីនោះ» 
Trump ត្រូវ Jack Smith ប្ដឹងទៀតហើយ​កំហុសរឿងឯកសារសម្ងាត់ ៧ ខ ។
តើកម្លោះ Pita Sae Lim នឹងបានឡើងជានាយករដ្ឋមន្ត្រីសៀមទី ៣០​ ឬទេនោះ នឹងដឹង​នៅថ្ងៃ ១៣​ កក្កដា ៕