04Jul/23

កម្មវិធីផ្សាយ ថ្ងៃអង្គារ 04.07.2023

១–នាទី «ធម្មកថា» សម្ដែងដោយតេជគុណលោកតាស៊ុច ខ្មែរប៊ុរីរុាំ ឬបុរីរម្យ ស្ដីពីធាតុខុសគ្នារវាងអ្នកមាន​និងអ្នកក្រ ។
លោកតាស៊ុចថាខ្មែរពូកែផឹកណាស់ស្រវឹងច្រៀងចាបយំល្វើយៗ វាស់ព្រឹក ។
២–នាទី «រឿងដែលខ្មែរគួរដឹងស្ដីពីវិបត្តិខ្មែរនៅសតវត្សទី ១៩» រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross រដ្ឋ GA ផ្អែកលើសៀវភៅប្រវត្តិសាស្ត្រខ្មែររបស់លោក​ David Chandler និងឯកសាររបស់លោក Adhémard Leclère–វគ្គទី ២១ ។
៣–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda​ បកប្រែជាខេមរភាសាដោយ​លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ៥៥ ​អានដោយសានសុវិទ្យ ​។
៤–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនភ្លេងកន្ទ្រឹមល្បីល្បាញដោយសារលោកតាស៊ុចជួយផ្សាយ​ឈ្មោះ «ចាបយំល្វើយៗ» ច្រៀងដោយលោក​ចាន់មករា ​​​។​
៥–នាទី «ពីនេះពី័នោះ»
ជយោថ្ងៃបុណ្យឯករាជ្យ ៤ ​កក្កដា​អាមេរិកាំង!!!! ថ្ងៃនេះគ្មាន​ «ពីនេះពីនោះ» ទេ សុំឈបមួយថ្ងៃ ៕
03Jul/23

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 03.07.2023

១–នាទី «សន្ទនាតុមូល» រវាងលោកថាច់ពីយ៉ានៅបារាំង លោកណនហ៊ីនៅបែលហ្ស៊ិក និង លោកប៊ុនឆននៅហុល្លង់​​ ស្ដីពីការបោះឆ្នោតថ្ងៃ ២៣​ កក្កដា ​២០២៣ និងដំណោះស្រាយបញ្ហាកម្ពុជាឲ្យរួចពីកណ្ដាប់ដៃយួននិងអាយ៉ង ។
២–«នាទីសៀវភៅខ្មែរ » រឿង «អង្គការជានរណា?» និពន្ធដោយយាយទៀង​ឬអ្នកស្រី គឹម ធីអ៊ូយ ​និងអានជូនស្ដាប់ដោយសានសុវិទ្យ​ ។
សូមជូនវគ្គទី ១០៖ អង្គការបណ្ដេញខ្មែរ​ចេញពីក្រុងបាត់ដំបងឲ្យអស់នៅថ្ងៃ ២៣ ​មេសា ​១៩៧៥ ។
៣–នាទី «ខ្មែរអើយក្រោកឡើង»  ដោយ​លោកជាតិហង្សា នៃរដ្ឋមិនីសូតា
លោកជំរាបថា៖ ហ៊ុនសែនបន្ទោសស្ដេច​សីហនុ​និង​លោក​លន់នល់​ថាបណ្ដោយឲ្យកោះខ្មែរធ្លាក់ទៅក្នុងកណ្ដាប់ដៃយួនក្នុងសុន្ទរកថា ​៥ ​ម៉ោងនៅរដ្ឋសភាកាលពីឆ្នាំ ២០១២ ទាំងដែលការពិតគឺហ៊ុនសែនខ្លួនឯងជាអ្នកស៊ីញេលើកកោះត្រល់ កោះក្រចកសេះឲ្យចៅហ្វាយយួនរបស់វាតាំងពីទសវត្សឆ្នាំ ១៩៨០ ។
៣–នាទី «តន្ត្រី»
សូមជូនបទ San Francisco (Be Sure to Wear Flowers in Your Hair) ច្រៀងដោយ Scott McKenzie កាលពីឆ្នាំ ១៩៦៧ ។
ស្ពាន​«ទ្វារមាស» (Golden Gate) របស់ San Francisco ។
កាលណោះមានតែការតវ៉ាប្រឆាំងសង្គ្រាម ច្រៀងរាំសប្បាយក្រោមពាក្យស្លោកថា ​«ធ្វើកូន…កុំធ្វើសង្គ្រាម!»
តែសព្វថ្ងៃនេះ San Francisco និងនិងក្រុងនៃរដ្ឋកាលីភាគច្រើនត្រូវបណ្ដោយឲ្យរខេករខាក ពោរ​ពេញទៅដោយពួកមនុស្សអនាថា ។ គួរឲ្យស្ដាយ ។
៤–នាទី «ពីនេះពីនោះ»
រុស្ស៊ីនិងប្រទេសរណប​ជួបប្រជុំជាមួយប្រទេស​ណេតូ ក្រោយសហភាពសូវៀតរលំរលាយ​ ១៩៩១
02Jul/23

កម្មវិធីផ្សាយថ្ងៃអាទិត្យ 02.07.2023

១–នាទី «សន្ទនាតុមូល» រវាងលោកថាច់ពីយ៉ានៅបារាំង ណនហ៊ីនៅបែលហ្ស៊ិក និង ប៊ុនឆននៅហុល្លង់​​ ស្ដីពីការបោះឆ្នោតថ្ងៃ ២៣​ កក្កដា ​២០២៣ ​តើគេអាចចាត់ទុកថាជាការបោះឆ្នោតយុត្តិធម៌និងត្រឹមត្រូវបានឬទេ ។
២–នាទី «វប្បធម៌អក្សរសាស្ត្ខ្រខ្មែរ» រៀបរៀងដោយសពលោកសំបូរិន្ទដែលសម្ភាសលោកសាស្ត្រាចារ្យ​កេង វ៉ាន់សាក់
និយាយអំពីព្រលឹងឬអត្តសញ្ញាណជាតិខ្មែរ តំណាងឲ្យដោយប្រាសាទមេបូន​ (មេបុណ្យ) នៅកណ្ដាលបារាយណ៍ទឹកថ្លា មានជំនឿលើសាសនា​៥ គឺមេ-បា-តា-ព្រះ-ចៅ និងមានសត្វក្រពើ និងនាងគង្ហីងជានិមិត្តរូប​ ។
៣–នាទី «និទានអារ៉ាប់» អានជូនស្ដាប់ដោយ​សាន​សុវិទ្យ ។
សូមជូនវគ្គទី ១១៩​ ​នៃរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី ដែលជាភាគបន្តនៃរឿង អាឡាឌិន​ និង ​ចង្កៀងទិព្វ ។
៤–នាទី «តន្ត្រី»​ ប្រចាំថ្ងៃ
ស្ដាប់ចម្រៀងតែងនិងច្រៀងឆ្លងឆ្លើយតបតនឹងចម្រៀង​CPP ​និងពាក្យជេរប្រមុខរដ្ឋាភិបាលឡឺកឺ របស់អ្នកស្រីសមសុខា ។
៥–នាទី «ពីនេះពីនោះ»
បារាំងតវ៉ាប៉ូលិសសម្លាប់ក្មេងប្រុសដើមកំណើត Algérien ។
Macron ពង្រាយប៉ូលិស ៤ ​ម៉ឺននាក់ទប់ទល់បាតុករ ។
ពួកបះបោរដុតក្រុង​សាហាវជាងកាលពីឆ្នាំ ២០០៥ ។
សួរថា Trump នឹងឈ្នះទេនៅឆ្នាំ ២០២៤ ?
01Jul/23

កម្មវិធីផ្សាយថ្ងៃសៅរ៍ 01.07.2023

១–នាទី “ធម្មកថា” របស់ភិក្ខុរីមចាន់រ៉ា ឆ្លើយតបសំនួររបស់ឧបាសក-ឧបាសិកាស្ដីអំពីរឿងផ្សេងៗ ក្នុងព្រះពុទ្ធសាសនា ។
២–នាទី «ទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនិសូតា
ថ្ងៃនេះលោកសូមលើកយកវគ្គទី ៨ នៃសំណេររបស់លោកទៀងណារិទ្ធឈ្មោះ «មហាគ្រោះជាតិខ្មែរ»​ មកអានជូនលោកអ្នកនាងស្ដាប់ ។
៣–នាទី «តន្ត្រី»
សូមជូនបទ​«ច្បាប់ម៉ែវា»
និពន្ធនិងច្រៀងដោយលោក​សួង​នាគព័ន្ធនៃបក្សភ្លើងទៀន ។
៤–នាទី «ពីនេះពីនោះ»
ហ៊ុនសែន មិនហ៊ានបិទ Facebook ថ្វីបើត្រូវធ្វើទោស​ព្រោះនិយាយភាសាមនុស្សព្រៃជាសាធារនៈ ដោយសារជិតដល់ពេលបោះឆ្នោតហើយ ខ្លាចគ្មានអ្នកណាទៅបោះឆ្នោតឲ្យ​ ។
ហ៊ុនសែនថាស្ដាយណាស់មិនបានសម្លាប់ពួកមេបក្សប្រឆាំងឲ្យអស់នៅ ២០១៣-១៤​ ៕
30Jun/23

កម្មវិធីផ្សាយថ្ងៃសុក្រ 30.06.23

១–«នាទីសៀវភៅខ្មែរ» រឿង «អង្គការជានរណា?» និពន្ធដោយយាយទៀង​ឬអ្នកស្រី គឹម ធីអ៊ូយ ​និងអានវគ្គទី ៩​ជូនស្ដាប់ដោយសានសុវិទ្យ​ ។

ខ្មែរពីជនបទភៀសសឹកចូលទៅនៅតាមទីក្រុងដែលត្រូវឡោមព័ទ្ធនៅឆ្នាំ ​១៩៧៥ ។
២–នាទី «សង្គមវិជ្ជា» រៀបរៀងដោយលោកខេងខេមរៈនៃក្រុង Colombus រដ្ឋ OH
សូមជូនរឿងរ៉ាវជីវិតរបស់លោកសាស្ត្រាចារ្យកេងវ៉ាន់សាក់​ ដោយសង្ខេប ។
៣–នាទី «ទស្សនៈកនយើង» រៀបរៀងដោយលោក ហង្សចក្រាបារមី ពីក្រុង Lynnwood រដ្ឋ Washington
សូមស្ដាប់ផែងវណ្ណៈអ្នកលេងនគររំដួលគម្រាមកាប់ក្បាលលោកតាំងសារដានៃ The Cambodia Daily និងអធិប្បាយ ថាគម្រោងទៅបោះឆ្នោតដើម្បីគ្រាន់តែគូសសន្លឹកឆ្នោតចោលនោះ ខាតតែពេលអសារឥតការទេ ​ព្រោះដរាបណា គ.ជ.ប. ឋិតនៅក្នុងដៃពួកមារ ចង់ធ្វើបែបណាក៏ពួកវានៅតែឈ្នះដែរ ។
៤–នាទី «តន្ត្រីប្រចាំថ្ងៃ»​
សូមជូនចម្រៀងបែបខ្មែរ ច្រៀងដោយកញ្ញា​អ៊ុកសុវណ្ណារីឈ្មោះ «ជំនោរចាំស្នេហ៍» ។
៥–នាទី «ពីនេះពីនោះ» 
«គេថា»​ ហ៊ុនម៉ាណែត​ជាកូនយួនឡេឌឹក​ថ
រូបត្លុកដែលមិនត្លុក​តែជាប្រភពនៃហិង្សាទៅលើទស្សនាវដ្តី Charlie Hebdo របស់បារាំង ៕

29Jun/23

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 29.06.2023

១–នាទី «ទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA
ស្ដីពី «អាក្បត់!» មុខណាមួយក្បត់ជាតិលក់ស្រុកឲ្យយួន?
២–នាទី «និទានអារ៉ាប់» អានជូនស្ដាប់ដោយ​សាន​សុវិទ្យ ។
សូមជូនវគ្គទី ១១៨​ ​នៃរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី ដល់ភាគស្ដីពីអាឡាឌិន​ និង ​ចង្កៀងទិព្វ ។
៣–នាទី «តន្ត្រី»​ ប្រចាំថ្ងៃ
សូមជូនបទ «Unchained Melody» របស់ The Righteous Brothers ដែលច្រៀងប្រកបភាពយន្តហូលីវូដរឿង Ghost តែយកមកច្រៀងជាថ្មីដោយ Austin Brown ។
A Ghost Love Story Movie Song…to the Memory of Patrick Swayze.
៤–នាទី «ពីនេះពីនោះ»
ពូទិនអាចនឹងកម្ទេចព្រីហ្កូស្ហិន ដែលធ្លាប់ជិតស្និទ្ធនឹងខ្លួន ។
បើរត់ពីបេឡារុស ព្រីហ្កូស្ហិន ត្រូវរត់ទៅអាមេរិក តែអាមេរិកចាត់ទុកគាត់ជាមេភេរវករទៅហើយ ហ៊ានតែទៅអាមេរិកច្បាស់ជាជាប់គុក ។
សាច់ម្នាស់ + ទឹកក្ដៅ = ភេសជ្ជៈជំនះជម្ងឺ ១០០១ ជំពូក ៕
28Jun/23

កម្មវិធីផ្សាយ ថ្ងៃពុធ 28.06.2023

១–នាទី «ទេវកថាក្រិក-រ៉ូម៉ាំង»​
Julius, Cleopatra & Marc Antony
២–នាទី «ជួបនឹងបណ្ឌិតអាំងជូលាន»
សូមជូនវគ្គបញ្ចប់នៃបទសន្ទនារវាងលោក លី ដាវុទ្ធ ពីវិទ្យាស្ថានរៃយំ នឹងលោកសាស្ត្រាចារ្យ អាំង​ជូលានពីមហាវិទ្យាល័យបុរាណវិជ្ជា ស្ដីពីកំណើតរបស់អាជ្ញាធរជាតិអប្សរាសម័យលោកតា វណ្ណមូលីវណ្ណ។

៣–នាទី «តន្ត្រីប្រចាំថ្ងៃ»

ក្រុមព្រះសុរិយា​លើកយករឿង​អតីតកីឡាករប៊ឺតសំរេច អះអាងថាខ្លួនជាកូនអធិរាជស៊ិនស៊ីសាមុតជាមួយនាដការីល្ខោនហ្លួង​មកបញ្ជាក់ដោយជូនចម្រៀង ឈ្មោះ បុប្ផាកំពង់ហាវ ។
This image has an empty alt attribute; its file name is image-103.png
៤–នាទី «ពីនេះពីនោះ» 
យួននឹងបង្កើត «កំពូលសភា កម្ពុជា លាវ យៀកណាម (CLV)» ដែលជាក់ស្តែង ជាការផ្តើមសង់ សហព័ន្ធឥណ្ឌូចិន របស់យួន «ស្របតាម ច្បាប់»។

ខ្មែរអើយបើកភ្នែកឡើង!!!!!!!!!!!!!!!!!!​​យួនវានឹងបង្កើត សាធារណរដ្ឋសហព័ន្ធសង្គមនិយមឥណ្ឌូចិន យកតាមគំរូ សហភាពសូវៀតឆាប់ៗនេះហើយ!

27Jun/23

កម្មវិធីផ្សាយ ថ្ងៃអង្គារ 27.06.2023

១–នាទី «ធម្មកថា» សម្ដែងដោយតេជគុណរីម​ចាន់រ៉ា ក្រោមចំណងជើងថា «ស្ដាយជីវិតសម្ដេច​ហ៊ុនសែន» វគ្គទី១ ។
២–នាទី «រឿងដែលខ្មែរគួរដឹងស្ដីពីវិបត្តិខ្មែរនៅសតវត្សទី ១៩» រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross រដ្ឋ GA ផ្អែកលើសៀវភៅប្រវត្តិសាស្ត្រខ្មែររបស់លោក​ David Chandler និងឯកសាររបស់លោក Adhémard Leclère–វគ្គទី ២០ ។
៣–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda​ បកប្រែជាខេមរភាសាដោយ​លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ៥៤ ​អានដោយសានសុវិទ្យ ​។
៤–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងមនោសញ្ចេតនាមួយបទឈ្មោះ «អាណែតមាសបង» ច្រៀងដោយ​ហួរ ឡាវី និង​ខាយ ។
៥–នាទី «ពីនេះពី័នោះ»
លោកឳហុកសាវណ្ណ «ទ​ម៉ែ» អាខ្វាងរឿងការបោះឆ្នោតឯកបក្ខ
លោកតាថាអន្ទិតសព្វថ្ងៃ (ប្រហែលជារួមទាំងអន្ទិតសានសុជាយើងដែរ) សឹកទៅបានប្រពន្ធ តែមិនចេះរកស៊ីអីទេ ឪពុកម្ដាយស្រី បន្តិចទៀតក៏ដូចចោលឆ្កែខុសមួយដំបងហើយ!​
26Jun/23

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 26.06.2023

១–«នាទីសៀវភៅខ្មែរ » រឿង «អង្គការជានរណា?» និពន្ធដោយយាយទៀង​ឬអ្នកស្រី គឹម ធីអ៊ូយ ​និងអានវគ្គទី ៨ ជូនស្ដាប់ដោយសានសុវិទ្យ​ ។

១៩៧៤-៧៥ ខ្មែរភៀសសឹកនាំគ្នារត់ពីទីជនបទមកកកកុញពាសពេញតំបន់ទីក្រុង​ហើយស្វាគមន៍កិច្ចចរចាចុះចាញ់ពួកខ្មែរក្រហមដែលមានចិន-យួននៅពីក្រោយ ។
២–នាទី «ខ្មែរអើយក្រោកឡើង»  ដោយ​ជាតិហង្សា នៃរដ្ឋមិនីសូតា
លើកយកជំហរអាខ្វាងដែលប្រកាសថាខ្មែរណាចង់ធ្វើបដិវត្តន៍ពណ៌ ត្រូវត្រៀមក្ដារម្ឈូសឲ្យហើយសិន យកមកវិភាគ ។
៣–នាទី «តន្ត្រី»
សូមជូនបទ Hey Jude របស់ពួក The Beatles ប្រគំដោយក្មេងស្រីចិន​ដែលផ្ទាត់ គូឈីង ជាគ្រឿងឧបករណ៍តន្ត្រីចិន ស្រដៀងនឹងតាខេខ្មែរ ។
៤–នាទី «ពីនេះពីនោះ»
Prigoshin មេទាហានស៊ីឈ្នួល Wagner ចាញ់សម្លុត Putin នេរទេសខ្លួនទៅ Belarus ។
ចង់មានអាយុ ១០០ ឆ្នាំត្រូវប្រើតិចនិចដកដង្ហើមស្នៀត «អណ្ដើកក្រាំង»​​ ៕
25Jun/23

កម្មវិធីផ្សាយថ្ងៃអាទិត្យ 25.06.2023

១–នាទី «វប្បធម៌អក្សរសាស្ត្ខ្រខ្មែរ» រៀបរៀងដោយសពលោកសំបូរិន្ទ
សូមជូនវគ្គ ៤៤-៤៥ នៃបទសម្ភាសន៍របស់លោកជាមួយសាស្ត្រាចារ្យកេង​វ៉ាន់សាក់នៅប្រទេសបារាំង​ស្ដីពីជំនឿរបស់ខ្មែរលើនាងគង្ហ៊ីង​និងក្រពើ ។
២–នាទី «និទានអារ៉ាប់» អានជូនស្ដាប់ដោយ​សាន​សុវិទ្យ ។
វគ្គបញ្ចប់នៃរឿងរបស់ អាប៊ូ ហាស្សាន់ និងស៊ុលតង់ ហារុន​ អាល់​ រ៉ាស្ហិត ។
៣–នាទី «តន្ត្រី»​ ប្រចាំថ្ងៃ
សូមជូនបទភ្លេងចង្វាក់បរទេស​ ទំនុកច្រៀងដោយ​វ៉ោយហូ សម្រួលតន្ត្រីដោយ​ហាស់សាឡន​ និង​ច្រៀងដោយ​ស៊ីនស៊ីសាមុត ឈ្មោះ «យប់មិញអូនញញឹម» ។
៤–នាទី «ពីនេះពីនោះ»
ពូទិន​​​​​​​​​​​​​​​-មេ Wagner ព្រីហ្កូស្ហិន – ប្រធានាធិបតីបេឡារុស លូកាស្ហិនកូ​ ។
ក្រុម​២៣​តុលា​១៩៩១​ស្រុកបារាំង​ថាកុំបោះឆ្នោត​បើមិនមានបក្សប្រឆាំងចូលរួម!