24Jul/23

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 24.07.2023

១–«នាទីសៀវភៅខ្មែរ » រឿង «អង្គការជានរណា?» និពន្ធដោយយាយទៀង​ឬអ្នកស្រី គឹម ធីអ៊ូយ ​និងអានវគ្គទី ១៦ ជូនស្ដាប់ដោយសានសុវិទ្យ​ ។
២–នាទី «ខ្មែរអើយក្រោកឡើង»  ដោយ​លោកជាតិហង្សា នៃរដ្ឋមិនីសូតា
ក្រោយបោះឆ្នោតនៅនគររំដួល​តែងតែមានបាតុកម្មបណ្ដេញហ៊ុនសែន។
៣–នាទី «តន្ត្រី»
សូមជូនបទនិពន្ធថ្មីពីនីកូ។ ជាចម្រៀងសម្រាប់អ្នកដែលមិនព្រមចុះចាញ់ចំពោះព្រហ្មលិខិត ព្រោះគេដឹងថាដរាបណាគេនៅមានក្តីសង្ឃឹម ថ្ងៃណាមួយគេនឹងបានទទួលជោគជ័យ។ បទភ្លេងនិពន្ធដោយ ផលវឌ្ឍនះ រីឯទំនុកច្រៀងដោយ winnie​ ។
៤–នាទី «ពីនេះពីនោះ»
ខ្មែរនៅបារាំងនៅបែលហ្ស៊ិក​ធ្វើបាតុកម្មនៅក្រុងប៉ារីសប្រឆាំងលទ្ធផលការបោះឆ្នោតក្លែងបន្លំនៅនគររំដួល។
Trump មានផ្លូវបានត្រឡប់មកវិមានសទេ?​​ អាចនឹងមាន​
ឬ​អាចនឹងអត់​ព្រោះពួកប្រឆាំងគាត់គ្មានហេតុផលសោះ។
អភិបាលរដ្ឋ CA Gavin Newsom អាចជាគូប្រជែងរបស់ Trump នៅខែវិច្ឆិកា​ ២០២៤​។
ការពារជម្ងឺបេះដូង & ស្ត្រូក​ដោយវីតាមីន​ & Supplements៕
23Jul/23

កម្មវិធីផ្សាយថ្ងៃអាទិត្យ 23.07.2023

១–នាទី «វប្បធម៌អក្សរសាស្ត្ខ្រខ្មែរ» 

ដែលថ្ងៃនេះសូមជូនភាគទី ២ នៃសម្ភាសន៍របស់លោកសំបូរិន្ទជាមួយលោកសាស្ត្រាចារ្យ​កេង វ៉ាន់សាក់​ ស្ដីពីមេៗ ខ្មែរក្រហមដែលលោកស្គាល់ ហើយឲ្យដឹងថា
ខ្មែរគ្រប់ទិសទីសម័យនោះចាត់ទុកលោកសឺងង៉ុកថាញ់ជាកំពូលវីរបុរសជាតិ។
២–នាទី «និទានអារ៉ាប់» អានជូនស្ដាប់ដោយ​សាន​សុវិទ្យ
ថ្ងៃនេះសូមជូនវគ្គទី ១២៥​ ​នៃកម្រងរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី ដែលជាវគ្គបន្តនៃរឿង អាឡាឌិន​ និង ​ចង្កៀងទិព្វ ដល់ត្រង់អារក្ខជួយការពារមិនឲ្យម្ចាស់ក្សត្រីផ្សំដំណេកនឹងកូនមហាឧបរាជបាន។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «Unstoppable» របស់អ្នកចម្រៀងនិងអ្នកនិពន្ធបទភ្លេងជនជាតិអូស្ត្រាលីឈ្មោះ Sia Furler ដែលចាត់ទុកថាជាភ្លេងជាតិរបស់នារីភេទដែលសព្វថ្ងៃគ្មានអ្វីទប់ស្កាត់បានឡើយ។
៤–នាទី «ពីនេះពីនោះ»
«Pita Limjaroenrat»​ នៃប្រទេសកម្ពុជា ឈ្នះឆ្នោត តើនឹងបានអង្គុយកៅអីនាយករដ្ឋមន្ត្រីទេ?
ស្ទង់មតិលើកចុងក្រោយ Trump បានការគាំទ្រ​ 50.8 % នាំមុខ Desantis ជាង ៣០​ ពិន្ទុ៕
22Jul/23

កម្មវិធីផ្សាយថ្ងៃសៅរ៍ 22.07.2023

១–នាទី “ធម្មកថា” សូមលើកយកទស្សនៈព្រះតេជគុណរីម ចាន់រ៉ាពន្យល់អំពីពាក្យថាពុទ្ធទំនាយ​និង​ពុទ្ធព្យាករណ៍ តើខុសគ្នាយ៉ាងណា​ភាគបញ្ចប់។
២–នាទី «ទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនីសូតា
ថ្ងៃនេះលោកសូមលើកយកវគ្គទី ១១ នៃសំណេររបស់លោកទៀងណារិទ្ធឈ្មោះ «មហាគ្រោះជាតិខ្មែរ»​ មកអានជូនលោកអ្នកនាងស្ដាប់ ។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងប្រភេទមនោសញ្ចេតនាមួយបទឈ្មោះ «អូនគិតដល់បង» ច្រៀងដោយ កញ្ញានួន បូរលក្ខណ៍។
៤–នាទី «ពីនេះពីនោះ»
ដល់ថ្ងៃបោះឆ្នោតជាតិថ្ងៃអាទិត្យ ២៣​ កក្កដា​២០២៣​ ស្អែកនេះហើយ!!! ខ្មែរអើយសម្រេចចិត្តមើលថាគួរធ្វើពហិកាមិនទៅបោះឆ្នោត ឬ ទៅបោះឆ្នោតដោយទៅគូសសន្លឹកឆ្នោតឲ្យខូច ឬទៅបោះឲ្យបក្សដែលស្អាតស្អំមិនមែនអាយ៉ងលាក់មុខ?
ខ្មែរក្រៅប្រទេសតែងតែប្រឆាំងពួកអាយ៉ងយួន​អាយ៉ងចិន។
មានវិធីរំដោះប្រទេសច្រើនវិធី​ តែខ្វះអ្នកធ្វើ។
គ្រឿងចក្រយានយន្តថ្មីនៅបុរីអង្គរ។
Trump មានផ្លូវឈ្នះទេ? ត្រូវរង់ចាំមើល ៤៧៣ ថ្ងៃទៀតទើបដល់ថ្ងៃបោះឆ្នោត ៥ វិច្ឆិកា​២០២៤៕
21Jul/23

កម្មវិធីផ្សាយថ្ងៃសុក្រ 21.07.23

១–«នាទីសៀវភៅខ្មែរ» រឿង «អង្គការជានរណា?» និពន្ធដោយយាយទៀង​ឬអ្នកស្រី គឹម ធីអ៊ូយ ​
វគ្គទី ១៥ និយាយពីល្បិចយួនប្រើខ្មែរឲ្យសម្លាប់ខ្មែរដោយឲ្យធ្វើពលកម្មធ្ងន់ធ្ងរ​គ្មានអាហារគ្រប់គ្រាន់ ឬ
ដោយយកទៅបាញ់ចោល កាប់នឹងផ្គាក់ ឬសំពងនឹងដងចប។
២–នាទី «ចំណេះដឹងទូទៅ» រៀបរៀងដោយអ្នកស្រី ស៊ានកិត្យានៅប្រទេសបារាំង
សូមជូនអំណានសៀវភៅរឿង «គុកនយោបាយ»​ របស់លោកប៊ុន ចន្ទ-ម៉ុល វគ្គ ១ ។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»​
សូមជូនចម្រៀងកាលពីឆ្នាំ ២០០៨ របស់​ Mariah Carey ឈ្មោះ «Touch My Body» ដែលកំពុងតែល្បីខ្លាំងព្រោះនាងយកបទនេះមករាំថត TikTok​…
ជាមួយកូនស្រីភ្លោះដែលបានពីប្ដីដើមគឺ Nick Cannon ហើយដែលលះលែងគ្នាតាំងពីឆ្នាំ ២០១៦។
៤–នាទី «ពីនេះពីនោះ» 
ថ្ងៃអាទិត្យ ខានស្អែកនិមន្ត-អញ្ជើញទៅបោះឆ្នោត!
លោកសមរង្ស៊ីស្នើឲ្យអ្នកគាំទ្របក្សសង្គ្រោះជាតិនិងភ្លើងទៀនទៅគូសសន្លឹកឆ្នោតចោលថ្ងៃ ២៣ ​កក្កដា​​ ២០២៣​ នេះ។
លោកគ្រូសានសុជាក្នុងឋានៈជាទីប្រឹក្សាជាន់ខ្ពស់អាចជួយសង្គ្រោះអាខ្វាងមិនឲ្យធ្លាក់នរក៕
20Jul/23

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 20.07.2023

១–នាទី «ទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA

ខ្មែរក្រហមអនុវត្តទ្រឹស្ដី «ដកស្មៅដកឲ្យអស់ទាំងឫស»
សម្លាប់ខ្មាំងសម្លាប់ឲ្យអស់ទាំងធំទាំងតូច។
២–នាទី «និទានអារ៉ាប់» អានជូនស្ដាប់ដោយ​សាន​សុវិទ្យ ។
សូមជូនវគ្គទី ១២៤​ ​នៃរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី ដល់វគ្គស្ដីពីអាឡាឌិន​ឲ្យម្ដាយទៅសុំធីតារបស់ស៊ុលតង់ឲ្យខ្លួន។
៣–នាទី «តន្ត្រី»​ ប្រចាំថ្ងៃ
សូមជូនចម្រៀងឈ្មោះ Arabian Nights ច្រៀងដោយ Will Smith ក្នុងកុនរឿង Aladdin ​និងចង្កៀងទិព្វ។
៤–នាទី «ពីនេះពីនោះ»
មេបក្ស Move Forward លែងបានយល់សប្តិថាអាចក្លាយជានាយករដ្ឋមន្ត្រីសៀមហើយ។
ប្រទេស NATO vs ប្រទេស BRICS
Putin ប្រាប់ប្រធានាធិបតី Cyril Ramaphosa ថាមិនហ៊ានមកអាហ្វ្រិកខាងត្បូងទេខ្លាចត្រូវចាប់បញ្ជូនឲ្យ ICC ៕
19Jul/23

កម្មវិធីផ្សាយ ថ្ងៃពុធ 19.07.2023

១–នាទី «សាសនាសាកល»​
ព្រះរាជាធិបតីអង្គចន្ទអ៊ីប្តាហ៊ីម ក្សត្រខ្មែរដែលកាន់សាសនាឥស្លាម។
២–នាទី «ជួបនឹងបណ្ឌិតអាំងជូលាន»​ សូមជូនបទសន្ទនារវាងលោកលី តារាវុទ្ធ នៃវិទ្យាស្ថានរៃយំ នឹងលោកសាស្ត្រាចារ្យផ្នែកនរវិទ្យាអាំងជូលានស្ដីពី ប្រពៃណីបុណ្យភ្ជុំបិណ្ឌ។
ក្នុងឱកាសបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្យគេធ្វើអ្វីខ្លះ?
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
ចម្រៀងក្នុងកុនឌីសាវេតលេងជាមួយសម្បត្តិមេថ៖នី អារ៉ាន់យ៉ា​ង៉ាមវ៉ុង ​លេងជាមួយជា យុតថន រឿងស្នេហ៍ឆ្លងវេហា។
This image has an empty alt attribute; its file name is image-103.png
៤–នាទី «ពីនេះពីនោះ» 
តុលាការធម្មនុញ្ញសៀមបង្គាប់ឲ្យភិថាឈប់ប្រតិបត្តិការជាតំណាងរាស្ត្រ តែនៅតែជាបេក្ខជននាយករដ្ឋមន្ត្រីនៅឡើយ។
ចំនួនអាមេរិកាំងដែលគាំទ្រ Joe Biden ធ្លាក់ចុះយ៉ាងគំហុក
18Jul/23

កម្មវិធីផ្សាយ ថ្ងៃអង្គារ 18.07.2023

១–នាទី «ធម្មកថា» ថ្ងៃនេះសូមជូនធម្មទេសនាអធិប្បាយអំពីពុទ្ធទំនាយ​និង​ពុទ្ធព្យាករណ៍ដោយព្រះតេជគុណរីមចាន់រ៉ា។
២–នាទី «រឿងដែលខ្មែរគួរដឹងស្ដីពីវិបត្តិខ្មែរនៅសតវត្សទី ១៩» រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross រដ្ឋ GA ផ្អែកលើសៀវភៅប្រវត្តិសាស្ត្រខ្មែររបស់លោក​ David Chandler និងឯកសាររបស់លោក Adhémard Leclère–វគ្គទី ២៣ ។
៣–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda​ បកប្រែជាខេមរភាសាដោយ​លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ៥៧ ​អានដោយសានសុវិទ្យ ​។
៤–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «អនុស្សាវរីយ៍សេកសក»​របស់លោកស៊ីនស៊ីសាមុតច្រៀងដោយលោក​បឺតសម្រេចដែលអះអាងថាជាកូនម្នាក់ដែលអធិរាជសម្លេងមាសបានបោះបង់ចោល។
៥–នាទី «ពីនេះពី័នោះ»
ឱកាសចុងក្រោយសម្រាប់កម្លោះភិឋានដែលនឹងបានធ្វើជានាយករដ្ឋមន្ត្រីសៀមថ្ងៃ ១៩​ កក្កដា​ ២០២៣។
សៀមបើរើសមេពេកប្រយ័ត្នបានបងជ្រូកប្រាវិត វ៉ុងស៊ុវ៉ាន់ តិចថាមិនតឿន!
ភ្លើងឆេះព្រៃឧទ្យានខេត្ត British Columbia, Canada, បញ្ជូនផ្សែងនិងធូលីផេះគ្របដណ្ដប់ក្រុងជាច្រើននៅអាមេរិក។
អ៊ុយក្រែន & រុស្ស៊ីឈ្លោះគ្នាដល់ថ្នាក់បំផ្លាញស្រូវអង្ករគ្នាហើយនៅថ្ងៃ ទី ៥១០ នៃសង្គ្រាម។
យើងនឹងផ្ដើមជីកស្រះ បឹង បារាយណ៍បុរីអង្គរភ្លាមពេលបានពែរមី៕
17Jul/23

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 17.07.2023

១–«នាទីសៀវភៅខ្មែរ » រឿង «អង្គការជានរណា?» និពន្ធដោយយាយទៀង​ឬអ្នកស្រី គឹម ធីអ៊ូយ ​និងអានវគ្គទី ១៤ ជូនស្ដាប់ដោយសានសុវិទ្យ​ ។
ពលកម្មរហូតដល់មានផ្ទៃពោះ ៧-៨ ខែ។
អង្គការច្នៃប្រឌិតបង្កើតការងារនៅតាមតំបន់គ្រុនចាញ់ដើម្បីសម្លាប់ខ្មែរមួយកន្លែងៗ​មានកម្មកររាប់ម៉ឺននាក់។
២–នាទី «ខ្មែរអើយក្រោកឡើង»  ដោយ​លោកជាតិហង្សា នៃរដ្ឋមិនីសូតា
កម្ពុជានៅតែបន្តសម្លាប់ទន្លេ-ស្ទឹងរបស់ខ្លួនតាមរយៈការបូមយកខ្សាច់លក់ឥតឈប់ឈរ។
៣–នាទី «តន្ត្រី»
សូមជូនបទ «ចាំអូនពេញមួយយប់»​​ច្រៀងដោយ​ ស៊ិនស៊ីសាមុត បទភ្លេងនិងទំនុកច្រៀងដោយ ​វ៉ោយហូរ។
៤–នាទី «ពីនេះពីនោះ»
ឆ្នាំ ២០១៧ ហាមនាំខ្សាច់ចេញទៅសិង្ហបូរី ​តែនាំចេញទៅស្រុកយួនបាន!
វេទិកាប្រជាពលរដ្ឋខ្មែរដើម្បីលទ្ធិប្រជាធិបតេយ្យនៅឡងប៊ីច្ឆ ថ្ងៃ ១៥​ កក្កដា​២០២៣​បន្ត៖ តើខ្មែរគួរធ្វើអ្វី?
16Jul/23

កម្មវិធីផ្សាយថ្ងៃអាទិត្យ 16.07.2023

១–នាទី «វប្បធម៌អក្សរសាស្ត្ខ្រខ្មែរ» 
ដែលថ្ងៃនេះសូមជូនភាគទី ១ នៃសម្ភាសន៍របស់លោកសំបូរិន្ទជាមួយលោកសាស្ត្រាចារ្យ​កេង វ៉ាន់សាក់​ ស្ដីពីមេៗ ខ្មែរក្រហមដែលលោកស្គាល់។
២–នាទី «និទានអារ៉ាប់» អានជូនស្ដាប់ដោយ​សាន​សុវិទ្យ ។
សូមជូនវគ្គទី ១២៣​ ​នៃរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី ដែលជាភាគបន្តនៃរឿង អាឡាឌិន​ និង ​ចង្កៀងទិព្វ ដល់ត្រង់អាឡាឌិនឡាំប៉ាឲ្យម្ដាយទៅដណ្ដឹងរាជធីតាបាឌ្រូលប៊ូឌួរ របស់ស៊ុលតង់ឲ្យខ្លួន។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «ស្រណោះដីដែលបាត់ទៅ»​ និពន្ធនិងច្រៀងដោយអ្នកចម្រៀងស្នេហាជាតិ កុយវណ្ណា​ពីប្រទេសបារាំង។
៤–នាទី «ពីនេះពីនោះ»
Morton Sklar-Thayvie Sinn-Brad Adams
វេទិកាប្រជាពលរដ្ឋខ្មែរដើម្បីលទ្ធិប្រជាធិបតេយ្យ​ថ្ងៃ ១៥​ កក្កដា​ ២០២៣។
លាហើយលោក លាវសៃម៉ុន​ហេង RIP 07/10/2023!
15Jul/23

កម្មវិធីផ្សាយថ្ងៃសៅរ៍ 15.07.2023

១–នាទី “ធម្មកថា” សូមយកទស្សនៈអតីតតេជគុណសានសុជាស្ដីពីសារៈសំខាន់នៃការជួបចរចាគ្នាដើម្បីដោះស្រាយបញ្ហា ចៀសវាងការដៅស្មានពីចម្ងាយ មកចាក់ផ្សាយ​។
២–នាទី «ទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនិសូតា
ថ្ងៃនេះលោកសូមលើកយកវគ្គទី ១០ នៃសំណេររបស់លោកទៀងណារិទ្ធឈ្មោះ «មហាគ្រោះជាតិខ្មែរ»​ មកអានជូនលោកអ្នកនាងស្ដាប់ ។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «ឱខេមរាអើយ» ច្រៀងដោយ ឌីគីមសែន និពន្ធដោយ លោកគ្រូ សាន សុជា ។
៤–នាទី «ពីនេះពីនោះ»
ហេតុអ្វីហ៊ុនសែនមិនចង់ឲ្យភីថាឡើងជានាយករដ្ឋមន្ត្រីថៃ? តែភីថានៅមានឱកាសបោះឆ្នោតថ្ងៃ ១៩​ កក្កដាម្ដងទៀត។