13Aug/23

កម្មវិធីផ្សាយថ្ងៃអាទិត្យ 13.08.2023

១–នាទី «សំបូរិន្ទសម្ភាសកេងវ៉ាន់សាក់» 
ដែលថ្ងៃនេះសូមជូនភាគទី ២ នៃបទសន្ទនាស្ដីពី «សាសនាជី​» និងគ្រូទាំង ៥ ​របស់ខ្មែរ មាន មេ បា តា ​ព្រះ ចៅ​​ ជាពិសេសគឺភាពជាខ្មែរដែលខុសពីប្រភពដើមឥណ្ឌា ឧទាហរណ៍មានក្នុងរឿង​ «រាមកេរ្តិ៍» ដែលខុសពី «រាមាយណៈ» របស់ក្លឹង្គកន្លែងខ្លះ។
២–នាទី «និទានអារ៉ាប់» អានជូនស្ដាប់ដោយ​សាន​សុវិទ្យ
ថ្ងៃនេះសូមជូនវគ្គទី ១៣១ ​នៃកម្រងរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី ដែលនិយាយអំពីគ្រោះកម្មលើកទី ៣​ របស់អាឡាឌិន ដែលប្អូនប្រុសគ្រូធ្មប់អាហ្វ្រិកតាមមកសងសឹកដល់ស្រុកចិន។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ​ «ទឹកភ្នែកពុកម៉ែខ្ញុំ» តែងនិងច្រៀងដោយអ្នកចម្រៀងស្នេហាជាតិ កុយ វណ្ណា។
៤–នាទី «ពីនេះពីនោះ»
Trump ត្បកក្បាលពិធីការិនី ស៊ីអិនអិន​ដែលចង់សួរដេញជើងលោក។
កនយើងនៅបុរីអង្គរជួយគ្នាដាំតាលព្រឹក្សរំលឹកដល់ត្នោតខ្មែរ។
ជំរកបណ្ដោះអាសន្នតម្លៃជិត ២​ ម៉ឺនដុល្លាររបស់ធម្មិកព្រហ្ម។
12Aug/23

កម្មវិធីផ្សាយថ្ងៃសៅរ៍ 12.08.2023

១–នាទី “ធម្មកថា” ឆ្លើយតបចម្ងល់អ្នកស្ដាប់

ស្ដីពីភាពប្លែកគ្នារវាងហីនយាន និងមហាយាន អធិប្បាយដោយព្រះមហាវិមលធម្ម ពិន សែម។ 
២–នាទី «ទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនីសូតា
ថ្ងៃនេះលោកសូមលើកយកវគ្គទី ១៤ នៃសំណេររបស់លោកទៀងណារិទ្ធឈ្មោះ «មហាគ្រោះជាតិខ្មែរ»​ មកអានជូនលោកអ្នកនាងស្ដាប់។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «ទៅហើយមកវិញ» (យួនពេញស្រុក) តែងនិងច្រៀងដោយអ្នកស្រី ស៊ាន​ កេត្យា នៅប្រទេសបារាំង។
៤–នាទី «ពីនេះពីនោះ»
ប្រធានសភាថ្មីរបស់កម្ពុជា​ឈ្មោះឃួនសុដារី (គេថា) ជាស្រីយួនដែលជា​ម្រាក់របស់ប៊ុនរ៉ានីតាំងពីសម័យនៅកងនារីយៀកកុងម៉្លេះ។
អ្នកវិភាគ៖ Trump អាចប្រឈមនឹងអភិបាលរដ្ឋកាលី Gavin Newsom​នៅឆ្នាំក្រោយ។
Florida Palm Trees អាចយកមកដាំនៅបុរីអង្គរយើងបានទេ?
11Aug/23

កម្មវិធីផ្សាយថ្ងៃសុក្រ 11.08.23

១–«នាទីសៀវភៅខ្មែរ» រឿង «អង្គការជានរណា?» និពន្ធដោយយាយទៀង​ឬអ្នកស្រី គឹម ធីអ៊ូយ ​
សូមជូនវគ្គទី ២១ អង្គការគឺយួនហាណូយជាអ្នកបញ្ជាក្នុងល្បិចលេបកម្ពុជាពង្រីកប្រទេសយួន។
២–នាទី «ចំណេះដឹងទូទៅ» រៀបរៀងដោយអ្នកស្រី ស៊ានកិត្យានៅប្រទេសបារាំង
សូមជូនអំណានសៀវភៅរឿង «គុកនយោបាយ»​ របស់លោកប៊ុន ចន្ទ-ម៉ុល វគ្គ ៤ ។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «ពេលវេលាដល់ហើយ ខ្មែរអើយក្រោកឡើង!» និពន្ធនិងច្រៀងដោយ​លោកកុយ​វណ្ណា​នៅប្រទេសបារាំង។
៤–នាទី «ពីនេះពីនោះ» 
Bulldozer ចាស់ដោះកង់ច្រវាក់ចេញមិនទានដុសខាត់។
Bulldozer ចាស់ដោះកង់ច្រវាក់តែដុសខាត់ដាក់ខ្លាញ់បាញ់ប្រេងហើយ ឃើញថាថ្មីស្ទើរតែស្រឡាង។
សូមស្ដាប់អ្នកស្រី មាស​លក្ខណានៃបក្សសង្គ្រោះជាតិ ព្រលះតេជោខ្វាងរឿងសម្លាប់ខ្មែរនៅខែកក្កដាដើម្បីតម្លើងបារមី៕
10Aug/23

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 10.08.2023

១–នាទី «ទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA
រំឭកអនុស្សាវរីយ៍ខេត្តមណ្ឌលគិរី-រតនគិរី ដែលបង្កើតឡើងដោយលោកសេនាប្រមុខលន់នល់។
បឹងយក្សឡោម ស្រុកបានលុង ខេត្តរតនគិរី។
ទឹកជ្រោះប៊ូស្រា ស្រុកសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ភ្នំប្រុស-ភ្នំស្រី ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
២–នាទី «និទានអារ៉ាប់» 
សូមជូនវគ្គទី ១៣០​ ​នៃរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី ដល់វគ្គស្ដីពីអាឡាឌិនរកឃើញប្រាសាទដែលគ្រូធ្មប់ឲ្យអារក្ខយកទៅតម្កល់ឯទ្វីបអាហ្វ្រិក ហើយប្រើកលល្បិចមាយាស្រី្តរបស់ម្ចាស់ក្សត្រីបាឌ្រុលប៊ូឌួរ សម្លាប់ធ្មប់អាហ្វ្រិកកំណាចនោះដោយថ្នាំពុលលាយសុរា។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «គំនុំ ២០ ឆ្នាំ» ច្រៀងដោយ​ស៊ីនស៊ីសាមុត​រំឭកអំពីសោកនាដកម្មសម័យយួនយៀកមិញ។
៤–នាទី «ពីនេះពីនោះ»
ជ័យជំនះក្នុងការបោះឆ្នោត​នៅតែមិនមែនជ័យជំនះលើទឹកចិត្តខ្មែរដែលនៅតែជឿថា​ហ៊ុនម៉ាណែតជាកូនយួន។
រឿងកំប្លែងស្ងួត ចំណងជើងដូចមានក្នុងរូបស្រេចហើយ ដែល​ជាល្បិចកាត់តសម្លេងយ៉ាងចំណាន ស្ដាប់ទៅឮដូចឳនិងកូនក្រៅខោជេរគ្នាវក់វីព្រោះតែចរិតបាតផ្សារពូកែជេរម៉ែគេឯងរបស់អាខ្វាង។
ចំណុចដែលត្រូវច្របាច់​សង្កត់​ ១០៨ ​ដង គឺត្រង់ប្លោកនោម (Bladder) ៕
09Aug/23

កម្មវិធីផ្សាយ ថ្ងៃពុធ 09.08.2023


១–នាទី «សាសនាសាកល»​
តើគោលបំណងនៃជីវិតរបស់ឥស្លាមិកជនគឺអ្វី?
២–នាទី «ជួបនឹងបណ្ឌិតអាំងជូលាន»​ សូមជូនបទសន្ទនារវាងលោកលី តារាវុទ្ធ នៃវិទ្យាស្ថានរៃយំ នឹងលោកសាស្ត្រាចារ្យផ្នែកនរវិទ្យាអាំងជូលានស្ដីពី ប្រពៃណីបុណ្យភ្ជុំបិណ្ឌរបស់ខ្មែរ។
ក្នុងវគ្គទី ៤​ ជាវគ្គបញ្ចប់នេះ វាគ្មិនទាំង​ ២ ​នឹងបន្តជជែកគ្នាអំពីប្រពៃណីបោះបាយបិណ្ឌក្នុងឱកាសបុណ្យភ្ជុំ។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «ទំនួញប្រេត» ស្មូតដោយលោក ពេជ្រសុខា​ដែលបានចាកឋាននោះទៅហើយ។
This image has an empty alt attribute; its file name is image-103.png
៤–នាទី «ពីនេះពីនោះ» 
ប៉ូលិសមន្ទីររដ្ឋសភាជាអ្នកបំផ្លាញរបាំងការពារសភា​ហើយបន្ទោសបាតុករ ៦ មករា​ ២០២១ ថាជាអ្នកធ្វើ។
Zelenskyy ថាចរចាជាមួយ Putin លើលក្ខខណ្ឌស្ដារដែនដីអ៊ុយក្រែនមកវិញ។
រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី Sergey Lavrov ថា​កាសរចរចារវាង Putin នឹង Zelenskyy ជារឿងឥតប្រយោជន៍។
08Aug/23

កម្មវិធីផ្សាយ ថ្ងៃអង្គារ 08.08.2023

១–នាទី «ធម្មកថា» ដោយព្រះតេជគុណ ចន្ទប្បិយោ រីមចាន់រ៉ា
ស្ដីពីពួកបារមីក្លែងក្លាយដូចជាធានវុទ្ធីអះអាងថាខ្លួនជាព្រះស្រីអារ្យមេត្រី​ជាដើម ដើរបោកបញ្ឆោតអ្នកស្រុក។
២–នាទី «រឿងដែលខ្មែរគួរដឹងស្ដីពីវិបត្តិខ្មែរនៅសតវត្សទី ១៩» រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross រដ្ឋ GA ផ្អែកលើសៀវភៅប្រវត្តិសាស្ត្រខ្មែររបស់លោក​ David Chandler និងឯកសាររបស់លោក Adhémard Leclère
សូមជូនភាគទី ២៦ ស្ដីពីយួនគ្រប់គ្រងកម្ពុជាលើកទី ១​ និងតែងតាំងអង្គម៉ីជាស្ដេចផែនដីក្នុងសម័យមីងម៉ាង។
៣–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda​ បកប្រែជាខេមរភាសាដោយ​លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ៦០ ​។
៤–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងឈ្មោះ «ទឹកដីកម្ពុជាក្រោម» ច្រៀងដោយទូចស្រីនិច។
៥–នាទី «ពីនេះពី័នោះ»
នឹកដល់ត្នោតខ្មែរ!
ប្រវត្តិព្រែកជីក «វិញតេ» និង
រឿង «កំពប់តែអុង» ជាការឈឺចាប់ដែលខ្មែរមិនអាចភ្លេចបាន។
07Aug/23

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 07.08.2023

១–«នាទីសៀវភៅខ្មែរ » រឿង «អង្គការជានរណា?» និពន្ធដោយយាយទៀង​ឬអ្នកស្រី គឹម ធីអ៊ូយ
សូមជូនវគ្គទី ២០ ស្ដីពីគ្រួសារខ្មែរត្រូវអង្គការប្រើខ្មែរក្រហមឲ្យកៀរប្ដូរទីកន្លែងចុះឡើងវក់វី​បណ្ដាលឲ្យក្មេង ចាស់​និងអ្នកមានជម្ងឺឈឺទុព្វលភាពស្លាប់ស្ទើរគ្មានសល់។
២–នាទី «ខ្មែរអើយក្រោកឡើង»  ដោយ​លោកជាតិហង្សា នៃរដ្ឋមិនីសូតា
មិនគិតរឿងជួយប្រជាជនក្រីក្រដែលត្រូវពួកវារឹបអូសយកដីធ្លី ពួកអាត្រកូលហ៊ុនបែរជាបែកប្រាជ្ញាធ្វើនំអន្សមយក្សអួតពិភពលោកទៅវិញ!
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «សម្រែកឈាមខ្មែរ» ច្រៀងដោយលោកស៊ីនស៊ីសាមុត។
៤–នាទី «ពីនេះពីនោះ»
ហ៊ុនសែនចូលគាល់ស្ដេចសុំឲ្យតែងតាំងកូនក្រៅខោជានាយករដ្ឋមន្ត្រី។
ឡេឌឹកណែត ក្លាយជានាយករដ្ឋមន្ត្រីត្រួតក្បាលខ្មែរមួយនគរជាការស្រេច ដោយមានព្រះរាជក្រឹត្យចុះថ្ងៃ ៧ សីហា ២០២៣ ជាតឹកតាង។
មិនថាត្រូវប្រឈមនឹងឧបសគ្គធំយ៉ាងណា Trump នៅតែឈ្នះពួកមនុស្សចង្រៃមករហូត។
Devon Archer អតីតដៃគូអាជីវកម្មរបស់ Hunter Biden ដែលសភាកោះហៅមកបញ្ជាក់ថា​ Joe Biden ក៏បានទទួលលុយពីក្រុមហ៊ុនលក់ឥទ្ធិពលរបស់កូនប្រុសផងដែរ៊
06Aug/23

កម្មវិធីផ្សាយថ្ងៃអាទិត្យ 06.08.2023

១–នាទី «សំបូរិន្ទសម្ភាសកេងវ៉ាន់សាក់» 
ដែលថ្ងៃនេះសូមជូនភាគទី ១ នៃបទសន្ទនាស្ដីពី «សាសនាជី​» និងគ្រូទាំង ៥ ​របស់ខ្មែរ មាន មេ បា តា ​ព្រះ ចៅ​។
២–នាទី «និទានអារ៉ាប់» អានជូនស្ដាប់ដោយ​សាន​សុវិទ្យ
ថ្ងៃនេះសូមជូនវគ្គទី ១២៩​ ​នៃកម្រងរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី ដែលជាវគ្គបន្តនៃរឿង អាឡាឌិន​ និង ​ចង្កៀងទិព្វ ដល់ត្រង់អាឡាឌិនត្រូវតស៊ូនឹងគ្រូធ្មប់ពីអាហ្វ្រិកដែលត្រឡប់មកដណ្ដើមយកចង្កៀងទិព្វទៅវិញ។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «អាវយ័ន្តកេរម៉ែ» ​របស់អធិរាជសម្លេងមាសស៊ីនស៊ីសាមុត។
៤–នាទី «ពីនេះពីនោះ»
នៅស្រុកខ្មែរ យួនវាគ្រប់គ្រងស្អីៗអស់ហើយ​តាំងពីធ្វើលិខិតឆ្លងដែនក៏ធ្ើនៅព្រៃនគរដែរ។
កូនផ្ទះលោកប្រធានឱកសឿមនៅបុរីអង្គរសាងជិតរួចហើយ។
លោកអតីតប្រធានឈរបង្ហាញសមិទ្ធិថ្មីបុរីអង្គរ៖ អិចស្កាវ៉ាទ័រ តុបតែងរួចហើយ។
សានសុវិទ្យនៅ Rhine Falls (?) ដោយមាន ប្រាសាទ Laufen នៅពីក្រោយ។ រូបថតកាលពីឆ្នាំ ២០១២ អនុស្សាវរីយ៍សម័យមុន។
កំពុងស្ដាប់លោកប្រធានពន្យល់ពីទឹកធ្លាក់ទន្លេ Rhine នៅប្រទេសស្វិសកាលពី ១១ ​ឆ្នាំមុន។
Rhine Falls នៅស្វិស ជាទឹកធ្លាក់ធំជាងគេនៅអឺរ៉ុប​មាន Laufen Castle ឋិតនៅពីខាងក្រោយ។
ទេសភាពដ័ល្អស្អាតមួយមុមទៀតនៃ Rhine Falls និងប្រាសាទ Schloss Laufen ប្រទេសស្វិស។
05Aug/23

កម្មវិធីផ្សាយថ្ងៃសៅរ៍ 05.08.2023

១–នាទី “ធម្មកថា” ឆ្លើយតបសំនួរអ្នកស្ដាប់ដោយភិក្ខុ​ ចន្ទប្បិយោ រីមចាន់រ៉ា
ថ្ងៃនេះសូមឆ្លើយចម្ងល់ស្ដីពីមន្តអាគមគាថាឱមអាមក្ដាមប្រៃអំពើគុណសៃយ នានា។
២–នាទី «ទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនីសូតា
ថ្ងៃនេះលោកសូមលើកយកវគ្គទី ១៣ នៃសំណេររបស់លោកទៀងណារិទ្ធឈ្មោះ «មហាគ្រោះជាតិខ្មែរ»​ មកអានជូនលោកអ្នកនាងស្ដាប់។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «វរជនកែមឡី» តែងនិងច្រៀងដោយអ្នកស្រី ស៊ាន​ កិត្យា នៅប្រទេសបារាំង។
៤–នាទី «ពីនេះពីនោះ»
តេជគុណប៊ុតប៊ុនតិញបកអាក្រាតអន្ទិតសានសុជាថាដណ្ដើមប្រពន្ធខ្មែរនៅអូស្ត្រាលី។
Fan សពលោកកែមឡីវាយប្រហារ «ការលះបង់ដ៏ធំរបស់អាខ្វាង» ថាជារឿងផ្ទេររាជ្យពីឳទៅឲ្យកូន។
ប្រធាន-អនុប្រធានសហគមន៍បុរីអង្គរ ២០១៨ – បច្ចុប្បន្ន។
មេដឹកនាំសាធារណរដ្ឋខ្មែរ ១៩៧០-៧៥​ ។
04Aug/23

កម្មវិធីផ្សាយថ្ងៃសុក្រ 04.08.23

១–«នាទីសៀវភៅខ្មែរ» រឿង «អង្គការជានរណា?» និពន្ធដោយយាយទៀង​ឬអ្នកស្រី គឹម ធីអ៊ូយ ​
វគ្គទី ១៩ ស្ដីពីខ្មែរក្រហមភូមិភាគនិរតីដែលជាពួកអតីតខ្មែរយៀកមិញ ។
២–នាទី «ចំណេះដឹងទូទៅ» រៀបរៀងដោយអ្នកស្រី ស៊ានកិត្យានៅប្រទេសបារាំង
សូមជូនអំណានសៀវភៅរឿង «គុកនយោបាយ»​ របស់លោកប៊ុន ចន្ទ-ម៉ុល វគ្គ 3 ។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
ប្រវត្តិសង្ខេបឧកញ៉ាក្រឡាហោមគង់។
នាទីតន្ត្រីថ្ងៃនេះសូមជូនបទ «ទំនួញក្រឡាហោមគង់»​ច្រៀងដោយលោកស៊ីនស៊ីសាមុត។
៤–នាទី «ពីនេះពីនោះ» 
ហ៊ុនម៉ាណែតសន្យាថានឹងព្រឹងពង្រីកផ្នែកសិក្សាអប់រំបង្កើនធនធានមនុស្សខ្មែរ។ យើងសង្ឃឹមថានឹងមិនបើកទ្វារឲ្យធនធានមនុស្សយួនហូរចូលស្រេចនឹងចិត្ត។
ភ្នំពេញ? ហុងកុង?​
អ្នកច្បាប់ថា ស្មាក្ដីពិសេស Jack Smith ប្ដឹង Trump ខុសវិធាន ខ្លួនឯងអាចជាប់គុក។
រុស្ស៊ីអាចនឹងចាញ់សង្គ្រាមនៅ អ៊ុយក្រែន៕