03Feb/24

កម្មវិធីផ្សាយថ្ងៃសៅរ៍ 03.02.2024

ថាច់ពីយ៉ា ​ ណនហ៊ី ប៉ែនវ៉ាណូ ប៊ុនឆន
«នាទីសន្ទនាតុមូល»​ វគ្គទី ๓ ដោយមានលោកថាច់ពីយ៉ាពីបារាំង លោកណនហ៊ីពីបែលហ្ស៊ិក លោកប៉ែនវ៉ាណូពីបារាំង & លោកប៊ុនឆនពីហុល្លង់ចូលរួម បកអាក្រាតវិទ្យុបារាំងអន្តរជាតិ France-Inter ផ្សាយជាភាសាខ្មែរ ដែលធ្លាប់នៅក្រោមការដឹកនាំរបស់ Jean François Tain ដែលបានលក់ខ្លួនឲ្យរដ្ឋាភិបាលខុសច្បាប់នៅភ្នំពេញ ចាំការពារពួកត្រកូលហ៊ុន។
๒–«នាទីសៀវភៅខ្មែរ» រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”) ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃ​។
វគ្គទី ๒๕ «ខ្មែរក្រហមពីរនាក់សម្លាប់សារ៉ុន នៅក្នុងព្រៃ ក្រោយពីគេស្រែកជេរបដិវត្តន៍» បញ្ចូលសម្លេងដោយលោកវីរៈ វ៉ារ៉ានី​នៃក្រុមព្រះសុរិយា។
๓–«នាទីចំណេះដឹងទូទៅ» រៀបរៀងដោយអ្នកស្រី ស៊ានកេត្យានៅប្រទេសបារាំង ថ្ងៃនេះសូមជូនអំណានសៀវភៅរឿង «គុកនយោបាយ»​ របស់លោកប៊ុណ្ណ ច័ន្ទ-ម៉ុល។
វគ្គទី ๓๐ ៖ លោកប៊ុណ្ណ ច័ន្ទម៉ុលដែលជាអ្នកទោសនយោបាយនៅគុកកោះត្រឡាចត្រូវបារាំងតែងតាំងជាកាប៉ូរ៉ាល់ត្រួតត្រាក្រុមអ្នកទោស ๔๐ ប្លាយនាក់​ក្រោយដាល់ឈ្នះកំពូលអ្នកប្រដាល់យួន​យ៉បាតុង។​ លោករៀបរាប់អំពីផ្នែកផ្សេងៗនៅលើកោះត្រឡាចដែលលោកបានទៅឃើញ។
๔–«នាទីតន្ត្រីប្រចាំថ្ងៃចុងសប្ដាហ៍»
សូមជូនចម្រៀងជ្រើសរើសដោយអ្នកស្រីខោលមុំ នៃក្រុង Columbus រដ្ឋ Ohio ។
๕–«នាទីសុខភាពយើង»
និយាយពីគុណសម្បត្តិរបស់ការផឹកប្រេងអូលីហ្វ ទឹកក្រូចឆ្មារ​និងទឹកឃ្មុំមុនដេក៕
02Feb/24

កម្មវិធីផ្សាយថ្ងៃសុក្រ 02.02.24

ថាច់ពីយ៉ា ​ ណនហ៊ី ប៉ែនវ៉ាណូ ប៊ុនឆន
«នាទីសន្ទនាតុមូល»​ ដោយមានលោកថាច់ពីយ៉ាពីបារាំង លោកណនហ៊ីពីបែលហ្ស៊ិក លោកប៉ែនវ៉ាណូពីបារាំង & លោកប៊ុនឆនពីហុល្លង់ចូលរួម ក្រោមប្រធានបទ «កសិករបារាំងគេបះបោរធ្វើបាតុកម្មពេញនគរ តើកសិករខ្មែរគួរធ្វើយ៉ាងណា?» វគ្គទី ๒ ។
នៅស្រុកបារាំងកសិករមិនដុតក្រុងប៉ារីសចោលហ្នឹងសំណាងហើយ។
នៅនគររំដួលហ៊ានតែតវ៉ាតែបន្តិច ​ពួកអាកញ្ជះយួនក៏នឹងចាប់ដាក់គុកផុយៗ ។
๒–«នាទីព្រះពុទ្ធសាសនា​»
ធម្មទេសនា៖ «ស្លាប់ហើយកើតទៀតដែរឬទេ?» សម្តែងដោយ ព្រះមហាវិមលធម្ម ពិនសែម សិរីសុវណ្ណោ។
មនុស្សកាលណាស្លាប់ហើយ តើវិញ្ញាណទៅណា?
๓–«នាទីទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនីសូតាដែលថ្ងៃនេះលោកនឹងបន្តអានសំណេររបស់លោកទៀងណារិទ្ធឈ្មោះ «មហាគ្រោះជាតិខ្មែរ»​ ។ វគ្គទី ๓๘ ។
ករណីលោក ឱម រដ្ឋ​សា​ឌី ត្រូវ​បាន​ខ្មាន់​កាំំ​ភ្លើង​បាញ់​សម្លាប់​កាលពី​ដើម​ឆ្នាំ​ ๒๐๐๓ នៅ​ចំណុច​ជិត​ផ្សារ​កាប់​គោ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​នោះមាន​មជ្ឈដ្ឋាន​មួយ​ចំនួន​ដាក់​ការ​សង្ស័យ​ថា​ជា​ករណី​ឃាតកម្ម​នយោបាយ​ដែលលោកទៀងណារិទ្ធជឿជាក់ថាជារឿងនយោបាយ។​ តែខាងអាជ្ញាធរប្រេតថា​ការពិតករណីបាញ់សម្លាប់លោក ឱម រដ្ឋសាឌី ជាអំពើប្លន់យកទូរស័ព្ទសោះ។
​๔–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «សង្សារខ្មែរ vs សង្សារបរទេស» ភ្លេងរាំវង់ច្រៀងដោយ SATIYA & AGO ។
๕–«នាទីពីនេះពីនោះ» 
Thach Chanh Thy’s house under construction in afternoon of 29 January 2024.
About 2 hours later….
San Suwith with the Bro-Spencer-gifted pullover, before getting a reckless driving ticket on his way home from Borei Angkor on 1 Feb 2024.
01Feb/24

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 01.02.2024

«នាទីសន្ទនាតុមូល»​ដោយលោកថាច់ពីយ៉ា ណនហ៊ី ប៉ែនវ៉ាណូ & ប៊ុនឆន។ វគ្គទី ๑ ។
កំហឹងនៃកសិករ​និងអ្នកនេសាទ បារាំងឆេះពេញក្រុងប៉ារីស…ចុះកសិករនិងអ្នកនេសាទខ្មែរយើងដែលរដ្ឋាភិបាលកញ្ជះយួនឥតអើពើ​ហើយបណ្ដោយឲ្យយួនចូលមកដណ្ដើមដី​និងទីនេសាទអស់រលីងនោះ ចេះខឹងទេ?
๒–«នាទីទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA
ស្ដេចសីហនុថា​«យួនជាសត្វក្រពើ! វាជាក្រពើ!» តែព្រះអង្គភ្លើទៅជួយវា ចង់ឲ្យវាមាន​ «Réunification» ។
សូមជូនបទ «Can’t Help Falling in Love » ច្រៀងដោយ Elvis Presley ។
«នាទីនិទានចិន» រឿង «សាមកុក»
ពួកខាន់ធីគឺអាមាត្យកម្រៀវ បែរជាបានទទួលរង្វាន់យសសក្តិខណៈដែលអ្នកតស៊ូនឹងពួកចោរឈ្នួតក្បាលលឿងមិនបានអ្វីទៅវិញ៕
31Jan/24

កម្មវិធីផ្សាយ ថ្ងៃពុធ 31.01.2024

๑–«នាទីសាសនាសាកល ៖ សាសនាឥស្លាម»​ សូមបន្តអានសៀវភៅ «មគ្គុទ្ទេសក៍មូស្លីមថ្មី» របស់លោកហ្វាហាទ សាឡិម ពិន ហ៊ូម៉ាម។
រដូវបួសនៅខែរ៉ាម៉ាដនហាមបរិភោគអាហារពេលថ្ងៃ។
๒–«នាទីជួបនឹងបណ្ឌិតអាំងជូលាន» បរិយាយអំពីរឿងព្រះគោព្រះកែវដែលជាប់ពាក់ព័ន្ធនឹងជំនឿរបស់ខ្មែរ-សៀម-លាវ។
ព្រះគោនិងព្រះកែវមានមែនឬទេ? វគ្គ ១​ ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងរបស់​ Teresa Teng ឈ្មោះ «月亮代表我的心 ឬ ព្រះច័ន្ទតំណាងឱ្យបេះដូងរបស់ខ្ញុំ»
តាមដោយការប្រគំពីយ៉ាណូបទ «ព្រះច័ន្ទតំណាងឲ្យបេះដូងរបស់ខ្ញុំ» សម្ដែងដោយអ្នកលេងពីយ៉ាណូល្បីជនជាតិញិវហ្ស៊ីឡឹនលោក Carl Doy ។​
๔–«នាទីសុខភាពយើង»
ចាក់Stem Cells បណ្ដុះឆ្អឹងទន់សន្លាក់ក្បាលជង្គង់។
๕–«នាទីពីនេះពី័នោះ»
នៅឆ្នាំ ๑๙๔๖ មានចលនាតស៊ូខ្មែរឥស្សរៈខ្លះ ឧបត្ថម្ភគាំទ្រដោយពួកវៀតមិញ និងខ្លះទៀតឧបត្ថម្ភគាំទ្រដោយពួកថៃ៕
30Jan/24

កម្មវិធីផ្សាយ ថ្ងៃអង្គារ 30.01.2024

๑–«នាទីពាក្យបរទេសនៅក្នុងវចនានុក្រមខ្មែរ» រៀបរៀងដោយលោកនួនសុខវ៉ាងពីក្រុង Norcross រដ្ឋ GA ដោយលោកនឹងលើកយកពាក្យបរទេសដែលមានចុះផ្សាយក្នុងវចនានុក្រមសម្ដេច​ជួនណាត​មកជំរាបដល់វគ្គទី ๖ ។
๒–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់លោក Nayan Chanda​ អ្នកកាសែតឥណ្ឌា បកប្រែជាខេមរភាសាដោយ​លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ๘๕ ​។
នៅឆ្នាំ ๑๙๗๘ យួនលុកលុយកម្ពុជាដែលពេលនោះខ្មែរក្រហមប៉ុលពតជាកូនជឹងរបស់ចិន។
មេដឹកនាំចិន​តេងស៊ាវភីង ថាត្រូវតែឲ្យមេរៀនយួនព្រោះតែភាពក្រអឹតក្រទមរបស់វា។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងកន្ទ្រឹមខ្មែរសុរិន្ទឈ្មោះ «ក្របីជល់ចេក» ច្រៀងដោយស្មៀនឆៃភឹមផាជាចម្រៀងប្រភេទអាសអាភាសបើគ្រលាស់។
๔–«នាទីពីនេះពី័នោះ»
ផ្ទះលោកថាច់ចន្ធីកំពុងកសាង
ផ្ទះក្មួយថយ កប៉ា ថែមយ៉ខាងមុខ។
ចលនាប្រឆាំងបារាំងសឺងង៉ុកថាញ់ ប៉ាចឈឺន ស៊ិមវ៉ា៕
29Jan/24

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 29.01.2024

๑–«នាទីអក្សរសាស្ត្រ» ថ្ងៃនេះសូមជូននាទីបកស្រាយអក្សរសាស្ត្រខ្មែរដោយសម្ដេចព្រះសង្ឃរាជជួនណាត ភាគ ๗ វគ្គទី ๒ ពន្យល់ពីការប្រើពាក្យខ្មែរផ្សេងៗ ឲ្យបានត្រឹមត្រូវ។
๒–«នាទីសៀវភៅខ្មែរ » រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”) ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃ​​និងអានបញ្ចូលសម្លេងដោយលោកវីរៈ វ៉ារ៉ានី​នៃក្រុមព្រះសុរិយា។
វគ្គទី ๒๔ «ខ្ញុំនាំប្រពន្ធកូនខ្ញុំរត់ចេញពីភូមិ តែជួបរឿងស្មានមិនដល់»​
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «ខាវអ៊ីដាងដួងចិត្ត» របស់លោក កែវ ស៉ាវ៉ាត់​លើកយកមកច្រៀងឡើងវិញដោយអ្នកស្រីហិនទ្រី ហៅអ្នកម្ដាយ នៅខេត្តឧត្តរមានជ័យ។ លោកអ្នកនាងណាស្រឡាញ់សម្លេងអ្នកស្រីនេះហើយប្រាថ្នាជូនរង្វាន់ខាន់ខៅដល់គាត់សូមទាក់ទងគាត់ដោយត្រង់តាមរយៈទូរស័ព្ទលេខ ๐๙๗-๒๑๐-๑๓๓๑ ឬ ABA អ្នកម្ដាយ ๕๐๐-๕๐๔-๒๕๐។

๔–«នាទីសុខភាពយើង»

យើងចាស់ៗអស់ហើយ គួរដឹងអំពីតិចនិកថែទាំភ្នែកឲ្យនៅភ្លឺ មានសុខភាពល្អ។
28Jan/24

កម្មវិធីផ្សាយថ្ងៃអាទិត្យ 28.01.2024

๑–«នាទីសំបូរិន្ទសម្ភាសកេងវ៉ាន់សាក់» អំពីព្រលឹង ​ឬអត្តសញ្ញាណខ្មែរ​ ក្នុងទស្សនៈរបស់លោកសាស្ត្រាចារ្យ។
នៅក្នុងវគ្គទី​ ๒๒ នៃបទសម្ភាសន៍នេះលោកសាស្ត្រាចារ្យបន្តពន្យល់អំពី​ការសាងសង្គមគ្រួសារ​ដែលរីកធំធាត់ជាប្រទេសជាតិតាមរយៈសាមគ្គីធម៌ ឬការព្រួតដៃគ្នា។
๒–«នាទីនិទានចិនរឿង សាមកុក» ភាគ ๕ ណែនាំឲ្យស្គាល់ អ្នកក្លាហានម្នាក់ទៀតឈ្មោះស៊ុនជានដែលអាចបង្ក្រាបក្រុមចោរបានដោយកម្លាំងរបស់ខ្លួនតែម្នាក់ឯង។
ចម្រៀងចិនម៉ុងហ្គោលីឈ្មោះ «បង្គោលសេះ» ច្រៀងដោយនាងស្អីក៏មិនដឹងផងទេ។
๔–«នាទីពីនេះពីនោះ»
Trump ត្រូវក្រុមប្រឹក្សាតុលាការសម្រេចឲ្យសងជម្ងឺចិត្តដល់អ្នកស្រី E. Jean Carroll ជាប្រាក់ទាំងអស់ ๘๓.๓ ​លានដុល្លារ! ​តើលោកយាយនឹងបានទេលុយហ្នឹងព្រោះ Trump​ នឹងឧទ្ធរសាទុក្ខ?
ម្យ៉ាងទៀតចៅក្រមសាលាដំបូង Lewis Kaplan និងមេធាវី Roberta Kaplan — មិនជាប់សាច់ញាតិគ្នាទេ — របស់ដើមចោទ E. Jean Carroll ​ធ្លាប់ជាគ្រូនិងសិស្សហើយជាសហការីនៅក្រុមហ៊ុនច្បាប់ជាមួយគ្នា ខ្លាចសាលាឧទ្ធរណ៍គេទាត់សាលក្រមចោល​លើគោលការណ៍ «ទំនាស់ផលប្រយោជន៍» នោះអី។
ថ្ងៃ ๑๗ មេសា​ ๑๙๗๕ ជាថ្ងៃបរាជ័យរបស់សាធារណរដ្ឋខ្មែរ​តែជាថ្ងៃជ័យជំនះរបស់បក្សខ្មែរក្រហម។
ខ្មែរក្រហមចូលរំដោះភ្នំពេញ
ទាហានសាធារណរដ្ឋដាក់អាវុធលើកទង់ស។
ចេញឲ្យអស់! ខ្មែរក្រហមបានត្រៀមបណ្ដេញអ្នកក្រុងឲ្យទៅនៅស្រុកស្រែតាមទ្រឹស្ដីម៉ៅសេទុងជាស្រេចទៅហើយ។
ថ្ងៃជ័យជំនះជាការឈានទៅទៅរកនរកលោកិយ។
ចាប់ផ្ដើមបណ្ដេញប្រជាជនចេញពីភ្នំពេញ។
ទៅណា?
ទុកឲ្យភ្នំពេញក្លាយជាទីក្រុងខ្មោចជិត​๔ ឆ្នាំ៕
27Jan/24

កម្មវិធីផ្សាយថ្ងៃសៅរ៍ 27.01.2024

๑–«នាទីសៀវភៅខ្មែរ» រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”) ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃ​។
វគ្គទី ๒๓ «ខ្មែរក្រហមសម្លាប់ស៊ីម នៅក្នុងព្រៃជ្រៅមួយដោយសំងាត់បំផុត» បញ្ចូលសម្លេងដោយលោកវីរៈ វ៉ារ៉ានី​នៃក្រុមព្រះសុរិយា។
๒–«នាទីចំណេះដឹងទូទៅ» រៀបរៀងដោយអ្នកស្រី ស៊ានកេត្យានៅប្រទេសបារាំង ថ្ងៃនេះសូមជូនអំណានសៀវភៅរឿង «គុកនយោបាយ»​ របស់លោកប៊ុណ្ណ ច័ន្ទ-ម៉ុល។
វគ្គទី ๒๙ ៖ លោកប៊ុណ្ណ ច័ន្ទម៉ុលដែលជាអ្នកទោសនយោបាយនៅគុកកោះត្រឡាចបានឡើងដាល់នឹងជើងឯកប្រដាល់យួនហើយឈ្នះកំពូលអ្នកប្រដាល់យួន​យ៉បាតុងដែលជាជើងឯកលើទឹកដីឥណ្ឌូចិនទាំងមូលនោះទៅទៀត។
๓–«នាទីតន្ត្រីប្រចាំថ្ងៃចុងសប្ដាហ៍»
សូមជូនចម្រៀងជ្រើសរើសដោយអ្នកស្រីខោលមុំ នៃក្រុង Columbus រដ្ឋ Ohio ។
๔–«នាទីសុខភាពយើង»
និយាយពីគុណសម្បត្តិរបស់វីតាមីន បេ-9 (អាស៊ីដហ្វូលិក) និង បេ-12 (Cobalamin) ។

๕–«នាទីពីនេះពីនោះ»

តុលាការក្រុងញិវយ៉កកាត់ក្ដីឲ្យ Trump សងជម្ងឺចិត្តអ្នកស្រី E. Jean Carroll អាយុ​ ๘๐ ឆ្នាំជាប្រាក់ ๘๓.๓ លានដុល្លារពីបទបង្ខូចកិត្តិយសអ្នកស្រី។ Trump ​ថារឿងនេះត្រូវតែឧទ្ធរណ៍។
Monique Izzi និង Mom Pom Peang​ ដែលបានជួយ «អាធុល» ឲ្យក្លាយជា «Le Prince Rouge» ដូចព្រះរាជបំណង៕
26Jan/24

កម្មវិធីផ្សាយថ្ងៃសុក្រ 26.01.24

๑–«នាទីព្រះពុទ្ធសាសនា​»
ទេសន៍កំផ្លែងរបស់លោកតាស៊ុច​និយាយពីស្រីៗខ្លះចូលចិត្តទូរស័ព្ទរកលោកសង្ឃ។
๒–«នាទីទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនីសូតាដែលថ្ងៃនេះលោកនឹងបន្តអានសំណេររបស់លោកទៀងណារិទ្ធឈ្មោះ «មហាគ្រោះជាតិខ្មែរ»​ ។
វគ្គទី ๓๗ សូមបន្តរៀបរាប់ពីការប្រើក្រុមបងតូចបងធំ យុវជនឧក្រឹដ្ឋសម្ងាត់ SOY និងបណ្ដាញក្រៅច្បាប់ផ្សេងៗដើម្បីកម្ចាត់អ្នកដែលប្រឆាំងបក្សកាន់អំណាចរបស់ហ៊ុនខ្វាង ពួកកាកមនុស្សដឹកនាំដោយ​ ជាសុផារ៉ា កែនចំរើន​ ជាដើម។
​๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងសម័យមុនរបបបិសាចរបស់ខ្មែរក្រហមមួយបទឈ្មោះ «ទូរស័ព្ទច្រឡំលេខ» ច្រៀងដោយលោកមាស​សាម៉ន និងអ្នកស្រី រស់ សេរីសុទ្ធា។
๔–«នាទីពីនេះពីនោះ» 
ផែនការពូទិនវាយប្រហារប្រទេសនៃអង្គការណេតូនៅឆ្នាំ ๒๐๒๕ ។
ប្រធានាធិបតីតៃវ៉ាន់ទាំងចាស់ទាំងទើបនឹងជាប់ឆ្នោតថ្មី មិនព្រមបង្រួបបង្រួមជាមួយចិនកុម្មុយនីស្តដាច់ខាត។
ធម្មិកព្រហ្មប្រាប់ពីវិធីធ្វើដាយណាម៉ៃថ៍ដោយខ្លួនឯងយកតាមយូធូប «How To Make A Dynamite» ។
បុរីអង្គរនឹងសាងរូបសំណាកលោកសឺងង៉ុកថាញ់ឬអត់? រៃអង្គាសប្រាក់បានលុយប៉ុន្មាន?
25Jan/24

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 25.01.2024

๑–«នាទីទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA
ពលករខ្មែរទៅធ្វើការនៅថៃពេលត្រូវគេអញ្ជើញឲ្យត្រឡប់មកស្រុកវិញ។
ឪពុកម្ដាយទៅរកលុយនៅស្រុកគេ កូនៗឆាប់មានឱកាសបានធ្វើខ្លួនជាមនុស្សពេញវ័យ។
๒–«នាទីនិទានចិន» រឿង «សាមកុក»
ភាគ ๔ ៖ លិវប៉ី និងប្អូនរួមសម្បថ​យកអាសាចេញច្បាំងនឹងក្រុមចោរឈ្នួតក្បាលលឿង។
៣–«នាទីតន្ត្រីប្រចាំថ្ងៃ» 
សូមជូនបទ «វាសនាអង្គរ» ច្រៀងដោយលោកកុយវណ្ណា​ពីប្រទេសបារាំង។
៤–«នាទីសុខភាពយើង»
តុលាការនៅក្រុង LA សម្រេចថា កោសិកាដើមយកពីខ្លាញ់អ្នកជម្ងឺមិនមែនជាឱសថទេ ដូច្នេះ FDA មិនអាចហាមមិនឲ្យគេប្រើសម្រាប់ព្យាបាលជម្ងឺបានឡើយ។
ការចាក់ Stem Cells យកពីខ្លាញ់ក្បាលពោះដើម្បីព្យាបាលមហារីកសួត។
៥–«នាទីពីនេះពីនោះ»
មេខ្មែរឥស្សរៈខ្លះដែលស្គាល់ដូចជា​ហង្សធុនហាក់ សឺងង៉ុកថាញ់ កៅតក់ ចន្ទរង្សី សឺងង៉ុកមិញ ។ល។
ខ្មែរក៏ធ្លាប់តស៊ូប្រឆាំងអាណានិគមបារាំងយ៉ាងប្ដូរផ្ដាច់ដែរ៕