27May/24

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 27.05.2024

๑–«នាទីអក្សរសាស្ត្រខ្មែរ» ថ្ងៃនេះសម្ដេចព្រះសង្ឃរាជជួនណាត
ជោតញ្ញាណោ នឹងបកស្រាយអក្សរសាស្ត្រខ្មែរក្នុងភាគ ๑๐ វគ្គ
ទី ๔/๒ -ពន្យល់អំពីការប្រើពាក្យខ្មែរផ្សេងៗ ដូចជាពាក្យថា​
«ហេង» ​និង «​ស៊យ» ជាដើម។
๒–«នាទីសៀវភៅខ្មែរ » សូមជូនបទសម្ភាសន៍របស់លោក​វីរៈ
វ៉ារ៉ានីនៃក្រុមព្រះសុរិយាជាមួយលោកពិន​យ៉ាថៃនៃសៀវភៅ 
«ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son”) ដែល
លោកពិន យ៉ាថៃ​បាននិពន្ធឡើងហើយអានបញ្ចូលសម្លេង
ដោយលោកវីរៈ វ៉ារ៉ានី​នៃក្រុមព្រះសុរិយាទើបនឹងចប់ទៅកាល
ពីសប្ដាហ៍មុន។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនភ្លេងកន្ទ្រឹមខ្មែរសុរិន្ទមួយបទច្រៀងនិងកូតទ្រដោយ
ឆែម ធីរជ័យ នៃវង់មរតកមេឌៀ។
«នាទីសុខភាពយើង» 
ថ្ងៃនេះសូមនិយាយអំពីជន្ងឺឫសដូងបាត តើអាចព្យាបាល
បានដោយវិធីណា?
๕–«នាទីពីនេះពីនោះ» 
គណៈអធិបតីនៃសវនាការ ការពិនិត្យឡើងវិញជាសាកលតាម
កាលកំណត់ UPR លើកទី ๔๖ នៅក្រុងហ្សឺណែវប្រទេសស្វិស។
តំណាងរដ្ឋាភិបាល​ហ៊ុនសែន-ហ៊ុនម៉ាណែតទៅឆ្លើយតបនឹង
ការដេញដោលរបស់អ.ស.ប.នៅក្រុងហ្សឺណែវ៕
26May/24

កម្មវិធីផ្សាយថ្ងៃអាទិត្យ 26.05.2024

๑–«នាទីលោកសំបូរិន្ទសម្ភាសសាស្ត្រាចារ្យកេង
វ៉ាន់សាក់» អំពីព្រលឹង​ឬអត្តសញ្ញាណខ្មែរ វគ្គទី ๔๐ ។
អត្ថន័យប្រាសាទខ្មែរដែលជាមេ​ ជានាងគង្ហីង
-ព្រះធរណី ឡោមព័ទ្ធដោយបា គឺទឹកឬក្រពើ។
ប្រាសាទ​«មេបូន» ហាក់ដូចជាអណ្ដែតទឹកនៅ
កណ្ដាលបារាយណ៍ខាងលិច។
ប្រាសាទនគរវត្ត​ឬ«ព្រះពិស្ណុលោកា»​ក៏ព័ទ្ធជុំវិញ
ដោយគូទឹកហាក់ដូចអណ្ដែតនៅកណ្ដាលសាគរ។
«នាទីនិទានចិនរឿង សាមកុក» 
ភាគទី   លីវប៉ី បានសម្រេចចិត្តជួយថាវ​ឈាន​
និង​ខុងរ៉ុង តស៊ូប្រឆាំងឆាវឆាវដែលប្រាថ្នាសង
សឹកឲ្យឳពុកឆាវសុងដែលត្រូវកូនចៅរបស់ថាវ
ឈានសម្លាប់។

«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនចម្រៀងអាពាហ៍ពិពាហ៍មួយបទឈ្មោះ
«ស្រណោះថ្ងៃការ» ច្រៀងដោយណូយ​វ៉ាន់ណេត។
๔–«នាទីពីនេះពីនោះ» 
តុលាការយុតិ្តធម៌អន្តរជាតិ ICJ បញ្ជាឲ្យ​ អ៊ីស្រាអែល
ឈប់វ៉ៃតំបន់ហ្កាហ្សារបស់ប៉ាឡេស្ទីន។
ក្រុមសាធារណរដ្ឋខ្មែរទី ๒ អំពាវនាវរកសមាជិក
សកម្ម៕
25May/24

កម្មវិធីផ្សាយថ្ងៃសៅរ៍ 25.05.2024

១–«នាទីវប្បធម៌ខ្មែរ» រៀបរៀងដោយលោកម៉ីសុភីនៅក្រុងលីយ៉ុងប្រទេសបារាំង
ថ្ងៃនេះលោកនឹងលើកយកទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរសម័យអង្គរដ៏រុងរឿង ដូចដែលមន្ត្រីទុតចិនលោកជូតាខ្វាន់បានទៅឃើញនៅចុងសតវត្សទី ๑๓ មកជំរាប។
–«នាទីនិទានចិន» រឿង «សាមកុក»
ភាគទី ๓๘ ខុងរ៉ុងបាន អ្នកក្លាហាន​តៃឈីហ្សឹជួយនាំសារទៅសុំជំនួយពី លិវប៉ី មកច្បាំងបណ្ដេញពួកចោរឈ្នួតក្បាលលឿង។
«នាទីតន្ត្រីប្រចាំថ្ងៃ្ងចុងសប្ដាហ៍»
សូមជូនចម្រៀងជ្រើសរើសដោយអ្នកស្រីខោលមុំ នៃក្រុង Columbus រដ្ឋ Ohio គឺបទមាតុភូមិខ្ញុំអើយច្រៀងដោយអ្នកនាងទូចស៊ុននិច​និង​មួយបទទៀតជាចម្រៀងស្នេហាជាតិច្រៀងដោយលោក​ថាច់ថេវិន។
«នាទីសុខភាពយើង»
ការហាត់ប្រាណនៅ Gym ជាវិធីជួយប្រោសលិង្គឲ្យមានជីវិតជីវ៉ាឡើងវិញព្រោះវានឹងជួយបង្កើនសារធាតុ Nitric Oxide ក្នុងខ្លួនមនុស្សយើង។
24May/24

កម្មវិធីផ្សាយថ្ងៃសុក្រ 24.05.24

๑–«នាទីព្រះពុទ្ធសាសនា​»
សូមអញ្ជើញស្ដាប់ធម្មទេសនាបកស្រាយអំពីប្រវត្តិនៃពិធីក្រុងពាលី សម្តែងដោយព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ សមាជិកថេរសភាសង្ឃ ជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយក និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ ខេត្តសៀមរាប។ 
๒–«នាទីទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនីសូតាដែលថ្ងៃនេះលោកនឹងបន្តអានសំណេររបស់លោកទៀងណារិទ្ធឈ្មោះ «មហាគ្រោះជាតិខ្មែរ»​ ។
វគ្គទី ๕๔ និយាយអំពីអំពើទ្រូស្តមិត្តរបស់​រិច្ឆាត គិរីគិម​ អនុប្រធានក្រុមតស៊ូប្រឆាំង​ហ៊ុនសែន​គឺចលនាអ្នកតស៊ូខ្មែរដើម្បីសេរីភាព ​ឬកងទ័ពសេរីជាតិកម្ពុជា ហៅ កាត់ថា CFF​ របស់ឈុនយ៉ាសិទ្ធ​ដោយ ​រិច្ឆាត គិរីគិម​ បានលក់ការសម្ងាត់ស្ដីពីការប៉ុនប៉ងធ្វើរដ្ឋប្រហារ​ទម្លាក់​ហ៊ុនសែននៅខែវិច្ឆិកាឆ្នាំ ๒๐๐๐ ​ឬនិយាយម្យ៉ាងទៀត ហ៊ុនសែនបានបោក រិច្ឆាត​ គិរី គិមឲ្យលេងល្ខោនធ្វើរដ្ឋប្រហារដើម្បីឲ្យហ៊ុនសែនប្រមូលចាប់ពួកនាយទាហានប្រឆាំងនឹងខ្លួន ក្នុងតម្លៃ ๑.๕ លានដុល្លារ ​តែរិច្ឆាត​គិរីគិមក៏ត្រូវហ៊ុនសែនចាប់ដាក់គុកព្រៃសដូចគេឯងដែរហើយក៏បាន​ស្លាប់ក្នុងគុក​២០ឆ្នាំក្រោយមកដោយសារជម្ងឺកូវិដ-๑๙។
«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ​ «ប្រស្នា ๔ ខ» ច្រៀងដោយ អ្នកនាង​ទូចស្រីនិច​និង​លោក​អ៊ាងស៊ីថុល។
๔–«នាទីប្រវត្តិសាស្ត្រខ្មែរសហសម័យពី ๑๘๖๓ ដល់ បច្ចុប្បន្នកាល»​ របស់លោកវ៉ាន់ឌី កាអុន អានជូនស្ដាប់ដោយលោកគិម​ប៊ុនស៊ន់ ពីប្រទេសបារាំង ។
វគ្គទី ๑๙ ៖ ​ស្ដីពីបញ្ហាសេដ្ឋកិច្ចដែលធ្លាក់ចុះព្រោះតែនយោបាយជាតូបនីយកម្មរបស់ខៀវសំផន​និង​ការផ្ដាច់ជំនួយយោធានិងសេដ្ឋកិច្ចអាមេរិកនៅឆ្នាំ ๑๙๖๓។
«នាទីពីនេះពីនោះ» 
អ្នកសង្កាត់ Bronxនៃបុរី New York ​ដែលធ្លាប់តែគាំទ្របក្សប្រជាធិបតេយ្យ នាំគ្នាមកស្វាគមន៍ Donald Trump យ៉ាងកុះករ​កាលពីល្ងាចថ្ងៃព្រហស្បតិ៍។
ឃើញមនុស្សទៅទទួល Donald Trump ច្រើនសន្ធឹកសន្ធាប់ ពួកបក្សប្រជាធិបតេយ្យនាំគ្នាព្រួយចិត្ត។
អាមេរិកាំងនៅសង្កាត់ Bronx នៃបុរីញិវយ៉កចេញមកស្វាគមន៍ត្រាំដែលមកបង្ហាញខ្លួននៅក្នុងទឹកដីពួកបក្សប្រជាធិបតេយ្យជាលើកដំបូងយ៉ាងច្រើនកុះករ។
លោកឈុនយ៉ាសិទ្ធ «ឧទ្ទាមដោយចៃដន្យ» ត្រូវអាមេរិកសម្រេចទោសឲ្យជាប់គុករហូតមួយជីវិតដោយគ្មានសិទ្ធិសុំដោះលែងមុនកាលកំណត់គឺស្លាប់បានឡើយ៕
23May/24

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 23.05.2024

๑–«នាទីទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA
ស្ដីពីតម្លៃនៃជីវិត…មនុស្សជាសត្វដ៏ប្រសើរ​ដឹងខុសដឹងត្រូវមានសេចក្ដីក្លាហាន ហ៊ានតស៊ូម្ដូរស្លាប់រស់ដើម្បីសេរីភាព​​។ រូបថតកងនារីក្លាហានក្នុងឱកាសបុណ្យឯករាជ្យកាលពីឆ្នាំ ๑๙๖๒ ។
«នាទីសៀវភៅខ្មែរ» រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”) ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃ​​និងអានបញ្ចូលសម្លេងដោយលោកវីរៈ វ៉ារ៉ានី​នៃក្រុមព្រះសុរិយា។
វគ្គទី ๕๗ (ភាគបញ្ចប់) «ក្រុមគ្រួសារ សាច់ញាតិខ្ញុំតិចណាស់ដែលមានជីវិតរស់រាន ក្រោយថ្ងៃ ๗ មករា» ។
«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនចម្រៀងស្ដីពីខ្មែរក្រោមមួយបទឈ្មោះ «៤៤វត្តនិគមថ្កូវ» ច្រៀងដោយអ្នកនាង អឿន ស្រីមុំ។
«នាទីពីនេះពីនោះ»  ថ្ងៃនេះសុំឈប់មិនធ្វើពីនេះពីនោះមួយថ្ងៃ។
22May/24

កម្មវិធីផ្សាយ ថ្ងៃពុធ 22.05.2024

๑–«នាទីសាសនាសាកល ៖ សាសនាឥស្លាម»​ សូមបន្តអានសៀវភៅ «មគ្គុទ្ទេសក៍មូស្លីមថ្មី» របស់លោកហ្វាហាទ សាឡិម ពិន ហ៊ូម៉ាម។
ចំពូក ๑๐ ៖ រចនាសម្ព័ន្ធគ្រួសារជនមូស្លិម។
๒–«នាទីជួបនឹងបណ្ឌិតអាំងជូលាន» សូមជូនបាឋកថាស្ដីពី ភពអមនុស្ស​​​ក្នុងជំនឿខ្មែរ ដោយនរវិទូ អាំង ជូលាន។​
វគ្គទី ๓ ស្ដីពីប្រេតដែលមាន​๑๒ ប្រភេទក្នុងជំនឿខ្មែរ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «ប្រុសល្អភ្លេចខ្ញុំ» ច្រៀងដោយអ្នកស្រី មាសសុម៉ាលី។ 
๔–«នាទីសុខភាពយើង» 
ចាក់ PRP សមា្រប់ព្យាបាលជម្ងឺឈឺក្បាលជង្គង់។
ចាក់ PRP សមា្រប់ព្យាបាលជម្ងឺ ED ឬរោគលិង្គមរណៈ​. ការចាក់បែបនេះគេហៅ P-Shots សម្រាប់ប្រុសៗ និង​ O-Shots សម្រាប់ស្រីៗ។
๕–«នាទីពីនេះពីនោះ»  
ជនជាតិអ៊ីរ៉ង់ចេញមកកាន់ទុក្ខឲ្យប្រធានាធិបតី Ebrahim Raisi​ ដែលបានស្លាប់ក្នុងឧបទ្ទវហេតុឧទ្ធម្ភាគចក្រធ្លាក់​កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។
លោកស៊្រុនស៊្រន​ដែលល្បងខ្វាងបានព្រមានមិនឲ្យធ្វើខ្លួនជាគ្រូបង្រៀនអំពីកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស​អធិប្បាយអំពីគុណវិបត្តិ ๓ ប្រការនិងគុណសម្បត្តិ ๓ ​ប្រការរបស់ព្រែកជីកហ៊្វូណន់៕
21May/24

កម្មវិធីផ្សាយ ថ្ងៃអង្គារ 21 .05.2024

๑–«នាទីពាក្យបរទេសនៅក្នុងវចនានុក្រមខ្មែរ» រៀបរៀងដោយលោកនួនសុខវ៉ាងពីក្រុង Norcross រដ្ឋ GA ដោយលោកនឹងលើកយកពាក្យបរទេសដែលមានចុះផ្សាយក្នុងវចនានុក្រមសម្ដេច​ជួនណាត​មកជំរាបដល់វគ្គទី ๒๒ ។
๒–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់លោក Nayan Chanda​ អ្នកកាសែតឥណ្ឌា បកប្រែជាខេមរភាសាដោយ​លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ๑๐๐ ​។
យួនបានត្រៀមការវាយលុកកម្ពុជានៅខែធ្នូ ๑๙๗๘ យ៉ាងយូរមុននោះ ថែមទាំងបានពិគ្រោះជាមួយចិនទៀតផង នេះបើតាមសម្ដីលោក​ណាយ៉ាន់​ចាន់ដា។​​ សូមកុំភ្លេចថាថ្វីបើមានការប៉ះទង្គិចគ្នាជាមួយយួន​ តែចិននៅតែគិតថាយួនជិតស្និទ្ធនឹងខ្លួនជាងពួកខ្មែរក្រហមឆ្ងាយណាស់។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងមនោសញ្ចេតនាមួយបទឈ្មោះ «គូព្រេង» ច្រៀងដោយដួង វីរៈសិទ្ធ & មាស សុខសោភា។

๔–«នាទីប្រវត្តិសាស្ត្រខ្មែរសហសម័យពី ๑๘๖๓ ដល់ បច្ចុប្បន្នកាល»​ ផ្អែកលើសៀវភៅប្រវត្តិសាស្ត្រខ្មែររបស់លោក​វ៉ាន់ឌី កាអុន និងអានជូនស្ដាប់ដោយលោកគិម​ប៊ុនស៊ន់ ពីប្រទេសបារាំង។

វគ្គទី ๑๘ ស្ដីពីប្រជាមតិគាំទ្រសម្ដេចសីហនុជាប្រមុខរដ្ឋនៅឆ្នាំ ๑๙๖๐ ។
๕–«នាទីពីនេះពី័នោះ»
លោកសមរង្ស៊ីថាព្រែកជីកហ៊្វូណន់គឺជាព្រែកជីកវិញតេទី ๒ ។ យួនកាត់យកតំបន់ចំពុះសេកបានយ៉ាងងាយ៕
20May/24

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 20.05.2024

๑–«នាទីអក្សរសាស្ត្រខ្មែរ» ថ្ងៃនេះសម្ដេចព្រះសង្ឃរាជជួនណាត ជោតញ្ញាណោ នឹងបកស្រាយអក្សរសាស្ត្រខ្មែរក្នុងភាគ ๑๐ វគ្គទី ๔ ពន្យល់អំពីការប្រើពាក្យខ្មែរផ្សេងៗ ឲ្យបានត្រឹមត្រូវ។

๒–«នាទីសៀវភៅខ្មែរ » រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”) ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃ​​និងអានបញ្ចូលសម្លេងដោយលោកវីរៈ វ៉ារ៉ានី​នៃក្រុមព្រះសុរិយា។

វគ្គទី ๕๖ «ខ្ញុំបានរួចផុតពីក្រញ៉ាំបិសាចអាវខ្មៅហេីយ» ​។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនភ្លេងកន្ទ្រឹមមួយបទសម្ដែងដោយក្រុមយុវជនខ្មែរសុរិន្ទ។
«នាទីសុខភាពយើង» 
ពិធីព្យាបានជម្ងឺញ័រដៃញ័រជើង Parkinson’s Disease ។
๕–«នាទីពីនេះពីនោះ» 
ឧទ្ធម្ភាគចក្រប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi ធ្លាក់នៅតំបន់ខាងជើងនៃប្រទេស។ ស្លាប់អ្នកដំណើរទាំង​ ๙ នាក់។
យោងតាមលទ្ធផលនៃការស្ទង់មតិចុងក្រោយ Trump បានទទួលការគាំទ្រពីអ្នកធ្លាប់គាំទ្រ Biden ជាច្រើនទៅទៀត។
19May/24

កម្មវិធីផ្សាយថ្ងៃអាទិត្យ 19.05.2024

๑–«នាទីលោកសំបូរិន្ទសម្ភាសសាស្ត្រាចារ្យកេងវ៉ាន់សាក់» អំពីព្រលឹង​ឬអត្តសញ្ញាណខ្មែរ វគ្គទី ๓๙ ។
ខ្មែរនិយមលេខ ๒ = សត្វក្រពើ​និងនាងគង្ហីង = ទឹក​និង​ដី​ហើយនិងលេខ ๕ = មេ ​បា ​តា ព្រះ ចៅ = ប្រាសាទជ្រុងទាំង ๔ + ប្រាសាទកណ្ដាល។
«នាទីនិទានចិនរឿង សាមកុក» 
ភាគទី   ឆាវឆាវឆេះដុំព្រោះមនុស្សរបស់ថាវឈានដែលចង់ចងស្ពានមេត្រីជាមួយឆាវឆាវបែរជាទៅសម្លាប់ ឆាវសុង ឳពុកឆាវឆាវទៅវិញ។
«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនចម្រៀងអាមេរិកាំងមួយបទឈ្មោះ «Always Remember Us This Way» (ចូរចាំរឿងរបស់យើងបែបហ្នឹងជានិច្ច) តែងនិងច្រៀងដោយ Lady Gaga 🌹
ចម្រៀង «Always Remember Us This Way» របស់ Lady Gaga ដដែលតែប្ដូរចង្វាក់ឲ្យលឿនសម្រាប់ពួករាំថត TikTok ។
๔–«នាទីពីនេះពីនោះ» 
រូបថតលោកព្រឹទ្ធាចារ្យ​អ៊ូជានអ៊ី​ហៅង៉ោរី (ស្លៀកសពាក់សឈរនៅកណ្ដាលជាប់នឹងលោកទីប្រឹក្សាអាវុសោ យសសារុន មានលោកប្រធានសមគមខ្មែរកម្ពុជាក្រោម ថាច់ង៉ុកថាច់ នៅចុងជួរខាងស្ដាំរបស់អ្នកអាន និងលោកមេជាងគិមថាញ់អ្នកសាងបុស្បុកនៅចុងជួរខាងឆ្វេង) ថតពេលសម្ពោធបុស្បុកលោកចៅហ្វាយសឺងគុយកាលពីខែមិថុនា​ ๒๐๒๓៕
18May/24

កម្មវិធីផ្សាយថ្ងៃសៅរ៍ 18.05.2024

១–«នាទីវប្បធម៌ខ្មែរ» រៀបរៀងដោយលោកម៉ីសុភីនៅក្រុងលីយ៉ុងប្រទេសបារាំង
ថ្ងៃនេះលោកនឹងរៀបរាប់អំពីពិធីបុណ្យផ្សេងៗក្នុងទំនៀមព្រហ្មញ្ញសាសនានៅកម្ពុជាសម័យបុរាណ។
–«នាទីនិទានចិន» រឿង «សាមកុក»
ភាគទី ๓๖ សំណើចចំអកព្រហ្មលិខិតរបស់ឆាវឆាវ ដែលក្រោយបានជ័យជំនះលើការបះបោរម្ដងទៀតរបស់ពួកចោរឈ្នួតក្បាល លឿងហើយ ក៏ត្រូវបានតែងតាំងជាឧត្តមសេនីយ៍ការពារទិសបូព៌ា។ ឆាវឆាវបានបង្រួបបង្រួមអ្នកតស៊ូពូកែៗ ឆ្លាតៗឲ្យមកនៅខាងខ្លួន។
«នាទីតន្ត្រីប្រចាំថ្ងៃ្ងចុងសប្ដាហ៍»
សូមជូនចម្រៀងជ្រើសរើសដោយអ្នកស្រីខោលមុំ នៃក្រុង Columbus រដ្ឋ Ohio គឺបទមាតុភូមិខ្ញុំអើយច្រៀងដោយអ្នកនាងទូចស៊ុននិច​និង​មួយបទទៀតជាចម្រៀងស្នេហាជាតិច្រៀងដោយលោក​ថាច់ថេវិន។
«នាទីសុខភាពយើង»
«នាទីពីនេះពីនោះ» 
ប្រធានក្រុមប្រឺក្សា ๒๓ តុលា ๑๙๙๑ អំពាវនាវឲ្យខ្មែរចូលរួមបង្កើត «សាធារណរដ្ឋខ្មែរ​​ ទី ๒ » ឡើង។
លោកព្រឹទ្ធាចារ្យ​អ៊ូជានអ៊ី​ឬង៉ោរីជូនពរឆ្នាំថ្មីឆ្នាំរោងឆស័ក!