16Jun/24

កម្មវិធីផ្សាយថ្ងៃអាទិត្យ 16.06.2024

๑–«នាទីលោកសំបូរិន្ទសម្ភាសសាស្ត្រាចារ្យកេងវ៉ាន់សាក់» អំពី
ព្រលឹង​ឬអត្តសញ្ញាណខ្មែរ
វគ្គទី ๔๓ បញ្ជាក់អំពីរៀងខ្មែរកើតពីសត្វត្រកួតរួចក្លាយជាក្រពើ
ដែលជាតំណាងនៃភាពពើលើគេលើឯង មុននឹងជួបនាង​គង្ហីង
ដែលជាតំណាងនៃទឹក​ = ថាមពល។
«នាទីនិទានចិនរឿង សាមកុក» 
ភាគទី ๔๔ ៖ កងទ័ពរបស់ឆាវឆាវវាយយកក្រុង​យ៉ានចូវបានពី
ពួកចោរជួតក្បាលសំពត់លឿង។
«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ «អូនស្រលាញ់តែបងមួយនាក់» ច្រៀងដោយអ្នកស្រី
ឡុង រតនា។
๔–«នាទីពីនេះពីនោះ» 
ខ្មាន់កាំភ្លើងដើរភ្ជង់អាវុធចូលមកបាញ់។
វាបាញ់បុរសពាក់អាវសដួលនៅពីមុខអង្គរក្សអាវខ្មៅ។
អ្នកកាន់ឆ័ត្រក្រហម​និងនារីរត់សំដៅទៅអគារយ៉ាងមិនគិតជីវិត
ខណៈដែលអង្គរក្សអាវខ្មៅជំពប់ជើងដួលអុកគូទ។
ក្រោយបាត់ផ្អើលអង្គរក្សរត់ត្រឡប់ទៅមើលជនរងគ្រោះដែលត្រូវ
បាញ់។
ខ្មាន់កាំភ្លើងជិះម៉ូតូចេញពីកន្លែងកើតហេតុធ្វើហាក់ដូចជាគ្មាន
អ្វីកើតឡើងសោះ។
លោកសមរង្ស៊ីថ្លែងជេររពួកក្បត់ជាតិនៅវេទិកាចលនាខ្មែរដើម្បី
ប្រជាធិបតេយ្យ នៅទីក្រុងលីយ៉ុងប្រទេសបារាំងថ្ងៃ ๘ មិថុនា ๒๐๒๔៕
15Jun/24

កម្មវិធីផ្សាយថ្ងៃសៅរ៍ 15.06.2024

១–«នាទីវប្បធម៌ខ្មែរ» រៀបរៀងដោយលោកម៉ីសុភីនៅក្រុង
លីយ៉ុងប្រទេសបារាំង
ថ្ងៃនេះលោកម៉ីសុភីនឹងលើកយកប្រក្រតិទិនអន្តរជាតិមក
ជំរាបមាន​ ប្រក្រតីទិន​ពួក Mayas​ ​Aztecs Incas នៅ​ Mexique
និងអាមេរិកកណ្ដាល​ និងប្រក្រតិទិនចិន ហ៊ិណ្ឌូ និងខ្មែរមក
នៅអាស៊ី។
–«នាទីនិទានចិន» រឿង «សាមកុក»
ចូលដល់់វគ្គទី๔๓ ពេលលីវប៉ីយល់ព្រមទទួលតំណែងជាស្ដេចត្រាញ់
គ្រប់គ្រង​តំបន់ស៊ូចូវដោយទ្រាំនឹងការអង្វរកររបស់អ្នកស្រុកស៊ូចូវ​
និងប្អូនរួមទឹកសំបថទាំង๒ គឺកួនអ៊ូនិងចាងហ្វេយពុំបាន។
«នាទីតន្ត្រីប្រចាំថ្ងៃ្ងចុងសប្ដាហ៍»
សូមជូនចម្រៀងជ្រើសរើសដោយអ្នកស្រីខោលមុំ នៃក្រុង Columbus
រដ្ឋ Ohio ។
គឺបទ «បេះដូងកូនខ្មែរ»​ច្រៀងដោយអ្នកនាងអូ រស្មី។
មួយបទទៀតឈ្មោះ «ស្រណោះដីខ្មែរ» ច្រៀងគូដោយសួស សងវាចា
និង អឿន ស្រីមុំ។
«នាទីសុខភាពយើង»
តើមនុស្សយើងគួរបរិភោគកាមប៉ុន្មានដងក្នុង​ ๑ សប្ដាហ៍? សូមស្ដាប់​
លោកវេជ្ជបណ្ឌិត​លី ចេងហ៊ុយ អធិប្បាយ។
๕–«នាទីពីនេះពីនោះ»
ប្រដាល់ដណ្ដើមពានរង្វានព្រះមហាក្សត្រថៃនៅបាងកក​ធឿនធារ៉ា
ពីព្រៃវែង​ឈ្នះបែកលើសៃយោក អ្នកប្រដាល់ប៉ូវថៅដៃជើងខ្លាំងសៀម។
ខ្មែររងគ្រោះអស់ផ្ទះអស់ដីដោយសារពួកមានអំណាចប្រើប៉ូលិស
ទាហានអាខ្វាងមកប្លន់យកឆៅៗ។ មានប្លង់រឹងប្លង់ទន់អីក៏
ឥតប្រយោជន៍ វាថាយក​គឺយក ប្រើកម្លាំងអូសចេញដូចសម្រាម
អ៊ីចឹង៕
14Jun/24

កម្មវិធីផ្សាយថ្ងៃសុក្រ 14.06.24

๑–«នាទីព្រះពុទ្ធសាសនា​»
អធិប្បាយអំពីពាក្យថា​ «ព្រះពុទ្ធសាសនា» ជាដេីម​ សម្តែងដោយ
សម្តេចព្រះព្រហ្មរតនមុនី​ ពិន​ សែម ចៅអធិការត្តរាជបូណ៌​ សង្កាត់​
សាលាកំរេីក​ ក្រុង/ខេត្ត​សៀមរាប។ 
๒–«នាទីទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនីសូតា
ដែលថ្ងៃនេះលោកនឹងបន្តអានសំណេររបស់លោកទៀងណារិទ្ធឈ្មោះ
«មហាគ្រោះជាតិខ្មែរ»​ ។
វគ្គទី ๕๗​ ៖ ​ដែលលោកនឹងបន្តពិពណ៌នាអំពីចរិតកាច សាហាវ
មហាគុំគួនរបស់អាខ្វាងចំពោះបុគ្គលណាដែលហ៊ានប្រឆាំងនឹងវា។
«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនចម្រៀងមនោសញ្ចេតនាមួយបទឈ្មោះ «អូនសែនមេត្តា»
ច្រៀងដោយអ្នកនាងទូចស៊ុននិច។
๔–«នាទីប្រវត្តិសាស្ត្រខ្មែរសហសម័យពី ๑๘๖๓ ដល់ បច្ចុប្បន្នកាល»
របស់លោកវ៉ាន់ឌី កាអុន អានជូនស្ដាប់ដោយលោកគិម​ប៊ុនស៊ន់
ពីប្រទេសបារាំង ។
វគ្គទី ๒๕ ៖ ​ស្ដីពីសភាលើសភាក្រោមបោះឆ្នោតដកតំណែងព្រះ
ប្រមុខរដ្ឋពីសម្ដេចនរោត្តមសីហនុ​ថ្ងៃទី ๑๘ មីនា ๑๙๗๐ ។

๕–«នាទីពីនេះពីនោះ»

Joe Biden​ ទៅធ្វើឡឺកឺ ឡប់ៗ​នាសន្និសីទកំពូលប្រចាំឆ្នាំរបស់ប្រទេស G7 ឯប្រទេសអ៊ីតាលី។
13Jun/24

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 13.06.2024

๑–«នាទីទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA
ស្ដីពីអបាយមុខ ๓ ​ប្រការ (ស្រី ស្រា​និងល្បែងស៊ីសង) ដែលនាំមក
នូវក្ដីវិនាសនិងទុក្ខសោកដល់សង្គមខ្មែរ។
๒–«នាទីសៀវភៅប្រលោមលោក»
សូមជូនវគ្គទី ๕ នៃរឿង «ជីវិតឥតន័យ»​ និពន្ធដោយលោកសុទ្ធ
ប៉ូលីននិងអានជូនស្ដាប់ដោយសានសុវិទ្យ។
«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនចម្រៀងខ្មែរនិងថៃមួយគូដែលចង្វាក់ភ្លេងដូចគ្នាតែទំនុក
ច្រៀងមិនចំជាឆ្លងឆ្លើយគ្នាប៉ុន្មានឡើយ។ ជាភាសាខ្មែរឈ្មោះ «វិល
មកវិញអូន» ច្រៀងដោយ ម៉ៅ ហាជី និងបទភាសាថៃឈ្មោះ «กลับคำ
สาหล่า» ច្រៀងដោយស្រីល្អ มินตรา น่านเจ้า ។ ពាក្យថា กลับคำสาหล่า
ប្រែជាខ្មែរថា​«ប្ដូរចិត្តទៅអូន កុំនិយាយពីរឿងលះ​លែងគ្នាឬបែកផ្លូវ
គ្នាធ្វើអ្វី»។
«នាទីពីនេះពីនោះ» 
12Jun/24

កម្មវិធីផ្សាយ ថ្ងៃពុធ 12.06.2024

๑–«នាទីសាសនាសាកល ៖ សាសនាឥស្លាម»​ សូមបន្តអានសៀវ
ភៅ «មគ្គុទ្ទេសក៍មូស្លីមថ្មី» របស់លោកហ្វាហាទ សាឡិមពិន ហ៊ូម៉ាម។
ការរៀបអាពាហ៍ពិពាហ៍ជាព្រឹត្តិកម្មដ៏សំខាន់របស់សាសនាឥស្លាម​។​
វគ្គនេះនិយាយពីសិទ្ធិរបស់ស្រ្តីជាប្រពន្ធនិងបុរសជាប្ដី។
๒–«នាទីជួបនឹងបណ្ឌិតអាំងជូលាន» សូមជូនបាឋកថាស្ដីពី
ប្រវតិ្ដសង្ខេបតំបន់អង្គរ វគ្គ១_3 សម្ដែងដោយលោកសាស្ត្រាចារ្យ​
អាំងជូលាន។​
បាគង​ជាប្រាសាទបុរេអង្គរមួយនៃប្រាសាទបុរេអង្គរនៅតំបន់
រលួសនិងកោះកេរ្តិ៍។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងប្រជាប្រិយជប៉ុនឈ្មោះ «Sayonara» ស្រង់យកពី
ខ្សែភាពយន្តឈ្មោះ Sayonara, Japanese Good-bye សម្ដែងដោយ
Marlon Brando & Miiko Taka ។
๔–«នាទីសុខភាពយើង» 
ព្យាបាលជម្ងឺលិង្គមរណៈ ត្រូវហូបអាហារមានប្រយោជន៍ចំពោះ
សុខភាព-ឈប់ផឹកស្រា-តមសាច់ក្រហម-ធ្វើសមាធិស្មឹងស្មាធិ-
ព្យាបាលជម្ងឺផ្សេងៗក្នុងខ្លួន-ហាត់ប្រាណពង្រឹងសាច់ដុំ-​និង
ពិភាក្សាពេទ្យរឿងអារម្មណ៍មិននឹងនមានសម្ពាធ។
๕–«នាទីពីនេះពីនោះ»  
កូនប្រុសលោកប្រធានាធិបតីអាមេរិកត្រូវកាត់ក្ដីថាខុស​បីប្រការ
រឿងមានអាវុធកាំភ្លើងក្នុងការគ្រប់គ្រងខណៈជាមនុស្សញៀន
គ្រឿងញៀន៕
11Jun/24

កម្មវិធីផ្សាយ ថ្ងៃអង្គារ 11.06.2024

๑–«នាទីពាក្យបរទេសនៅក្នុងវចនានុក្រមខ្មែរ» រៀបរៀងដោយ
លោកនួនសុខវ៉ាងពីក្រុង Norcross រដ្ឋ GA ដោយលោកនឹងលើក
យកពាក្យបរទេសដែលមានចុះផ្សាយក្នុងវចនានុក្រមសម្ដេច
​ជួនណាត​មកជំរាបដល់វគ្គទី ๒๕ ។
๒–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់លោក
Nayan Chanda​ អ្នកកាសែតឥណ្ឌា បកប្រែជាខេមរភាសាដោយ​
លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ๑๐๓ ​។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «Sealed With A Kiss» ច្រៀងដោយ ប្រៃអាន់ ហៃឡែន
​និង​បទដដែលជាភាសាខ្មែរច្រៀងដោយស៊ីនស៊ីសាមុត។
๔–«នាទីប្រវត្តិសាស្ត្រខ្មែរសហសម័យពី ๑๘๖๓ ដល់ បច្ចុប្បន្ន
កាល»​ ផ្អែកលើសៀវភៅប្រវត្តិសាស្ត្រខ្មែររបស់លោក​វ៉ាន់ឌីកាអុន
និងអានជូនស្ដាប់ដោយលោកគិម​ប៊ុនស៊ន់ ពីប្រទេសបារាំង។
វគ្គទី ๒๔ ស្ដីពី ភាគទីពីរនៃប្រវត្តិសាស្ត្រខ្មែររបស់លោកវណ្ឌី កាអុន។
๕–«នាទីពីនេះពី័នោះ» ថ្ងៃនេះមិនមាន ពនពនដោយសានសុវិទ្យទេ។
10Jun/24

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 10.06.2024

๑–«នាទីអក្សរសាស្ត្រខ្មែរ» ថ្ងៃនេះសម្ដេចព្រះសង្ឃរាជជួនណាត
ជោតញ្ញាណោបកស្រាយអក្សរសាស្ត្រខ្មែរក្នុងភាគ ๑๑ វគ្គទី ๑ ។
๒–«នាទីសៀវភៅប្រលោមលោក»
សូមជូនវគ្គទី ๔ នៃរឿង «ជីវិតឥតន័យ»​ និពន្ធដោយលោកសុទ្ធ
ប៉ូលីននិងអានជូនស្ដាប់ដោយសានសុវិទ្យ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងបារាំងល្បីល្បាញពីអតីត​ «Aline» របស់ Christophe
ឆ្នាំ ๑๙๖๕…បកប្រែជាខ្មែរនិងច្រៀងឡើងវិញដោយលោក​ហួរ​ឡាវី។
តាមដោយចម្រៀងដដែលនេះគឺ «Aline» ច្រៀងដោយម្ចាស់
បទភ្លេង Christophe (ជាតិឆ្នាំ ๑๙๔๕-មរណៈឆ្នាំ๒๐๒๐ ពេល
អាយុបាន ๗๔ ឆ្នាំ)​ ។
«នាទីសុខភាពយើង» 
សានសុវិទ្យនិយាយពីការព្យាបាលជម្ងឺដោយប្រើ Stem Cells
ទៀតហើយ។
๕–«នាទីពីនេះពីនោះ» 
09Jun/24

កម្មវិធីផ្សាយថ្ងៃអាទិត្យ 09.06.2024

๑–«នាទីលោកសំបូរិន្ទសម្ភាសសាស្ត្រាចារ្យកេងវ៉ាន់សាក់» 
អំពីព្រលឹង​ឬអត្តសញ្ញាណខ្មែរ វគ្គទី ๔๒ ។
អ្នកទាំង ๒ បន្តជជែកដេញដោលនិងអធិប្បាយអំពីដើមកំណើត
របស់ជនជាតិខ្មែរដែលលោកសាស្ត្រាចារ្យអះអាងថាកើតមកពីសត្វ
ត្រកួតដែលក្រោយមកក្លាយទៅជាសត្វក្រពើដែលអាចមានជីវិត
តពូជពង្សបានរាប់លានឆ្នាំ។
«នាទីនិទានចិនរឿង សាមកុក» 
ភាគទី ๔๒ ឆាវឆាវត្រូវបញ្ឆោតឲ្យលើកទ័ពចូលទៅជាប់កុនក្នុង
ក្រុង​ភូយ៉ាងហើយប្រើល្បិចងាយៗរត់គេចពីលូពូចេញមកបាន។
«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ «សុំហែកខោខ្លី» ច្រៀងដោយទូចស៊ុននិចកាលនៅ
ជាអ្នកគ្រូបណ្ដូលចិត្តទាំងរូបរាងមុខមាត់ស្អាតបាតសម្លេងពិរោះ
មិនទាន់ត្រូវមនុស្សចង្រៃបាញ់ប្រហារបណ្ដាលឲ្យម្ដាយស្លាប់។
๔–«នាទីពីនេះពីនោះ» 
08Jun/24

កម្មវិធីផ្សាយថ្ងៃសៅរ៍ 08.06.2024

១–«នាទីវប្បធម៌ខ្មែរ» រៀបរៀងដោយលោកម៉ីសុភីនៅក្រុង
លីយ៉ុងប្រទេសបារាំង
ថ្ងៃនេះលោកម៉ីសុភីនឹងលើកយករឿងសករាជពិភពលោក រួមទាំងមហា
សករាជ​និង​ចុល្លសករាជ របស់ខ្មែរយើងមកអធិប្បាយផង។
–«នាទីនិទានចិន» រឿង «សាមកុក»
សូមអភ័យទោស ថ្ងៃសៅរ៍នេះមិនមាន​រឿងសាមកុកទេ។ សូមរង់
ចាំស្ដាប់វគ្គទី ๔๒ នៅថ្ងៃអាទិត្យ។
«នាទីតន្ត្រីប្រចាំថ្ងៃ្ងចុងសប្ដាហ៍»
សូមជូនចម្រៀងជ្រើសរើសដោយអ្នកស្រីខោលមុំ នៃក្រុង Columbus
រដ្ឋ Ohio គឺបទ «អុំទូកចូកចក» ច្រៀងដោយកញ្ញាប៉ាន់នីតានិង​មួយបទ
ទៀតឈ្មោះ «ប្រុសថ្កើងដ្បិតស្រី» ច្រៀងដោយអ្នកស្រីហ៊ិមស៊ីវន ។
«នាទីសុខភាពយើង»
តើបរិភោគពងសត្វ ​មិនថាពងមាន់ឬពងទា ល្អឬមិនល្អចំពោះ
សុខភាពយើង?
๕–«នាទីពីនេះពីនោះ»
ដំណឹងល្អសម្រាប់ត្រាំ៖ ចៅក្រម Juan Merchan ទទួលស្គាល់មានអំពើ
បំពាន​រដ្ឋធម្មនុញ្ញក្នុងការកាត់ក្ដីត្រាំរឿងបង់ប្រាក់បិទមាត់តារាកុន
ជ្រូក Stormy Daniel ។
07Jun/24

កម្មវិធីផ្សាយថ្ងៃសុក្រ 07.06.24

๑–«នាទីព្រះពុទ្ធសាសនា​»
ទេសនាគ្រែ២ លោកល្បីប៉ះគ្នាសើចផ្អើលរោងបុណ្យ រវាងព្រះធម្មវិជ្ជា
ជួន កក្កដា វត្តប្រាសាទនាងខ្មៅ ​នឺង ព្រះតេជគុណលៀងសំណាង
ចិត្តសារោ ព្រះគ្រូចៅអធិការ វត្តភ្នំជីសូរ។ 
๒–«នាទីទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនីសូតា
ដែលថ្ងៃនេះលោកនឹងបន្តអានសំណេររបស់លោកទៀងណារិទ្ធឈ្មោះ
«មហាគ្រោះជាតិខ្មែរ»​ ។​ វគ្គទី ๕๖ យួននិងហ៊ុនសែនបន្តបំប៉នសក្ដិ
យសឲ្យអាយ៉ង។
នាយក​កិច្ចការ​ចារកិច្ច​​ឧត្តមសេនីយ៍​ឯក​ ម៉ុល រឿប​ អាយុ៦០​ឆ្នាំ​
បានស្លាប់​ដោយ​សារ​ជំងឺទឹកនោមប្អែម។
ឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹម យ៉ាន ឧបនាយករដ្ឋមន្ត្រី
នៃព្រះរាជាណាចក្រកម្ពុជា។ 
 សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិង
ជាអតីត ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ និង​ជាប្រធាន
គណៈបញ្ជាការ​សន្តិសុខអចិន្រ្តៃយ៍។
ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស ជាប្រធាន
អង្គភាពប្រឆាំងអំពើពុករលួយ។
«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនចម្រៀងមនោសញ្ចេតនាមួយបទឈ្មោះ «ឧត្តរមានជ័យ»
ច្រៀងដោយអ្នកនាងទូចស៊ុននិច។
๔–«នាទីប្រវត្តិសាស្ត្រខ្មែរសហសម័យពី ๑๘๖๓ ដល់ បច្ចុប្បន្នកាល»
របស់លោកវ៉ាន់ឌី កាអុន អានជូនស្ដាប់ដោយលោកគិម​ប៊ុនស៊ន់
ពីប្រទេសបារាំង ។
វគ្គទី ๒๓ ៖ ​ស្ដីពីសមិទ្ធិសំខាន់ៗរបស់គណបក្សសង្គមរាស្ត្រនិយមរបស់
ស្ដេចសីហនុដែលចាប់កំណើតឡើង​នៅខែមីនា​ឆ្នាំ ๑๙๕๕ ។

๕–«នាទីពីនេះពីនោះ»