06Jun/24

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 06.06.2024

๑–«នាទីទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA
ជីវិតអនាថារបស់ក្មេងៗខ្មែរឥតជំនួយពីអាជ្ញាធរអ្នកគ្រប់គ្រង
ប្រទេស។
๒–«នាទីសៀវភៅប្រលោមលោក»
សូមជូនវគ្គទី ๓ នៃរឿង «ជីវិតឥតន័យ»​ និពន្ធដោយលោកសុទ្ធ
ប៉ូលីននិងអានជូនស្ដាប់ដោយសានសុវិទ្យ។
«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនចម្រៀងល្ខោនបាសាក់មួយបទឈ្មោះ «ខុសព្រោះអណ្ដាត»
មិនស្គាល់អ្នកច្រៀង​ផ្ញើមកឲ្យច្រើនឆ្នាំហើយពីអ្នកស្រីអាលីសស្រុក
បារាំង។
«នាទីពីនេះពីនោះ» 
05Jun/24

កម្មវិធីផ្សាយ ថ្ងៃពុធ 05.06.2024

๑–«នាទីសាសនាសាកល ៖ សាសនាឥស្លាម»​ សូមបន្តអានសៀវ
ភៅ «មគ្គុទ្ទេសក៍មូស្លីមថ្មី» របស់លោកហ្វាហាទ សាឡិមពិន ហ៊ូម៉ាម។
ឋានៈស្ត្រីក្នុងសាសនាឥស្លាម និងបំរាមច្រើនប្រការរវាងបុរស
និងស្ត្រីអាច្ចណាពីយ៉ះ ​គឺស្ត្រីដែលបុរសអាចរៀបការបាន។
๒–«នាទីជួបនឹងបណ្ឌិតអាំងជូលាន» សូមជូនបាឋកថាស្ដីពី
ប្រវតិ្ដសង្ខេបតំបន់អង្គរ វគ្គ១_2 សម្ដែងតាមរយៈប្រព័ន្ធទូរ
ស័ព្ទដោយលោកសាស្ត្រាចារ្យ​អាំងជូលាន។​
ព្រះបាទជ័យវរ្ម័នទី ๒ ប្រកាសឯករាជ្យពីជ្វាក្នុងពិធីប្រសិទ្ធីទេវ
រាជលើភ្នំគូលេន​កាលពីសតវត្សទី ๙ ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងប្រជាប្រិយជប៉ុនឈ្មោះ «Subaru» តែងនិងច្រៀង
ដោយ Shinji Tanimura ។
๔–«នាទីសុខភាពយើង» 
๕–«នាទីពីនេះពីនោះ»  
Trump ទទួលវិភាគទានដើម្បីយុទ្ធនាការបោះឆ្នោតដល់ទៅ ๒๐๐ លាន
ដុល្លារ​ក្នុងរយៈពេល ๓ ថ្ងៃក្រោយត្រូវថ្កោលទោស។
04Jun/24

កម្មវិធីផ្សាយ ថ្ងៃអង្គារ 04.06.2024

๑–«នាទីពាក្យបរទេសនៅក្នុងវចនានុក្រមខ្មែរ» រៀបរៀងដោយ
លោកនួនសុខវ៉ាងពីក្រុង Norcross រដ្ឋ GA ដោយលោកនឹងលើក
យកពាក្យបរទេសដែលមានចុះផ្សាយក្នុងវចនានុក្រមសម្ដេច
​ជួនណាត​មកជំរាបដល់វគ្គទី ๒๔ ។
๒–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់លោក
Nayan Chanda​ អ្នកកាសែតឥណ្ឌា បកប្រែជាខេមរភាសាដោយ​
លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ๑๐๒ ​។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «ខ្មែរតែមួយ» ច្រៀងជាពួក តែងនិងផលិតដោយ
ទូរទស្សន៍បាយ័ន។
๔–«នាទីប្រវត្តិសាស្ត្រខ្មែរសហសម័យពី ๑๘๖๓ ដល់ បច្ចុប្បន្ន
កាល»​ ផ្អែកលើសៀវភៅប្រវត្តិសាស្ត្រខ្មែររបស់លោក​វ៉ាន់ឌីកាអុន
និងអានជូនស្ដាប់ដោយលោកគិម​ប៊ុនស៊ន់ ពីប្រទេសបារាំង។
វគ្គទី ๒๒ ស្ដីពីស្ដេចសីហនុទាល់ច្រកព្រមងាកទៅទទួលជំនួយពី
អាមេរិក​ មានរដ្ឋាភិបាលដែលកាន់តែស្ដាំនិយម​ដឹកនាំដោយ
ឧត្តមសេនីយ៍លន់នល់​​ សិរិមតៈ​ អ៊ិនតាំ។
๕–«នាទីពីនេះពី័នោះ»
បារាំងស៊ិសស៊ុសលើកកម្ពុជាក្រោមឲ្យទៅស្ដេចបាវដាយព្រោះនៅ
សង្ឃឹមថាស្ដេច​ Playboy រូបនេះនឹងអាចដឹកនាំយួនខាងត្បូង
ទប់ទល់នឹងយួនខាងជើងកុម្មុយនីស្តដែលមានហូជីមិញជាមេដឹក
នាំបាន។
តែជ័យជំនះផ្ដាច់ព្រ័ត្ររបស់ហូជីមិញនៅឌៀនបៀនភូ​កាលពីឆ្នាំ
๑๙๕๔ ស្មើនឹងទាត់បារាំងឲ្យចាកចេញពីឥណ្ឌូចិន​ហើយទាញ
អាមេរិកាំងឲ្យចូលមកឈឺខ្លួនជំនួសវិញពីឆ្នាំ ๑๙๕๔ ដល់ ๑๙๗๕
(តាមពិតអាមេរិកចាញ់ ត្រូវបង្ខំចិត្តដកទ័ពនៅឆ្នាំ ๑๙๗๓)​៕
03Jun/24

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 03.06.2024

๑–«នាទីអក្សរសាស្ត្រខ្មែរ» ថ្ងៃនេះសម្ដេចព្រះសង្ឃរាជជួនណាត
ជោតញ្ញាណោ នឹងបកស្រាយអក្សរសាស្ត្រខ្មែរក្នុងភាគ ๑๐ វគ្គ
ទី ๕–ពន្យល់អំពីការប្រើពាក្យខ្មែរផ្សេងៗ ។
๒–«នាទីសៀវភៅប្រលោមលោក»
សូមជូនវគ្គទី ๒ នៃរឿង «ជីវិតឥតន័យ»​ និពន្ធដោយលោកសុទ្ធ
ប៉ូលីននិងអានជូនស្ដាប់ដោយសានសុវិទ្យ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនភ្លេងអាមេរិកាំង​ «More Than I Can Say» ច្រៀងដោយ
Leo Sayer តាមដោយចម្រៀងខ្មែរ ចង្វាក់អាមេរិកាំង​ឈ្មោះ«រៀម
ស្នេហ៍តែស្រីមួយ» ​ច្រៀងដោយស៊ីនស៊ីសាមុត។
«នាទីសុខភាពយើង» 
Stem Cells និង PRP ណាមួយព្យាបាលជម្ងឺបានល្អជាង? គ្រាន់តែ
តម្លៃ ๑ ម្ជុល Stem Cells​ ក៏ថ្លៃជាង PRP ๔๐ ដងទៅហើយ!
๕–«នាទីពីនេះពីនោះ» 
សុទ្ធប៉ូលីនថា​បារាំងស៊ីញេលើកកូសាំងស៊ីនឲ្យស្ដេចបាវដាយនៅ
ឆ្នាំ ๑๙๔๘ ឈានវ៉មដែលជានាយករដ្ឋមន្ត្រីនៅពេលនោះមិនថា
អីមួយអ៊ឺះ ព្រោះគាត់ជាយួនបង្កប់។
អ្នកណាធ្វើឲ្យខ្មែរបាត់បង់កម្ពុជាក្រោម​ស្ដេចសីហនុ ឈានវ៉ម​
(នាយករដ្ឋមន្ត្រីខ្មែរទី ๖) ឬលោកតាសឺនសាន (នាយករដ្ឋមន្ត្រី
ខ្មែរ ទី ๒๒)?
02Jun/24

កម្មវិធីផ្សាយថ្ងៃអាទិត្យ 02.06.2024

๑–«នាទីលោកសំបូរិន្ទសម្ភាសសាស្ត្រាចារ្យកេងវ៉ាន់សាក់» 
អំពីព្រលឹង​ឬអត្តសញ្ញាណខ្មែរ វគ្គទី ๔๑ ។
អ្នកទាំអ ๒ បន្តជជែកដេញដោលនិងអធិប្បាយអំពីសាសនា
ជី និង​សារៈសំខាន់នៃលេខ ๕ ក្នុងវប្បធម៌ខ្មែរបុរាណ ដូចជា
គោរពតួអង្គទាំង ๕ មានមេ បា តា ព្រះ ចៅ នោះជាដើម។
«នាទីនិទានចិនរឿង សាមកុក» 
ភាគទី ๔๑  ឆាវឆាវប្រញាប់ត្រឡប់មក​ខេត្តយ៉ានចូវវិញក្រោយ
បានដំណឹងថាលូពូបានវាយយកក្រុងយ៉ានចូវរបស់ខ្លួនបានទៅ
ហើយ។​
«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ «ចាញ់ស្នេហ៍អូន» របស់ ម្ចាស់សំនៀង លោកឈឿនឧត្ដម
ជ្រើសយកមកច្រៀងឡើងវិញដោយកម្លោះ ដួង វីរសិទ្ធ។
๔–«នាទីពីនេះពីនោះ» 
អ្នកណាធ្វើឲ្យកម្ពុជាក្រោមធ្លាក់ទៅជារបស់យួន?​កំហុសនរណា?
01Jun/24

កម្មវិធីផ្សាយថ្ងៃសៅរ៍ 01.06.2024

១–«នាទីវប្បធម៌ខ្មែរ» រៀបរៀងដោយលោកម៉ីសុភីនៅក្រុង
លីយ៉ុងប្រទេសបារាំង
ថ្ងៃនេះលោកនឹងលើកយករឿងប្រក្រតិទិនមកជំរាបនិងរៀប
រាប់អំពីទំនៀមទម្លាប់ប្រពៃណីព្រាហ្មណ៍ដូចជាបុណ្យព្រះគណេស
Ganesh Chaturthi​ថ្ងៃទី๔ ខែភទ្របទ។
–«នាទីនិទានចិន» រឿង «សាមកុក»
ភាគទី ๔๐ លីវប៉ីប្រឈមមុខនឹង​ឆាវឆាវ​ពេលមកជួយថាវឈាន
ដែលត្រូវឆាវឆាវឡោមព័ទ្ធក្រុងក្នុងបំណងសងសឹកឲ្យឪពុក​ឆាវ
សុងដែលទាហានរបស់ថាវឈានបានសម្លាប់។
«នាទីតន្ត្រីប្រចាំថ្ងៃ្ងចុងសប្ដាហ៍»
សូមជូនចម្រៀងជ្រើសរើសដោយអ្នកស្រីខោលមុំ នៃក្រុង Columbus
រដ្ឋ Ohio គឺបទ «ឱទង់ជាតិខ្មែរ» ច្រៀងជាពួកនិងចម្រៀង​មួយបទ
ទៀតឈ្មោះ «បេះដូងយើងជាខ្មែរ» ច្រៀងដោយកម្លោះ ឆនសុវណ្ណារាជ ។
«នាទីសុខភាពយើង»
ហេតុអ្វីបានជាគួរងាកមកហូបចំណីប្រភេទអាស៊ីតតិចអាកាឡាំងច្រើន
មាន៖​​ បន្លែ ផ្លែឈើ គ្រាប់ណាត់ ជាដើមនោះ?
๕–«នាទីពីនេះពីនោះ»
អតីតប្រធានាធិបតី ដូណាល់​ត្រាំ ត្រូវគណៈវិនិច្ឆ័យសាលាដំបូង​
សង្កាត់ Manhattan, NY, កាត់ក្ដីថាមានកំហុសតាមការចោទ
ប្រកាន់ទាំង ๓๔ ករណី។
សូមអញ្ជើញស្ដាប់ធម្មិកព្រហ្មថ្លែងជម្រាបអំពី «វិទ្យាស្ថាន បច្ចេកវិជ្ជា ធម្មិក»
31May/24

កម្មវិធីផ្សាយថ្ងៃសុក្រ 31.05.24

๑–«នាទីព្រះពុទ្ធសាសនា​»
ទេសន៍គ្រែពីរដោយតេជគុណ គូ សុភាព និង ជួន កក្កដាអធិប្បាយ 
អំពីវិធីធ្វើបុណ្យដោយប្រយោលតើបានបុណ្យឬទេ​និងវិធីធ្វើបុណ្យ
យ៉ាងណាឲ្យម្ដាយអាយុវែង។
๒–«នាទីទស្សនៈអ្នកនិពន្» របស់លោក ជាតិហង្សាពីរដ្ឋមីនីសូតា
ដែលថ្ងៃនេះលោកនឹងបន្តអានសំណេររបស់លោកទៀងណារិទ្ធឈ្មោះ
«មហាគ្រោះជាតិខ្មែរ»​ ។
Gen. Sak Sut Sakhorn Gen. Dien Del
វគ្គទី ๕๕ បន្តរៀបរាប់ពីការបោកបញ្ឆោត រិច្ឆាត គិរីគិម​ អនុប្រ
ធានក្រុមតស៊ូប្រឆាំង​ហ៊ុនសែន CFF​ របស់ឈុនយ៉ាសិទ្ធឲ្យធ្វើរដ្ឋ
ប្រហារ​នៅខែវិច្ឆិកាឆ្នាំ ๒๐๐๐ ​ដើម្បីប្រមូលចាប់ពួកអតីតនាយ
ទាហានសាធារណរដ្ឋខ្មែរ។
«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ​ «ជីវិតខ្មែរក្រោម» រៀបរាប់ពីការដែលបារាំងបាន
លើកទឹកដីកម្ពុជាក្រោមទៅឲ្យយួនបាវដាយធ្វើឲ្យខ្មែរក្រោមបិះ
ដាច់ពូជ។
๔–«នាទីប្រវត្តិសាស្ត្រខ្មែរសហសម័យពី ๑๘๖๓ ដល់ បច្ចុប្បន្នកាល»
របស់លោកវ៉ាន់ឌី កាអុន អានជូនស្ដាប់ដោយលោកគិម​ប៊ុនស៊ន់
ពីប្រទេសបារាំង ។
វគ្គទី ๒๑ ៖ ​ស្ដីពីការចាប់ផ្ដើមសកម្មភាពរបស់បក្សកុម្មុយនីស្តខ្មែរ
និងទស្សនកិច្ចនៅកម្ពុជារបស់​ឧត្តមសេនីយ៍ Charles de Gaulle ។
30May/24

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 30.05.2024

๑–«នាទីទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA
ទស្សនៈថាជនជាតិខ្មែរអភ័ព្វណាស់៖ខ្មែរដែលបានឆ្លងកាត់ជីវិត
រស់នៅសម័យខ្មែរក្រហមដូចលោកពិនយ៉ាថៃ ឬខ្លួនអ្នកគ្រូ មាន
រាប់លាននាក់។
๒–«នាទីសៀវភៅប្រលោមលោក»
សូមជូនរឿង «ជីវិតឥតន័យ»​និពន្ធដោយលោកសុទ្ធប៉ូលីន​
និងអានជូនស្ដាប់ដោយសានសុវិទ្យ។
«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនចម្រៀងមនោសញ្ចេតនាមួយបទឈ្មោះ «ប្រុសចិត្តខ្មៅ
ម្នាក់នេះសមតែស្លាប់» និពន្ធទំនុកច្រៀងដោយថុនស្រីពេជ្រ
សម្រួលតន្ត្រីដោយ​ម៉មសុគន្ធា សំនៀងដើម៖ លោកដួងវីរសិទ្ធ
និងយកមកច្រៀងឡើងវិញដោយ លោកសុទ្ធារិទ្ធ។
«នាទីពីនេះពីនោះ» 
វិធីការពារការវាយប្រាហារពីពួកអ៊ិនឌៀនដោយពួកនិគមជន
អាមេរិកាំង។
ឧទាហរណ៍ Kibbutz នៅអ៊ីស្រាអែល៕
29May/24

កម្មវិធីផ្សាយ ថ្ងៃពុធ 29.05.2024

๑–«នាទីសាសនាសាកល ៖ សាសនាឥស្លាម»​ សូមបន្តអានសៀវភៅ
«មគ្គុទ្ទេសក៍មូស្លីមថ្មី» របស់លោកហ្វាហាទ សាឡិមពិន ហ៊ូម៉ាម។
គ្មានសមរភូមិឬជម្លោះទេក្នុងគ្រួសារជនមូស្លិម ដែលអាចមាន
បុរសជាប្ដីម្នាក់​និង​ស្ត្រីជាភរិយា ๔ នាក់រស់នៅជុំគ្នា។
๒–«នាទីជួបនឹងបណ្ឌិតអាំងជូលាន» សូមជូនបាឋកថាស្ដីពី
ប្រវតិ្ដសង្ខេបតំបន់អង្គរ វគ្គ១_1 សម្ដែងតាមរយៈប្រព័ន្ធទូរ
ស័ព្ទដោយលោកសាស្ត្រាចារ្យ​អាំងជូលាន។​
តំបន់អង្គរ​លាត​សន្ធឹង​លើ​ផ្ទៃដី​ប្រមាណ ៤០០​គីឡូម៉ែត្រ​ក្រឡា
ដែល​មាន​ប្រាសាទ​បុរាណ​ជា​ច្រើន រាប់​បញ្ចូល​ទាំង​ព្រៃ​ឈើ​ចម្រុះ
ផង។​ 
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «ព្រលឹង​អង្គរ»​ ច្រៀង​ដោយលោកដួងវីរសិទ្ធ​និង
អ្នកនាងឈិន​ ម៉ានិច្ច​។ 
๔–«នាទីសុខភាពយើង» 
វិធី ๕ ប្រការដែលចាស់ៗ​ក្មេងៗគួរប្រតិបត្តិដើម្បីថែរក្សាសុខ
ភាពឲ្យនៅល្អ។
๕–«នាទីពីនេះពីនោះ»  
រូបសំណាករបស់លោកបណ្ឌិតសឺងង៉ុកថាញ់សិតពីស្ពាន់រួច
ហើយដោយបុរីអង្គរយើង។
ខ្មែរអ្នកសាធារណរដ្ឋនិយមនៅឯនាយសមុទ្រណាត់គ្នាបង្កើត
«សាធារណរដ្ឋខ្មែរទី ๒» នៅថ្ងៃអាទិត្យ ๓๐ មិថុនា ๒๐๒๔ ៕
28May/24

កម្មវិធីផ្សាយ ថ្ងៃអង្គារ 28.05.2024

๑–«នាទីពាក្យបរទេសនៅក្នុងវចនានុក្រមខ្មែរ» រៀបរៀងដោយ
លោកនួនសុខវ៉ាងពីក្រុង Norcross រដ្ឋ GA ដោយលោកនឹងលើក
យកពាក្យបរទេសដែលមានចុះផ្សាយក្នុងវចនានុក្រមសម្ដេច
​ជួនណាត​មកជំរាបដល់វគ្គទី ๒๓ ។
๒–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់លោក
Nayan Chanda​ អ្នកកាសែតឥណ្ឌា បកប្រែជាខេមរភាសាដោយ​
លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ๑๐๑ ​។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «ជ្រង» យាងអស់គ្រូ ឥសី គ្រូនៅភ្នំតូចភ្នំធំទាំង
ឡាយទាំងពួង ច្រៀងដោយលោក​ពុកសាបន។
๔–«នាទីប្រវត្តិសាស្ត្រខ្មែរសហសម័យពី ๑๘๖๓ ដល់ បច្ចុប្បន្ន
កាល»​ ផ្អែកលើសៀវភៅប្រវត្តិសាស្ត្រខ្មែររបស់លោក​វ៉ាន់ឌីកាអុន
និងអានជូនស្ដាប់ដោយលោកគិម​ប៊ុនស៊ន់ ពីប្រទេសបារាំង។
ក្រោយសម្ដេចសីហនុធ្វើសន្ធិសញ្ញាមិត្តភាពជាមួយចិនប៉េកាំង​
កងទ័ពអាមេរិក-វៀតណាមខាងត្បូង​ក៏បន្តវាយប្រហារទៅលើ
ភូមិខ្មែរនៅតាមជាយដែនខាងកើត។
๕–«នាទីពីនេះពី័នោះ»
អ្នកណាចំណេញរឿងព្រែកជីកហ៊្វូណន់តេជោ?
តុលាការព្រហ្មទណ្ឌទីក្រុងប៉ារីសនឹងកាត់ទោសហ៊ីងប៊ុនហៀង
​និង​ហ៊ុយពិសិដ្ឋនៅថ្ងៃទី ១៩ និង ២០ ខែធ្នូ ឆ្នាំ ២០២៤ ពីបទ
ប៉ុនប៉ងធ្វើឃាត សម រង្ស៊ី៕