27Jun/24

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 27.06.2024

๑–«នាទីទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA
«ត្រីក្រាញ់មិនឆ្ងាញ់ជាងត្រីអណ្ដែង» មែនឬ?
๒–«នាទីសៀវភៅប្រលោមលោក
សូមជូនវគ្គទី ๘ នៃរឿង «ជីវិតឥតន័យ»​ និពន្ធដោយលោកសុទ្ធ
ប៉ូលីននិងអានជូនស្ដាប់ដោយសានសុវិទ្យ។
«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ «ឱ! ភ្នំពេញអើយ» ប្រគុំដោយគ្រឿងឧបករណ៍តន្ត្រី
បូរាណច្រៀងដោយអ្នកចម្រៀងសៀងពិរោះ។
«នាទីពីនេះពីនោះ» 
ផ្ទះលោកអតីតប្រធានឱកសឿមកំពុងសាងសង់នៅបុរីអង្គរ។
យប់នេះចាប់ពី ម៉ោង ๙ ទៅ Trump នឹងចូលទ្រុងខ្លាប្រភេទ ๑ ទល់
នឹង ๓ គឺ Joe Biden និងមជ្ឈន្តិកី Jake Tapper និង Dana Bash ។
26Jun/24

កម្មវិធីផ្សាយ ថ្ងៃពុធ 26.06.2024

๑–«នាទីសាសនាសាកល ៖ សាសនាឥស្លាម»​ សូមបន្តអានសៀវភៅ
«មគ្គុទ្ទេសក៍មូស្លីមថ្មី» របស់លោកហ្វាហាទសាឡិមពិនហ៊ូម៉ាម។
ស្ដីពីសិទ្ធិរបស់កូនៗនៃជនមូស្លីម​ កាតព្វកិច្ចដែលឪពុកម្ដាយមាន
ចំពោះបុត្រាបុត្រី។
๒–«នាទីជួបនឹងបណ្ឌិតអាំងជូលាន» សូមជូនបាឋកថាស្ដីពី
កំណើតនគរខ្មែរ ផ្អែកលើរឿងព្រេង វគ្គទី១ សម្ដែងដោយលោក
សាស្ត្រាចារ្យនរវិទូអាំងជូលាន។​
រឿងរបស់ខ្មែរចាប់ផ្ដើមពីរឿងនគរគោកធ្លក​ព្រះថោងនាងនាគ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «សំឡេងទឹកភ្លៀង» ច្រៀងដោយ កម្លោះដួងវីរសិទ្ធ។
๔–«នាទីសុខភាពយើង» 
សុំអនុញ្ញាតលើកយកបទសម្ភាសន៍របស់លោកគ្រូពេទ្យគួចម៉េងលី
ស្ដីពីមូលហេតុដែលបណ្ដាលឳ្យនោមញឹកនិងរលាកតម្រងនោមឆ្លើយ
តបសំនួរលោករិនសុក្រឹត្យនៃ MJQTV ។
๕–«នាទីពីនេះពីនោះ»
សមសារីកូនតាសមញាណ​ឪពុកសមរង្ស៊ីជាខ្មែរតែភរិយាដែលជាម្ដាយ
សមរង្ស៊ីជាអ្នកគ្រូឈ្មោះអ៊ិនអេម។
សមរង្ស៊ីស្និទ្ធនឹងយួនសេរីព្រោះធ្លាប់រស់នៅវៀតណាមខាងត្បូងជា
ច្រើនឆ្នាំ។​ រូបនេះថតពេលជួបនិងចុះកិច្ចសន្យាជាមួយយួនសេរី
នៅ Massachusetts ។
25Jun/24

កម្មវិធីផ្សាយ ថ្ងៃអង្គារ 25.06.2024

๑–«នាទីពាក្យបរទេសនៅក្នុងវចនានុក្រមខ្មែរ» រៀបរៀងដោយ
លោកនួនសុខវ៉ាងពីក្រុង Norcross រដ្ឋ GA ដោយលោកនឹងលើក
យកពាក្យបរទេសដែលមានចុះផ្សាយក្នុងវចនានុក្រមសម្ដេច
​ជួនណាត​មកជំរាបដល់វគ្គទី ๒๗ ។
๒–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់លោក
Nayan Chanda​ អ្នកកាសែតឥណ្ឌា បកប្រែជាខេមរភាសាដោយ​
លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ๑๐๕ ​។
ភ្ជាប់ចំណងមិត្តភាព ចិន-អាមេរិកាំងមិនយូរមុនចិន «ឳ្យមេរៀន»
ដល់យួន ថ្ងៃ ๑๗ កុម្ភៈ ๑๙๗๕។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «មាគ៌ាអង្គរ» ច្រៀងដោយកុមារី នរោត្តមជេនណា។
๔–«នាទីប្រវត្តិសាស្ត្រខ្មែរសហសម័យពី ๑๘๖๓ ដល់បច្ចុប្បន្នកាល»
ផ្អែកលើសៀវភៅប្រវត្តិសាស្ត្រខ្មែររបស់លោក​វ៉ាន់ឌីកាអុននិងអាន
ជូនស្ដាប់ដោយលោកគិម​ប៊ុនស៊ន់ ពីប្រទេសបារាំង។
វគ្គទី ๒๘៖​ ស្ដីពីការដួលរលំនៃសាធារណរដ្ឋខ្មែររបស់ក្រុមលោក
ឧត្តមសេនីយ៍លន់នល់និងស៊ីសុវត្ថិសិរិមតៈ​ ๑๗ មេសា ๑๙๗๕ ។
๕–«នាទីពីនេះពី័នោះ» 
អយ្យការ Jack Smith សុំចៅក្រម Cannon ចេញដីកាបិទមាត់ Trump ។
ថ្ងៃ ๖ មករា ๒๐๒๑ ដំបូងចូលសភាបានស្រួលដូចទេសចរ។
មិនយូរក្រោយមកក្លាយទៅជាអ្នកវាយលុកនិងអ្នកត្រូវវាយលុក។
សមរង្ស៊ីជាមនុស្សប្រភេទណា? ល្អឬមិនល្អ? ជាបិសាច​ឬទេវបុត្រ?
24Jun/24

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 24.06.2024

๑–«នាទីអក្សរសាស្ត្រខ្មែរ» ថ្ងៃនេះសម្ដេចព្រះសង្ឃរាជជួនណាត
ជោតញ្ញាណោបកស្រាយអក្សរសាស្ត្រខ្មែរក្នុងភាគ ๑๑ វគ្គទី ๓ ។
๒–«នាទីប្រលោមលោក»
សូមជូនវគ្គទី ๗ នៃរឿង «ជីវិតឥតន័យ»​ និពន្ធដោយលោកសុទ្ធ
ប៉ូលីននិងអានជូនស្ដាប់ដោយសានសុវិទ្យ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងមនោសញ្ចេតនាមួយបទឈ្មោះ «នរណាធ្វើឳ្យ
អូនយំ» សំនៀងដើមរបស់អ្នកស្រី សុងសេងហ៊នយកមកច្រៀង
ឡើងវិញដោយកញ្ញា​បាន​មុន្នីលក្ខ។
«នាទីសុខភាពយើង» 
ឆ្លើយទៅនឹងសំនួរថាតើ Stem Cells អាចព្យាបាលកោសិកាមហារីកបានឬទេ?
๕–«នាទីពីនេះពីនោះ» 
ការស្ទង់មតិពីរដ្ឋទាំង ๕๐ បង្ហាញថា​ Trump ឈ្នះដាច់ប៉ិត ๓๒๒-๒๑๖។
Trump និង Biden នឹងជួបជជែកតស៊ូមតិគ្នានៅថ្ងៃព្រហស្បតិ៍ ๒๗
មិថុនា ๒๐๒๔ មានចាក់ផ្សាយតាមទូរទស្សន៍ CNN​ម៉ោង ๙ យប់។
23Jun/24

កម្មវិធីផ្សាយថ្ងៃអាទិត្យ 23.06.2024

๑–«នាទីលោកសំបូរិន្ទសម្ភាសសាស្ត្រាចារ្យកេងវ៉ាន់សាក់» អំពី
ព្រលឹង​ឬអត្តសញ្ញាណខ្មែរ
វគ្គទី ๔๔ ៖ យោងតាមមន្ត្រីទូតចិនចៅតាខ្វាន់ស្ដេចខ្មែរកាលពី
សតវត្សទី ๑๓ តែងតែទៅរួមសង្វាសជាមួយបិសាចនាគីនៅ
ប្រាសាទបាពូនរាល់យប់មុននឹងអាចសេពសន្ធវៈជាមួយមហេសី
និងស្រីស្នំបាន។
«នាទីនិទានចិនរឿង សាមកុក» 
ភាគទី ๔๖ ៖ លីជឿ​ និង​ គោះស៊ី​ បានប្ដូរពីមិត្តក្លាយជាអមិត្ត
ដោយសារល្បិចបំបែកបំបាក់របស់សត្រូវ។
«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ «ត្រពាំងពាយ» ច្រៀងដោយស៊ីនស៊ីសាមុត។
๔–«នាទីពីនេះពីនោះ» 
បុស្បុកព្រះជីវ៍បុរីអង្គរ North Carolina ដែលសង់មិនចេះហើយសោះ។
ខ្ទម​ (អាស្រម) ឧកញ៉ាសឺនគុយនៅបុរីអង្គរ ក្រោមការថែរក្សារបស់
លោកយសសារុន។
សាលាពហុប្រយោជន៍នៅបុរីអង្គរ ទីកន្លែងរាំច្រៀងនិងធ្វើបុណ្យ
ផងជប់លៀងផង។
22Jun/24

កម្មវិធីផ្សាយថ្ងៃសៅរ៍ 22.06.2024

១–«នាទីប្រវត្តិសាស្ត្រខ្មែរ» រៀបរៀងដោយលោកម៉ីសុភីនៅក្រុង
លីយ៉ុងប្រទេសបារាំង
ថ្ងៃនេះលោកនឹងជម្រាបថាប្រទេសណាបានយក ប្រក្រតិទិនហ្ក្រេក្វា
មកអនុវត្តនៅពេលណា​ហើយវាខុសពីប្រក្រតិទិនចន្ទគតិយ៉ាងណាខ្លះ។
–«នាទីនិទានចិន» រឿង «សាមកុក»
ចូលដល់់វគ្គទី๔๕ ពេលលូពូលើកទ័ពមកសុំជ្រកកោនក្រោមអំណាច
លីវប៉ី​ក្រោយច្បាំងចាញ់ឆាវឆាវ។
«នាទីតន្ត្រីប្រចាំថ្ងៃ្ងចុងសប្ដាហ៍»
សូមជូនចម្រៀងជ្រើសរើសដោយអ្នកស្រីខោលមុំ នៃក្រុង Columbus
រដ្ឋ Ohio ។
សូមជូនបទ «ចាំអូនច្រូតស្រូវ» ច្រៀងដោយលោកសាយណ្ហសូរិយា
និងបទ «ខ្យល់រដូវ»​ច្រៀងដោយអ្នកនាងមាសសុខសោភា។
«នាទីសុខភាពយើង»
Stem Cells អាចបំប្លែងខ្លួនជាកោសិកាទៅជួសជុលជាលិកាច្រើន
ប្រភេទ។
អ្នកស្រី Patricia Zuk នៃសាកលវិទ្យាល័យរដ្ឋកាលីហ្វ័រន្ញ៉ាក្រុង Los Angeles
និងគ្នីគ្នា​๔ នាក់រកឃើញ Adipose-Derived Stem Cells កាលពីឆ្នាំ ๒๐๐๑ ។
๕–«នាទីពីនេះពីនោះ»
ថាសខេងគ្រាន់បើជាងគេក្នុងចំណោមពួកកញ្ជះយួននៅនគររំដួល​តែ
អនិច្ចាខ្មែរតិច្ចណាស់ដែលចូលចិត្តគាត់៕
21Jun/24

កម្មវិធីផ្សាយថ្ងៃសុក្រ 21.06.24

๑–«នាទីព្រះពុទ្ធសាសនា​»
ថ្ងៃនេះជាថ្ងៃសីល ๑๕ កើតខែជេស្ឋឆ្នាំរោងឆស័ក ព.ស. ๒๕๖๘
ចូរយើងមកស្ដាប់តេជគុណជួន កក្កដាទេសនារឿងសុំសីល ក្នុង
ព្រះពុទ្ធសាសនា។
๒–«នាទីទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនីសូតា
ដែលថ្ងៃនេះលោកនឹងបន្តអានសំណេររបស់លោកទៀងណារិទ្ធឈ្មោះ
«មហាគ្រោះជាតិខ្មែរ»​ ។
វគ្គទី ๕๘​ ៖ ​លោកថាតុលាការខ្មែរក្រហម​គឺអង្គជំនុំជម្រះវិសាមញ្ញក្នុង
តុលាការកម្ពុជា​ឬ ECCC មិនយុត្តិធម៌ឡើយព្រះកាត់ទោសតែមេខ្មែរ
ក្រហមកញ្ជះចិន​មិនហ៊ានប៉ះពាល់ពួកខ្មែរក្រហមកញ្ជះយួនឡើយដូច
ជាហេងសំរិន ជាស៊ីម ហ៊ុនសែនជាដើម។
«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនចម្រៀងស្នេហាព្រះពុទ្ធសាសនាដែលជាទីផុតទុក្ខបានសុខ
ក្សេមក្សាន្ត​នាំឲ្យជាតិសោយសុខា។
๔–«នាទីប្រវត្តិសាស្ត្រខ្មែរសហសម័យពី ๑๘๖๓ ដល់ បច្ចុប្បន្នកាល»
របស់លោកវ៉ាន់ឌី កាអុន អានជូនស្ដាប់ដោយលោកគិម​ប៊ុនស៊ន់
ពីប្រទេសបារាំង ។
វគ្គទី ๒๗ ៖ អាមេរិកចាប់ផ្ដើមលូកដៃចូលក្នុងសង្គ្រាមកម្ពុជា
ដោយត្រង់នៅ​ឆ្នាំ ๑๙๗๓ ពេលលោក Kissinger ទីប្រឹក្សាខាង
សន្តិសុខជាតិរបស់ប្រធានាធិបតិ Nixon​ឡើងជារដ្ឋមន្ត្រីក្រសួង
ការបរទេស​។
លទ្ធផលនៃនយោបាយអូសខ្មែរចូលសង្គ្រាមវៀតណាមគឺការទម្លាក់
គ្រាប់បែកបែបក្រាលព្រំ។
ដែលក៏បានផ្ដល់នូវសេចក្ដីឈឺចាប់ស្លាប់វេទនាអគារផ្ទះសម្បែង
ខ្ទេចខ្ទីហីនហោចអស់។

๕–«នាទីពីនេះពីនោះ»

ការស្ទង់មតិថាអ្នកណានឹងឈ្នះការបោះឆ្នោតរកជឿមិនបាន ម្ដង
ថា​ Trump នាំមុខ​ឥឡូវថាតាមក្រោយ Biden វិញហើយ។
តើ Trump នឹងរស់រួចជីវិតពីការព្យាយាមសម្លាប់លោកដើម្បីកុំឲ្យ
ធ្វើប្រធានាធិបតីអាមេរិកឬទេ?
កម្លោះអង់គ្លេស Michael Steven Sanford ត្រូវសន្តិសុខចាប់ព្រោះ
ព្យាយាមដណ្ដើមកាំភ្លើងប៉ូលិសយកទៅបាញ់ប្រធានាធិបតី Trump ។
ខ្មែរសំណាងអាក្រក់បានមនុស្សចង្រៃមកជាមេដឹកនាំ ឮតែ
គម្រាមកាប់សម្លាប់បក្សប្រឆាំង។
យូរៗទៅ​អាយក្កសមុខខ្មៅ​ស​ខេង​គ្រាន់បើជាង​អាខ្វាងឆ្ងាយ
ណាស់​ព្រះចេះគិតគូរពីប្រជាជនម្ចាស់សន្លឹកឆ្នោត៕
20Jun/24

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 20.06.2024

๑–«នាទីទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA
ស្ដីពី «សម្ដីមាស» របស់លោកកែមឡី ឧកញ៉ាសឺន​គុយ និង
ឧត្តមសេនីយ៍​លន់នល់ វីរបុរស​​ខ្មែរនៅគ្រប់កាលសម័យ។
๒–«នាទីសៀវភៅប្រលោមលោក
សូមជូនវគ្គទី ๖ នៃរឿង «ជីវិតឥតន័យ»​ និពន្ធដោយលោកសុទ្ធ
ប៉ូលីននិងអានជូនស្ដាប់ដោយសានសុវិទ្យ។
«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ «ឆារ៉ាក្រមុំបង»​ ច្រៀងដោយខេម។
«នាទីពីនេះពីនោះ» 
សៀមប្រគល់ខេត្តបាត់ដំបង សៀមរាប​និងអង្គរ​មកឲ្យបារាំង
សម័យព្រះបាទស៊ីសុវត្ថិ។
លោកចៅសេងអួរបញ្ជាក់ថា ថ្ងៃ ๑๘ មីនា ๑๙๗๐ មិនមែនលោក
លន់​នល់ធ្វើរដ្ឋប្រហារទម្លាក់សីហនុទេ!
19Jun/24

កម្មវិធីផ្សាយ ថ្ងៃពុធ 19.06.2024

๑–«នាទីសាសនាសាកល ៖ សាសនាឥស្លាម»​ សូមបន្តអានសៀវភៅ
«មគ្គុទ្ទេសក៍មូស្លីមថ្មី» របស់លោកហ្វាហាទសាឡិមពិនហ៊ូម៉ាម។
ចាំបាច់ត្រូវបុរសដេកជាមួយភរិយាមិនតិចជាង ๑ ថ្ងៃក្នុងចំណោម
๔ ថ្ងៃ​បើគេមានភរិយាច្រើនជាងម្នាក់។
๒–«នាទីជួបនឹងបណ្ឌិតអាំងជូលាន» សូមជូនបាឋកថាស្ដីពី
ប្រវតិ្ដសង្ខេបតំបន់អង្គរ វគ្គ១_4 សម្ដែងដោយលោកសាស្ត្រាចារ្យ​
អាំងជូលាន។​
មុននឹងប្ដូរមកអង្គរធំ​ឬយសោធរបុរៈ រាជធានីខ្មែរឋិតនៅភ្នំ
គូលេន​នៅកោះកេរ​នៅរលួស។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «Shina No Yoru» ច្រៀងដោយ Shirley Yamaguchi
ក្នុងកុនឃោសនារបស់ជប៉ុនឈ្មោះ «China Nights» កាលពីឆ្នាំ
1940 ។
๔–«នាទីសុខភាពយើង» 
ខ្ញុំសុំនិយាយពីគុណសម្បត្តិរបស់ការព្យាបាលជម្ងឺដោយប្រើ
Stem Cells ម្ដងទៀត។
๕–«នាទីពីនេះពីនោះ»
18Jun/24

កម្មវិធីផ្សាយ ថ្ងៃអង្គារ 18.06.2024

๑–«នាទីពាក្យបរទេសនៅក្នុងវចនានុក្រមខ្មែរ» រៀបរៀងដោយ
លោកនួនសុខវ៉ាងពីក្រុង Norcross រដ្ឋ GA ដោយលោកនឹងលើក
យកពាក្យបរទេសដែលមានចុះផ្សាយក្នុងវចនានុក្រមសម្ដេច
​ជួនណាត​មកជំរាបដល់វគ្គទី ๒๖ ។
๒–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់លោក
Nayan Chanda​ អ្នកកាសែតឥណ្ឌា បកប្រែជាខេមរភាសាដោយ​
លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ๑๐๔ ​។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទព្រះរាជនិពន្ធឈ្មោះ «ជំនោរវិច្ឆិកា» ច្រៀងដោយអ្នក
ស្រីស៊ីន សុវណ្ណារីកាលពីទសវត្ស ๙๐។
๔–«នាទីប្រវត្តិសាស្ត្រខ្មែរសហសម័យពី ๑๘๖๓ ដល់បច្ចុប្បន្នកាល»
ផ្អែកលើសៀវភៅប្រវត្តិសាស្ត្រខ្មែររបស់លោក​វ៉ាន់ឌីកាអុននិងអាន
ជូនស្ដាប់ដោយលោកគិម​ប៊ុនស៊ន់ ពីប្រទេសបារាំង។
វគ្គទី ๒๖៖​ ស្ដីពីការប្រកាសសាធារណរដ្ឋខ្មែរដោយក្រុមលោកឧត្តម
សេនីយ៍លន់នល់និងម្ចាស់ស៊ីសុវត្ថិសិរិមតៈ​ ๙ តុលា ๑๙๗๐ ។
๕–«នាទីពីនេះពី័នោះ» 
កោះពេជ្រ​និងបុរីសម្រាប់ពួកស្រទាប់លើនៅស្រុកខ្មែរជាច្រើនទៀត
គេមិនរវល់ពីបញ្ហាស្រុកខ្មែរដែលមានអ្នកក្រច្រើន​និងយួនចាំតែ
លេបស្រុកនោះឡើយ៕